កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
ក្រុមសិទ្ធិមនុស្សអំពាវនាវឲ្យដោះលែងអ្នកកាសែតលោក ម៉ិច ដារ៉ា
អ្នកកាសែតឯករាជ្យលោក ម៉ិច ដារ៉ា ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន ពេលលោក និងក្រុមគ្រួសារធ្វើដំណើរចាកចេញពីខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ កាត់តាមផ្លូវល្បឿនលឿនក្នុងស្រុកស្រែអំបិលខេត្តកោះកុង ហើយមកដល់ពេលនេះ លោកត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបញ្ជូនមកកាន់តុលាការក្រុងភ្នំពេញ ជុំវិញការបង្ហោះរូបភាពលើបណ្តាញសង្គមទាក់ទងរមណីយដ្ឋានបាភ្នំ ខេត្តព្រៃវែង។ នេះបើតាមអ្នកការពារសិទ្ធិមនុស្ស។
អានបន្ត -
មានការគាំទ្រពីអាជ្ញាធរស្រុកសំបូរ ព្រៃឈើសហគមន៍សំពុងមានក្តីសង្ឃឹម
អាជ្ញាធរស្រុកសំបូរ បានបញ្ជាក់ថាករណីក្រុមហ៊ុនកាម៉ាដេនូ វេនឈ័រ (ខេមបូឌា) លីមីធីត និងក្រុមហ៊ុនអិន ខេ អេហ្គ្រី (ខេមបូឌា) លីមីធីត ដែលបានដាក់គ្រឿងចក្រមកជាច្រើនគ្រឿង ធ្វើការកាយក្រវាត់ ជាប់ព្រំប្រទល់ព្រៃសហគមន៍សំពុង ស្ថិតនៅក្នុងឃុំ កោះខ្មែរ ស្រុកសំបូរ ខេត្ត ក្រចេះ គឺជាកាយធ្វើព្រំដី ដើម្បីការពារព្រៃសហគមន៍ និងអាចរៀបចំឲ្យមានឯកសារត្រឹមត្រូវតាមច្បាប់។ ទោះជាយ៉ាងណា ប្រជាសហគមន៍នៅតែទទូចឲ្យអាជ្ញាធរជួយអន្តរាគមន៍ចុះបញ្ជីជាព្រៃសហគមន៍សម្រាប់ផលប្រយោជន៍រួម ។
អានបន្ត -
កងរាជអាវុធហត្ថ អះអាងថាការចាប់ខ្លួនអ្នកសារព័ត៌មានមួយរូបយោងតាមដីការបស់តុលាការ
UPDATE: នៅរសៀលថ្ងៃអង្គារ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ លោក ម៉ិច ដារ៉ា ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល។ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន បានប្រាប់ខេមបូចាថា លោក ដារ៉ា បានប្រព្រឹត្តិបទល្មើសតាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គមជាបន្តបន្ទាប់នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ ហើយលោកត្រូវបានចោទប្រកាន់តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ មន្រ្តីជាន់ខ្ពស់កងរាជអាវុធលើផ្ទៃប្រទេស បានអះអាងថា ការចាប់ខ្លួនអ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា នៅល្ងាចថ្ងៃចន្ទ ដោយផ្អែកតាមដីការបស់តុលាការដែលបញ្ជាឱ្យចូលខ្លួន។
អានបន្ត -
ពលរដ្ឋថា ព្រៃសហគមន៍ភូមិពូគង់ និងដែនជម្រកសត្វព្រៃកែវសីមា បន្តរងការកាប់ទៅលក់នៅវៀតណាម
ព្រៃសហគមន៍ភូមិពូគង់ និងព្រៃគម្រោងរ៉េដបូក (Redd+) នៃដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគីរី នៅតែបន្តរងការកាប់ឈើធ្វើអាជីវកម្ម និងដឹកជញ្ជូនយកទៅលក់នៅប្រទេសវៀតណាមដោយសេរី តាមច្រករបៀងនៃស្រុកកែវសីមា ដោយមិនទាន់ឃើញមន្ត្រីជំនាញនៅតំបន់នោះចុះទប់ស្កាត់នៅឡើយទេ។ មន្ត្រីសង្គមស៊ីវិល ជំរុញអាជ្ញាធរពាក់ព័ន្ធចុះអន្តរាគមន៍ទប់ស្កាត់បទល្មើសទាំងអស់នេះជាបន្ទាន់។
អានបន្ត -
គម្រោងស្តារស្ទឹងព្រែកត្នោត៖ ពលរដ្ឋរងគ្រោះទទូចឲ្យក្រុមហ៊ុនផ្តល់សំណងសមរម្យ
គម្រោងសាងសង់ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ជាជំនួយហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងតម្លៃទឹកប្រាក់សរុប ១១៦,២៧ លានដុល្លាអាមេរិក។តែប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ពីការស្ដារស្ទឹងព្រែកត្នោត នៅឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទទូចឲ្យក្រុមហ៊ុនម៉ៅការសាងសង់ ជួយរកដំណោះស្រាយជាដីលំនៅឋាន និងសំណងជាប្រាក់ ក្នុងតម្លៃសមរម្យ ដើម្បីឲ្យពួកគេមានដី និងអាចសាងសង់ផ្ទះសម្បែងរស់នៅបន្តទៀត។
អានបន្ត -
បក្សជំនាន់ថ្មីស្នើឲ្យរដ្ឋាភិបាលដោះលែងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនាឱកាសបុណ្យភ្ជុំបិណ្ឌ
គណបក្សជំនាន់ថ្មី បានស្នើឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត សម្របសម្រួលដោះលែងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចំនួន៤នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីខែកក្កដាកន្លងទៅ។ គណបក្សជំនាន់ថ្មីស្នើឡើងយ៉ាងដូច្នេះ ពីព្រោះ គណបក្សចង់ឃើញសកម្មជនទាំងនោះត្រឡប់មកមានសេរីភាពវិញ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
អានបន្ត -
សកម្មជននិងសង្គមស៊ីវិលទទូចឱ្យរដ្ឋាភិបាលស្ដារទំនាក់ទំនងកម្ពុជា និងស៊ុយអែតឡើងវិញ
ការសម្រេចផ្ដាច់ជំនួយទាំងស្រុងពីកម្ពុជារបស់រដ្ឋាភិបាលស៊ុយអែត (Sweden) ធ្វើឱ្យប៉ះពាល់ដល់ក្រុមអង្គការសង្គមស៊ីវិលជាច្រើន ដែលធ្លាប់ទទួលបានជំនួយ ដើម្បីដំណើរការគម្រោងការពារសិទ្ធិមនុស្ស និងពង្រឹងប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងនោះផលប៉ះពាល់ក៏ធ្លាក់ទៅលើការងារជួយដល់យុវជន ស្ត្រី និងកុមារដែរ។ ករណីនេះក្រុមអង្គការសង្គមស៊ីវិលមើលឃើញថា មានតែរដ្ឋាភិបាលទេដែលជាអ្នកទទួលខុសត្រូវក្នុងរឿងនេះ និងអាចដោះស្រាយបញ្ហានេះ ព្រមទាំងចាត់វិធានការបន្តទំនាក់ទំនងល្អជាមួយប្រទេសស៊ុយអែតឡើងវិញ។
អានបន្ត -
សហជីពនៅក្រុមហ៊ុនរថយន្តក្រុង Giant Ibis ព្រមទទួលសំណង ក្រោយមានវិវាទផ្លូវច្បាប់ និងការពន្យារពេលដោះស្រាយ
បន្ទាប់ពីបានស៊ូទ្រាំ ជាមួយនឹងការតវ៉ាអស់រយៈពេលជាច្រើនខែ និងការចរចាជាមួយគ្នាជាច្រើនលើកច្រើនសារនោះ សហជីពនៅក្រុមហ៊ុនរថយន្តក្រុង Giant Ibis បានទទួលយកប្រាក់បំណាច់អតីតភាពការងារពីក្រុមហ៊ុនរថយន្តក្រុង។ ទោះជាយ៉ាងណា ពួកគេបានលើកឡើងថា ក្រុមហ៊ុនមិនបានផ្តល់ប្រាក់សំណងពេញលេញទៅតាមច្បាប់ការងារនោះទេ ។
អានបន្ត -
បទសម្ភាសន៍៖ អ្នកជំនាញស្នើឲ្យពិនិត្យមើល«ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន»ឡើងវិញ
«ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន»ត្រូវបានប្រកាសឲ្យប្រើប្រាស់ដោយក្រសួងព័ត៌មាន កាលពីដើមខែសីហា ឆ្នាំ ២០២៤ អ្នករិះគន់មួយចំនួនបានលើកឡើងថា មិនមានការពិភាក្សាផ្តល់យោបល់ទូលំទូលាយឡើយលើធម្មនុញ្ញនេះឡើយ។ នៅក្នុងបទសម្ភាសន៍ជាមួយលោក ស៊ុន ណារិន នៃវីអូអេ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមខេមបូចា ស្នើឲ្យមានការពិនិត្យមើលធម្មនុញ្ញនេះឡើងវិញ ហើយធានាថាមានការចូលរួមមតិយោបល់យ៉ាងទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធ៕
អានបន្ត -
បទយកការណ៍៖កម្មករថាការដំឡើងប្រាក់ឈ្នួល៤ដុល្លារបន្ថែមឆ្នាំ២០២៥មិនអាចជួយឱ្យជីវភាពពួកគេប្រសើរ
សំឡេងឆ្នោតគាំទ្រតួលេខប្រាក់ឈ្នួល២០៦ដុល្លារអាមេរិកដែលលើកឡើងដោយនិយោជក បាននាំមុខគេដែលបញ្ហានេះ បានជំរុញឱ្យកម្មករនិយោជិតនឹងទទួលបានការដំឡើងប្រាក់ឈ្នួលផ្លូវការចំនួន២ដុល្លារបន្ថែមទៀត ពីភាគីនិយោជកនៅឆ្នាំ២០២៥ ហើយការដំឡើងនេះ បើធៀបនឹងតួលេខកាលពីឆ្នាំ២០២៤ គឺមានធំដូចគ្នា។ តាមរយៈការបោះឆ្នោត ដែលមានតំណាងសរុបចំនួន ៥១រូប ក្នុងនោះតំណាងមកពីសហជីព១៧រូប តំណាងនិយោជក១៧នាក់ និងតំណាងមកពីក្រសួងការងារ១៧រូប។ ការបោះឆ្នោតនេះ ធ្វើឡើងតាមរយៈកិច្ចប្រជុំចុងក្រោយ កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។
អានបន្ត -
អ្នកឃ្លាំមើលថា រដ្ឋមន្ត្រីការបរទេសកម្ពុជា និយាយភូតកុហកពិភពលោកថាកម្ពុជាគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ
រដ្ឋមន្ត្រីក្រសួងការបរទេស លោក សុខ ចិន្តាសោភា ប្រាប់ពិភពលោកថា កម្ពុជាគាំទ្រលើគោលការណ៍មិនទុកនរណាម្នាក់ចោល ហើយកម្ពុជាគឺជាប្រទេសប្រកាន់យកការគោរពសិទ្ធិមនុស្ស និងមាននីតិរដ្ឋ។ ទោះជាយ៉ាងណា អ្នកឃ្លាំមើលសង្គមថា ការលើកឡើងរបស់ លោក សុខ ចិន្តាសោភា គឺជាការអួតអាងខុសពីការពិត។
អានបន្ត -
អ្នកកាសែតបរិស្ថានម្នាក់នៅស្ទឹងត្រែង បានរងបទចោទពីការកាប់បំផ្លាញព្រៃឈើ និងញុះញង់
យោងតាមការចុះផ្សាយពីសារព័ត៌មានអន្ដរជាតិ Mongabay នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ អ្នកកាសែតនៅខេត្តស្ទឹងត្រែងម្នាក់ឈ្មោះ អ៊ុក ម៉ៅ ដែលតែងចុះផ្សាយពីការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ភ្នំជម្រកសត្វ ត្រូវបានតុលាការខេត្តចោទប្រកាន់ពីបទ កាប់រានព្រៃឈើដោយខុសច្បាប់ និងបទញុះញង់។ Mongabay បញ្ជាក់ថាការសម្រេចចោទប្រកាន់បែបនេះ ធ្វើឡើងក្រោយពេលអ្នកកាសែត អ៊ុក ម៉ៅ មិនរាងចាលក្នុងការចុះផ្សាយពីក្រុមហ៊ុនរុករករ៉ែមួយ ដែលមានទំនាក់ទំនងនឹងឥស្សរជនជាន់ខ្ពស់ផ្នែកយោធានៅកម្ពុជា។
អានបន្ត -
សេចក្តីរាយការណ៍៖ ទណ្ឌកម្មអាមេរិកលើឧកញ៉ា លី យ៉ុងផាត់ នឹងប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារហ៊ុន
អ្នកឃ្លាំមើលការវិវឌ្ឍសង្គមកម្ពុជា និងអ្នកវិភាគនយោបាយ អះអាងថា ទណ្ឌកម្មរបស់ក្រសួងហិរញ្ញវត្ថុអាមេរិកលើឧកញ៉ា លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភារបស់បក្សប្រជាជនកម្ពុជា នឹងបង្កផលវិបាកជាច្រើនដល់ការរកស៊ីរបស់លោកនៅបរទេស។ ពួកគេនិយាយថា ទណ្ឌកម្មរបស់អាមេរិកមកលើលោក លី យ៉ុងផាត់ ក៏នឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារត្រកូលហ៊ុនដែរ ហេតុដូច្នេះហើយបានជាស្ថាប័នរដ្ឋ និងឯកជនជាច្រើន ដូចជា ក្រសួងការបរទេស ព្រឹទ្ធសភា រដ្ឋសភា គណបក្សប្រជាជនកម្ពុជា សមាគមឧកញ៉ាកម្ពុជា ជាដើម ទទូចឱ្យអាមេរិកពិចារណាឡើងវិញ និងលុបចោលការដាក់ទណ្ឌកម្មនេះ។
អានបន្ត -
លោកនាយករដ្ឋមន្រ្តីស្នើឱ្យក្រសួងយុត្តិធម៌ពិនិត្យឡើងវិញលើការផ្តន្ទាទោស៥ឆ្នាំលើអ្នកបើកបរឡានទាំងស្រវឹងបណ្តាលឱ្យមនុស្ស៤នាក់ស្លាប់
នៅថ្ងៃទី២៦ ខែកញ្ញានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្នើឱ្យក្រសួងយុត្តិធម៌ពិនិត្យមើលឡើងវិញលើករណីអ្នកបើកបរទាំងស្រវឹង ដែលត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ និងពិន័យជាប្រាក់៥ពាន់ដុល្លារ បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្ស៤នាក់ស្លាប់កាលពីខែមករា ឆ្នាំ២០២៤។ ការណែនាំនេះធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោសលោក នាង សំអូន កាលពីថ្ងៃទី២៥ ខែកញ្ញា បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឲ្យមនុស្សស្លាប់នៅខណ្ឌឫស្សីកែវ និងបណ្តាលឱ្យមនុស្ស៤នាក់ទៀតរងរបួសផងដែរ។ លើសពីនេះទៅទៀត ឈ្មោះ សំ អូន ត្រូវបានហាមឃាត់មិនឲ្យបើកបររយៈពេល៥ ឆ្នាំបន្ទាប់ពីអនុវត្តទោសចប់។
អានបន្ត -
សាលាក្រុងភ្នំពេញមិនអនុញ្ញាតឲ្យសមាគមគ្រូបង្រៀនឯករាជ្យប្រារព្ធទិវាគ្រូបង្រៀននៅទីលានប្រជាធិបតេយ្យ
រដ្ឋបាលរាជធានីភ្នំពេញបានបដិសេធនៅថ្ងៃទី២៧ កញ្ញានេះមិនឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនៅទីលានប្រជាធិបតេយ្យដែលគ្រោងធ្វើឡើងនៅថ្ងៃទី៥ តុលា ខាងមុខ។ ការបដិសេធយ៉ាងដូចនេះត្រូវបានសាលាក្រុងភ្នំពេញពន្យល់ហេតុផលថា ទីលានប្រជាធិបតេយ្យជាទីតាំងសម្រាប់តែការធ្វើបាតុកម្មដោយសន្តិវិធី ឬជាកន្លែងបញ្ចេញមតិជាសាធារណៈប៉ុណ្ណោះ។
អានបន្ត -
ពលការិនីខ្មែរម្នាក់នៅជប៉ុនអះអាងថាមន្ត្រីបក្សប្រជាជនគំរាមសម្លាប់និងរំលោភ ដោយសាររិះគន់រដ្ឋាភិបាល
ស្ត្រីខ្មែរម្នាក់ដែលកំពុងរស់នៅប្រទេសជប៉ុន ទម្លាយទាំងសោកសៅថា មន្ត្រីគណបក្សប្រជាជនកម្ពុជា បានគំរាមសម្លាប់ និងរំលោភនាងជាបន្តបន្ទាប់ ព្រមទាំងបណ្ដាក់គ្នាតាមដានម្តាយរបស់នាងដែលកំពុងរស់នៅក្នុងស្រុក ដោយសារតែនាងចេញមុខរិះគន់ការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ន។ ប្រធានបណ្ដាញយុវជនសកលប្រចាំប្រទេសជប៉ុន ឈ្មោះ វ៉ាន់ លក្ខិណា លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily ទាំងទឹកភ្នែកកាលពីរាត្រីថ្ងៃទី២៤ កញ្ញា នេះថា ខ្លួនមានម្តាយមេម៉ាយ និងកូនអាយុ ៨ឆ្នាំម្នាក់កំពុងរស់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែម្តាយរបស់នាងតែងរងនូវការតាមដានពីអាជ្ញាធរមូលដ្ឋានជារៀងរាល់ថ្ងៃ ខណៈផ្ទះរបស់នាងក៏តែងរងនូវការគប់ដុំថ្មស្ទើររាល់យប់ពីជនមិនស្គាល់មុខផងដែរ។
អានបន្ត -
អ្នកឃ្លាំមើលថ្កោលទោសលោក ហ៊ុន សែន ជុំវិញការចេញបញ្ជាឱ្យចាប់ខ្លួនសកម្មជនបក្សប្រឆាំងលើទឹកដីថៃ
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថ្កោលទោសមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ដាច់អហង្ការ ជុំវិញការចេញបញ្ជាឱ្យចាប់ខ្លួនសកម្មជនបក្សប្រឆាំង លោក ផន ផាន់ណា ដែលកំពុងរស់នៅដោយភៀសខ្លួនក្នុងប្រទេសថៃ កាលពីពេលថ្មីៗនេះ។ លោក ម៉ែន ណាត ចាត់ទុកបទបញ្ជារបស់លោក ហ៊ុន សែន ជាទង្វើរបស់ជនផ្ដាច់ការដែលស្រដៀងគ្នានឹងការដឹកនាំនៅប្រទេសកុម្មុយនីស្តកូរ៉េខាងជើង ហើយក៏ជាទង្វើតាមចងអាឃាតដ៏ព្រៃផ្សៃលើសកម្មជនបក្សក្រៅរដ្ឋាភិបាល ដែលជាទង្វើគួរឱ្យស្អប់ខ្ពើមដែរ។
អានបន្ត -
បក្សកាន់អំណាច បដិសេធសំឡេងសម្ដេច ហ៊ុន សែន បញ្ជាចាប់ខ្លួនលោក ផន ផាន់ណា
គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បដិសេធសារសំឡេងសម្ដេច ហ៊ុន សែន ដែលបានចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយសារសំឡេងនេះ បានបញ្ជាឱ្យចាប់ខ្លួនលោក ផន ផាន់ណា សកម្មជនបក្សប្រឆាំង ថាជាការក្លែងបន្លំដោយក្រុមប្រឆាំង។ ប៉ុន្តែសកម្មជនបក្សប្រឆាំង ដែលត្រូវចាប់ខ្លួននេះ អះអាងថា ក្រោយពីបែកធ្លាយសារសំឡេងនេះ លោកត្រូវបានជនមិនស្គាល់អត្តសញ្ញាណមកសួរនាំដល់កន្លែងស្នាក់នៅ ខណៈដែលលោកចាត់ទុកសារសំឡេងដែលបែកធ្លាយនេះ ជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខផ្ទាល់ខ្លួន។
អានបន្ត -
ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង ប្រកាសធ្វើមហាបាតុកម្មទាមទារឱ្យដោះលែងអ្នករិះគន់គម្រោងត្រីកោណអភិវឌ្ឍន៍
ពលរដ្ឋខ្មែរក្នុងប្រទេសកូរ៉េខាងត្បូង ប្រកាសធ្វើមហាបាតុកម្មដោយសង្ឃឹមថានឹងមានមនុស្សជាង ៥ម៉ឺននាក់ចូលរួម ដើម្បីទាមទារឱ្យដោះលែងអ្នកដែលត្រូវបានរដ្ឋាភិបាលចាប់ខ្លួនជុំវិញការរិះគន់គម្រោងត្រីកោណអភិវឌ្ឍន៍ ដោះលែងអ្នកទោសនយោបាយ ហើយស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ លើទឹកដីប្រទេសកូរ៉េខាងត្បូង។
អានបន្ត -
អ្នកតស៊ូមតិចាត់ទុកការចោទប្រកាន់និងឃុំខ្លួនអ្នកសម្ដែងមតិប្រឆាំង CLV គឺជាបទល្មើសឧក្រិដ្ឋប្រឆាំងមនុស្សជាតិ
ក្រុមអ្នកតស៊ូមតិកម្ពុជា ចាត់ទុកការចោទប្រកាន់ និងឃុំខ្លួនអ្នកសម្ដែងមតិប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍ត្រីកោណ ពីបទរួមគំនិតក្បត់ គឺជាបទល្មើសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលប្រព្រឹត្តជាប្រព័ន្ធដោយគណបក្សប្រជាជនកម្ពុជា។ ក្រុមអ្នកតស៊ូមតិកម្ពុជាដែលហៅកាត់ថា CAT បានចេញសេចក្តីវិភាគជុំវិញវិធានការចាប់ខ្លួនអ្នកសម្ដែងមតិប្រឆាំងគម្រោងអភិវឌ្ឍន៍ត្រីកោណពីសំណាក់រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៤ កញ្ញា នេះថា ការចាប់ឃុំខ្លួនអ្នកមានមតិផ្ទុយពីសំណាក់អាជ្ញាធរកម្ពុជាស្ថិតក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត និងមានការចង្អុលបង្ហាញពីលោក ហ៊ុន សែន គឺជាទង្វើផ្ទុយនឹងនីតិវិធីក្រមព្រហ្មទណ្ឌ ហើយក៏ជាទង្វើផ្ទុយនឹងខ្លឹមសាររដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរដែរ។
អានបន្ត