កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
លោកជិន ម៉ាលីន៖យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនឹងបំបាត់ចោលការសម្របសម្រួលក្រៅផ្លូវការផ្សេងៗនៅកម្ពុជា
ក្រសួងយុត្តិធម៌កម្ពុជាកំពុងរៀបចំឱ្យមានយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជាដែលជាផ្នែកមួយនៅក្នុងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ។ លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជាបានលើកឡើងនៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិថា យន្តការនេះ កំពុងត្រូវបានពិភាក្សា និងពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ហើយគ្រោងនឹងបញ្ចប់ការរៀបចំជាបឋមនៅខែមីនាខាងមុខនេះ។ បើតាមលោកជិន ម៉ាលីន យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជានេះ នឹងជួយលុបបំបាត់ចោលនូវរាល់ការសម្របសម្រួលនៅក្រៅប្រព័ន្ធតុលាការផ្សេងៗដែលកំពុងតែមាននាពេលបច្ចុប្បន្ននេះ។
អានបន្ត -
តុលាការកំពូល បដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់សកម្មជនបរិស្ថាន៣រូប
តុលាការកំពូល សម្រេចច្រានចោលបណ្ដឹងសុំនៅក្រៅឃុំរបស់សកម្មជនបរិស្ថាន ៣រូប ដោយ ចាត់ទុកសេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោមថាជារឿងត្រឹមត្រូវ ខណៈក្រុមគ្រួសារនិងអ្នកឃ្លាំមើលផ្នែកសិទ្ធិមនុស្សបង្ហាញការខកចិត្តចំពោះការបន្តឃុំខ្លួនសកម្មជនបរិស្ថានទាំងនោះ។
អានបន្ត -
នាយករដ្ឋមន្ត្រីចាត់ទុកតួនាទីអ្នកកាសែតសំខាន់ក្នុងការចូលរួមអភិវឌ្ឍជាតិ និងប្រឆាំងព័ត៌មានក្លែងក្លាយ
ភ្នំពេញ៖ ក្នុងទិវាវិទ្យុពិភពលោកលើកទី១០ ឆ្នាំនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកបេសកកម្មរបស់អ្នកសារព័ត៌មានដែលកំពុងបំពេញការងារក្នុងស្ថាប័នវិទ្យុផ្សាយសំឡេងទាំងអស់ក្នុងប្រទេសកម្ពុជា ពិតជាមានសារៈសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព តាមរយៈការផ្សាយព័ត៌មានពិត ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
អានបន្ត -
អតីតសមាជិកគណបក្សសង្គ្រោះជាតិនានាលើកឡើងថាការចោទប្រកាន់របស់លោក សម រង្ស៊ី គ្មានមូលដ្ឋានច្បាស់លាស់
មេដឹកនាំគណបក្សប្រឆាំងថ្មីនានាដែលបានបំបែកខ្លួនចេញពីគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយដោយតុលាការបានធ្វើការរិះគន់អតីតមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ដែលបានហៅគណបក្សថ្មីរបស់ខ្លួនថាជា «គណបក្សប្រឆាំងក្លែងក្លាយ»។
អានបន្ត -
បទយកការណ៍៖ អ្នកភូមិមួយនៅបាត់ដំបងរស់នៅដោយភ័យព្រួយ ព្រោះគ្រឿងញៀនកំពុងញាំញីក្នុងភូមិ
អ្នកស្រី ឈួន តូច រស់នៅភូមិវត្តលៀប ឃុំចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានមុខរបរជាអ្នកដើរទិញនិងរើសអេតចាយសម្រាប់ផ្គត់ផ្គង់កូន៧នាក់។ អ្នកស្រីមិនបានខ្លាចការនឿយហត់ដែលកើតចេញពីមុខរបរដែលត្រូវដើរហាលថ្ងៃហាលភ្លៀងពីភូមិមួយទៅភូមិមួយទេ ប៉ុន្តែអ្វីដែលអ្នកស្រីខ្លាចនិងបារម្ភបំផុតនៅពេលនេះ គឺកូនប្រុសវ័យ២៨ឆ្នាំរបស់គាត់ដែលបានប្រើប្រាស់គ្រឿងញៀនអស់រយៈពេល៣ឆ្នាំមកហើយ។
អានបន្ត -
អាជ្ញាធរខេត្តជាប់ព្រំដែនអះអាងពីការរឹតបន្តឹងការចេញចូល ក្រោយពីមានបទបញ្ជាថ្មីរបស់ប្រមុខរដ្ឋាភិបាល
អាជ្ញាធរខេត្តជាប់ព្រំដែនខ្មែរ-ថៃ និងវៀតណាម អះអាងថាកំពុងបន្តវិធានការយ៉ាងតឹងរឹង និងម៉ឹងម៉ាត់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បន្ទាប់ពីមានការចេញបញ្ជាភ្លាមៗ របស់ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន នៅថ្ងៃចន្ទ នេះ។ ជាបទបញ្ជាថ្មីតាមរយៈសារជាសំឡេង ក្រោយពីរកឃើញថា ពលករខ្មែរមួយចំនួនដែលធ្វើដំណើរមកពីប្រទេសថៃ នៅតែមានចំនួនច្រើន ហើយអ្នកខ្លះបានគេចវេសពីការធ្វើចត្តាឡីស័ក។
អានបន្ត -
អ្នកវិភាគ៖ រឿងក្តីមេដឹកនាំបក្សប្រឆាំង ប្រៀបដូចជា«ការចាប់ជំរិតនយោបាយ»
ភ្នំពេញ — ក្រុមមេធាវីការពារក្តីលោក កឹម សុខា មេដឹកនាំគណបក្សសង្រ្គោះជាតិ បានពុះពារស្នើឲ្យស្ថាប័នតុលាការ និងក្រសួងយុត្តិធម៌ពន្លឿននីតិវិធីជម្រះសំណុំរឿងក្បត់ជាតិរបស់មេបក្សប្រឆាំងរូបនេះ ៤ ដងទៅហើយ។
អានបន្ត -
អធិការម្នាក់ត្រូវបញ្ឈរជើង ក្រោយនាយករដ្ឋមន្ត្រីព្រមានអ្នកលែងមេខ្យល់រត់ពន្ធមនុស្ស
អធិការស្រុកកំរៀង ត្រូវបានផ្អាកការងារជាបណ្តោះអាសន្ន ក្រោយនាយករដ្ឋមន្ត្រីព្រមានដកឋានន្តរសក្តិ ឬបណ្តេញមន្ត្រីនគរបាលណាដែលពាក់ព័ន្ធនឹងការដោះលែងអ្នកដែលនាំពលករឆ្លងដែនពីថៃចូលកម្ពុជាដោយខុសច្បាស់។
អានបន្ត -
គណៈកម្មការទន្លេមេគង្គ (MRC) ថា កម្ពស់ទឹកទន្លេមេគង្គចុះទាបគួរឱ្យព្រួយបារម្
យ៉ាងហោចណាស់តំបន់ប្រភពទឹកសំខាន់របស់កម្ពុជាចំនួន៤ មានទន្លេបាសាក់រាជធានីភ្នំពេញ ព្រែកក្ដាម ខេត្តកំពង់ចាម និងអ្នកលឿងរងផលប៉ះពាល់យ៉ាងខ្លាំងដល់ការប្រកបរបរកសិកម្មរបស់ពលរដ្ឋ ការបម្លាស់ទីរបស់ត្រី និងការធ្វើដំណើរតាមដងទន្លេ។
អានបន្ត -
ប្រាំបួនឆ្នាំ បន្ទាប់ពីការបណ្តេញចេញដ៏ហិង្សា អតីតអ្នករស់នៅតំបន់បុរីកីឡានៅតែជួបការលំបាក
កាលពីចុងឆ្នាំមុន កូនស្រីអាយុ ២ឆ្នាំរបស់អ្នកស្រី ជ័យ សុភ័ក្រ បានធ្លាក់ខ្លួនឈឺ។ ដោយ មានការលំបាកក្នុងការរកប្រាក់ឲ្យបានគ្រប់គ្រាន់សម្រាប់ថ្លៃព្យាបាល អ្នកស្រី សុភ័ក្ត្រ អាយុ ២៤ ឆ្នាំ បានលក់សក់របស់អ្នកស្រីក្នុងតម្លៃ ២០ដុល្លារ វាជាលើកទី ៣ ហើយដែលអ្នកស្រីបានធ្វើបែបនេះ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
អានបន្ត -
មេធាវីថា លោក កឹម សុខា នឹងមិនប្តឹងសើរើទាមទារសំណងទេ បើតុលាការលើកលែងការចោទប្រកាន់លោក កឹម សុខា
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិប្រកាន់ជំហរថា លោកនឹងមិនប្តឹងទាមទារសំណងនោះទេ ប្រសិនបើតុលាការទម្លាក់ចោលបទចោទប្រកាន់លើរូបលោក។ ទោះជាបានជាប់ឃុំទាំងអយុត្តិធម៌ក៏ដោយ លោក កឹម សុខា ចាត់ទុកថា នេះជាការយល់ច្រឡំមកលើរូបលោក ហើយលោកមានគោលការណ៍ចង់ផ្សះផ្សាជាតិ និងអភិវឌ្ឍជាតិខ្មែរ។ នេះបើតាមការបញ្ជាក់របស់មេធាវីការពារក្តី ១រូបក្នុងចំណោម ៤រូបរបស់លោក កឹម សុខា គឺលោក ផែង ហេង។
អានបន្ត -
សកម្មជនបក្សប្រឆាំងម្នាក់នៅខេត្តកណ្ដាលត្រូវជនមិនស្គាល់មុខជិះម៉ូតូបុកឱ្យដួលសន្លប់
សកម្មជនបក្សប្រឆាំងម្នាក់នៅខេត្តកណ្ដាល ត្រូវជនមិនស្គាល់មុខជិះម៉ូតូបុកបណ្ដាលឱ្យដួលសន្លប់នៅនឹងកន្លែង។ ហេតុការណ៍នេះកើតឡើង បន្ទាប់ពីសកម្មជនរូបនោះ បន្តចូលរួមសកម្មភាពជាមួយក្រុមស្ត្រីតវ៉ាថ្ងៃសុក្រ និងចូលរួមឃ្លាំមើសវនាការសំណុំរឿងមន្ត្រីគណបក្សសង្គ្រោះជាតិ។
អានបន្ត -
អង្គការសង្គមស៊ីវិលនៅកម្ពុជា អំពាវនាវឲ្យស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ នៅមីយ៉ាន់ម៉ា
អង្គការសង្គមស៊ីវិលនៅកម្ពុជាអំពាវនាវឲ្យយោធាមីយ៉ាន់ម៉ាដោះលែងអ្នកនយោបាយដែលត្រូវបានចាប់ខ្លួន និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញនៅក្នុងប្រទេស បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលបោះឆ្នោតជ្រើសតាំងដោយជនស៊ីវិល កាលពីថ្ងៃទី០១ ខែកុម្ភៈ។
អានបន្ត -
MRC៖ទឹកទន្លេមេគង្គចុះរាក់ដល់កម្រិតព្រួយបារម្
គណៈកម្មការទន្លេមេគង្គ(MRC)បង្ហាញរបាយការណ៍ថា កម្ពស់ទឹកបានចុះទាបគួរឱ្យព្រួយបារម្ភដែលបង្កផលប៉ះពាល់ដល់ដំណើរការកសិកម្ម ផ្លូវទឹកសម្រាប់ដឹកជញ្ជូន និងសត្វរស់នៅក្នុងទឹកជាដើម។
អានបន្ត -
លោក អ៊ូ ច័ន្ទរ័ត្ន ហៅការចោទប្រកាន់របស់លោក សម រង្ស៊ី ថាជាការលាបពណ៌
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលកំពុងដំណើរការបង្កើតគណបក្សថ្មី បានហៅការចោទប្រកាន់របស់លោក សម រង្ស៊ី ថាជាការលាបពណ៌ បន្ទាប់ពីលោក សម រង្ស៊ី វាយប្រហារលោក ហ៊ុន សែន ថាទទួលបរាជ័យក្នុងការជំរុញឲ្យបង្កើតគណបក្សថ្មី។ បើតាមលោក អ៊ូ ច័ន្ទរ័ត្ន ដំណើរការបង្កើតបក្សថ្មីរបស់លោកនៅតែបន្តដំណើរទៅមុខ ទោះបីរងការចោទប្រកាន់ក្នុងន័យអវិជ្ជមានក៏ដោយ។
អានបន្ត -
មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យកម្ទេចជ្រូកមានជំងឺប៉េស្តអាហ្វ្រិក៣០ក្បាល
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា សត្វជ្រូកមានជំងឺប៉េស្តអាហ្រ្វិក ចំនួន៣០ក្បាល ត្រូវបានដុតកម្ទេចចោល ក្រោយបង្ក្រាបបានពីឈ្មួញនាំឆ្លងដែនពីច្រករបៀងកម្ពុជា-ថៃ។
អានបន្ត -
ទូតអាមេរិកលើកករណីអតីតបុគ្គលិកវិទ្យុអាស៊ីសេរីសួររដ្ឋមន្ត្រីក្រសួងព័ត៌មាន
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy បានលើកយកករណីអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទៅជជែកជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយថាករណីដំណើរការក្ដីដ៏យូររបស់កម្ពុជានឹងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់អ្នកទាំងពីរ។
អានបន្ត -
កម្មករនៅរោងចក្រពីរក្នុងខេត្តកណ្ដាល បានទទួលប្រាក់សំណង ក្រោយរង់ចាំអស់ជាងមួយឆ្នាំ
នៅព្រឹកព្រលឹមថ្ងៃសុក្រ អាកាសធាតុក៏ត្រជាក់ផង អ្នកស្រី សៅ ណា វ័យ៥១ឆ្នាំ បានមកឈរនៅមុខសាលាខេត្តកណ្ដាល ដោយមានពាក់មួកសុវត្ថិភាព ដៃកាន់បាយ និងនំ ដោយមានក្ដីសង្ឃឹមក្នុងចិត្តថាអ្នកស្រីនឹងទទួលបានប្រាក់ឈ្នួលដែលបានរង់ចាំអស់ពេលជាយូរមកហើយ។
អានបន្ត -
លោក សឹង សែនករុណា៖ លោក ធន សារ៉ាយ នៅតែជាមនុស្សសំខាន់សម្រាប់សមាគមអាដហុក ខណៈសមាគមកំពុងរកអ្នកបន្តវេន
លោក ធន សារ៉ាយ ដែលជាស្ថាបនិក និងជាប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក កំពុងមានបញ្ហាសុខភាពដោយសារវ័យជរារបស់លោក។ លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ឲ្យដឹងថា លោក ធន សារ៉ាយ ពិតជាមានបញ្ហាសុខភាពមែន ដោយមានការដាក់ជំនួយប្រព័ន្ធដកដង្ហើមនៅពេលសម្រាក ក៏ប៉ុន្តែវាជារឿងធម្មតាទេ សម្រាប់ការប្រើប្រាស់សម្ភារៈនេះ ដើម្បីជួយឲ្យគេងលក់។ អ្នកនាំពាក្យសមាគមអាដហុករូបនេះ បញ្ជាក់ថា សមាគមកំពុងពិចារណា ក្នុងការរកអ្នកបន្តវេនអង្គការការពារសិទ្ធិមនុស្សក្នុងស្រុកមួយនេះ ដោយសារប្រធានបច្ចុប្បន្ន លោក ធន សារ៉ាយ មានបញ្ហាសុខភាព និងថា លោក ធន សារ៉ាយ ធ្លាប់ស្នើសុំលាលែងពីតំណែងច្រើនដងពីប្រធានសមាគម ដើម្បីទុកឱកាសឲ្យអ្នកបន្តវេន។
អានបន្ត -
អ្នកវិភាគថា មេដឹកនាំយោធាផ្ដួលរំលំរដ្ឋាភិបាលមានលក្ខណៈដូចរបបភ្នំពេញរំលាយបក្សប្រឆាំង
ក្រុមបាតុករធ្វើបាតុកម្មនៅភូមា ឬមីយ៉ាន់ម៉ា (Myanmar) កំពុងតែផុលផុសឡើង មានទាំងសិល្បករ គ្រូបង្រៀន សិល្បករ ចេញដើរពេញផ្លូវនៅទីក្រុង យ៉ាំងហ្គូន (Yangon) ប្រឆាំងនឹងមេដឹកនាំយោធា ដែលធ្វើរដ្ឋប្រហារយកអំណាចពីរដ្ឋាភិបាលស៊ីវិល។ ក្រុមអ្នកវិភាគថា រដ្ឋប្រហារយោធានៅភូមានេះ មានលក្ខណៈស្រដៀងគ្នានឹងរដ្ឋាភិបាលកម្ពុជា ដែលបានចាប់ខ្លួនមេបក្សប្រឆាំង និងរំលាយគណបក្សសង្គ្រោះជាតិ។
អានបន្ត