កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
បទយកការណ៍៖ អ្នកនេសាទនៅកំពង់ភ្លុកងាកទៅរករបរផ្សេងដោយសារខ្សត់ត្រី
មានចម្ងាយប្រមាណជា៣០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប កំពង់ភ្លុក គឺជាឃុំមួយនៃស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ផ្ទះរបស់ប្រជាពលរដ្ឋនៅតំបន់នោះរាប់សិបខ្នងសង់ខ្ពស់ៗពីលើផ្ទៃទឹក មានជើងសសរតូចៗ ក៏ដូចជាភូមិបណ្ដែតទឹកបន្តកន្ទុយគ្នាឥតដាច់។
អានបន្ត -
សំណុំរឿងអតីតមេបញ្ជាការជើងទឹកខ្មែរក្រហម មាស មុត ជាប់គាំង
សំណុំរឿង ០០៣ របស់លោក មាស មុត អតីតមេបញ្ជាការខ្មែរក្រហមមួយរូប ត្រូវបានជាប់គាំងបន្ទាប់ពីចៅក្រមអង្គបុរេជំនុំជម្រះនៃសាលាក្តីខ្មែរក្រហម មិនមានសំឡេងគ្រប់គ្រាន់ ដើម្បីសម្រេចបន្តដំណើរការកាត់ទោស ឬទម្លាក់ចោល។ នេះបើតាមសេចក្តីសម្រេចរបស់តុលាការ ដែលផ្សាយនៅថ្ងៃពុធ។
អានបន្ត -
ការឆ្លងជំងឺកូវីដសហគមន៍ នៅក្នុងរោងចក្រកាត់ដេរ និងទីផ្សារ គឺជាការឆ្លងដ៏ស្មុគ្រស្មាញ និងហានិភ័យខ្ពស់
ទីបំផុត ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានជ្រៀតចូលទៅដល់សហគមន៍កម្មករកាត់ដេរហើយ តាមរយៈការឆ្លងបន្តគ្នានៅរោងចក្រកាត់ដេរ «ឌីនហាន់» ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ការផ្ទុះការឆ្លងជំងឺកូវីដ នៅក្នុងទីតាំងឧស្សាហកម្មនេះ គឺជាហានិភ័យដ៏ធំមួយ ដំណាលគ្នានឹងការផ្ទុះការឆ្លងរាលដាលនៅឯទីតាំងពាណិជ្ជកម្មផ្សារអូឬស្សីដូចគ្នាដែរ។
អានបន្ត -
ករណីកូវីដ-១៩ ក្នុងផ្សារអូរឫស្សីកើនដល់ ១១៣ករណី
គិតត្រឹមម៉ោង ១២ ថ្ងៃត្រង់នេះ ចំនួនករណីនៃជំងឺកូវីដ-១៩ នៅផ្សារអូរឫស្សីក្នុងរាជធានីភ្នំពេញបានកើនឡើងដល់ ១១៣ ករណីដែលធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការរាលដាលដល់ទីតាំងនិងតំបន់ផ្សេងៗទៀត។
អានបន្ត -
ពលរដ្ឋ ៦១ គ្រួសារនៅសង្កាត់ស្លក្រាមតវ៉ាប្រឆាំងនឹងការដំឡើងអង់តែនទូរស័ព្ទ
ប្រជាពលរដ្ឋ ៦១ គ្រួសារនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានតវ៉ាប្រឆាំងការដំឡើងអង់តែនសេវាទូរស័ព្ទក្រុមហ៊ុនមិត្តហ្វូនដោយហេតុផលថា នឹងមានវិទ្យុសកម្មធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ដែលរស់នៅជុំវិញនោះ។
អានបន្ត -
តើចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដោយស្ម័គ្រចិត្តនៅកម្ពុជា អាចនឹងឈានទៅរក«កាតព្វកិច្ច»ទេ?
ប្រទេសកម្ពុជាទើបតែចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្ត បានចំនួន៧០ម៉ឺនដូស គិតមកត្រឹមថ្ងៃទី៦ខែមេសា។ ចំនួននេះ ត្រូវគេមើលឃើញថានៅតិចតួចនៅឡើយ ខណៈផែនការផ្តល់ថ្នាំវ៉ាក់សាំងការពារជំងឺដ៏កាចសាហាវនេះ គឺត្រូវចាក់ទៅលើមនុស្សនៅក្នុងរង្វង់ពី១០លាន ទៅ១៣លាននាក់។ហេតុដូច្នេះ ការចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត ទំនងជាមិនអាចទៅរួចទៀតទេ ខណៈកម្ពុជាជាពិសេសនៅទីក្រុងភ្នំពេញ កំពុងរងនូវការរាតត្បាតខ្លាំងពីជំងឺកូវីដ-១៩ ដោយសារការឆ្លងសហគមន៍២០កុម្ភៈ នៅមិនទាន់អាចគ្រប់គ្រងបាននៅឡើយ។
អានបន្ត -
បុរសបីនាក់ត្រូវបានចាប់ខ្លួន តែត្រូវដោះលែងវិញ ក្រោយពីបានបំពានច្បាប់ស្ដីពីកូវីដ-១៩
បុរសបីនាក់ នៅរាជធានីភ្នំពេញត្រូវបានចាប់ខ្លួន តែត្រូវបានដោះលែងវិញ ដោយមិនមានរងការចោទប្រកាន់អ្វីនោះទេ កាលពីថ្ងៃពុធ បន្ទាប់ពីអ្នកទាំងបីបានបំពានបំរាមសុខាភិបាលទាក់ទងនឹងជំងឺកូវីដ១៩ របស់សាលារាជធានីភ្នំពេញ ដោយបានជួបជុំគ្នាផឹកស៊ី និងច្រៀងខារ៉ាអូខេនៅផ្ទះបុរសម្នាក់។
អានបន្ត -
បុរសបម្រើការនៅមន្ទីរពិសោធន៍ម្នាក់បានស្លាប់ដោយជម្ងឺកូវីដ-១៩
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកនេះបានឲ្យដឹងថា ម្នាក់ក្នុងចំណោមពួកគេគឺជាបុរសជនជាតិខ្មែរអាយុ ៤៩ ឆ្នាំមានទីលំនៅក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញ។ ទន្ទឹមនឹងនេះបើយោងតាមសេចក្តីថ្លែងការណ៍មួយផ្សេងទៀតដែលចេញដោយមន្ទីរពេទ្យកាល់ម៉ែតបានឲ្យដឹងថា គាត់ត្រូវបានគេស្គាល់ថាជាប៊ុន ទិវា ជាអ្នកបច្ចេកទេសមន្ទីរពិសោធន៍ដែលបម្រើការនៅមន្ទីរពេទ្យ។
អានបន្ត -
រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីក្នុងសហគមន៍ជិត១០០នាក់
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍ទាំង៩០នាក់ ក្នុងនោះ រស់នៅរាជធានីភ្នំពេញ ចំនួន៧៨នាក់ និង ១២នាក់ទៀតរស់នៅខេត្តតាកែវ ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ ខេត្តពោធិ៍សាត់ ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តប៉ៃលិន។
អានបន្ត -
ការចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់នៅកម្ពុជា៖ ក្រុមអាទិភាព លក្ខខណ្ឌសុខភាពនិងកន្លែងចែកចាយ
ថ្ងៃទី១ ខែមេសានេះ កម្ពុជាចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) បន្ទាប់ពីបានទិញពីប្រទេសចិនចំនួន ១លាន ៥សែនដូស និងត្រូវបានបញ្ជូនមកដល់កម្ពុជាកាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២១។
អានបន្ត -
អ្នកសេដ្ឋកិច្ច៖ នៅពេលដែលពលរដ្ឋបានការចាក់វ៉ាក់សាំងកាន់តែច្រើនសេដ្ឋកិច្ចកម្ពុជាឆាប់ងើបឡើងវិញនាពេលដ៏ខ្លីខាងមុខ
បន្ទាប់ពីមានវ៉ាក់សាំងនៅក្នុងដៃមួយចំនួនធំ រដ្ឋាភិបាលកំពុងតែប្រញឹកនៅក្នុងការពន្លឿនដំណើរការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋគ្រប់រូប។ ជាក់ស្តែងក្រសួងសុខាភិបាល បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងមន្រ្តីរាជការចំនួនជិត ៧០ម៉ឺននាក់ ក្នុងចំណោមផែនការត្រៀមចាក់ចំនួន ១០លាននាក់ ក្នុងពេលដ៏ខ្លីខាងមុខ។ លោកចាន់ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោល នយោបាយ និងជាអ្នកវិភាគសេដ្ឋកិច្ចមើលឃើញថា នៅពេលដែលពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងកាន់តែច្រើន នឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចតាមរយៈសកម្មភាពអាជីវកម្មត្រូវបានបើកដំណើរការឡើងវិញក្នុងរយៈពេលដ៏ខ្លី។
អានបន្ត -
តុលាការសម្រេចឲ្យបុរស៣នាក់ធ្វើកិច្ចសន្យាឈប់ផឹកស៊ីជុំគ្នាក្រៅផ្ទះដែលបំពានវិធានការសុខាភិបាលក្នុងគ្រាកូវីដ១៩
ព្រះរាជអាជ្ញានៃតុលាការរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ បានសម្រេចមិនចោទប្រកាន់មនុស្ស ៣ នាក់នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការផឹកស៊ីជុំគ្នា ដោយមានចាក់ធុងបាស ដែលសមត្ថកិច្ចចោទថា បំពានវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
អានបន្ត -
សង្គមស៊ីវិលនិងមេសហជីព៖ រដ្ឋគួរពន្យល់ដល់កម្មករបន្ថែម ជាងការព្រមានដាក់ពិន័យលើអ្នកមិនចាក់វ៉ាក់សាំងកូវីដ-១៩
សង្គមស៊ីវិលនិងមេសហជីពគាំទ្រលើយុទ្ធនាការនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ពិសេសដល់កម្មករ ហើយរដ្ឋគួរផ្សព្វផ្សាយនិងពន្យល់បន្ថែមដល់ពួកគេ ឲ្យចាក់វ៉ាក់សាំងកូវីដ-១៩ ជាជាងប្រើយន្តការចាប់បង្ខំ។ ការលើកឡើងបែបនេះ ធ្វើឡើងក្រោយលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានចេញសារព្រមានដល់បណ្ដារោងចក្រនិងកម្មករណា ដែលមិនចាក់វ៉ាក់សាំងកូវីដ-១៩។
អានបន្ត -
សង្គមស៊ីវិលជំរុញឲ្យផ្តល់ទំនុកចិត្តលើវ៉ាក់សាំង ខណៈនាយករដ្ឋមន្រ្តីព្រមានមន្រ្តីរាជការដែលមិនចាក់វ៉ាក់សាំងអាចបាត់បង់ការងារ
តំណាងអង្គការសង្គមស៊ីវិលនៅកម្ពុជាបានបង្ហាញការគាំទ្រយន្តការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្រោមគោលការណ៍ស្ម័គ្រចិត្តនិងអំពាវនាវឲ្យមានការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ ទាក់ទិននឹងគុណភាពវ៉ាក់សាំង។
អានបន្ត -
អង្គការឃ្លាំមើលសិទ្ធិមនុស្សព្រួយបារម្ភពីសិទ្ធិឯកជនភាពជុំវិញប្រព័ន្ធ QR Code ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ដែលមានមូលដ្ឋាននៅក្រុងញូវយ៉ក បាននិយាយថា ប្រព័ន្ធតាមដានឌីជីថល «បញ្ឈប់ជំងឺកូវីដ១៩ QR Code » របស់រដ្ឋាភិបាលកម្ពុជា «បង្កឲ្យមានការព្រួយបារម្ភធ្ងន់ធ្ងរពីឯកជនភាព និងសិទ្ធិមនុស្សដទៃទៀត»។ អង្គការនេះបានជំរុញឲ្យមានការប្រើប្រាស់នូវវិធានការមិនសូវប៉ះពាល់ដល់ឯកជនភាពផ្សេងទៀត ស្របពេលកម្ពុជាកំពុងទប់ស្កាត់រលកថ្មីនៃការឆ្លងជំងឺកូវីដ១៩។
អានបន្ត -
មន្ត្រីរាជការប្រឈមនឹងបាត់បង់ការងារ ប្រសិនបើមិនព្រមចាក់វ៉ាក់សាំងការពារកូវីដ-១៩
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងសារតាមបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាមនៅថ្ងៃពុធនេះ បានព្រមានដល់មន្ត្រី រាជការ ស៊ីវិល និងកងកម្លាំងប្រដាប់អាវុធថាពួកគេនឹងបាត់បង់ការងារពីក្របខណ្ឌរដ្ឋ ប្រសិនបើមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទេ។ ការថ្លែងរបស់ប្រមុខរដ្ឋាភិបាលដូច្នេះ គឺដោយសារតែមានមន្ត្រីរាជការមួយចំនួនរារែកក្នុងការទទួលយកវ៉ាក់សាំង ខណៈដែលប្រទេសកម្ពុជាទើបតែចាក់វ៉ាក់សាំងបានមិនដល់១០%ផង ក្នុងចំណោមពលរដ្ឋ ដែលត្រូវចាក់វ៉ាក់សាំងសរុបជាង១០លាននាក់។
អានបន្ត -
សាលាក្រុងភ្នំពេញហាមមិនឲ្យរៀបចំសង្ក្រាន្តវត្តភ្នំ នៅតាមខណ្ឌទាំង១៤ ក្នុងឱកាសឈប់សម្រាកចូលឆ្នាំខ្មែរ
សាលាក្រុងភ្នំពេញហាមមិនឲ្យរៀបចំសង្ក្រាន្តវត្តភ្នំ នៅតាមនៅតាមខណ្ឌទាំង១៤ និងមិនអនុញ្ញាតឲ្យជួបជុំកម្មវិធីកម្សាន្តប្រជាប្រិយក្នុងឱកាសឈប់សម្រាកចូលឆ្នាំខ្មែរ ថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែមេសា នោះឡើយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
អានបន្ត -
កូវីដ១៩៖រដ្ឋាភិបាលកម្ពុជាប្រកាសបិទការធ្វើដំណើរ និងបិទរមនីយដ្ឋានទេសចរណ៍ទូទាំងប្រទេសរហូតចប់បុណ្យចូលឆ្នាំ
បម្រាមបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ និងបិទរមនីយដ្ឋានទេសចរណ៍ទូទាំងប្រទេសបានចាប់អនុវត្តហើយតាំងពីម៉ោង១២យប់ថ្ងៃអង្គារ គឺក្រោយពីការចេញសេចក្តីសម្រេចរបស់រដ្ឋាភិបាលកម្ពុជាតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ការបិទការធ្វើដំណើរ និងរមនីយដ្ឋានទេសចរណ៍នេះ គឺរហូតដល់ថ្ងៃទី២០ ខែមេសា ពោល គឺក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រណីជាតិ។ ការសម្រេចរបស់រដ្ឋាភិបាលកម្ពុជានេះ គឺក្នុងគោលបំណងប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពីខេត្តមួយ ទៅខេត្តមួយទៀត។
អានបន្ត -
ស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានថា ជំនួបជាមួយលោក កឹម សុខា មិនពាក់ព័ន្ធនឹងរឿងនយោបាយទេ
អ្នកជំនាញកសិកម្ម និងជាស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក យ៉ង សាំងកុមារអះអាងថាជំនួបរវាងរូបលោក ជាមួយលោក កឹម សុខា ប្រធានគណបក្សប្រឆាំងនោះមិនបាននិយាយដល់រឿងនយោបាយឡើយ ដ្បិតលោកដឹងថាជារឿងផ្ទុយពីបម្រាមរបស់តុលាការ។ ការលើកឡើងនេះបន្ទាប់ពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាព្រមានថាអាចនឹងមានវិធានការផ្លូវច្បាប់ប្រសិនបើ អ្វីដែលប្រធានគណបក្សប្រឆាំងធ្វើបានល្មើស នឹងបម្រាមរបស់តុលាការ។ អ្នកវិភាគថាគណបក្សកាន់អំណាចទំនងជាកំពុងបារម្ភពីការរួបរួមកម្លាំងគ្នារវាងលោក កឹម សុខា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប៉ុន្តែយកលេសរឿងបម្រាមតុលាការទៅវិញ។
អានបន្ត -
នាយករដ្ឋមន្ត្រីជំរុញឲ្យប្រជាជនគាំទ្រផលិផលក្នុងស្រុក
កាលពីម្សិលមិញលោក ហ៊ុន សែន បានចេញសេចក្តីថ្លែងការណ៍មួយដើម្បីអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ០៩មេសា លើកទី៤ ជាលក្ខណៈអនឡាញ ក្រោមប្រធានបទ «រួមគ្នាទិញនិងប្រើប្រាស់ផលិតផលខ្មែរ គឺរួមគ្នាលើកកម្ពស់កិត្យានុភាពជាតិ»។
អានបន្ត