កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
អាជ្ញាធររាជធានីភ្នំពេញផ្អាកការធ្វើដំណើរចន្លោះពីម៉ោង៨យប់ដល់៥ភ្លឺរយៈពេល២សប្តាហ៍
អាជ្ញាធររាជធានីភ្នំពេញ នឹងផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរណ៍និងសកម្មភាពជួបជុំនានា នៅចន្លោះពីម៉ោង៨យប់ ដល់ម៉ោង៥ព្រឹក ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៤ ខែមេសា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
អានបន្ត -
«ក្រុងបូកគោ» នឹងធ្វើឱ្យមានកំណើនទីផ្សារអចលនទ្រព្យ និងការវិនិយោគ
ភ្នំពេញៈ តំបន់ជាប់មាត់សមុទ្រ និងឧទ្យានជាតិព្រះមុនីវង្ស (បូកគោ) ខេត្តកំពតនឹងក្លាយជាក្រុងមាត់សមុទ្រថ្មីមួយដែលមានការរីកចម្រើនលើគ្រប់វិស័យ បន្ទាប់ពីរដ្ឋាភិបាលសម្រេចកាត់យកឃុំចំនួន ៣ នៃស្រុកទឹកឈូ ទៅបង្កើត «ក្រុងបូកគោ»។
អានបន្ត -
ស្ថាប័នអន្តរជាតិរកឃើញកម្ពុជាបាត់បង់ព្រៃការពារជាង ៥សែនហិកតារ
អង្គការគំនិតផ្ដួចផ្ដើមសាកលប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន គ្លូបល អ៊ីននីហ្សីអេធីវ (Global Initiative Against Transnational Organized Crime) បានផ្សាយរបាយការណ៍ស្រាវជ្រាវ ថ្មីមួយរកឃើញថា កម្ពុជាបាត់បង់គម្របដើមឈើក្នុងតំបន់ការពារធម្មជាតិជាង ៥សែនហិកតារ (៥៥៧.០០០) ឬស្មើនឹងជិត ១២% (១១,៧%) ក្នុងចន្លោះឆ្នាំ២០០១ ដល់ឆ្នាំ២០១៨។ អង្គការនេះថា ការថយចុះទំហំព្រៃឈើនេះ បង្កឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ជនជាតិដើមភាគតិចដែលពឹងផ្អែកលើការប្រមូលអនុផលព្រៃឈើ។
អានបន្ត -
ជនដែលបង្កើត Facebook ក្លែងក្លាយប្រើប្រាស់ឈ្មោះ និងឡូហ្គូទូរទស្សន៍ជាតិកម្ពុជា ត្រូវកម្លាំងនគរបាលឃាត់ខ្លួន
(ភ្នំពេញ)៖ បុរសម្នាក់បង្កើតគណនី Facebook ក្លែងក្លាយហើយប្រើប្រាស់ឈ្មោះ និងឡូហ្គូរបស់ទូរទស្សន៍ជាតិកម្ពុជា (ទទក) ហើយផ្សព្វផ្សាយព័ត៌មានមិនពិត ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនមកសួរនាំ និងធ្វើកិច្ចសន្យាអប់រំបញ្ឈប់សកម្មភាព។
អានបន្ត -
លោកស្រីមួរ សុខហួរ៖ការចុះចូលជាមួយបក្សកាន់អំណាចរបស់យុវជនអតីតបក្សប្រឆាំង ព្រោះមានការលំបាកក្នុងគ្រួសារ
សកម្មជនលេចធ្លោររបស់អតីតគណបក្សសង្រ្គោះជាតិ៣រូបកាលពីថ្ងៃពុធបានសម្រេចចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ ពួកគេទាំង៣នាក់ ត្រូវបានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានប្រកាសទទួលស្គាល់ជាសមាជិកពេញសិទ្ធិហើយកាលពីម្សិលមិញនេះ។ ចំពោះបញ្ហានេះ លោកស្រីមួរ សុខហួរ អនុប្រធានអតីតគណបក្សសង្រ្គោះជាតិបានលើកឡើងថា មូលហេតុដែលពួកគេសម្រេចចិត្តយ៉ាងដូច្នេះ គឺព្រោះតែមានបញ្ហាលំបាកនៅក្នុងគ្រួសារ។
អានបន្ត -
កម្ពុជាច្រានចោលរបាយការណ៍អាមេរិក ជុំវិញបញ្ហារំលោភសិទ្ធិមនុស្
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាច្រានចោលការអះអាងរបស់សហរដ្ឋអាមេរិកដែលថា រដ្ឋាភិបាលកម្ពុជាបានរំលោភសិទ្ធិមនុស្សនាឆ្នាំ ២០២០ ហើយបានហៅរបាយការណ៍ដែលទើបចេញផ្សាយថាបានបង្កប់ន័យនយោបាយ ដែលមិនបង្ហាញពីភាពជាក់ស្តែងនៅកម្ពុជា ខណៈរដ្ឋាភិបាលបានខិតខំលុបបំបាត់និទ្ទណ្ឌភាព និងស្តារសិទ្ធិមនុស្ស។
អានបន្ត -
តើការបង្កើតក្រុង«បូកគោ»នៅក្នុងបរិបទរាលដាលជំងឺកូវីដ១៩ជារឿងចាំបាច់ដែរឬទេ?
រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុងមួយទៀតនៅក្នុងខេត្តកំពត ដោយមានឈ្មោះថា ក្រុងបូកគោ។ នេះបើយោងអនុក្រឹតរដ្ឋាភិបាលចុះនៅថ្ងៃទី១០មីនាឆ្នាំ២០២១។ បើតាមអនុក្រឹត ក្រុងបូកគោនឹងមានសង្កាត់ចំនួន៣ ដែលកាត់ចេញពីស្រុកទឹកឈូខេត្តកំពតផ្ទាល់ រួមមានសង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត។ ជាការកត់សម្គាល់ ការបង្កើតក្រុងថ្មីនាពេលនេះ ធ្វើឡើងនៅអំឡុងពេលដែលកម្ពុជាកំពុងតែទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ជាសហគមន៍។ តើការបង្កើតក្រុង«បូកគោ»នៅក្នុងបរិបទរាលដាលជំងឺកូវីដ១៩នេះជារឿងចាំបាច់ដែរឬទេ?
អានបន្ត -
យុវតីម្នាក់រស់នៅជីវិតដោយមិនបង្កើតសំណល់ និងសង្ឃឹមអ្នកដទៃចូលរួមដូចគ្នា
កញ្ញាឱក សុចិន្តា គឺជាយុវតីម្នាក់ដែលររស់នៅរបៀប «Zero Waste» ដែលបានបញ្ចប់ការសិក្សាផ្នែកការគ្រប់គ្រងពាណិជ្ជកម្ម (Business Administration) ពីប្រទេសហុងគ្រី។ Zero waste គឺជាការរស់នៅដោយមិនបង្កើតសំណល់ ដូចជាសំណល់រឹង សំណល់ប្លាស្ទិក និងសំណល់សរីរាង្គជាដើម ទៅកន្លែងចាក់សំរាម។
អានបន្ត -
Blog: អត្តសញ្ញាណភេទ (LGBTQ+) របស់អ្នកស្រឡាញ់ភេទដូចគ្នាដែលអ្នកគួរតែដឹង!
មានមនុស្សជាច្រើនតែងតែយល់ច្រលំថា អ្នកស្រឡាញ់ភេទដូចគ្នាមានតែបុរសស្រឡាញ់បុរសដូចគ្នា ឬស្ត្រីស្រឡាញ់ស្ត្រីដូចគ្នា។ ប៉ុន្តែបច្ចុប្បន្ននេះមានការរកឃើញនូវអត្តសញ្ញាណជាច្រើនដែលយើងមិនអាចស្វែងរកឃើញអស់ ប៉ុន្តែមានការកំណត់នូវអក្សរឡាតាំង LGBTQ+ ដែលជាស្តង់ដាររួមមួយដើម្បីកំណត់សម្គាល់ភេទនៃមនុស្សស្ថិតក្នុងក្រុមស្រឡាញ់ភេទដូចគ្នាដែលលោកអ្នកគួរតែយល់ដឹង។
អានបន្ត -
បុគ្គលិក Naga World៖ ផ្ទះបង់រំលោះប្រឈមនឹងការរឹបអូស
បុគ្គលិកបម្រើការងារក្រុមហ៊ុន Naga World ត្អូញត្អែរថា ខ្លួនរួមនឹងមិត្តរួមការងារកំពុងប្រឈមនឹងការរឹបអូសផ្ទះបង់រំលោះ ព្រោះក្រុមហ៊ុនកាត់បន្ថយម៉ោងការងារក្នុងបរិបទកូវីដ១៩ដែលនាំឲ្យបាត់បង់ចំណូលយ៉ាងច្រើន។ នៅចំពោះមុខឧបសគ្គនេះបុគ្គលិករូបនេះត្រៀមស្នើការអនុគ្រោះជាថ្មីទៅភាគីពាក់ព័ន្ធ ព្រោះកន្លងមកទាំងធនាគារ និងក្រុមហ៊ុនអចលនទ្រព្យខ្លះមិនបានយោគយល់អាធ្យាស្រ័យឡើយ ហើយធនាគារមួយចំនួនទៀតបានអនុវត្តលក្ខខណ្ឌអនុគ្រោះដែរ តែមានលក្ខណៈដាក់បន្ទុកបន្ថែមលើបញ្ហាជីវភាពពួកគេទៅវិញ។ បុគ្គលិករូបនេះ សង្ឃឹមថាលក្ខណ្ឌអនុគ្រោះថ្មីស្នើដោយរដ្ឋាភិបាលកាលពីថ្មីៗនេះ នឹងអាចឲ្យក្រុមហ៊ុនអចលនទ្រព្យ និងធនាគារ ផ្តល់ការអនុគ្រោះណាមួយដែលល្អប្រសើរជាងលើកមុន។
អានបន្ត -
អ្នកសារព័ត៌មាន២នាក់ត្រូវគេវាយពេលចុះយកព័ត៌មាននៅវង់ល្បែងមួយកន្លែង
ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប លោក លីវ សុខុន បានមានប្រសាសន៍នៅថ្ងៃពុធម្សិលមិញថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ក្រុមអ្នកសារព័ត៌មានចំនួនបីនាក់បានចុះទៅយកព័ត៌មាននិងផ្តិតយករូបភាពនៅទីតាំងមួយកន្លែង ស្ថិតនៅក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា ទីតាំងនោះមានគេលេងល្បែងស៊ីសង។
អានបន្ត -
អភិបាលក្រុងភ្នំពេញដាក់បទបញ្ជាឲ្យនគរបាលនិងកងរាជអាវុធហត្ថអនុវត្តបម្រាមគោចរថ្ងៃនេះ
លោកអភិបាលក្រុងភ្នំពេញ ឃួង ស្រេង បានបញ្ជាឲ្យកម្លាំងនគរបាល និងកងរាជអាវុធហត្ថទាំងអស់ក្នុងខណ្ឌទាំង១៤ អនុវត្តបម្រាមគោចរពីម៉ោង៨យប់ដល់ម៉ោង៥ព្រឹក ដែលនឹងចាប់ផ្តើមថ្ងៃនេះ ខណៈមានការរាលរាលនៃព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ខែកុម្ភៈ។
អានបន្ត -
ពលរដ្ឋកម្ពុជាបន្តស្លាប់ដោយកូវីដ១៩ ខណៈរដ្ឋាភិបាលបង្កើនការរឹតត្បិតសកម្មភាព
អ្នកជំងឺជាស្ត្រីចំនួន២នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃព្រហស្បតិ៍ ដែលធ្វើឲ្យចំនួនអ្នកស្លាប់ឡើងដល់១៦នាក់ នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល។
អានបន្ត -
ការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការរាតត្បាតជំងឺកូវីដប៉ះពាល់ដល់បញ្ហាសេរីភាពពលរដ្ឋជាមូលដ្ឋាន
ក្រុមអ្នកជំនាញនិយាយថាការបង្អាក់ជីវភាពប្រចាំថ្ងៃដោយសារមានការរាតត្បាតដោយជំងឺកូវីដ១៩-ខ្លះដោយស្ម័គ្រចិត្ត ខ្លះដោយការតម្រូវរបស់រដ្ឋាភិបាល- បានបង្កើនការយល់ដឹងរបស់ពលរដ្ឋអាមេរិកាំងអំពីសេរីភាពជាមូលដ្ឋានដែលពួកគេមិនបានយកចិត្តទុកដាក់មុនមានការរាតត្បាតនេះ។ ការណ៍នេះបង្ខំឱ្យពលរដ្ឋ អ្នករៀបចំគោលនយោបាយនិងតុលាការពិនិត្យមើលឡើងវិញនូវការដោះដូររវាងសុវត្ថិភាពរបស់សង្គមទាំងមូលនិងសេរីភាពរបស់បុគ្គល។
អានបន្ត -
សង្គមស៊ីវិលនិងពលរដ្ឋរិះគន់អាជ្ញាធរកោះកុងថា មិនចាត់វិធានការលើអ្នកចាក់ដីរំលោភចូលព្រៃកោងកាង
អង្គការសង្គមស៊ីវិលនិងពលរដ្ឋរិះគន់អាជ្ញាធរខេត្តកោះកុងថា មិនបានចាត់វិធានការតឹងរ៉ឹងចំពោះបុគ្គលដែលបានចាក់ដីរំលោភចូលដីចំណីព្រែកនិងព្រៃកោងកាង។
អានបន្ត -
អ្នកជំនាញជំរុញឱ្យអាជ្ញាធររកកន្លែងស្តុកទឹកទុកប្រើនៅរដូវប្រាំង
អ្នកជំនាញផ្នែកកសិកម្ម ជំរុញឱ្យអាជ្ញាធរមានវិធានការរក្សាទឹកទុក និងជួសជុលប្រព័ន្ធធារាសាស្រ្តឡើងវិញ ដោយថា នៅតំបន់មួយចំនួននារដូវប្រាំង ពេលអាកាសធាតុក្តៅខ្លាំង តែងតែប្រឈមការខ្វះខាតទឹកក្នុងការធ្វើកសិកម្ម។
អានបន្ត -
ស.ស.ស.ក អំពាវនាវឱ្យបញ្ឈប់ការផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធកូវីដ-១៩
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) អំពាវនាវដល់បណ្តាអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់ បណ្តាញសង្គមទាំងអស់ រួមគ្នាពង្រឹងក្រមសីលធម៌ក្នុងការផ្សព្វផ្សាយព័ត៌មាន ដោយកុំផ្សាយព័ត៌មានក្លែងក្លាយ ជាពិសេសពាក់ព័ន្ធជំងឺកូវីដ-១៩ ដែលនាំឱ្យអាប់អួក្នុងសង្គម បង្កើតឱ្យមានទោសខ្លួនឯង។
អានបន្ត -
តុលាការខេត្តត្បូងឃ្មុំគ្រោងជម្រះក្ដីសកម្មជននយោបាយ និងដីធ្លី ១៤នាក់ នៅសប្ដាហ៍ក្រោយ
តុលាការខេត្តត្បូងឃ្មុំគ្រោងលើកយកសំណុំរឿងសកម្មជននយោបាយ និងសកម្មជនដីធ្លីជាង ១០នាក់ ទៅជំនុំជម្រះនៅសប្ដាហ៍ក្រោយ។ មេធាវី និងមន្ត្រីសិទ្ធិមនុស្សជំរុញឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់លើសកម្មជនទាំងនោះ ហើយដោះលែងអ្នកជាប់ឃុំឱ្យមានសេរីភាពវិញ។
អានបន្ត -
តុលាការខេត្តត្បូងឃ្មុំគ្រោងជម្រះក្ដីសកម្មជននយោបាយ និងដីធ្លី ១៤នាក់ នៅសប្ដាហ៍ក្រោយ
តុលាការខេត្តត្បូងឃ្មុំគ្រោងលើកយកសំណុំរឿងសកម្មជននយោបាយ និងសកម្មជនដីធ្លីជាង ១០នាក់ ទៅជំនុំជម្រះនៅសប្ដាហ៍ក្រោយ។ មេធាវី និងមន្ត្រីសិទ្ធិមនុស្សជំរុញឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់លើសកម្មជនទាំងនោះ ហើយដោះលែងអ្នកជាប់ឃុំឱ្យមានសេរីភាពវិញ។
អានបន្ត -
រដ្ឋាភិបាលមិនបិទប្រទេសតែចេញអនុក្រឹត្យត្រៀមដាក់បម្រាមគោចរហាមជួបជុំឬធ្វើដំណើរបើមិនចាំបាច់
អនុក្រឹត្យថ្មី ដែលចេញពីរសប្តាហ៍ មុនថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចូលមកដល់នេះ ចែងហាមឃាត់ប្រជាពលរដ្ឋមិនឲ្យធ្វើដំណើរចេញពីផ្ទះនោះឡើយ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។ ប្រជាពលរដ្ឋអាចចេញពីផ្ទះបាន ក្នុងករណីចាំបាច់បំផុតប៉ុណ្ណោះ។
អានបន្ត