កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.167
-
អង្គការសង្គមស៊ីវិលយល់ស្របនឹងរបាយការណ៍របស់អ្នករាយការណ៍ UN រឿងសិទ្ធិជនជាតិដើមភាគតិច
ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកលើកឡើងថា របាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិដែលបង្ហាញពីបញ្ហាប្រឈមមួយចំនួនទាក់ទងនឹងសិទ្ធិជនជាតិដើមភាគតិចនោះ គឺជាករណីពិតជាក់ស្ដែងដែលកំពុងកើតមាន។ ក្រុមអង្គការសង្គមស៊ីវិលទទួលស្គាល់ថា បញ្ហាប្រឈមខ្លាំងបំផុតរបស់សហគមន៍ជនជាតិដើមភាគតិចនាពេលបច្ចុប្បន្ននេះ គឺការមិនទទួលបានភាពជាកម្មសិទ្ធិលើដីសមូហភាព ការបង្ខំឱ្យបន្លាស់ទីទៅកន្លែងថ្មី និងការមិនទទួលបានសេវាសង្គមពេញលេញ។
អានបន្ត -
អង្គការសង្គមស៊ីវិលយល់ស្របនឹងរបាយការណ៍របស់អ្នករាយការណ៍ UN រឿងសិទ្ធិជនជាតិដើមភាគតិច
ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកលើកឡើងថា របាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិដែលបង្ហាញពីបញ្ហាប្រឈមមួយចំនួនទាក់ទងនឹងសិទ្ធិជនជាតិដើមភាគតិចនោះ គឺជាករណីពិតជាក់ស្ដែងដែលកំពុងកើតមាន។ ក្រុមអង្គការសង្គមស៊ីវិលទទួលស្គាល់ថា បញ្ហាប្រឈមខ្លាំងបំផុតរបស់សហគមន៍ជនជាតិដើមភាគតិចនាពេលបច្ចុប្បន្ននេះ គឺការមិនទទួលបានភាពជាកម្មសិទ្ធិលើដីសមូហភាព ការបង្ខំឱ្យបន្លាស់ទីទៅកន្លែងថ្មី និងការមិនទទួលបានសេវាសង្គមពេញលេញ។
អានបន្ត -
បុគ្គលិកកាស៊ីណូសេនជូរីថាក្រុមហ៊ុនបង្ខំឲ្យពួកគាត់លាឈប់ទាំងមិនទាន់ជាដាច់ពីជំងឺកូវីដ១៩
ភ្នំពេញ — បុគ្គលិកកាស៊ីណូដឹសេនជូរី ខេត្តព្រះសីហនុចោទថាថៅកែបានបង្ខំ និងដាក់គំនាបឲ្យពួកគាត់ដាក់ពាក្យលាឈប់ពីការងារដោយមិនធានាក្នុងការមើលថែពួកគាត់បន្តទៀតប្រសិនបើរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩សាជាថ្មីស្របពេលដែលពួកគាត់ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃបន្ថែមទៀតផងនោះ។ នៅក្នុងលិខិតលាឈប់មួយច្បាប់របស់បុគ្គលិកកាស៊ីណូ ដឹសេនជូរី ចុះថ្ងៃទី០៧ ខែតុលាឆ្នាំ២០២១ ដែលវីអូអេទទួលបានមានការបញ្ជាក់ថាអ្នកដែលលាឈប់ត្រូវ«ទៅផ្ទះធ្វើចត្តាឡីស័ក»។ ក្នុងលិខិតនោះបានដាក់លក្ខខណ្ឌនៃការលាឈប់នេះថាជាការឈប់ដោយស្ម័គ្រចិត្ត។
អានបន្ត -
ប្អូនសកម្មជនសិទ្ធិមនុស្សបារម្ភពីអាយុជីវិតបងស្រីក្នុងពន្ធនាគារ
ប្អូនរបស់កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ជាសកម្មជនសិទ្ធិមនុស្សនៅក្នុងក្រុមយុវជនខ្មែរថាវរៈ បានបង្ហាញការព្រួយបារម្ភពីជីវិតបងស្រីនៅក្នុងពន្ធនាគារក្រោយពេលមើលឃើញស្ថានភាពស្គមខ្លាំង និង ញ័រដៃញ័រជើង។ កញ្ញា អេង វ៉ាន់ឌី ជាប្អូនស្រីរបស់កញ្ញា សូ មេត្តា បានឱ្យដឹងថា កញ្ញាបានទៅសួរសុខទុក្ខបងស្រីនៅមណ្ឌលអប់រំកែប្រែ ម២ នៅថ្ងៃទី៥ ខែតុលា កន្លងទៅនេះ ក្រោយពេលអាជ្ញាធរហាមមិនឱ្យទៅសួរសុខទុក្ខជិត៥ខែក្រោមហេតុផលបង្ការមេរោគកូវីដ-១៩។ កញ្ញា ព្រួយបារម្ភពីអាយុជីវិតក្រោយពេលឃើញបងស្រីប្រែប្រួលខ្លាំង។
អានបន្ត -
គ.ស.ម.ក ថាការអំពាវនាវរបស់ NGO ឱ្យដោះលែងអ្នកទោសនឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម
ការលើកឡើងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើឡើងក្រោយពីអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិមួយចំនួន ក្នុងនោះរួមមាន អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស ហៅកាត់ថា លីកាដូ បានស្នើនាពេលកន្លងមក ដោយទទូចដល់ក្រសួងស្ថាប័នពាក់ព័ន្ធដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ តាមរយៈការពន្លឿននីតិវិធីដោះលែងអ្នកជាប់ឃុំដោយមានលក្ខខណ្ឌឱ្យបានឆាប់ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ក្នុងពន្ធនាគារ។
អានបន្ត -
ខ្មែរ | ព័ត៌មានថ្មីៗ | សិទ្ធិមនុស្ស គ្រួសារយុវជនខ្មែរថាវរៈកញ្ញា សូ មេត្តា បារម្ភពីសុខភាពកាន់តែទ្រុឌទ្រោមខ្លាំងក្នុងពន្ធនាគារ
ក្រុមគ្រួសារយុវជនខ្មែរថាវរៈ ព្រួយបារម្ភពី ស្ថានភាពសុខភាព កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ដែលកំពុងជាប់ឃុំឃាំង ក្នុងពន្ធនាគារព្រៃស។ មន្ត្រីសង្គមស៊ីវិលបន្តអំពាវនាវឱ្យរដ្ឋាភិបាល និងតុលាការទម្លាក់បទចោទប្រកាន់លើ កញ្ញា អេង ម៉ាឡៃ និងអ្នកទោសមនសិការទាំងអស់ ដោយដោះលែងឱ្យពួកគាត់មានសេរីភាពចួបជុំក្រុមគ្រួសារវិញ។
អានបន្ត -
រដ្ឋាភិបាលជួលទីតាំង៤កន្លែងក្នុងតំបន់ការពារនៅខេត្តកោះកុងឱ្យក្រុមហ៊ុនអភិវឌ្ឍជាតំបន់ទេសចរណ៍ខ្នាតតូច
អភិបាលរងខេត្តកោះកុង លោក អ៊ុក ភ័ក្ត្រា ប្រាប់ វីអូឌី នៅថ្ងៃសុក្រនេះថា ក្រុមហ៊ុនឯកជនមួយ បានសុំជួលដីពីរដ្ឋក្រោម១០ហិកតា ដើម្បីអភិវឌ្ឍធ្វើតំបន់ទេសចរណ៍ធម្មជាតិចំនួន៤គម្រោង។ លោកថា ពាក់ព័ន្ធការស្នើសុំនេះ រដ្ឋបាលខេត្តនិងមន្ត្រីក្រសួងបរិស្ថានបានធ្វើកំណត់ហេតុដាក់ទៅអភិបាលខេត្តនិងមន្ត្រីក្រសួងបរិស្ថានរួចហើយ នៅចាំតែការសម្រេចប៉ុណ្ណោះ។
អានបន្ត -
ជំងឺកូវីដ១៩ រាតត្បាតកាន់តែយូរ និស្សិតប្រឈមនឹងវិបត្តិគ្មានការងារធ្វើកាន់តែច្រើន
ភ្នំពេញ — ខែសីហា ឆ្នាំ២០២១ គឺជាពេលដែលកញ្ញា ឃុន ស្រីនី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ដោយរំពឹងថានឹងអាចស្វែងរកការងារធ្វើជាគ្រូបង្រៀនផ្នែកគីមីវិទ្យា ឬអាចធ្វើការងារនៅស្ថាប័នរដ្ឋ ឬឯកជន ក្រោយខ្លួនបញ្ចប់បរិញ្ញាបត្រផ្នែកគីមីវិទ្យា ដែលបានសិក្សាអស់រយៈពេលបួនឆ្នាំកន្លងមក។ ប៉ុន្តែការរាតត្បាតជំងឺកូវីដ១៩ បានធ្វើឲ្យនិស្សិតវ័យ ២៣ឆ្នាំរូបនេះ នៅតែមិនអាចរកការងារបានធ្វើ បន្ទាប់ពីដាក់ពាក្យស្នើសុំការងារពាក់ព័ន្ធនឹងមុខវិជ្ជាគីមីវិទ្យានេះប្រមាណជា ១០កន្លែងរួចមក។
អានបន្ត -
"រដ្ឋាភិបាលបារម្ភពីស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារ ដូចអ្នករាយការណ៍ពិសេសUN”
តំណាងស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លើកឡើងថា រដ្ឋាភិបាល ក៏ព្រួយបារម្ភពីស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារដែរ និងកំពុងចាត់វិធានការដោះស្រាយបញ្ហានេះជាបន្តបន្ទាប់។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា លើកឡើងថា អ្នកជាប់ឃុំនៅក្នុងពន្ធនាគារបន្តកើនឡើងច្រើនគួរឲ្យព្រួយបារម្ភ និងជំរុញឲ្យរដ្ឋាភិបាល ចាត់វិធានការចាំបាច់ជាបន្ទាន់ដើម្បីកាត់បន្ថយភាពចង្អៀតណែននោះ។
អានបន្ត -
ប៉ូលីសភ្នំពេញហាមអ្នកកាសែតផ្សាយបន្តផ្ទាល់សកម្មភាពអនុវត្តច្បាប់
លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំគ្រប់អង្គភាពក្រោមឱវាទនគរបាលរាជធានីភ្នំពេញ ឲ្យហាមប្រាមយ៉ាងតឹងរឹងចំពោះប្រព័ន្ធផ្សព្វផ្សាយមិនឲ្យថតផ្សាយបន្តផ្ទាល់នៃអាជ្ញាធរកំពុងអនុវត្តច្បាប់។
អានបន្ត -
លោក ស ខេង ទទូចឲ្យសមាជិកគណបក្សដោះស្រាយបញ្ហាដែលកំពុងកើតមាន នាពេលបច្ចុប្បន្ន នៅមុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២
លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា ការពឹងផ្អែកលើសារនយោបាយជាទម្លាប់ដែលនិយាយអំពីសម័យខ្មែរក្រហមនឹងមិនគ្រប់គ្រាន់ ដើម្បីទាក់ទាញមតិសាធារណៈជននៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២នោះទេ។ លោក ស ខេង ដែលដឹកនាំក្រសួងមហាផ្ទៃបានផ្តល់ដំបូន្មានឃោសនាដល់សមាជិកគណបក្សប្រជាជនកម្ពុជា ខណៈពេលលោកថ្លែងនៅក្នុងពិធីប្រកាសតែងតាំងអភិបាលខេត្តស្ទឹងត្រែងថ្មី។
អានបន្ត -
លោក ស ខេង ថាជម្លោះដីធ្លីនឹងប៉ះពាល់សន្លឹកឆ្នោត បើមិនប្រមូលមកដោះស្រាយ
ក្នុងពិធីនោះ លោក ស ខេង ថ្លែងថា មន្ត្រី៤រូបសំខាន់ជាងគេនៅមូលដ្ឋាន ដែលជះឥទ្ធិពលដល់សន្លឹកឆ្នោតនៅពេលខាងមុខនោះ រួមមាន មេឃុំឬចៅសង្កាត់ ស្មៀនឃុំ មេប៉ុស្តិ៍ និងមេភូមិ ដែលអ្នកទាំងនោះគឺជាមនុស្សជួរមុខក្នុងការទាក់ទាញសន្លឹកឆ្នោតពីពលរដ្ឋ។ លោកបន្តថា បើពួកគេមិនអាចបំពេញតួនាទីដោះស្រាយបញ្ហាជូនពលរដ្ឋបានទេ សន្លឹកឆ្នោតនឹងត្រូវបាត់បង់។
អានបន្ត -
សហគមន៍ក្រីក្រក្នុងទីក្រុងជំរុញឲ្យមានដំណោះស្រាយឲ្យបានលឿនដើម្បីចៀសវាងការបណ្ដេញចេញ
សមាជិកសហគមន៍ក្រីក្រជាច្រើនដែលរងផលប៉ះពាល់ពីការអភិវឌ្ឍក្នុងរាជធានីភ្នំពេញបានស្នើដល់រដ្ឋាភិបាលឲ្យផ្ដល់ដំណោះស្រាយដល់ពួកគេ ដើម្បីបានរស់នៅក្នុងទីក្រុង ខណៈអ្នកទាំងនេះកំពុងប្រឈមនឹងការបណ្ដេញចេញដោយបង្ខំ។ តំណាងសហគមន៍យ៉ាងតិចចំនួនប្រាំ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ប្រឡាយទឹក និងមាត់បឹងក្នុងរាជធានីភ្នំពេញ បានចេញសេចក្ដីថ្លែងការណ៍រួមមួយកាលពីថ្ងៃអាទិត្យ ទី៣ ខែតុលា ចំថ្ងៃប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានពិភពលោក ជំរុញឲ្យមានការអភិវឌ្ឍនៅនឹងកន្លែង។ ប្រជាសហគមន៍ក្នុងទីក្រុងទាំងនេះបានឲ្យដឹងថាពួកគេបានរង់ចាំអស់ពេលជាច្រើនឆ្នាំមកហើយ សម្រាប់ដំណោះស្រាយពីអាជ្ញាធរ ដើម្បីទទួលបានជំនួយបន្ទាប់ពីមានការជូនដំណឹងថាពួកគេត្រូវរើចេញពីលំនៅដ្ឋានដើម្បីយកទីតាំងសម្រាប់គម្រោងអភិវឌ្ឍន៍ឯកជន ឬគម្រោងហេដ្ឋរចនាសម្ព័ន្ធរបស់រដ្ឋ។
អានបន្ត -
បុណ្យភ្ជុំបិណ្ឌសម្រាប់គ្រួសារសកម្មជនកំពុងជាប់ឃុំ មានតែទឹកភ្នែក
ក្រុមគ្រួសារសកម្មជនដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ សោកសង្រេងនៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយសារពួកគាត់មិនបានជួបជុំគ្នាដូចគ្រួសារពលរដ្ឋទូទៅ។ ពួកគាត់ថា របបដឹកនាំបច្ចុប្បន្នជាអ្នកពង្រាត់គ្រួសាររបស់គាត់ តាមរយៈការចាប់ខ្លួនដាក់ពន្ធនាគារដោយអយុត្តិធម៌។ ប៉ុន្តែតំណាងបក្សកាន់អំណាចឆ្លើយតបថា នេះគ្រាន់តែជាមនោសញ្ចេតនា ដែលមិនស្របតាមទិដ្ឋភាពច្បាប់។
អានបន្ត -
CPJ ទាមទារឲ្យដោះលែងអ្នកសារព័ត៌មានលោក យួន ឈីវ ដោយគ្មានលក្ខខណ្ឌ
ការទាមទារឲ្យដោះលែងនេះ ធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍ របស់គណៈកម្មាធិការការពារអ្នកកាសែត (CPJ) កាលពីថ្ងៃទី១ ខែតុលា បន្ទាប់ពីតុលាការខេត្តកោះកុង បានបើកសវនាការយ៉ាងប្រញាប់ប្រញ៉ាល់ ដើម្បីកាត់ទោសឲ្យលោក យួន ឈីវ ជាប់ពន្ធនាគារមួយឆ្នាំ និងផាកពិន័យជាប្រាក់១លានរៀន ឬស្មើ៥០០ដុល្លារ ពីបទញុះញង់ ក្រោយដែលរដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ បានប្តឹងអ្នកសារព័ត៌មានអនឡាញរូបនេះ។
អានបន្ត -
សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់គឺលោក ម៉ី សោភ័ណ ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពឡើងវិញ
សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ គឺលោក ម៉ី សោភ័ណ ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពឡើងវិញហើយ បន្ទាប់ពីលោកជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល ៦ខែ ពាក់ព័ន្ធនឹងការបញ្ចេញមតិរិះគន់រឿងវ៉ាក់សាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក(Facebook)។ លោក ម៉ី សោភ័ណ ប្រាប់អាស៊ីសេរីនៅថ្ងៃទី៣ ខែតុលាថា លោកសប្បាយចិត្តដែលត្រូវបានដោះលែងឲ្យលោកបានជួបជុំក្រុមគ្រួសារ កាលពីល្ងាចថ្ងៃទី១ ខែតុលា។ ប៉ុន្តែនៅទន្ទឹមនេះ លោកក៏សោកស្តាយដែលតុលាកាដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ និងហាមលោក មិនឲ្យចេញក្រៅប្រទេស។
អានបន្ត -
កម្មករកាត់ដេរអំពាវនាវឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាថ្លៃទឹក
កម្មករកាត់ដេរបានអំពាវនាវឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ ដើម្បីធានាថាម្ចាស់ផ្ទះជួលមិនយកថ្លៃពីអ្នកជួលផ្ទះលើសពីថ្លៃទឹកថេរគឺ៨០០រៀលក្នុងមួយម៉ែត្រគូបដែលបានកំណត់កាលពី៤ឆ្នាំមុន ដោយនិយាយថា ពួកគេកំពុងតែជួបការពិបាកក្នុងការបង់ថ្លៃទឹកភ្លើងខ្ពស់។
អានបន្ត -
អង្គការសិទ្ធិមនុស្សអាមេរិករិះគន់រដ្ឋាភិបាលកម្ពុជាខ្លាំងៗ ចំពោះការដាក់ទោសអ្នកកាសែតម្នាក់នៅកោះកុង
ភ្នំពេញ — អង្គការសិទ្ធិមនុស្សHuman Rights Watch នៅថ្ងៃសុក្រនេះបានចោទរដ្ឋាភិបាលកម្ពុជាថាកំពុងធ្វើទុក្ខបុកម្នេញលើអ្នកកាសែតឯករាជ្យ ក្រោយអ្នកកាសែតនៅខេត្តកោះកុងម្នាក់ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារពីបទញុះញង់ ចំពោះការធ្វើសេចក្តីរាយការណ៍ជម្លោះដីធ្លីដែលអាជ្ញារខេត្តចោទថាមិនពិត។ ចាងហ្វាងគេហទំព័រសារព័ត៌មាន Koh Kong Hot News [កោះកុងព័ត៌មានទាន់ហេតុការណ៍] លោកយួន ឈីវ ត្រូវបានសាលាដំបូងខេត្តកោះកុងកាត់ទោសកាលពីថ្ងៃព្រហស្បតិ៍ឲ្យជាប់ពន្ធនាគារ១ឆ្នាំពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍» និងពិន័យជាប្រាក់ពីរលានរៀល (ឬប្រមាណ៥០០ដុល្លារអាមរិក)។
អានបន្ត -
''របបក្រុងភ្នំពេញតាមធ្វើទុក្ខបុកម្នេញលើព្រះសង្ឃដែលឈឺឆ្អាលរឿងសង្គមជាច្រើនអង្គ''
ព្រះសង្ឃជាច្រើនអង្គដែលដែលតែងឈឺឆ្អាលបញ្ហាសង្គម នយោបាយ និងធនធានធម្មជាតិ កំពុងប្រឈមនឹងការធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធររបបក្រុងភ្នំពេញ។ ព្រះសង្ឃមួយចំនួន រិះគន់ថា របបលោក ហ៊ុន សែន កាន់តែលែងស្គាល់បុណ្យបាប ដោយប្រើប្រាស់តុលាការជាឧបករណ៍ តាមធ្វើទុក្ខបុកម្នេញសូម្បីតែព្រះសង្ឃ។ ប៉ុន្តែតំណាងគណបក្សកាន់អំណាច ថ្លែងការពារទង្វើរបស់អាជ្ញាធរថា ជាការអនុវត្តច្បាប់។
អានបន្ត -
របាយការណ៍៖ ពលរដ្ឋកម្ពុជា៦នាក់ចំណោម១០នាក់ រងអំពើហិង្សាលើរាងកាយ អារម្មណ៍ឬផ្លូវភេទអំឡុងពេលកុមារភាព
តាមរយៈការស្ទង់មតិរបស់ក្រសួងកិច្ចការនារីនៅឆ្នាំ២០១៤បានឱ្យដឹងថា ស្រ្តីនិងបុរសប្រហែល៦នាក់ក្នុងចំណោម ១០នាក់នៅគ្រប់វ័យ ធ្លាប់ជួបប្រទះនូវអំពើហិង្សារាងកាយ ឬផ្លូវភេទអំឡុងពេលកុមារភាពរបស់ពួកគេ។ នេះបើយោងតាមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផែនការអនុវត្តគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩» តាមរយៈកម្មវិធី Zoom របស់ក្រសួងសង្គមកិច្ចនៅថ្ងៃទី ២៩កញ្ញាកន្លងទៅ។
អានបន្ត