កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
កម្ពុជាស្នើការ«គោរពគ្នា»ក្នុងលិខិតផ្ញើជូនរដ្ឋមន្ត្រីការបរទេសថ្មីរបស់អាមេរិក
ភ្នំពេញ — លោករដ្ឋមន្ត្រីការបរទេសកម្ពុជា ប្រាក់ សុខុន បានផ្ញើលិខិតមួយច្បាប់ជូនរដ្ឋមន្ត្រីការបរទេសថ្មីរបស់សហរដ្ឋអាមេរិក លោក Antony Blinken ដែលទើបចូលកាន់ដំណែងថ្មី ជាមួយនឹងការអំពាវនាវឱ្យទីក្រុងវ៉ាស៊ីងតោន គោរពទីក្រុងភ្នំពេញស្មើមុខស្មើមាត់ជារដ្ឋអធិបតេយ្យដូចគ្នា។
អានបន្ត -
បំណុលបរទេសរបស់កម្ពុជាកើនដល់ជិត៩ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២០
ភ្នំពេញ — បំណុលសាធារណៈក្រៅប្រទេសដែលរដ្ឋាភិបាលកម្ពុជាជំពាក់ដៃគូបរទេស បានកើនឡើងយ៉ាងគំហុកដល់ជិត ៩ ពាន់លានដុល្លារ គិតត្រឹមដំណាច់ឆ្នាំ ២០២០។
អានបន្ត -
បណ្ឌិត សុខ ទូច៖«ក្រពះអ្នកស្រែ ខូចតែរូងក្តាមទេ [តែ] ក្រពះឧកញ៉ា អាចអស់បឹង ភ្នំ ព្រៃឈើ...»
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងមានគោរពងារជាបណ្ឌិតសភាចារ្យ បាននិយាយពីចំណុចដ៏សំខាន់មួយ ក្នុងកិច្ចការស្រាវជ្រាវផ្សេងៗ នោះគឺការអំណត់។ លោក និយាយពីការអំណត់នេះ ក្នុងកិច្ចពិភាក្សាតុមូលមួយ ស្ដីពីសារសំខាន់នៃការស្រាវជ្រាវ ដែលរៀបចំនៅរាជបណ្ឌិត្យសភា នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។
អានបន្ត -
ក្រសួងសង្គមកិច្ច ចុះពង្រឹង និងពិនិត្យការគ្រប់គ្រងស្ថានភាពការទទួលជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើជួញដូរមនុស្ស និងពលករមកពីប្រទេសថៃ តាមខេត្តជាប់ព្រំដែន
(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្ដ្រី និងមានការចូលរួមពីអភិបាលរងខេត្ត ក្រុមការងារការពារ ជនរងគ្រោះ និងអន្តរក្រសួង បានចុះត្រួតពិនិត្យមើលការគ្រប់គ្រងស្ថានភាព ការទទួលជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើរជួញដូរមនុស្ស និងពលករដែលត្រឡប់មកពីប្រទេសថៃ តាមច្រកអន្តរជាតិ ខេត្តបន្ទាយមានជ័យ។
អានបន្ត -
លោក ឃ្លាំង ហួត៖ បើចង់ឱ្យគ្មានសំរាមទាល់តែចាប់អ្នកចោលដាក់គុក
អភិបាលខណ្ឌជ្រោយចង្វារអះអាងថា ក្នុងពេលបច្ចុប្បន្ននេះបើចង់ឱ្យបរិស្ថានស្អាតទាល់តែមានច្បាប់ចាប់អ្នកចោលសំរាមគ្មានសណ្តាប់ធ្នាប់ដាក់ពន្ធនាគារ ព្រោះលោកថា អាជ្ញាធរប្រឹងប្រែងអប់រំយ៉ាងណាក៏មិនមានការចូលរួមពីប្រជាជនដែរ។
អានបន្ត -
លោកPatrick Murphyថា សហរដ្ឋអាមេរិកចង់ឃើញលោកកឹម សុខា មានសិទ្ធិធ្វើនយោបាយឡើងវិញ
លោកPatrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍បានទៅជួបលោកកឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិដោយផ្ទាល់នៅក្នុងគេហដ្ឋានរបស់លោក។ នៅក្នុងជំនួបនេះ លោកPatrick Murphy និងលោកកឹម សុខា បានជជែកគ្នាពីបញ្ហាទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក និងបញ្ហានៃការពន្យារពេលសវនាការរបស់លោកកឹម សុខាផងដែរ។ ត្រង់ចំណុចនេះ លោកទូតអាមេរិក បានអះអាងថា សហរដ្ឋអាមេរិកចង់ឃើញមេដឹកនាំអតីតបក្សប្រឆាំងមានសិទ្ធិធ្វើសកម្មភាពនយោបាយឡើងវិញ។
អានបន្ត -
ហេតុអ្វី«ពានរង្វាន់ដឹងគុណ»ចំពោះអ្នកសារព័ត៌មាន៥ទសវត្សរ៍?
ភ្នំពេញ៖ គម្រោង«ពានរង្វាន់ដឹងគុណ»ចំពោះអ្នកសារព័ត៌មាន៥ទសវត្សរ៍ពីឆ្នាំ១៩៧០-២០២០ ត្រូវបានផ្តួចផ្តើម និងរៀបចំដោយក្រសួងព័ត៌មាន។ សារព័ត៌មានអនឡាញត្នោត(TNAOT) និងសារព័ត៌មានអេឡិចត្រូនិក Thmeythmey គឺជាដៃគូសហការរៀបចំ និងឧបត្ថម្ភ។ អ្នកសារព័ត៌មានចំនួន៥នាក់ក្នុងចន្លោះឆ្នាំ១៩៧០ និង២០២០ នឹងត្រូវជ្រើសរើសសម្រាប់ទទួល«ពានដឹងគុណ»នេះ។ រីឯ អ្នកសារព័ត៌មានចំនួន៧នាក់ផ្សេងទៀត ក៏នឹងទទួលបានពានកិត្តិយសក្នុងគម្រោង«ពានរង្វាន់ដឹងគុណ»នោះផងដែរ។
អានបន្ត -
ឆ្លងកាត់សម្ពាធ និងការរើសអើង បុរសពិការម្នាក់នៅខេត្តសៀមរាបច្នៃសំរាមទៅជាសិល្បៈនិងជាគ្រូបង្វឹកក្រុមបាល់បោះ
(សៀមរាប) – ផ្ទះពណ៌បៃតងស្រស់មួយប្រក់ដោយស័ង្កសីពណ៌ស ពោរពេញទៅដោយរូបគំនូរបិទតាមពិដានផ្ទះ អមដោយពោះវៀនកង់ទ្បាន ម៉ូតូចាស់ៗ រួមទាំងថ្មពណ៌ក្នុងទូរឈើ។ របស់របរទាំងនេះគឺសំរាប់កែច្នៃធ្វើវត្ថុអនុស្សាវរីយ៍ដើម្បីលក់ចិញ្ចឹមជីវិត និងគ្រួសារលោកមុយ ស៊ឺ ហៅបែល អាយុ៣៧ឆ្នាំ។
អានបន្ត -
កម្ពុជាគ្រោងបោះលក់មូលបត្របំណុលរដ្ឋក្នុងស្រុក ជាជម្រើសផ្សេងពីការខ្ចីបុលបរទេស
ភ្នំពេញ — ក្នុងកិច្ចខិតខំដើម្បីរំដោះខ្លួនពីការផ្តេកផ្តួលលើប្រាក់កម្ចីក្រៅស្រុករដ្ឋាភិបាលកម្ពុជានឹងចេញផ្សាយនូវមូលបត្ររដ្ឋ ឬកិច្ចសន្យាបំណុលរបស់រដ្ឋាភិបាល ដែលនឹងបើកផ្លូវឲ្យរដ្ឋអាចកៀរគរប្រាក់កម្ចីពីវិនិយោគិនក្នុងស្រុក។ នេះជាការប្រកាសឲ្យដឹងរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
អានបន្ត -
លោកស្រីមួរ សុខហួរ៖ ការបង្កើតបក្សថ្មីមិនផ្តល់ប្រយោជន៍ដល់ប្រជាធិបតេយ្យ និងមិនចំណេញដល់ពលរដ្ឋឡើយ
អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ លោកស្រីមួរ សុខហួរ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ការបង្កើតគណបក្សនយោបាយថ្មីរបស់លោកអ៊ូ ច័ន្ទរ័ត្ន និងមន្ត្រីអតីតបក្សប្រឆាំងផ្សេងទៀត គឺមិនបានផ្តល់ផលប្រយោជន៍ដល់ប្រជាធិបតេយ្យ និងមិនចំណេញទាល់តែសោះដល់ប្រជាពលរដ្ឋខ្មែរ។ ការលើកឡើងរបស់លោកស្រីមួរ សុខហួរនេះ គឺស្របពេលដែលគណបក្សថ្មី«កែទម្រង់កម្ពុជា»របស់លោកអ៊ូ ច័ន្ទរ័ត្ន កំពុងត្រូវបានរៀបចំឯកសារចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងអាចប្រកាសជាផ្លូវការនៅខែក្រោយនេះ។
អានបន្ត -
ក្លិនស្អុយនៅសួនមាត់ទន្លេប៉ះពាល់ដល់អ្នកហាត់ប្រាណនិងទេសចរ
អ្នកដើរហាត់ប្រាណ និងអ្នកដើរកម្សាន្តនៅតាមសួនមាត់ទន្លេរួមទាំងមុខព្រះបរមរាជវាំងផងនោះបានបង្ហាញការមិនពេញចិត្តចំពោះបញ្ហាក្លិនស្អុយបណ្តាលមកពីការបន្ទោបង់ និងកាកសំណល់ផ្សេងៗទៀត។
អានបន្ត -
ករណីឃាតកម្ម ជនសង្ស័យ២នាក់ចាប់សង្កត់ដៃជើង និងយកកន្សែងរឹតខ្ទប់មាត់ជនរងគ្រោះជាបុគ្គលិកធ្វើការផ្ទះសំណាក់ រហូតដល់ដាច់ខ្យល់ស្លាប់ រួចលួចយកម៉ូតូ១គ្រឿង
កណ្តាល៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា មានករណីឃាតកម្ម ជនសង្ស័យ២នាក់នាំគ្នាចាប់សង្កត់ដៃជើង និងយកកន្សែងរឹតខ្ទប់មាត់ជនរងគ្រោះដែលជាបុគ្គលិកធ្វើការផ្ទះសំណាក់រហូតដល់ដាច់ខ្យល់ស្លាប់ រួចលួចយកម៉ូតូ១គ្រឿងជិះគេចបាត់ នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៥និង៤៥នាទីព្រឹក ចំណុចផ្ទះសំណាក់ យីហោ ៣៦២ បន្ទប់លេខ៧ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
អានបន្ត -
បទយកការណ៍៖ លោក រ៉ាត់ រត្នមុនី ក្នុងជីវិតមានសេរីភាពតែកណ្តោចកណ្តែង
កំពុងនៅផ្ទះតែម្នាក់ឯង លោក រ៉ាត់ រត្នមុនី បច្ចុប្បន្ននេះ ព្យាយាមបន្លប់ភាពអផ្សុករបស់គាត់ ដោយតាមដានព័ត៌មាន អានសៀវភៅ និងរំឭកពីការប្រើប្រាស់កុំព្យូទ័រ។ មើលទៅគាត់ហាក់ដូចជានឹកវត្ថុទាំងនេះណាស់ ក្រោយពីគាត់ត្រូវបានជាប់ពន្ធនាគារអស់រយៈពេល២ឆ្នាំ ដោយគ្រាន់តែការងារបកប្រែឱ្យទូរទស្សន៍រុស្ស៊ី RT ក្នុងការផលិតវីដេអូឯកសារមួយស្តីពីការជួញដូរមនុស្សនៅកម្ពុជា។
អានបន្ត -
ពុទ្ធឱវាទ៣ប្រការ ដែលសំខាន់បំផុត
ថ្ងៃនេះ ជាថ្ងៃ១៥កើត ខែមាឃ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២0២១ គឺជាថ្ងៃដែលប្រទេសកម្ពុជា រួមទាំងប្រទេសដទៃ ដែលកាន់ព្រះពុទ្ធសាសនា នាំគ្នាប្រារព្ធពិធីបុណ្យមាឃបូជា។ ដើម្បីជាការចូលរួមសាទរក្នុងនាមជាពុទ្ធសាសនិក សារព័ត៌មានថ្មីៗ បានចុះផ្សាយអត្ថបទមួយ ដែលបរិយាយអំពើបុណ្យមាឃបូជា។ ពេលនេះ សារព័ត៌មានថ្មីៗ សូមលើកយកអត្ថបទមួយទៀត ស្តីពីព្រះពុទ្ធឱវាទ៣ប្រការ មកអត្ថាធិប្បាយ ជូនប្រិយមិត្តអ្នកអាន។ ពុទ្ធឱវាទ៣ប្រការនេះ គឺជាការបង្រួមនូវព្រះពុទ្ធឱវាទទាំងអស់ ដែលព្រះអង្គ បានសម្តែងអស់រយៈពេល៤៥ព្រះវស្សា។
អានបន្ត -
តុលាការសួរអតីតមន្រ្តី CNRP ជុំវិញការប្រើពាក្យ«រំដោះប្រទេស ផ្ដួលរំលំ និងជនផ្ដាច់ការ»
អំឡុងពេលសវនាការនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ចៅក្រមនិងតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានសួរដេញដោល និងឱ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិបកស្រាយពាក្យ «ផ្ដួលរំលំ រំដោះប្រទេស និងជនផ្ដាច់ការ» ដែលពួកគេបានបង្ហោះចែកចាយលើបណ្ដាញសង្គម។
អានបន្ត -
មេធាវីរបស់លោក កឹម សុខា ស្នើសុំឲ្យមានការបន្តជំនុំជម្រះរឿងក្តីជាលើកទីបី
ក្រុមមេធាវីរបស់លោក កឹម សុខា អតីតមេដឹកនាំបក្សប្រឆាំងបានដាក់លិខិតទៅសាលាដំបូងរាជធានីភ្នំពេញជាលើកទី ៣ ដោយស្នើឲ្យអង្គជំនុំជម្រះសាលាដំបូងបន្តសាវនាការបទចោទប្រកាន់ក្បត់ជាតិរបស់លោក កឹម សុខា បន្ទាប់ពីត្រូវបានពន្យាពេលដោយសារជំងឺរាតត្បាតកូវីដ-១៩ នៅដើមឆ្នាំមុន។
អានបន្ត -
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់អំពីទិដ្ឋភាពច្បាប់និងបច្ចុប្បន្នភាពករណីសំណុំរឿង កឹម សុខា នៅតែអូសបន្លាយពេលវេលាទៅវិញ
ភ្នំពេញ ៖ លោកជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងសារលើហ្វេសប៊ុកនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះថា ដោយមានការស្នើសុំពីបងប្អូនអ្នកសារព័ត៌មានយើង ខ្ញុំសូមជូន៥ចំណុច អំពីទិដ្ឋភាពច្បាប់និងបច្ចុប្បន្នភាពករណីសំណុំរឿង កឹម សុខា ថាតើហេតុអ្វីបានសវនាការសំណុំរឿងផ្សេងអាចបន្តដំណើរការទៅបាន ហើយសំណុំរឿង កឹម សុខា បែរជានៅតែអូសបន្លាយពេលវេលាទៅវិញ។
អានបន្ត -
អត្រាអ្នកមានការងារធ្វើនៅកម្ពុជាមានការកើនឡើង ប៉ុន្តែហាក់នៅខ្វះជំនាញសម្រាប់ការប្រកួតប្រជែងទីផ្សារការងារ
លទ្ធផលជំរឿនប្រជាជនកម្ពុជាឆ្នាំ២០១៩បានបង្ហាញថាអត្រាអ្នកមានការងារធ្វើនៅកម្ពុជាមាន ៩៨.៨ភាគរយ ធៀបទៅនឹងចំនួនប្រជាជនសរុប ប្រមាណ ១៥.៥លាននាក់។ អត្រាអ្នកគ្មានការងារធ្វើបានធ្លាក់ចុះមកត្រឹម ១.៣ភាគរយ នៅឆ្នាំ២០១៩។
អានបន្ត -
វិធានការការពារការចម្លងជំងឺកូវីដ-១៩ នៅតាមពិធីបុណ្យផ្សេងៗ និង ពិធីរៀបអាពាហ៍ពិពាហ៍ រៀបតុអាហារដោយកំណត់ចំនួនភ្ញៀវអង្គុយត្រឹម ៥នាក់ក្នុង ១តុ
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយដោយបានជម្រាបមកលោក លោកស្រី អភិបាល នៃគណៈអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលទាំង១៤ ក្នុងកម្មវត្ថុ ៖ ស្តីពីការពង្រឹងការអនុវត្តវិធានការការពារការចម្លងជំងឺកូវីដ-១៩ នៅតាមពិធីបុណ្យផ្សេងៗ និង ពិធីរៀបអាពាហ៍ពិពាហ៍ ដោយរៀបចំទីតាំងឈរ ឬអង្គុយសម្រាប់ភ្ញៀវ និងអ្នកបំរើសេវាកម្មក្នុងពិធី ដោយរក្សាគម្លាត សុវត្ថិភាពបុគ្គលឱ្យបានយ៉ាងតិច ១,៥ម៉ែត្រឡើងទៅពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និង រៀបតុអាហារដោយកំណត់ចំនួនភ្ញៀវអង្គុយត្រឹម ៥នាក់ (ប្រាំ) ក្នុង ១តុ ដែលទម្លាប់ពីមុន អង្គុយ ១០នាក់។
អានបន្ត -
លោក ប៉ិច ពិសី៖ ដើម្បីឲ្យកម្ពុជាកាន់តែស្អាតស្អំបន្ថែមទៀត គឺត្រូវតែសម្អាតអំពើពុករលួយខ្នាតធំជាប្រព័ន្
នៅថ្ងៃព្រហស្បតិ៍នេះ អង្គការតម្លាភាពអន្តរជាតិ បានចេញផ្សាយនូវលទ្ធផលសន្ទស្សន៍នៃអំពើពុករលួយនៅឆ្នាំ២០២០កន្លងមក។ ក្នុងនោះ កម្ពុជាទទួលបាន២១ពិន្ទុលើពិន្ទុអតិបរមា ១០០ និង ជាប់ចំណាត់ថ្នាក់ជាប្រទេសទី ១៦០ ក្នុងបណ្តាប្រទេសនិងដែនដីសរុបចំនួន១៨០ ដែលជាប្រទេសមានអំពើពុករលួយ។ ដូច្នេះនៅរាត្រីនេះ លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា នឹងស្រាយបំភ្លឺបញ្ហាអំពើពុករលួយនៅកម្ពុជា តាមរយៈនាទីភ្ញៀវប្រចាំថ្ងៃរបស់យើង។ លោក ប៉ិច ពិសី លើកឡើងថា ពិន្ទុ២១លើ១០០របស់កម្ពុជា ជាសញ្ញាណបង្ហាញថា អំពើពុករលួយនៅកម្ពុជានៅមានសភាពធ្ងន់ធ្ងរ និងគួរឲ្យព្រួយបារម្ភនៅឡើយ។ បើតាមលោក ប៉ិច ពិសី ដំណោះស្រាយសម្រាប់អំពើពុករលួយនេះ គឺរដ្ឋាភិបាលកម្ពុជាត្រូវតែសម្អាតអំពើពុករលួយខ្នាតធំដែលកើតមានជាលក្ខណៈប្រព័ន្ធ។
អានបន្ត