កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
ប្រធានថ្មីនៃគណៈមេធាវីកម្ពុជាប្ដេជ្ញាដឹកនាំស្ថាប័ននេះទៅរកឧត្តមភាពនៅចំពោះមុខបញ្ហាប្រឈម
ប្រធានថ្មីនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ប្ដេជ្ញាចិត្តដឹកនាំស្ថាប័ននេះទៅរកភាពជោគជ័យ ខណៈដែលការប្រកបវិជ្ជាជីវៈមេធាវីនៅជួបបញ្ហាប្រឈមមួយចំនួន រួមមានទាំងការការពារកូនក្ដីនៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌។
អានបន្ត -
អ្នកឃ្លាំមើលថាសម្ព័ន្ធភាពឆ្ពោះទៅអនាគតអាចប្រឈមបែកបាក់ បើមិនរៀបចំបទបញ្ជាផ្ទៃក្នុងឱ្យត្រឹមត្រូវទេនោះ
អ្នកឃ្លាំមើលសង្គមអះអាងថា បើសម្ព័ន្ធភាពឆ្ពោះទៅអនាគតមិនរៀបចំបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈ និងគោលការណ៍សម្រាប់គណបក្សនយោបាយដែលបានចូលរួមឱ្យមានការឯកភាពគ្នាជាធ្លុងមួយទេ នោះសម្ព័ន្ធភាពនេះក៏អាចប្រឈមនឹងការបែកបាក់នៅពេលដែលពួកគេបែងចែកតំណែងគ្នាមិនត្រូវដែរ។
អានបន្ត -
ព័ត៌មានពេលរាត្រី ១៧ តុលា៖កម្ពុជាបង្កើតរោងចក្រអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ ខណៈអ្នកតាមដានចង់ឃើញរបាយការណ៍ផលប៉ះពាល់បរិស្ថាន
ព័ត៌មាននៅថ្ងៃនេះមានដូចជា កម្ពុជាបង្កើតរោងចក្រអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ ខណៈអ្នកតាមដានចង់ឃើញរបាយការណ៍ផលប៉ះពាល់បរិស្ថាន។ បទសម្ភាសន៍វីអូអេអំពីអ្នកតស៊ូមតិជំរុញឲ្យរដ្ឋាភិបាលពន្លឿនច្បាប់គ្រប់គ្រងគ្រឿងស្រវឹង និងព័ត៌មានផ្សេងៗទៀត៕
អានបន្ត -
មេធាវី និងអ្នកវិភាគថា ប្រធានគណៈមេធាវីថ្មី លោក សាំង វណ្ណៈ ដែលជាសមាជិកគណបក្សកាន់អំណាចនឹងបន្តរឹតត្បិតសិទ្ធិមេធាវី
មេធាវី និងអ្នកវិភាគថា ប្រធានគណៈមេធាវីទើបជាប់ឆ្នោតថ្មី លោក សាំង វណ្ណៈ ដែលជាសមាជិកគណបក្សកាន់អំណាចនឹងបន្តរឹតត្បិតសិទ្ធិសេរីភាពមេធាវី។ ការលើកឡើងនេះ គឺដោយសារពួកគេកត់សម្គាល់ឃើញថា អតីតប្រធានគណៈមេធាវីមុនៗ ដែលជាសមាជិកបក្សប្រជាជនកម្ពុជាកន្លងមកតែងរឹតត្បិតមិនឱ្យមេធាវីមានសិទ្ធិក្នុងការបញ្ចេញមតិ ឬរិះគន់ទៅលើសំណុំរឿងនយោបាយនោះឡើយ។ការលើកឡើងរបស់ មេធាវី និងអ្នកវិភាគ ធ្វើឡើងក្រោយពេល លោក សាំង វណ្ណៈ កាលពីថ្ងៃទី១៦ ខែតុលា បានត្រូវបានសមាជិកគណៈមេធាវីបោះឆ្នោតជ្រើសរើសឱ្យធ្វើជាប្រធានគណៈមេធាវី សម្រាប់អាណត្តិទី១៥ ជំនួសឱ្យលោក លី ច័ន្ទតុលា ដែលផុតអាណត្តិ។
អានបន្ត -
អ្នកតស៊ូមតិជំរុញឲ្យរដ្ឋាភិបាលពន្លឿនច្បាប់គ្រប់គ្រងគ្រឿងស្រវឹង
កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានការចែករំលែកវីដេអូនៃការថ្លែងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន អំពីការសេពគ្រឿងស្រវឹងធ្ងន់ធ្ងរក្នុងប្រទេសកម្ពុជា និងហានិភ័យនៃការសេពគ្រឿងស្រវឹង។ នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពជំរុញឲ្យរដ្ឋាភិបាលពន្លឿនច្បាប់ស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង និងដំឡើងពន្ធស្រាក្នុងប្រទេសកម្ពុជា។
អានបន្ត -
រឿងព្រហ្មទណ្ឌកម្រិតស្រាលអាចនឹងត្រូវដោះស្រាយតាមរយៈការស្រុះស្រួលគ្នា មិនជាប់ពន្ធនាគារ
លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបង្ហើបឲ្យដឹងថា សំណុំរឿងព្រហ្មទណ្ឌកម្រិតស្រាលដែលមិនប៉ះពាល់ដល់រូបរាងកាយនិងសន្តិសុខ អាចនឹងត្រូវបានតម្កល់ទុកមិនចាត់ការ ប្រសិនបើភាគីជម្លោះអាចស្រុះស្រួលគ្នានៅដំណាក់កាលព្រះរាជអាជ្ញា។ ថ្លែងនៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងការប្រកាសការចូលកាន់តំណែងនៃប្រធានថ្មីរបស់គណៈមេធាវី កាលពីថ្ងៃទី១៦ ខែតុលា លោក កើត រិទ្ធ បានឲ្យដឹងថា បច្ចុប្បន្ននេះ ក្រសួងយុត្តិធម៌កំពុងពិភាក្សាទៅលើការធ្វើវិសោធនកម្មក្រមនីតិវិធីព្រហ្មទណ្ឌ ដែលជាផ្នែកមួយនៃការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌។
អានបន្ត -
លោក ដួង តារា អតីតជំនួយការ លោក ហ៊ុន សែន ត្រូវបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគារ PJ ក្រោយជាប់ចោទពីបទឆបោក
លោក នុត សវនា អ្នកនាំពាក្យនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានបញ្ជាក់កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ថា លោក ដួង តារា ជំនួយការរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគាររាជធានីភ្នំពេញ ឬហៅកាត់ថា PJ។ ចំណែក អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល មានប្រសាសន៍ថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រចបើកការស៊ើបសួរលើលោក តារា ហើយក្រោយមកលោក តារា ត្រូវបានចោទប្រកាន់ពីបទឆបោក តាមមាត្រា ៣៧៧ និង៣៧៨ នៃក្រមព្រហ្មទណ្ឌ។ ទោះយ៉ាងណា លោកសុផល មិនបានបញ្ជាក់ច្បាស់លាស់ចំពោះ អ្នកដែលបានដាក់ពាក្យបណ្តឹងប្តឹងលើលោក តារា នោះទេ។
អានបន្ត -
ក្រសួងមហាផ្ទៃ ថ្កោលទោសការញុះញង់អុចអាលលើ ហ្វេសប៊ុកក្រុមប្រឆាំង Dara Khan ដែលថាចំណាត់ការបោសសម្អាតគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃ ជាការប្រកាសសង្គ្រាមប្រឆាំងនឹងក្រុមគ្រួសារសម្តេចតេជោ និងសម្តេចធិបតី
ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ បានប្រកាសថ្កោលទោស និងច្រានចោលចំពោះគណនីហ្វេសប៊ុក Dara Khan ជាសកម្មជនក្រុមប្រឆាំងនីរទេសខ្លួននៅប្រទេសអឺរ៉ុប ដែលបានផ្សព្វផ្សាយមូលបង្កាច់ថា «ចំណាត់ការបោសសម្អាតគ្រឿងញៀនរបស់ ក្រសួងមហាផ្ទៃ ជាការប្រកាសសង្គ្រាមប្រឆាំងនឹងក្រុមគ្រួសារសម្តេចតេជោ និងសម្តេចធិបតី»។ ក្រសួងមហាផ្ទៃ បានចាត់ទុកថា នេះជាការមួលបង្កាច់ លាបពណ៌ ក្នុងចេតនាទុច្ចរិត ញុះញង់អុចអាលឱ្យមានការភ័ន្តច្រឡំក្នុងចំណោមសាធារណជនជាតិ និងអន្តរជាតិមកលើក្រសួងមហាផ្ទៃ ជាពិសេស សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
អានបន្ត -
កញ្ញា នួន តឿន ដែលអាជ្ញាធរចាប់បញ្ជូនពីម៉ាឡេស៊ីដាក់គុកនៅកម្ពុជា «នៅរក្សាជំហររឹងមាំ»
សាច់ញាតិថា ពលករខ្មែរកញ្ញា នួន តឿន ដែលអាជ្ញាធរម៉ាឡេស៊ីចាប់បញ្ជូនពីប្រទេសម៉ាឡេស៊ីយកទៅដាក់ពន្ធនាគារនៅស្រុកខ្មែររក្សាជំហរស្មារតីរឹងមាំក្នុងការទាមទារឱ្យរដ្ឋាភិបាលទម្លាក់ចោលការចោទប្រកាន់ និងដោះលែងឱ្យមានសេរីភាពវិញ។ មន្រ្តីសិទ្ធិមនុស្សលើកឡើងថា រឿងនេះជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ហើយស្នើឱ្យរដ្ឋាភិបាលបើកលំហសេរីភាពពលរដ្ឋឡើងវិញ។
អានបន្ត -
សមត្ថកិច្ចសម្រេចបញ្ជូនជនសង្ស័យក្នុងករណីរំលោភក្មេងស្រីឥស្លាម១៨នាក់ទៅតុលាការ
លោកឧត្តមសេនីយ៍ទោ សុខ សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ឲ្យដឹងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នេះថា ជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី ដែលជាប់ចោទក្នុងរឿងរំលោភក្មេងស្រីសិស្សសាលា ១៨នាក់ត្រូវបានឃុំខ្លួន និងបញ្ជូនទៅសាលាដំបូងក្រុងភ្នំពេញ។ ការសម្រេចយ៉ាងដូចនេះ បន្ទាប់ពីជនសង្ស័យបានបដិសេធមិនទទួលស្គាល់ទង្វើរបស់ខ្លួន ទោះបីជាមានជនរងគ្រោះចេញមុខបំភ្លឺលើករណីនេះក៏ដោយ។
អានបន្ត -
ចលនាមាតាធម្មជាតិ៖ អាជ្ញាធរខេត្តព្រះសីហនុមិនដោះស្រាយករណីរោងចក្រចិនបង្ហូរគីមីចូលស្ទឹង
ក្រុមយុវជនចលនាមាតាធម្មជាតិនៅថ្ងៃទី១៥ ខែតុលា បានផ្សាយវីដេអូជាថ្មីទៀត បង្ហាញពីបច្ចុប្បន្នភាព រោងចក្រចិនកែច្នៃផ្លែស្វាយមួយកន្លែង ក្នុងខេត្តព្រះសីហនុ នៅតែបន្តបង្ហូរសារធាតុគីមីចូលស្ទឹងធម្មជាតិជាច្រើនខែមកហើយ ដែលអាជ្ញាធរខេត្តនេះ មិនអើពើដោះស្រាយនៅឡើយទេ និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋ និងបរិស្ថានកាន់តែធ្ងន់ធ្ងរ។បើទោះជាសកម្មជនចលនាមាតាធម្មជាតិ៥នាក់កំពុងជាប់ពន្ធនាគារក្តី ក៏ក្រុមចលនាមាតាធម្មជាតិនៅតែបង្ហាញពីការបំពុលបរិស្ថាន ប៉ះពាល់ជីវចម្រុះក្នុងទឹក សុខភាពពលរដ្ឋ ដែលបង្កឡើងដោយរោងចក្រចិនឈ្មោះ ខេមបូឌានហ្គូមហ្វាម ឯ.ក (Cambodian Gome Farm Food Co., Ltd) ដើម្បីជំរុញឱ្យមានដំណោះស្រាយវិបត្តិបរិស្ថានក្នុងខេត្តព្រះសីហនុ។
អានបន្ត -
សង្គមស៊ីវិលស្នើអាជ្ញាធរខេត្តកំពតឱ្យចាត់វិធានការលើក្រុមហ៊ុនបំផ្ទុះភ្នំបង្កគ្រោះថ្នាក់ដល់ពលរដ្ឋ
មន្ត្រីសង្គមស៊ីវិលទាមទារឱ្យអាជ្ញាធរខេត្តកំពត និងក្រសួងពាក់ព័ន្ធចាត់វិធានការច្បាប់ លើក្រុមហ៊ុនផលិតថ្មកំបោរមួយដែលពួកគេមិនស្គាល់ឈ្មោះបានប្រើសារធាតុគីមីបំផ្ទុះថ្មភ្នំ បណ្ដាលឱ្យកម្ទេចកន្ទីថ្មហុយគ្របដណ្ដប់មួយផ្នែក លើភូមិឋានរបស់អ្នកស្រុក។ បាតុភាពនេះកើតឡើង ក្នុងភូមិច្រកឃ្លៃឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស បណ្ដាលឱ្យពលរដ្ឋ ៤នាក់រងរបួស និងខូចខាតលំនៅឋាន ព្រមទាំងងាប់គោចំនួន ២ក្បាល កាលពីថ្ងៃទី ១៤ តុលា ។
អានបន្ត -
សមត្ថកិច្ចសួរចម្លើយកូនប្រុសមេដឹកនាំកំពូលសាសនាឥស្លាមពាក់ព័ន្ធករណីចោទប្រកាន់រំលោភបំពានផ្លូវភេទសិស្សស្រី១៨នាក់
នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានសួរចម្លើយលោក កាមារ៉ូទីន សូហៃមី កូនប្រុសរបស់លោក សុះ កំរី មេដឹកនាំកំពូលសាសនាឥស្លាមនៅកម្ពុជា បន្ទាប់ពីមានការបែកចាយព័ត៌មាននៅលើបណ្ដាញសង្គមចោទប្រកាន់រូបលោកថាបានរំលោភបំពានផ្លូវភេទលើសិស្សស្រី ១៨នាក់ នៅឯអន្តេវាសិកដ្ឋានសាលារៀនមួយកន្លែងនៅរាជធានីភ្នំពេញ ។ មន្ត្រីមួយរូបនៃអង្គភាពប្រតិកម្មរហ័សរបស់នាយកដ្ឋានបានបញ្ជាក់ប្រាប់ ខេមបូចា ព័ត៌មាន ថា លោក សូហៃមី ត្រូវបានសួរចម្លើយមែន ប៉ុន្តែ មន្ត្រីរូបនោះមិនបានចែករំលែកព័ត៌មានលម្អិតបន្ថែមទៀតថាតើលោក សូហៃមី ត្រូវបានចាប់ខ្លួន ឬអត់នោះឡើយ ។
អានបន្ត -
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលប្រាប់ទូតអូស្ត្រាលីថាកម្ពុជាចាប់ខ្លួនតែមេខ្លោងបះបោរប៉ុណ្ណោះ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រាប់ឯកអគ្គរាជទូតប្រទេសអូស្ត្រាលី ថារដ្ឋាភិបាលកម្ពុជាបានចាប់ខ្លួនក្រុមប្រឆាំងនៅពេលនេះ គឺអនុវត្តតែទៅលើមេខ្លោងដែលនាំឱ្យមានការបះបោរប្រឆាំងនឹងរដ្ឋាភិបាលប៉ុណ្ណោះ។
អានបន្ត -
គ្រួសារជនរងគ្រោះ និងមន្រ្តីសិទ្ធិមនុស្សទាមទារឱ្យតុលាការផ្ដល់យុត្តិធម៌ជូនកុមារីរងគ្រោះ ពីការបៀតបៀន និងរំលោភសេពសន្ថវៈ
គ្រួសារជនរងគ្រោះ និងមន្ត្រីសង្គមស៊ីវិលជំរុញឱ្យតុលាការបើកការស៊ើបអង្កេត ដោយឈរលើគោលការណ៍យុត្តិធម៌ ពាក់ព័ន្ធកូនអ្នកឧកញ៉ា សុះ កំរី ដែលជាមេដឹកនាំសាសនាឥស្លាមកម្ពុជា ដែលមានកូនប្រុសឈ្មោះ កាមារ៉ូទីន ស៊ូហៃមី បានជាប់ពាក់ព័ន្ធ ករណីបៀតបៀនផ្លូវភេទកុមារីជនជាតិចាម ១៨នាក់ និងផ្ដល់សំណង់ ជំងឺចិត្តដល់ជនរងគ្រោះ។ ការស្នើសុំនេះ ធ្វើឡើងក្រោយពីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ បើកការស្រាវជ្រាវ និងបញ្ជាឱ្យសមត្ថកិច្ចចាប់ឃុំខ្លួន លោក កាម៉ារូទីន ស៊ូហៃមី ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។
អានបន្ត -
ប្រពន្ធរបស់មន្ត្រីបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារជាង ១ពាន់ថ្ងៃ ស្នើតុលាការដោះលែងប្ដី
ប្រពន្ធរបស់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារជាង ១ពាន់ថ្ងៃស្នើតុលាការដោះលែងប្ដីឱ្យមានសេរីភាពជួបជុំគ្រួសារវិញ ខណៈដែលគ្រួសាររបស់ពួកគាត់ជាប់បំណុល និងបាត់បង់ប្ដីដែលជាបង្គោលគ្រួសារ។ មន្ត្រីសង្គមស៊ីវិលថាមន្ត្រីបក្សប្រឆាំងទាំងនេះបានកាត់ទោសក្រោមរូបភាពនយោបាយ ដូច្នេះតុលាការគួរពិចារណាដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ។
អានបន្ត -
អ្នកឃ្លាំមើលជំរុញឱ្យគណបក្សក្នុងសម្ព័ន្ធភាពឆ្ពោះទៅអនាគតរៀបចំការដឹកនាំឱ្យមានប្រជាធិបតេយ្យផ្ទៃក្នុង
អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍផ្នត់គំនិត ជំរុញឱ្យគណបក្សក្នុងសម្ព័ន្ធភាពឆ្ពោះទៅអនាគត រៀបចំការដឹកនាំរបស់ខ្លួនឱ្យមានប្រជាធិបតេយ្យផ្ទៃក្នុង ដើម្បីសម្រេចបំណងក្នុងការបង្រួបបង្រួមអ្នកប្រជាធិបតេយ្យឆ្ពោះទៅរកគោលដៅនៃការប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខ។
អានបន្ត -
បណ្ដាញសហគមន៍ព្រៃឡង់ជំរុញឲ្យអាជ្ញាធរថ្នាក់ជាតិស៊ើបអង្កេតប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ
បណ្ដាញសហគមន៍ការពារព្រៃឡង់ជំរុញឲ្យអាជ្ញាធរថ្នាក់ជាតិចុះសិក្សាស្រាវជ្រាវ និងស៊ើបអង្កេតឲ្យបានត្រឹមត្រូវទៅលើប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ លោក តុប កក្កដា ដែលជាប់ពាក់ព័ន្ធការកាប់ទន្ទ្រានដីព្រៃ នៅក្នុងដែនជម្រកសត្វព្រៃឡង់ភាគខាងត្បូង មានព្រំប្រទល់ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ។ មន្ត្រីសង្គមស៊ីវិល ចង់ឃើញអាជ្ញាធរថ្នាក់ជាតិចាត់វិធានការឲ្យបានតឹងរ៉ឹងទៅលើមន្ត្រីដែលជាប់ពាក់ព័ន្ធនឹងការកាប់ទន្ទ្រានដីព្រៃមួយនេះ។
អានបន្ត -
ស្ថានទូតអូស្ត្រាលី លើកអំពីបញ្ហាចាប់ខ្លួនអ្នកសារព័ត៌មាន និងសកម្មជនបរិស្ថាន ជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
ស្ថានទូតអូស្ត្រាលីបានលើកឡើងអំពីកង្វល់ ពាក់ព័ន្ធការចាប់ខ្លួនអ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា សកម្មជនចលនាមាតាធម្មជាតិ ៥រូប និងបុគ្គលមួយចំនួនពាក់ព័ន្ធការបញ្ចេញមតិ រិះគន់រដ្ឋាភិបាល និងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ចំណែកមន្ត្រីសិទ្ធិមនុស្សរបស់រដ្ឋាភិបាលថា ការចាប់ខ្លួនទាំងនោះ គឺជាការអនុវត្តច្បាប់ ពុំមែនជាការរំលោភសិទ្ធិមនុស្សនោះទេ។
អានបន្ត -
ពលរដ្ឋខេត្តស្ទឹងត្រែងស្នើឲ្យអភិបាលខេត្តថ្មីជួយរកយុត្តិធម៌ករណីប្រធានមន្ទីរចាប់ខ្លួនពលរដ្ឋជំរិតទារលុយ
ពលរដ្ឋខេត្តស្ទឹងត្រែងស្នើឲ្យអភិបាលខេត្តថ្មីលោក សរ សុពុត្រា ជួយរកយុត្តិធម៌ករណីប្រធានមន្ទីរបរិស្ថានខេត្តនេះលោក ស្រេង ជាហេង តែងតែបញ្ជាឱ្យមន្ត្រីក្រោមឱវាទចាប់ខ្លួនពលរដ្ឋស្លូតត្រង់ ដើម្បីជំរិតទារលុយជាថ្នូរដោះលែងឱ្យមានសេរីភាព។ បញ្ហានេះអ្នកភូមិថា ធ្វើឱ្យពលរដ្ឋខ្លះជំពាក់បំណុលធនាគារ និងពលរដ្ឋខ្លះទៀតជាប់ពន្ធនាគារដោយសារតែគ្មានលុយបង់ឱ្យមន្ត្រីទាំងនោះ។
អានបន្ត