កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
នគរបាលកំពុងស្វែងរកបុរសម្នាក់ករណីបង្ហោះសារថា មន្ត្រីប៉ូលិសម្នាក់ពិការជើង ក្រោយចាក់វ៉ាក់សាំងកូវីដ
សៀមរាបៈ នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាខេត្តសៀមរាបបន្តស្វែងរកជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងការបង្ហោះសារថាមានមន្ត្រីប៉ូលិសម្នាក់ពិការជើងក្រោយពីចាក់វ៉ាក់សាំងកូវីដ ១៩ ឱ្យចូលបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តតាមដីកាបង្គាប់របស់តុលាការ។
អានបន្ត -
កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ជាង៣០នាក់បន្ថែមទៀតក្នុងព្រឹត្តិការណ៍២០កុម្ភៈ
ក្រសួងសុខាភិបាល នៅថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣៤នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កើនដល់៣៧៤នាក់។
អានបន្ត -
មន្ត្រីពេទ្យខេត្តសៀមរាបថាគ្រូពេទ្យម្នាក់ស្លាប់មិនពាក់ព័ន្ធការចាក់វ៉ាក់សាំងកូវីដ១៩ទេ
មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បំភ្លឺថា ករណីស្លាប់របស់វេជ្ជបណ្ឌិតម្នាក់ដែលបម្រើការនៅក្នុងមន្ទីរពេទ្យនេះ មិនពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំង«ស៊ីណូហ្វាម»ដែលជាជំនួយរបស់ចិននោះទេ។
អានបន្ត -
សាលាដំបូងរាជធានីភ្នំពេញ កាត់ទោសសកម្មជនបក្សប្រឆាំងខេត្តបាត់ដំបង ២នាក់ ជាប់ពន្ធនាគារ ៣ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ
សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសសកម្មជនបក្សប្រឆាំង នៅខេត្តបាត់ដំបង ២នាក់ នៅថ្ងៃទី០៣ មីនានេះ ឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ តែអនុវត្តទោស ១ឆ្នាំ និងពិន័យថវិកាចូលរដ្ឋ ក្នុងម្នាក់ ចំនួនប្រាំមួយលាន (៦.០០០.០០០) រៀល ពីបទប្រមាថព្រះមហាក្សត្រ។ សង្គមស៊ីវិល ថា ការផ្ដន្ទាទោសនេះ មានលក្ខណៈធ្ងន់ធ្ងរ។
អានបន្ត -
សកម្មជនព្រៃឈើ លោក អ៊ូច ឡេង បង្ហាញពីអាថ៌កំបាំងនៃវិនាសកម្មព្រៃឡង់
សកម្មជនការពារព្រៃឈើ បង្ហាញអាថ៌កំបាំង ដែលនាំឱ្យកើតមានវិនាសកម្មព្រៃឈើខ្នាតធំ ក្នុងដែនជម្រកសត្វព្រៃឡង់ គ្រប់គ្រងដោយក្រសួងបរិស្ថាន។ ពួកគេអះអាងថា ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល និងម្ចាស់ជំនួយអភិរក្សព្រៃឡង់ នៅតែព្យាយាមការពារមុខមាត់របស់ រដ្ឋាភិបាល ហើយពុំបង្ហាញការពិតក្នុង រឿងនេះ ដែលជាមូលហេតុធ្វើឱ្យវិនាសកម្មព្រៃឡង់មិនអាចដោះស្រាយបាន។
អានបន្ត -
កម្ពុជាជាប្រទេសដំបូងបំផុតក្នុងតំបន់អាស៊ាន ដែលទទួលបានវ៉ាក់សាំងពីWHO
កម្ពុជាជាប្រទេសដំបូងបំផុត ក្នុងចំណោមបណ្តាប្រទេសទាំង១០ក្នុងតំបន់អាស៊ាន ដែលទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ពីអង្គការសុខភាពពិភពលោក។ តាមរយៈយន្តការកូវ៉ាក់ កម្ពុជាជាប្រទេសទី៣ ក្នុងចំណោមរដ្ឋចំនួន១៤២ ដែលត្រូវទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។
អានបន្ត -
អង្គការ HRW អំពាវនាវដល់អាជ្ញាធរកម្ពុជាបញ្ឈប់ការកាត់ទោសអ្នកនយោបាយបក្សប្រឆាំង
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) វាយតម្លៃថា ការយាយី និងការកាត់ទោសអ្នកនយោបាយបក្សសង្គ្រោះជាតិ គឺជាផ្នែកមួយនៃការប្រឹងប្រែងឥតឈប់ឈរពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីរារាំងគណបក្សប្រឆាំងដ៏ធំជាងគេមួយនេះ មិនឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខ។ អង្គការដដែលបន្តថា នេះក៏ជាយុទ្ធសាស្ត្រដើម្បីរារាំងជីវិតនយោបាយរបស់ក្រុមមេដឹកនាំបក្សប្រឆាំងនៅកម្ពុជាដែរ។
អានបន្ត -
លោក ហ៊ុន សែន បញ្ជាឲ្យបិទចរាចរណ៍មនុស្សដែលចេញពីខេត្តព្រះសីហនុ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី០៣ ខែមីនា បានបញ្ជាឲ្យបិទចរាចរណ៍មនុស្សដែលចេញពីខេត្តព្រះសីហនុទៅកាន់ខេត្តផ្សេងៗ។
អានបន្ត -
ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈបង្កឲ្យមានរឿងក្តីកកស្
មន្រ្តីនគរបាលជាន់ខ្ពស់នៃក្រសួងមហាផ្ទៃបាននិយាយថា ការកើនឡើងនៃការចាប់ខ្លួន និងការផ្អាកការជំនុំជម្រះ ដោយសារតែព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ បណ្តាលឲ្យមានរឿងក្តីកកស្ទះ ហើយពន្ធនាគារក៏កាន់តែចង្អៀត។
អានបន្ត -
តើការឲ្យស្ថាប័នបណ្ដុះបណ្ដាលកាសែត សហការជាមួយក្រសួងព័ត៌មាន ជាការរឹតត្បិត ឬលើកកម្ពស់?
ភ្នំពេញ៖ ក្រសួងព័ត៌មាន ប្រាប់ឲ្យស្ថាប័នព័ត៌មាន និងអង្គការសមាគម ដែលបើកវគ្គបណ្តុះបណ្តាលសារព័ត៌មាន សហការជាមួយក្រសួងឲ្យបានត្រឹមត្រូវ ដើម្បីពង្រឹងគុណភាពលើវិស័យនេះ ។ កិច្ចសហការគ្នានេះ គឺក្រសួងព័ត៌មាន តម្រូវឱ្យស្ថាប័នបណ្ដុះបណ្ដាលព័ត៌មានទាំងអស់ អញ្ជើញមន្ត្រីក្រសួងចូលរួមវគ្គសិក្សានោះ។ ថ្នាក់ដឹកនាំស្ថាប័ន និងអង្គការនៃវិស័យព័ត៌មាន មើលឃើញទាំងផលវិជ្ជមាន និងអវិជ្ជមាន លើកិច្ចសហការជាមួយក្រសួងព័ត៌មាននេះ។
អានបន្ត -
ក្រសួងមិនទាន់ចុះបញ្ជីបក្សថ្មីរបស់លោក អ៊ូ ច័ន្ទរ័ត្ន ព្រោះខ្វះស្នាមមេដៃអ្នកគាំទ្រ
ក្រសួងមហាផ្ទៃទទួលយកសំណើសុំចុះបញ្ជីគណបក្ស «កែទម្រង់កម្ពុជា» របស់អតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិមួយរូបជាបណ្តោះអាសន្នសិន ប៉ុន្តែមិនទាន់ចុះបញ្ជីជាផ្លូវការនៅឡើយ ដោយតម្រូវឱ្យអ្នកស្នើសុំត្រូវរកស្នាមមេដៃអ្នកគាំទ្រចំនួន៨០នាក់ភ្ជាប់មកជាមួយ។
អានបន្ត -
ស្ត្រីស្ថិតនៅបញ្ជីជួរមុខក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩
ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ស្ត្រីកម្ពុជាក៏បានឈរនៅជួរមុខដើម្បីទទួលនូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ផងដែរ ដែលជាអកុសលមានការផ្ទុះឡើងនូវព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈនៅក្នុងប្រទេស។
អានបន្ត -
រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ទៅពិនិត្យសិក្សា
រដ្ឋសភា នៅថ្ងៃនេះ បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដើម្បីប្រគល់ឱ្យគណៈកម្មការជំនាញពិនិត្យនិងសិក្សាតាមសំណើរបស់រដ្ឋាភិបាល។
អានបន្ត -
បទយកការណ៍៖ អ្នករត់ម៉ូតូកង់៣ខ្សត់ភ្ញៀវដឹកក្រោយផ្ទុះជំងឺកូវីដ១៩ឆ្លងសហគមន៍ជាថ្មី
លោក សេង សុជាតិ អ្នករត់ម៉ូតូកង់បីម្នាក់ ដែលប្រចាំការរង់ចាំដឹកភ្ញៀវបរទេស ដែលភាគច្រើនជាជនជាតិចិនហៅជិះតាមកម្មវិធីទូរសព្ទដៃ នៅបរិវេណអគារពាណិជ្ជកម្មនិងស្នាក់នៅរួមកម្ពស់ជាង៣០ជាន់ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។កំពុងអង្គុយកាត់ស្កុតរុំមុខតំណខ្សែភ្លើង ដើម្បីជួសជុលអំពូលស៊ីញ៉ូម៉ូតូកង់បី បុរសវ័យ៣៦ឆ្នាំរូបនេះលើកឡើងថា លោកនៅតែត្រូវបន្តទទួលដឹកភ្ញៀវចេញនិងចូលអគារភ្លោះនៅទីនោះដដែល បើទោះលោកដឹងថា អគារម្ខាងត្រូវបិទទ្វារ ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីមានអ្នកស្នាក់នៅឆ្លងជំងឺកូវីដ១៩ ហើយអគារម្ខាងទៀតអាចនឹងត្រូវបិទបន្ថែម។
អានបន្ត -
លោក ច័ន្ទរ័ត្ន បានចុះបញ្ជី «គណបក្សកែទម្រង់កម្ពុជា»
បន្ទាប់ពីការរង់ចាំអស់ជាយូរមក លោក អ៊ូ ច័ន្ទរ័ត្ន អតីតសមាជិកសភាគណបក្សប្រឆាំងបានចុះឈ្មោះជាផ្លូវការនូវគណបក្សប្រឆាំងថ្មីដែលមានឈ្មោះថា គណបក្សកែទម្រង់កម្ពុជា (CRP) ជាមួយក្រសួងមហាផ្ទៃ ក្នុងគោលបំណងប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខនេះ។
អានបន្ត -
ដើមឆ្នាំ២០២១៖ ក្រសួងព័ត៌មានបង្ក្រាបបានការផ្សាយព័ត៌មានមិនពិតជិត២០០ករណី
រាប់ចាប់តាំងពីដើមឆ្នាំ២០២១មកដល់ចុងខែកុម្ភៈ ក្រសួងព័ត៌មាន បង្ក្រាបព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ញុះញង់ បំពុលសង្គម និងជេរប្រមាថសរុបមានចំនួនជិត២០០ករណី។ នេះបើតាមការគូសបញ្ជាក់ពីលោកផុស សុវណ្ណ អ្នកនាំពាក្យក្រសួងព័ត៌មាន ដែលបានលើកឡើងក្នុងរបាយការណ៍ផ្ញើទៅកាន់រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកខៀវ កាញ្ញារិទ្ធ។
អានបន្ត -
កម្ពុជាច្រានចោលការលើកឡើងថាលំហសេរីភាពរបស់ពលរដ្ឋកម្ពុជាកំពុងធ្លាក់ចុះខ្លាំង
តំណាងកម្ពុជាប្រចាំនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានច្រានចោលការលើកឡើងថា លំហសេរីភាពរបស់ពលរដ្ឋកម្ពុជាកំពុងធ្លាក់ចុះខ្លាំង ដោយសារតែអាជ្ញាធរប្រើវិធានការច្បាប់ ដើម្បីកម្រិតសិទ្ធិក្នុងការបញ្ចេញមតិដោយសន្តិវិធី។
អានបន្ត -
ពលករកំពុងធ្វើចត្តាឡីស័កម្នាក់ទៀតស្លាប់ប៉ុន្តែមន្រ្តីថាមិនមែនជំងឺកូវីដនោះទេ
រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រកាសថា បុរសពលករម្នាក់អាយុ២៥ឆ្នាំ ដែលមានទីលំនៅភូមិថ្មី ឃុំម៉ាឡៃ បានស្លាប់ នៅថ្ងៃទី១ ខែមីនាម្សិលមិញ។
អានបន្ត -
អាមេរិកទទូចឱ្យកម្ពុជាបើកលំហនយោបាយ ក្រោយតុលាការផ្ដន្ទាទោសមេបក្សប្រឆាំង ៩នាក់
សហរដ្ឋអាមេរិកជំរុញឱ្យរដ្ឋាភិបាលកម្ពុជា បើកលំហនយោបាយឡើងវិញ និងគោរពសិទ្ធិសេរីភាព ប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីតុលាការក្រុងភ្នំពេញបានផ្ដន្ទាទោសថ្នាក់ដឹកនាំគណបក្សប្រឆាំង៩ នាក់ ឱ្យជាប់ពន្ធនាគារពី ២០ឆ្នាំ ដល់ ២៥ឆ្នាំ។ មន្ត្រីរដ្ឋាភិបាលកម្ពុជាថា ការផ្ដន្ទាទោសនេះ ជាឆន្ទានុសិទ្ធិរបស់តុលាការ ហើយស្នើឱ្យស្ថានទូតអាមេរិក កុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
អានបន្ត -
សហជីពស្នើឲ្យផ្អាកដំណើរការរោងចក្រមួយកន្លែង បន្ទាប់ពីមានកម្មករម្នាក់តេស្តវិជ្ជមានកូវីដ១៩
មន្ត្រីបានឲ្យដឹងកាលពីថ្ងៃអង្គារថា កម្មកររាប់រយនាក់នៅរោងចក្រកាត់ដេរមួយកន្លែងក្នុងរាជធានីភ្នំពេញ ត្រូវបានធ្វើតេស្តកូវីដ១៩ បន្ទាប់ពីមានកម្មករម្នាក់ត្រូវរកឃើញថាវិជ្ជមានវីរុសនេះ ខណៈចំនួនអ្នកឆ្លងទាក់ទងនឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ឡើងដល់៣៤០ករណី។
អានបន្ត