កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.146


  • តុលាការ​ភ្នំពេញ​ចោទ​ប្រកាន់​ជំនួយ​ការ​លោក ហ៊ុន សែន គឺ​លោក ដួង តារា ពី​បទ«ឆបោក» រឿង​អាស្រូវ​សាងសង់​ផ្ទះល្វែង
    អានបន្ត

    តុលាការ​ភ្នំពេញ​ចោទ​ប្រកាន់​ជំនួយ​ការ​លោក ហ៊ុន សែន គឺ​លោក ដួង តារា ពី​បទ«ឆបោក» រឿង​អាស្រូវ​សាងសង់​ផ្ទះល្វែង

    ពលរដ្ឋ​រងគ្រោះ​ដែល​ចាញ់​បោក​ក្រុមហ៊ុន​ភូមិខ្មែរគ្រុប ទាមទារ​ឱ្យ​រដ្ឋាភិបាល​ ដោះស្រាយ សំណង​ខូច​ខាត​ជូន​ពួកគាត់ ក្រោយ​តុលាការ​ចោទ​ប្រកាន់​ជំនួយការ​ផ្ទាល់​របស់​លោក ហ៊ុន សែន គឺ​លោក ដួង តារា ពី​បទ «ឆបោក»។ លោក ដួង តារា ត្រូវ​បាន​ពលរដ្ឋ​ចាញ់​បោក​ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប​នៅ​ខេត្ត​ស្វាយរៀង​ចោទ​ ប្រកាន់​ថា មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​រក​ស៊ី​ឆបោក​ប្រាក់​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​មួយ​នេះ។

    អានបន្ត
  • ជនជាតិ​ដើម​ភាគ​តិច​​​នៅ​ព្រះវិហារ​រង​ការ​គំរាម​ពី​តំណាង​ក្រុមហ៊ុន​ប្ដឹង​ទៅ​តុលាការ បើ​ពុំ​ចែក​ផល​ស្រូវ​ពាក់​កណ្ដាល​ឱ្យ​ទៅ​ក្រុមហ៊ុន
    អានបន្ត

    ជនជាតិ​ដើម​ភាគ​តិច​​​នៅ​ព្រះវិហារ​រង​ការ​គំរាម​ពី​តំណាង​ក្រុមហ៊ុន​ប្ដឹង​ទៅ​តុលាការ បើ​ពុំ​ចែក​ផល​ស្រូវ​ពាក់​កណ្ដាល​ឱ្យ​ទៅ​ក្រុមហ៊ុន

    ស្រប​ពេល​ដែល​ជនជាតិ​ដើម​ភាគ​តិច​កួយ នៅ​ឃុំ​ម្លូព្រៃ​ពីរ ស្រុក​ឆែប ខេត្ត​ព្រះវិហារ​​ជិត​ប្រមូល​ផល​ស្រូវ​ ស្រាប់​តែ​មាន​​តំណាង​ក្រុម​ហ៊ុន​ចិន​ម្នាក់​ឈ្មោះ ឈាង គង់នូវ ហៅ ម៉ៅ បាន​ឃុបឃិត​គ្នា​ ជាមួយ​អភិបាល​រង​ខេត្ត​ព្រះវិហារ លោក ឃឹម បញ្ញា និង​អាជ្ញាធរ​ភូមិ​ឃុំ​គំរាម ពលរដ្ឋ​​ប្ដឹង​ទៅ​តុលាការ និង​បង្ខំ​ឱ្យ​ធ្វើ​កិច្ច​សន្យា ប្រសិន​បើ​ពុំ​ចែក​ស្រូវ​៥០​ភាគ​រយ ឱ្យ​ទៅ​ពួកគេ​ពេល​ពលរដ្ឋ​ប្រមូល​ផល​នៅ​ឆ្នាំ​នេះ។ ការ​ទាមទារ​​នេះ​ធ្វើ​ឡើង​ ដោយ​ចោទ​ពលរដ្ឋ​​​ថា អាស្រ័យ​ផល​លើ​ដី​ ក្រុមហ៊ុន​​ដោយ​ខុស​ច្បាប់។

    អានបន្ត
  • សមត្ថកិច្ចបើកការ​ស៊ើបអង្កេត​កូនប្រុស​របស់​មេដឹកនាំកំពូល​សាសនា​ឥស្លាម​ជុំវិញ​ការចោទប្រកាន់​រំលោភ​បំពាន​ផ្លូវភេទ
    អានបន្ត

    សមត្ថកិច្ចបើកការ​ស៊ើបអង្កេត​កូនប្រុស​របស់​មេដឹកនាំកំពូល​សាសនា​ឥស្លាម​ជុំវិញ​ការចោទប្រកាន់​រំលោភ​បំពាន​ផ្លូវភេទ

    នគរបាលជាតិ​កំពុង​ស៊ើបអង្កេត​ករណីមួយ​ដែលពាក់ព័ន្ធនឹង​កូនប្រុស​របស់​លោក សុះ កំរី ​មេដឹកនាំ​កំពូល​សាសនា​ឥស្លាម​មួយរូប​នៅ​កម្ពុជា ក្រោយពេល​បែកធ្លាយ​ព័ត៌មាន​នៅលើ​បណ្ដាញ​សង្គម​​ដែល​ចោទប្រកាន់ថា កូនប្រុស​របស់លោក​បាន​រំលោភបំពាន​ផ្លូវ​ភេទ​លើ​សិស្ស​ស្រី​ចំនួន ១៨នាក់ នៅឯ​អន្តេវាសិក​ដ្ឋាន​សាលារៀនឥស្លាមមួយកន្លែង​នៅរាជធានីភ្នំពេញ ។ ស្នងការនគរបាល​រាជធានីភ្នំពេញ លោក ជួន ណារិន្ទ បាននិយាយថា នគរបាល​កំពុង​សហការជាមួយ​នឹង​អង្គភាពប្រឆាំងការជួញដូរមនុស្ស​និង​ការពារ​អនីតិជនរបស់​អគ្គស្នងការនគរបាលជាតិ​ លើ​ករណី​នេះ ។

    អានបន្ត
  • ជន​រងគ្រោះ ​និង​អ្នក​តាមដាន​ចង់​ឃើញ​អាជ្ញាធរ​ដាក់​ទោស​​អ្នក​បោក​ប្រជា​ពល​រដ្ឋ​ឱ្យ​ធ្ងន់
    អានបន្ត

    ជន​រងគ្រោះ ​និង​អ្នក​តាមដាន​ចង់​ឃើញ​អាជ្ញាធរ​ដាក់​ទោស​​អ្នក​បោក​ប្រជា​ពល​រដ្ឋ​ឱ្យ​ធ្ងន់

    ជន​រងគ្រោះ ​និង​អ្នក​ឃ្លាំ​មើល​សង្គម​ជំរុញ​ឱ្យ​អាជ្ញាធរ​ចាត់​វិធាន​ការ​តឹងរ៉ឹង​ទៅ​លើ​បុគ្គល​ទាំង​ឡាយ​ណា​ដែល​បោក​ប្រាស់​ប្រជា​ពល​រដ្ឋ​ ហើយ​ផ្តល់​សំណង​ដល់​ជន​រងគ្រោះ​វិញ​ឲ្យ​បាន​សមរម្យ។​ ថ្មីៗ​នេះ ​មាន​ការ​ចាប់​ខ្លួន​អ្នក​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​បទ​«ឆបោក» ​ជា​ប្រព័ន្ធ​ជា​បន្ត​បន្ទាប់។ ​ហើយ​កាល​ពី​សប្តាហ៍​មុន​ លោក​ ដួង តារា​ រដ្ឋ​លេខាធិការ​នៃ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី ​និង​ជា​អតីត​ជំនួយ​ការ​របស់​លោក​ ហ៊ុន សែន​អតីត​នាយក​រដ្ឋមន្ត្រី ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ «ឆបោក»។

    អានបន្ត
  • តុលាការ​កំពូល​ទម្លាក់​បទ​ចោទ​ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ ៤​នាក់ តែ​សហគមន៍​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ដីធ្លី
    អានបន្ត

    តុលាការ​កំពូល​ទម្លាក់​បទ​ចោទ​ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ ៤​នាក់ តែ​សហគមន៍​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ដីធ្លី

    តុលាការ​កំពូល​នៅ​ថ្ងៃ​ទី១៤ តុលា បាន​សម្រេច​ទម្លាក់​បទ​ចោទ​ប្រកាន់​មក​លើ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ក្នុង​ខេត្ត​ត្បូងឃ្មុំ ៤ រូប បន្ទាប់​ពី​សាលា​ដំបូង​ និង​សាលា​ឧទ្ធរណ៍​ត្បូងឃ្មុំ បាន​សម្រេច​ឱ្យ​ពួកគាត់​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ ២​ឆ្នាំ តាម​បណ្តឹង​របស់​ក្រុមហ៊ុន​ចិន។ បើ​ទោះ​បី​ជា​តុលាការ​កំពូល​ផ្តល់​យុត្តិធម៌​ជូន​ពលរដ្ឋ​ក្តី តែ​ជម្លោះ​ដីធ្លី​ដែល​ក្រុមហ៊ុន​ចិន​ និង​អ្នក​មាន​អំណាច​រំលោភ​យក​ដី​ស្រែ​ចម្ការ របស់​សហគមន៍​ចំនួន ២​ភូមិ​ទាំង​មូល នៅតែ​ជាប់​គាំង​ គ្មាន​ដំណោះ​ស្រាយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

    អានបន្ត
  • អង្គការលើកកម្ពស់យុវជនរៀបចំមហោស្រពសហគ្រិនអ្នកច្នៃប្រតិដ្ឋសៀមរាបលើកទី៤
    អានបន្ត

    អង្គការលើកកម្ពស់យុវជនរៀបចំមហោស្រពសហគ្រិនអ្នកច្នៃប្រតិដ្ឋសៀមរាបលើកទី៤

    អង្គការលើកកម្ពស់យុវជន ហៅកាត់ថា ផេពភី (PEPY Empowering Youth) នៅថ្ងៃទី១២ ខែតុលា បានរៀបចំមហោស្រពសហគ្រិនអ្នកច្នៃប្រតិដ្ឋសៀមរាប លើកទី៤ ដើម្បីផ្តល់ឱកាស និងលើកទឹកចិត្តបន្ថែមដល់សហគ្រិននៅក្នុងខេត្តសៀមរាប ក្នុងការដាក់តាំងបង្ហាញនូវផលិតផល និង សេវាកម្ម ដើម្បីទទួលបានការសិក្សាបន្ថែមពីអតិថិជន និងផ្សារភ្ជាប់ទៅទីផ្សារឱ្យកាន់តែទូលំទូលាយ។

    អានបន្ត
  • អ្នក​ការពារ​សិទ្ធិ​ជំរុញឱ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ករណី​រំលោភ​បំពាន​សិស្ស​នារី​នៅ​សាលារៀន​ឥស្លាម​មួយ
    អានបន្ត

    អ្នក​ការពារ​សិទ្ធិ​ជំរុញឱ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ករណី​រំលោភ​បំពាន​សិស្ស​នារី​នៅ​សាលារៀន​ឥស្លាម​មួយ

    អ្នក​ការពារ​សិទ្ធិ​ស្រ្តី ​និង​កុមារ​ប្រចាំ​អង្គការ​លីកាដូ​ ​ជំរុញ​ឱ្យ​អាជ្ញាធរ​បើក​ការ​ស៊ើប​អង្កេត​ស្វែង​រក​ការណ៍​ពិត​ ជុំវិញ​ករណី​សិស្ស​នារី​ចំនួន​១៨​នាក់​ដែល​ត្រូវ​បាន​ផ្សាយ​ថា​ ​រង​ការ​រំលោភ​បំពាន​ពី​អ្នក​គ្រប់គ្រង​អន្តេ​វាសិក​ដ្ឋាន​សិស្ស​នារី​ នៅ​សាលារៀន​ឥស្លាម​អាន់នៀកម៉ះ​ភ្នំពេញ។​ ការ​ជំរុញ​របស់​អ្នក​ជំនាញ​ផ្នែក​ស្រ្តី​ និង​កុមារ​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​នានា​ជា​បន្ត​បន្ទាប់​នា​ពេល​ថ្មីៗ​នេះ ដោយ​ផ្សាយ​ថា​ លោក​ សូហៃមី​ កូន​ប្រុស​របស់​អ្នក​ឧកញ៉ា ​សុះ កំរី ​ចាង​ហ្វាង​នៃ​គណៈ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា ​បាន​រំលោភ​បំពាន​លើ​សិស្ស​នារី​ចំនួន​១៨​នាក់។​

    អានបន្ត
  • គ្រួសារ ​និង​មេធាវី​បារម្ភ​ពី​សុខភាព​របស់​អ្នក​សារ​ព័ត៌មាន ​ម៉ិច ដារ៉ា ​ក្នុង​ពន្ធនាគារ
    អានបន្ត

    គ្រួសារ ​និង​មេធាវី​បារម្ភ​ពី​សុខភាព​របស់​អ្នក​សារ​ព័ត៌មាន ​ម៉ិច ដារ៉ា ​ក្នុង​ពន្ធនាគារ

    ​មេធាវី​ការពារ​ក្តី​ឱ្យ​លោក ​ម៉ិច ដារ៉ា ​ដែល​ជា​អ្នក​សារ​ព័ត៌មាន​កំពុង​ជាប់ឃុំ​ពី​បទ​ញុះញង់​ នឹង​ដាក់​លិខិត​ទៅ​តុលាការ​ស្នើ​ឱ្យ​អ្នក​សារ​ព័ត៌មាន​រូប​នេះ​ស្ថិត​នៅ​ក្រៅ​ឃុំ​ ដោយសារ​បារម្ភ​ពី​បញ្ហា​សុខភាព ​និង​ត្រូវ​មើល​ថែ​ម្តាយ​ចាស់​ជរា។​ លោក​ ម៉ិច ដារ៉ា ​ជា​អ្នក​សារ​ព័ត៌មាន​ស៊ើប​អង្កេត​ដែល​តែង​រាយ​ការណ៍​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ​និង​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា។ ​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​កាលពី​ថ្ងៃទី​៣០ ​ខែ​កញ្ញា​ ឆ្នាំ​២០២៤​ពីបទ​ញុះញង់​ ជុំវិញ​ការ​បង្ហោះ​ព័ត៌មាន ​និង​សារ​លើ​បណ្តាញ​សង្គម ​ដែល​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ។​

    អានបន្ត
  • បុគ្គលិក​ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍ បន្ត​ធ្វើ​បាតុកម្ម​ទាមទារ​ដំណោះស្រាយ​វិវាទ​ការងារ
    អានបន្ត

    បុគ្គលិក​ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍ បន្ត​ធ្វើ​បាតុកម្ម​ទាមទារ​ដំណោះស្រាយ​វិវាទ​ការងារ

    បុគ្គលិក​ក្រុមហ៊ុន​បនល្បែង​កាស៊ីណូ​ណាហ្គាវើលដ៍ (NagaWorld) ប្រមាណ ៣០​នាក់ នៅ​រសៀល​ថ្ងៃទី១៣ ខែ​តុលា បាន​ជួបជុំ​គ្នា​នៅ​ខាង​មុខ​អាគារ​កាស៊ីណូ​ណាហ្គាវើលដី ទី២ ដើម្បី​បន្ត​ធ្វើ​បាតុកម្ម​ទាមទារ​រក​ដំណោះស្រាយ​វិវាទ​ការងារ ពី​ថៅកែ​ក្រុមហ៊ុន និង​អ្នក​ពាក់ព័ន្ធ។ ពួកគាត់​បាន​នាំគ្នា​ផ្លុំ​ប៉ី វាយ​ស្គរ និង​លើក​បដា​ចម្រុះ​ចំនួន​៨ ផ្ទាំង ដែល​រៀបរាប់​ពី​លក្ខខណ្ឌ​ចំនួន​៨​ចំនុច ដូចជា ទាមទារ​ឲ្យ​ថៅកែ​ណាហ្គាវើលដ៍ ទទួលយក​ថ្នាក់ដឹកនាំ​សហជីព និង​សមាជិក​សហជីព​ចូល​ធ្វើការ​វិញ និង​បញ្ឈប់​ការ​កេង​ប្រវ័ញ្ច​បុគ្គលិក​ក្រោម​ស្លាក​កម្មសិក្សា​ជាដើម។

    អានបន្ត
  • សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត បាន​ជ្រើស​យក​គណបក្ស​ឆន្ទៈ​ខ្មែរ ជា​តំណាង​ក្នុង​ការ​ចូលរួម​បោះ​ឆ្នោត​នា​ពេល​អនាគត
    អានបន្ត

    សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត បាន​ជ្រើស​យក​គណបក្ស​ឆន្ទៈ​ខ្មែរ ជា​តំណាង​ក្នុង​ការ​ចូលរួម​បោះ​ឆ្នោត​នា​ពេល​អនាគត

    សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត​របស់​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ចំនួន​៥ រួម​មាន​គណបក្ស​ភ្លើងទៀន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​កែ​ទម្រង់​កម្ពុជា និង​គណបក្ស​កម្ពុជា​និយម បាន​សម្រេច​ជ្រើស​យក​គណបក្ស​ឆន្ទៈ​ខ្មែរ ជា​តំណាង​ដើម្បី​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នា​ពេល​អនាគត។ ការ​ជ្រើស​រើស​តំណាង​សម្ព័ន្ធភាព​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​គណបក្ស​នយោបាយ​ទាំង​ប្រាំ នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ក្រោយ​ពី​គណបក្ស​កម្ពុជា​និយម​បាន​ប្រកាស​ចូលរួម​ក្នុង​សម្ព័ន្ធ​ភាព​ឆ្ពោះ​ទៅ​អនាគត កាល​ពី​សប្ដាហ៍​មុន។

    អានបន្ត
  • ពលរដ្ឋ​​ចាម​​ជំរុញ​ឱ្យ​ចាត់​វិធានការ​ច្បាប់​​ចំពោះ​កូន​​ឧកញ៉ា​ម្នាក់ ដែល​រង​ការ​ចោទ​ថា បាន​បៀតបៀន​ផ្លូវ​ភេទ​​លើ​កុមារី​ចាម​​១៨​នាក់
    អានបន្ត

    ពលរដ្ឋ​​ចាម​​ជំរុញ​ឱ្យ​ចាត់​វិធានការ​ច្បាប់​​ចំពោះ​កូន​​ឧកញ៉ា​ម្នាក់ ដែល​រង​ការ​ចោទ​ថា បាន​បៀតបៀន​ផ្លូវ​ភេទ​​លើ​កុមារី​ចាម​​១៨​នាក់

    ពលរដ្ឋ​​ចាម​​​ជា​ច្រើន​នាក់​ជំរុញ​ឱ្យ​អាជ្ញាធរ​​ពាក់ព័ន្ធ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​​ ចំពោះ​ កូនប្រុស​របស់​​អ្នក​ឧកញ៉ា​ម្នាក់​ឈ្មោះ​ សុះ កំរី ដែល​ជា​ចាងហ្វាង​នៃ​គណៈ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា​ ដែល​រង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​ទង្វើ​​ ​បៀតបៀន​ផ្លូវ​ភេទ​​មក​លើ​កុមារី​ចាម​​ ១៨​នាក់​ បណ្ដាល​ឱ្យ​កុមារី​ខ្លះ​មានផ្ទៃពោះ។ មន្ត្រី​សង្គម​ស៊ីវិល​ថា ករណី​នេះ ​គឺ​ជា​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ ដែល​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​តែ​បើ​ការ​ស៊ើប​អង្កេត​រក​ការ​ពិត​ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ។

    អានបន្ត
  • តុលាការកំពូលសម្រេចទម្លាក់បទចោទលើពលរដ្ឋស្រុកតំបែរ៤នាក់ ពាក់ព័ន្ធ​ករណីវិវាទដីធ្លីជាមួយក្រុមហ៊ុនចិន
    អានបន្ត

    តុលាការកំពូលសម្រេចទម្លាក់បទចោទលើពលរដ្ឋស្រុកតំបែរ៤នាក់ ពាក់ព័ន្ធ​ករណីវិវាទដីធ្លីជាមួយក្រុមហ៊ុនចិន

    តុលាការកំពូលនៅថ្ងៃទី​១៤ ​ខែ​តុលា ​ឆ្នាំ២០២៤នេះ បាន​សម្រេចទម្លាក់បទចោទលើពលរដ្ឋស្រុកតំបែរ៤នាក់​ពាក់​ព័ន្ធ​នឹង​ករណី​វិវាទ​ដីធ្លី​ជាមួយក្រុមហ៊ុន​ចិន តាមបណ្ដឹងសារទុក្ខរបស់ពួកគេ ដែល​សំណុំរឿងនេះ​ត្រូវ​បាន​សាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំ​សម្រេច​តម្កល់សាល​ក្រម​សាលា​ដំបូង ។

    អានបន្ត
  • តើការបន្តរួបរួមនៃចរន្តអតីតបក្សប្រឆាំង អាចមានឥទ្ធិពលប្រកួតប្រជែងជាមួយបក្សកាន់អំណាច?
    អានបន្ត

    តើការបន្តរួបរួមនៃចរន្តអតីតបក្សប្រឆាំង អាចមានឥទ្ធិពលប្រកួតប្រជែងជាមួយបក្សកាន់អំណាច?

    សម្ព័ន្ធភាពឆ្ពោះទៅអនាគតរបស់ក្រុមអ្នកនយោបាយបក្សប្រឆាំង នៅថ្ងៃអាទិត្យទី១៣កញ្ញា បានប្រកាសពីការចូលរួមរបស់គណបក្សកម្ពុជានិយម របស់លោក យ៉ែមបុញ្ញឫទ្ធិ។ ការណ៍នេះនាំឲ្យសម្ព័ន្ធភាពឆ្ពោះទៅអនាគត កើនសមាសភាពដល់៥គណបក្សដែលរួមមាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកែទម្រង់កម្ពុជា និងគណបក្សកម្ពុជានិយម។អ្នកនយោបាយនៃសម្ព័ន្ធភាពឆ្ពោះទៅអនាគត អះអាងថា ការចងសម្ព័ន្ធរវាងគណបក្សមាននិន្នាការប្រជាធិបតេយ្យពេលនេះ កាន់តែធ្វើឲ្យសម្ព័ន្ធភាពឆ្ពោះទៅអនាគត មានឥទ្ធិពលទៅប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា។ ក៏ប៉ុន្តែគណបក្សប្រជាជនកម្ពុជា យល់ថា ការចងសម្ព័ន្ធនេះ គ្រាន់តែយុទ្ធសាស្ត្រចាញ់របស់ក្រុមអ្នកនយោបាយប្រឆាំងប៉ុណ្ណោះ។

    អានបន្ត
  • អង្គការការពារស្ត្រីស្នើឱ្យស៊ើបអង្កេតលើការចោទប្រកាន់ថាបុរសខ្មែរឥស្លាមម្នាក់រំលោភសិស្សស្រី១៨នាក់
    អានបន្ត

    អង្គការការពារស្ត្រីស្នើឱ្យស៊ើបអង្កេតលើការចោទប្រកាន់ថាបុរសខ្មែរឥស្លាមម្នាក់រំលោភសិស្សស្រី១៨នាក់

    អ្នកធ្វើការ​ខាងការពារ​សិទ្ធិ​ស្ត្រី និងប្រើបណ្ដាញសង្គម ជំរុញឲ្យតុលាការ​ស៊ើបអង្កេតលើក​ករណី​ដែល​មានការ​ចោទ​ប្រកាន់ថា បុរសខ្មែរ​ឥស្លាម​ម្នាក់ ដែលជាកូនប្រុស​របស់អ្នកឧកញ៉ា សុះ កំរ៉ី បានរំលោភ​ផ្លូវ​ភេទ​ទៅលើ​សិស្សស្រី​ជា​ខ្មែរ​ឥស្លាម​១៨នាក់ កាលពីពេលថ្មីៗនេះ។ ការ​ជំរុញនេះធ្វើឡើង ដោយសារមានការចែករំលែករូបភាពរបស់​ស្ត្រីរងគ្រោះ ដែលត្រូវបានគេអះអាងថា ទទួលរងករណីរំលោភបំពានផ្លូវភេទដោយ ឈ្មោះ សូហៃមី ជាអ្នកគ្រប់គ្រងអន្តេវាសិកដ្ឋានសិស្សនារី និងជាកូនប្រុស​របស់ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។ តែ អ្នកឧកញ៉ា សុះ កំរ៉ី បានចេញមុខ​ការពារ​តាម​រយៈ​ទំព័រហ្វេសប៊ុក​ផ្ទាល់​ខ្លួនថា កូនប្រុសលោក​ពុំ​ប្រព្រឹត្តដូចការ​ចោទ​ប្រកាន់ទេ។

    អានបន្ត
  • មន្ត្រី​បក្ស​ប្រឆាំង​ប្រាំបួន​រូប​ត្រូវ​បាន​សាក​សួរ​ពី​បទ​រំលោភ​លើ​ទំនុក​ចិត្តជុំវិញ​​បញ្ជី​​បេក្ខជនឈរឈ្មោះ​សម្រាប់​ការ​​បោះឆ្នោត​ខែ​ឧសភា
    អានបន្ត

    មន្ត្រី​បក្ស​ប្រឆាំង​ប្រាំបួន​រូប​ត្រូវ​បាន​សាក​សួរ​ពី​បទ​រំលោភ​លើ​ទំនុក​ចិត្តជុំវិញ​​បញ្ជី​​បេក្ខជនឈរឈ្មោះ​សម្រាប់​ការ​​បោះឆ្នោត​ខែ​ឧសភា

    សាលាដំបូងខេត្តកណ្តាលបានកោះហៅមន្ត្រីគណបក្សប្រឆាំងចំនួន​៩រូប រួមទាំងលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន និងលោក សុខ ហាច សមាជិកព្រឹទ្ធសភា មក​ពី​គណបក្សឆន្ទៈខ្មែរ មកសាកសួរពាក់ព័ន្ធនឹងបទរំលោភលើទំនុកចិត្ត។ ករណី​នេះ គឺពាក់ព័ន្ធនឹងការខ្វែងគំនិតគ្នាលើ​លេខរៀង​នៃបញ្ជីបេក្ខជនឈរឈ្មោះ​ អំឡុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​កាល​ពី​ខែឧសភា។ លោក ខា ដែនណា អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត បាន​បញ្ជាក់​ថា លោកស្រី វ៉ា សក្តា ព្រះរាជអាជ្ញា​រង​​បាន​កោះ​ហៅ​ពួកគាត់​មក​សាកសួរ ប៉ុន្តែលោក​មានប្រ​សា​សន៍​ថា ករណី​នេះ​កំពុងស្ថិត​នៅក្នុង​​ការ​ស៊ើប​អង្កេត​នៅ​ឡើយ។

    អានបន្ត
  • សង្គមស៊ីវិល អ្នកវិភាគ និងអ្នកនយោបាយថាដល់ពេលហើយដែលត្រូវចាត់ការមន្ដ្រីអាងអំណាច
    អានបន្ត

    សង្គមស៊ីវិល អ្នកវិភាគ និងអ្នកនយោបាយថាដល់ពេលហើយដែលត្រូវចាត់ការមន្ដ្រីអាងអំណាច

    ដល់ពេលហើយដែលត្រូវអនុវត្ដច្បាប់លើមន្ដ្រីអាងអំណាច យកឈ្មោះអ្នកធំទៅដើរបោកលុយពលរដ្ឋ ឬមន្ដ្រីដែលប្រព្រឹត្ដអំពើពុករលួយ សូកប៉ាន់ដើម្បីបានមុខតំណែង។ នេះគឺជាការលើកឡើងរបស់មន្ដ្រីអង្គការសង្គមស៊ីវិល អ្នកនយោបាយ ក៏ដូចជាអ្នកវិភាគ។ ការបង្ហាញជំហរគាំទ្រឱ្យរាជរដ្ឋាភិបាលអនុវត្ដវិធានការច្បាប់ដោយគ្មានលើកលែង បន្ទាប់ពីថ្មីៗនេះមានព័ត៌មានពាក់ព័ន្ធនឹងមន្ដ្រីដែលយកឈ្មោះថ្នាក់ដឹកនាំដើរបោកប្រាស់លុយកាក់រាប់សិបម៉ឺនដុល្លារ និងមន្ដ្រីដែលសូកប៉ាន់ដើម្បីបានតួនាទី ត្រូវបានទម្លាយឱ្យដឹង ហើយដែលពួកគេទាំងនោះកំពុងត្រូវបាន និងបានទទួលការអនុវត្ដច្បាប់ផងដែរ។ ជាក់ស្ដែងដូចជាករណីលោក លី សាម៉េត និងលោក កន សុខកាយ ជាដើម៕

    អានបន្ត
  • មន្ត្រី​បក្ស​ជំទាស់​ថា​អំណាច​ផ្ដាច់ការ​នៅ​កម្ពុជា​ស្ថិត​លើ​មនុស្ស​តែ​ម្នាក់​គត់​គឺ​លោក ហ៊ុន សែន
    អានបន្ត

    មន្ត្រី​បក្ស​ជំទាស់​ថា​អំណាច​ផ្ដាច់ការ​នៅ​កម្ពុជា​ស្ថិត​លើ​មនុស្ស​តែ​ម្នាក់​គត់​គឺ​លោក ហ៊ុន សែន

    មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ចាត់ទុក​ការ​គ្រប់គ្រង​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​អំណាច​ផ្ដាច់ការ ព្រោះ​អំណាច​បញ្ជា​ទាំងអស់​រាប់​ចាប់តាំងពី​ការ​ជ្រើសរើស និង​ទម្លាក់​ព្រះមហាក្សត្រ​ឡើង​ទៅ គឺ​ចេញពី​បក្ស​តែ​មួយ ដែល​ស្ថិត​ក្រោម​បញ្ជា​មនុស្ស​តែ​ម្នាក់ គឺ​លោក ហ៊ុន សែន។

    អានបន្ត
  • Facebook មួយទម្លាយថា ជនជាតិបរទេសឈ្មោះ ផាទ្រីក អាន់ដ្រូលី ត្រូវបានកំពុងបង្កភាពវឹកវរនៅកម្ពុជា
    អានបន្ត

    Facebook មួយទម្លាយថា ជនជាតិបរទេសឈ្មោះ ផាទ្រីក អាន់ដ្រូលី ត្រូវបានកំពុងបង្កភាពវឹកវរនៅកម្ពុជា

    ជនបរទេសជនជាតិអូស្រ្តាលី ឈ្មោះ ផាទ្រីក អាន់ដ្រូលី កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ បានមកកាន់ប្រទេសកម្ពុជា ដើម្បីរៀបចំផែនការពិសេសមួយ ដើម្បីបង្កភាពវឹកវរនៅកម្ពុជា តាមរយៈការញុះញង់ បង្កភាពចលនាចល និងពិភាក្សាជាមួយសកម្មជនក្រុមប្រឆាំងរាជរដ្ឋាភិបាលផងដែរ។

    អានបន្ត
  • សមត្ថកិច្ច​ចាប់​ខ្លួន​ជំនួយ​ការ​ផ្ទាល់​របស់​លោក ហ៊ុន សែន គឺ​លោក ដួង តារា ស្ងាត់ៗ
    អានបន្ត

    សមត្ថកិច្ច​ចាប់​ខ្លួន​ជំនួយ​ការ​ផ្ទាល់​របស់​លោក ហ៊ុន សែន គឺ​លោក ដួង តារា ស្ងាត់ៗ

    សមត្ថកិច្ច​បាន​ចាប់​ខ្លួន​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន ម្នាក់​ទៀត ដែល​ជា​ជំនួយ​ការ​ផ្ទាល់​ជាង ២អាណត្តិ​ហើយ​នោះ គឺ​លោក ដួង តារា បន្ទាប់ពីលោក ហ៊ុន សែន ទើប​តែ​ចេញ​បញ្ជា​ឱ្យ​ចាប់​ខ្លួន​លោក លី សាម៉េត ដែល​ជា​ទីប្រឹក្សា។ អ្នកឃ្លាំមើល​លើក​ឡើង​ថា ការ​ចាត់​វិធានការ​លើ​មនុស្ស​ជំនិត​របស់​មេ​បក្ស​កាន់​អំណាច​ជា​បន្ត​បន្ទាប់​នេះ នៅ​មិន​ទាន់​ជះ​ឥទ្ធិពល​វិជ្ជមាន​ជា​ដុំ​កំភួន​ដល់​ការ​លុប​បំបាក់​អំពើ​ពុករលួយ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ឡើយ។

    អានបន្ត
  • កម្ពុជា​នឹង​ធ្វើ​«អង្គកឋិនទានមហាសាមគ្គី​គ្រួសារខ្មែរ»ជាលើកដំបូង​ដង្ហែ​ទៅកាន់​ទឹកដី​កម្ពុជា​​ក្រោម​នៅខែក្រោយ
    អានបន្ត

    កម្ពុជា​នឹង​ធ្វើ​«អង្គកឋិនទានមហាសាមគ្គី​គ្រួសារខ្មែរ»ជាលើកដំបូង​ដង្ហែ​ទៅកាន់​ទឹកដី​កម្ពុជា​​ក្រោម​នៅខែក្រោយ

    រាជរដ្ឋាភិបាលកម្ពុជា​ រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងរួម​ទាំង​ស្ថាប័នថ្នាក់ជាតិផ្សេងទៀតរួមគ្នា​ធ្វើ«អង្គកឋិនទាន មហាសាមគ្គី​គ្រួសារខ្មែរ»ដើម្បី​ដង្ហែ​ទៅកាន់​ទឹកដី​កម្ពុជា​ក្រោមនាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។​​ នេះ​បើ​យោង​តាម​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៧​ ខែតុលា​។ អ្នកនយោបាយ​​ អ្នក​ឃ្លាំមើលសង្គម ​និង​តំណាង​ខ្មែរកម្ពុជាក្រោមបាន​ថ្លែង​​​គាំទ្រ ​និងសាទរ​ជាខ្លាំង​ចំពោះ​គម្រោង​​ដង្ហែអង្គកឋិន​​ទាន​ទៅកាន់​អតីត​ទឹកដីខ្មែរ​ដែល​បច្ចុប្បន្ន​ស្ថិតនៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ប្រទេស​វៀតណាម​ ពីសំណាក់​ថ្នាក់​ដឹកនាំជាន់ខ្ពស់​កម្ពុជានេះ​។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo