កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.457
-
របាយការណ៍ចុងក្រោយបង្ហាញថា ជំនន់ទឹកភ្លៀងសម្លាប់មនុស្ស២៥នាក់ និងធ្វើឲ្យរងគ្រោះមនុស្ស៣សែននាក់
វ៉ាស៊ីនតោន — គិតត្រឹមថ្ងៃច័ន្ទនេះ មានមនុស្ស២៥នាក់បានស្លាប់ និងប្រជាជនសរុបជាង៣០០.០០០នាក់ក្នុងរាជធានីខេត្តចំនួន១៩នៅទូទាំងប្រទេសកម្ពុជា បានរងគ្រោះនិងទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ដែលបណ្តាលមកពីភ្លៀងក្នុងឆ្នាំ២០២០នេះ។ នេះ បើផ្អែកតាមទិន្នន័យសរុបចុងក្រោយរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
អានបន្ត -
អ្នកឃ្លាំមើលជំរុញបក្សកាន់អំណាច និងបក្សប្រឆាំងឱ្យបញ្ចប់ជម្លោះនយោបាយ ដើម្បីរួមគ្នាដោះស្រាយបញ្ហាជាតិ
ក្រុមអ្នកឃ្លាំមើលយល់ឃើញថា មេដឹកនាំបក្សកាន់អំណាច និងបក្សប្រឆាំង ល្មមដល់ពេលត្រូវរកចំណុចរួមគ្នាបិទបញ្ចប់ជម្លោះនយោបាយហើយ ព្រោះជាតិកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ និងគ្រោះទឹកជំនន់ព្រមទាំងរងទណ្ឌកម្មពីអន្តរជាតិ។ មន្ត្រីគណបក្សប្រឆាំងយល់ស្របចំពោះទស្សនៈនេះ ប៉ុន្តែបក្សកាន់អំណាចនៅតែអះអាងថា គ្មានការចរចាណាមួយឡើយ ទោះជាក្នុងកាលៈទេសៈជាតិជួបការលំបាកយ៉ាងណាក៏ដោយ។
អានបន្ត -
នាយករដ្ឋមន្ត្រីធ្វើដំណើរទៅខេត្តបន្ទាយមានជ័យ ខណៈលោក កឹម សុខា កំពុងជួបពលរដ្ឋនៅទីនោះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ កំពុងធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋប្រមាណ២ម៉ឺនគ្រួសារដែលរងគ្រោះដោយសារទឹកជំនន់ ខណៈអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា កំពុងចែកអំណោយជូនពលរដ្ឋនៅខេត្តនោះ។
អានបន្ត -
សំណុំរឿងលោក រ៉ុង ឈុន កម្រើកជាថ្មីតាមរយៈសំណើររបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិ
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានផ្ញើលិខិតមួយច្បាប់ជូនរដ្ឋមន្រ្តីការបរទេសកម្ពុជា ស្នើសុំព័ត៌មានបន្ថែមអំពីមូលដ្ឋានពិត និងមូលដ្ឋានច្បាប់លើការចាប់ឃុំខ្លួន លោក រ៉ុង ឈុន និងសកម្មជនសង្គមជាង១០នាក់ផ្សេងទៀត។ នេះបើតាមលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាដែលផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់លោកស្រីកាលពីថ្ងៃទី១៧តុលា។ តែក្រសួងការបរទេសនៅមិនទាន់ឆ្លើយតបបែបណានៅឡើយ។
អានបន្ត -
អាជ្ញាធរក្រុងភ្នំពេញមិនទាន់ដោះលែងអតីតសមាជិកគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង ២រូបនៅឡើយទេ
អាជ្ញាធររបបក្រុងភ្នំពេញ នៅមិនទាន់ដោះលែងអតីតសមាជិកប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង ២នាក់ គឺលោក គង់ ប៊ុនហ៊ាង និងលោក ហង្ស សេង នៅឡើយទេ នៅថ្ងៃទី១៩ តុលា។
អានបន្ត -
ពលរដ្ឋជាង៥០គ្រួសារនៅឧត្តរមានជ័យ ស្នើសុំអាជ្ញាធរខេត្តជួយដោះស្រាយវិវាទដីធ្លី
ប្រជាពលរដ្ឋជាង៥០គ្រួសារនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ស្នើអាជ្ញាធរខេត្តជួយដោះស្រាយវិវាទដីធ្លី ក្រោយពីមានប្រជាពលរដ្ឋមួយក្រុមមកពីខេត្តផ្សេង បានដាក់គ្រឿងចក្រឈូសឆាយប៉ះពាល់លើដីរបស់ពួកគាត់ដែលកំពុងអាស្រ័យផល។
អានបន្ត -
ជនមិនស្គាល់ ២នាក់ ឆ្មក់វាយសកម្មជនបក្សប្រឆាំងម្នាក់របួសក្បាលធ្ងន់ធ្ងរ ខណៈកូនប្រុសរបស់សកម្មជនកំពុងជាប់ពន្ធនាគារម្នាក់គ្រោះថ្នាក់ចរាចរណ៍ស្លាប់
ជនមិនស្គាល់មុខ ២នាក់ ជិះម៉ូតូ ឆ្មក់វាយសកម្មជនបក្សប្រឆាំងម្នាក់នៅខណ្ឌមានជ័យរាជធានីភ្នំពេញ បណ្ដាលឲ្យរបួសក្បាលធ្ងន់ធ្ងរ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកេតុមាលា។ សាច់ញាតិជនរងគ្រោះ ចាត់ទុកការវាយប៉ុនប៉ងសម្លាប់ប្ដី ជាចេតនានយោបាយ ជាជាងគំនុំផ្ទាល់ខ្លួន។ តែនគរបាលបដិសេធ។ ដោយឡែក កូនប្រុសរបស់សកម្មជនបក្សប្រឆាំងម្នាក់ទៀត ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ពេលធ្វើដំណើរទៅលេងស្រុក នៅខេត្តស្វាយរៀង។
អានបន្ត -
សមត្ថកិច្ចបង្ក្រាបឈើរាប់ម៉ឺនដើមដែលកាប់កប់ក្នុងដី ដើម្បីទន្ទ្រានយកដីខុសច្បាប់ជាង ៦០ ហិកតា
មណ្ឌលគិរី: ជនសង្ស័យដែលមិនស្គាល់អត្តសញ្ញាណបានកាប់ទន្ទ្រានយកដីដោយខុសច្បាប់ប្រមាណជាង ៦០ ហិកតា នៅក្នុងតំបន់ឃុំដាក់ដាំ ស្រុងអូររាំង ខេត្តមណ្ឌលគិរី ដោយពួកគេបានកាប់ឈើរាប់ម៉ឺនដើមជីកដីកប់ ដើម្បីបំបាត់ភ័ស្តុតាងនៃបទល្មើសទន្ទ្រានដីព្រៃដោយខុសច្បាប់។
អានបន្ត -
ពលរដ្ឋមានជម្លោះដីធ្លីជាង ៣រយនាក់ ស្នើអភិបាលខេត្តកោះកុងពន្លឿនដំណោះស្រាយវិវាទដីធ្លី
ពលរដ្ឋមានជម្លោះដីធ្លីជាង ៣០០នាក់ មកពីស្រុកស្រែអំបិល ស្រុកថ្មបាំង និងស្រុកបុទុមសាគរខេត្តកោះកុង ប្រមូលផ្ដុំគ្នានៅមុខសាលាខេត្ត ស្នើសុំអាជ្ញាធរខេត្ត ពន្លឿនដំណោះស្រាយដីធ្លីដែលមានវិវាទជាមួយឧកញ៉ា។ អ្នកឃ្លាំមើលសិទ្ធិមនុស្សលើកឡើងថា អាជ្ញាធរគួរព្យាយាមដោះស្រាយបញ្ចប់បញ្ហាដ៏រ៉ាំរ៉ៃនេះ ជូនប្រជាពលរដ្ឋ តាមតែអាចធ្វើទៅបាន ដើម្បីកុំឲ្យមានសកម្មភាពចេញតវ៉ាពីពលរដ្ឋទៀត។
អានបន្ត -
មុខវិជ្ជាសុខភាពផ្លូវចិត្ត សុខភាពផ្លូវភេទ នឹងត្រូវដាក់បញ្ចូលក្នុងកម្មវិធីសិក្សាចាប់ពីឆ្នាំ២០២២
ភ្នំពេញ — ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងដាក់បញ្ចូលមុខវិជ្ជាមួយទាក់ទងនឹង«អប់រំសុខភាព» សម្រាប់សិស្សានុសិស្ស ចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី១២ ដែលអាចនឹងអនុវត្តចាប់ពីឆ្នាំ២០២២។ នេះបើយោងតាមមន្រ្តីក្រសួងអប់រំ។
អានបន្ត -
លោកនាយករដ្ឋមន្ត្រីឱ្យសម្រួលការងារចែកអំណោយពីបក្សនានា
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ឱ្យអាជ្ញាធរសម្រួលដល់លោក កឹម សុខា និងគណបក្សនយោបាយនានាក្នុងការចុះចែកអំណោយដល់ជនរងគ្រោះពីទឹកជំនន់ដោយមិនប្រកាន់និន្នាការនយោបាយ ខណៈតាមខេត្តជាច្រើននៅកម្ពុជាកំពុងរងផលប៉ះពាល់ដោយទឹកជំនន់បង្កពីទឹកភ្លៀង។
អានបន្ត -
ក្រសួងយុត្តិធម៌ថា ពុំមាន«ភាពមិនប្រក្រតី»ក្នុងការពន្លឿនសំណុំរឿងកកស្ទះជិត២៨.០០០
ភ្នំពេញ — មន្រ្តីក្រសួងយុត្តិធម៌អះអាងថា ពុំមាន«ភាពមិនប្រក្រតី»ណាមួយរកឃើញនោះទេ នៅក្នុងសំណុំរឿងកកស្ទះ ដែលក្រសួងបានជួយសម្រួលឲ្យមានការដោះស្រាយបានប្រមាណ២៨.០០០សំណុំរឿង ក្នុងរយៈពេល៥ខែនៃយុទ្ធនាការដែលរៀបចំដោយរដ្ឋមន្រ្តីថ្មី គឺលោក កើត រិទ្ធ។
អានបន្ត -
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិទាមទារឱ្យរបបក្រុងភ្នំពេញពន្យល់ពីមូលដ្ឋានច្បាប់នៃការចាប់ និងឃុំខ្លួនលោក រ៉ុង ឈុន
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានផ្ញើលិខិតទៅក្រសួងការបរទេសកម្ពុជាស្នើឱ្យមានការពន្យល់ពីមូលដ្ឋានច្បាប់នៃការចាប់ និងឃុំខ្លួនលោក រ៉ុង ឈុន។ អ្នកនាំពាក្យបក្សកាន់អំណាចអះអាងថា សមត្ថកិច្ចមានភស្តុតាងគ្រប់គ្រាន់ក្នុងការចាប់ខ្លួនលោក រ៉ុង ឈុន។
អានបន្ត -
សកម្មជនបក្សសង្គ្រោះជាតិគ្រោងធ្វើបាតុកម្មប្រឆាំងវត្តមានចិននៅកម្ពុជា ស្របពេលសង្គមស៊ីវិលយកថ្ងៃទី២៣ តុលា ជួបជុំរំលឹកខួប ២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
សកម្មជនបក្សសង្គ្រោះជាតិអះអាងថា ពួកគេគ្រោងជួបជុំគ្នាធ្វើបាតុកម្មនៅតាមបណ្ដាប្រទេសនានា មួយចំនួន ដើម្បីប្រឆាំងវត្តមានចិននៅកម្ពុជា។ គម្រោងនេះគឺស្របពេលដែលសង្គមស៊ីវិល ក៏យកថ្ងៃទី២៣ ខែតុលា នេះ ជួបជុំរំលឹកខួប២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីទាមទារឲ្យមេដឹកនាំរបបក្រុងភ្នំពេញ និងអ្នកនយោបាយវិលមកគោរពកិច្ចព្រមព្រៀងនេះឡើងវិញ។
អានបន្ត -
អ្នកទោសនយោបាយ និងអ្នកទោសមនសិការ ជួបការលំបាកខ្លាំង ដោយសារទឹកជំនន់ចូលដល់ពន្ធនាគារព្រៃស
សាច់ញាតិរបស់អ្នកទោសនយោបាយ និងទោសមនសិការអះអាងថា អ្នកកំពុងជាប់ឃុំ កាន់តែជួបការលំបាកខ្លាំង និងអ្នកខ្លះធ្លាក់ខ្លួនឈឺ ដោយសារទឹកជំនន់កំពុងចូលដល់ក្នុង ពន្ធនាគារព្រៃស (ម ២)។ ការអះអាងនេះ បន្ទាប់ពីពួកគេ បានចូលសួរសុខទុក្ខអ្នកជាប់ឃុំទាំងនោះ កាលពីថ្ងៃទី១៦ ខែតុលា។ មន្ត្រីសិទ្ធិមនុស្ស ស្នើសុំឲ្យរដ្ឋាភិបាល និងតុលាការ ពិចារណាអនុញ្ញាតឲ្យអ្នកទោសនយោបាយ និងទោសមនសិការទាំងនោះនៅក្រៅឃុំបណ្ដោះអាសន្ន។ មន្ត្រីរដ្ឋាភិបាល ចាត់ទុកថា ការស្នើសុំនេះជារឿងអត់ប្រយោជន៍។
អានបន្ត -
ប៉ូលិស ចាប់សកម្មជនបក្សប្រឆាំងខេត្តបាត់ដំបង ២នាក់ បញ្ជូនទៅតុលាការក្រុងភ្នំពេញ
នគរបាលចាប់ខ្លួន សមាជិកប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបង ចំនួន ២នាក់ ដោយមិនបានបង្ហាញដីកា និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសួរនាំ ករណីទៅធ្វើបុណ្យភ្ជុំបិណ្ឌ ជាមួយ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ សាច់ញាតិ និងអង្គការសិទ្ធិមនុស្ស ហៅការចាប់ខ្លួននេះ ជារឿងនយោបាយ និងទាមទារឲ្យនគរបាលបញ្ឈប់ការធ្វើទុក្ខបុកម្នេញ លើសកម្មបក្សប្រឆាំង។
អានបន្ត -
សាលារាជធានីភ្នំពេញផ្ដល់ជម្រើស ២ ដល់អង្គការសង្គមស៊ីវិល ដែលស្នើសុំរៀបចំពិធីរំឭកខួប ២៩ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានផ្ដល់ជម្រើស ២ ដល់អង្គការសង្គមស៊ីវិល និងសហជីព ដែលស្នើសុំរៀបចំពិធីរំឭកខួប ២៩ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី ២៣ ខែតុលា ខណៈពេលដែលអាជ្ញាធរ កំពុងមមាញឹកក្នុងការចុះជួយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់។
អានបន្ត -
ខេត្តភាគពាយ័ព្យកម្ពុជាបានរងការជន់លិចជាលើកទី២ ក្រោយភាគីថៃបើកទំនប់
កំណើនទឹកភ្លៀងដែលបន្តធ្លាក់ក្នុងខេត្តបន្ទាយមានជ័យ និងទឹកដែលហូរធ្លាក់ខ្លាំងមកពីប្រទេសថៃ កាលពីយប់ថ្ងៃទី ១៧ តុលានេះ បាននឹងកំពុងធ្វើអោយមានការជន់លិចខេត្តបន្ទាយមានជ័យជាលើកទី២ ហើយទឹកក៏បានហូរចូលទៅប្រាសាទបន្ទាយឆ្មារផងដែរ។ ដើម្បីបញ្ចៀសការជន់លិចនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំកងកម្លាំងប្រមាណជា១០០នាក់ ចុះទៅឃុំបន្ទាយឆ្មារ ដើម្បីកាយផ្លូវបង្ហូរទឹកបញ្ចៀសការហូរចូលទៅប្រាសាទ។ គួរជំរាបជូនថា គិតត្រឹមរសៀលថ្ងៃទី ១៨ តុលានេះ ទឹកជំនន់នៅកម្ពុជាបានធ្វើអោយប៉ះពាល់ដល់ប្រជាពលរដ្ឋជាង៦១ម៉ឺនគ្រួសារនៅក្នុងរាជធានី-ខេត្តចំនួន១៩ និងបណ្តាលអោយមនុស្ស២៤នាក់ស្លាប់។
អានបន្ត -
តុលាការកំពូលនឹងជម្រះបណ្ដឹងសុំបដិសេធការស៊ើបអង្កេតបន្ថែមរឿងចារកម្មរបស់អតីតអាស៊ីសេរីពីររូប នៅសប្ដាហ៍ក្រោយ
តុលាការកំពូលនឹងលើកយកសំណុំរឿងសុំបដិសេធចោលការស៊ើបអង្កេតបន្ថែមទាក់ទងនឹងបទចោទធ្វើចារកម្មរបស់អតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ទៅជំនុំជម្រះនៅព្រឹកថ្ងៃទី២២ តុលា សប្ដាហ៍ក្រោយនេះ។ អនុប្រធានតុលាការកំពូល លោក ជីវ កេង គឺជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ អមដោយចៅក្រមប្រឹក្សា ៤រូបផ្សេងទៀត។
អានបន្ត