កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
តុលាការខេត្តសៀមរាបបញ្ជាឱ្យសកម្មជនបក្សប្រឆាំងម្នាក់ទៀតចូលបំភ្លឺរឿងរិះគន់ការចាក់វ៉ាក់សាំងជំងឺកូវីដ១៩
តុលាការខេត្តសៀមរាបចេញដីកាបញ្ជាឱ្យសកម្មជនបក្សសង្គ្រោះជាតិម្នាក់ចូលខ្លួនបំភ្លឺនៅស្នងការនគរបាលខេត្តនេះ ពាក់ព័ន្ធនឹងការបង្ហោះសារលើហ្វេសប៊ុករិះគន់រដ្ឋាភិបាលរឿងជំងឺកូវីដ១៩ និងការចាក់វ៉ាក់សាំងរបស់ចិន។ សកម្មជនបក្សប្រឆាំងរូបនេះ ចាត់ទុករឿងនេះថា ជាការគំរាមកំហែងដល់ក្រុមអ្នកដែលហ៊ានរិះគន់រដ្ឋាភិបាលឱ្យភ័យខ្លាច។
អានបន្ត -
ក្រោយបុគ្គលិក១១នាក់ឆ្លងជំងឺកូវីដ១៩ កាស៊ីណូNAGA World បានប្រកាសបិទទា្វរជាបន្ទាន់
សណ្ឋាគារ និងកាស៊ីណូNAGA World នៅកណ្តាលរាជធានីភ្នំពេញបានប្រកាសបិទទ្វារជាបណ្តោះអាសន្ននៅយប់មិញនេះ បន្ទាប់ពីរកឃើញបុគ្គលិក១១នាក់បានឆ្លងជំងឺកូវីដ១៩។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនNAGA Corp Ltd។ ក្រុមហ៊ុនNAGA Corp Ltd បានអះអាងថា ការបិទទ្វារនេះ គឺដើម្បីអាចឱ្យសណ្ឋាគារ និងកាស៊ីណូNAGA World រៀបចំពង្រឹងនូវវិធានការបង្ការជំងឺកូវីដ១៩ឡើងវិញក្នុងបំណងបង្កើនសុវត្ថិភាពកាន់តែប្រសើរឡើងទាំងដល់បុគ្គលិក និងភ្ញៀវរបស់ខ្លួន។
អានបន្ត -
ក្រុមនិស្សិតរកឃើញសកម្មភាពកាប់ទន្ទ្រានដីព្រៃទ្រង់ទ្រាយធំក្នុងខេត្តកំពង់ធំ
ក្រុមយុវជន និងនិស្សិតរកឃើញសកម្មភាពកាប់ទន្ទ្រានដីព្រៃទ្រង់ទ្រាយធំ ក្នុងខេត្តកំពង់ធំ ដែលពួកគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងអ្នកមានលុយមានអំណាច។ ការលើកឡើងនេះ ក្រោយពីពួកគេបានចុះស្រាវជ្រាវ និងសិក្សាពីស្ថានភាពគម្របព្រៃបម្រុងទុកជាប់ដែនជម្រកសត្វព្រៃឡង់ ក្នុងខេត្តកំពង់ធំ កាលពីចុងសប្ដាហ៍មុន។
អានបន្ត -
ជនមិនស្គាល់អត្តសញ្ញាណ កំពុងទន្ទ្រានយកដីនៅឃុំកោះស្ដេច
កោះកុងៈ ដីគម្របព្រៃឈើរបស់រដ្ឋរាប់ពាន់ម៉ែត្រការ៉េក្នុងទំហំដីបម្រុងរបស់រដ្ឋទំហំប្រមាណ ១១ ហិកតា ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុងត្រូវបានជនមិនស្គាល់អត្តសញ្ញាណចាប់ផ្ដើមលួចបោះបង្គោលថ្ម និងឈើទន្ទ្រានយកដោយខុសច្បាប់។
អានបន្ត -
យុវជនមួយចំនួនបារម្ភថាអនុក្រឹតច្រកទ្វារអ៊ីនធឺណិតជាតិ អាចធ្វើឱ្យប៉ះពាល់សេរីភាពបញ្ចេញមតិខ្លួន
យុវជនមួយចំនួនបានបង្ហាញក្តីបារម្ភក្រោយពីរដ្ឋាភិបាលបង្កើតអនុក្រឹត្យ ស្តីពី «ច្រកទ្វារអ៊ីនធឺណិតជាតិ» កាលពីពេលថ្មីៗនេះ ដែលពួកគេយល់ថា អាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាយុវជនដែលនិយមបញ្ចេញមតិនៅលើបណ្តាញសង្គម។
អានបន្ត -
មន្រ្តីសិទ្ធិមនុស្សUNថា កម្ពុជាកំពុងមានបញ្ហាសិទ្ធិមនុស្សធ្ងន់ធ្ងរ តែមន្រ្តីរដ្ឋាភិបាលច្រានចោល
លោកស្រី មីស្សែល បាស្សេឡេត ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សអន្តរជាតិ បានលើកឡើងថា ខ្លួនកំពុងព្រួយបារម្ភអំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។ ក៏ប៉ុន្តែនៅថ្ងៃទី០១មីនាម្សិលមិញ តំណាងកម្ពុជាប្រចាំទីក្រុងហ្សឺណែវ បានចេញមកសម្តែងការខកចិត្តចំពោះរបាយការណ៍នោះ ដោយបញ្ជាក់ថា ជារបាយការណ៍ដែលមានភាពលម្អៀង។
អានបន្ត -
អាជ្ញាធរអំពាវនាវកុំឲ្យដំណើរចូល ឬចេញពីក្រុងព្រះសីហនុនៅអំឡុងជំងឺរាតត្បាត
រដ្ឋបាលខេត្តព្រះសីហនុកាលពីម្សិលមិញបានកំណត់ទីតាំងចំនួន ៤ កន្លែងទៀតដែលជាកន្លែងពាក់ព័ន្ធនឹងព្រឹត្តការណ៍សហគមន៍នៅក្រុងព្រះសីហនុ និងបានជំរុញឲ្យប្រជាជនកុំចាកចេញពីទីក្រុងក្នុងគោលបំណងគ្រប់គ្រងស្ថានការណ៍បច្ចុប្បន្ន។
អានបន្ត -
ក្លឹបហាត់ប្រាណត្រូវបានបញ្ជាឲ្យបិទជាបណ្តោះអាសន្ននៅក្នុងភ្នំពេញ និងនៅតាមបណ្តាខេត្ត
ក្រសួងទេសចរណ៍បានហាមឃាត់ជាបណ្ដោះអាសន្ននូវរាល់សកម្មភាពកន្លែងហាត់ប្រាណនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ។ នៅក្នុងលិខិតដែលត្រូវបានចុះហត្ថលេខាដោយលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ចុះនៅថ្ងៃទី ២៦ ខែកុម្ភៈដល់អភិបាលរាជធានីភ្នំពេញ និងក្រសួងនានាបានឲ្យដឹងថារាល់ប្រតិបត្តិការអាជីវកម្មក្លឹបហាត់ប្រាណរួមមានទាំងនៅក្នុង និងខាងក្រៅសណ្ឋាគារនៅទូទាំងប្រទេសត្រូវបានហាមឃាត់ជាបណ្តោះអាសន្ន។
អានបន្ត -
កម្មករ-កម្មការិនី២៥នាក់នៅខេត្តកំពតបន្ដទាមទារប្រាក់ឈ្នួលពីក្រុមហ៊ុន ផាន់ណាគ្រីគ្រុប
កម្មករ-កម្មការិនីរោងចក្រចំនួន២៥នាក់នៅឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានប្ដឹងទាមទារប្រាក់ឈ្នួលពីក្រុមហ៊ុន ផាន់ណាគ្រីគ្រុប ទៅកាន់មន្ទីរការងារនិងអធិការកិច្ចខេត្តកំពត ខណៈជម្លោះបន្ដអូសបន្លាយជាងមួយឆ្នាំមកហើយ។
អានបន្ត -
ក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ចាប់ដៃគ្នាបង្កើតឱ្យមានច្បាប់ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩
សេចក្តីព្រាងច្បាប់ថ្មីស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានគណៈរដ្ឋមន្រ្តីកម្ពុជាក្រោមវត្តមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបើកកិច្ចប្រជុំពិភាក្សា និងអនុម័តជាបន្ទាន់កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ សេចក្តីព្រាងច្បាប់ថ្មីនេះ មាន៦ជំពូក និង១៨មាត្រា ហើយត្រូវបានបញ្ជូនបន្តទៅកាន់រដ្ឋសភា ដើម្បីបើកកិច្ចប្រជុំ និងអនុម័ត។ លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិRFI នៅព្រឹកថ្ងៃចន្ទនេះថា សេចក្តីព្រាងច្បាប់ថ្មីនេះ ត្រូវបានរៀបចំធ្វើឡើងជាបន្ទាន់ ដើម្បីឱ្យទាន់សភាពការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា ការបង្កើតឱ្យមានសេចក្តីព្រាងច្បាប់នេះឡើង គឺដើម្បីឱ្យការអនុវត្តចំណាត់ការទប់ស្កាត់ជំងឺកូវីដ១៩ រឹតរឹងតែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
អានបន្ត -
មន្ត្រីខេត្តមណ្ឌលគិរីបកស្រាយផ្សេងគ្នាករណីឃាត់រថយន្តដឹកឈើ១៣គ្រឿងរបស់ក្រុមហ៊ុន លឹមរ៉ូយ៉ាល់
រថយន្តដឹកឈើ១៣គ្រឿងរបស់ក្រុមហ៊ុន លឹមរ៉ូយ៉ាល់ ត្រូវបានកម្លាំងចម្រុះខេត្តមណ្ឌលគិរី បានចាប់ឃាត់ទុក ដើម្បីត្រួតពិនិត្យរកអាជ្ញាបណ្ណធ្វើអាជីវកម្ម ប៉ុន្តែមន្ត្រីបានផ្តល់ព័ត៌មានខុសគ្នា ពីភាពស្របច្បាប់នៃការធ្វើអាជីវកម្មនេះ។
អានបន្ត -
ទីបំផុតតុលាការសម្រេចឃុំខ្លួនជនសង្ស័យ២នាក់ ដែលបំភ្លៃព័ត៌មានពាក់ព័ន្ធវ៉ាក់សាំងកូវីដ១៩ និងបង្កចលាចលដល់សន្តិសុខសង្គម
(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះលោក ធ្វាំ ប៊ុណ្ណា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ន លើជនសង្ស័យពីរនាក់ ដែលបានសរសេរបង្ហោះព័ត៌មានបំភ្លៃការពិតលើការចាក់វ៉ាក់សាំងការពារកូវីដ១៩ និងបង្កចលាចលដល់សន្តិសុខសង្គម ខណៈកម្ពុជាកំពុងរីករាលដាលជំងឺកូវីដ១៩។
អានបន្ត -
កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្សពីរនាក់ ដែលសរសេរបំភ្លៃព័ត៌មានពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងកូវីដ១៩ និងបង្កចលាចលដល់សន្តិសុខសង្គម
(ភ្នំពេញ)៖ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនឹងកម្លាំងនៃអធិការដ្ឋាននៅថ្ងៃទី២៦ និង២៧ ខែកុម្ភៈ ឆ្នាំ២០២១ បានឃាត់ខ្លួនមនុស្សពីរនាក់ក្នុងក្របខណ្ឌបទល្មើសជាក់ស្តែង ពាក់ព័ន្ធនឹងការសរសេរបង្ហោះព័ត៌មានបំភ្លៃការពិតលើការចាក់វ៉ាក់សាំងការពារកូវីដ១៩ ខណៈកម្ពុជាកំពុងរីករាលដាលជំងឺកូវីដ១៩។
អានបន្ត -
ក្រសួងព័ត៌មានតម្រូវឱ្យជូនដំណឹងទៅក្រសួងមុនបើកវគ្គបណ្ដុះបណ្ដាលពីវិស័យសារព័ត៌មាន
ក្រសួងព័ត៌មានឲ្យម្ចាស់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងអង្គការ សមាគម ត្រូវជូនដំណឹងទៅក្រសួង មុនរៀបចំសិក្ខាសាលា ឬបើកវគ្គបណ្ដុះបណ្ដាលពីវិស័យសារព័ត៌មាន។
អានបន្ត -
សហគមន៍មួយនៅកំពង់ឆ្នាំងថារោងនិងត្រីក្នុងតំបន់អភិរក្សរងការបំផ្លាញ
ប្រជាសហគមន៍មួយក្នុងខេត្តកំពង់ឆ្នាំងអំពាវនាវឲ្យអាជ្ញាធរថ្នាក់លើជួយអន្តរាគមន៍ក្រោយរោងសហគមន៍ និងត្រីក្នុងបឹងអភិរក្សធនធានធម្មជាតិ រងការបំផ្លាញហើយពួកគេថា ថ្នាក់មន្ត្រីថ្នាក់ក្រោមមិនជួយដោះស្រាយ។
អានបន្ត -
ពលរដ្ឋខេត្តមណ្ឌលគិរី ៧៥គ្រួសារថា មានអ្នកមានអំណាចលួចធ្វើប្លង់នៅតំបន់ដីសមូហភាពរបស់ពួកគេ
ជនជនជាតិដើមភាគតិចព្នង ៧៥គ្រួសារ រស់នៅខេត្តមណ្ឌលគិរីភ័យព្រួយខ្លាចក្រែងរបូតដីចម្ការវិលជុំទំហំ ៨៥ហិកតារ ដែលពួកគាត់អាស្រ័យផលជាយូរមកហើយនោះ ក្លាយជាកម្មសិទ្ធិឯកជនរបស់អ្នកមានអំណាច។ ការបារម្ភនេះ ក្រោយពីពួកគាត់ដឹងថា មានបុគ្គលមានអំណាចម្នាក់ឈ្មោះ សាន សូត្រ បានឃុបឃិតជាមួយអាជ្ញាធរធ្វើប្លង់កម្មសិទ្ធិរំលោភដីចម្ការវិលជុំរបស់ពួកគាត់ទាំងមូល។
អានបន្ត -
ពលរដ្ឋមួយចំនួនប្រតិកម្មនឹងភរិយាលោក ហ៊ុន សែន បង្អួតសម្ភារៈតម្លៃរាប់សិបម៉ឺនដុល្លារ
ប្រជាពលរដ្ឋមួយចំនួនរិះគន់ប្រធានកាកបាទក្រហមកម្ពុជា អ្នកស្រី ប៊ុន រ៉ានី ភរិយាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្រើប្រាស់សម្ភារៈផ្ទាល់ខ្លួន តម្លៃរាប់់សិបម៉ឺនដុល្លារ ស្របពេលប្តីអ្នកស្រីដែលពាក់នាឡិការាប់លានដុល្លារ ដែរនោះកំពុងព្យាយាមរៃអង្គាសលុយពីប្រជាពលរដ្ឋខ្មែរ និងដើរខ្ចីបុលប្រទេសនានា។
អានបន្ត -
អ្នកភូមិមានជម្លោះដីធ្លីធ្វើយុទ្ធនាការឱ្យតុលាការទម្លាក់ចោលបទចោទនិងដោះលែងតំណាងខ្លួន
ពលរដ្ឋរងគ្រោះដីធ្លីនៅសហគមន៍ក្នុងខេត្តចំនួន៣ បាននាំគ្នាធ្វើយុទ្ធនាការទាមទារឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើសកម្មជនដីធ្លីជិត២០០នាក់ដែលកំពុងជាប់បណ្តឹង និងដោះលែងសកម្មជនដីធ្លីចំនួន៦នាក់ដែលកំពុងជាប់ឃុំ ឱ្យមានសេរីភាពឡើងវិញ។
អានបន្ត -
ពលរដ្ឋខេត្តព្រះសីហនុរកអន្តរាគមន៍ពីក្រសួងយុត្តិធម៌ជួយដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុន
ពលរដ្ឋ៣នាក់ដែលអះអាងថាជាតំណាងឱ្យពលរដ្ឋ២៥៨គ្រួសារ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រកកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌ ឱ្យជួយដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុនឯកជនមួយនៅក្នុងខេត្តនេះ។
អានបន្ត -
កូនអតីតមន្ត្រីយោធាប្ដឹងរដ្ឋមន្រ្តីរឿងមន្រ្តីយោធាជាន់ខ្ពស់៤នាក់រំលោភយកដីនៅកំពង់ស្ពឺ
កូនប្រុស២នាក់របស់អតីតយោធាថ្នាក់ឧត្តមសេនីយ៍ត្រីម្នាក់ បានប្ដឹងទៅរដ្ឋមន្ត្រីការពារជាតិ ទាមទារដីកេរឪពុករបស់ខ្លួន ដោយចោទប្រកាន់គ្រូទាហាន៣នាក់ និងនាយរងមណ្ឌលទ័ពថ្មើរជើងម្នាក់នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកថាបានរំលោភយកដីរបស់ពួកគេ។
អានបន្ត