កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩របស់ចិននឹងមកដល់កម្ពុជានៅចុងសប្តាហ៍នេះ
ប្រមុខរដ្ឋាភិបាលបានប្រកាសថា វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩របស់ចិននឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ យោងតាមសារជាសំឡេងផ្ញើទៅកាន់ក្រុមការងារវ៉ាក់សាំង និងត្រូវបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំដល់មន្ត្រីសុខាភិបាល ត្រៀមរៀបចំកម្មវិធីទទួលវ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី៧ ខែកុម្ភៈ។
អានបន្ត -
លោកស៊ុន ចាន់ថុល៖ ការដែលមិនផ្តល់បណ្ណបើកបរត្រឹមត្រូវដល់ប្រជាជន គឺប្រៀបដូចជាសម្លាប់ពួកគេដូច្នោះដែរ
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ នាឱកាសពិធីសម្ពោធនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់» នៅព្រឹកនេះ បានលើកឡើងថា មជ្ឍមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់នេះ គឺជាមជ្ឈមណ្ឌលស្តង់ដារអន្តរជាតិដំបូងគេនៅកម្ពុជា សម្រាប់បណ្តុះបណ្តាលអ្នកបើកបររថយន្តធុនធ្ងន់ប្រកបដោយវិជ្ជាជីវៈ។ បើតាមលោកស៊ុន ចាន់ថុល ថ្នាក់បង្រៀនដំបូងនឹងចាប់ផ្តើមចុះឈ្មោះចូលរៀន នៅខែកុម្ភៈនេះតទៅ ដោយ៥០នាក់ដំបូង នឹងត្រូវបានបញ្ចុះតម្លៃសិក្សា៥០%។ ការសិក្សានេះ នឹងមានបញ្ចូលការស្នាក់នៅផងដែរ។ ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ទៅមន្ត្រីក្រោមឱវាទឲ្យពង្រឹងឡើងវិញ លើការផ្តល់បណ្ណបើកបរ ដោយចេញពីការបង្រៀននិងការប្រឡងត្រឹមត្រូវទៅតាមប្រភេទនៃយានយន្ត។ លោកស៊ុន ចាន់ថុល បន្ថែមថា ការដែលមិនផ្តល់បណ្ណបើកបរត្រឹមត្រូវដល់ប្រជាជន គឺប្រៀបដូចជាសម្លាប់ពួកគេដូច្នោះដែរ។
អានបន្ត -
តុលាការថា សវនាការលោកកឹម សុខាមិនទាន់អាចបន្តបានទេព្រោះកំពុងជាប់ដៃដោះស្រាយសំណុំរឿងកកស្ទះ
តុលាការសាលាដំបូងរាជធានីភ្នំពេញបានប្រកាសថា សវនាការលោកកឹម សុខា មិនទាន់អាចបន្តឡើងវិញបានទេនៅពេលនេះ ព្រោះតែកំពុងតែរវល់ដៃដោះស្រាយសំណុំរឿងដែលកកស្ទះនៅតុលាការ ។ បន្ថែមពីនេះ បញ្ហាបន្តរីករាលដាលនៃជំងឺកូវីដ១៩ក៏ជាឧបសគ្គនៃការបន្តសវនាការនេះផងដែរ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់តុលាការនៅថ្ងៃទី០២ ខែកុម្ភៈ តែទើបត្រូវបានក្រុមមេធាវីលោកកឹម សុខា បង្ហាញជាសាធារណៈនៅថ្ងៃព្រហស្បតិ៍នេះ។ ក្រុមមេធាវីលោកកឹម សុខា ប្រាប់វិទ្យុបារាំងអន្តរជាតិថា ពួកគេមិនអាចទទួលបានទេនូវការសម្រេចដោយហេតុផលបែបនេះ។
អានបន្ត -
សហគមន៍ស្រែប្រាំងកំពុងប្រឈមនឹងបាត់ដីធ្លាប់អាស្រ័យផលក្រោយថ្នាក់ជាតិរក្សាភាពស្ងៀមស្ងាត់
ស្រុកតំបែរ ខេត្តត្បូងឃ្មុំ៖ នៅម៉ោង៤ទៀបភ្លឺ ថ្ងៃទី៣ ខែសីហាឆ្នាំមុន អ្នកស្រី ថា គន្ធា អាយុ២៧ឆ្នាំ ដែលកំពុងមានផ្ទៃពោះ៥ខែនាពេលនោះ កំពុងតែលង់លក់ក្នុងដំណេកនៅឯផ្ទះរបស់គាត់ ស្ថិតនៅភូមិស្រែប្រាំង ដោយមិនដឹងទាល់តែសោះពីការដាក់ពង្រាយកម្លាំងយោធានៅឯសហគមន៍មានជម្លោះដីធ្លី ស្ថិតនៅក្នុងឃុំត្រពាំងព្រីង។ ព្រឹកឡើង គាត់បានទទួលដំណឹងនេះតាមរយៈព័ត៌មានត្រូវបានចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលរាយការណ៍ថា អ្នកភូមិ២១នាក់ហើយត្រូវបានទាហានចាប់ខ្លួននៅឯដីចម្ការមានជម្លោះជាមួយក្រុមហ៊ុនចិន ហាម៉ីនី វីន អ៊ិនវេសមេន (Harmony Win Investment)។
អានបន្ត -
សហគមន៍ខេត្តព្រះវិហារធ្វើពិធីសែនព្រេនអ្នកតាដាក់បណ្ដាសាចំពោះអ្នករំលោភដីធ្លី
ជនជាតិដើមភាគតិចកួយជា ១០០នាក់ រស់នៅខេត្តព្រះវិហារបានរួមគ្នាធ្វើពិធីសែនព្រេន ដើម្បីដាក់បណ្ដាសាចំពោះក្រុមហ៊ុន និងអាជ្ញាធរណា ដែលរំលោភដីធ្លីរបស់ពួកគាត់។ អ្នកភូមិអះអាងថា ក្រោយពីក្រុមហ៊ុនស្ករអំពៅចិន ហេងហ្វូ (Hengfu Group Sugar Industry) ផ្អាកវិនិយោគនៅតំបន់នោះ អាជ្ញាធរមូលដ្ឋានបែរជាហួងហែងដីធ្លី ដែលកំពុងមានជម្លោះនោះមកកាន់កាប់ខ្លួនឯង ពុំព្រមប្រគល់ឱ្យពលរដ្ឋអាស្រ័យផលវិញទេ។
អានបន្ត -
សហគមន៍ខេត្តព្រះវិហារធ្វើពិធីសែនព្រេនអ្នកតាដាក់បណ្ដាសាចំពោះអ្នករំលោភដីធ្លី
ជនជាតិដើមភាគតិចកួយជាង ១០០នាក់ រស់នៅខេត្តព្រះវិហារបានរួមគ្នាធ្វើពិធីសែនព្រេន ដើម្បីដាក់បណ្ដាសាចំពោះក្រុមហ៊ុន និងអាជ្ញាធរណា ដែលរំលោភដីធ្លីរបស់ពួកគាត់។ អ្នកភូមិអះអាងថា ក្រោយពីក្រុមហ៊ុនស្ករអំពៅចិន ហេងហ្វូ (Hengfu Group Sugar Industry) ផ្អាកវិនិយោគនៅតំបន់នោះ អាជ្ញាធរមូលដ្ឋានបែរជាហួងហែងដីធ្លី ដែលកំពុងមានជម្លោះនោះមកកាន់កាប់ខ្លួនឯង ពុំព្រមប្រគល់ឱ្យពលរដ្ឋអាស្រ័យផលវិញទេ។
អានបន្ត -
ប្រទេសកម្ពុជានឹងទទួលបានវ៉ាក់សាំងកូវីដ១៩ ចំនួន ១,៣ លានដូស ពី COVAX ក្នុងត្រីមាសទី ១ និងទី ២ ឆ្នាំ ២០២១ នេះ
អង្គការសុខភាពពិភពលោក (WHO) បានព្យាករណ៍ថាប្រទេសកម្ពុជានឹងទទួលបានវ៉ាក់សាំងកូវីដ១៩ ជិត ១,៣ លានដូសរបស់ AstraZeneca/Oxford ដែលមានកិច្ចព្រមព្រៀងទទួលសិទ្ធិដោយក្រុមហ៊ុនផលិតវ៉ាក់សាំងឥណ្ឌា Serum Institute of India ដែលត្រូវបានស្គាល់ថាជា Covishield ផងដែរនោះ ក្នុងឆមាសទី ១ នៃឆ្នាំនេះតាមរយៈកម្មវិធី COVAX។
អានបន្ត -
ពលរដ្ឋនៅរស់នៅតាមបណ្ដោយផ្លូវរថភ្លើងក្នុងខណ្ឌទួលគោក ស្វែងរកដំណោះស្រាយពីសាលាក្រុងភ្នំពេញ
ប្រជាពលរដ្ឋ ៣០គ្រួសាររស់នៅតាមបណ្ដោយផ្លូវរថភ្លើងក្នុងសង្កាត់ទឹកល្អក់ ១ និងសង្កាត់បឹងកក ២ ស្វែងរកដំណោះស្រាយពីអាជ្ញាធររាជធានីភ្នំពេញ ដោយសារតែគម្រោងអភិវឌ្ឍន៍ផ្លូវបេតុងរបស់រដ្ឋ ធ្វើឲ្យប៉ះពាល់ផ្ទះសម្បែងរបស់គាត់។ សង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិលំនៅឋាន សង្ឃឹមថា អាជ្ញាធររដ្ឋ នឹងដោះស្រាយផលប៉ះពាល់នានាជូនពលរដ្ឋដោយសន្តិវិធី និងអាចទទួលយកបាន ដូចការដោះស្រាយជូនពលរដ្ឋនៅអគារប៊ូលឌិញដែរ។
អានបន្ត -
មន្ទីរអប់រំពិន័យគ្រូទារលុយសិស្សនៅសាលាសន្ធរម៉ុកឱ្យឈប់បង្រៀន១ឆ្នាំដើម្បីពិចារណាកំហុស
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី៣កុម្ភៈនេះថា អ្នកគ្រូដែលជំរិតទារលុយកូនសិស្សនៅសាលាបឋមសិក្សាសន្ធរម៉ុកក្នុងខណ្ឌទួលគោក ត្រូវបានមន្ទីរផ្លាស់ប្តូរឱ្យទៅធ្វើជាបុគ្គលិកទីចាត់ការនៅសាលាបឋមសិក្សាសែនសុខ ក្នុងខណ្ឌសែនសុខ និងមិនអនុញ្ញាតឲ្យបង្រៀននោះទេ។
អានបន្ត -
ក្រុមហ៊ុនសិង្ហបុរី និងចិន នឹងកាន់កាប់សិទ្ធិប្រមូលសំរាមក្នុងរាជធានីភ្នំពេញជាមួយក្រុមហ៊ុនស៊ីនទ្រី
តំណាងក្រុមហ៊ុនប្រមូលសំរាម ឱ្យដឹងថា ក្រុមហ៊ុនសិង្ហបុរី និងចិន នឹងកាន់កាប់សិទ្ធិប្រមូលនិងគ្រប់គ្រងសំរាមនៅតំបន់ចំនួន២ក្នុងចំណោមបីតំបន់នៅរាជធានីភ្នំពេញ ខណៈក្រុមហ៊ុនស៊ីនទ្រីនឹងបន្តសេវាកម្មរបស់ខ្លួននៅតំបន់ភាគកណ្តាលនិងខាងត្បូងនៃទីក្រុង។
អានបន្ត -
តុលាការសម្រេចលើកសំណុំរឿងញុះញង់របស់លោករ៉ុង ឈុនទៅបន្តសវនាការជាថ្មីទៀតនៅថ្ងៃទី១៧ ខែកុម្ភៈ
ដូចការគ្រោងទុក សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈនេះ បានបន្តបើកសវនាការជំនុំជម្រះលើលោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលបានជាប់ចោទពីបទញុះញង់ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាមក្នុងខេត្តត្បូងឃ្មុំ។ ក្រោយបើកសវនាការពេញមួយព្រឹកនេះ តុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចលើកសំណុំរឿងលោករ៉ុង ឈុន ទៅបន្តបើកសវនាការជាថ្មីទៀតនៅថ្ងៃទី១៧ ខែកុម្ភៈខាងមុខ។
អានបន្ត -
ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី ជួយស្ត្រីខ្មែរដែលរងគ្រោះដោយម្ចាស់ផ្ទះកាត់ត្រចៀកត្រឡប់មកកម្ពុជាវិញ
ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជួយអន្តរាគមន៍នាំក្មេងស្រីខ្មែរឥស្លាមម្នាក់ត្រឡប់មកកម្ពុជាវិញកាលពីចុងខែមករា បន្ទាប់ពីម្ចាស់ផ្ទះធ្វើទារុណកម្មកាត់ត្រចៀក។
អានបន្ត -
ខ្លឹមសារសន្ទនាឯកជនលើបណ្តាញសង្គមគ្របដណ្តប់សវនាការជុំទីពីររបស់លោក រ៉ុង ឈុន
ភ្នំពេញ — តុលាការរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ បានយកខ្លឹមសារនៃការឆ្លើយឆ្លងសន្ទនាឯកជនលើបណ្តាញទំនាក់ទំនងសង្គម Facebook និង Telegram ដើម្បីទាញយកចម្លើយជនជាប់ចោទពីររូប គឺកញ្ញា ស កន្និកា និងលោក តុន និមល ដែលស្ថិតក្នុងសំណុំរឿងការឃុំខ្លួនលោករ៉ុង ឈុន។
អានបន្ត -
ត្រៀមយប់នេះ មានទូកឈើ ចេញពីញឺនឃុំស្ដៅចូលខេត្តស្ទឹងត្រែង
ស្ទឹងត្រែង ៖ ឈើគ្រឿងផ្ទះប្រមាណពី ៨ ទៅ ១០ ម៉ែត្រគូបក្រុមឈ្មួញប្រមូលគ្នាពី ១០ ទៅ ២០ នាក់ អូសទម្លាក់ទឹកទន្លេសេកុង ត្រង់ចំណុចអូរញ៉ាងភូមិញឺន ឃុំស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
អានបន្ត -
លោកវេង សាខុន៖ ភាគីវៀតណាមមិនគួរយករឿងត្រីបួនប្រភេទ មកធ្វើជាបញ្ហាត្រីមុខ
លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកនេះថា ភាគីវៀតណាមមិនគួរយកបញ្ហាការផ្អាកនាំចូលត្រីចំនួន៤ប្រភេទចូលមកប្រទេសកម្ពុជា។ ការគូសបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីកម្ពុជាទទួលបានលិខិតមួយពីខាងភាគីវៀតណាម ស្នើឲ្យកម្ពុជាពិចារណាលុបចោលការផ្អាកការនាំចូលត្រី មានដូចជា ត្រីប្រា ត្រីពោ ត្រីអណ្ដែង និងត្រីឆ្តោ ជាដើម។ ក៏ប៉ុន្តែ លោក វេង សាខុន បានបញ្ជាក់ដែរថា ការផ្អាកជាបណ្តោះអាសន្ននូវការនាំចូលផលិតផលជលផលពីក្រៅស្រុក គឺដោយសារផលិតផលពីវិស័យវារីវប្បកម្មក្នុងស្រុកមានការកើនឡើង ហើយប្រជាពលរដ្ឋកម្ពុជាកំពុងចាប់ផ្តើមប្រកបរបរវារីវប្បកម្មក៏មានចំនួនកើនឡើងដែរ។
អានបន្ត -
សហរដ្ឋអាមេរិក និងកម្ពុជាជួបពិភាក្សាគ្នាស្ដីពីការទប់ស្កាត់ការជួញដូរមនុស្សនៅកម្ពុជា
មន្រ្តីស្ថានទូតសហរដ្ឋអាមេរិក និងអគ្គស្នងការនគរបាលជាតិបានជួបពិភាក្សាគ្នា ស្ដីពីការទប់ស្កាត់ការជួញដូរមនុស្សនៅកម្ពុជា។ ជំនួបនេះធ្វើឡើងក្រោយពីក្រសួងការបរទេសសហរដ្ឋអាមេរិក ចេញរបាយការណ៍មួយ កាលពីចុងឆ្នាំ២០២០ រកឃើញថា កម្ពុជាមិនបានគោរពឱ្យបានពេញលេញ តាមបទដ្ឋានអប្បបរមាក្នុងការលុបបំបាត់ការជួញដូរមនុស្សនៅឡើយទេ។
អានបន្ត -
US, Cambodia to beef up human trafficking fight
United States law enforcement and Cambodian police further strengthened their mutual commitment to combatting human trafficking at a meeting between the two sides on Monday.
អានបន្ត -
អ្នកសារព័ត៌មានខ្លះ បារម្ភអំពីការចុះយកព័ត៌មាន នៅដែនសមត្ថកិច្ចរបស់ប៉ូលិស ក្រោយពីអាជ្ញាធរតម្រូវឲ្យស្នើសុំជាមុន
អ្នកសារព័ត៌មានខ្លះ ព្រួយបារម្ភថា នឹងជួបការលំបាកក្នុងការរាយការណ៍ព័ត៌មាន ហើយអាចប្រឈមទោសទណ្ឌនានា ដោយសារក្រសួងព័ត៌មាន និងនគរបាលចេញបម្រាម មិនច្បាស់លាស់ អំពីការតម្រូវឲ្យស្នើសុំអាជ្ញាធរជាមុន។ អ្នកជំនាញជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ច ចែងឲ្យច្បាស់ អំពីការហាមប្រាមនេះ។
អានបន្ត -
មន្ត្រីកម្ពុជាឆ្លើយតបទៅអង្គការសហប្រជាជាតិថា ក្នុងពន្ធនាគារកម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ នោះទេ
មន្ត្រីកម្ពុជាអះអាងថាគ្មានទេកូវីដ១៩ក្នុងពន្ធនាគារកម្ពុជា ដែលការលើកឡើងបែបនេះឆ្លើយតបទៅនឹងការអំពាវនាវរបស់អង្គការសហប្រជាជាតិឲ្យមានការធ្វើតេស្តលើអ្នកទោសទាំងអស់ ដោយហេតុថាកាលពីខែវិច្ឆិកាមន្ត្រីជាន់ខ្ពស់ពន្ធនាគារម្នាក់មានផ្ទុកកូវីដ១៩ បានទៅកាន់ទីនោះ និងក៏ជាពេលដែលកម្ពុជាមានការឆ្លងក្នុងសហគមន៍ដំបូងផងដែរ។
អានបន្ត