កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
ទូតខ្មែរនៅអាមេរិក អំពាវនាវឱ្យពលរដ្ឋខ្មែរប្រុងប្រយ័ត្ន ក្រោយកើតមានហិង្សាច្រើនលើពលរដ្ឋអាស៊ី
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅនិងសិក្សានៅសហរដ្ឋអាមេរិក មានការប្រុងប្រយ័ត្ន ខណៈនៅតំបន់មួយចំនួនក្នុងប្រទេសនេះកើតមានអំពើហិង្សាច្រើនទៅលើពលរដ្ឋអាស៊ី។
អានបន្ត -
អ្នកបើកបររថយន្តសង្គ្រោះបន្ទាន់ដែលទម្លាក់សពចោល ត្រូវបានបញ្ឈប់ពីការងារ
អ្នកបើករថយន្តសង្គ្រោះបន្ទាន់ដែលមិនព្រមដឹកសាកសពស្ត្រីមានផ្ទៃពោះនិងបានយកសពទៅបោះចោលនៅតាមដងផ្លូវត្រូវបានអភិបាលខេត្តរតនគីរី បញ្ឈប់ពីការងារ កាលពីម្សិលមិញ។
អានបន្ត -
អ្នកការពារសិទ្ធិមនុស្សទទូចឱ្យក្រសួងកិច្ចការនារីការពារយុត្តិធម៌សម្រាប់ស្ត្រីគ្រប់គ្នា ដោយគ្មានការរើសអើង
ក្រុមស្ត្រីអ្នកតវ៉ា និងអ្នកការពារសិទ្ធិមនុស្សទទូចឱ្យក្រសួងកិច្ចការនារីចេញមុខការពារយុត្តិធម៌សម្រាប់ស្ត្រីគ្រប់គ្នា ដែលរងអំពើហិង្សាគ្រប់រូបភាព ដោយគ្មានការរើសអើង បក្សពួក ឋានៈមានក្រ និងនិន្នាការនយោបាយ ដើម្បីធានាថា ពុំមានស្ត្រីណាម្នាក់ត្រូវមើលរំលង ឬទុកចោល។
អានបន្ត -
ចិន នឹងបញ្ជូនវ៉ាក់សាំង Sinovac ជាង១លានដូសទៀត មកកម្ពុជា នៅចុងខែមីនា
ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលទេ ចិននឹងផ្ដល់វ៉ាក់សាំង Sinovac ប្រមាណ១,៥លានដូសទៀត មកកម្ពុជា នៅថ្ងៃទី២៦ មីនា ។ នេះបើតាមសារពិសេសរបស់ប្រមុខរដ្ឋាភិបាល ដែលបង្ហាញក្តីព្រួយបារម្ភពីស្ថានភាពឆ្លងជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
អានបន្ត -
កូវីដ-១៩៖ មេដឹកនាំសហជីពស្នើសុំរដ្ឋាភិបាលផ្អាកការប្រារព្ធធ្វើបុណ្យចូលឆ្នាំខ្មែរនៅខែមេសា
នៅសល់មិនដល់១ខែទៀតទេ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងឈានចូលមកដល់។ ឆ្លៀតក្នុងឱកាសនេះ សម្ព័ន្ធសហជីពជាតិ កាលពីថ្ងៃទី១៧ខែមីនា បានដាក់លិខិតមួយច្បាប់ទៅកាន់ក្រសួងការងារ ដើម្បីសុំអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងការងារស្នើសុំគោលការណ៍ពិសេស ពីប្រមុខរដ្ឋាភិបាល ផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ។ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃសុក្រនេះថា ការស្នើសុំរបស់សហជីពលោកទៅក្រសួងដូច្នេះ ក៏ព្រោះតែលោកយល់ថា ស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅមិនទាន់ថមថយនៅឡើយ។ តាមលោក ហ្វា សាលី ការអនុញ្ញាតឲ្យមានបុណ្យចូលឆ្នាំ ហើយកម្មករបានឈប់សម្រាកទៅជួបជុំគ្នា នៅឯស្រុកកំណើត គឺមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩ ជាងការផ្តល់ឲ្យពួកគេបន្តធ្វើការនៅក្នុងរោងចក្រ។
អានបន្ត -
បទវិភាគ៖ បោះបង់ចោលគំនិត «វ៉ាក់សាំងជាតិនិយម» ជ្រើសយកគំនិត «វ៉ាក់សាំងពហុភាគីនិយម» (Video inside)
(ប៉េកាំង)៖ មុនពេលជនជាតិអាមេរិកទាំងអស់សុទ្ធតែទទួលការចាក់វ៉ាក់សាំង សហរដ្ឋអាមេរិកនឹងមិនផ្តល់វ៉ាក់សាំងទៅឱ្យប្រទេសណាមួយនោះទេ។ ទាក់ទិននឹងបញ្ហា វ៉ាក់សាំងជំងឺកូវីដ-១៩ ការបង្ហាញអាកប្បកិរិយារបស់សេតវិមានអាមេរិកបានបកស្រាយពីអ្វីដែលជា «វ៉ាក់សាំងជាតិនិយម» សុទ្ធសាធ។ ក្នុងកាលៈទេសៈគន្លឹះ ដែលពិភពលោកទាំងមូលបាននិងកំពុងពួតដៃគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លង ការចែកចាយវ៉ាក់សាំងជំងឺកូវីដ-១៩ ដោយអយុត្តិធម៌ និងមិនសមហេតុផល បែបនេះបានបណ្តាលឱ្យការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៅទូទាំងពិភពលោកស្ថិតនៅក្រោមការដឹកនាំសំខាន់នៃ «ច្បាប់ព្រៃ»។
អានបន្ត -
ក្រសួងគោលការណ៍ណែនាំស្តីពីវិធានការសុវិត្តភាពការចាត់ចែងសាកសពដែលមានផ្ទុកមេរោគកូវីដ-១៩
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានចេញគោលការណ៍ណែនាំស្តីពីវិធានការសុវិត្តភាពផ្នែកសុខាភិបាល ទាក់ទងនឹងការគ្រប់គ្រង និងការចាត់ចែងសាកសពដែលមានផ្ទុកមេរោគកូវីដ-១៩ និងអនុក្រឹត្យលេខ ៣៧ ចុះថ្ងៃទី ១២ ខែមីនា។
អានបន្ត -
តំណាងអចិន្ត្រៃយ៍កម្ពុជាបានណែនាំអ្នកកាន់អាណតិ្តនីតិវិធីពិសេសឲ្យបំពេញការងារដោយវិជ្ជាជីវៈ និងមិនលំអៀង
ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅការិយាល័យអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវបានអំពាវនាវដល់អ្នកកាន់អាណតិ្តនីតិវិធីពិសេស (SPMHs) ឲ្យអនុវត្តមុខងាររបស់ខ្លួនក្នុងគោលបំណង ប្រកបដោយភាពសត្យានុម័ត មិនលម្អៀង មិនជ្រើសតែមួយជ្រុង និងមិនធ្វើនយោបាយូបនីយកម្ម។
អានបន្ត -
អាជ្ញាធរសង្កាត់ក្រាំងធ្នុងនឹងដាក់កម្លាំងឃ្លាំមើលអ្នកចោលសំរាម
អាជ្ញាធរសង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ អះអាងថា នឹងដាក់កម្លាំងឃ្លាំមើលបន្ថែម ដើម្បីហាមឃាត់អ្នកបោះចោលសំរាមនៅតាមដងផ្លូវមួយកន្លែង បន្ទាប់ពីមានប្លាស្ទិករាយប៉ាយតាមដងផ្លូវ បើទោះបីជាអាជ្ញាធរធ្លាប់បានសម្អាតជាច្រើនលើក។
អានបន្ត -
លោក ផែង វណ្ណៈ សុំទោសជាសាធារណៈ ក្រោយប្រមាថព្រះសង្ឃ
អតីតម្ចាស់អាជ្ញាបណ្ណគេហទំព័រព័ត៌មាន លោក ផែង វណ្ណៈ បានសុំទោសជាសាធារណៈចំពោះព្រះសង្ឃគ្រប់ព្រះអង្គនៅទូទាំងប្រទេសនិងប្រជាពលរដ្ឋ ក្រោយពីលោកបាននិយាយពាក្យប្រមាថដល់ព្រះសង្ឃនិងមន្ត្រីរាជការ។
អានបន្ត -
បទវិភាគ៖ តើច្បាប់ប្រឆាំងកូវីដ១៩ នឹងអាចទប់កុំឱ្យជំងឺនេះឆ្លងរាលដាលបានដែរទេ?
ច្បាប់ប្រឆាំងការរីករាលដាលនៃមេរោគកូវីដ១៩ និងជំងឺកាចសាហាវផ្សេងទៀត ទើបត្រូវបានព្រះមហាក្សត្រប្រកាសដាក់ឱ្យប្រើកាលពីសប្ដាហ៍មុន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ច្បាប់ថ្មីនេះចាំបាច់ត្រូវបង្កើតឡើង ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាសហគមន៍នៅកម្ពុជា។
អានបន្ត -
អ្នកជំងឺម្នាក់ទៀតដែលកំពុងទទួលការព្យាបាលកូវីដ១៩ ទទួលមរណភាព
ស្ត្រីជាតិខ្មែរអាយុ ៦៥ ឆ្នាំម្នាក់បានឈឺស្លាប់ ខណៈពេលកំពុងស្ថិតក្នុងការព្យាបាលកូវីដ-១៩ នៅថ្ងៃនេះ។
អានបន្ត -
តុលាការសម្រេចឃុំខ្លួនសន្តិសុខម្នាក់ ក្រោយប្រើហិង្សាលើពលរដ្ឋពាក់ព័ន្ធជម្លោះដីធ្លី
សមត្ថកិច្ចបានឃាត់ខ្លួនសន្តិសុខរូបនោះកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ និងបានបញ្ជូនទៅសាលាដំបូងខេត្តកំពតនៅថ្ងៃបន្ទាប់ ក្រោយពីសន្តិសុខរូបនោះបានប្រើអំពើហិង្សាទៅប្រជាពលរដ្ឋក្នុងជម្លោះដីធ្លីមួយកន្លែងស្ថិតនៅភូមិត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។
អានបន្ត -
ស្ថាប័នប្រឆាំងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអាមេរិក FinCEN ឲ្យបង្កើនការឃ្លាំមើលអំពើលាងលុយកខ្វក់នៅកម្ពុជា
ស្ថាប័នពង្រឹងការអនុវត្តច្បាប់ប្រឆាំងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ហៅកាត់ថា FinCEN របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ជូនដំណឹងដល់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់នៅអាមេរិក ឲ្យបង្កើនការឃ្លាំមើលអំពើលាងលុយកខ្វក់មានប្រភពចេញពីកម្ពុជា។ ការជូនដំណឹងរបស់ស្ថាប័នដ៏មានឥទ្ធិពលនៃរដ្ឋាភិបាលអាមេរិកនេះ ធ្វើឡើងកាលពីថ្ងៃទី១១ ខែមីនា ស្របតាមការសម្រេចចុងក្រោយរបស់អង្គការឃ្លាំមើលអំពើលាងលុយកខ្វក់ពិភពលោក ឈ្មោះ FATF (ក្រុមការងារហិរញ្ញវត្ថុ)។ ផ្អែកតាមសេចក្តីសម្រេចរបស់អង្គការពិភពលោកមួយនេះកាលពីថ្ងៃទី២៥ ខែកុម្ភៈ កម្ពុជានៅតែបន្តជាប់ឈ្មោះអស់រយៈពេល ៣ឆ្នាំ ជាប់គ្នាមកហើយ ថាជាប្រទេសដែលពិភពលោកត្រូវបង្កើនការឃ្លាំមើលពាក់ព័ន្ធនឹងអំពើលាងលុយកខ្វក់។
អានបន្ត -
អ្នកតាមដានសង្គម៖ក្នុងវិបត្តិកូវីដនេះ រដ្ឋាភិបាលគួរជួយអន្តរាគមន៍បញ្ចុះតម្លៃទឹកភ្លើង ប្រេងសាំង បន្ទប់ជួលនិងធនាគារ
សមាគមស្រ្តី ដើម្បីសង្គមកំពុងដឹកនាំការធ្វើយុទ្ធនាការមួយនៅតាមបណ្តាញសង្គមហ្វេសប៊ុក ដើម្បីស្នើឱ្យរដ្ឋាភិបាលកម្ពុជាជួយអន្តរាគមន៍ផ្អាកការយកថ្លៃទឹកភ្លើង និង ជួយអន្តរាគមន៍បញ្ចុះតម្លៃប្រេងឥន្ទនៈ បន្ទប់ជួល និងថ្លៃការប្រាក់ធនាគារ។ ការស្នើសុំបញ្ចុះនេះ គឺដើម្បីជួយសម្រាលការលំបាកលំបិនរបស់ប្រជាពលរដ្ឋក្នុងពេលនៃការវាយលុកដោយជំងឺកូវីដ១៩នេះ។ អ្នកតាមដានបញ្ហាសង្គមនៅកម្ពុជា ក៏បានឯកភាពចំពោះសំណើរនេះដែរ ព្រោះពួកគេយល់ថា វាពិតជាមានសារសំខាន់ណាស់សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងកាលៈទេសៈនេះ។
អានបន្ត -
រដ្ឋសភាកម្ពុជាជំរុញសភាអឺរ៉ុបវាយតម្លៃស្ថានភាពដោយផ្អែកលើការពិត
ភ្នំពេញ — រដ្ឋសភាកម្ពុជាដែលមានតំណាងរាស្រ្តទាំងអស់មកពីគណបក្សប្រជាជនកម្ពុជា បានការពារចំណាត់ការរបស់រដ្ឋាភិបាលនិងតុលាការ ក្នុងការចាប់ខ្លួននិងកាត់ទោសសកម្មជនបក្សប្រឆាំង ហើយជំរុញឲ្យសភាអឺរ៉ុបវាយតម្លៃស្ថានភាព ដោយផ្អែកលើការពិត។
អានបន្ត -
មន្ត្រីសង្គមស៊ីវិលថា សំណុំរឿងលោក ដួង ឆាយ គួរតែបន្តទៅមុខទៀត
មន្ត្រីសង្គមស៊ីវិលនិយាយថា សំណុំរឿងរបស់លោក ដួង ឆាយ មិនត្រូវបញ្ចប់ត្រឹមដកហូតគោរមងារជាឧកញ៉ាទេ គឺលោកត្រូវផ្ដន្ទាទោសពាក់ព័ន្ធពីបទប្រើប្រាស់អំពើហិង្សា ប្រសិនបើលោកបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់មែន។
អានបន្ត -
លោក ឌួង ឆាយ ត្រូវបានដកគោរមងារជាឧកញ៉ា
ព្រះមហាក្សត្រត្រាស់បង្គាប់បញ្ចប់គោរមងារ «ឧកញ៉ា» ពីលោក ឌួង ឆាយ តាមសំណើរបស់នាយករដ្ឋមន្ត្រី ក្រោយពីអតីតភរិយារបស់លោក ឌួង ឆាយ បង្ហោះវីដេអូដែលស្វាមីខ្លួនប្រើហិង្សាទៅលើរូបនាងនាពេលកន្លងមក។
អានបន្ត -
ព្រឹត្តិការណ៍សហគមន៍កូវីដ១៩ថ្ងៃទី ២០កុម្ភៈបន្តកើនឡើង ៣៥ ករណី ដែលនាំឲ្យមានចំនួនសរុបក្នុងប្រទេស១.៥៤១ករណី
រាជធានីភ្នំពេញបានកត់ត្រាករណីវិជ្ជមានកូវីដ១៩ចំនួន ១៤ ករណី (ថ្ងៃនេះ) ដែលបានប្រកាសដោយក្រសួងសុខាភិបាលនៅព្រឹកនេះដែលធ្វើឱ្យចំនួនសរុបនៅរាជធានីកើនដល់ ៦១៦ ។ ក្នុងចំណោមចំនួន ៦១៦ នាក់មានជនជាតិខ្មែរ ១០ នាក់ ជនជាតិចិន ២ នាក់ ជនជាតិអាមេរិកាំងម្នាក់និងជនជាតិវៀតណាម១ម្នាក់។
អានបន្ត -
ជនភៀសខ្លួននយោបាយ និងពលរដ្ឋមួយចំនួនគាំទ្រការសម្រេចរបស់សភាអឺរ៉ុប ដើម្បីស្តារប្រជាធិបតេយ្យនៅកម្ពុជា
ជនភៀសខ្លួននយោបាយ និងប្រជាពលរដ្ឋមួយចំនួនគាំទ្រសេចក្តីសម្រេចចិត្តរបស់សភាអឺរ៉ុបដើម្បីស្តារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។ សង្គមស៊ីវិលទទូចឱ្យរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ពិចារណាពីបញ្ហាលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សឡើងវិញ ដើម្បីទទួលបានការគាំទ្រ សហគមន៍អឺរ៉ុប និងបណ្តាលប្រទេសផ្សេងៗទៀត។
អានបន្ត