កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
ក្រសួងវប្បធម៌អំពាវនាវឱ្យប្រើប្រាស់ទិវានៃក្ដីស្រឡាញ់ឱ្យស្របទៅតាមប្រពៃណីខ្មែរ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយ និងក្រើនរំលឹកដល់យុវជន ឱ្យប្រើប្រាស់ទិវាក្តីស្រឡាញ់ ឱ្យស្របទៅតាមគន្លងប្រពៃណីរបស់ខ្មែរ ដើម្បីរួមចំណែកលើកស្ទួយកិត្យានុភាពសង្គមជាតិ។
អានបន្ត -
ក្រសួងអប់រំ និង JICA ពង្រីកកម្មវិធី Think! Think! ដល់សាលាចំនួន ៨
ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡាតាមរយៈការសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានពង្រីកកម្មវិធីសិក្សា Think! Think! ដល់សាលារៀនចំនួន ៨ ក្នុងរាជធានី-ខេត្ដចំនួន ៦ បន្ថែមទៀត និងសម្ពោធថ្នាក់រៀន «Think!Think! School & Lab» នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) កាលពីថ្ងៃ ១០ កុម្ភៈ។
អានបន្ត -
អ្នកនាំពាក្យអគ្គស្នងការប៉ូលីស៖ អ្នកប្រើប្រាស់អាវុធមិនគោរពច្បាប់គ្រប់គ្រងអាវុធ
មនុស្ស៣នាក់បានស្លាប់ ដោយសារការបាញ់ប្រហារមួយពីដៃគូជម្ល៉ោះ កាលពីយប់ថ្ងៃទី១១ខែកុម្ភៈ ម្សិលមិញ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជម្លោះឈានដល់ការប្រើប្រាស់កាំភ្លើង បាញ់ប្រហារទៅលើភាគីម្ខាងទៀតបណ្តាលឲ្យស្លាប់ដូច្នេះ គឺដើមហេតុមកពីការចតរថយន្ត និងម៉ូតូកង់៣ បណ្តាលឲ្យស្ទះផ្លូវ ហើយបង្កឲ្យមានការតមាត់តកគ្នាឡើង។ ក្រោយហេតុការណ៍នេះ អ្នកតាមដានសង្គមបានធ្វើការរិះគន់ថា ការប្រើប្រាស់អាវុធ នៅប្រទេសកម្ពុជា នៅតែជាបញ្ហាប្រឈម ចំពោះសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅឡើយ។ ក៏ប៉ុន្តែ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានច្រានចោលការរិះគន់នេះ ដោយលោកពន្យល់ថា នោះគឺជាកំហុសរបស់អ្នកប្រើប្រាស់អាវុធ មិនមែនការគ្រប់គ្រងអាវុធទេ។
អានបន្ត -
ក្រុមអង្គការសង្គមស៊ីវិល និងសហជីពនៅកម្ពុជា ដាក់ញត្តិនិងថ្កោលទោសចំពោះរដ្ឋប្រហារនៅភូមា
ក្រុមអង្គការសង្គមស៊ីវិល និងសហជីពចំនួន៦០នៅកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ នេះ បានជួបជុំគ្នានៅខាងមុខស្ថានទូតមីយ៉ាន់ម៉ា ក្នុងក្រុងភ្នំពេញ ដើម្បីដាក់ញ្ញត្តិបង្ហាញការមិនគាំទ្រចំពោះរដ្ឋប្រហារយោធា និងសំដែងនូវការគាំទ្រដល់ ពលរដ្ឋភូមា ដែលកំពុងទាមទារនូវសេរីភាព និងលំហរប្រជាធិបតេយ្យរបស់ពួកគេ។ អ្នកនាំពាក្យរដ្ឋាភិបាលថាក្រុមសង្គមស៊ីវិល មិនបានយល់ពីគោលការណ៍អាស៊ាន ដែលរក្សាជំហរមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិក។
អានបន្ត -
រាជអាជ្ញាខេត្តរតនគិរី ប្តឹងទាស់ការទម្លាក់បទចោទលើអតីតអ្នកកាសែតដេលី២រូប
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី បានប្តឹងទាស់នឹងសេចក្តីសម្រេចរបស់ចៅក្រម ដែលបានទម្លាក់បទចោទលើអតីតអ្នកសារព័ត៌មានកាសែតឌឹខេមបូឌាដេលីចំនួន២រូប។ បណ្ដឹង «ញុះញង់» ចោទទៅលើអតីតអ្នកកាសែត ឌឹខេមបូឌា ដេលី លោក អូន ភាព និងលោក Zsombor Peter ត្រូវបានសាលាដំបូងខេត្តរតនគិរី សម្រេចទម្លាក់ចោល កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយពីដើមចោទបានសម្រេចដកពាក្យបណ្ដឹងរបស់ខ្លួនវិញ។
អានបន្ត -
ក្រុមសិទ្ធិមនុស្សថាអ្នករាយការណ៍ពិសេសថ្មីរបស់ អ.ស.ប. ប្រឈមនឹងស្ថានភាពសិទ្ធិមនុស្សកម្ពុជាមិនល្អប្រសើរ
ភ្នំពេញ — អ្នកធ្វើការលើផ្នែកសិទ្ធិមនុស្សលើកឡើងថា អ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិដែលនឹងជំនួសលោកស្រី រ៉ូណា ស្មីត (Rhona Smith) នឹងប្រឈមការលំបាកកាន់តែខ្លាំងក្នុងការបំពេញការងារ ខណៈមិនមានភាពល្អប្រសើរនៃស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
អានបន្ត -
សម្តេចក្រឡាហោម ស ខេង៖ បើមន្ត្រីមូលដ្ឋានបំពេញតួនាទីបម្រើប្រជាពលរដ្ឋមិនល្អនោះទេ វានឹងជះឥទ្ធិពលអាក្រក់រាជរដ្ឋាភិបាល
(កំពង់ចាម)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ប្រសិនបើមន្ត្រីមូលដ្ឋានបំពេញភារកិច្ច និងតួនាទីរបស់ខ្លួនដើម្បីបម្រើសេវាសាធារណជន ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមិនល្អនោះទេ វានឹងជះឥទ្ធិពលអាក្រក់ដល់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំផ្សេងៗទៀត។
អានបន្ត -
ពលករនិងនិស្សិតខ្មែរនៅក្រៅប្រទេសចង់ឱ្យរដ្ឋាភិបាលកម្ពុជាស្នើម្ចាស់ប្រទេសឱ្យពួកគេទទួលបានវ៉ាក់សាំងកូវីដ១៩
ពលករនិងនិស្សិតខ្មែមួយចំនួនដែលកំពុងសិក្សា និងធ្វើការនៅបណ្តាប្រទេសផ្សេងៗ ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាស្នើដល់ម្ចាស់ប្រទេសដែលខ្លួនកំពុងរស់នៅឱ្យផ្តល់ការចាក់វ៉ាក់សាំងកូវីដ១៩ដល់ពួកគេដោយមិនគិតថ្លៃ។
អានបន្ត -
ពលរដ្ឋខេត្តកោះកុង ជិត ២០០គ្រួសារ ផ្ដិតស្នាមមេដៃដាក់ទៅអាជ្ញាធរឃុំ និងស្រុកស្នើសុំកាន់កាប់ដីដែលអាជ្ញាធរឲ្យរុះរើ
ពលរដ្ឋមានទំនាស់ដីធ្លី ២ភូមិដាក់លិខិតស្នើសុំកាន់កាប់ដីរបស់ខ្លួនវិញ បន្ទាប់ពីរដ្ឋបាលស្រុកបូទុមសាគរ ខេត្តកោះកុងឲ្យប្រជាពលរដ្ឋរុះរើខ្ទមចេញពីដីសម្បទានសង្គមកិច្ច នៅតំបន់នោះ។ មន្ត្រីសង្គមស៊ីវិលអះអាងថា អាជ្ញាធរហាក់ឆកល្វេងមិនបានប្រាប់ពលរដ្ឋឲ្យបានដឹងជាមុន អំពីដីសម្បទានសង្គមកិច្ចនេះ មុនពេលប្រជាពលរដ្ឋបង្កបង្កើនផលដំណាំលើដីតំបន់នោះ។
អានបន្ត -
រដ្ឋាភិបាលអនុញ្ញាតឱ្យប្រើវ៉ាក់សាំងប្រឆាំងកូវីដ១៩ពីរភេទទៀត ដែលផលិតនៅចិន និងអង់គ្លេស
រដ្ឋាភិបាលកម្ពុជា សម្រេចឱ្យក្រសួងសុខាភិបាល ប្រើវ៉ាក់សាំងពីរប្រភេទទៀត ដែលផលិតនៅប្រទេសចិន និងច្រកភពអង់គ្លេស ក្នុងយុទ្ធនាការការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
អានបន្ត -
មនុស្សមួយចំនួន លែងហ៊ានទៅរកសេវាព្យាបាលជំងឺ បន្ទាប់ពីបណ្ណមូនិធិសមធម៌របស់ខ្លួនហួសកំណត់
មនុស្សជាង២០០នាក់ បានជួបជុំគ្នាក្នុងភោជនីយដ្ឋានមួយកន្លែងនាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកាលពីចុងសប្តាហ៍មុន រួមមាន អ្នករត់ម៉ូតូឌុប អ្នកបើករ៉ឺម៉កកង់បី អ្នករើសអេតចាយ អ្នកធ្វើការតាមផ្ទះ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្សេងទៀត។ វាជាការជួបជុំប្រចាំឆ្នាំរបស់សមាជិកនៃសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
អានបន្ត -
ក្រសួងវប្បធម៌អំពាវនាវឱ្យប្រើប្រាស់ទិវានៃក្ដីស្រឡាញ់ឱ្យស្របទៅតាមប្រពៃណីខ្មែរ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយ និងក្រើនរំលឹកដល់យុវជន ឱ្យប្រើប្រាស់ទិវាក្តីស្រឡាញ់ ឱ្យស្របទៅតាមគន្លងប្រពៃណីរបស់ខ្មែរ ដើម្បីរួមចំណែកលើកស្ទួយកិត្យានុភាពសង្គមជាតិ។
អានបន្ត -
លោកសឹង សែនករុណា៖ ការកាត់ទោសលោកសួង សោភ័ណ្ឌ នឹងធ្វើឲ្យអ្នកដទៃរអាក្នុងការចូលរួមធ្វើការងារសង្គម
លោក សួង សោភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ត្រូវបានតុលាការភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១ឆ្នាំ៨ខែ និងពិន័យជាប្រាក់ចំនួន៥ម៉ឺនដុល្លា ជុំវិញបទចោទប្រកាន់ «ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍» ក្រោយពេលដែលលោកសួង សោភ័ណ្ឌ បានរិះគន់លើបញ្ហាព្រំដែនកម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ កាលពីឆ្នាំកន្លងទៅ។ លោកសឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះ ថាការកាត់ទោសសំណុំរឿងលោកសួង សោភ័ណ្ឌ មានភាពស្រដៀងទៅនឹងករណីសំណុំរឿងលោករ៉ុង ឈុន កន្លងមកដែរ។ លោកថា ការកាត់ទោសនេះ នឹងធ្វើឲ្យយុវជន និងអ្នកដទៃទៀតមានភាពរអាក្នុងការចូលរួមបញ្ចេញមតិលើបញ្ហាសង្គម ព្រោះថាពួកគេខ្លាចនឹងការប្រឈមផ្លូវច្បាប់ដូចករណីដែលធ្លាប់កើតមាន។
អានបន្ត -
ពលរដ្ឋកម្ពុជាត្រូវបានសួរនាំអំពី«ភាពស្មោះត្រង់»និង«ការព្រមព្រៀង» ចំពោះហានិភ័យ មុនពេលត្រូវបានចាក់វ៉ាក់សាំងកូវីដ១៩
ភ្នំពេញ — មុនពេលទទួលយកវ៉ាក់សាំង លោក ជា ធីរិទ្ធ ដែលជាអ្នកសារព័ត៌មានមួយរូប ត្រូវបានសួរនាំអំពីសុខភាពរបស់លោកនិងការបញ្ជាក់ម្តងហើយម្តងទៀតថា លោកពិតជាយល់ព្រមទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតដោយប្រទេសចិនឈ្មោះ Sinopharm បើទោះមានហានិភ័យណាមួយកើតឡើងក៏ដោយ។
អានបន្ត -
អ្នកសិទ្ធិមនុស្សទទូចជាថ្មីទៀតឱ្យបញ្ឈប់ការផ្ដន្ទាទោសពលរដ្ឋដែលបញ្ចេញមតិ និងការឈឺឆ្អាលបញ្ហាព្រំដែន
អ្នកការពារសិទ្ធិមនុស្សសោកស្ដាយនៅពេលដែលតុលាការបន្តដាក់ទោសពលរដ្ឋ ដោយសារតែការបញ្ចេញមតិ និងការឈឺឆ្អាលបញ្ហាព្រំដែន។ ការលើកឡើងនេះ ក្រោយពេលសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ បានកាត់ទោសប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ឱ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ ៨ខែ (២០ខែ) និងបង្គាប់ឱ្យសងជំងឺចិត្តដើមបណ្ដឹង ចំនួន ២ពាន់លានរៀល ឬស្មើ ៥០ម៉ឺនដុល្លារ ក្រោមបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
អានបន្ត -
ទូតអាមេរិកប្រចាំកម្ពុជា ជំរុញរដ្ឋាភិបាលឱ្យទម្លាក់ចោលរាល់បទចោទប្រឆាំងនឹងអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរី
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ប៉ាទ្រីក ម័រហ្វ៊ី (Patrick Murphy) ជំរុញឲ្យរដ្ឋាភិបាលទម្លាក់ចោលរាល់បទចោទប្រឆាំងនឹងអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ។ ការជំរុញនេះ ធ្វើឡើងនៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ កាលពីថ្ងៃទី៩ កុម្ភៈ។
អានបន្ត -
អ្នកសិទ្ធិមនុស្សទទូចជាថ្មីទៀតឱ្យបញ្ឈប់ការផ្ដន្ទាទោសពលរដ្ឋដែលបញ្ចេញមតិ និងការឈឺឆ្អាលបញ្ហាព្រំដែន
អ្នកការពារសិទ្ធិមនុស្សសោកស្ដាយនៅពេលដែលតុលាការបន្តដាក់ទោសពលរដ្ឋ ដោយសារតែការបញ្ចេញមតិ និងការឈឺឆ្អាលបញ្ហាព្រំដែន។ ការលើកឡើងនេះ ក្រោយពេលសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ បានកាត់ទោសប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ឱ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ ៨ខែ (២០ខែ) និងបង្គាប់ឱ្យសងជំងឺចិត្តដើមបណ្ដឹង ចំនួន ២ពាន់លានរៀល ឬស្មើ ៥០ម៉ឺនដុល្លារ ក្រោមបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
អានបន្ត -
កម្មករនៅរោងចក្របិទទ្វារចំនួនពីរក្នុងខេត្តកណ្ដាលនឹងទទួលបានប្រាក់ឈ្នួល បន្ទាប់ពីអាជ្ញាធរលក់សម្ភារៈបានជាង១លានដុល្លារ
អាជ្ញាធរឲ្យដឹងថា កម្មករជាង១០០០នាក់ មកពីរោងចក្របិទទ្វារចំនួនពីរនឹងទទួលបានប្រាប់សំណង នៅថ្ងៃទី១២ ខែកុម្ភៈ បន្ទាប់ពីអាជ្ញាធរស្វែងរកអ្នកទិញសម្ភារៈដែលរឹបអូសពីរោងចក្រ និងលក់បានតម្លៃជាង១លានដុល្លារ បន្ទាប់ពីកម្មករបានរង់ចាំអស់រយៈពេលជាង១ឆ្នាំក្រោយថៅកែឈប់បើកប្រាក់ខែ និងបានបិទរោងច្រ នៅក្នុងខេត្តកណ្ដាល។
អានបន្ត -
ក្រសួងណែនាំគ្រឹះស្ថានសិក្សាទាំងអស់ទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់
ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនទាំងអស់ ចូលរួមទប់ស្កាត់រាល់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រលាញ់ នៅតាមគ្រឹះស្ថានសិក្សារបស់ខ្លួន។ ក្នុងសេចក្តីណែនាំមួយចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងអប់រំបានប្រាប់ដល់គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនទាំងអស់ ត្រូវទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រលាញ់ ថ្ងៃទី១៤កុម្ភៈ ដោយធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្សឱ្យបានច្បាស់ និងកុំឱ្យមានការយល់ខុសអំពីអត្ថន័យនៃទិវាសេចក្តីស្រលាញ់នេះ។
អានបន្ត -
លោក ទៀ បាញ់ ថាពិតជាបានចាក់វ៉ាក់សាំងស៊ីណូហ្វាមហើយមែនទោះលើសអាយុ
រដ្ឋមន្ត្រីក្រសួងការពារជាតិ បញ្ជាក់ថា លោកពិតជាបានចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ ឈ្មោះ«ស៊ីណូហ្វាម»របស់ចិនរួចមែន ទោះបីលក្ខខណ្ឌអាយុរបស់លោកលើសក៏ដោយ។
អានបន្ត