កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
អង្គការ Save the Children៖ កុមាររងអំពើហិង្សានៅក្នុងសាលារៀន ជាហេតុអាចឲ្យបោះបង់ចោលការសិក្សា
កុមារជាច្រើននាក់បានរងនូវអំពើហិង្សានៅក្នុងសាលារៀន ជាពិសេសអំពើហិង្សាផ្នែកយេនឌ័រ និងការសម្លុត ដែលជាហេតុអាចបណ្ដាលឳ្យពួកគេបោះបង់ចោលការសិក្សា។ នេះយោងតាមការលើកឡើងរបស់នាយិកាអង្គការ Save the Children។
អានបន្ត -
សន្ទស្សន៍ពុករលួយ ឆ្នាំ២០២០៖ កម្ពុជា ស្ថិតនៅលេខ១៦០ ក្នុងចំណោម១៨០ប្រទេស
ភ្នំពេញ៖ កម្ពុជា ស្ថិតនៅលេខ១៦០ ក្នុងចំណោមប្រទេស១៨០ នៃការវាយតម្លៃលើអំពើពុករលួយ ឆ្នាំ២០២០។រដ្ឋាភិបាល ច្រានចោលការវាយតម្លៃរបស់អង្គការតម្លាភាពនេះ ដោយចាត់ទុកថា ជារបាយការណ៍មិនឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជា។
អានបន្ត -
សាច់ញាតិយុវជនមាតាធម្មជាតិ និងយុវជនខ្មែរថាវរៈ បួងសួងនៅព្រះអង្គទេព សុំឲ្យតុលាការដោះលែងគ្រួសារពួកគេវិញ
សាច់ញាតិយុវជនមាតាធម្មជាតិ និងយុវជនខ្មែរថាវរៈ បួងសួងនៅមុខព្រះអង្គទេព ខេត្តសៀមរាប ដើម្បីសុំឲ្យតុលាការដោះលែងគ្រួសារពួកគេឲ្យមានសេរីភាពឡើងវិញ។ មន្ត្រីសិទ្ធិមនុស្សយល់ថា នេះជាសិទ្ធិរបស់ពួកគេដែលជឿជាក់លើវត្ថុស័ក្ដិសិទ្ធិថា នឹងអាចជួយឲ្យសាច់ញាតិរបស់ពួកគេមានសេរីភាពឆាប់ៗ។
អានបន្ត -
អតីតមេដឹកនាំចលនាយុវជនCNRP ត្រូវបានចោទសួរជុំវិញបទញុះញង់ ពីប្រទេសកូរ៉េខាងត្បូង រួមទាំងពាក្យ «តស៊ូ និងលះបង់»
អតីតមេដឹកនាំចលនាយុវជនគណបក្សសង្គ្រោះជាតិនៅកូរ៉េខាងត្បូងត្រូវបានសាលាដំបូងរាជធានីភ្នំពេញសាកសួរកាលពីថ្ងៃព្រហស្បតិ៍ជុំវិញការបង្ហោះសារតាមបណ្តាញសង្គមអំពាវនាវឲ្យពលរដ្ឋខ្មែរវិលត្រឡប់ទៅផ្ទះវិញ ដោយគាំទ្រផែនការវិលត្រឡប់មិនបានសម្រេចរបស់លោក សម រង្ស៊ី និងដើម្បីទម្លាក់លោកនាយករដ្ឋ មន្រ្តី ហ៊ុន សែន ចេញពីតំណែងកាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ ។
អានបន្ត -
លោក ជុក ជំនោ៖ វិស័យអេកូទេសចរណ៍នៅតែមានប្រជាប្រិយភាព ទោះកម្ពុជាស្ថិតក្នុងបរិបទកូវីដ១៩
វិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍នៅតែទទួលបានប្រជាប្រិយភាព នៅអំឡុងពេលដែលកម្ពុជាជួបវិបត្តិកូវីដ១៩។ នេះបើតាមការអះអាងរបស់លោក ជុក ជំនោ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍ បន្ទាប់ពីមានវេទិកាជាតិអេកូទេសចរណ៍ លើកទី២ នៅខេត្តសៀមរាប នៅថ្ងៃពុធ២៧មករា ម្សិលមិញ។ តាមរយៈវេទិកានេះ លោក ជុក ជំនោ បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍នឹងរៀបចំផែនការជម្រុញបន្ថែម ដើម្បីធ្វើយ៉ាងណាឲ្យវិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ អាចទាក់ទាញភ្ញៀវទេសចរនៅក្នុងឆ្នាំ២០២១។
អានបន្ត -
កម្លាំងនគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាបអំពើជួញដូរមនុស្ស, ចាប់មេខ្យល់ម្នាក់ពាក់ព័ន្ធករណីនាំនារីក្មេងៗជាអនីតិជនឱ្យភ្ញៀវតាមផ្ទះសំណាក់ និងសណ្ឋាគារ
(ភ្នំពេញ)៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបជាក់ស្តែងករណីប្រព្រឹត្តិអំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោស (នាំនារីក្មេងៗឱ្យរួមភេទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់ និងសណ្ឋាគារ) ដោយបានឃាត់ខ្លួនស្រ្តីមេខ្យល់ម្នាក់ និងនារីរងគ្រោះចំនួន៧នាក់ ក្នុងនោះមានអនីតិជនចំនួន៥នាក់ ត្រូវបានជួយសង្គ្រោះ។
អានបន្ត -
រដ្ឋាភិបាលកាត់ដីដែនគម្របព្រៃឈើជិត១០០ហិកតាឱ្យក្រុមហ៊ុនឯកជនពីរកាន់កាប់ស្របច្បាប់
រដ្ឋាភិបាលសម្រេចកាត់ឆ្វៀលផ្ទៃដីជិត១០០ហិកតា ស្ថិតក្នុងដែនគម្របព្រៃឈើ២០០២ នៅខេត្តព្រះសីហនុ ឱ្យក្រុមហ៊ុនឯកជនចំនួន២ ដើម្បីកាន់កាប់ជាកម្មសិទ្ធិ។
អានបន្ត -
ក្រសួងកំពុងស៊ើបអង្កេតសំណុំរឿងបង្ខាំងមនុស្សជំរិតទារប្រាក់ពាក់ព័ន្ធស្នងការរងខេត្តតាកែវ និងបក្ខពួក
ក្រសួងមហាផ្ទៃនៅតែបន្តដំណើរការ ស៊ើបអង្កេតសំណុំរឿងបង្ខាំងមនុស្ស ដើម្បីជំរិតទារប្រាក់ ២០ម៉ឺនដុល្លារ ដែលមានជាប់ពាក់ព័ន្ធនឹងមេប៉ូលិសជាន់ខ្ពស់ខេត្តតាកែវ និងបក្ខពួក។ អង្គការសង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរស៊ើបអង្កេតករណីនេះដោយឯករាជ្យ ព្រោះជាបទល្មើសប្រព្រឹត្តដោយអាជ្ញាធរមានសមត្ថកិច្ច។
អានបន្ត -
ការជួសជុលប្រាសាទ ប្រៀបដូចជាការមើលថែមនុស្សចាស់
សៀមរាប៖ ការងារអភិរក្សនិងជួសជុលប្រាសាទ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេ គឺទាមទារឲ្យមានភាពអត់ធ្មត់ និងបច្ចេកទេសជួសជុលត្រឹមត្រូវ។ ក្រុមអ្នកជំនាញអភិរក្សនិងជួសជុលប្រាសាទរលួស បានប្រាប់សារព័ត៌មានThmeyThmey25 ថា ការងារជួសជុលប្រាសាទគ្មានទីបញ្ចប់នោះទេប្រៀបបាននឹងការមើលថែមនុស្សចាស់។
អានបន្ត -
សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យក្រុមប្រឹក្សាគណៈមេធាវីចូលជួបនិងពិភាក្សាការងារ
ភ្នំពេញ : សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យប្រធានគណៈមេធាវីដឹកនាំកក្រុមប្រឹក្សាគណៈមេធាវីចូលជួបនិងសម្តែងការគួរសមនៅរសៀលថ្ងៃទី២៧ ខែមករា នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។
អានបន្ត -
ប្រទេសឥណ្ឌា ចង់ឱ្យមានការហោះហើរត្រង់ ពីប្រទេសឥណ្ឌា មកប្រទេសកម្ពុជា សម្រាប់ប្រជាជនកម្ពុជា ដែលស្វែងរកការព្យាលបាលជំងឺ នៅឥណ្ឌា
ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពទើបតែងតាំងថ្មីនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
អានបន្ត -
ពលករខ្មែរមកពីថៃចំនួន១១នាក់ជាសះស្បើយពីជំងឺកូវីដ១៩
ក្រសួងសុខាភិបាល ឱ្យដឹងថា ពលករខ្មែរមកពីប្រទេសថៃចំនួន១១នាក់បានជាសះស្បើយពីជំងឺកូវីដ១៩ និងមិនមានករណីឆ្លងថ្មីនោះទេ កាលពីថ្ងៃម្សិលមិញ។
អានបន្ត -
រាជរដ្ឋាភិបាលចំណាយថវិកា ៨២៣លានដុល្លារ ដើម្បីស្តារសេដ្ឋកិច្ចក្នុងឆ្នាំ២០២០ នៃគម្រោងថវិកា១៦៦៤លានដុល្លារ (Video inside)
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកា ចំនួន៨២៣លានដុល្លារ ក្នុងគម្រោងថវិកាត្រៀមអន្ដរាគមន៍សរុបចំនួន១៦៦៤លានដុល្លារ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ក្នុងឆ្នាំ២០២០កន្លងមក។
អានបន្ត -
ព្រះសង្ឃក្នុងវត្តវិសុទ្ធិមគ្គខេត្តសៀមរាបគោរពវិន័យយ៉ាងតឹងរ៉ឹងបែបព្រះពុទ្ធសាសនាសុទ្
(សៀមរាប)៖ វត្តវិសុទ្ធិមគ្គជាវត្តមួយស្ថិតនៅក្នុងភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប មានព្រះសង្ឃជាង១២០អង្គ មានផ្ទៃដីប្រមាណ១០០ហិកតា ព័ទ្ធដោយព្រៃឈើក្រាស់ឃ្មឹក ត្រជាក់ត្រឈឹងត្រឈៃ និងមានស្ទឹងព័ទ្ធជុំវិញប្រៀបបាននឹងកសិណនៅអង្គរ។
អានបន្ត -
កម្លាំងសមត្ថកិច្ចបន្ដចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅប្រឡាយកោះស្ដេចក្មេង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដកហូតឧបករណ៍ល្មើសមួយចំនួនធំ
(ពោធិ៍សាត់)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលជលផល និងសង្កាត់រដ្ឋបាលជលផលក្រគរ, កម្លាំងអធិការនគរបាលស្រុក, មេភូមិ និងអនុភូមិ, ប្រជាសហគមន៍ និងកម្លាំងប្រជាការពារ ដឹកនាំដោយ លោកវរសេនីយ៍ទោ មាស ប៊ុនធឿន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបន្ដបើកប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ នៅព្រំប្រទល់ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងស្រុកបរិបូណ៌ ខេត្តកំពងឆ្នាំង។
អានបន្ត -
លោក វង្សី វិស្សុត៖ ប្រទេសដទៃមិនបានធ្វើវេទិកាពិគ្រោះយោបល់ស្តីពីការរៀបចំថវិកាដូចកម្ពុជាទេ
នៅក្នុងឱកាសនៃវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នាព្រឹកថ្ងៃពុធនេះ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲកយដឹងថា រដ្ឋាភិបាលជាពិសេសក្រសួងសេដ្ឋកិច្ច និងក្រសួងនានា បានធ្វើវេទិកាពិគ្រោះយោបល់ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធនានាជារៀងរាល់ឆ្នាំស្តីពីច្បាប់ថវិកាជាតិ លើកលែងតែឆ្នាំដែលមានការរាតត្បាតនៃកូវីដ១៩នេះ។ ឆ្លើយតបទៅនឹងសំណួរតំណាងឲ្យវេទិកាមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា(NGOs Forum) លោក វង្សី វិស្សុត បញ្ជាក់ថាប្រទេសជាច្រើន រួមទាំងស៊ុយអ៊ែដ ដែលជម្រុញឲ្យកម្ពុជាធ្វើវេទិកាពិគ្រោះយោបល់ស្តីពីការរៀបចំថវិកាជាតិ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធ គឺមិនបានធ្វើវេទិកាពិគ្រោះយោបល់ដូចជាកម្ពុជាទេ។
អានបន្ត -
ពលរដ្ឋជិត ២រយគ្រួសារនៅមណ្ឌលគិរីស្នើឱ្យអាជ្ញាធរ និងតុលាការការពារដីព្រៃសហគមន៍សំបូរស្វាព្រៃ
ជនជាតិដើមភាគតិចព្នង ១៧០គ្រួសារ រស់នៅខេត្តមណ្ឌលគិរី កំពុងស្វែងរកការជួយជ្រោមជ្រែង ពីអាជ្ញាធរ និងតុលាការ ដើម្បីឱ្យស្ថាប័នទាំងនេះ ជួយការពារដីព្រៃសហគមន៍ភូមិអណ្ដូងក្រឡឹង ដែលកំពុងទទួលរងការរំលោភបំពាន ពីឈ្មួញមានអំណាច។ អ្នកភូមិត្អូញថា ពួកគេពុំមានសមត្ថភាព ការពារព្រៃឈើនៅតំបន់នោះបានទេ ព្រោះឈ្មួញសុទ្ធតែអ្នកមានឥទ្ធិពល។
អានបន្ត -
អង្គការសិទ្ធិមនុស្ស៖ការបន្តពន្យារពេលបើកសវនាការលោកកឹម សុខារបស់តុលាការ គឺពាក់ព័ន្ធនឹងបញ្ហានយោបាយ
គិតមកដល់ថ្ងៃពុធនេះ សាលាដំបូងរាជធានីភ្នំពេញមិនទាន់ឆ្លើយតបថាបើកឡើងវិញ ឫបន្តពន្យារពេលសវនាការលោកកឹម សុខា តាមការស្នើសុំរបស់ក្រុមមេធាវីលោកកឹម សុខានៅឡើយទេ។ បញ្ហានេះ ត្រូវបានអង្គការសិទ្ធិមនុស្សនៅកម្ពុជាមើលឃើញដូចៗគ្នាថា អាចជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយទើបមិនទាន់សម្រេចបែបណាយ៉ាងនេះ។ ប៉ុន្តែក្រសួងយុត្តិធម៌កម្ពុជាបានច្រានចោលការចោទប្រកាន់នេះ ដោយអះអាងថា សំណុំរឿងលោកកឹម សុខា មិនមែនជាសំណុំរឿងពិសេសដែលត្រូវបើកសវនាការមុនគេនោះទេ។
អានបន្ត -
កម្ពុជាស្នើសុំវ៉ាក់សាំងការពារជំងឺអុតក្តាមពីចិនបន្ទាប់ពីមានគោស្លាប់រាប់ពាន់ក្បាលឆ្នាំមុន
រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន បាននិយាយនៅថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២១នេះថា កម្ពុជាបានស្នើសុំវ៉ាក់សាំងការពារជំងឺអុតក្តាមពីប្រទេសចិនដើម្បីចាក់សត្វគោបន្ទាប់ពីមានការស្លាប់រាប់ពាន់ក្បាលដោយសារជំងឺនេះកាលពីឆ្នាំ២០២០ ហើយបានវាយតម្លៃទំហំជំងឺអុតក្ដាមថាមានលក្ខណៈទ្រង់ទ្រាយធំ។
អានបន្ត -
រដ្ឋាភិបាលសម្រេចដាក់ ភ្នំព្រះគុហារហ្លួង ជាតំបន់ការពារបេតិកភណ្ឌធម្មជាតិ
រដ្ឋាភិបាលសម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំព្រះគុហារហ្លួង» ដែលមានផ្ទៃដីទំហំ២៥ហិកតា នៅក្នុងភូមិសាស្ត្រ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ដើម្បីការពារធនធានធម្មជាតិនិងវប្បធម៌នៅតំបន់នោះឱ្យមាននិរន្តរភាព។
អានបន្ត