កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.156
-
បទពិសោធជាអ្នកសារព័ត៌មាន ១០ ឆ្នាំ ជាគ្រឹះដ៏រឹងមាំក្នុងតួនាទីជាអ្នកនាំពាក្យរបស់លោក នេត្រ ភក្ត្រា
ភ្នំពេញៈ អ្នកនាំពាក្យ គឺជាបុគ្គលសំខាន់ ១ រូបរបស់ស្ថាប័នរដ្ឋ ឬឯកជន ដែលត្រូវដើរតួនាទីសំខាន់ ក្នុងការពាំនាំនូវព័ត៌មាននានារបស់ស្ថាប័នទៅកាន់សាធារណជន។ ជាពិសេសនោះ អ្នកនាំពាក្យក៏ជាបុគ្គល ១ រូប ដែលត្រូវមានសមត្ថភាព ឆ្លាតវៃ ភាពច្បាស់លាស់ និងត្រឹមត្រូវ ដើម្បីរក្សាការពារ ផលប្រយោជន៍របស់ស្ថាប័នផងដែរ។
អានបន្ត -
ក្រុមសង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាធានាសិទ្ធិ និងបើកលំហរឱ្យមានការចូលរួមការពារបរិស្ថាន
ក្រុមអង្គការសង្គមស៊ីវិលចំនួន១៨នៅកម្ពុជានៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរួមគ្នាចេញសេចក្តីថ្លែងការណ៍រួមអំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំនៃសន្និសីទអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសលើកទី២៦(COP26) ធានាសិទ្ធិ និងបើកលំហរឱ្យមានការចូលរួមការពារបរិស្ថានប្រកបដោយបរិយាប័ន្ន។ ការអំពាវនាវរបស់ពួកគេនេះ ធ្វើឡើងស្របពេលដែលសន្និសិទ(COP26)កំពុងបន្តធ្វើនៅទីក្រុងក្លាសហ្គោ (Glasgow)នៃចក្រភពអង់គ្លេស។
អានបន្ត -
សកម្មជនបរិស្ថានម្នាក់នៅខេត្តរតនគិរី ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ៥ឆ្នាំ
តុលាការខេត្តរតនគិរី បានសម្រេចផ្ដន្ទាទោសសកម្មជនបរិស្ថាននិងដីធ្លី លោក ឆន ផល្លា ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ កាលពីថ្ងៃពុធម្សិលមិញ ពីបទ«កាប់បំផ្លាញព្រៃឈើដោយខុសច្បាប់»។ សកម្មជនរូបនេះ កាលពីពេលកន្លងទៅ ធ្លាប់បានប្ដឹងមន្ត្រីមួយចំនួនទៅកាន់តុលាការ ពាក់ព័ន្ធការរំលោភដីសាធារណៈរបស់រដ្ឋ និងបទល្មើសព្រៃឈើនៅតំបន់នោះ ហើយក្រោយមក លោកក៏ត្រូវបានគេព្រួតវាយយ៉ាងធ្ងន់ធ្ងរនៅចំពោះមុខអាជ្ញាធរមូលដ្ឋានក្នុងវេទិកាសាធារណៈមួយផងដែរ។
អានបន្ត -
អ្នកនាំពាក្យ៖ ការបញ្ជូនខ្លួនសកម្មជនបរិស្ថាននិងនយោបាយពីរនាក់ពីប្រទេសថៃ ជាការអនុវត្តតាមដីការបស់តុលាការកម្ពុជា
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃព្រហស្បតិ៍ទី១១វិច្ឆិកានេះថា ការបញ្ជូនខ្លួនសកម្មជនបរិស្ថាននិងនយោបាយពីរនាក់ពីប្រទេសថៃ ធ្វើឡើងតាមការអនុវត្តដីការបស់តុលាការកម្ពុជា នៅក្នុងសំណុំរឿង«រួមគំនិតក្បត់ និងញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ ការអះអាងរបស់អ្នកនាំពាក្យប៉ូលីសជាតិយ៉ាងដូច្នេះធ្វើឡើងភ្លាមៗ បន្ទាប់ពីមន្ត្រីនិងសកម្មជនអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិនៅថ្ងៃទី១១វិច្ឆិកានេះ នាំគ្នាថ្កោលទោសនិងរិះគន់អាជ្ញាធរថៃដែលយល់ព្រមបញ្ជូនអ្នកទាំងពីរមកកម្ពុជាតាមសំណើររបស់អាជ្ញាធរកម្ពុជា។
អានបន្ត -
អាជ្ញាធរដោះលែងក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ពីពន្ធនាគារនៅព្រឹកនេះ
កាលពីថ្ងៃទី៨ ខែវិច្ឆិកា ម្ដាយរបស់ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ គឺអ្នកស្រី ព្រំ ចាន់ថា បានសម្ដែងការខកចិត្តជាខ្លាំង ដែលអាជ្ញាធរមិនទាន់ដោះលែងក្មេងប្រុសរូបនេះ ដោយបានពន្យាររហូតដល់ថ្ងៃទី១០ ខែវិច្ឆិកានេះ បើទោះបីជាសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ នឹងដោះលែងនៅថ្ងៃទី៨ ខែវិច្ឆិកាក្ដី។
អានបន្ត -
លោក កើត សារ៉ាយ៖ ខ្ញុំមិនពាក់ស្បែកជើងរហូតដល់សង្គមខ្មែរមានយុត្តិធម៌ពិតប្រាកដ
ក្រោយដោះលែងឲ្យមានសេរីភាពវិញ តែស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ អតីតព្រះសង្ឃកើត សារ៉ាយ បានបន្តធ្វើទុក្ខកិរិយាដោយមិនពាក់ស្បែកជើងរហូតដល់ពេលដែលលោកយល់ថាសង្គមខ្មែរមានយុត្តិធម៌ពិតប្រាកដ។ ការប្តេជ្ញាចិត្តរបស់លោក កើត សារ៉ាយ ដោយសារតែលោកនិងសកម្មជនសង្គមផ្សេងទៀតត្រូវបានចាប់ដាក់ពន្ធនាគារ នៅគ្រាដែលពួកគេចេញមុខតវ៉ាប្រឆាំងនឹងការចាប់ខ្លួន លោក រ៉ុង ឈុន។
អានបន្ត -
ភរិយាសកម្មជនបក្សប្រឆាំង៖ «ដូចគុកឥតជញ្ជាំង» ទោះកូនប្រុសត្រូវបានដោះលែង
កាក់ សុវណ្ណច្ឆ័យ អាយុ១៦ឆ្នាំ ដែលត្រូវម្តាយអះអាងថាមានជំងឺអូទីហ្សឹម ត្រូវបានចាប់ដាក់ពន្ធនាគារអស់រយៈពេលជាង៤ខែ ដោយសារការបង្ហោះសារតាមប្រព័ន្ធតេឡេក្រាម។ បើទោះមានការដោះលែងនៅក្រៅឃុំក៏ដោយ ម្តាយរបស់កាក់ សុវណ្ណច្ឆ័យ ដែលជាភរិយារបស់សកម្មជនបក្សប្រឆាំងម្នាក់ បានអះអាងថាកូនប្រុសរបស់អ្នកស្រីមិនទាន់មានសេរីភាពពេញលេញនៅឡើយទេ ហើយការរស់នៅ២ឆ្នាំខាងមុខទៀត ប្រៀបដូច«គុកឥតជញ្ជាំង»។ ការណ៍នេះគឺដោយសារកាក់ សុវណ្ណច្ឆ័យ ត្រូវបានតុលាការដាក់ឲ្យស្ថិតនៅក្រោមការតាមដានរបស់តុលាការ ក្រោយដោះលែងពីការឃុំឃាំងក្នុងពន្ធនាគារ។ ករណីរបស់យុវជនរូបនេះត្រូវបានអ្នកជំនាញក្រុមប្រឹក្សាអង្គការសហប្រជាជាតិរិះគន់ផងដែរ។
អានបន្ត -
អាជ្ញាធរឱ្យម្ចាស់គណនីហ្វេសប៊ុកមួយដែលរិះគន់ពីប្រតិបត្តិការពន្លត់អគ្គិភ័យ សុំទោសជាសាធារណៈ
អាជ្ញាធរបានកោះហៅម្ចាស់គណនី Facebook ឈ្មោះ Vea Sna ដែលខំមិន (comment) ថា «ឡានទឹកតថ្លៃទម្រាំត្រូវ ខ្ទេចអស់ហើយ» ក្នុងហេតុការណ៍គ្រោះអគ្គិភ័យមួយនៅខណ្ឌដង្កោ ចូលបំភ្លឺ និងថតវីដេអូសុំទោសជាសាធារណៈ ចំពោះការសរសេរដែលអាជ្ញាធរថាផ្ទុយពីការពិត។
អានបន្ត -
សារព័ត៌មានបរទេស ផ្សាយព្រោងព្រាតអំពីការប្ដេជ្ញាតស៊ូរបស់ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ដើម្បីយុត្តិធម៌សង្គម
សារព័ត៌មានបរទេស បានចុះផ្សាយព្រោងព្រាតអំពីក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ដែលមានជំងឺខ្សោយបញ្ញាស្មារតី (Autism) ដែលទើបតុលាការដោះលែងកាលពីថ្ងៃទី១០ ខែវិច្ឆិកា ក្រោយគាត់ជាប់ពន្ធនាគារជិត ៥ខែ ដោយសារការបង្ហោះសារតាមបណ្ដាញសង្គមតេឡេក្រាម។
អានបន្ត -
ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ត្រូវបានដោះលែងចេញពីពន្ធនាគារ ខណៈម្ដាយស្នើសុំទម្លាក់បទចោទទាំងស្រុង
ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ដែលជាកូនអតីតសកម្មជនបក្សសង្គ្រោះជាតិ ត្រូវបានតុលាការសម្រេចដោះលែងចេញពីពន្ធនាគារនៅព្រឹកថ្ងៃពុធនេះ ក្រោយអនុវត្តទោសជាង៤ខែ ខណៈម្តាយកុមារារូបនោះស្នើតុលាការទម្លាក់ចោលបទចោទទាំងអស់ ដោយសារកូនគាត់មានជំងឺអូទីហ្សឹម។ អ្នកស្រី ព្រំ ចាន់ថា ដែលជាម្ដាយបង្កើតរបស់ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពីកូនចេញពីពន្ធនាគារព្រៃស នាព្រឹកថ្ងៃពុធនេះថា ដំបូងគាត់មានអារម្មណ៍រំភើបនិងរីករាយនៅពេលឃើញកូនដើរចេញពីខ្លោងទ្វារច្រកចេញនៃមណ្ឌលអប់រំកែប្រែទី២ ហៅថា «ព្រៃស»។
អានបន្ត -
អាជ្ញាធរថៃចាប់សកម្មជនសង្គម និងសកម្មជនគណបក្សសង្គ្រោះជាតិបញ្ជូនទៅឱ្យអាជ្ញាធររបបលោក ហ៊ុន សែន
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងឲ្យដឹងថា នៅល្ងាចថ្ងៃទី១០ វិច្ឆិកាថា លោក វឿន វាសនា ហៅក្រញូងព្រៃឡង់ និងសកម្មជនបក្សប្រឆាំង លោក វឿង សំណាង ត្រូវបានអាជ្ញាធរថៃបញ្ជូនទៅកម្ពុជាវិញ។
អានបន្ត -
អតិថិជនក្រុមហ៊ុន GFX តវ៉ាស្នើសុំដោះស្រាយក្រៅប្រព័ន្ធតុលាការលើប្រាក់បាត់បង់ជាង៤លានដុល្លារ
បើតាមញត្តិរបស់ពួកគេជាជនរងគ្រោះចំនួន២៨៤នាក់ បានឲ្យដឹងថា ទំហំទឹកប្រាក់វិនិយោគសរុបដែលពួកគេបាត់បង់ មានប្រមាណ ៤,២ លានដុល្លារអាមេរិក។ ពួកគេ គឺជាជនរងគ្រោះ ដែលមិនទាន់ព្រមទទួលយកសំណង៣០% ដែលក្រុមហ៊ុនផ្តល់ឲ្យកាលពីកន្លងទៅ។ រហូតមកដល់ពេលនេះ គេមិនទាន់ដឹងនៅឡើយទេថា តើអតិថិជនប៉ុន្មាននាក់ហើយដែលបានយល់ព្រមទទួលយកប្រាក់៣០% នោះរួចហើយ។
អានបន្ត -
សាលាឧទ្ធរណ៍កាត់តម្រឹមទោសលោក ប៉ែន ច័ន្ទសង្គ្រាម ដាក់ពន្ធនាគារត្រឹមជាង១០ខែ
ចៅក្រមសាលាឧទ្ធរណ៍ នៅថ្ងៃទី១០ ខែវិច្ឆិកានេះ បានកាត់តម្រឹមទោសសកម្មជនអតីតគណបក្សសង្គ្រោះជាតិ លោក ប៉ែន ច័ន្ទសង្គ្រាម ដាក់ពន្ធនាគាររយៈពេល១០ខែ២០ថ្ងៃ ខណៈទោសដែលនៅសល់ត្រូវព្យួរទាំងអស់។ ចៅក្រមសាលាឧទ្ធរណ៍បានបើកសវនាការលើបណ្ដឹងសាទុក្ខរបស់មេធាវីការពារក្ដី លោក ប៉ែន ច័ន្ទសង្គ្រាម នៅថ្ងៃពុធនេះ បន្ទាប់ពីមេធាវីបានប្ដឹងឧទ្ធរណ៍ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។
អានបន្ត -
សហគមន៍ព្រៃឈើ នៅខេត្តព្រះវិហារចោទប្រកាន់ជំទប់ទី២ ឃុំស្រយ៉ង់ ថា លួចលក់ដីព្រៃរាប់រយហិកតា
ប្រជាសហគមន៍នៅខេត្តព្រះវិហារចោទប្រកាន់ជំទប់ទី២ ឃុំស្រយ៉ង់ លោក ឌី បូ ថា ឃុបឃិតជាមួយក្រុមឈ្មួញលក់ដីព្រៃអភិរក្សអស់រាប់រយហិកតារ។ ប៉ុន្តែអាជ្ញាធរឃុំរូបនេះ បានច្រានចោលការចោទប្រកាន់នេះ។
អានបន្ត -
ប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត រងការចោទថាបានប្រើឈ្មោះខ្មោចដើម្បីកិបកេងលុយបេសកកម្មប្រឆាំងកូវីដ-១៩
បុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត បានចោទប្រកាន់ប្រធានមន្ទីរពេទ្យនេះ ថាបានប្រព្រឹត្តអំពើពុករលួយ តាមរយៈការបង្កើតបញ្ជីឈ្មោះខ្មោច ដើម្បីទទួលបានលុយពីប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ តាមរយៈសារសំឡេងបែកធ្លាយរបស់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដែល វីអូឌី ទទួលបាននៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឱ្យដឹងថា ប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត លោក ឱក ទីនណា បានប្រើឈ្មោះបុគ្គលិកសុខាភិបាលចំនួន១១នាក់ដែលមិនមានភារកិច្ចចូលរួមបម្រើការងារ ឬហៅថាជាឈ្មោះខ្មោច ដាក់បន្លំចូលទៅក្នុងបញ្ជីសម្រាប់បេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
អានបន្ត -
សកម្មជនបរិស្ថាន សង្គម និងនយោបាយចំនួន ១១ នាក់ ត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចដោះលែងជាបន្តបន្ទាប់
ភ្នំពេញៈ សកម្មជនបរិស្ថាន-សង្គម និងនយោបាយចំនួន ១១ នាក់ ត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចដោះលែងជាបន្តបន្ទាប់ ក្នុងនោះ ៧ នាក់ បានដោះលែងកាលពីថ្ងៃទី ២៦ ខែតុលា កន្លងទៅនេះ និង ៤ នាក់ទៀត នឹងត្រូវដោះលែងនៅថ្ងៃទី ១០ និងទី ១២ ខែវិច្ឆិកានេះ។ នេះបើតាមលោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញថ្លែងនៅថ្ងៃទី ៩ ខែវិច្ឆិកា។ លោក ប្លង់ សុផល បានថ្លែងថាសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជាបន្តបន្ទាប់ និងបានប្រកាសសាលក្រមកាលពីថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២១ ដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌដែលពាក់ព័ន្ធនឹងជនជាប់ចោទមួយចំនួនដែលជាសកម្មជនយុវជន សកម្មជនបរិស្ថាន-សង្គម និងនយោបាយ និងបានប្រកាសសាលក្រមកាលពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២១ ចំពោះករណីសំណុំរឿងព្រហ្មទណ្ឌដែលមានជនជាប់ចោទឈ្មោះ កាក់ សុវណ្ណច្ឆ័យ។
អានបន្ត -
ក្រោមសម្ពាធនៃការរិះគន់ តុលាការក្រុងភ្នំពេញដោះលែងសកម្មជនខ្លះឲ្យមានសេរីភាព
ភ្នំពេញ — សកម្មជនសង្គមនិងនយោបាយយ៉ាងតិច៦នាក់ ត្រូវបានដោះលែងជាបន្តបន្ទាប់ នាពេលថ្មីៗនេះ ដែលនាំឲ្យអ្នកឃ្លាំមើលសិទ្ធិមនុស្សមើលឃើញថា ជាការសម្រាលមួយផ្នែកនៃស្ថានភាពសិទ្ធិមនុស្ស និងនយោបាយនៅកម្ពុជា។
អានបន្ត -
លោក ហ៊ុន សែន ជំរុញឲ្យខិតខំដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការនិងឈរលើគោលការណ៍«សុចរិតភាព»
ភ្នំពេញ — លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃច័ន្ទ បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធ ព្យាយាមដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការ ដោយផ្អែកលើគោលការណ៍«សុចរិតភាព»។ លោក ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់៖ «ខិតខំដោះស្រាយជម្លោះដីធ្លីដែលនៅសេសសល់ ឬកើតមាន ដោយធ្វើការខិតខំសម្រុះសម្រួលក្រៅប្រព័ន្ធតុលាការ។ អាហ្នឹងដោះឆាប់ចេញ។ ហើយតែចូលដល់តុលាការ វាមានឈ្នះ មានចាញ់»។
អានបន្ត -
សហជីព និងម្ដាយរបស់កម្មករសេវាកម្មកម្សាន្តម្នាក់ ស្នើឱ្យតុលាការខេត្តកណ្ដាលដោះលែងកូនរបស់គាត់ដែលល្មើសបម្រាមកូវីដ១៩
សហជីព និងម្ដាយរបស់ស្រ្តីជាកម្មករសេវាកម្មកម្សាន្តម្នាក់ដែលកំពុងជាប់ពន្ធនាគារ បានជំរុញឱ្យសាលាដំបូងខេត្តកណ្តាលដោះលែងកូនស្រីរបស់ខ្លួនឱ្យមានសេរីភាពឡើងវិញ ដោយសារមានបញ្ហាជីវភាពកាន់តែយ៉ាប់យ៉ឺន បន្ទាប់ពីកូនរបស់គាត់ត្រូវបានឃុំខ្លួន កាលពីចុងខែសីហា ឆ្នាំ២០២១ ជុំវិញករណីល្មើសបម្រាមគោចររបស់រាជរដ្ឋាភិបាល។
អានបន្ត -
ដីភ្នំដោះក្រមុំ២ហិកតានៅខេត្តមណ្ឌលគិរី ត្រូវជនខិលខូចទន្ទ្រានយក
ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី អះអាងថា ដីភ្នំដោះក្រមុំ ២ហិកតាទៀតត្រូវបានជនខិលខូចលួយកាប់ឆ្ការទន្ទ្រានយក ទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដកហូតទុកជាសម្បត្តិរដ្ឋ និងបានបញ្ជាឱ្យទប់ស្កាត់កាប់ទន្ទ្រានយកជាកម្មសិទ្ធិក៏ដោយ។
អានបន្ត