កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
ពលរដ្ឋនិងអ្នកសិទ្ធិមនុស្សទទូចឱ្យអាជ្ញាធរនិងក្រុមហ៊ុនOCIC ផ្ដល់សំណងសមរម្យដល់ពលរដ្ឋដ្បិតក្រុមហ៊ុនមានលទ្ធភាព
ពលរដ្ឋ និងអ្នកសិទ្ធិមនុស្សនៅតែទទូចឱ្យអាជ្ញាធរ និងក្រុមហ៊ុនOCIC របស់លោកឧកញ៉ា ពុង ឃាវសែ ផ្ដល់សំណងសមរម្យដល់ពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ សាងសង់ព្រលានយន្ដហោះថ្មី។ អ្នកសិទ្ធិមនុស្សមើលឃើញថា ក្រុមហ៊ុនគួរតែសម្របសម្រួលជាមួយពលរដ្ឋ ជាជាងការបណ្ដេញពលរដ្ឋដោយបង្ខំ ដ្បិតក្រុមហ៊ុនប្រាកដជាមានលទ្ធភាពផ្ដល់សំណងដល់ពលរដ្ឋ។ ចំណែកមន្រ្តីបក្សប្រឆាំងវិញ ព្រមានថា ការអភិវឌ្ឍន៍ ដែលរំលោភបំពានសិទ្ធិពលរដ្ឋបែបនេះ ម្ចាស់ក្រុមហ៊ុន OCIC ប្រឈមមុខនឹងទណ្ឌកម្មនានា នៅពេលខាងមុខ ក្រោយពេលគណបក្សនេះបានដាក់បណ្ដឹងទៅប្រទេសកាណាដា(Canada)ពីអាជីវកម្មរបស់ក្រុមហ៊ុននេះ។
អានបន្ត -
ក្រុមប្រឹក្សាអាជ្ញាកណ្ដាល រុញរឿងវិវាទកាត់បុគ្គលិកនៅក្រុមហ៊ុនណាហ្គាទៅអធិការការងារអ្នកសម្រេច
ក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានរុញការសម្រេចលើការទាមទារឱ្យទម្លាក់ចោលផែនការបញ្ឈប់ថ្នាក់ដឹកនាំសហជីព និងបុគ្គលិកណាហ្គាវើលដ៍ ជាង៣០០នាក់ ទៅអធិការការងារជាអ្នកសម្រេចវិញ ដែលករណីនេះ សង្គមស៊ីវិលថាជាកំហុសឆ្គងមួយធ្វើឱ្យប៉ះពាល់ប្រយោជន៍កម្មករនិយោជិត។
អានបន្ត -
តុលាការគ្រោងកាត់ទោសក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ នៅចុងខែនេះ
លោកមេធាវី សំ សុគង់ ដែលការពារក្តីឱ្យក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ បានថ្លែងថា សាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាការករណីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «ប្រមាថចំពោះអ្នករាជការសាធារណៈ» នៅចុងខែនេះ បន្ទាប់ពីកុមាររូបនេះបានបង្ហោះសាររិះគន់រដ្ឋាភិបាលតាមប្រព័ន្ធតេឡេក្រាម។
អានបន្ត -
អ្នកកាសែត២នាក់នៅខេត្តព្រះវិហារ តវ៉ាប្រឆាំងការកោះហៅរបស់តុលាការ ក្រោយចុះយកព័ត៌មានរឿងទន្រ្ទានដីរដ្ឋ
ភ្នំពេញ — អ្នកសារព័ត៌មាន២នាក់ក្នុងខេត្តព្រះវិហារ បានសុំអន្តរាគមន៍ពីក្រសួងយុត្តិធម៌ និងអង្គភាពប្រឆាំងអំពើពុករលួយ ក្រោយពួកគេត្រូវបានតុលាការកោះហៅ នៅក្នុងសំណុំរឿងដែលពួកគេចុះយកព័ត៌មាន កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ អំពីការឈូសឆាយដីព្រៃរដ្ឋ ក្នុងស្រុកគូលែន ខេត្តព្រះវិហារ។ ការស្វែងរកអន្តរាគមន៍ពីស្ថាប័នទាំងនេះ ធ្វើឡើងនៅក្នុងពាក្យបណ្តឹងមួយច្បាប់ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីពួកគេត្រូវបានតុលាការកោះហៅជាលើកទី២ ពាក់ព័ន្ធនឹងដំណើររឿង៤ករណី ហើយពួកគេខ្លាចមានការចាប់ខ្លួនពេលចូលបំភ្លឺនៅតុលាការ។
អានបន្ត -
ពលរដ្ឋនិងសង្គមស៊ីវិលមួយចំនួនបន្តធ្វើយុទ្ធនាការស្នើឱ្យដោះលែងសកម្មជនសិទ្ធិមនុស្សនិងបរិស្ថាន
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលមួយចំនួនបន្តធ្វើយុទ្ធនាការនៅលើបណ្តាញសង្គមហ្វេសប៊ុកចូលដល់សប្តាហ៍ទី៦ ដើម្បីទាមទារឱ្យមានការដោះលែងសកម្មជនសិទ្ធិមនុស្ស នយោបាយ និងបរិស្ថាន ដែលកំពុងជាប់ពន្ធនាគារ។ សង្គមស៊ីវិលដែលធ្វើយុទ្ធនាការនោះមានដូចជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អង្គការសមធម៌កម្ពុជា (EC) និងអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) ជាដើម ដោយពួកគេទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន និងសកម្មជនបរិស្ថាន។
អានបន្ត -
សមត្ថកិច្ចបញ្ជូនពលរដ្ឋ៩នាក់មានជម្លោះដីធ្លីនៅខេត្តកណ្តាលទៅឃុំខ្លួននៅពន្ធនាគារ
ពលរដ្ឋដែលកំពុងមានជម្លោះដីធ្លីជាមួយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីរបស់ក្រុមហ៊ុន OCIC នៅខេត្តកណ្ដាល អះអាងថា មានអ្នកភូមិ ៩នាក់ ក្នុងចំណោម ៣០នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ បន្ទាប់ពីចាប់ខ្លួនពួកគាត់កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ អំឡុងពេលផ្ទុះការតវ៉ា ក្រោយអាជ្ញាធរបានបិទផ្លូវប្រជាពលរដ្ឋមិនឱ្យចូលទៅមើលដីស្រែរបស់ខ្លួន។
អានបន្ត -
សាច់ញាតិប្រតិកម្មការសម្រេចរបស់តុលាការខេត្តកណ្ដាលឃុំខ្លួនពលរដ្ឋមានជម្លោះដីធ្លី៩នាក់
ចៅក្រមសាលាដំបូងខេត្តកណ្ដាលលោក វ៉ាន់ សុបញ្ញា បានសម្រេចចោទប្រកាន់ និងឃុំខ្លួនពលរដ្ឋមានជម្លោះដីធ្លី ៩នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស ដោយថា បានប្រើហិង្សាលើនគរបាល ១៣ នាក់ ឱ្យមានរបួសស្នាម។ ការចោទនេះ គឺយោងទៅហេតុការណ៍ក្នុងពេលតវ៉ាដីធ្លី នៅព្រលានយន្តហោះថ្មី នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ដែលមានការប៉ះទង្គិចគ្នានៅពេលសមត្ថកិច្ចបង្ក្រាបពលរដ្ឋតវ៉ា។ គ្រួសារនិងសាច់ញាតិពលរដ្ឋទាំង ៩នាក់ ប្រតិកម្មចំពោះការចោទប្រកាន់នេះ។
អានបន្ត -
សមត្ថកិច្ចឃាត់ខ្លួនអ្នកសារព័ត៌មានសហគមន៍ម្នាក់ ខណៈមនុស្ស៣០នាក់កំពុងសាកសួរនៅស្នងការខេត្តកណ្តាល
អ្នកសារព័ត៌មានសហគមន៍ជាស្រ្តីម្នាក់ ត្រូវបានសមត្ថកិច្ចខេត្តកណ្តាល ឃាត់ខ្លួនសួរនាំជាង ៧ម៉ោង ពេលចុះយកព័ត៌មានរឿងវិវាទដីធ្លី ខណៈពលរដ្ឋប្រមាណ ៣០នាក់ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ព្រលាយន្តហោះអន្តរជាតិថ្មី កំពុងឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តនៅឡើយ គិតមកដល់ល្ងាចថ្ងៃចន្ទនេះ។
អានបន្ត -
សង្គមស៊ីវិលធ្វើយុទ្ធនាការសប្ដាហ៍ទី៦បន្តទាមទារដោះលែងមេសហជីពលោក រ៉ុង ឈុន និងយុវជនសង្គម៧នាក់
ក្រុមអង្គការសង្គមស៊ីវិលបន្តធ្វើយុទ្ធនាការក្នុងសប្ដាហ៍ទី៦បន្តទាមទារឲ្យតុលាការដោះលែងមេសហជីពលោក រ៉ុង ឈុន និងយុវជនសង្គមចំនួន៧នាក់ឲ្យមានសេរីភាព ខណៈពួកគាត់ខ្លះកំពុងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរក្នុងពន្ធនាគារ។ អ្នកឃ្លាំមើលជំរុញឲ្យរដ្ឋាភិបាលទម្លាក់បទចោទ និងអន្តរាគមន៍ដោះលែងពួកគាត់វិញដើម្បីបញ្ចៀសការរិះគន់ ថារដ្ឋាភិបាលរំលោភសិទ្ធិមនុស្ស។
អានបន្ត -
ប្រជាពលរដ្ឋខ្លះរត់គេចខ្លួន ខណៈអាជ្ញាធរប្រកាសតាមចាប់អ្នកផ្សេងទៀតក្នុងជម្លោះដីធ្លីគម្រោងព្រលានយន្តហោះខេត្តកណ្តាល
ភ្នំពេញ — អ្នកមានជម្លោះដីធ្លីក្នុងគម្រោងព្រលានយន្តហោះក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានរត់គេចខ្លួន ខណៈអាជ្ញាធរប្រកាសតាមចាប់ពលរដ្ឋផ្សេងទៀត ក្រោយមានការឃាត់ខ្លួនមនុស្ស៣០នាក់ កាលពីថ្ងៃអាទិត្យ។ នេះបើតាមការអះអាងរបស់ប្រជាពលរដ្ឋដែលមានសាច់ញាតិត្រូវបានឃាត់ខ្លួន។ ប្រជាពលរដ្ឋឲ្យដឹងថាអ្នកភូមិប្រមាណ៣០០គ្រួសារ មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនOCICរបស់លោកឧកញ៉ា ពុង ឃាវសែ ក្នុងគម្រោងសាងសង់ព្រលានយន្តហោះថ្មី ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ប៉ុន្តែសំណងសមរម្យមិនទាន់មានការឯកភាពពីប្រជាពលរដ្ឋមួយចំនួននៅឡើយទេ។
អានបន្ត -
ពលរដ្ឋរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវដែក ស្នើអាជ្ញាធរពន្លឿនការដោះស្រាយរឿងដីធ្លី
ពលរដ្ឋ៤នាក់ តំណាងឱ្យ៣០គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅសង្កាត់បឹងកក់២ និងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក បានយកញត្តិទៅដាក់នៅរដ្ឋបាលរាជធានីភ្នំពេញ ដោយស្នើឱ្យអាជ្ញាធរជួយពន្លឿនការដោះស្រាយបញ្ហាដីធ្លី ខណៈពួកគេបារម្ភខ្លាចអាជ្ញាធរចុះរុះរើផ្ទះសម្បែងដោយមិនមានដំណោះស្រាយ។ វ័យ៦១ឆ្នាំ អ្នកស្រី អ៊ឹវ ម៉ាច ដែលអះអាងថា ជាអ្នករងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវដែក ថ្លែងប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះថា ដើមចមដែលនាំឱ្យពួកគាត់នាំគ្នាដាក់ញត្តិនេះ ដើម្បីស្នើឱ្យអាជ្ញាធរជួយពន្លឿនការដោះស្រាយបញ្ហាដីធ្លីនិងផ្ទះសម្បែងរបស់ពួកគាត់ឱ្យបានឆាប់ ព្រោះនៅទីតាំងនោះកំពុងប្រឈមនឹងការរុះរើដោយអាជ្ញាធរខណ្ឌ ដើម្បីស្ថាបនាផ្លូវបេតុង និងអាងស្តុកទឹក។
អានបន្ត -
អ្នកកាសែតវ័យក្មេងដែលធ្លាប់រងការគំរាមកំហែងប្រកាសជំហរបន្តអាជីពទៅមុខទៀត
អ្នកសារព័ត៌មានវ័យក្មេងមួយចំនួនដែលធ្លាប់រងការគំរាមកំហែងពីអាជ្ញាធរ បានប្រកាសជំហរប្រកាន់យកអាជីពជាអ្នកសារព័ត៌មានបន្តទៅមុខទៀត បើទោះបីជាធ្លាប់ទទួលរងការគំរាមកំហែងក្នុងអំឡុងពេលចុះទៅយកព័ត៌មានក្តី។ ជាអ្នកហាត់ការនៅស្ថាប័នសារព័ត៌មានសំឡេងប្រជាធិបតេយ្យឯករាជ្យ (VOD) លោក ពក ខឺយ បានរៀបរាប់ថា អស់រយៈកាលជិត៦ខែមកហើយដែលខ្លួនបានប្រឡូកចូលក្នុងអាជីពជាអ្នកយកព័ត៌មាន ក្រោយពីបានសិក្សាពីរបៀបយកព័ត៌មាននិងសរសេរមក។
អានបន្ត -
មន្ត្រីសិទ្ធិមនុស្ស៖មនុស្សមួយចំនួនរងរបួស និងជាង២០នាក់ត្រូវបានចាប់ខ្លួនក្នុងជម្លោះដីធ្លីព្រលានយន្តហោះថ្មី
ការប៉ះទង្គិចគ្នាដោយហិង្សាមួយបានកើតឡើងរវាងក្រុមសមត្ថកិច្ច និងពលរដ្ឋដែលមានជម្លោះដីធ្លីនៅឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃអាទិត្យម្សិលមិញ ខណៈដែលអ្នកភូមិបានដុតសំរាមនៅក្បែរបាំងរបស់ប៉ូលីស។ មានមនុស្សមួយចំនួន រាប់ទាំងសមត្ថកិច្ចផង បានរងរបួស និងពលរដ្ឋជាង២០នាក់ត្រូវបានចាប់ខ្លួនភ្លាមៗ។
អានបន្ត -
នគរបាល ១៣នាក់រងរបួស អ្នកតវ៉ា ៣០នាក់ចាប់ខ្លួននៅព្រលានយន្តហោះថ្មី
ការតវ៉ារបស់អ្នកភូមិប្រឆាំងនឹងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាលកាលពីម្សិលមិញបានប្រែទៅជាអាក្រក់ ដោយមានបាតុករ ៣០ នាក់ត្រូវបានចាប់ខ្លួន និងនគរបាល ១៣ នាក់បានរងរបួស។
អានបន្ត -
មនុស្ស ១៨នាក់ ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី១២ ខែកញ្ញា ខណៈអាជីវកម្មមួយត្រូវបានបិទ
(ភ្នំពេញ)៖ ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ១៨នាក់ទៀត បានប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប១៦ករណី ព្រមទាំងបានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ២.២លានរៀលផងដែរ។ ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មិនមានមនុស្ស ត្រូវបានបញ្ជូនទៅតុលាការទេ ប៉ុន្តែសមត្ថកិច្ចបានបិទអាជីវកម្មមួយដែលធ្វើសកម្មភាពល្មើសនឹងវិធានការរដ្ឋបាល។ នេះបើតាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ។
អានបន្ត -
អាជ្ញាធរខេត្តកណ្ដាល បំភ្លឺករណីចាប់ខ្លួនពលរដ្ឋ៣០នាក់ដែលតវ៉ារឿងដីធ្លី
ក្រោយមានការចាប់ខ្លួនពលរដ្ឋ៣០នាក់ដែលទាមទារឱ្យរដ្ឋាភិបាលផ្តល់សំណងសមរម្យពីផលប៉ះពាល់ដោយសារការអភិវឌ្ឍព្រលានយន្តហោះថ្មីនៅខេត្តកណ្ដាលនោះ អាជ្ញាធរបំភ្លឺថា ជាការបង្ខំចិត្ត ដើម្បីការពារខ្លួនក្រោយមានអំពើហិង្សាបង្កឱ្យសមត្ថកិច្ច១៣នាក់រងរបួស។ លិខិតចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្តាលបំភ្លឺថា វិធានការចាប់ខ្លួនអ្នកភូមិ៣០នាក់នោះបានធ្វើឡើងក្រោយពីប្រជាពលរដ្ឋបានប្រមូលផ្តុំគ្នាប្រើហិង្សាមកលើសមត្ថកិច្ចដែលឈរជើងនៅទីនោះ របួស១៣នាក់។
អានបន្ត -
លោក វណ្ណ សូផាត៖សូមដោះលែងពលរដ្ឋ ហើយផ្តល់សំណងតាមទីផ្សារទើបអាចបញ្ចប់ជម្លោះដីធ្លី
ពលរដ្ឋចំនួន៣០នាក់ត្រូវបានចាប់ខ្លួននៅក្នុងជម្លោះដីធ្លីរវាងអ្នកភូមិ និងក្រុមហ៊ុនសាងសង់ព្រលានយន្តហោះថ្មីក្នុងខេត្តកណ្តាល ខណៈដែលអាជ្ញាធរអះអាងថាកម្លាំងសមត្ថកិច្ច១៣នាក់រងរបួស កាលពីថ្ងៃអាទិត្យម្សិលមិញ។ មន្ត្រីសិទ្ធិមនុស្សបានហៅការប៉ះទង្គិចគ្នានេះថាដោយសារតែការប្រើកម្លាំងសមត្ថកិច្ចច្រើនហួសហេតុរារាំងពលរដ្ឋមិនឲ្យចូលទៅកាន់ដីស្រែរបស់ពួកគេដែលក្រុមហ៊ុនឈូសឆាយដោយមិនទាន់ផ្តល់សំណង។ លោក វណ្ណ សូផាត មន្ត្រីសម្របសម្រួលផ្នែកធុរកិច្ច និងសិទ្ធិមនុស្ស របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ទទួចឲ្យដោះលែងពលរដ្ឋដែលត្រូវបានចាប់ខ្លួន ហើយផ្តល់សំណងទៅតាមតម្លៃទីផ្សារទើបអាចបញ្ចប់ជម្លោះនេះបាន។
អានបន្ត -
សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៣០នាក់ ក្រោយធ្វើបាតុកម្មដោយហិង្សាបង្កឱ្យនគរបាល១៣នាក់រងរបួស នៅព្រលានយន្តហោះថ្មី
(កណ្ដាល)៖ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៣០នាក់ យកមកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្រោយប្រជាពលរដ្ឋប្រមាណជា១០០នាក់ បានធ្វើការបាតុកម្ម ដុតកង់ឡាន គប់ដបសាំង បាញ់ចំពាមកៅស៊ូ ប្រើដំបង និងគប់ដុំថ្ម ដែលបង្កឱ្យនគរបាលចំនួន១៣នាក់ មានរបួសស្នាមទីតាំងធ្វើបាតុកម្មស្ថិតនៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
អានបន្ត -
ប៉ូលិសខេត្តកណ្ដាលសាកសួរពលរដ្ឋមានជម្លោះដីធ្លី ៣០នាក់ រឿងហិង្សាជាមួយកម្លាំងសមត្ថកិច្ចនៅវាលយន្តហោះថ្មី
ស្នងការនគរបាលខេត្តកណ្ដាល បានសាកសួរពលរដ្ឋមានជម្លោះដីធ្លីជាច្រើននាក់ ពាក់ព័ន្ធនឹងអំពើហិង្សាដាក់គ្នាទៅវិញទៅមក រវាងពលរដ្ឋនិងកម្លាំងសមត្ថកិច្ច ដែលឈរជើងប្រចាំការទីកន្លែងសាងសង់ព្រះលានយន្តហោះថ្មី ក្នុងភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង។ មន្ត្រីអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ស្នើសុំអាជ្ញាធរដោះលែងពលរដ្ឋឲ្យមានសេរីភាព និងជួបជុំក្រុមគ្រួសារវិញ ហើយបន្តដោះស្រាយវិវាទដីធ្លីនេះ ដោយសន្តិវិធី តម្លាភាព និងយុត្តិធម៌។
អានបន្ត -
សេរីភាពសារព័ត៌មាននៅតែយ៉ាប់យ៉ឺន ៤ ឆ្នាំក្រោយការបង្ក្រាបទ្រង់ទ្រាយធំ
រយៈពេល ៤ឆ្នាំមកនេះ របបលោក ហ៊ុន សែន ហាក់ដូចជាមិនបន្ធូរដៃក្នុងការបង្ក្រាបលើសេរីភាពសារព័ត៌មាននោះឡើយ ទោះជារបបនេះក្រសោបបានអំណាចទាំងស្រុងមកកាន់កាប់តែម្នាក់ឯងហើយក៏ដោយ។ អ្នកសារព័ត៌មាននៅតែទទួលរងការធ្វើទុក្ខបុកម្នេញឥតឈប់ឈរតាមផ្លូវតុលាការ និងការសម្លុតគំរាមពីសំណាក់អាជ្ញាធរ។
អានបន្ត