កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.171


  • អ្នកនាំពាក្យក្រសួងយុត្តិធម៌ច្រានចោលរបាយការណ៍រិះគន់ការយាយីលើអ្នកសារព័ត៌មាន

    លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី៣០ ខែមីនានេះ បានហៅរបាយការណ៌ខេមបូចាថាជាការស្រាវជ្រាវមិនគ្រប់ជ្រុងជ្រោយ និងមិនមានលក្ខណៈជាវិទ្យាសាស្រ្តនោះទេដោយគ្រាន់តែជាបូកសរុបព្រឹត្តិការណ៍ និងមិនបានធ្វើការវិភាគអំពីទិដ្ឋភាពច្បាប់ ដែលនាំឱ្យមានបទល្មើស និងការចោទប្រកាន់តាមផ្លូវតុលាការលើអ្នកសារព័ត៌មាននោះឡើយ។

    អានបន្ត
  • មន្ត្រី៖ ​ការលួចកាប់​​ឈើ​ក្នុង​ឧទ្យាន​​នៅតែ​បន្ត​មាន ថ្វីបើ​មាន​ការអប់រំ

    ព្រះវិហារៈ ​មន្ត្រី​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​អះអាង​ថា ករណី​ជនល្មើស​លួច​ចូលទៅ​កាប់​ឈើ​ដែលមាន​ទំហំ​ធំៗ​នៅក្នុង​ឧទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា​តេជោសែន​ឫស្សី​ត្រឹប​ស្ថិត​នៅក្នុង​ស្រុក​ឆែប​ ខេត្ត​ព្រះវិហារ​នៅតែ​កើត​មាន​ជា​បន្តបន្ទាប់ បើទោះបី​មាន​ការអប់រំ​​ផ្សព្វផ្សាយ និង​ណែនាំ​អំពី​សារៈសំខាន់​នៃ​ព្រៃឈើ​យ៉ាងណា​​ក៏ដោយ​។

    អានបន្ត
  • Blog: គួររំឮកវីរភាពលោកបណ្ឌិត កែម ឡី ឡើងវិញក្នុងបណ្តាញសង្គម

    អង្គុយក្នុងបន្ទប់ផឹកកាហ្វេ ដៃម្ខាងកាន់សៀវភៅ​ដៃម្ខាងទៀតកាន់ប៊ិច នៅ​ចំ​ខាង​មុខ​មាន​កុំព្យូទ័រ​ បើក​ស្តាប់​កា​រវិភាគ​ពី​បញ្ហា​សង្គមរបស់លោកបណ្ឌិត កែម ឡី ឡើងវិញ ត្រង់ចំណុចមួយ​លោក​បាន​និយាយថា រាល់ការវិភាគម្តងៗរបស់លោកបណ្ឌិត លោកមិនសូវដែលគិតការស្លាប់ ឬបញ្ហាប្រឈមណាមួយនោះទេ ព្រោះលោកគិតថា «វាស្ថិតនៅក្នងប្រទេសមួយដែលមានខ្លាច្រើន ដែល​មាន​ពស់​វែក​ច្រើន និង​មាន​សត្វ​សាហាវ​ច្រើ​ន»។

    អានបន្ត
  • តើការ​កកឈាម​ក្នុង​សរសៃ​ឈាម​អាច​បង្ក​ហានិភ័យ​​យ៉ាងណា ?

    ប្រទេស​ជា​ច្រើន​នៅ​អឺរ៉ុប បាន​ប្រកាស​ផ្អាក​ការ​ចាក់​ថ្នាំ​បង្ការ​កូវីដ​១៩ របស់មន្ទីរ​ពិសោធន៍​ឱសថ​ AstraZeneca ​មួយ​រយៈ ដើម្បីជា​កិច្ច​ការពារ។ ហេតុផល គឺ​បណ្តាល​មក​ពី​​មាន​ករណី​អ្នក​ចាក់​ថ្នាំ​បង្ការ​នេះហើយ កើត​រោគ​ឈាមកក​ ក្នុង​សរសៃ​ឈាម។ រហូត​មក​ទល់នឹង​​ពេល​នេះ​ គេ​ពុំ​ទាន់​រក​ឃើញ​អំពី​ចំណង​ហេតុនិង​ផល​រវាង​ថ្នាំបង្ការ​និង​ការ​កើត​ជំងឺ​មាន​ដុំកំណក​ឈាម​ត្រុមបូស្ស Thrombose នៅ​ឡើយទេ។ តើ​ ​ដុំ​កំណក​ឈាម ជា​​អ្វី ? ដុំ​កំណកឈាម ជាតំណាង​ហានិភ័យ និង​អាច​បង្កគ្រោះ​ថ្នាក់​យ៉ាង​ណា​ខ្លះ ?

    អានបន្ត
  • អ្នក​​ឆ្លង​​ជំងឺ​​កូវីដ-១៩​ ត្រូវ​បាន​រក​ឃើញ​ថ្មី​ចំនួន​១០​៥​​នាក់​ទៀត​​

    ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន១០៥នាក់ ក្នុងនោះមានអ្នកឆ្លងក្នុងព្រឹត្តិ​ការណ៍​​សហគម​ន៍​២០កុម្ភៈ ចំនួន​១០៤​នាក់ និង​ម្នាក់​ទៀត​ជា​អ្នកដំណើរមកពីក្រៅប្រទេស។

    អានបន្ត
  • ដល់ពេលដែលអាជ្ញាធរផាកពិន័យរាល់ការជួបជុំ ប្រមូលផ្ដុំ មិនសមទំនងណាមួយហើយឬនៅ?

    ការជួបជុំ​ឬប្រមូលផ្ដុំ​ដោយកន្លែង​នៅទីសាធារណៈ​នៅតែកើតមាន ​បើទោះបីជា​មានការអំពាវនាវ​ឲ្យរក្សាគម្លាត ​កាត់បន្ថយ​ការជួបជុំ​ ឬប្រមូលផ្ដុំ​យ៉ាងណាក៏ដោយ។​ ជាក់ស្ដែង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​កាលពីថ្ងៃទី​២៨ ​ខែមីនា ​បានឃាត់មនុស្ស​ជាង៥០នាក់ ​និងម៉ូតូ​ចំនួន ​២៥គ្រឿង​ បន្ទាប់ពី​ពួកគេ​បានប្រមូលផ្តុំ ​ជួបជុំគ្នា​ច្រើនកុះករ​នៅទីក្រុង​កោះពេជ្រ។​ បន្ទាប់ពី​ឃាត់ខ្លួន​ពួកគេ​ទាំងនោះ​ត្រូវបាន​ អនុញ្ញាត​ឲ្យត្រឡប់​ទៅគេហដ្ឋានវិញ​បន្ទាប់​ពីអប់រំ​។ ​ បើផ្អែកតាម​ច្បាប់ថ្មី​«អ្នកបំពានវិធាន​ការពារ​កូវីដ​១៩ត្រូវពិន័យពី​១លានទៅ២០​លានរៀល​ និងអាចជាប់គុក​ពី៦ខែដល់​ទៅ២០ឆ្នាំ​»។ ​បន្ទាប់ពី​ច្បាប់ថ្មី​ដាក់ចេញ​ក្រសួងសុខាភិបាល​ក៏បានកំណត់​បន្ថែមថា ​ បុគ្គលណា​ដែលមិនពាក់ម៉ាស​នៅទីសាធារណៈ​ និងកន្លែង​ជួបជុំមនុស្សច្រើន​ និងមិនរក្សា​គម្លាតបុគ្គល ​គឺនឹងត្រូវរង​ការផាកពិន័យ​ជាទឹកប្រាក់ពី​ចន្លោះ២០ម៉ឺនរៀល​ទៅ១លានរៀល​។ ​ដូច្នេះដល់ពេលដែល​អាជ្ញាធរ​ផាកពិន័យ​រាល់ការ​ជួបជុំ​ឬប្រមូលផ្ដុំ​មិនសមទំនងណា​មួយហើយ​ឬនៅ​?

    អានបន្ត
  • បណ្ដាញ​យុវជន​កម្ពុជា (CYN) រក​ឃើញ​បទ​ល្មើស​ព្រៃ​ឈើ ១០០ករណី​ក្នុង​ព្រៃ​ព្រះ​រកា

    សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ទី២៩ មីនា ស្ដីពី​ការ​រក​ឃើញ​បទ​ល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​ចំនួន ១០០​ករណី​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ។ មន្ត្រី​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ ស្នើសុំ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចំពោះ​ជន​ល្មើស ​និង​បើក​សិទ្ធិ​ឲ្យ​សកម្មជន​ការពារ​ព្រៃ​ឈើ ចូល​ល្បាត​ព្រៃ​ដូច​ឡើង​វិញ ​ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ឲ្យ​មាន​ប្រសិទ្ធភាព។

    អានបន្ត
  • លោកស្រីឧកញ៉ា ស៊ុយ សុផាន ទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ ៦២ឆ្នាំ

    (ភ្នំពេញ)៖ លោកស្រីឧកញ៉ា ស៊ុយ សុផាន អគ្គនាយិកាក្រុមហ៊ុន ផាន អ៉ីម៉ិច បានទទួលមរណភាព នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ដោយរោគាពាធ ក្នុងជន្មាយុ ៦២ឆ្នាំ។ នេះបើតាម លោកស្រី ហ៊ុន ស៊ីណាត សរសេរបង្ហោះក្នុង Facebook ផ្លូវការរបស់ខ្លួន នៅថ្ងៃទី២៩ ខែមីនានេះ។

    អានបន្ត
  • គ្រួសារ៖ ​មុនបាត់​ខ្លួន ​សកម្មជន​ថៃ«កាន់​លិខិត​ឆ្លងដែន​ខ្មែរ»

    ភ្នំពេញ — អំឡុង​ពេល​រស់នៅ​កម្ពុជាដើម្បី​គេច​ចេញ​ពី​ការតាម​ចាប់ចង​របស់អាជ្ញាធរ​ថៃ មក​ទល់​នឹងពេលបាត់​ខ្លួន​នៅ​ខែមិថុនា​ ឆ្នាំ២០២០​ សកម្មជន​ថៃ Wanchalearm Satsaksit បាន​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​កម្ពុជា។ នេះ​បើតាមការ​បញ្ជាក់​និងបង្ហាញ​ឯកសារ​ពី​ក្រុម​គ្រួសារ។

    អានបន្ត
  • ខេមបូចា​ រក​ឃើញ​ថា​ក្នុង​ឆ្នាំ​២០២០​ អ្នក​កាសែត​៧២​នាក់​ត្រូវ​​បាន​យាយី​ក្រោម​រូបភាព​ផ្សេងៗ

    របាយការណ៍របស់ខេមបូចា​ ឱ្យដឹងថា ក្នុងឆ្នាំ២០២០កន្លងទៅ មានករណីយាយីចំនួន៣៥ករណីដែលកើតឡើងលើអ្នកសារព័ត៌មានចំនួន​៧២នាក់។

    អានបន្ត
  • នាយករដ្ឋមន្រ្តីបញ្ជាឱ្យរៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រុងទ្រាយធំនៅទូទាំងប្រទេសឱ្យបាន​១​លាន​នាក់ក្នុងមួយខែ

    សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលនឹងបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើនក្រុមពីថ្នាក់ជាតិ ដើម្បីចុះ​ទៅតាមបណ្ដាខេត្តទាំងអស់ក្នុងការបើកយុទ្ធនាការទ្រុងទ្រាយធំនៅទូទាំងប្រទេស ដើម្បីចាក់វ៉ាក់សាំងឱ្យពលរដ្ឋចំនួន១លាននាក់ក្នុងមួយខែ។

    អានបន្ត
  • របាយការណ៍មួយបង្ហាញថា អ្នកកាសែតអនឡាញជាគោលដៅនៃការបង្ក្រាបលើសេរីភាពសារព័ត៌មាន

    របាយកាណ៍​ថ្មី​មួយ​បង្ហាញ​ថា អ្នកសារព័ត៌មាន​គឺ​ជា​មុខសញ្ញា​នៃ​ការ​ប្រើ​អំពើ​ហិង្សា គំរាមកំហែង និង​បណ្ដឹង​ព្រហ្មទណ្ឌ​ក្នុង​ឆ្នាំ​២០២០ ខណៈ​រដ្ឋាភិបាល​បានដៅលើសេរីភាព​សារព័ត៌មាន តែ​មិន​បាន​ស៊ើបអង្កេត​លើ​បទឧក្រិដ្ឋប្រឆាំង​អ្នក​យក​ព័ត៌មាន និងការី​និពន្ធ​នោះទេ។

    អានបន្ត
  • ក្រសួង​សុខាភិ​បាលរក​ឃើញអ្ន​ក​ឆ្លង​កូវីដ​ ៤០ ​នាក់​បន្ថែ​មនៅ​រាជ​ធានី-ខេត្ត​ចំនួន ៨ ខណៈអ្ន​កជាសះស្បើ​យមាន​ ៦ នា​ក់

    ភ្នំពេញៈ ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​ពី​ការរក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩ ក្នុង​មនុស្ស​ចំនួន​ ៤០​ នាក់​ ដែលបាន​ឆ្លង​ថ្មី​ក្នុង​ព្រឹត្តិ​ការណ៍​សហ​គមន៍ ២០​ កុម្ភៈ​ ដោយ​ភាគ​ច្រើន​នៅរាជ​ធានី​ភ្នំពេញ​ ប៉ុន្តែ​ក៏បា​នរ​កឃើញ​អ្ន​ក​ជាសះស្បើយ​ចំនួន​ ៦​ នាក់​ផង​ដែរ។

    អានបន្ត
  • រាជរដ្ឋាភិបាល នឹង​ចាប់ផ្ដើម​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ ដើម្បី​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុងពេល​១​ខែ ឲ្យ​បាន​១​លាន​នាក់​

    ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បានប្រកាសថា រដ្ឋាភិបាល​នឹង​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​មួយ​ដើម្បី​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ ដល់​ប្រជាជន​មួយ​លាន​នាក់​នៅ​ទូទាំងប្រទេស​ក្នុង​រយៈពេល​មួយខែ ស្របពេល​មាន​ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ ​នៅតែ​កំពុង​បន្ត ។​

    អានបន្ត
  • លោក ហ៊ុន សែន៖ កម្ពុជាគ្រោងចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបាន១លាននាក់ក្នុង១ខែ តាមរយៈយុទ្ធនាការ ទ្រង់ទ្រាយធំ

    លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ នៅថ្ងៃចន្ទ​ទី២៩ខែមីនា​នេះ ​បានបញ្ជា​ទៅកាន់​អភិបាលខេត្ត​ទាំងអស់ ​ត្រូវទទួលខុសត្រូវ​រៀបចំកន្លែងស្នាក់នៅ​សម្រាប់គ្រូពេទ្យ​ថ្នាក់ជាតិ​ ចុះទៅចាក់វ៉ាក់សាំង​ដល់ប្រជាពលរដ្ឋ​នៅតាមខេត្ត​។ ​ការថ្លែងតាម​បណ្តាញ​ទំនាក់ទំនង​តេឡេក្រាម​របស់លោក ​ហ៊ុន សែន​ ដូច្នេះ ​គឺធ្វើឡើង​ខណៈដែល​កម្ពុជាគ្រោង​នឹងបើកយុទ្ធនាការ​ទ្រង់ទ្រាយធំ​ ចាក់វ៉ាក់សាំង​ការពារ​កូវីដ-១៩​ ឲ្យបាន​១លាន​នាក់ក្នុងមួយខែ​។​ លោកនាយករដ្ឋមន្ត្រី​ឲ្យដឹងថា ​គណៈកម្មការ​ចំពោះកិច្ច​រៀបចំ​ចាក់វ៉ាក់សាំង​ ត្រូវចំណាយ​តែការធ្វើដំណើរ​ និងអាហារ​ សម្រាប់​គ្រូពេទ្យ​ចុះទៅចាក់វ៉ាក់សាំង​តាមខេត្ត​ ដែលមានទីកន្លែង​ចាក់វ៉ាក់សាំង​សរុបជាង៣០០​កន្លែង​ នៅទូទាំង​ប្រទេស។​ គេមិនទាន់អាចដឹង​បាននៅឡើយទេថា ​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ទ្រង់ទ្រាយធំនេះ​ នឹងត្រូវ​ប្រើប្រាស់​កំលាំង​គ្រូពេទ្យ​សរុបប៉ុន្មាន​នាក់នៅ​ឡើយ។​ ទោះយ៉ាងណា ​លោក ហ៊ុន សែន​ បញ្ជាក់ថា​ ការប្រើប្រាស់​កម្លាំង​គ្រូពេទ្យចាក់វ៉ាក់សាំង​ទ្រង់ទ្រាយធំនេះ ​នឹងមិនប៉ះពាល់​ដល់គ្រូពេទ្យ ​ដែលកំពុង​ព្យាបាលជំងឺ​ទូទៅនោះទេ​។

    អានបន្ត
  • សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ថា ការ​យាយី​អ្នក​សារ​ព័ត៌មាន បណ្ដាល​ឲ្យ​សេរីភាព​សារ​ព័ត៌មាន​ឆ្នាំ២០២០ ស្ថិត​ក្នុង​ភាព​អាប់អួ

    សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា (CamboJA) រក​ឃើញ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ក្នុង​ឆ្នាំ២០២០ គ្មាន​ភាព​ប្រសើរ​ទេ។ ប៉ុន្តែ អាជ្ញាធរ​ជំនាញ​ច្រាន​ចោល​របាយការណ៍​នេះ និង​ហៅ​របាយការណ៍​ថា មាន​ចេតនា​បំភ័ន្ត​សាធារណៈ​ជន​ឲ្យ​យល់​ច្រឡំ ពី​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។

    អានបន្ត
  • ពលរដ្ឋ​សហគមន៍​​​បុរី​​កីឡា​​ខ្លះ​​អហោសិកម្ម​ឲ្យ​​​​ម្ចាស់​​ក្រុមហ៊ុន​​​​​​ផានអ៊ីមិច​​តែ​​បន្ត​​ទាមទារ​​ដំណោះស្រាយ​​ដីធ្លី

    ពលរដ្ឋ​រងគ្រោះដីធ្លីមួយចំនួននៅ​ក្នុង​សហគមន៍​​បូរី​កីឡា ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ព្រម​​អហោសិកម្ម​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ផានអ៊ីមិច (Phan Imex) គឺអ្នកស្រី ស៊ុយ សុផាន ដែលបាន​ស្លាប់កាល​ពី​យប់​ថ្ងៃ​ទី២៨ ខែមីនា។ ប៉ុន្តែ​ពួកគាត់​ប្ដេជ្ញា​​ថា នឹង​​បន្ត​ទាមទារ​​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី​ឲ្យ​ចប់​សព្វ​គ្រប់​ទើប​សុខ​ចិត្ត។

    អានបន្ត
  • ឃាត់ខ្លួនសមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត និងបក្ខពួក ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

    (បន្ទាយមានជ័យ)៖ សមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យម្នាក់ និងបក្ខពួកពីរនាក់ផ្សេងទៀត ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ នៅចំណុចស្ដារហ្គោល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពាក់ព័ន្ធការដឹកមនុស្សឆ្លងដែនខុសច្បាប់។

    អានបន្ត
  • ជំងឺ​កូ​វីដ​-១៩ ឆក់យក​ជីវិត​មនុស្ស​ទី ១១ នៅ​កម្ពុជា​

    ​ព្រឹត្តិការណ៍​សហគមន៍​ថ្ងៃទី ២០ ខែ​កុ​ម្ភះ​បាន​ឆក់យក​ជីវិត​ជនរងគ្រោះ​ទី ១១ របស់ខ្លួន ខណៈដែល​អ្នកជំងឺ​ម្នាក់ទៀត​ត្រូវបាន​ប្រកាសថា បានទទួល​មរណភាព​កាលពី​យប់មិញ​។​​អ្នកស្លាប់​គឺ ជា​បុរស​អាយុ ៣៩ ឆ្នាំដែលរស់នៅខណ្ឌ ចំការមន រាជធានីភ្នំពេញ។ គាត់​បានធ្វើ​តេស្ត៍​រកឃើញ​មេរោគ​កូ​វីដ​នៅ​ថ្ងៃទី ២១ ខែមីនា ហើយ​ត្រូវបាន​បញ្ជូនទៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​នៅ​ម៉ោង ៨ និង ១៣ នាទី​ព្រឹក​ថ្ងៃ​ដដែល​។​

    អានបន្ត
  • បណ្តាញយុវជនរកឃើញការកាប់បំផ្លាញព្រៃឈើចំនួន១០០ករណី នៅក្នុងដែនជម្រកសត្វព្រៃព្រះរការ

    សមាគម​បណ្តាញ​យុវជនកម្ពុជា ​CYN ​បានប្រកាស​នៅថ្ងៃចន្ទនេះថា​ ក្រុមការងារ​របស់សមាគម​បានរកឃើញ​ថា មានការកើតឡើង​បទល្មើស​កាប់បំផ្លាញ​ព្រៃឈើចំនួន​ ១០០ករណី ​ព្រមទាំងការលួចដុត​ និងកាប់ឆ្ការព្រៃ​នៅក្នុងដែន​ជម្រក​សត្វព្រៃ​ព្រះរការ​។​ បើតាម​សមាគម​មួយនេះ ​បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ​កើតឡើង​ច្រើន​​បែបនេះ​ គឺចាប់តាំងពី​មានការរារាំង​មិនឱ្យសហគមន៍​មូលដ្ឋាន ​អង្គការ​សមាគម ​និងអ្នកការពារ​ព្រៃឈើ​ចូលរួម​ល្បាតនៅក្នុងដែនជម្រក​នេះកន្លងមក​។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo