កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.438
-
អានបន្ត សង្គមស៊ីវិលស្នើរដ្ឋាភិបាលកសាងស្តូប«បញ្ឈប់វប្បធម៌និទណ្ឌភាព»នៅភ្នំពេញ
សហជីព និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៥៥ បានស្នើរដ្ឋាភិបាលសាងសង់ស្តូប«បញ្ឈប់វប្បធម៌និទណ្ឌភាព» នៅរាជធានីភ្នំពេញ និងបន្តទាមទាររកយុត្តិធម៌ជូនសព លោក ជា វិជ្ជា មេដឹកនាំសហជីព ដែលត្រូវឃាតករបាញ់សម្លាប់កាលពី ២០ឆ្នាំមុន ដើម្បីបញ្ចប់និទណ្ឌភាពនៅកម្ពុជា។
អានបន្ត -
អានបន្ត គណបក្សភ្លើងទៀនស្នើក្រសួងមហាផ្ទៃពន្លឿនការដោះដូរសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែលជាអង្គបោះឆ្នោតព្រឹទ្ធសភា
ភ្នំពេញ — \គណបក្សភ្លើងទៀនបានស្នើឱ្យក្រសួងមហាផ្ទៃនិងរដ្ឋបាលឃុំសង្កាត់ពន្លឿនសំណើសុំផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួន ដែលត្រូវលាឈប់ ឬបណ្តេញចេញ ឬស្លាប់ ដើម្បីកុំឱ្យប៉ះពាល់សិទ្ធិ និងកុំឱ្យគណបក្សបាត់បង់អង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា នាពេលខាងមុខ។
អានបន្ត -
អានបន្ត ពលរដ្ឋស្នើឲ្យអាជ្ញាធរខណ្ឌមានជ័យអនុវត្តកិច្ចសន្យាជួលដីធ្វើប្រឡាយទឹកឲ្យច្បាស់លាស់
នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋចំនួន៨គ្រួសារក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បានចេញមុខតវ៉ានៅក្នុងសំណុំរឿង ដែលអាជ្ញាធរខណ្ឌមានជ័យ មិនអនុវត្តតាមកិច្ចសន្យានៃការខ្ចីដីពីប្រជាពលរដ្ឋ ទៅធ្វើប្រឡាយសម្រាប់បង្ហូរទឹកលូ។
អានបន្ត -
អានបន្ត កសិករនៅខេត្តបាត់ដំបងចោទអាជ្ញាធរប្រកាន់បក្ខពួករឿងបើកទ្វារបង្ហូរទឹកដាក់ស្រូវ
ដំណាំស្រូវរបស់ប្រជាកសិករនៅស្រុករុក្ខគិរី និងស្រុកមោងឫស្សីរាប់ពាន់ហិកតារងាប់អស់ ដោយសារគ្មានទឹកស្រោចស្រព។
អានបន្ត -
អានបន្ត សកម្មជនគណបក្សភ្លើងទៀន២នាក់ប្តឹងឧទ្ធរណ៍ជំទាស់នឹងដីកាឃុំខ្លួន
ភ្នំពេញ — សកម្មជនគណបក្សភ្លើងទៀនពីរនាក់ដែលត្រូវបានចាប់ខ្លួនកាលពីដើមសប្តាហ៍នេះ បានប្តឹងឧទ្ធរណ៍ជំទាស់នឹងដីកាឃុំខ្លួនបណ្តោះអាសន្ន ដែលមានន័យថា ពួកគេមិនសុខចិត្តនឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដែលសម្រេចឃុំខ្លួនពួកគេនៅពន្ធនាគារព្រៃស។
អានបន្ត -
អានបន្ត នគរបាលកម្ពុជាបើកឱ្យពលរដ្ឋអាចដាក់ពាក្យបណ្តឹងតាមអនឡាញលើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ — មន្រ្តីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិលើកឡើងថា ប្រជាពលរដ្ឋដែលមានបញ្ហាទាក់ទងនឹងអំពើឆបោកតាមរយៈប្រព័ន្ធបច្ចេកវិទ្យា អាចដាក់ពាក្យបណ្តឹងតាមអនឡាញបាន ដើម្បីជួយសម្រួលសេវាសាធារណៈឱ្យទាន់ពេលវេលា និងទទួលបានដំណោះស្រាយលឿន។
អានបន្ត -
អានបន្ត ពលរដ្ឋភូមិព្រែកតាគង់បារម្ភអាជ្ញាធរមិនប្រគល់ដីដែលខ្ចីស្តារប្រឡាយរំដោះទឹកបណ្ដោះអាសន្ន
លើសរយៈពេល៦ខែហើយដែលជាកិច្ចសន្យាកំណត់ក្នុងការខ្ចីដីពលរដ្ឋនៅភូមិព្រែកតាគង់១ សម្រាប់បង្ហូរទឹកលូ ដើម្បីស្ដារប្រឡាយរំដោះទឹកក្រុងភ្នំពេញដែលហូរចាក់ចូលបឹងទំពន់។
អានបន្ត -
អានបន្ត មន្ត្រីសង្គមស៊ីវិលច្រានចោលការលើកឡើងថាសិទ្ធិការងារនៅកម្ពុជាត្រូវបានលើកកម្ពស់និងត្រូវបានធានាដូចមានចែងក្នុងច្បាប់
មន្ត្រីសង្គមស៊ីវិលទទួលបន្ទុកសិទ្ធិការងារ ច្រានចោលនូវការលើកឡើងដែលថា សិទ្ធិការងារនៅកម្ពុជាត្រូវបានលើកកម្ពស់ ឬត្រូវបានធានាដូចដែលមានចែងក្នុងច្បាប់ ខណៈក្រសួងការងារមិនបានអនុវត្តតួនាទីរបស់ខ្លួនក្នុងការលើកកម្ពស់សិទ្ធិសេរីភាពកម្មករឱ្យបានពេញលេញដូចមានចែងក្នុងច្បាប់ការងារ និងច្បាប់ស្ដីពីសហជីពឡើយ។
អានបន្ត -
អានបន្ត សាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំជំនុំជម្រះករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនចិន
សាលាឧទ្ធរណ៍ត្បូងឃ្មុំបានបើកការជំនុំជម្រះករណីទំនាស់ដីធ្លីដែលអូសបន្លាយពេលជាច្រើនឆ្នាំរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនចិន Harmony Win Investment នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។
អានបន្ត -
អានបន្ត មន្ត្រីពន្ធនាគារ៥រូបត្រូវលុបចេញពីក្របខណ្ឌ ដោយមូលហេតុប្រើប្រាស់គ្រឿងញៀន
មន្ត្រី៥រូបទៀតហើយ ដែលត្រូវបានបណ្តេញចេញពីក្របខណ្ឌក្រសួងមហាផ្ទៃ។ បើតាមប្រកាសចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១០ ខែមករា មន្ត្រីទាំង៥រូប សុទ្ធតែជាមន្ត្រីចំណុះអគ្គនាយកដ្ឋានពន្ធនាគារ ក្រោមហេតុផលប្រើប្រាស់គ្រឿងញៀន។
អានបន្ត -
អានបន្ត អាជ្ញាធរប្តឹងអ្នកភូមិបឹងតាមោកប្រាំពីរនាក់ ដោយសាររារាំងការរុះរើតូបលក់បន្លែ
ប្រជាពលរដ្ឋបឹងតាមោក ៧នាក់នៅខណ្ឌព្រែកព្នៅ បានទទួលដីកាកោះហៅបន្ថែមពីសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃចន្ទ បន្ទាប់ពីពួកគាត់ប៉ះទង្គិចជាមួយអាជ្ញាធរខណ្ឌកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។
អានបន្ត -
អានបន្ត លោក ព្រាប កុល ព្រមានប្តឹងអ្នកចោទលោកថាបានលួចលុយជិត ១០០លានដុល្លារពីក្រុមហ៊ុនមូលធនវិនិយោគ CIC
រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជាអតីតប្រធានអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល ព្រមានប្តឹងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) បន្ទាប់ពីម្ចាស់គណនីហ្វេសប៊ុករូបនេះចោទរូបលោកថា បានលួចដកលុយជិត ១០០លានដុល្លារអាមេរិក (៨០លានដុល្លារ) ពីក្រុមហ៊ុនគ្រប់គ្រងមូលធនវិនិយោគដ៏ធំមួយឈ្មោះ CIC។
អានបន្ត -
អានបន្ត ACU ព្រមានមន្ត្រីដែលមិនទាន់ប្រកាសទ្រព្យសម្បត្តិនិងបំណុលថាប្រឈមមុខនឹងការផ្ដន្ទាទោសដាក់ពន្ធនាគារ
មន្ត្រីជាន់ខ្ពស់នៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ព្រមានទៅកាន់មន្ត្រីរដ្ឋាភិបាលដែលមានកាតព្វកិច្ចក្នុងការប្រកាសទ្រព្យសម្បត្តិ និងបំណុល ថា ការមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺជាអំពើខុសច្បាប់ ដែលប្រឈមនឹងការផ្ដន្ទាទោសដាក់ពន្ធនាគារធ្ងន់ធ្ងរ ព្រមទាំងរងនូវការពិន័យជាប្រាក់ បន្ទាប់ពីមន្ត្រីជាង ១ម៉ឺននាក់ (១៦០២៥នាក់) នៃចំនួនមន្ត្រីដែលត្រូវប្រកាសទ្រព្យសម្បត្តិសរុបជិត ២ម៉ឺននាក់ (១៨២៧៩នាក់) បានប្រកាសទ្រព្យសម្បត្តិ។
អានបន្ត -
អានបន្ត អ្នកភូមិនៅខេត្តសៀមរាបតវ៉ាប្រឆាំងអាជ្ញាធរអប្សរា ដើម្បីបន្តរស់នៅភូមិកំណើតរបស់ពួកគេ
កាលពីថ្ងៃចន្ទ ប្រជាពលរដ្ឋជាច្រើនរយគ្រួសារដែលរស់នៅក្នុងតំបន់ឧទ្យានអង្គរបាននាំគ្នាតវ៉ាប្រឆាំងនឹងអាជ្ញាធរជាតិអប្សរា ដែលគ្រប់គ្រងឧទ្យាន ដោយសារតែហាមឃាត់ពួកគេមិនឱ្យធ្វើការសាងសង់ និងសកម្មភាពផ្សេងៗទៀតដែលទ្រទ្រង់ដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគេ ។
អានបន្ត -
អានបន្ត កូដករ និងសហជីព ទាមទារឱ្យថៅកែថ្មីរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដោះស្រាយបញ្ចប់វិវាទការងារ
ក្រុមកូដករ និងសហជីព បន្តទាមទារឱ្យថៅកែថ្មីរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដោះស្រាយបញ្ចប់វិវាទការងារឱ្យបានឆាប់ ហើយងាកមកគោរពច្បាប់ការងារឱ្យបានត្រឹមត្រូវឡើងវិញ។
អានបន្ត -
អានបន្ត លោក ស្រ៊ុន ស្រ៊ន បន្តទាមទារឱ្យអាជ្ញាធរថៃស្វែងរកការពិតចំពោះករណីហិង្សាលើពួកគេ
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបន្តទាមទារឱ្យអាជ្ញាធរថៃស្វែងរកការពិតចំពោះករណីហិង្សាលើពួកគេ ខណៈដែលជនប្រព្រឹត្តនៅតែអះអាងទៅកាន់មន្ត្រីនគរបាលថៃថា ពួកគេបានវាយច្រឡំ។ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរកម្ពុជាគួរសហការជាមួយអាជ្ញាធរថៃធ្វើការស៊ើបអង្កេតករណីនេះ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។
អានបន្ត -
អានបន្ត កម្មការិនីម្នាក់ស្លាប់ ខណៈកម្មករ១១នាក់ទៀតរងរបួសដោយសារអគ្គិភ័យឆេះរោងចក្រនៅខេត្តកណ្ដាល
កម្មការិនីម្នាក់ស្លាប់ ខណៈកម្មករ១១នាក់ទៀតរងរបួសដោយសារអគ្គិភ័យឆេះរោងចក្រនៅខេត្តកណ្ដាល
អានបន្ត -
អានបន្ត មន្រ្តីជាង៤០នាក់ត្រូវបណ្តេញពីការងារ ក្រោយរកឃើញមានសារធាតុញៀន
ភ្នំពេញ — មន្រ្តីជាង ៤០នាក់ ដែលស្ថិតក្នុងស្ថាប័នក្រោមឱវាតរបស់ក្រសួងមហាផ្ទៃ ត្រូវបណ្តេញពីក្របខណ្ឌការងារ ក្រោយរកឃើញមានសារធាតុញៀន នៅក្នុងយុទ្ធនាការតេស្តទឹកនោមរកសារធាតុញៀន ដែលជាបទបញ្ជារបស់រដ្ឋមន្រ្តីថ្មីនៃក្រសួងមហាផ្ទៃ លោក ស សុខា។
អានបន្ត -
អានបន្ត គ.ជ.ប អំពាវនាវឱ្យNGO សមាគម និងប្រព័ន្ធផ្សព្វផ្សាយមានអព្យាក្រឹត្យសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា
នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអំពាវនាវឱ្យសមាគម អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ត្រូវមានអព្យាក្រឹត្យ ក្នុងការចូលរួមរៀបចំដំណើរការ ការបោះឆ្នោតព្រឹទ្ធសភា នៅខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ។
អានបន្ត -
អានបន្ត អាមេរិកជំរុញឱ្យបើកលំហសិទ្ធិស៊ីវិលដល់លោក កឹម សុខា ខណៈតុលាការត្រៀមបើកសវនាការបណ្តឹងឧទ្ធរណ៍
ភ្នំពេញ — ខណៈសវនាការអតីតមេដឹកនាំគណបក្សប្រឆាំងខិតជិតមកដល់ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានជំរុញឱ្យស្តាសិទ្ធិស៊ីវិលរបស់ លោក កឹម សុខា និងអ្នកនយោបាយដទៃទៀតឡើងវិញ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
អានបន្ត