កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.171


  • អាជ្ញាធរ​ដោះលែង​ម្តាយ​និង​កូន​ពីរ​នាក់​វិញ​ បន្ទាប់​ពី​ធ្វើ​កិច្ច​សន្យា​

    អាជ្ញាធរខេត្តកណ្ដាលបានសម្រេចដោះលែងម្តាយនិងកូនពីរនាក់ឱ្យវិលត្រលប់មកផ្ទះវិញហើយនៅល្ងាចថ្ងៃទី៨ ខែកញ្ញា បន្ទាប់ពីធ្វើកិច្ចសន្យារួច។ តំណាងប្រជាពលរដ្ឋម្នាក់នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានប្រាប់ វីអូឌី ថាពីរនាក់ម្តាយនិងកូនដែលត្រូវបានអាជ្ញាធរខេត្តកណ្តាលចាប់ខ្លួនកាលពីព្រឹកម្សិលមិញ បានដោះលែងមកផ្ទះវិញហើយនៅល្ងាចថ្ងៃទី៨ ខែកញ្ញា បន្ទាប់ពីអាជ្ញាធរបានបង្ខំឱ្យធ្វើកិច្ចសន្យាជាថ្នូរនឹងការដោះលែង។

    អានបន្ត
  • អាជ្ញាធរ​ឃាត់​ខ្លួន​មន្ត្រី​អន្តរា​គមន៍​ខណ្ឌ​៧​មករា​ម្នាក់​ ក្រោយបង្ក​របួស​ស្នាម​ដល់​ស្ត្រី​ម្នាក់

    អាជ្ញាធរបានឃាត់ខ្លួនមន្ត្រីនគរបាលផ្នែកកងអន្តរាគមន៍ម្នាក់ដែលបង្កការរងរបួសដល់ស្ត្រីម្នាក់បណ្តាលឱ្យបែកក្បាលធ្ងន់ធ្ងរ កាលពីយប់មិញនេះ។ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​ប្រាប់ វីអូឌី នៅថ្ងៃព្រហស្បតិ៍នេះ​ថា មន្ត្រីនគរបាលរូបនេះ​មានឈ្មោះ ​ម៉ាត់​ ​ពិសី​ ​ជាមន្ត្រី​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា​ ​ត្រូវ​បាន​ឃាត់ខ្លួន​ហើយ​ ក្រោយ​រក​ឃើញ​ថា​ ​បាន​យក​អាយ​ឌី (ID)​ ​វាយ​ស្ត្រីម្នាក់ឱ្យ​រង​របួសបែកក្បាលធ្ងន់ធ្ងរ​ ​ហើយ​ត្រូវ​បាន​មហាជន​រិះគន់​យ៉ាងខ្លាំងក្លា​។​

    អានបន្ត
  • សង្គម​ស៊ីវិល​ថា​ អាជ្ញាធរ​ហាក់​​យឺតយ៉ាវ​ក្នុង​ការ​ចាប់​ជនល្មើស​ផ្តល់​ប្រាក់​​កម្ចី​តាម​អនឡាញ​ជា​ថ្នូរ​ថត​រូប​អាក្រាត​

    សង្គមស៊ីវិលធ្វើការងារផ្នែកសិទ្ធិមនុស្ស លើកឡើងថា អាជ្ញាធរហាក់មានភាពយឺតយ៉ាវ​ចំពោះការចាត់វិធានការទៅលើក្រុម​ជន​ល្មើសដែល​ប្រើ​ល្បិច​កល​ផ្តល់​ប្រាក់​កម្ចី​តាម​អនឡាញជាថ្នូរ​នឹង​លក្ខខណ្ឌ​ថត​រូបឬ​វីដេអូអាក្រាត​កាយ បើប្រៀបធៀបទៅនឹងបទល្មើសតា​មអនឡាញផ្សេងទៀត។ ​

    អានបន្ត
  • នារី​របួស​ក្បាល​ដោយសារ​មន្ត្រី​នគរ​បាល​វាយ​ទាមទារ​រក​យុត្តិធម៌​និង​សំណង​​​សមរម្យ​​

    នារីដែលរបួសក្បាលធ្ងន់ធ្ងរដោយសារមន្ត្រីនគរបាលមួយរូបវាយកាលពីយប់ថ្ងៃទី៨ ខែកញ្ញា បានស្នើឱ្យមន្ត្រីពាក់ព័ន្ធរកយុត្តិធម៌ជូនខ្លួន និងទាមទារ​សំណងជំងឺចិត្តឱ្យបានសមរម្យទៅនឹងកិត្តិយសក្នុងនាមជាស្ត្រី ម៉្យាងដើម្បីយកប្រាក់ទៅព្យាបាលក្បាលដែលរងរបួសផងដែរ។ ​ កញ្ញា ងន ស្រីនិច្ច ត្រូវបានមន្ត្រីនគរបាលផ្នែកកងអន្តរាគមន៍មួយរូបឈ្មោះ ​ម៉ាត់​ ​ពិសី វាយឱ្យរងរបួសបែកក្បាលធ្ងន់ធ្ងរកាលពីយប់ម្សិលមិញ លើកឡើងថា ហេតុការណ៍នោះបានកើតឡើងដោយសារនាងនិងប្អូនប្រុសបានល្មើសច្បាប់ចរាចរណ៍ ពោលគឺជិះម៉ូតូដោយមិនពាក់មួកសុវត្ថិភាព។

    អានបន្ត
  • ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា យក​ដីធ្លី​ពួកគាត់​ទៅ​ចែក​ឲ្យ​ពលរដ្ឋ​ផ្សេង

    ពលរដ្ឋ​២​គ្រួសារ​ក្នុង​ចំណោម ៥​គ្រួសារ ចោទ​អាជ្ញាធរ​ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង​ថា បាន​ឃុបឃិត​គ្នា​ដក​យក​ដីធ្លី​ពួកគាត់ ដែល​អាស្រ័យ​ផល​ជិត ១០​ឆ្នាំ​មក​ហើយ ទៅ​បែងចែក​ឲ្យ​ពលរដ្ឋ​ជាង​១១​គ្រួសារ​ផ្សេង​ទៀត ដោយ​គ្មាន​ផ្ដល់​សំណង។ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​អាជ្ញាធរ​ដោះស្រាយ​វិវាទ​នេះ ដោយ​តម្លាភាព និង​យុត្តិធម៌។ វិវាទ​ដីធ្លី នៅតែ​ជា​បញ្ហា​ចោទ និង​រ៉ាំរ៉ៃ នៅក្នុង​ប្រទេស​កម្ពុជា មិន​ថា ជា​ជម្លោះ​រវាង​ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​ឯកជន ឬ​ជាមួយ​អាជ្ញាធរ​នោះ​ឡើយ ស្រប​ពេល​ដែល​កម្ពុជា​ដឹកនាំ​ដោយ​របប​ឯក​បក្ស។

    អានបន្ត
  • ប៉ូលិសចរាចរណ៍ ដែលយកអាយកូម វាយស្រ្តីជិះម៉ូតូមិនពាក់មួកឲ្យបែកក្បាល ត្រូវចាប់ខ្លួន

    ភ្នំពេញ៖ លោក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ អះអាងថា មន្រី្តនគរបាល ដែលប្រើហិង្សា លើស្រ្តីជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ត្រូវបានឃាត់ខ្លួនហើយ។ លោក បន្តថា ពេលនេះ សមត្ថកិច្ច កំពុងរងចាំសម្របសម្រួលជាមួយជនរងគ្រោះ និងចាត់វិធានការផ្លូវច្បាប់លើនគរបាលដែលប្រើហិង្សានោះ។

    អានបន្ត
  • តុលាការ​បន្ត​ចោទ​សួរ​អតីត​សមា​ជិក​បក្ស​ប្រឆាំង​២​នាក់​ពី​បទ​«រួម​គំនិត​ក្បត់»

    ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀល​ថ្ងៃនេះ ​នឹងបន្តចោទសួរសមាជិក​អតីត​គណបក្សប្រឆាំងពីរនាក់ គឺលោក គង់ ម៉ាស់ និងលោក ខាត់ ប៊ុនផេង ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ «រួមគំនិតក្បត់» តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា។​ លោក ស៊ិន សុវណ្ណរ័ត្ន ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានអញ្ជើញមេធាវីការពារក្តី លោក សំ សុគង់ ដើម្បីចូលស្តាប់ការសាកសួរបន្ថែមរបស់កូនក្តីនៅវេលាម៉ោង២រសៀលថ្ងៃនេះ។

    អានបន្ត
  • ករណី​ប៉ូលិស​ចរាចរណ៍​វាយ​ស្រ្តី​ម្នាក់​នឹង​អាយ​កូម​រហូត​បែក​ក្បាល ស្ថិត​ក្នុង​ដំណាក់​កាល​សម្រប​សម្រួល

    ភ្នំពេញ — ស្រ្តី​ម្នាក់​ដែល​ត្រូវ​ប៉ូលិស​ចរាចរណ៍វាយ​នឹង​អាយ​កូម​ឲ្យ​របួស​ក្បាល ដេរ​យ៉ាង​តិច​៣​ថ្នេរ ក្នុង​ហេតុការណ៍​បើក​ម៉ូតូ​មិន​ពាក់មួយ​សុវត្ថិ​ភាព កាល​ពី​យប់​ថ្ងៃ​ពុធ បាន​ទាម​ទារ​រក​យុត្តិ​ធម៌ ខណៈ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ផ្តល់​ជម្រើស​នៃ​ការសម្រប​សម្រួល​ផ្តល់​សំណង​ព្យាបាល ដោយ​មិន​បាច់​ប្តឹង​ទៅ​តុលាការ។ ហេតុការណ៍​នៃ​ការ​វាយ​ស្រ្តី​នឹង​អាយ​កូម កើត​ឡើង​នៅ​វេលា​ម៉ោង​ជាង​៧​យប់ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ក្នុង​ខណ្ឌ​៧​មករា នៅ​ជិត​ស្តុប​អាង​ទឹក​អូឡាំ​ពិក នៅ​ពេល​ដែល​ស្រ្តី​រូបនោះ​ជិះ​ម៉ូតូ​ម៉ាក​ស្កូប​ពី​មួយ​គ្រឿង ដោយ​មាន​ប្អូន​ប្រុសជី​ដូន​មួយ ជា​អ្នក​បើក​ម៉ូតូ ហើយ​ពួក​គេ​ទាំង​ពីរ​នាក់មិន​ពាក់​មួក​សុវត្ថិភាព​ដូច​គ្នា។

    អានបន្ត
  • តុលាការ​ខេត្ត​ស្ទឹងត្រែង​​កំពុង​សាកសួរ​អ្នក​កាសែត​៩​នាក់​ពី​បទ​​​កំហែង​​​យក

    តុលាការខេត្តស្ទឹងត្រែង នៅថ្ងៃទី៩ ខែកញ្ញានេះ កំពុងសាកសួរអ្នកកាសែតចំនួន៩នាក់ ក្រោមការចោទប្រកាន់ពីបទ«កំហែងយក»។ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង លោក ឈុំ សាងហាក់ បានប្រាប់ វីអូឌី នៅមុននេះបន្តិច​ថា កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបញ្ជូនអ្នកកាសែតចំនួន៩​នាក់ទៅ​កាន់តុលាការ​ខេត្ត​​​នៅព្រឹកមិញនេះ ដើម្បីសួរនាំពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទកំហែងយក។ យ៉ាងណាក្តី អ្នកនាំពាក្យរូបនេះនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ថាតើតុលាការសម្រេចយ៉ាងណានោះ​ គិតត្រឹមរសៀលថ្ងៃនេះ។

    អានបន្ត
  • អ្នក​សារ​ព័ត៌មាន​​៩​នាក់​ត្រូវ​សមត្ថ​កិច្ច​ខេត្ត​ស្ទឹងត្រែង​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​​បទ​​កំហែង​​យក

    យ៉ាងហោចណាស់ អ្នកសារព័ត៌មាន៩នាក់ត្រូវ​កង​រាជអាវុធ​ហត្ថខេត្តស្ទឹងត្រែង​ចាប់ឃាត់​ខ្លួន ក្រោយ​ពីម្ចាស់​រថយន្ត​ដឹក​ឈើ​ប្តឹង​បក​វិញពីបទ«​កំហែងយក ឬជំរិតទារប្រាក់»។ ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង លោក អ៊ុក ធាវី បានប្រាប់ VOD នៅថ្ងៃពុធ​នេះថា អ្នកសារព័ត៌មាន​អនឡាញ៩នាក់ ត្រូវកងរាជអាវុធហត្ថខេត្តចាប់ឃាត់ខ្លួនកាលពីថ្ងៃអង្គារម្សិលមិញ ប៉ុន្តែលោកពុំបាន​បញ្ជាក់​លម្អិត​ពីស្ថាប័នដែលអ្នកសារព័ត៌មាន​ទាំងនោះធ្វើការបាន​នៅឡើយទេ។ លោក​បន្តថា ការចាប់ឃាត់ខ្លួននេះ ក្រោយពីអ្នកសារព័ត៌មានទាំងនោះបានឃាត់រថយន្តដឹកឈើចំនួន២គ្រឿង ហើយទារលុយ៤ ០០០ដុល្លារ។

    អានបន្ត
  • សមត្ថ​កិច្ច​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​សកម្មជន​​បរិស្ថាន​ពីរ​នាក់​ដែល​ថា​សមត្ថកិច្ច​គំរាម​ចាប់​ខ្លួន​ពួកគេ

    អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ច្រានចោលការចោទប្រកាន់របស់បងប្អូនភ្លោះពីរនាក់ដែលជាសកម្មជនបរិស្ថាន ដែលថា​ សមត្ថកិច្ចបានគំរាមចាប់ខ្លួនពួកគេកាលពីម្សិលមិញនោះ។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានប្រាប់ វីអូឌី នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នេះថា កាលពីព្រឹកថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរ​មូលដ្ឋាន​សង្កាត់បឹងទំពន់១ បានចុះធ្វើ​រដ្ឋបាលត្រួតពិនិត្យនៅតាមបន្ទប់ជួល ដោយសារមានជនសង្ស័យលើបទល្មើស​ឆក់​រត់​ចូល​ក្នុង​ទីតាំងនោះ។

    អានបន្ត
  • អាជ្ញាធរ​ឃាត់​ខ្លួន​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ពីរ​នាក់​បញ្ជូន​ទៅ​កាន់​សាលា​ខេត្ត​កណ្តាល

    អាជ្ញាធរបានឃាត់ខ្លួនប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីនៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ចំនួនពីរនាក់បញ្ជូនទៅកាន់សាលាខេត្តកណ្ដាលនៅព្រឹកមិញនេះ ខណៈប្រជាពលរដ្ឋរាប់សិបនាក់កំពុងតវ៉ា។ លោក ទួន វណ្ណៈ ដែលត្រូវជាស្វាមីនិងជាឪពុករបស់ស្ត្រីនិងកូនប្រុសម្នាក់អាយុជាង១០ឆ្នាំ បានប្រាប់ វីអូឌី ថាភរិយានិងកូនប្រុសរបស់លោកត្រូវបានអាជ្ញាធរចាប់ខ្លួន នៅពេលពួកគេវិលត្រលប់មកពីមើលស្រែចម្ការវិញ។ ប៉ុន្តែអាជ្ញាធរបានចោទប្រកាន់ពួកគេទាំងពីរនាក់ថា បានរារាំងក្រុមហ៊ុនមិនឱ្យឈូសឆាយដីធ្លី និងដកហូតយកទូរសព្ទរបស់ពួកគេទៅជាមួយផង។ លោកបន្តថា បច្ចុប្បន្ន ប្រពន្ធនិងកូនរបស់លោកត្រូវបានគេបញ្ជូនទៅកាន់សាលាខេត្តកណ្ដាល។

    អានបន្ត
  • ស្នងការដ្ឋានក្រុងភ្នំពេញចេញមកទាត់ចោលថា គ្មានការគំរាមចាប់ខ្លួនសកម្មជនបរិស្ថានដែលជាកូនភ្លោះទេ

    ស្នងការដ្ឋាន​នគរបាល​រាធានី​ភ្នំពេញនៅ​ព្រឹកថ្ងៃពុធ​នេះបានចេញមក​ទាត់ចោល​ចំពោះការ​ចោទប្រកាន់​មកលើអាជ្ញាធរ​មានសមត្ថកិច្ចថា​ បានគំរាម​ចាប់ខ្លួន​យុវជនការពារ​បរិស្ថាន២នាក់​ដែលជាកូនភ្លោះ។ ​កាលពីថ្ងៃអង្គារ​ យុវជនជុំ ​ហួត និងជុំ ហួរ​ បានអះអាង​តាមហ្វេសប៊ុកថា ​អាជ្ញាធរ​មួយក្រុម​មានទាំង​ឯកសណ្ឋាន​ជានគរបាល ​និងស៊ីវិលបាន​នាំគ្នាទៅកាន់បន្ទប់​ជួលរបស់​ពួកគេនៅ​ភូមិសន្សំកុសល ​សង្កាត់បឹង​ទំពុន១ ​ខណ្ឌមានជ័យ ​ហើយបានប្រើ​សម្ដីអសុរោះ ​ដកហូតទូរស័ព្ទ​ និងគំរាម​កំហែង​ចាប់ខ្លួនថែមទៀត​។​ ក្រោយមក ​សារព័ត៌មាន​VOD ​ក៏បានចុះផ្សាយពី​រឿងនេះ។​ ប៉ុន្តែ លោកសាន​ សុខសីហា ​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានចាត់ទុកថា​ ជាការចោទ​ប្រកាន់​ដោយបំផ្លើស​ និងថា​ ជាការចុះផ្សាយ​ព័ត៌មាន​មិនពិតផង​ដែរ​។

    អានបន្ត
  • រដ្ឋបាលខេត្តកណ្តាលថា វត្តមានកងកម្លាំងសមត្ថកិច្ចច្រើននៅព្រលានយន្តហោះអន្តរជាតិថ្មី មិនមែនជាការគំរាមកំហែងទេ

    រដ្ឋបាលខេត្ត​កណ្តាល​នាព្រឹកថ្ងៃពុធ​ទី ០៨កញ្ញានេះ​បានបញ្ជាក់​ប្រាប់វិទ្យុ​បារាំងអន្តរជាតិ​ថា ​វត្តមាន​កងកម្លាំង​សមត្ថកិច្ច​ ជាច្រើនអ្នក​ដែលកំពុង​ដាក់ពង្រាយ​នៅកន្លែង​អភិវឌ្ឍន៍​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មីនោះ ​គឺមិនមែន​បង្ហាញពី​សកម្មភាព​គំរាមកំហែង​ដល់ប្រជាពលរដ្ឋ​ដែលមានវិវាទ​ដីធ្លី​ណាមួយនោះទេ។​ ប៉ុន្តែ ដើម្បី​សម្រួល​ដល់គ្រឿងចក្រ​ឈូសឆាយ ​និងរំដោះទឹកជន់លិច​ប៉ុណ្ណោះ។ ​លោក គង់​ សោភ័ណ្ឌ ​អភិបាលខេត្តកណ្តាល​អះអាងថា​ គ្មានរូបភាព​គំរាមកំហែង​ណាមួយកើតឡើងទេ​ ព្រោះថា​អាជ្ញាធរ​នឹងដកកង​កម្លាំងចេញមក​វិញក្រោយស្ថានភាព​ទឹកជំនន់​បានធូរស្រាល​។

    អានបន្ត
  • សកម្មជន​បរិស្ថាន​បដិសេធ​បទ​ចោទ​ «រួម​គំនិត​ក្បត់​» ដោយថា​ការងារ​ពួកគេ​ធ្វើ​ដើម្បី​​ការពារ​ធនធាន​ធម្មជាតិ

    សកម្មជនបរិស្ថានបដិសេធបទចោទប្រកាន់ «រួមគំនិតក្បត់» ដែល​ទើប​ចោទ​បន្ថែម​ និង​ស្នើតុលាការ​ទម្លាក់​បទចោទ ហើយដោះលែងពួកគេឱ្យមានសេរីភាពវិញ ដោយថា សកម្មភាពការងារ​ដែលពួកគេធ្វើនោះ ដើម្បី​ចូល​រួម​កែលម្អ​ចំណុច​ខ្វះ​ចន្លោះរ​បស់​រដ្ឋាភិបាល និងការពារធនធានធម្មជាតិ​តែប៉ុណ្ណោះ។ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃពុធ​នេះ បានកោះហៅ​សកម្មជនបរិស្ថានម្នាក់​ទៀត កញ្ញា ឡុង គន្ធា មកសាកសួរក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់» ពាក់ព័ន្ធនឹងសំណុំរឿងជាមួយសកម្មជនបរិស្ថាន៤​នាក់ទៀតដែល​សមត្ថកិច្ច​ចាប់ខ្លួនកាលពីខែមិថុនា ឆ្នាំ២០២១ អំឡុងពេលពួកគេចុះ​ថតការបង្ហូរទឹកស្អុយចូលទន្លេ។

    អានបន្ត
  • ការចរចាប្រាក់ឈ្នួលគោលសម្រាប់កម្មករចាប់ផ្ដើម ភាពខ្វែងគំនិតគ្នាក៏កើតមាន

    ទើប​តែ​ថ្ងៃទី​មួយ​នៃ​កិច្ច​ចរចា​ប្រាក់​ឈ្នួល​គោល​អប្បបរមា​របស់​កម្មកររោងចក្រកាត់ដេរ​ដែល​គ្រោង​ធ្វើ​រយៈពេល​បួនថ្ងៃក្នុងខែកញ្ញានេះ ភាគី​ខាង​សហជីព និង​តំណាង​និយោជក​ បាន​ខ្វែង​គំនិត​គ្នា​រួច​ស្រេច​ទៅ​ហើយ​លើ​ចំនួន​ទឹក​ប្រាក់​ត្រូវ​ដំឡើង​ឲ្យ​កម្មករ​សម្រាប់​ឆ្នាំ​២០២២។​ កិច្ច​ប្រ​ជុំ​ត្រីភាគី​នេះ​រៀប​ចំ​ឡើង​នៅ​ក្រ​សួងការងារ និងតាម​រយៈកិច្ច​ប្រជុំ​អនឡាញ ដែល​ជា​វិធានការ​មួយ​ក្នុងការ​បង្ការ​ជំងឺ​កូវីដ-១៩​។ គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ​ ជា​ថ្ងៃ​ទី​មួយ​នៃកិច្ច​ចរចា​ដែល​ត្រូវ​ធ្វើ​ឡើង​សម្រាប់​ខែ​កញ្ញា ដោយ​ក្នុង​កិច្ច​ប្រ​ជុំ​នេះ​តំណាង​សហជីព បាន​ដាក់​សំណើ​ដំឡើង​ប្រាក់​ឈ្នួល​គោល​អប្បបរមា​ចំនួន​២២,២០​ដុល្លារ ដើម្បី​ឲ្យ​ប្រាក់​ខែ​គោល​អប្បបរមា​របស់​កម្មករ​បាន​ឡើង​ដល់​២១៤,២០​ដុល្លារ​ សម្រាប់​ឆ្នាំ​២០២២។​ ចំណែក​ខាង​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា GMAC បាន​ជំទាស់​ទៅ​នឹង​សំណើ​នេះ ដោយ​​លើក​ពី​ផល​ប៉ះ​ពាល់​ដែល​កើត​ចេញ​ពី​ជំងឺ​កូវីដ-១៩ និង​ថា​ត្រូវ​ការ​រក្សា​អ្នក​វិនិយោគ​។

    អានបន្ត
  • សមាគម​ខ្មែរ​ក្រោម​​​​ត្រៀម​មេធាវី​​​ដើម្បី​ជួយ​ការពារ​ក្ដី​អតីតសង្ឃ ប៉ាង សុដា

    សមាគម​​ខ្មែរ​ក្រោម​​ត្រៀម​ផ្តល់​​មេធាវី​​​​ដើម្បី​ជួយ​​ការពារ​ក្ដី​ដល់​អតីត​​​ព្រះ​ចៅ​​អធិការ​​វត្ត វង្សគត​បុរី​សេរី​​ភ្នំពេញ ខេត្ត​កំពង់ចាម ព្រះ​តេជគុណ​ ប៉ាង​ សុដា​​ ក្នុង​​ករណី​​មាន​​ការ​​​ចោទ​​ប្រកាន់​​តាម​​ផ្លូវ​​តុលាការ​។ ការឃុំខ្លួន ​អតីត​​ព្រះ​ចៅ​​អធិការ​វត្ត វង្សគត​បុរី​សេរី​​ភ្នំពេញ​បាន​បង្កើត​នូវ​មន្ទិល​សង្ស័យ​ជាច្រើន​ពី​ចេតនា​របស់​អាជ្ញាធរ​​ដោយ​សារ​​តែ​អាជ្ញាធរ​នៅ​មិនទាន់​បង្ហាញ​ជា​​សាធារណៈពី​​បទ​ចោទ​​ប្រកាន់​​ប្រឆាំង​​លោក ប៉ាង​ សុដា នៅ​ឡើយ​ទេ។

    អានបន្ត
  • អ្នក​សារ​ព័ត៌មាន​​៩​នាក់​ត្រូវ​សមត្ថ​កិច្ច​ខេត្ត​ស្ទឹងត្រែង​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​​បទ​​កំហែង​​យក

    យ៉ាងហោចណាស់ អ្នកសារព័ត៌មាន៩នាក់ត្រូវ​កង​រាជអាវុធ​ហត្ថខេត្តស្ទឹងត្រែង​ចាប់ឃាត់​ខ្លួន ក្រោយ​ពីម្ចាស់​រថយន្ត​ដឹក​ឈើ​ប្តឹង​បក​វិញពីបទ«​កំហែងយក ឬជំរិតទារប្រាក់»។ ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង លោក អ៊ុក ធាវី បានប្រាប់ VOD នៅថ្ងៃពុធ​នេះថា អ្នកសារព័ត៌មាន​អនឡាញ៩នាក់ ត្រូវកងរាជអាវុធហត្ថខេត្តចាប់ឃាត់ខ្លួនកាលពីថ្ងៃអង្គារម្សិលមិញ ប៉ុន្តែលោកពុំបាន​បញ្ជាក់​លម្អិត​ពីស្ថាប័នដែលអ្នកសារព័ត៌មាន​ទាំងនោះធ្វើការបាន​នៅឡើយទេ។ លោក​បន្តថា ការចាប់ឃាត់ខ្លួននេះ ក្រោយពីអ្នកសារព័ត៌មានទាំងនោះបានឃាត់រថយន្តដឹកឈើចំនួន២គ្រឿង ហើយទារលុយ៤ ០០០ដុល្លារ។

    អានបន្ត
  • អាជ្ញាធរបិទផ្លូវដើម្បីការពារក្រុមហ៊ុនOCICឈូសឆាយដីស្រែចំការរបស់ប្រជាពលរដ្ឋសម្រាប់គម្រោងព្រលានយន្តហោះថ្មី

    នគរបាល និងកងរាជអាវុធហត្ថរាប់រយនាក់ ត្រូវបានដាក់ពង្រាយនៅលើផ្លូវឆ្ពោះទៅគម្រោងព្រលានយន្តហោះភ្នំពេញថ្មីនៅខេត្តកណ្តាល ខណៈការឈូសឆាយដីបាន ចាប់ផ្តើម បើទោះបីជាជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋក្នុងតំបន់នោះមិនទាន់ដោះស្រាយចប់ក៏ដោយ។

    អានបន្ត
  • នគរបាល​ខេត្ត​កណ្ដាល​ដោះលែង​ពលរដ្ឋ​ម្ដាយ​កូន ២នាក់ ក្រោយ​សួរ​រឿង​ចូល​មើល​ដី​ស្រែ​នៅ​វាល​យន្តហោះ​ថ្មី

    ស្នងការ​នគរបាល​ខេត្ត​កណ្ដាល សម្រេច​ដោះលែង​ពលរដ្ឋ​២​នាក់​ ម្ដាយ​និង​កូន​ ឲ្យ​មាន​សេរីភាព​វិញ ក្រោយ​ពី​សាក​សួរ​អស់​ជា​ច្រើន​ម៉ោង ដោយ​បង្គាប់​ឲ្យ​ពួកគាត់​ផ្ដិត​មេដៃ​លើ​​កិច្ច​សន្យា​ឈប់​ចូល​ទៅ​ទីតាំង​មាន​ជម្លោះ​ដីធ្លី​នៅ​ព្រះលាន​យន្ត​ហោះ​ថ្មី​ទៀត។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ទង្វើ​របស់​សមត្ថកិច្ច​នេះ​ថា ជា​ការ​គំរាម​កំហែង​បំបាក់​ស្មារតី​ពលរដ្ឋ​ និង​រំលោភ​សិទ្ធិ​មនុស្ស​ ខណៈ​អាជ្ញាធរ​ខេត្ត​នៅ​មិន​ទាន់​ដោះ​ស្រាយ​រឿង​ដីធ្លី​នេះ​ ចប់​នៅ​ឡើយ។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo