កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
នាយករដ្ឋមន្ត្រី កាត់ប្រាក់ខែរបស់ខ្លួនចំនួន៧ខែទៀតដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បានប្រកាសបន្តកាត់ប្រាក់បៀវត្សចំនួន៧ខែបន្ថែមទៀត ប្រគល់ជូនក្រសួងសុខាភិបាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
អានបន្ត -
ក្រសួងរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២នាក់ និងមានអ្នកជាសះស្បើយ៣នាក់
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ ឱ្យដឹងថា អ្នកឆ្លងជំងឺកូវីដ១៩ ទាំង២នាក់នោះ រួមមាន បុរសជនជាតិឥណ្ឌូនេស៊ី ធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី មកកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ និងពលរដ្ឋខ្មែរម្នាក់ដែលត្រឡប់មកពីថៃក្នុងថ្ងៃដដែលនោះ។
អានបន្ត -
https://newsroomcambodia.com/group-v/2021/01/26/the-ministry-of-health-announces-that-the-organizers-of-weddings-or-other-events-have-only-5-guests-per-table/
ក្រសួងសុខាភិបាលនៅថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១នេះ បានណែនាំឲ្យរៀបចំការប្រារព្ធកម្មវិធីបុណ្យ កម្មវិធីរៀបអាពាហ៍ពិពាហ៍ ឬកម្មវិធីផ្សេងៗ ត្រូវកំណត់ចំនួនភ្ញៀវដែលដាក់ឱ្យអង្គុយក្នុងមួយតុត្រឹមតែ៥នាក់ប៉ុណ្ណោះ។
អានបន្ត -
អ្នកច្បាប់ និងមន្រ្តីសិទ្ធិមនុស្ស បារម្ភពីការរំលោភសិទ្ធិលោក កឹម សុខា ដោយសារតុលាការ នៅតែពន្យារពេលបើកសវនាការ គ្មានកាលកំណត់
អ្នកច្បាប់ និងមន្រ្តីសិទ្ធិមនុស្ស ព្រួយបារម្ភអំពីការបំពានច្បាប់ និងរំលោភសិទ្ធិលោក កឹម សុខា ធ្ងន់ធ្ងរ ដោយសារតែតុលាការ នៅតែពន្យារពេលបើកសវនាការ ដោយគ្មានកាលកំណត់។ ក្ដីបារម្ភនេះ កើតមានឡើង ក្រោយក្រុមមេធាវីការពារក្តីលោក កឹម សុខា ដាក់លិខិតជាលើកទីបី ស្នើសុំឲ្យតុលាការ បើកសវនាការជំនុំជម្រះក្ដីនេះ ឲ្យបានឆាប់ ប៉ុន្តែតុលាការនៅតែបន្តពន្យារពេលទៀត។
អានបន្ត -
សម្តេចតេជោ ហ៊ុន សែន កាត់បៀវត្សរយៈពេល៧ខែ ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានប្រកាស កាត់បៀវត្សរយៈពេល៧ខែ ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែនកាត់បៀវត្ស រយៈពេល៧ខែទៀតនេះ គឺចាប់ពីខែកុម្ភៈ ដល់ ខែសីហា ឆ្នាំ២០២១។
អានបន្ត -
តុលាការពន្យារពេលសវនាការលោក គឹម សុខ ក្នុងសំណុំរឿងបរិហារកេរ្តិ៍ និងញុះញង់
សាលាដំបូងរាជធានីភ្នំពេញពន្យារពេលសវនាការសំណុំរឿង អ្នកវិភាគនយោបាយ លោក គឹម សុខ បទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម។ អ្នកឃ្លាំមើលសិទ្ធិមនុស្សជំរុញតុលាការឱ្យទម្លាក់បទចោទ ជាជាងបើកសវនាការ ព្រោះការលើកឡើងកន្លងមក ជាសេរីភាពសម្ដែងមតិរបស់ពលរដ្ឋ។
អានបន្ត -
នៅសៀមរាប បំណុលនិងកង្វះការងាររួតរឹតអ្នករស់នឹងទេសចរណ៍
សង្កាត់គោកចក ខេត្តសៀមរាប — វេលាខែនេះកាលពីឆ្នាំមុនអ្នកស្រី សឿន សុភ័ណ កំពុងសប្បាយនឹងជីវភាពជាបុគ្គលិកក្រុមហ៊ុន HCC Group បម្រើការងារសម្អាតរក្សាអនាម័យជូនអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដែលមួយថ្ងៃៗ អ្នកស្រីឃើញដោយផ្ទាល់ភ្នែកការមកដល់នូវទេសចរច្រើនឥតដាច់ ដែលចូលមកកម្សាន្តឱ្យស្គាល់សៀមរាបអង្គរ ដែលជាទីតាំងបេតិកភណ្ឌពិភពលោកដ៏ល្បាញល្បី។
អានបន្ត -
លទ្ធផលជំរឿន៖ កម្ពុជាមានពលរដ្ឋជាង១៥លាននាក់ ដោយស្រីច្រើនជាងប្រុស
កម្ពុជាមានពលរដ្ឋជាង១៥.៥៥លាននាក់ ក្នុងនោះបុរសមានជាង៧.៥៧លាននាក់ និងស្ត្រីជិត៨លាននាក់។ នេះបើតាមលទ្ធផលជំរឿនទូទៅប្រជាជននៅកម្ពុជាឆ្នាំ២០១៩ ដែលផ្សព្វផ្សាយដោយក្រសួងផែនការ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។
អានបន្ត -
ក្រុមអ្នកស្រាវជ្រាវ ប្រទះឃើញត្រីបាឃឿ ដ៏កម្រនៅទន្លេសាប
ក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ នៃរដ្ឋបាលជលផល បានប្រទះឃើញវត្តមានត្រីបាឃឿ ជាលើកដំបូង នៅដងទន្លេសាប ចំណុចគន្លងដាយលេខ៣ កាលពីថ្ងៃទី២៥ ខែមករា។ លោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ និងស្រាវជ្រាវវិទ្យាសាស្ត្រជលផល នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប បានប្រាប់សារព័ត៌មានតាមទូរសព្ទថា ThmeyThmey25 ថា មិនមានឯកសារណាបញ្ជាក់ថា ត្រីបាឃឿ ធ្លាប់មាន នៅកម្ពុជានោះទេ ដូច្នេះវត្តមានរបស់វា អាចចាត់ទុកជាប្រភេទត្រីកម្រ។
អានបន្ត -
កូវីដ១៩៖ ក្រសួងសុខាភិបាលអំពាវនាវឲ្យបន្តពង្រឹងវិធានសុវត្ថិភាពនៅតាមពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យផ្សេងៗ
ជាថ្មីម្តងទៀត នៅថ្ងៃអង្គារទី២៦មករានេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញមកធ្វើការអំពាវនាវឲ្យមានការពង្រឹងការអនុវត្តការពារការចម្លងជំងឺកូវីដ១៩នៅតាមពិធីបុណ្យ និងជាពិសេសក្នុងការរៀបចំពិធីអាពាហ៍ពិពាហ៍។ ការលើកឡើងរបស់ក្រសួងសុខាភិបាលដូច្នេះ គឺស្របពេលដែលមានការរៀបអាពាហ៍ពិពាហ៍និងពិធីបុណ្យផ្សេងៗមួយចំនួន ត្រូវគេមើលឃើញថា បានរៀបចំឡើងដោយបំពានលើវិធានសុខាភិបាល។
អានបន្ត -
កិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ នៃអាយស៊ីស៊ី-អង្គរ កំពុងដំណើរការនៅលើទឹកដីអង្គរ
(សៀមរាប)៖ គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) បានសម្រេចរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ នៃអាយស៊ីស៊ី-អង្គរ នៅថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២១ នាសណ្ឋាគារសូហ្វីតែល ខេត្តសៀមរាប បន្ទាប់ពីខកខានដោយសារការរីករាតត្បាតជាសកលនៃជំងឺកូវីដ១៩។
អានបន្ត -
ស្ថានទូត៖ពលករខ្មែរ៧នាក់របួសក្នុងករណីបាក់ស្ពាននៅថៃគឺមានស្រ្ដីម្នាក់បាក់ជើងស្ដាំនិងគ្មានអ្នកស្លាប់ឡើយ
ស្ថានទូតខ្មែរប្រចាំប្រទេសថៃបានចេញផ្សាយតាមហ្វេសប៊ុកនៅរសៀលថ្ងៃនេះថា ពលករខ្មែរ៧នាក់ដែលស្ថិតក្នុងករណីបាក់ស្រុយស្ពានអាកាសកំពុងសាងសង់ នៅខេត្តនគររាជសីមាប្រទេសថៃ មិនបានរងគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតនោះទេ ហើយកំពុងទទួលបានការព្យាបាលនិងការយកចិត្តទុក្ខដាក់ពីសំណាក់មន្រ្តីស្ថានទូត។
អានបន្ត -
លោក មាស វិរិទ្ធ៖នៅពេលសមត្ថកិច្ចជាប់ដៃរឿងកូវីដ១៩ ឧក្រិដ្ឋជនឆក់ឱកាសនាំចូលគ្រឿងញៀនកើនឡើង
គ្រឿងញៀនចុះថោកប្រហែល៤ដងនៅឆ្នាំ២០២០ ដែលនៅសល់ជិត៤០០០ដុល្លារក្នុង១គីឡូក្រាម ខណៈពីមុន គ្រឿងញៀនមានតម្លៃរាប់ម៉ឺនដុល្លារក្នុង១គីឡូក្រាម។ នេះជាមូលហេតុចំបង ដែលគ្រឿងញៀននៅកម្ពុជាមានការកើនឡើង ស្របពេលដែលការផលិតបានលឿនជាងមុន ដោយកែពីការផលិតគ្រឿងញៀនធម្មជាតិ មកជាគ្រឿងគ្រឿងញៀនសំយោគ។ ទាំងនេះជាការកត់សំគាល់របស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ បើតាម លោក មាស វិរិទ្ធ ក្នុងពេលដែលបញ្ហាកូវីដ១៩កំពុងរាតត្បាត ពួកឧក្រិដ្ឋជនបានឆ្លៀតឱកាសនេះ ធ្វើចរាចរណ៍គ្រឿងញៀនកាន់តែសកម្មជាងមុន ជាពិសេសឆ្លងកាត់តាមច្រករបៀងចូលពីប្រទេសថៃ និងឡាវ។
អានបន្ត -
ពលរដ្ឋនៅឃុំថ្មដា ទទូចដល់អាជ្ញាធរខេត្តពោធិ៍សាត់ ឱ្យដោះស្រាយបញ្ចប់វិវាទដីធ្លី ដែលអូសបន្លាយជាង ១០ឆ្នាំមកនេះ
សហគមន៍មានជម្លោះដីធ្លី ១៤គ្រួសារ នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ទទូចដល់អាជ្ញាធរខេត្តពោធិ៍សាត់ ឱ្យដោះស្រាយវិវាទ ដែលអូសបន្លាយជាង ១០ឆ្នាំមកនេះឲ្យចប់ និងអាចទទួលយកបាន។ សង្គមស៊ីវិលយល់ថា អាជ្ញាធរគួរពិនិត្យមើលសំណើពលរដ្ឋ និងផ្ដល់ដំណោះស្រាយនៅនឹងកន្លែង និងសមរម្យដល់ពួកគាត់។
អានបន្ត -
ស្រូវជួបគ្រោះរាំងស្ងួតជាង ៣០០ហិកតា អាជ្ញាធរខេត្តបាត់ដំបង អន្តរាគមន៍នាំទឹកពីទំនប់អាងកំពីងពួយជួយសង្គ្រោះនៅស្រុកថ្មគោល
បាត់ដំបង៖ស្រូវជួបគ្រោះរាំងស្ងួតជាង៣០០ហិកតា ត្រូវបានអាជ្ញាធរនិងមន្ត្រីជំនាញមន្ទីរធនធានទឹនិងឧតុនិយមខេត្តបាត់ដំបងខេត្តបាត់ដំបងចុះអន្តរាគមន៍នាំទឹកពីទំនប់អាងកំពីងពួយ ជួយសង្គ្រោះស្ថិតក្នុងឃុំចំនួន២នៅស្រុកថ្មគោល។
អានបន្ត -
កម្ពុជា៖ សមត្ថភាពអ្នកនិពន្ធនៅមានកម្រិត ជះឥទ្ធិពលដល់គុណភាពសៀវភៅ
ពីមួយឆ្នាំទៅមួយឆ្នាំ ការអាននៅកម្ពុជាត្រូវគេសង្កេតឃើញថា រឹងរឹតតែពីរីកចម្រើន។ កំណើនអ្នកអានសៀវភៅនៅកម្ពុជា បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ តាមរយៈចំណងជើងសៀវភៅ ដែលបោះពុម្ពដាក់លក់កាន់តែច្រើនឡើងជារៀងរាល់ឆ្នាំនៅលើទីផ្សារ។ យ៉ាងណាក៏ដោយ បរិមាណចំណងជើងសៀវភៅដែលមានដាក់លក់ ពុំបានឆ្លុះបញ្ចាំងពីគុណភាពនៃសៀវភៅទាំងនោះនៅឡើយ។ អ្នកជំនាញជាច្រើន មើលឃើញថា មួយភាគនៃសៀវភៅទាំងនោះ មិនទាន់មានគុណភាពនិងគុណតម្លៃល្អនៅឡើយ ដោយសារសមត្ថភាពអ្នកនិពន្ធនៅមានកម្រិត។
អានបន្ត -
សហជីព៖ ប្រាក់អតីតភាពការងារអាចជាវិវាទរវាងថៅកែនិងកម្មករនៅឆ្នាំនេះ បើគ្មានយន្តការអធិការកិច្ចប្រកបដោយតម្លាភាព
ក្នុងរយៈពេល២សប្តាហ៍នៃដើមឆ្នាំ២០២១នេះ ការធ្វើបាតុកម្មទាមទារអត្ថប្រយោជន៍របស់ក្រុមកម្មកររោងចក្រមានការកើតឡើងជាបន្តបន្ទាប់គ្នា។ ភាគីសហជីពបានមើលឃើញថា បញ្ហាប្រាក់អតីតភាពការងាររបស់កម្មករ ជាបញ្ហាបន្ទាន់ដែលត្រូវដោះស្រាយ ខណៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញលិខិតកាលពីថ្ងៃទី ២១ មករា ដោយបង្គាប់អោយភាគីថៅកែរោងចក្រទូទាត់ប្រាក់អតីតភាពការងារដល់កម្មករឡើងវិញនៅក្នុងឆ្នាំ២០២១នេះ។ ប៉ុន្តែភាគីសហជីពយល់ថា ក្រៅពីលិខិតនេះ ក្រសួងគួរមានយន្តការចុះធ្វើអធិការកិច្ចជុំវិញករណីនេះដើម្បីធានាបាននូវប្រសិទ្ធភាពនិងតម្លាភាព។
អានបន្ត -
ដោយត្រូវរ៉ូវជាមួយតាក់ស៊ីថៃ ពលករចំណាកស្រុករាប់ពាន់នាក់រត់ចេញពីថៃបន្ទាប់ពីការផ្ទុះឡើងនៃកូវីដ ១៩
ខណៈដែលប្រទេសថៃបានដាក់ប្រទេសរបស់ខ្លួនក្នុងគ្រាអាសន្នដោយសារតែការឆ្លងជំងឺកូវីដ ១៩ ហើយចេះតែមានការកើនឡើងនោះ ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ ចំនួន ៣៣៦៦នាក់ បានលួចរត់មកកម្ពុជា ដោយបានត្រូវរ៉ូវគ្នាជាមួយតាក់ស៊ីថៃដែលបានជួយពង្វាង ពីសមត្ថកិច្ចថៃ យកមកទំលាក់នៅក្បែរព្រំដែន ហើយពួកគេក៏បាននាំគ្នាដើរក្នុងព្រៃបន្ត។
អានបន្ត -
ពលរដ្ឋនៅខណ្ឌច្បារអំពៅ តវ៉ាដកបង្គោលដែលអាជ្ញាធរបោះលើដីកោះកំពុងមានជម្លោះ
ប្រជាពលរដ្ឋជិត២០នាក់ នៅសង្កាត់ក្បាលកោះ រាជធានីភ្នំពេញ បាននាំគ្នាបន្តការតវ៉ាដោយដកបង្គោលថ្ម ដែលអាជ្ញាធរខណ្ឌច្បារអំពៅបានដាំហ៊ុមព័ទ្ធបិទផ្លូវចេញចូលទៅកាន់ដីដែលពួកគាត់ធ្លាប់អាស្រ័យផល។
អានបន្ត -
អាជីវកម្មនៅតំបន់ប្រាសាទអង្គរវត្តប្រឈមនឹងភាពមិនប្រាកដប្រជាបន្ទាប់ពីការធ្លាក់ចុះនៃភ្ញៀវទេសចរដោយសារតែកូវីដ
ខេត្តសៀមរាប៖ អាជីវករ និងអ្នករត់ម៉ូតូកង់បីនៅតំបន់ប្រាសាទអង្គរវត្ត ខេត្តសៀមរាប បាននិយាយថាពួកគាត់បានរងផលប៉ះពាល់ដោយការធ្លាក់ចុះនៃភ្ញៀវទេសចរ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺ ១៩ ដែលបានវាយលុកប្រទេសកម្ពុជាកាលពីដើមឆ្នាំ២០២០។
អានបន្ត