កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
តុលាការខេត្តកំពង់ឆ្នាំងសាកសួរសកម្មជនដីធ្លីភូមិឡពាង៤នាក់ករណីប៉ុនប៉ងឃាតកម្ម
តុលាការខេត្តកំពង់ឆ្នាំង បានសាកសួរសកម្មជនដីធ្លីភូមិឡពាងចំនួន៤នាក់ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្ម និងបំផ្លិចបំផ្លាញដោយចេតនា ដោយចោទថា សកម្មជនដីធ្លីទាំងនោះបានប្រើប្រាស់កាំបិត ដើម្បីបំផ្លាញសំណាញ់របស់អ្នកនេសាទខុសច្បាប់ ក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច។
អានបន្ត -
តុលាការខេត្តស្វាយរៀង ដោះលែងពលរដ្ឋមានជម្លោះដីធ្លី២នាក់ឱ្យក្រៅឃុំបណ្ដោះអាសន្ន
សាលាដំបូងខេត្តស្វាយរៀង បានសម្រេចដោះលែងតំណាងពលរដ្ឋមានជម្លោះដីធ្លី២រូបឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ក្រោយឃុំខ្លួនពួកគេជិត២០ថ្ងៃ និងបន្ទាប់ពីពលរដ្ឋមានជម្លោះដីធ្លីទាំងនោះសម្រេចទទួលយកសំណងក្នុងមួយម៉ែត្រការ៉េ៩០០រៀល តាមការចង់បានរបស់អាជ្ញាធរ។ តំណាងសហគមន៍ដីធ្លីចេកមាស ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង គឺអ្នកស្រី ឥន សូត្រ និងអ្នកស្រី យស់ សោភ័ណ្ឌ ត្រូវបានស្នងការនគរបាលខេត្តស្វាយរៀងកោះហៅឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្ត កាលពីថ្ងៃទី២៧ ខែសីហា។ បន្ទាប់ពីចូលខ្លួនទៅបំភ្លឺតាមការកោះហៅហើយ ពួកគេមិនត្រូវបានអនុញ្ញាតឱ្យវិលត្រលប់មកផ្ទះវិញទេ។ លុះដល់ព្រឹកថ្ងៃទី២៨ ខែសីហា តំណាងសហគមន៍ដីធ្លីទាំង២នាក់ក៏ត្រូវបានសមត្ថកិច្ចបញ្ជូនបន្តទៅកាន់តុលាការខេត្តស្វាយរៀងតែម្តង។
អានបន្ត -
អ្នកកាសែតចាស់វស្សាជនជាតិអាមេរិករំឭកកម្ពុជាឱ្យការពារកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស
ភ្នំពេញ — អ្នកកាសែតជើងចាស់ជនជាតិអាមេរិកាំង អ្នកស្រី Elizabeth Becker ដែលបានតាមដានកិច្ចការកម្ពុជាជាងកន្លះសតវត្សរ៍ បានស្នើកម្ពុជារក្សាគុណតម្លៃ និងទាញយកគុណប្រយោជន៍ពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែលឈានចូលខួប៣០ឆ្នាំនៅខែក្រោយ។ អ្នកស្រី Becker បានថ្លែងដូច្នេះក្នុងកិច្ចពិភាក្សាអនឡាញមួយ ដែលរៀបចំឡើងដោយស្ថានទូតអាមេរិកនៅភ្នំពេញ កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ អ្នកជំនាញរូបនេះបានហៅកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ថាបាននាំ«សន្តិភាពពិតប្រាកដ»ហើយដែលកម្ពុជាគួរបន្ត«ការពារ»កិច្ចព្រមព្រៀងនេះ។
អានបន្ត -
តុលាការខេត្តកំពង់ឆ្នាំងសាកសួរអ្នកភូមិឡពាងចំនួន៤នាក់ជុំវិញការចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្ម
តុលាការខេត្តកំពង់ឆ្នាំងកាលពីថ្ងៃពុធ បានសាកសួរសកម្មជនដីធ្លីចំនួន៤នាក់ជុំវិញបណ្តឹងមួយដែលចោទពួកគាត់ពីបទប៉ុនប៉ងឃាតកម្មនិងធ្វើឲ្យខូចខាតដោយចេតនាបន្ទាប់ពីចោទថា អ្នកទាំងបួនបានយកកាំបិតកាប់បំផ្លាញសំណាញ់នៅឃុំតាជេសក្នុងស្រុកកំពង់ត្រឡាច នៅពេលដែលដើមចោទបានទៅនេសាទត្រីនៅផ្នែកមួយនៃបឹង ដែលពួកគេចាត់ទុកថាជាតំបន់ការពារ។ សកម្មជនទាំងនេះអះអាងថា ផ្នែកនៃបឹងពោធិ៍នេះគឺជាតំបន់ការពារ ទោះបីជាអាជ្ញាធរមូលដ្ឋានមិនយល់ស្របក៏ដោយ។
អានបន្ត -
បុរសម្នាក់ជេរប្រមាទមើលងាយមកលើសមត្ថកិច្ចតាមបណ្តាញសង្គម TikTok ត្រូវកោះហៅមកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈ
(ភ្នំពេញ)៖ បុរសម្នាក់ដែលផុសនៅលើបណ្តាញសង្គម TikTok ជេរប្រមាថ មើលងាយមកលើសមត្ថកិច្ច ត្រូវបានកោះហៅចូលខ្លួនមកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ។ នេះបើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគររាជធានីភ្នំពេញ បានបញ្ជប់ប្រាប់បណ្តាញព័ត៌មាន Fresh News។ លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា បុរសរូបនេះ បានបង្ហោះវីដេអូរតាមបណ្តាញសង្គម TikTok ដោយប្រើអាខោនឈ្មោះ មៀច សុផាត់ មានខ្លឹមសារជេប្រមាថ និងមើលងាយយ៉ាងធ្ងន់ធ្ងរមកលើ សមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។
អានបន្ត -
អ្នកតវ៉ាក្នុងជម្លោះដីធ្លីចំនួន២១នាក់ត្រូវបានដោះលែង ខណៈមនុស្ស៩នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅពន្ធនាគារ
អ្នកភូមិប្រាំបួននាក់ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ខណៈពេលតវ៉ាក្នុងវិវាទដីធ្លីដែលកំពុងបន្តជុំវិញគម្រោងសាងសង់ព្រលានយន្តថ្មីនៅខេត្តកណ្តាលត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្នកាលពីយប់ថ្ងៃអង្គារ ចំណែកមនុស្ស២១នាក់ផ្សេងទៀតត្រូវបានដោះលែង។ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានប្រាប់ខេមបូចាថា បុរស៥នាក់និងស្ត្រី៤នាក់នឹងត្រូវប្រឈមមុខនឹងវិធានការច្បាប់ដោយសារតែការចោទថា បានប្រើអំពើហិង្សាលើអាជ្ញាធរអំឡុងពេលតវ៉ានោះ។
អានបន្ត -
ពលរដ្ឋ៩នាក់ត្រូវចោទប្រកាន់និងឃុំខ្លួន ក្នុងជម្លោះដីធ្លីនៃគម្រោងព្រលានយន្តហោះថ្មីក្នុងខេត្តកណ្តាល
ភ្នំពេញ — នៅក្នុងរឿងជម្លោះដីធ្លីដែលប្រជាពលរដ្ឋមិនពេញចិត្តនឹងការផ្តល់សំណងដែលមានតម្លៃដីទាបជាងទីផ្សារ ប្រជាពលរដ្ឋចំនួន៩នាក់ត្រូវបានតុលាការចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារកាលពីថ្ងៃអង្គារ។ ប្រជាពលរដ្ឋទាំងនោះបានចេញមុខតវ៉ា កាលពីថ្ងៃអាទិត្យ រឿងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនOCICរបស់ឧកញ៉ា ពង់ ឃាវសែ ដែលសាងសង់ព្រលានយន្តហោះថ្មី ក្នុងស្រុកកណ្តាលស្ទឹង។ មនុស្ស៣០នាក់ ត្រូវបានឃាត់ខ្លួន ប៉ុន្តែ២១នាក់ត្រូវបានដោះលែងវិញ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។
អានបន្ត -
តុលាការខេត្តកណ្ដាលចោទពលរដ្ឋ៩នាក់លើ៣បទល្មើសក្នុងរឿងវិវាទដីធ្លីជាមួយក្រុមហ៊ុន OCIC
សាលាដំបូងខេត្តកណ្ដាល បានសម្រេចចោទប្រកាន់៣បទល្មើសទៅលើពលរដ្ឋ៩នាក់ដែលមានជម្លោះដីធ្លីនៅតំបន់គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះភ្នំពេញថ្មីរបស់ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និងសម្រេចឃុំខ្លួនពួកគេនៅពន្ធនាគារខេត្តទៀតផង។ ការសម្រេចនេះធ្វើឡើងក្រោយពេលសមត្ថកិច្ចខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែកញ្ញា បានចាប់ខ្លួនពលរដ្ឋនៅស្រុកកណ្តាលស្ទឹង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន OCIC ចំនួន៣០នាក់ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ប៉ុន្តែពួកគេ៩នាក់ត្រូវបានបញ្ជូនទៅតុលាការនិងឃុំខ្លួនបន្ត ខណៈពលរដ្ឋ២១នាក់ទៀតត្រូវបានដោះលែងវិញកាលពីម្សិលមិញ។
អានបន្ត -
សមាគមខ្មែរកម្ពុជាក្រោមថា តុលាការសម្រេចឃុំខ្លួនអតីតព្រះសង្ឃ ប៉ាង សុដា នៅពន្ធនាគារព្រៃស
សមាគមខ្មែរកម្ពុជាក្រោម បានឱ្យដឹងថា អតីតព្រះសង្ឃខ្មែរកម្ពុជាក្រោម ព្រះនាម ប៉ាង សុដា ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃអង្គារម្សិលមិញនេះ។ លេខាធិការដ្ឋានអង្គការសមាគមខ្មែរកម្ពុជាក្រោម លោក ប៊ុន មុនី ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា លោក ប៉ាង សុដា អតីតព្រះចៅអធិការវត្ត វង្គត់បុរីភ្នំពេញ (ហៅវត្តភ្នំពេញថ្មី) ស្ថិតនៅស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៥ ខែកញ្ញា ម្សិលមិញ។ ប៉ុន្តែលោកមិនដឹងថា តុលាការចោទប្រកាន់ពីបទល្មើសនឹងវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឬចោទប្រកាន់ពីរឿងលួចមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃព្រះពុទ្ធសាសនា ឬយ៉ាងណានោះទេ។
អានបន្ត -
អ្នកឃ្លាំមើលថា ការចាប់ខ្លួនអ្នកតវ៉ាដីធ្លីនៅខេត្តកណ្ដាលផ្ទុយមាត្រា៤៤នៃរដ្ឋធម្មនុញ្ញ
អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សមួយចំនួននិយាយថា វិធានការចាប់ឃុំខ្លួនអ្នកតវ៉ាដីធ្លី ៣០នាក់ ដែលទាមទារសំណងសមរម្យជាថ្នូរនឹងការបាត់បង់ដីស្រែធ្លាប់អាស្រ័យផល ដោយសារការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តកណ្តាលនោះថា អាជ្ញាធរបានអនុវត្តផ្ទុយពីមាត្រា៤៤ នៃរដ្ឋធម្មនុញ្ញ។ ការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិល ធ្វើឡើងក្រោយពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី របស់ក្រុមហ៊ុន OCIC ចំនួន៩នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ក្នុងចំណោម៣០នាក់ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ អំឡុងពេលផ្ទុះការតវ៉ា ក្រោយអាជ្ញាធរបានដាក់ពង្រាយកម្លាំង និងរបាំងដែកបិទផ្លូវ ធ្វើឱ្យពលរដ្ឋមិនអាចធ្វើដំណើរទៅកាន់ដីស្រែដែលធ្លាប់អាស្រ័យផលបាន។
អានបន្ត -
សមត្ថកិច្ចដោះលែងមនុស្ស២១នាក់និងបន្តឃុំខ្លួន៩នាក់ក្នុងជម្លោះដីធ្លីគម្រោងព្រលានយន្តហោះខេត្តកណ្តាល
ភ្នំពេញ — សមត្ថកិច្ចខេត្តកណ្តាលបានសម្រេចដោះលែងប្រជាពលរដ្ឋ២១នាក់ និងបន្តឃុំខ្លួន៩នាក់ ដែលពួកគេទាំងអស់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ក្នុងជម្លោះដីធ្លីនៃគម្រោងព្រលានយន្តហោះក្នុងស្រុកកណ្តាលស្ទឹង។ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលប្រាប់វីអូអេកាលពីរសៀលថ្ងៃអង្គារថា ប្រជាពលរដ្ឋចំនួន៩នាក់ ដែលជាប់ពាក់ព័ន្ធនឹងការបង្ករបួសស្នាមធ្ងន់ធ្ងរដល់កម្លាំងសមត្ថកិច្ច មិនត្រូវបានដោះលែងនោះទេ ហើយកំពុងបន្តនីតិវិធីតាមផ្លូវច្បាប់។ លោកបន្តថា សមត្ថកិច្ចមានភ័ស្តុតាងតាមរយៈការថតរូបភាពដែលថតបានពីកន្លែងផ្ទុះហិង្សាក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១។
អានបន្ត -
អង្គការសង្គមស៊ីវិលទទូចឱ្យតុលាការខេត្តកណ្តាលដោះលែងប្រជាពលរដ្ឋចំនួន៩នាក់ដែលរងការចោទប្រកាន់ពីការប្រើប្រាស់អំពើហឹង្សា
អង្គការសង្គមស៊ីវិលបានសម្តែងការសោកស្តាយ និងបានទទូចឱ្យអាជ្ញាធរ គួរដោះលែងប្រជាពលរដ្ឋចំនួន៩នាក់ដែលត្រូវបានតុលាការខេត្តកណ្តាល ចោទប្រកាន់ពីបទបង្កប្រើប្រាស់អំពើហឹង្សាដោយចេតនាដែលមានស្ថានទម្ងន់ទោស។ ការឃាត់ និងចោទប្រកាន់នេះ ធ្វើឡើងក្រោយប្រជាពលរដ្ឋជាច្រើនគ្រួសារបានប៉ះទង្គិចគ្នាជាមួយអាជ្ញាធរកាលពីថ្ងៃទី១១កញ្ញា ក្នុងការការពារដីធ្លីរបស់ពួកគេពីការអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិក្នុងខេត្តកណ្តាល។
អានបន្ត -
អ្នកកាសែតពីរនាក់បារម្ភតុលាការខេត្តព្រះវិហារឃុំខ្លួនក្រោយបដិសេធមិនទទួលសំណូកពីមន្ត្រីតុលាការ
អ្នកកាសែតពីរនាក់ព្រួយបារម្ភពីសុវត្ថិភាព ដោយខ្លាចមន្ត្រីតុលាការឃុំខ្លួន ក្រោយពីពួកគេបានចុះយកព័ត៌មានករណីឈូសឆាយព្រៃសាធារណៈរបស់រដ្ឋ ឋិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។ ការបារម្ភនេះ ដោយសារតែស្ថាប័នអយ្យការបានចេញដីកាកោះហៅឱ្យពួកគាត់ឱ្យចូលបំភ្លឺជាលើកទី២ នៅថ្ងៃទី២១ ខែកញ្ញាខាងមុខនេះ ក្នុងសំណុំរឿងព្រហ្មទណ្ឌ ៤ករណី។
អានបន្ត -
អ្នកភូមិកំពង់តាឡុងនាំគ្នាគេចចេញពីផ្ទះ ក្រោយពលរដ្ឋ៩នាក់ជាប់ឃុំក្នុងពន្ធនាគារ
អ្នកភូមិកំពង់តាឡុង ភាគច្រើនជាបុរស មិនថាចាស់ ឬ ក្មេង បន្តលាក់ខ្លួននៅកន្លែងមានសុវត្ថិភាព មិនហ៊ាននាំគ្នាត្រឡប់ចូលផ្ទះវិញទេ ដោយភ័យខ្លាចថា អាជ្ញាធរដែលនៅប្រចាំការក្នុងភូមិ អាចនឹងចាប់ខ្លួនពួកគាត់បន្ថែមទៀត។ មន្ត្រីអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សស្នើដល់អាជ្ញាធរបញ្ឈប់ប្រើរូបភាពគំរាមកំហែងបំបាក់ស្មារតីពលរដ្ឋតទៅទៀត និងដោះលែងអ្នកដែលកំពុងជាប់ឃុំឲ្យមានសេរីភាពឡើងវិញ។
អានបន្ត -
អតីតព្រះសង្ឃខ្មែរក្រោម ប៉ាង សុដា ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស
អតីតព្រះសង្ឃខ្មែរក្រោម ប៉ាង សុដា ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសក្រោយអាជ្ញាធរចាប់ផ្សឹក និងបាត់ដំណឹងជិតពីរសប្ដាហ៍។ សមាគមខ្មែរក្រោមដែលតាមដានដំណើររឿងនេះឲ្យដឹងថា ការចាប់ឃុំអតីតសង្ឃរូបនេះពាក់ព័ន្ធការចោទប្រកាន់ថា រារាំងវិធានបង្ការជំងឺកូវីដ-១៩ និងមិនបានអនុត្តតាមសន្យាជាមួយសមត្ថកិច្ច។ សមាគមខ្មែរក្រោមចាត់ទុកករណីឃុំខ្លួនអតីតសង្ឃខ្មែរក្រោមអន្ទឹត ប៉ាង សុដា ជាករណីគំរាមកំហែងជាជាងការអនុវត្តផ្លូវច្បាប់។ សមាគមក៏ត្រៀមផ្តល់មេធាវីដើម្បីជួយការពារក្ដីដល់អតីតព្រះចៅអធិការវត្ត វង្សគតបុរីសេរីភ្នំពេញ ខេត្តកំពង់ចាមអន្ទឹត ប៉ាង សុដា បើសាមីខ្លួនឬគ្រួសារស្នើសុំ។
អានបន្ត -
ចាប់ខ្លួនពលរដ្ឋ ៣០នាក់តវ៉ាគម្រោងព្រលានយន្តហោះភ្នំពេញថ្មី
នគរបាលខេត្តកណ្តាលបានចាប់ខ្លួនអ្នកតវ៉ា ៣០ នាក់ក្នុងចំណោម ១០០ នាក់ដែលមានទំនាស់ដីធ្លីជុំវិញគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនៅស្រុកកណ្តាលស្ទឹងកាលពីថ្ងៃអាទិត្យ។
អានបន្ត -
មនុស្ស ២៤១នាក់ និងយានយន្ត២៨គ្រឿង ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី១៣ ខែកញ្ញា ខណៈអាជីវកម្មមួយត្រូវបានបិទ
(ភ្នំពេញ)៖ ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ២៤១ នាក់ទៀត និងយានយន្ត ២៨គ្រឿង បានប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ៨១ករណី ព្រមទាំងបានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ២.២លានរៀលផងដែរ។ ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មិនមានមនុស្ស ត្រូវបានបញ្ជូនទៅតុលាការទេ។ នេះបើតាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ។
អានបន្ត -
មនុស្ស៣០សិបនាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីការតវ៉ានឹងគម្រោងព្រលានយន្តហោះថ្មីក្នុងខេត្តកណ្តាលដែលបង្កជាហិង្សា
សមាជិកគ្រួសារអ្នកភូមិត្រូវបាននគរបាលចាប់ខ្លួន ខណៈតវ៉ានឹងការឈូសឆាយដី ស្រែរបស់ពួកគាត់ដើម្បីយកកន្លែងសម្រាប់គម្រោងសាងសង់ព្រលានយន្តហោះថ្មី នៅខេត្ត កណ្តាល ហើយបានចោទថាសាច់ញាតិរបស់ពួកគាត់ត្រូវបានឃាត់ខ្លួនធ្វើជា ចំណាប់ខ្មាំងដើម្បីដាក់សម្ពាធឲ្យពួកគាត់ព្រមទទួលយកសំណងដែលបានផ្តល់ដោយក្រុមហ៊ុន។ មនុស្ស៣០នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យនៅមុនអ្វីដែលសាក្សីពិពណ៌នាថា នគរបាលបានឆ្មក់ចូលវាយដំនិងធ្វើការចាប់ខ្លួនមនុស្សជាច្រើន។
អានបន្ត -
ជនជាតិដើមព្នងខេត្តមណ្ឌលគិរីស្នើដកហូតដីព្រៃបម្រុងទុកជាង១០០ហិកតារដែលអ្នកមានអំណាចឈូសឆាយរំលោភយក
ជនជាតិដើមភាគតិចព្នងនិងមន្ត្រីសង្គមស៊ីវិលទាមទារអាជ្ញាធរខេត្តមណ្ឌលគិរី ឱ្យដកហូតដីព្រៃជាង ១០០ហិកតារ ដែលក្រុមអ្នកមានអំណាចឃុបឃិតគ្នាឈូសឆាយទន្ទ្រានកាន់កាប់ជាសម្បត្តិបុគ្គលបំពានច្បាប់។ ការទាមទារនេះ គឺក្រោយពីតំណាងអយ្យការ និងអាជ្ញាធរខេត្តនេះបានចុះដល់ទីតាំងបទល្មើសព្រៃឈើប្រទះឃើញសកម្មភាពឈូសឆាយដីព្រៃបម្រុងទុកដ៏ធំល្វឹងល្វើយ ប៉ុន្តែនៅមិនទាន់ចាត់វិធានការច្បាប់នៅឡើយទេ។
អានបន្ត -
ស្ត្រីនៅបន្ទាយមានជ័យថាការរំលោភបំពានផ្លូវភេទនៅកន្លែងធ្វើចត្តាឡីស័កជារឿងមិនអាចទទួលយកបាន
ស្ត្រីមួយចំនួនដែលកំពុងធ្វើចត្តាឡីស័កឬដាក់ខ្លួនឱ្យនៅដាក់ដោយឡែក តាមមណ្ឌលធ្វើចត្តាឡីស័កក្នុងខេត្តបន្ទាយមានជ័យមួយចំនួនថា ការរំលោភបំពានផ្លូវភេទឬ ការបៀតបៀនណាមួយគឺ ជារឿងមិនគួរកើតមានឡើង និងមិនអាចទទួលយកបាន។ ការលើកឡើងនេះ ក្រោយពេលមានសេចក្តីរាយការណ៍មកថា ថ្មីៗនេះ មានករណីប្រទូសកេរខ្មាស់ និងរំលោភសេពសន្ថវៈទៅលើស្ត្រី ដែលជាអ្នកធ្វើចត្តាឡីស័កពីររូប នៅក្នុងមណ្ឌលចត្តាឡីស័កវិទ្យាល័យកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
អានបន្ត