កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
សង្គមស៊ីវិលថា យុវជនចលនាមាតាធម្មជាតិជួយរដ្ឋាភិបាលច្រើនផ្នែកបរិស្ថាន គឺមិនគួរចាប់ចងពួកគាត់ទេ
មន្ត្រីសង្គមស៊ីវិល និងអ្នកឃ្លាំមើលបរិស្ថានយល់ថា យុវជនចលនាមាតាធម្មជាតិ បានបំពេញភារកិច្ចជាពលរដ្ឋល្អរួមចំណែកជួយរដ្ឋាភិបាលច្រើនក្នុងការឃ្លាំមើល និងការពារបរិស្ថានដូច្នេះអាជ្ញាធររដ្ឋាភិបាលពុំគួរចាប់ចងពួកគេនោះទេ។ ថ្មីៗ នេះអាជ្ញាធរខេត្តកំពតបានប្រកាសទទួលស្គាល់ ពីចំណុចខ្វះខាតមួយចំនួន ទាក់ទិនការបង្ហូរទឹកលូ ចូលព្រែកកំពត ហើយអាជ្ញាធរកំពុងចាត់វិធានការដោះស្រាយ ក្រោយការបង្ហោះវីដេអូរិះគន់របស់យុវជនចលនាមាតាធម្មជាតិ។
អានបន្ត -
ការសិក្សាថ្មី៖ ការអភិវឌ្ឍតំបន់ឆ្នេរ«គំរាមកំហែង»បរិស្ថាននិងសហគមន៍នេសាទ
ភ្នំពេញ — អង្គការសង្គមស៊ីវិលបានបង្ហាញក្តីព្រួយបារម្ភអំពីការអភិវឌ្ឍនានានៅតាមតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា ដោយក្នុងនោះពួកគេជំរុញឲ្យវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមឲ្យបានទូលំទូលាយ និងធានាថាកុំឲ្យប៉ះពាល់ប្រជានេសាទ។
អានបន្ត -
ពលរដ្ឋនៅរស់នៅតាមបណ្ដោយផ្លូវរថភ្លើងក្នុងខណ្ឌទួលគោក ស្វែងរកដំណោះស្រាយពីសាលាក្រុងភ្នំពេញ
ប្រជាពលរដ្ឋ ៣០គ្រួសាររស់នៅតាមបណ្ដោយផ្លូវរថភ្លើងក្នុងសង្កាត់ទឹកល្អក់ ១ និងសង្កាត់បឹងកក ២ ស្វែងរកដំណោះស្រាយពីអាជ្ញាធររាជធានីភ្នំពេញ ដោយសារតែគម្រោងអភិវឌ្ឍន៍ផ្លូវបេតុងរបស់រដ្ឋ ធ្វើឲ្យប៉ះពាល់ផ្ទះសម្បែងរបស់គាត់។ សង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិលំនៅឋាន សង្ឃឹមថា អាជ្ញាធររដ្ឋ នឹងដោះស្រាយផលប៉ះពាល់នានាជូនពលរដ្ឋដោយសន្តិវិធី និងអាចទទួលយកបាន ដូចការដោះស្រាយជូនពលរដ្ឋនៅអគារប៊ូលឌិញដែរ។
អានបន្ត -
សំរាមជិត៣០តោនត្រូវបានប្រមូលចេញពីស្ទឹងសៀមរាប
អាជ្ញាធរសង្កាត់សៀមរាម ក្រុងសៀមរាបអះអាងថារយៈពេលជាងមួយឆ្នាំកន្លងមកមានសំរាមប្រមាណជិត៣០តោនត្រូវបានកាយចេញពីស្ទឹងសៀមរាបផ្នែកខាងក្រោម។
អានបន្ត -
លោកហ៊ុន សែន៖លោកង្វៀន ហ្វ៊ូចុងនឹងជួយពង្រឹងទំនាក់ទំនងCPPនិងបក្សកុំម្មុយនីស្តវៀតណាមឱ្យកាន់តែស៊ីជម្រៅ
នាយករដ្ឋមន្រ្តីកម្ពុជា លោកហ៊ុន សែន នៅថ្ងៃទី១ ខែកុម្ភៈម្សិលមិញនេះ បានសរសេរលិខិតអបអរសាទរទៅកាន់លោកង្វៀន ហ្វ៊ូចុង ដែលទើបត្រូវបានជ្រើសរើសជាថ្មីជាអគ្គលេខាធិការគណបក្សកុំម្មុយនីស្តវៀតណាមកាលពីថ្ងៃទី៣១ ខែមករាកន្លងទៅ។ ចំពោះការជ្រើសរើសលោកង្វៀន ហ្វ៊ូចុងជាថ្មីនេះ លោកនាយរកដ្ឋមន្រ្តីកម្ពុជាបានបង្ហាញការជឿជាក់ថា ទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុំម្មុយនីស្តវៀតណាមនឹងកាន់តែមានភាពស៊ីជម្រៅបន្ថែមទៀត។
អានបន្ត -
សម្ព័ន្ធសហជីពសាកល (CIVICUS) អំពាវនាវឲ្យរបបលោក ហ៊ុន សែន ដោះលែងលោក រ៉ុង ឈុន ជាបន្ទាន់
សម្ព័ន្ធសហជីពសាកល (global civil society alliance CIVICUS ) អំពាវនាវឲ្យតុលាការដោះលែងលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា សកម្មជនបរិស្ថាន និងសកម្មជនព្រំដែនជាបន្ទាន់។
អានបន្ត -
លោក ស ខេង៖ ប៉ូលីសអគ្គិភ័យស៊ីប្រាក់ខែរដ្ឋ មិនត្រូវយកការងារសង្គ្រោះនេះធ្វើអាជីវកម្មផ្ទាល់ខ្លួនទេ
នៅក្នុងពិធីនៃទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៥ នៅខេត្តកណ្ដាល នាព្រឹកថ្ងៃអង្គារនេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឲ្យប៉ូលីសចរាចរណ៍រាយការណ៍ប្រាប់លោក នៅពេលដែលពួកគេមិនទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីការងារផាកពិន័យក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ លោក ស ខេង ក៏បានលើកឡើងពីករណីអគ្គិភ័យផងដែរ ដោយលោកស្នើឲ្យគណៈបញ្ជាការឯកភាព រាជធានី-ខេត្ត យកចិត្តទុកដាក់ពិនិត្យមើលករណីប៉ូលីសអគ្គិភ័យ ឆ្លៀតតថ្លៃជាមួយម្ចាស់ផ្ទះដែលរងគ្រោះ មុននឹងធ្វើប្រតិបត្តិការបាញ់ទឹកពន្លត់ភ្លើង។
អានបន្ត -
MFIអេស៊ីលីដានៅភូមា បន្តប្រតិបត្តិការធម្មតាក្រោយការធ្វើរដ្ឋប្រហារទម្លាក់លោកស្រីអ៊ុង សានស៊ូជី
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ(MFI)អេស៊ីលីដានៅប្រទេសភូមានៅតែបន្តដំណើរការប្រតិបត្តិការរបស់ខ្លួនជាធម្មតា បើទោះជារដ្ឋាភិបាលភូមាបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន រយៈពេលមួយឆ្នាំ ក្រោយការធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំស៊ីវិល និងជាទីប្រឹក្សារដ្ឋ លោកស្រី អ៊ុងសាន ស៊ូជីនៅថ្ងៃចន្ទទី១ កុម្ភៈនេះក៏ដោយ។ លោកអ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអង្គារនេះថា ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេស៊ីលីដានៅក្នុងប្រទេសភូមា មិនប៉ះពាល់ទេ ព្រោះតាមច្បាប់ MFI មិនអាចទទួលប្រាក់បញ្ញើពីសាធារណជនទូរទៅបាននោះទេ គឺមានតែធនាគារពាណិជ្ជប៉ុណ្ណោះ។
អានបន្ត -
មន្ត្រីកម្ពុជាកំពុងរកវិធីឆ្លើយតបនឹងការតវ៉ារបស់វៀតណាមរឿងហាមនាំចូលត្រី
ភ្នំពេញ — ក្រសួងពាក់ព័ន្ធរបស់កម្ពុជាបានឱ្យដឹងថា ខ្លួនកំពុងពិភាក្សាគ្នាដើម្បីរិះរកការឆ្លើយតបនឹងរដ្ឋាភិបាលវៀតណាម ដែលបានតវ៉ារឿងកម្ពុជាហាមឃាត់ការនាំចូលត្រីពីប្រទេសខ្លួន។
អានបន្ត -
សម្ព័ន្ធសហជីពសាកល (CIVICUS) អំពាវនាវឲ្យរបបលោក ហ៊ុន សែន ដោះលែងលោក រ៉ុង ឈុន ជាបន្ទាន់
សម្ព័ន្ធសហជីពសាកល (global civil society alliance CIVICUS ) អំពាវនាវឲ្យតុលាការដោះលែងលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា សកម្មជនបរិស្ថាន និងសកម្មជនព្រំដែនជាបន្ទាន់។
អានបន្ត -
អ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ថយចុះ៣៣៥នាក់ ក្នុងឆ្នាំ២០២០
ភ្នំពេញ៖ ពេញមួយឆ្នាំ២០២០ ចំនួនអ្នកស្លាប់នៅកម្ពុជាដោយសារគ្រោះថ្នាក់ចរាចរណ៍ មាន១,៦៦៤នាក់ដែលចុះ៣៣៥នាក់ ស្មើនឹង១៧ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ នេះបើតាមការលើកឡើងរបស់សម្តេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
អានបន្ត -
លោក ហុ៊ន សែន រិះគន់គណៈកម្មការអឺរ៉ុបចំពោះការរារាំងការដឹកជញ្ជូនវ៉ាក់សាំង ខណៈអូស្រ្តាលីបានផ្តល់ជំនួយ
កាលពីម្សិលមិញលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរិះគន់គណៈកម្មការអឺរ៉ុប (EC) ចំពោះការប្រើប្រាស់អំណាចរបស់ខ្លួនក្នុងការទប់ស្កាត់ការដឹកជញ្ជូនវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាអ្វីដែលត្រូវបានគេចាត់ទុកថាជាការប៉ុនប៉ងអាត្មានិយមដើម្បីធានាថា វ៉ាក់សាំងដែលត្រូវបានផលិតមិនត្រូវបានចែកចាយជាសកលរហូតដល់ពួកគេត្រូវបានបញ្ជូនទៅប្រទេសជាសមាជិកសហភាពអឺរ៉ុប។
អានបន្ត -
ពលរដ្ឋនៅជាប់ផ្លូវរថភ្លើង ស្នើអាជ្ញាធរដោះដូរដីឱ្យខ្លួននៅក្បែរទីតាំងកំពុងរស់នៅ
ប្រជាពលរដ្ឋ៣០គ្រួសារដែលរងផលប៉ះពាល់ដោយការអភិវឌ្ឍផ្លូវរថភ្លើងទៅជាផ្លូវបេតុងនិងអាងស្តុកទឹក ក្នុងខណ្ឌទួលគោក ស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ ដោះដូរដីនៅក្បែរទីតាំងចាស់ដែលពួកគេធ្លាប់រស់នៅ ដើម្បីឱ្យពួកគេងាយស្រួលប្រកបរបរចិញ្ចឹមជីវិត។
អានបន្ត -
តើរដ្ឋបាលថ្មីអាមេរិកនឹងលូកដៃជួយក្រុមអតីតបក្សប្រឆាំង ដើម្បីបានចូលស្រុក និងចូលរួមការបោះឆ្នោតដែរឬទេ?
លោកសម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិកាលពីសប្តាហ៍មុនបានសរសេរអបអរសាទរមួយច្បាប់ផ្ញើទៅកាន់រដ្ឋមន្រ្តីការបរទេសថ្មីរបស់អាមេរិក។ ក្នុងលិខិតជាភាសាអង់គ្លេសនោះ លោកសម រង្ស៊ី បានស្នើសុំឱ្យអាមេរិកធ្វើយ៉ាងណាជួយដល់ក្រុមមន្រ្តីអតីតគណបក្សសង្រ្គោះជាតិអាចចូលមកប្រទេសកម្ពុជាបានឡើងវិញ ដើម្បីចូលរួមការបោះឆ្នោតឃុំសង្កាត់នៅក្នុងឆ្នាំ២០២២ និង ការបោះឆ្នោតជាតិនៅក្នុងឆ្នាំ២០២៣។ ជាការកត់សម្គាល់ ការស្នើសុំរបស់លោកសម រង្ស៊ីនេះ ធ្វើឡើងបន្ទាប់ពីលោកចូ បាយដិន ដែលត្រូវបានគេចាត់ទុកជាអ្នកប្រជាធិបតេយ្យនិយមឡើងធ្វើជាប្រធានាធិបតីថ្មីរបស់អាមេរិក។ ដូច្នេះ តើអាចទេ អាមេរិកនឹងលូកដៃជួយដល់ក្រុមអតីតបក្សប្រឆាំងនោះ?
អានបន្ត -
សម្ដេច ស ខេង៖ «បើយើងមិនស្រុះគ្នាទប់ស្កាត់ទេ គ្រឿងញៀននឹងត្រួតត្រាយើងនៅថ្ងៃណាមួយ»
ភ្នំពេញ៖ ការចរាចរណ៍គ្រឿងញៀននៅកម្ពុជា កំពុងសាយភាយដល់ទីជនបទ នៅតាមបណ្តាខេត្តនានា។ សកម្មភាពលួចចរាចរណ៍គ្រឿងញៀនដល់ទីជនបទបែបនេះ បានធ្វើឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្តេច ស ខេង ព្រួយបារម្ភថា ថ្ងៃណាមួយគ្រឿងញៀននឹងអាចត្រួតត្រាកម្ពុជា បើអាជ្ញាធរពាក់ព័ន្ធមិនស្រុះស្រួលគ្នា ក្នុងការដោះស្រោយបញ្ហាសង្គមមួយនេះ។
អានបន្ត -
អ្នកលេងហ្វេសប៊ុកមួយចំនួនបានលើកយកការធ្វើរដ្ឋប្រហារនៅភូមាមកឆ្លុះបញ្ចាំងលើមេដឹកនាំកម្ពុជា
អ្នកលេងហ្វេសប៊ុក (Face Book) មួយចំនួនបានសម្ដែងមតិចាប់អារម្មណ៍នឹងការធ្វើរដ្ឋប្រហារយោធានៅប្រទេសភូមា ឬមីយ៉ាន់ម៉ា (Myanmar) និងបានលើកយករឿងនេះ មកឆ្លុះបញ្ចាំងដល់មេដឹកនាំនៅកម្ពុជា។ អ្នកវិភាគនយោបាយយល់ថា មតិរិះគន់របស់ពលរដ្ឋនេះ ដោយសារពួកគាត់មិនពេញនឹងរបបដឹកនាំបែបផ្ដាច់ការ។
អានបន្ត -
សមយុទ្ធយោធានាគមាស រវាងកម្ពុជា និងចិនត្រូវបានពន្យារពេល
សមយុទ្ធយោធានាគមាសឆ្នាំ ២០២១ ដែលបានធ្វើរួមគ្នារវាងកម្ពុជានិងចិនត្រូវបានពន្យារពេលដោយសារជំងឺរាតត្បាតកូវីដ-១៩ និងគ្រោះទឹកជំនន់កាលពីឆ្នាំមុននៅកម្ពុជាដែលបានប្រើប្រាស់កម្លាំងរបស់យោធាយ៉ាងច្រើន។
អានបន្ត -
ប្រជានេសាទ៖ ប្រភេទត្រីដែលត្រូវអភិរក្សបន្តបាត់បង់ ដោយសារបទល្មើសនេសាទនិងហេតុផលជីវភាព
ឃុំអូរគ្រាងស្រុកសំបូរ ខេត្តក្រចេះ — លោក ម៉ម ចេប បានឡើងទូកទៅមើលមង និងលបដាក់ត្រីរបស់លោក ដែលដាក់នៅតាមច្រាំងទន្លេមេគង្គខ្សែទឹកខាងលើ នៅចម្ងាយប្រមាណ ៥ គីឡូម៉ែត្រ ពីផ្ទះរបស់លោក ក្នុងភូមិកោះខ្ញែរ ឃុំអូរគ្រាង ស្រុកសំបូរ ខេត្តក្រចេះ។ ត្រីដែលជាប់មងនិងលប ហើយមានមិនដល់បីគីឡូក្រាមផងនោះមិនមែនជាត្រីដែលកម្រ ឬរងការគំរាមកំហែងផុតពូជទេ។ វាជាប្រភេទត្រីដែលអាចចាប់បាន នៅក្នុងទឹករាក់ រួមមានដូចជាត្រីឆ្លាំង ត្រីកែ ត្រីរាល និងត្រីក្អែក។
អានបន្ត -
តុលាការកំពូល នឹងប្រកាសសាលដីកាសំណុំរឿងសុំនៅក្រៅឃុំរបស់សកម្មជនបរិស្ថាន៣នាក់នៅសប្តាហ៍ក្រោយ
តុលាការកំពូល គ្រោងប្រកាសសាលដីកាលើសំណុំរឿងសុំនៅក្រៅឃុំរបស់សកម្មជនបរិស្ថានចំនួន៣នាក់នៅដើមសប្តាហ៍ក្រោយ ក្រោយពីបើកសវនាការអសាធារណៈលើសំណុំរឿងនេះ នៅថ្ងៃទី១ ខែកុម្ភៈនេះ។
អានបន្ត -
ពួកយោធាឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី
ក្រុមថ្នាក់ដឹកនាំយោធាបានឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី មេដឹកនាំប្រទេសមីយ៉ាន់ម៉ា ដែលកើតចេញពីការបោះឆ្នោតនៅព្រឹកថ្ងៃចន្ទទី១ ខែកុម្ភៈនេះ។
អានបន្ត