កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
លោក អ៊ូច ឡេង និងសកម្មជនព្រៃឈើ៤នាក់ត្រូវបានដោះលែងបន្ទាប់ពីធ្វើកិច្ចសន្
សាលាដំបូងខេត្តក្រចេះ បានដោះលែងលោក អ៊ូច ឡេង និងសកម្មជនព្រៃឈើ៤រូបទៀតឱ្យមានសេរីភាពវិញ បន្ទាប់ពីធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពមួយចំនួនក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ដែលអាជ្ញាធរថា សកម្មភាពទាំងនោះធ្វើឡើងដោយគ្មានការអនុញ្ញាត។
អានបន្ត -
មេធាវីលោក កឹម សុខា ហាមអ្នកនយោបាយយកឈ្មោះកូនក្តីខ្លួនទៅប្រើប្រាស់ ដើម្បីកេងផលប្រយោជន៍
ភ្នំពេញ៖ មេធាវីលោក កឹម សុខា ហាមអ្នកនយោបាយទាំងអស់ ឱ្យបញ្ឈប់ការយកឈ្មោះកូនក្តីខ្លួនទៅប្រើប្រាស់ ដើម្បីកេងចំណេញផលប្រយោជន៍ ។ នេះបើតាមសហមេធាវីការពារសិទ្ធិលោក កឹម សុខា ។
អានបន្ត -
អ្នកភូមិនៅកោះកុងអះអាងថា ព្រៃកោងកាងនិងព្រៃលិចទឹកជាង១៧ហិកតាកំពុងរងការឈូសឆាយ
ក្រុមប្រជាពលរដ្ឋអះអាងថា ព្រៃកោងកាងនិងព្រៃលិចជាង១៧ហិកតា ស្ថិតនៅភូមិទឹកប៉ោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង កំពុងរងការឈូសឆាយពីសំណាក់ជនខិលខូចដើម្បីយកដីធ្វើជាកម្មសិទ្ធិ ដោយពុំមានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធឡើយ។
អានបន្ត -
ពលករខ្មែរនៅថៃ ប្រឈមការចាប់ខ្លួនព្រោះគ្មានប្រាក់ចុះឈ្មោះសុំសិទ្ធិធ្វើការស្របច្បាប់
ពលករខ្មែរធ្វើការនៅប្រទេសថៃជាច្រើននាក់នៅតែពុំមានលទ្ធភាពចុះឈ្មោះសុំសិទ្ធិធ្វើការងារស្របច្បាប់បាននៅឡើយ ស្របពេលដែលថ្ងៃផុតកំណត់ចុះឈ្មោះនៅចុងសប្ដាហ៍នេះ។ ពលករខ្លះមានជីវភាពខ្វះខាត និងខ្លះទៀត ពុំដឹងព័ត៌មានអំពីអាជ្ញាធរថៃបើកឱ្យពលករបរទេសសុំសិទ្ធិធ្វើការស្របច្បាប់នៅឡើយ។ មន្ត្រីសង្គមស៊ីវិល យល់ថា ពលករទាំងនោះអាចនឹងត្រូវអាជ្ញាធរថៃចាត់វិធានការតាមច្បាប់នៅពេលខាងមុខ។
អានបន្ត -
ក្រុមមេធាវី កុំឲ្យយកឈ្មោះលោកកឹមសុខា ទៅពាក់ព័ន្ធនឹងការបង្កើតគណបក្ស ឬចលនានយោបាយណាមួយ
ភ្នំពេញ៖ សហមេធាវីការពារក្តីលោកកឹមសុខា បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១ បញ្ជាក់ជាថ្មីម្តងទៀតថា បុគ្គល ឬក្រុមណា ដែលមានបំណងបង្កើត ឬបានកំពុងបង្កើត ឬបានបង្កើតគណបក្សនយោបាយ ឬចលនានយោបាយណាមួយ សូមកុំយកករណី ឬឈ្មោះរបស់លោកកឹមសុខា ទៅភ្ជាប់ពាក់ព័ន្ធជាមួយ។
អានបន្ត -
ពលករខ្មែរនៅថៃ ប្រឈមការចាប់ខ្លួនព្រោះគ្មានប្រាក់ចុះឈ្មោះសុំសិទ្ធិធ្វើការស្របច្បាប់
ពលករខ្មែរធ្វើការនៅប្រទេសថៃជាច្រើននាក់នៅតែពុំមានលទ្ធភាពចុះឈ្មោះសុំសិទ្ធិធ្វើការងារស្របច្បាប់បាននៅឡើយ ស្របពេលដែលថ្ងៃផុតកំណត់ចុះឈ្មោះនៅចុងសប្ដាហ៍នេះ។ ពលករខ្លះមានជីវភាពខ្វះខាត និងខ្លះទៀត ពុំដឹងព័ត៌មាន អំពីអាជ្ញាធរថៃបើកឱ្យពលករបរទេសសុំសិទ្ធិធ្វើការស្របច្បាប់នៅឡើយ។ មន្ត្រីសង្គមស៊ីវិល យល់ថា ពលករទាំងនោះអាចនឹងត្រូវអាជ្ញាធរថៃចាត់វិធានការតាមច្បាប់នៅពេលខាងមុខ។
អានបន្ត -
រដ្ឋាភិបាលថារបាយការណ៍សង្គមស៊ីវិលសិក្សាបញ្ហាសិទ្ធិមនុស្សមិនច្បាស់
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាច្រានចោលរបាយការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលចេញផ្សាយថា នៅឆ្នាំ២០២០កម្ពុជានៅតែមានការរំលោភសិទ្ធិមនុស្សនិងធ្វើទុកបុកម្នេញអ្នកគាំទ្រ និងអ្នកនយោបាយបក្សប្រឆាំង។
អានបន្ត -
មន្ត្រីសិទ្ធិមនុស្សរបស់រដ្ឋាភិបាល ទាត់ចោលរបាយការណ៍ដែលចេញដោយអង្គការមួយចំនួនក្នុងឆ្នាំ២០២០
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាលបានចេញសេចក្តីសង្ខេបពីស្ថានភាពសិទ្ធិមនុស្សនៅឆ្នាំ២០២០ ដោយធ្វើការទាត់ចោលរាល់របាយការណ៍ដែលចេញដោយអង្គការសង្គមស៊ីវិលមួយចំនួន ដែលអង្គភាពនេះចាត់ទុកថាមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល។ ប៉ុន្តែមន្ត្រីសិទ្ធិមនុស្សនៅក្រៅរដ្ឋាភិបាលលើកឡើងថា ការមិនទទួលស្គាល់ចំណុចខ្វះខាតរបស់រដ្ឋាភិបាលបែបនេះ នឹងធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែធ្លាក់ចុះថែមទៀត។
អានបន្ត -
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជំហានដំបូងបានមកដល់កម្ពុជា
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានចាត់ឲ្យរដ្ឋមន្រ្តី មេបញ្ជាការយោធា កូនប្រុសបីរូបរបស់លោក និងកូនរបស់មន្រ្តីជាន់ខ្ពស់ឲ្យចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជំហានដំបូងនៅកម្ពុជា ខណៈវ៉ាក់សាំងពីក្រុមហ៊ុន ស៊ីណូហ្វាម (Sinopharm) ផ្តល់ដោយប្រទេសចិនបានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។
អានបន្ត -
រដ្ឋាភិបាលថារបាយការណ៍សង្គមស៊ីវិលសិក្សាបញ្ហាសិទ្ធិមនុស្សមិនច្បាស់
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាច្រានចោលរបាយការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលចេញផ្សាយថា នៅឆ្នាំ២០២០កម្ពុជានៅតែមានការរំលោភសិទ្ធិមនុស្សនិងធ្វើទុកបុកម្នេញអ្នកគាំទ្រ និងអ្នកនយោបាយបក្សប្រឆាំង។
អានបន្ត -
សមាគមកាសែតស្នើក្រសួងបំភ្លឺបំរាមថតនិងផ្សាយផ្ទាល់ពេលសមត្ថកិច្ចអនុវត្តការងារ
អង្គការផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសមាគមសារព័ត៌មានជាតិអន្តរជាតិចំនួន៤ ស្នើក្រសួងពាក់ព័ន្ធឱ្យបកស្រាយបន្ថែមជុំវិញបទបញ្ជាដែលហាមអ្នកសារព័ត៌មានថត និងផ្សាយផ្ទាល់ នៅពេលសមត្ថកិច្ចកំពុងតែអនុវត្តការងារស៊ើបអង្កេត ឬក្នុងតំបន់ដែលអាជ្ញាធរហាមឃាត់។
អានបន្ត -
អាជ្ញាធរ បង្កើនការរឹតបន្តឹងតាមព្រំដែនខេត្តជាប់វៀតណាម ដើម្បីបង្ការជំងឺកូវីដ-១៩
អាជ្ញាធរខេត្តនៅជាប់ព្រំដែនវៀតណាម បានបង្កើនការរឹតបន្តឹងតាមច្រកចេញចូលទាំងអស់ ដើម្បីបង្ការជំងឺកូវីដ-១៩ (Covid-19) ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាមខាងមុខនេះ តាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន។ ទោះជាយ៉ាងណា ពលរដ្ឋខ្លះ ឲ្យដឹងថា ជនជាតិខ្មែរមិនអាចឆ្លងដែនទៅវៀតណាមបានទេ តែជនជាតិវៀតណាម នៅតែអាចឆ្លងចូលកម្ពុជាបាន។
អានបន្ត -
"ការចង់ឱ្យការជម្រះក្ដីលោក កឹម សុខា បានលឿន លុះត្រាលោក កឹម សុខា ជាប់ឃុំឡើងវិញ ជាចេតនានយោបាយ"
មន្រ្តីសិទ្ធិមនុស្ស រិះគន់ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ដែលថា បើចង់ឱ្យមានការពន្លឿនជម្រះក្ដីលោក កឹម សុខា លុះត្រាតែលោក កឹម សុខា ប្រធានគណបក្សប្រឆាំង ត្រូវជាប់ឃុំឡើងវិញ។ ពួកគេ ចាត់ទុកសំដីរបស់មន្រ្តីក្រសួងយុត្តិធម៌ ថាជាចេតនាដើម្បីចង់អូសបន្លាយពេលជម្រះក្ដីលោក កឹម សុខា ឱ្យកាន់តែយូរថែមទៀត។ រីឯមេធាវីការពារក្ដីលោក កឹម សុខា លើកឡើងថា ច្បាប់មិនអនុញ្ញាតឲ្យឃុំខ្លួនមនុស្សតាមនឹកឃើញនោះទេ។
អានបន្ត -
អាជ្ញាធរអះអាងថាសំណង់ចូលទន្លេជាការសាងសង់ផ្លូវថ្មើរជើង
អាជ្ញាធរអះអាងថា សំណង់បង្គោលបេតុងដែលសាងសង់ចូលទន្លេបាសាក់ត្រង់ចំណុចក្បែរស្ពានព្រះមុនីវង្សនោះគឺជាគម្រោងរបស់សាលារាជធានីសាងសង់ជាផ្លូវដើរដើម្បីការពារច្រាំងទន្លេ សោភ័ណភាពរាជធានី និងសុខភាពរបស់ប្រជាជន។
អានបន្ត -
លោកហ៊ុន សែន ថាលោកហួសអាយុ មិនទាន់អាចចាក់វ៉ាក់សាំងចិនបានទេ
ភ្នំពេញ — លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅល្ងាចថ្ងៃសុក្រនេះ បានប្ដូរគម្រោងមិនទាន់ចាក់វ៉ាក់សាំងចិនSinopharm សម្រាប់ខ្លួនលោកនោះទេ ដោយលើកហេតុផលថាលោកហួសអាយុ។
អានបន្ត -
អតីតបក្សប្រឆាំងចាត់ទុករដ្ឋប្រហារនៅភូមាថាដូចនៅករណីនៅកម្ពុជាដែលមានការរំលាយគណបក្សសង្រ្គោះជាតិ
រដ្ឋប្រហារនៅភូមា ដើម្បីទម្លាក់លោកស្រីអ៊ុងសាន សូជី បានទទួលនូវការរិះគន់ និងថ្កោលទោសពីគ្រប់ទិសទី ជាពិសេសពីប្រទេសប្រកាន់ប្រជាធិបតេយ្យ។ សម្រាប់កម្ពុជា អតីតគណបក្សប្រឆាំងបានប្រៀបប្រដូចថា ករណីនៅភូមានេះ គឺដូចគ្នានឹងករណីនៅកម្ពុជាដែលមានការចាប់ខ្លួនលោកកឹម សុខា និងរំលាយគណបក្សសង្រ្គោះជាតិក្រោមការចោទប្រកាន់ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែ គណបក្សកាន់អំណាចបានអះអាងថា សភាពការណ៍នៅភូមា និងកម្ពុជា គឺខុសគ្នាដូចមេឃ និងដី។
អានបន្ត -
ខណៈប្រទេសកំពុងជម្រុញវារីវប្បកម្ម តើកម្ពុជាគួរចំហរទ្វារធំពេកឲ្យត្រីបរទេសហូរចូលតាមចិត្តទេ?
ភាគីវៀតណាមកាលពីពេលថ្មីៗនេះ បានស្នើឲ្យភាគីកម្ពុជាដករបាំងនាំត្រីពីវៀតណាមចូលកម្ពុជា ចំនួន៤ប្រភេទ ក្នុងនោះមានត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ។ ក៏ប៉ុន្តែភាគីកម្ពុជា កំពុងបង្ហាញហេតុផលសមស្របមួយចំនួន ដែលថាការបិទជាបណ្តោះអាសន្នការនាំចូលត្រីពីវៀតណាមនេះ គឺធ្វើឡើងដើម្បីតម្រូវទៅលើគោលការណ៍ និងដំណោះស្រាយគ្រប់គ្រងប្រទេស និងប្រជាជនរបស់ខ្លួន ឲ្យមានស្ថិរភាពនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩នេះ។
អានបន្ត -
រដ្ឋមន្រ្តីកសិកម្មកំពុងសិក្សាពីបច្ចេកទេសនិងមូលហេតុដែលវៀតណាមអាចនាំត្រីចូលកម្ពុជាយ៉ាងគំហុក
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន កំពុងសិក្សាពីបច្ចេកទេសនិងមូលហេតុដែលធ្វើឱ្យវៀតណាមអាចមានលទ្ធភាពនាំត្រីចូលមកប្រទេសកម្ពុជាបានយ៉ាងគំហុក។
អានបន្ត -
ចៅក្រមទទួលបន្ទុកច្រានចោលការលើកឡើងរបស់ក្រុមមេធាវីលោក កឹម សុខា
កាលពីម្សិលមិញក្រសួងយុត្តិធម៌បានច្រានចោលការចោទប្រកាន់របស់ក្រុមមេធាវីលោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំងថាសំណុំរឿង «ក្បត់ជាតិ» របស់កូនក្ដីរបស់ពួកគេគឺជារឿងនយោបាយដែលទាមទារឲ្យមានដំណោះស្រាយនយោបាយជាជាងការដោះស្រាយរបស់តុលាការ។
អានបន្ត -
អ្នកនាំពាក្យថាបើចង់ពន្លឿនក្តី ទាល់តែលោក កឹម សុខា វិលទៅជាប់ពន្ធនាគារវិញ
មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ បានបោះពាក្យសម្ដីថា បើចង់ឱ្យពន្លឿននីតិវិធីបើកសវនាការលើសំណុំរឿងមេដឹកនាំអតីតបក្សប្រឆាំង លោក កឹម សុខា ឱ្យបានឆាប់ដូចករណីអ្នកដែលកំពុងជាប់ឃុំ លុះត្រាតែលោក កឹម សុខា វិលទៅជាប់ពន្ធនាគារនៅឯត្រពាំងផ្លុងវិញ។
អានបន្ត