កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
ក្រសួងការបរទេសថ្កោលទោសខ្មែរម្នាក់នៅអូស្ត្រាលី ដែលបង្ខូចឈ្មោះអង្ករកម្ពុជា
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្កោលទោសលើពលរដ្ឋខ្មែរនៅអូស្ត្រាលី ម្នាក់ឈ្មោះ ឯក សុវត្ថី ដែលប៉ុនប៉ងបំផ្លិចផ្លាញប្រយោជន៍កសិករខ្មែរ។ ការចេញសេចក្ដីប្រកាសថ្កោលទោសលើបុរសម្នាក់នេះ ធ្វើឡើងក្រោយពីរូបគេបានផ្ញើលិខិតទៅរដ្ឋមន្រី្តពាណិជ្ជកម្មអូស្ត្រាលី ដោយចោទថា ការនាំអង្ករកម្ពុជាទៅអូស្ត្រាលីជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។
អានបន្ត -
ស្ថានទូតកម្ពុជាជំរុញឱ្យមានការផ្តល់សំណងដល់ពលករខ្មែររងគ្រោះក្នុងហេតុការណ៍បាក់ស្ពាននៅថៃ
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ឱ្យដឹងថា ស្ថានទូតកម្ពុជាកំពុងសហការជាមួយអាជ្ញាធរថៃ ដើម្បីជំរុញឱ្យក្រុមហ៊ុនម៉ៅការសាងសង់ដោះស្រាយសំណងដល់ពលករខ្មែរដែលរងគ្រោះក្នុងហេតុការណ៍បាក់ស្រុតស្ពានដែលកំពុងសាងសង់នៅខេត្តនគររាជសីមា។
អានបន្ត -
បុរសម្នាក់ស្លាប់និង៣នាក់ត្រូវបានសង្គ្រោះ ក្រោយពីពួកគេបរិភោគដង្កូវដួង
មន្ត្រីសុខាភិបាលខេត្តព្រះវិហារ ឱ្យដឹងថា បុរសម្នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ក្រោយពីពួកគាត់បានទទួលទានដង្កូវដួង។
អានបន្ត -
ADB៖ កម្ពុជាគួរអភិវឌ្ឍន៍ជំនាញក្នុងវិស័យផលិតកម្មសម្លៀកបំពាក់ និងទេសចរណ៍ដើម្បីតម្រូវឧស្សាហកម្ម៤.០
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រកឃើញថា កម្ពុជាគួរអភិវឌ្ឍន៍កម្មវិធីអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្នុងវិស័យផលិតកម្មសម្លៀកបំពាក់ និងទេសចរណ៍ ដើម្បីជួយដល់ការផ្លាស់ប្តូរទៅរកបដិវត្តឧស្សាហកម្មទី៤ (៤.០)។
អានបន្ត -
បទយកការណ៍៖ យុវជនមិនសូវហ៊ានបញ្ចេញមតិពីបញ្ហាសង្គមលើអ៊ិនធឺណិតដោយសារបារម្ភពីសុវត្ថិភាព
ទោះជាយ៉ាងណា សេរីភាពនៃការបញ្ចេញមតិនេះត្រូវបានអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សនិងមជ្ឈដ្ឋានមួយចំនួនមើលឃើញថា បានរងនូវការរឹតត្បិតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
អានបន្ត -
រដ្ឋមន្ត្រីអប់រំ៖ មុខជំនាញ STEM ជួយឲ្យយុវជនមានការងារល្អ និងនាំកម្ពុជាឆ្ពោះទៅបច្ចេកវិទ្យាទំនើប
ភ្នំពេញ៖ មុខជំនាញSTEM (បច្ចេកវិទ្យា វិទ្យាសាស្ត្រ វិស្វកម្ម និងគណិតវិទ្យា) ជាមុខវិជ្ជាដ៏សំខាន់ ដែលអាចជំរុញឲ្យកម្ពុជា ឆ្ពោះទៅរកប្រព័ន្ធបច្ចេកវិទ្យាទំនើប ប្រកបដោយប្រសិទ្ធភាព និងគុណភាព។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបែបនេះនៅក្នុងពិធីបើកមហាស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាប្រចាំឆ្នាំលើកទី១៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៩ ខែមករា។
អានបន្ត -
ក្រសួងមហាផ្ទៃស៊ើបអង្កេតស្នងការរងខេត្តតាកែវម្នាក់ជុំវិញបណ្តឹងជំរិតទារប្រាក់
ក្រុមការងារក្រសួងមហាផ្ទៃ កំពុងដំណើរការស៊ើបអង្កេតករណីបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលចោទស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ឧត្ដមសេនីយ៍ត្រី ហ៊ិន សុខខេង ពាក់ព័ន្ធនឹងសំណុំរឿងជំរិតទារប្រាក់ពីពលរដ្ឋ។
អានបន្ត -
លោក អ៊ូ ច័ន្ទរ័ត្ន សម្រេចដាក់ឈ្មោះគណបក្សខ្លួនថា «គណបក្សកែទម្រង់កម្ពុជា» ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខ (Video inside)
(ភ្នំពេញ)៖ អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន បានបញ្ជាក់ថា លោកបានពិភាក្សាជាមួយនឹងអតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលមានសម្បទាធ្វើនយោបាយឡើងវិញ ដើម្បីបង្កើតគណបក្សមួយដែលមានឈ្មោះថា «គណបក្សកែទម្រង់កម្ពុជា»។
អានបន្ត -
អ្នកឃ្លាំមើលសង្គមជំរុញលោក កឹម សុខា ថា គួរធ្វើសកម្មភាពបន្ថែមខ្លះទៀត ដើម្បីឱ្យមានដំណោះស្រាយនយោបាយ
អ្នកវិភាគ និងអ្នកឃ្លាំមើលសង្គម ជំរុញទៅប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ថា គួរធ្វើសកម្មភាពបន្ថែម ដើម្បីឱ្យមានដំណោះស្រាយនយោបាយ។ ឆ្លើយតបការលើកឡើងនេះ មន្ត្រីជំនិតលោក កឹម សុខា អះអាងថា លោក កឹម សុខា កំពុងមមាញឹកធ្វើការងារការទូត ដើម្បីឱ្យគណបក្សប្រឆាំង អាចចូលរួមការបោះឆ្នោតឆ្នាំ២០២២ ខាងមុខនេះ។
អានបន្ត -
សហភាពអឺរ៉ុប និងសហគ្រិនខ្មែរគាំទ្រភាពជាដៃគូសម្រាប់នវានុវត្ដន៍ក្នុងវិស័យថាមពលស្អាតក្នុងវិស័យកសិជលផល
សហគ្រិនខ្មែរ គឺជាស្ថាប័នក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និង EnergyLab ដែលជាអ្នកបណ្តុះបណ្តាលធុរកិច្ចបង្កើតថ្មីក្នុងវិស័យថាមពលស្អាតតែមួយគត់នៅប្រទេសកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូដើម្បីគាំទ្រដល់ធុរកិច្ចបង្កើតថ្មីផ្នែកថាមពលស្អាតក្នុងវិស័យកសិកម្ម នេសាទ និងវារីវប្បកម្មនៅក្នុងប្រទេសកម្ពុជា ដោយទទួលបានកញ្ចប់ថវិការជំនួយពីសហភាពអឺរ៉ុប។
អានបន្ត -
ពលរដ្ឋខណ្ឌច្បារអំពៅតវ៉ាករណីអាជ្ញាធរបោះបង្គោលព័ទ្ធដី
ពលរដ្ឋប្តេជ្ញាតវ៉ារហូតស្លាប់ខ្លួនបើសិនជាអាជ្ញាធរខណ្ឌច្បារអំពៅបោះបង្គោលព័ទ្ធយកដីដែលពួកគាត់អាស្រ័យផលដោយមិនផ្តល់សំណង ខណៈអាជ្ញាធរអះអាងថា ពលរដ្ឋចូលកាន់កាប់ដីនោះដោយខុសច្បាប់មិនអាចផ្តល់សំណងឱ្យបានទេ។
អានបន្ត -
លោក សម រង្ស៊ី ព្រមានថា បើលោក ហ៊ុន សែន ហ៊ានផ្ទេរអំណាចឱ្យកូនប្រុសរបស់លោកនឹងត្រូវបាត់បង់អំណាចភ្លាម
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ព្រមានថា ប្រសិនបើលោក ហ៊ុន សែន ហ៊ានផ្ទេរអំណាចឱ្យកូនប្រុសរបស់លោក នឹងត្រូវបាត់បង់អំណាចភ្លាម។ អ្នកវិភាគសង្កេតឃើញថា លោក ហ៊ុន សែន នៅតែព្យាយាមចិញ្ចឹមចិត្តផ្ទេរអំណាចទៅកូន ទោះស្ថិតក្នុងស្ថានការណ៍ណាក៏ដោយ ហើយការផ្ទេរឆាប់ ឬលឿន គឺអាស្រ័យលើសុខភាពលោក ហ៊ុន សែន។
អានបន្ត -
យុវជនខ្មែរក្រោមបដិសេធបង់ប្រាក់ពិន័យឱ្យវៀតណាមរឿងប្រើប្រាស់សិទ្ធិបញ្ចេញមតិតាមបណ្ដាញសង្គម
យុវជនខ្មែរកម្ពុជាក្រោមអះអាងថា អាជ្ញាធរវៀតណាមបន្ត ធ្វើទុក្ខបុកម្នេញលោក តាមរយៈការបន្តទាមទារប្រាក់ពិន័យជាច្រើនរយដុល្លារ ដោយសារតែការប្រើប្រាស់បណ្ដាញសង្គម ដើម្បីបញ្ចេញមតិ និងផ្សព្វផ្សាយពីប្រវត្តិសាស្ត្រខ្មែរកម្ពុជាក្រោម។ ការអះអាងនេះ ធ្វើឡើងស្របពេលដែលអង្គការសិទ្ធិមនុស្សអន្តរជាតិ ក៏រកឃើញថា រដ្ឋាភិបាលវៀតណាម កំពុងបន្តចាប់ខ្លួនអ្នកទោសមនសិការហើយស្ទើរពាក់កណ្តាលនៃអ្នកទោសមនសិការនេះ ត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួន ដោយសារតែពួកគេប្រើប្រាស់បណ្ដាញសង្គមដើម្បីសំដែងមតិ។
អានបន្ត -
អាជ្ញាធរក្រុងតាខ្មៅផាកពិន័យឡានធំធ្វើឱ្យដីហុយ
អាជ្ញាធរក្រុងតាខ្មៅខេត្តកណ្តាលបានប្រើប្រាស់វិធានការផាកពិន័យចំពោះឡានដឹកដី និងខ្សាច់៣០ម៉ឺនរៀលចំពោះឡានដែលមិនមានបច្ចេកទេសត្រឹមត្រូវ ធ្វើឱ្យដីហុយប៉ះពាល់ដល់ប្រជាពលរដ្ឋ។
អានបន្ត -
កម្ពុជាកំពុងរៀបចំបង្កើតតុលាការពាណិជ្ជកម្មសម្រាប់ដោះស្រាយវិវាទរបស់អ្នករកស៊ី
ក្រសួងយុត្តិធម៌បានសម្រេចបង្កើតគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម ដោយមានសមាសភាពមន្ត្រីជំនាញច្បាប់ ដែលពាក់ព័ន្ធចំនួន២០រូប។ នេះបើតាមសេចក្តីសម្រេចរបស់ក្រសួងយុត្តិធម៌នៅថ្ងៃទី២១មករា។ ស្ថាប័នយុត្តិធម៌ថ្មីមួយនេះ ត្រូវបានគេរំពឹងថា ជាយន្តការមួយជួយទាក់ទាញអ្នកវិនិយោគមកកម្ពុជាបន្ថែមទៀត។
អានបន្ត -
តុលាការភ្នំពេញចេញដីកាកោះហៅអនុរដ្ឋលេខាធិការពីររូបឲ្យបំភ្លឺជុំវិញសំណុំរឿងឆបោក
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមករានេះ បានចេញដីកាកោះហៅអនុរដ្ឋលេខាធិការពីររូប ឲ្យចូលខ្លួនបំភ្លឺពីបទឆបោកពាក់ព័ន្ធនឹងការលក់ទិញដី ក្នុងសង្កាត់ទួលសង្កែ រាជធានីភ្នំពេញ។
អានបន្ត -
ក្រសួងរកឃើញអ្នកដំណើរមកពីក្រៅប្រទេស៣នាក់ឆ្លងជំងឺកូវីដ
ក្រសួងសុខាភិបាល រកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន៣នាក់បន្ថែមទៀត ដែលជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស និងមានពលករ៣នាក់បានជាសះស្បើយ។
អានបន្ត -
១៧ឆ្នាំទៅហើយ ការទទូចរកយុត្តិធម៌ជូន លោក ជា វិជ្ជា នៅតែបន្ត
នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ គឺជាខួប១៧ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងឱកាសនេះ ថ្នាក់ដឹកនាំសហជីពនេះ រួមនឹងកម្មករ និយោជិតប្រមាណ៥០នាក់ នៅតែបន្តប្រមូលផ្តុំគ្នាដាក់កំរងផ្កា អុចធូប រំលឹកដល់វិញ្ញាណក្ខន្ធ លោក ជា វិជ្ជា នៅឯសួនច្បារវិមានឯករាជ្យ ទីដែលរូបសំណាកលោក ជា វិជ្ជា ធ្វើអំពីថ្មត្រូវបានដាក់តាំងនៅទីនោះ។ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ដែលបានទៅចូលរួមគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា ដោយផ្ទាល់បានថ្លែងថា លោក និងអ្នកសហជីពឯទៀត នៅតែទាមទារឲ្យអាជ្ញាធរវែកមុខឃាតករពិតឲ្យឃើញ ដើម្បីបញ្ចប់និទ្ទណ្ឌភាពនៅកម្ពុជា និងបញ្ចប់ការធ្វើទុក្ខបុកម្នេញទៅលើអ្នកការពារសិទ្ធិកម្មករ។
អានបន្ត -
សត្វកម្រជិតផុតពូជ នៅលើពិភពលោក កំពុងមានវត្តមាន នៅខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖សត្វកម្រមួយប្រភេទ ដែលមន្ត្រីអភិរក្សលើកឡើងថាស្ទើតែជិតផុតពូជទៅហើយ នៅលើពិភពលោកនោះ ស្រាប់តែមានវត្តមានលើទឹកដីខេត្តស្ទឹងត្រែង។
អានបន្ត -
ចៅអធិការវត្តសសរ១០០ ត្រូវតែងតាំងឡើងវិញទោះបំណុលវត្ត២២ម៉ឺនដុល្លារមិនទាន់ដោះស្រាយ
ថ្នាក់ដឹកនាំសង្ឃក្នុងខេត្តក្រចេះ សម្តែងការមិនសប្បាយចិត្តនិងព្រមានលាលែងពីតួនាទី ក្រោយពីគណៈសង្ឃនាយកប្រកាសតែងតាំងអតីតព្រះគ្រូចៅអធិការវត្តសសរ១០០ ដែលធ្លាប់រងការចោទថា បានធ្វើឱ្យវត្តជាប់បំណុលចំនួន២២ម៉ឺនដុល្លារនិងមិនទាន់បានដោះស្រាយ ឱ្យធ្វើជាព្រះគ្រូចៅអធិការវត្តនេះឡើងវិញ។
អានបន្ត