កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
ពលរដ្ឋជាង ៥០នាក់នៅខេត្តបន្ទាយមានជ័យតវ៉ាឱ្យអាជ្ញាធរដោះស្រាយរឿងការនាំជ្រូកពីប្រទេសថៃជាលក្ខណៈគ្រួសារ
ប្រជាពលរដ្ឋនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រមាណ ៥០នាក់ នាំគ្នាតវ៉ានៅមុខសាលាឃុំអូរបីជាន់ នៅព្រឹកថ្ងៃទី២៩ មីនា ស្នើឱ្យអាជ្ញាធរជួយអន្តរាគមន៍ដល់ពួកគាត់ពាក់ព័ន្ធនឹងរឿងការនាំចូលជ្រូកពីប្រទេសថៃលក់ជាលក្ខណៈគ្រួសារ ដើម្បីយកប្រាក់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ ការតវ៉ានេះ កើតឡើងបន្ទាប់ពីក្រុមឈ្មួញ ដែលបានរកស៊ីផ្ដាច់មុខបានហាមឃាត់មិនឱ្យពួកគេនាំចូលជ្រូកពីក្រៅប្រទេសមកលក់នៅតំបន់ព្រំដែនថៃ។
អានបន្ត -
អ្នកឆ្លងជំងឺកូវីដ-១៩កើនឡើង៤០នាក់ទៀត ក្នុងនោះមានទារកនិងកុមារជិត១០នាក់
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ឱ្យដឹងថា អ្នកឆ្លងជំងឺកូវីដ-១៩ ទាំង៤០នាក់នោះ មានជនជាតិចិន ៦នាក់ និងជនជាតិខ្មែរ ៣៤នាក់។ ក្រសួងបន្តទៀតថា ក្នុងចំណោមជនជាតិខ្មែរ ៣៤នាក់នោះ ក៏មានទារកអាយុ៤ខែម្នាក់ និងកុមារអាយុចន្លោះពី១ឆ្នាំ ដល់៩ឆ្នាំ ចំនួន៦នាក់។
អានបន្ត -
កូនស្រីអ្នកជំងឺ៖«ខ្ញុំមិនដឹងថាគាត់មានជំងឺកូវីដ រហូតដល់គាត់ស្លាប់»
ភ្នំពេញ — ដោយស្ថិតក្នុងអាការៈក្អកខ្លាំង ទ្រាំលែងបាន ក្រុមគ្រួសាររបស់លោក ថន ចាន់ធឿន សម្រេចចិត្តនាំរូបលោកទៅមន្ទីរពេទ្យ ដើម្បីពិនិត្យ។ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ពេទ្យបានវាស់កម្តៅលោក ហើយស្នើឲ្យក្រុមគ្រួសារបញ្ជូនលោកទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ឬពេទ្យរុស្ស៊ី ជាទីកន្លែង ដែលលោកបានទទួលមរណភាពកាលពីសប្តាហ៍មុន។
អានបន្ត -
ខេមបូចារកឃើញថា អ្នកកាសែត៥៣នាក់ក្នុងចំណោម៧២នាក់ត្រូវបានចាប់ឃុំខ្លួន និងរកអំពើហិង្សាក្នុងឆ្នាំ២០២០
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា (ខេមបូចា )នៅថ្ងៃទី២៩ ខែមីនានេះ បានចេញផ្សាយរបាយការណ៍ជាលើកដំបូងរបស់ខ្លួនស្តីពីស្ថានភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២០។ នៅក្នុងរបាយការណ៍នេះ ខេមបូចា បានរកឃើញថា នៅក្នុងឆ្នាំ២០២០កន្លងទៅ អ្នកសារព័ត៌មាននៅកម្ពុជាចំនួន៥៣នាក់ក្នុងចំណោម៧២នាក់ត្រូវបានចាប់ឃុំខ្លួន និងរងអំពើហិង្សា ហើយបទចោទព្រហ្មទណ្ឌ គឺជាបទចោទពេញនិយមជាងគេដែលអាជ្ញាធរ និងតុលាការយកមកប្រើប្រាស់ ដើម្បីប្រឆាំងនឹងអ្នកសារព័ត៌មាន។
អានបន្ត -
«សហគមន៍ល្អឺនក្រែន» បានជួយកាត់បន្ថយអំពើហិង្សាលើស្រ្តី និងជួយជីវភាពជនជាតិដើមភាគតិចទំពួន
រតនគិរី៖ សហគមន៍ល្អឺនក្រែន គឺជាសហគមន៍មួយដែលបង្កើតឡើង ដើម្បីជួយជីវភាពជនជាតិដើមភាគតិចទំពួន ឱ្យប្រសើរឡើង ជាពិសេសជួយបញ្ឈប់អំពើហឹង្សាលើស្ត្រី។ សហគមន៍នេះ មានក្រុមតូចៗចំនួន៤ គឺក្រុមតម្បាញស្ត្រី ក្រុមតម្បាញបុរស ក្រុមសន្សំ ក្រុមស្ត្រី និងក្រុមកសិកម្ម។ អ្នកស្រី ប៉ោ ម៉ាច ដែលជាគណៈកម្មការក្នុងក្រុមតម្បាញ បានបញ្ជាក់ថា ក្រោយពីបង្កើតសហគមន៍ល្អឺនក្រែ ទាំងតម្បាញកន្សែងនិងសំពត់ តម្បាញកាផា និងផលិតផលបន្លែត្រីសាច់ មានទីផ្សារលក់ច្រើនជាងមុន។ ជាពិសេសអំពើរហឹង្សាក្នុងគ្រួសារលើស្ត្រី ត្រូវបានកាត់បន្ថយស្ទើរតែទាំងស្រុង។
អានបន្ត -
ពលរដ្ឋសហគមន៍បុរីកីឡាខ្លះអហោសិកម្មឲ្យម្ចាស់ក្រុមហ៊ុនផានអ៊ីមិចតែបន្តទាមទារដំណោះស្រាយដីធ្លី
ពលរដ្ឋរងគ្រោះដីធ្លីមួយចំនួននៅក្នុងសហគមន៍បូរីកីឡា ខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រមអហោសិកម្មឲ្យម្ចាស់ក្រុមហ៊ុនផានអ៊ីមិច (Phan Imex) គឺអ្នកស្រី ស៊ុយ សុផាន ដែលបានស្លាប់កាលពីយប់ថ្ងៃទី២៨ ខែមីនា។ ប៉ុន្តែពួកគាត់ប្ដេជ្ញាថា នឹងបន្តទាមទារឲ្យអាជ្ញាធរដោះស្រាយវិវាទដីធ្លីឲ្យចប់សព្វគ្រប់ទើបសុខចិត្ត។
អានបន្ត -
CYN រកឃើញបទល្មើសព្រៃឈើ១០០ករណីនៅព្រៃព្រះរការក្នុងរយៈពេល៣ថ្ងៃ
សមាគមបណ្ដាញយុវជនកម្ពុជា (CYN) ស្នើជាថ្មីដល់ក្រសួងបរិស្ថាន បញ្ឈប់ការរឹតត្បិតសេរីភាពទៅលើសហគមន៍មូលដ្ឋាន សកម្មជន និងអង្គការសង្គមស៊ីវិល ក្នុងការចូលរួមចុះល្បាតនៅតំបន់ការពារ ក្រោយពីសមាគមនេះបានរកឃើញបទល្មើសព្រៃឈើ និងកាប់ឆ្ការព្រៃដើម្បីយកដីធ្វើកម្មសិទ្ធិចំនួន១០០ករណី នៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ក្នុងខេត្តព្រះវិហារ ។
អានបន្ត -
អង្គភាពការពារកុមារ (CPU) ប្តេជ្ញាបន្តស្វែងរកជនល្មើសក្នុងករណីឃាតកម្មលើកុមារនៅកម្ពុជា
អង្គភាពការពារកុមារ ឬហៅកាត់ថា ស៊ី.ភី.យូ (The Child Protection Unit-CPU) ប្តេជ្ញាបន្តចូលរួមស៊ើបអង្កេតជាមួយអាជ្ញាធរកម្ពុជា ដើម្បីស្វែងរកជនល្មើសបន្ថែមទៀតមកផ្តន្ទាទោសតាមច្បាប់ បន្ទាប់ពីបានរកឃើញឃាតកម្មលើកុមារចំនួន ២០០ករណី ក្នុងអំឡុងពេល ៩ឆ្នាំ គិតចាប់ពី ឆ្នាំ២០១៣ មក។ ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការផ្ទាល់ជាមួយស្ត្រីនិងកុមារឲ្យដឹងថា ករណីឃាតកម្មលើកុមារភាគច្រើនគឺជាករណីរំលោភសេពសន្ធវៈរួចសម្លាប់។
អានបន្ត -
អ្នកឃ្លាំមើលសង្គមសង្ស័យលុយក្រុមឈ្មួញឱ្យរដ្ឋាភិបាលជាការលាងលុយកខ្វក់ច្រើនជាងសប្បុរសធម៌
អ្នកឃ្លាំមើលសង្គមថា ការឧបត្ថម្ភរថវិការបស់ក្រុមឧកញ៉ាក្នុងស្ថានភាពកម្ពុជាជួបវិបត្តិគឺជារឿងល្អ ប៉ុន្តែអ្វីគួរឱ្យសង្ស័យក្រុមឧកញ៉ាមុខដដែលទាំងនោះនៅពេលលោក ហ៊ុន សែន ត្រូវការលុយពួកគេតែងចេញមុខឧបត្ថម្ភជូនសម្តេចតាមបំណងប្រាថ្នា។
អានបន្ត -
ប្រពន្ធរបស់សកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំជាង១ឆ្នាំទាមទារឲ្យដោះលែងប្តី
សកម្មជនគណបក្សប្រឆាំងមួយចំនួនត្រូវបានរបបក្រុងភ្នំពេញចាប់ឃុំខ្លួនក្នុងពន្ធនាគារជាងមួយឆ្នាំហើយ គិតត្រឹមចុងខែមីនានេះ ប៉ុន្តែតុលាការមិនទាន់រកឃើញកំហុសរបស់ពួកគេបែបណានៅឡើយទេ ខណៈសហគមន៍ជាតិ និងអន្តរជាតិចាត់ទុកថា ជារឿងនយោបាយ។
អានបន្ត -
ម្ចាស់ផ្ទះជួលថាពួកគាត់ក៏ជាជនរងគ្រោះដែរខណៈពលរដ្ឋបន្តសុំឱ្យរដ្ឋបញ្ចុះថ្លៃទឹកភ្លើង
ម្ចាស់ផ្ទះជួលមួយចំនួនត្អូញត្អែរថា ពួកគាត់ក៏កំពុងជួបការលំបាក និងប្រឈមបញ្ហាបំណុលធនាគារដូចគ្នា ដូច្នេះពួកគាត់សំណូមពរដល់រដ្ឋាភិបាល កុំសង្កត់កពួកគាត់បន្ថែមទៀត តែត្រូវជួយរកដំណោះស្រាយវិញ។
អានបន្ត -
ប្រពន្ធរបស់សកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំជាង១ឆ្នាំទាមទារឲ្យដោះលែងប្តី
សកម្មជនគណបក្សប្រឆាំងមួយចំនួនត្រូវបានរបបក្រុងភ្នំពេញចាប់ឃុំខ្លួនក្នុងពន្ធនាគារជាងមួយឆ្នាំហើយ គិតត្រឹមចុងខែមីនានេះ ប៉ុន្តែតុលាការមិនទាន់រកឃើញកំហុសរបស់ពួកគេបែបណានៅឡើយទេ ខណៈសហគមន៍ជាតិ និងអន្តរជាតិចាត់ទុកថា ជារឿងនយោបាយ។
អានបន្ត -
ពលរដ្ឋត្អូញគ្មានលទ្ធភាពបង់ថ្លៃពិន័យក្នុងស្ថានភាពជំងឺកូវីដ១៩ ខណៈអាជ្ញាធរចាប់ផ្ដើមផាកអ្នកមិនពាក់ម៉ាស់
ពលរដ្ឋចង់ឲ្យអាជ្ញាធរបង្កើនការផ្សព្វផ្សាយពីការពាក់ម៉ាស់ និងព្រមាន ជាជាងពិន័យ ព្រោះបច្ចុប្បន្នពលរដ្ឋភាគច្រើនបាត់បង់ប្រាក់ចំណូលធ្ងន់ធ្ងរ ឯពលរដ្ឋខ្លះ បាត់បង់ប្រាក់ចំណូលទាំងស្រុងដោយសារតែវិបត្តិជំងឺកូវីដ១៩។
អានបន្ត -
ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរីចោទអ្នកមានអំណាចម្នាក់ថា រំលោភយកដីសហគមន៍៥៣ ហិកតារ
ជនជាតិដើមភាគតិចព្នងជាច្រើននាក់រស់នៅខេត្តមណ្ឌលគិរីចោទអ្នកមានអំណាចម្នាក់ថា ឈូសឆាយរំលោភយកដីព្រៃសហគមន៍ភូមិពូត្រែង។ ពួកគាត់ថា ការរំលោភយកដីព្រៃទ្រង់ទ្រាយធំនេះ ប៉ះពាល់ដល់ព្រៃតំណម ជម្រកសត្វព្រៃ ព្រៃជំនឿ និង បំផ្លាញទីកន្លែងអាស្រ័យផលព្រៃឈើរបស់ពលរដ្ឋជាង ២រយគ្រួសារ។
អានបន្ត -
យុទ្ធនាការបញ្ចប់និទណ្ឌភាពនៅកម្ពុជាដំណើរការទៅមុខទោះជួបឧបសគ្គខ្លះ
វ៉ាស៊ីនតោន — ការទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះដែលបានបាត់បង់ជីវិតដោយការធ្វើឃាតមានលក្ខណៈនយោបាយជាច្រើន ទទួលបានការចាប់អារម្មណ៍បន្ថែមទៀត ខណៈពេលដែលគណបក្សប្រឆាំងដឹកនាំយុទ្ធនាការនៅក្រៅប្រទេស ដើម្បីបញ្ចប់និទណ្ឌភាពនៅកម្ពុជា និងស្វែងរកយុត្តិធម៌ជូនពួកគេ ដែលមិនទាន់ទទួលបានក្នុងរយៈពេល ៤ ទសវត្សរ៍មកនេះ។
អានបន្ត -
ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរីចោទអ្នកមានអំណាចម្នាក់ថា រំលោភយកដីសហគមន៍៥៣ ហិកតារ
ជនជាតិដើមភាគតិចព្នងជាច្រើននាក់រស់នៅខេត្តមណ្ឌលគិរីចោទអ្នកមានអំណាចម្នាក់ថា ឈូសឆាយរំលោភយកដីព្រៃសហគមន៍ភូមិពូត្រែង។ ពួកគាត់ថា ការរំលោភយកដីព្រៃទ្រង់ទ្រាយធំនេះ ប៉ះពាល់ដល់ព្រៃតំណម ជម្រកសត្វព្រៃ ព្រៃជំនឿ និង បំផ្លាញទីកន្លែងអាស្រ័យផលព្រៃឈើរបស់ពលរដ្ឋជាង ២រយគ្រួសារ។
អានបន្ត -
ក្រសួងសុខាភិបាលបានបដិសេធព័ត៌មានក្លែងក្លាយដែលថា អ្នកស្លាប់កាលពីម្សិលមិញបានចាក់វ៉ាក់សាំងរួចហើយ
អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីននៅព្រឹកនេះ បានច្រានចោលព័ត៌មានក្លែងក្លាយដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងមរណភាពរបស់ពិធីករ Freelance លោកឈាន ប៊ុនធឿនដែលគេស្គាល់ថា Dj Boom ដែលបានអះអាងថា គាត់បានចាក់វ៉ាក់សាំងកូវីដ១៩ រួចហើយ មុនពេលគាត់ស្លាប់ដោយសារវីរុសនេះ។
អានបន្ត -
ធនាគារពិភពលោក៖ កម្ពុជាត្រូវបង្កើនសមត្ថភាពគ្រប់គ្រងជំងឺកូវីដ១៩ ដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្
ភ្នំពេញ — អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារពិភពលោកបានថ្លែងនៅថ្ងៃសុក្រនេះថាស្របពេលដែលផលប៉ះពាល់ផ្សេងៗដែលបង្កដោយជំងឺកូវីដ១៩មិនទាន់ត្រូវបានដោះស្រាយនៅឡើយក្នុងនោះ គឺការបាត់បង់ការងារ និងការផ្អាកការសិក្សារបស់សិស្ស រដ្ឋាភិបាលកម្ពុជាត្រូវរៀបចំឲ្យមានការប៉ះប៉ូវនៅក្នុងការផ្តល់ឱកាសឲ្យច្រើនដល់សិស្ស បានទទួលការបំពាក់បំប៉នបន្ថែម និងត្រូវបង្កើនសមត្ថភាពគ្រប់គ្រងជំងឺកូវីដ១៩។
អានបន្ត -
សាស្រ្តចារ្យជនជាតិថៃត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
លោកសាស្រ្តចារ្យ Vitit Muntarbhorn ត្រូវបានតែងតាំងជាផ្លូវការកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ជាអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ទីប្រាំពីរបន្ទាប់ពីលោកស្រី រ៉ូណា ស្មីត ដែលនឹងចប់អាណត្តិរបស់គាត់នាពេលខាងមុខ។
អានបន្ត -
តុលាការប៉ារីសជំនុំជម្រះនិស្សិតបារាំង៥នាក់ ដែលបានសរសេរសារទ្វីតញុះញង់ឲ្យគេវាយធ្វើបាបជនជាតិចិន
តុលាការក្រុងប៉ារីស បានបើកសវនាការ កាលពី រសៀលថ្ងៃពុធ ទី ២៤ មីនា ដើម្បី ជំនុំជម្រះជាលើកទី ១ ជនជាប់ចោទ៥នាក់ ដែលបានសរសេរសារនៅលើបណ្តាញ សង្គម អំពាវនាវឲ្យគេវាយធ្វើបាប ជនជាតិចិន រស់នៅប្រទេសបារាំង។ ជនជាប់ចោទទាំង៥ជានិស្សិតបារាំង ដែលនៅក្នុងនោះ មាន១នាក់ ជានិស្សិតច្បាប់ឆ្នាំទី២ និងចង់ក្លាយជាចៅក្រម ត្រូវបានចោទប្រកាន់ថា បានសរសេរសារទ្វីតញុះញង់ឲ្យគេវាយធ្វើបាបជនជាតិចិន អាស៊ី នៅបន្ទាប់ពីរដ្ឋាភិបាលបារាំង ប្រកាសបិទខ្ទប់ប្រទេសជាលើកទី ២កាលពីថ្ងៃទី ២៨ តុលា ២០២០។ នៅថ្ងៃពុធ ទី២៤ មីនា ប្រជាជនដើមកំណើតអាស៊ី ដែលមានតាំងពីជនជាតិចិន វៀតណាម កម្ពុជាបានធ្វើបាតុកម្ម នៅមិនឆ្ងាយប៉ុន្មានពីទីតាំងអគារ តុលាការប៉ារីស ដើម្បី បរិហារអំពើហិង្សា ការរើសអើង ទៅលើប្រជាជនដើមកំណើត អាស៊ី។ ពួកគេទាមទារឲ្យមានការដាក់ទោសធ្ងន់ផងដែរ លើអ្នកសរសេរសារស្អប់ញុះញង់ នោះបើទោះបីជាជនជាប់ចោទមិនបានប្រព្រឹត្តអំពើហិង្សាដោយផ្ទាល់ក្តី។ តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី ២៦ឧសភា ២០២១។
អានបន្ត