កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
គ្រួសារជនជាប់ឃុំដោយសារបញ្ហាដីធ្លីដែលស្លាប់នៅពន្ធនាគារខេត្តកណ្តាលរស់នៅជាមួយការឈឺចាប់
គ្រួសារជនជាប់ឃុំដោយសារបញ្ហាដីធ្លីជាមួយបុគ្គលឯកជនដែលអាជ្ញាធរមិនបង្ហាញអត្តសញ្ញាណហើយបានស្លាប់នៅក្នុងពន្ធនាគារខេត្តកណ្តាល កំពុងរស់នៅលាយឡំដោយទុក្ខក្រៀមក្រំ និងការឈឺចាប់ ក្នុងគ្រាដែលជីវភាពកំពុងយ៉ាប់យឺន។ មន្រ្តីសង្គមស៊ីវិល ចាត់ទុកការចាប់ខ្លួនពលរដ្ឋដែលមានទំនាស់ដីធ្លីកន្លងមក គឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ផ្ទុយពីគោលកាណ៍ប្រជាធិបតេយ្យ។
អានបន្ត -
សមត្ថកិច្ចខេត្តកណ្ដាលប្រើហិង្សានិងចាប់ខ្លួនពលរដ្ឋជាច្រើននាក់ក្នុងជម្លោះដីធ្លីនៅព្រលានយន្តហោះថ្មី
កម្លាំងសមត្ថកិច្ចចម្រុះខេត្តកណ្ដាលរាប់រយនាក់បានប្រើហិង្សា និងបាញ់គ្រាប់បែកផ្សែងដាក់ក្រុមប្រជាពលរដ្ឋមានជម្លោះដីធ្លី ដែលទាមទារចូលទៅមើលដីស្រែក្នុងទីតាំងព្រលានយន្តហោះថ្មី ដែលក្រុមហ៊ុនឈូសឆាយ។ មន្ត្រីអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សនិងដីធ្លី ចាត់ទុកការប្រើហិង្សារបស់អាជ្ញាធរនេះ ថាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងសិទ្ធិតវ៉ារបស់ពលរដ្ឋក្នុងការស្វែងរកដំណោះស្រាយវិវាទដីធ្លីដោយសន្តិវិធី។
អានបន្ត -
សង្គមស៊ីវិលសោកស្តាយករណីរំលោភសេពសន្ថវៈ នៅមណ្ឌលចត្តាឡីស័កខេត្តបន្ទាយមានជ័យ!
មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីរំលងអាធ្រាធឈានចូលថ្ងៃទី១៣កញ្ញា គឺដោយសារមានករណីរំលោភសេពសន្ថវៈទៅលើស្ត្រីអ្នកធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌលចត្តាឡីស័កវិទ្យាល័យកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោក ស៊ុំ ចាន់គា មន្ត្រីសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តមន្ទាយមានជ័យឲ្យវិទ្យុបារាំងRFI ដឹងថា ពិតជាមានការចាប់រំលោភសេពសន្ថវៈចំនួន ២ករណី នៅមណ្ឌលធ្វើចត្តាឡីស័កវិទ្យាល័យកូបមែន ក្នុងនោះ១ករណីជាករណីប្រទូសកេរខ្មាស់ និង១ករណីទៀតជារំលោភសេពសន្ថវៈបានសម្រេច។ មន្ត្រីសិទ្ធិមនុស្សរូបនេះ ក៏បានធ្វើការរិះគន់ និងសោកស្តាយផងដែរ ថាកន្លែងធ្វើចត្តាឡីស័ក ដែលមានសន្តិសុខតឹងរឹង មិនគួរមានរឿងបែបនេះកើតឡើងសោះ។
អានបន្ត -
អភិបាលខេត្តថា ពលរដ្ឋដែលធ្វើឱ្យសមត្ថកិច្ចរបួសនឹងបញ្ជូនទៅតុលាការ
អភិបាលខេត្តកណ្ដាលបានលើកឡើងថា ពលរដ្ឋនៅឃុំបឹងខ្យាងចំនួន៣០នាក់ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួនបញ្ជូនទៅស្នងការនគរបាលខេត្ត ក្រោយពីមានការប៉ះទង្គិចដោយហិង្សាជាមួយកម្លាំងសមត្ថកិច្ច នឹងត្រូវបញ្ជូនទៅតុលាការដើម្បីដោះស្រាយតាមនីតិវិធីច្បាប់សម្រាប់អ្នកជាជនដៃដល់ ប៉ុន្តែអ្នកមិនប្រព្រឹត្តហិង្សា នឹងត្រូវបានដោះលែងវិញ។ លោកបន្តថា ជាមួយគ្នានេះ អាជ្ញាធរក៏កំពុងតាមរកអ្នកញុះញង់ឱ្យពលរដ្ឋទាំងនោះចេញតវ៉ា។
អានបន្ត -
អ្នកជំងឺបាក់ទឹកចិត្ត៖ ការយកចិត្តទុកដាក់និងពាក្យពេចន៍របស់គ្រូពេទ្យជាថ្នាំទិព្វព្យាបាលជំងឺ
ពិបាកចិត្តជាប់និងបាត់ចំណង់ចំណូលចិត្តលើសកម្មភាពប្រចាំថ្ងៃ រហូតដល់រាងកាយល្ហិតល្ហៃដោយគ្មានមូលហេតុ។ នេះជាអាការៈរបស់អ្នកជំងឺបាក់ទឹកចិត្តមួយរូបដែលបានទៅទទួលសេវាពិគ្រោះនិងព្យាបាលដោយឥតគិតថ្លៃជាមួយ លោកវេជ្ជបណ្ឌិត គួច ម៉េងលី។ ចំពោះអ្នកជំងឺបាក់ទឹកចិត្តកម្រិតធ្ងន់ ការយកចិត្តទុកដាក់និងការប្រើប្រាស់ពាក្យពេចន៍របស់គ្រូពេទ្យ បានធ្វើឱ្យខ្លួនបានធូរស្បើយច្រើន បើទោះបីជាត្រូវលេបថ្នាំជាប្រចាំក្តី។
អានបន្ត -
តុលាការបើកការស៊ើបអង្កេតលើមន្ត្រីនគរបាលម្នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស
តំណាងអយ្យការអមតុលាការក្រុងភ្នំពេញបានសម្រេចបើកការស៊ើបសួរលើមន្ត្រីនគរបាលអន្តរាគមន៍ខណ្ឌ៧មករាម្នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសលើស្ត្រីម្នាក់កាលពីយប់ថ្ងៃទី៨ ខែកញ្ញា ខណៈស្ត្រីរងគ្រោះក៏រងការចោទប្រកាន់ពីបទល្មើសច្បាប់ចរាចរណ៍ផងដែរ។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក ប្លង់ សុផល បានប្រាប់វីអូឌីតាមប្រព័ន្ធតេឡេហ្គ្រាមនៅយប់ថ្ងៃទី១០ ខែកញ្ញាថា ករណីមន្ត្រីនគរបាលបង្កហិង្សានេះ ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
អានបន្ត -
ក្រុមប្រឹក្សាអាជ្ញាកណ្តាលមិនពិចារណាលើការទាមទាររបស់បុគ្គលិកណាហ្គាវើលដ៍ដែលត្រូវបានបញ្ឈប់ពីការងារ
ក្រុមប្រឹក្សាអាជ្ញាកណ្តាលកាលពីថ្ងៃសុក្របានបដិសេធមិនពិចារណាលើការទាមទាររបស់បុគ្គលិកណាហ្គាវើលដ៍ ដែលត្រូវបានបញ្ឈប់ពីការងារចំនួន ៣៧៣នាក់ដែលបានព្យាយាមជំទាស់នឹងគម្រោងបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំរបស់ក្រុមហ៊ុនកាស៊ីណូនេះ។ ការសម្រេចចិត្តនេះមានន័យថា ក្រុមប្រឹក្សាអាជ្ញាកណ្តាលនឹងមិនធ្វើអន្តរាគមន៍ ដើម្បីរារាំងការបញ្ឈប់បុគ្គលិកដែលក្រុមហ៊ុនណាហ្គាវើលដ៍ បានប្រកាសជាលើកដំបូងកាលពីថ្ងៃទី៨ ខែមេសានោះទេ។ ទោះយ៉ាងណា កាលពីថ្ងៃសុក្រ ក្រុមប្រឹក្សាបានបញ្ជាឲ្យក្រុមហ៊ុនណាហ្គាវើលដ៍រៀបចំកញ្ចប់ប្រាក់បំណាច់អតីតភាពការងារនិងប្រាក់អត្ថប្រយោជន៍ផ្សេងទៀតសម្រាប់បុគ្គលិកទាំងនោះ ដែលរួមមានសមាជិកសហជីពនិងភាគច្រើនជាមេដឹកនាំសហជីព។
អានបន្ត -
លោក រ៉ុង ឈុន ព្រមវះកាត់ភ្នែកម្ខាង តែស្នើសុំសម្រាកនៅមន្ទីរពេទ្យឲ្យបានត្រឹមត្រូវ
សាច់ញាតិកំពុងពឹងពាក់មេធាវីដាក់ពាក្យស្នើសុំទៅតុលាការដើម្បីអនុញ្ញាតឲ្យប្រធានសហភាពសហជីពកម្ពុជា និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក រ៉ុង ឈុន ទទួលបានការសម្រាកព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ។ អាជ្ញាធរពន្ធនាគារបញ្ជាក់ថា រយៈពេលនៃការវះកាត់ និងការព្យាបាលនៅមន្ទីរពេទ្យគឺអាស្រ័យខាងគ្រូពេទ្យជាអ្នកវិនិច្ឆ័យ។
អានបន្ត -
ពលរដ្ឋរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍផ្លូវដែកស្នើអាជ្ញាធរក្រុងភ្នំពេញពន្លឿនការដោះស្រាយ
ពលរដ្ឋប្រមាណ ៣០ គ្រួសារដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍផ្លូវដែកនៅសង្កាត់បឹងកក់២ និងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ស្នើអាជ្ញាធររាជធានីភ្នំពេញពន្លឿនការដោះស្រាយដោយបារម្ភខ្លាចអាជ្ញាធរចុះរុះរើផ្ទះ ដោយមិនមានដំណោះស្រាយ។ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍផ្លូវដែក គ្រោងនឹងនាំគ្នាយកញត្តិដាក់ទៅកាន់សាលារាជធានីភ្នំពេញនៅថ្ងៃទី១៣ ខែកញ្ញា ២០២១ ដោយឱ្យអាជ្ញាធរពន្លឿនការដោះស្រាយបញ្ហាផ្ទះសំបែងរបស់ពួកគាត់ ដែលនឹងត្រូវរុះរើដោយអាជ្ញាធរខណ្ឌទួលគោក ដើម្បីបើកផ្លូវស្ថាបនាផ្លូវបេតុង និងអាងស្តុបទឹកក្នុងខណ្ឌទួលគោកនាពេលខាងមុខ។
អានបន្ត -
អាជ្ញាធររារាំងការប្រមូលផ្តុំតវ៉ារបស់ក្រុម «ស្ត្រីថ្ងៃសុក្រ» នៅមុខស្ថានទូតអាមេរិក
អាជ្ញាធរសន្តិសុខខណ្ឌដូនពេញ បានរារាំងមិនឱ្យក្រុម «ស្ត្រីថ្ងៃសុក្រ» ដែលភាគច្រើនជាភរិយានិងកូនរបស់អតីតមន្ត្រីនិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ពន្ធនាគារ តវ៉ានៅមុខស្ថានទូតអាមេរិកឡើយ ដោយយកហេតុផលថា សម័យកូវីដ-១៩ ហាមជួបជុំគ្នា។ អ្នកស្រី ព្រំ ចាន់ថា ភរិយារបស់លោក កាក់ កុម្ភារ ដែលជាអតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ដោយអង្វរអាជ្ញាធរថា៖ «សុំតែលើក [បដា និងរូបថត] មួយសន្ទុះទេ! យើងសុទ្ធតែខ្មែរដូចគ្នា កុំហាមឃាត់សិទ្ធិខ្ញុំសព្វបែបសព្វយ៉ាងពេក! ហើយរូចថតនេះសុទ្ធតែអ្នកសកម្មជនដែលស្នេហាជាតិនិងស្រឡាញ់ជាតិ។ យើងយកមកបង្ហាញ ដោយគាត់អត់ទោសអត់កំហុស។ វាគ្រាន់តែជារូបថតទេ វាមិនអីទេ»។
អានបន្ត -
យុវជនបារម្ភជំនន់ទឹកភ្លៀង ខណៈបឹងធម្មជាតិក្នុងរាជធានីភ្នំពេញនៅតែបន្តលុប
បឹងធម្មជាតិធំៗមួយចំនួននៅរាជធានីភ្នំពេញ ក្នុងនោះរួមមានបឹងកក់ បឹងជើងឯក បឹងទំពុន និងបឹងតាមោក ជាដើម ត្រូវបានគេមើលឃើញថា ជាកន្លែងស្តុកទឹកស្អុយ និងរំដោះទឹកដែលហូរចេញពីទីក្រុងអំឡុងពេលភ្លៀងធ្លាក់នារដូវវស្សា។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ បឹងទាំងនោះត្រូវបានរដ្ឋាភិបាលកាត់ប្រគល់ឱ្យក្រុមហ៊ុន បុគ្គលមានអំណាច និងស្ថាប័នរដ្ឋ ដើម្បីសាងសង់អគារនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
អានបន្ត -
ក្រុមស្ត្រីថ្ងៃសុក្របន្តទាមទារសុំអន្តរាគមន៍ពីប្រទេសលោកសេរី ដើម្បីឱ្យមានការដោះលែងសមាជិកគ្រួសារ
ក្រុមស្ត្រីថ្ងៃសុក្រ បន្តការតវ៉ា និងស្នើសុំទៅស្ថានទូតប្រទេសលោកសេរី ដើម្បីជួយអន្តរាគមន៍ឱ្យអាជ្ញាធររបបក្រុងភ្នំពេញដោះលែងសមាជិកគ្រួសាររបស់ពួកគាត់ដែលកំពុងជាប់ឃុំដោយអយុត្តិធម៌។ ពួកគាត់ប្រមាណ ១០នាក់ បានប្រមូលផ្តុំគ្នាតវ៉ាលើកបដាស្រែកទាមទារនៅមុខស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១០ កញ្ញានេះ។ ក្រុមសន្តិសុខខណ្ឌដូនពេញ ប្រមាណ ៥០នាក់ បានចេញមករារាំង និងប្រើហិង្សាលើពួកគាត់ ដោយក្តិចមួល និងបាញ់អាល់កុលចូលភ្នែកក្រុមស្ត្រី បណ្តាលឱ្យអ្នកខ្លះរងរបួសស្រាល និងមុតដៃចេញឈាម ជាដើម។
អានបន្ត -
អាជ្ញាធរបញ្ជូនមន្ត្រីនគរបាលដែលបង្ករបួសស្នាមលើស្ត្រីម្នាក់ទៅតុលាការនៅព្រឹកនេះ
អាជ្ញាធររាជធានីភ្នំពេញ បានបញ្ជូនខ្លួនមន្ត្រីនគរបាលផ្នែកកងអន្តរាគមន៍ខណ្ឌ៧មករាម្នាក់ទៅតុលាការនៅព្រឹកថ្ងៃសុក្រនេះ ក្រោយបង្កឱ្យស្ត្រីម្នាក់រងរបួសត្រង់ក្បាលធ្ងន់ធ្ងរក្នុងពេលចុះពិនិត្យបទល្មើសចរាចរណ៍។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា មានប្រសាសន៍ថា មន្ត្រីនគរបាលដែលវាយកញ្ញា ងន ស្រីនិច្ច កាលពីយប់ថ្ងៃទី០៨ ខែកញ្ញា ត្រូវបានបញ្ជូនទៅតុលាការហើយនៅព្រឹកថ្ងៃសុក្រនេះ។
អានបន្ត -
ក្រុម«ស្រ្តីថ្ងៃសុក្រ»សុំអន្តរាគមន៍ពីទូតអាមេរិកឲ្យជួយស្វាមីជាសកម្មជនបក្សប្រឆាំងជាប់ពន្ធនាគារ
ភ្នំពេញ — ក្រុមស្រ្តីដែលមានគ្នាប្រមាណ១០នាក់ ជាភរិយារបស់សកម្មជនបក្សប្រឆាំង កាលពីព្រឹកថ្ងៃសុក្រ បានសុំអន្តរាគមន៍ពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដើម្បីឲ្យស្វាមីរបស់ពួកគេត្រូវបានដោះលែង។ ការប្រមូលផ្តុំនិងលើករូបថតរបស់សកម្មជននយោបាយទាំងនោះនៅលើសួនច្បារខាងមុខស្ថានទូតអាមេរិក ត្រូវបានក្រុមសន្តិសុខខណ្ឌបានព្យាយាមបំបែកក្រុមស្រ្តី ដោយលើកហេតុផលបំពានវិធានការកូវីដ១៩ រហូតដល់មានការចាប់ទាញផ្ទាំងរូបថតប្លាស្ទិកដែលស្រ្តីទាំងនោះកាន់ផងដែរ។
អានបន្ត -
នារីរងគ្រោះទាមទារឱ្យប៉ូលីសផ្ដល់សំណងនិងសុំទោសជាសាធារណៈទើបខ្លួនមិនប្ដឹងផ្ដល់
នារីដែលត្រូវបានប៉ូលីសចរាចរណ៍នៅខណ្ឌ៧មករាម្នាក់ប្រើវិទ្យុទាក់ទងឬអាយកូម វាយឱ្យរបួសក្បាលហូរឈាមស្រោចលើខ្លួននិងបណ្ដាលឱ្យធ្លាក់ពីលើម៉ូតូកាលពីយប់ថ្ងៃទី៨កញ្ញា បានលើកឡើងថា នាងនឹងអាចដកពាក្យបណ្ដឹងវិញ ប្រសិនបើមន្រ្តីចរាចរណ៍ដែលវាយនាង ផ្ដល់សំណងសមរម្យនិងសុំទោសជាសាធារណៈ។ ប៉ុន្តែមន្រ្តីសង្គមស៊ីវិល ស្នើឲ្យមានការអនុវត្តទោសតាមនីតិវិធីច្បាប់ចំពោះការបង្ករបួសស្នាមពីមន្រ្តីលើពលរដ្ឋនេះ។
អានបន្ត -
សហគមន៍ខ្មែរកម្ពុជាក្រោមចោទសួរអំពីការចាប់ខ្លួនអតីតព្រះសង្ឃកម្ពុជាក្រោមមួយអង្គនិងបង្ខំឲ្យសឹក
ភ្នំពេញ — មេដឹកនាំសហគមន៍ខ្មែរកម្ពុជាក្រោមនៅថ្ងៃពុធបានប្រតិកម្មទៅនឹងការបាត់ខ្លួនអតីតព្រះសង្ឃខ្មែរកម្ពុជាក្រោមមួយអង្គបន្ទាប់ពីព្រះសង្ឃអង្គនោះ ត្រូវអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសង្ឃក្នុងខេត្តកំពង់ចាមបានចុះមកចាប់ខ្លួន ហើយមានការបង្ខំឲ្យសឹក។ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ នគរបាលស្រុកខេត្ត និងព្រះអនុគុណស្រុក ព្រះមេគុណខេត្តកំពង់ចាមបានមកឡោមព័ទ្ធ និងនាំខ្លួនព្រះសុខុមញ្ញាណ ប៉ាង សុដាដែលជាព្រះចៅអធិការវត្តវង្សគតបុរីសេរីភ្នំពេញ(ហៅវត្តភ្នំពេញថ្មី) ស្ថិតនៅភូមិដូនបុស្ស ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម យ៉ាងតក់ក្រហល់ ដោយគ្មានមូលហេតុច្បាស់លាស់និងមិនមានដីកាតាមនីតិវិធីច្បាប់។ នេះបើតាមសេចក្តីប្រកាសរបស់មិត្តសមាគមខ្មែរកម្ពុជាក្រោម ដែលស្ថិតនៅដាច់ដោយឡែកពីសហគមន៍ខ្មែរកម្ពុជាក្រោម។
អានបន្ត -
ពលរដ្ឋមួយក្រុមស្នើសុំបណ្ណកម្មសិទ្ធិដីធ្លី ក្រោយអាជ្ញាធរខេត្តកោះកុងបំផ្លាញដំណាំអ្នកភូមិ
ពលរដ្ឋមួយក្រុមនៅឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង បានស្នើសុំកាត់ឆ្វៀលដីនិងចេញបណ្ណកម្មសិទ្ធិ ក្រោយអាជ្ញាធរខេត្តនេះបានចុះបំផ្លាញផលដំណាំអ្នកភូមិអស់ជាច្រើនហិកតានៅក្បែរតំបន់ដីធ្លីរបស់ពួកគេ។ ក្នុងលិខិតមួយដាក់ទៅរដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃម្សិលមិញ ពលរដ្ឋចំនួន២៩គ្រួសារ រស់នៅភូមិចម្លងគោ ឃុំថ្មស បានស្នើសុំទៅអាជ្ញាធរខេត្តជួយកាត់ឆ្វៀលដីនិងចេញបណ្ណកម្មសិទ្ធិជូនពួកគេ ដោយពលរដ្ឋទាំងនេះអះអាងថា ពួកគេបានចូលទៅអាស្រ័យផលជាង១០ឆ្នាំទៅហើយ។
អានបន្ត -
តុលាការផ្តន្ទាទោសអតីតសកម្មជនបក្សប្រឆាំង៧រូបដាក់ពន្ធនាគារម្នាក់ៗ១៨ខែនិងបង្គាប់ឱ្យចាប់ខ្លួន
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសដោយកំបាំងមុខលើអតីតសកម្មជនបក្សប្រឆាំង៧រូបដាក់ពន្ធនាគារម្នាក់ៗចំនួន១៨ខែ និងពិន័យប្រាក់២លានរៀលដូចគ្នា ក្រោមបទចោទប្រកាន់ «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ការប្រកាសសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ធ្វើឡើងបន្ទាប់ពីចៅក្រមជំនុំជម្រះបានបើកសវនាការកំបាំងមុខកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដោយមិនមានវត្តមានអតីតសកម្មជនបក្សប្រឆាំង និងមេធាវីចូលរួមទេ។ ប៉ុន្តែចៅក្រមបានសួរដេញដោលប្រធានការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គស្នងការដ្ឋាននគរបាលជាតិម្នាក់ ក្នុងអំឡុងពេលសវនាការនោះ។
អានបន្ត -
តុលាការកាត់ទោសកំបាំងមុខអ្នកគាំទ្រនិងសកម្មជនបក្សប្រឆាំង៧នាក់ឲ្យជាប់ពន្ធនាគារ១៨ខែពីបទញុះញង់
ភ្នំពេញ — តុលាការរាជធានីភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះបានកាត់ទោសដោយកំបាំងមុខអ្នកគាំទ្រ និងសកម្មជនរបស់អតីតគណបក្សប្រឆាំងចំនួន៧នាក់ ឲ្យជាប់ពន្ធនាគារចំនួន១៨ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន២លានរៀលចូលជាថវិកាជាតិ។ អ្នកគាំទ្រ និងសកម្មជនទាំង៧នាក់នោះរួមមានឈ្មោះ នូ សុធា រិន រដ្ឋ រុន ចន្ធី ម៉ៅ វិបុលស៊ឹម សុភា ពេជ្រ សំបូរ និង នាង សុឃុន ដែលអ្នកខ្លះកំពុងរត់គេចខ្លួននិងខ្លះទៀតកំពុងរស់នៅប្រទេសបារាំងនិងកាណាដា។ ពួកគេត្រូវបានចោទប្រកាន់ពីបទ«ញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ។
អានបន្ត -
សមត្ថកិច្ចស្រាវជ្រាវរកយុវជនម្នាក់ ដែលអាជ្ញាធរថាបានប្រើពាក្យប្រមាថអភិបាលខេត្
កាលពីថ្ងៃទី៨កញ្ញាម្សិលមិញ មន្ត្រីនៃរដ្ឋបាលខេត្តព្រះសីហនុបានបង្ហោះសារឱ្យយុវជនម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Hour Jo Jo ចូលទៅបកស្រាយនៅចំពោះមុខសមត្ថកិច្ច បន្ទាប់ពីយុវជនរូបនោះ បានសរសេរបង្ហោះដោយបានហៅលោក គួច ចំរើន ជា«អភិបាលខេត្តព្រះសីហនុឆ្កួតឆ្កួត អាងតែអំណាច»។
អានបន្ត