កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
ពលរដ្ឋមួយចំនួនខកចិត្ត និងមួយចំនួនទៀតនៅតែគាំទ្រគណបក្សសង្គ្រោះជាតិ ទោះបីដំណើរមាតុភូមិនិវត្តន៍លើកទី២ បរាជ័យ
ពលរដ្ឋមួយចំនួន បង្ហាញការខកចិត្តរបស់ខ្លួនចំពោះមន្ត្រីគណបក្សសង្គ្រោះជាតិដែលមិនអាចវិលចូលប្រទេសកម្ពុជាវិញតាមការសន្យា និងមួយចំនួនទៀតបន្តគាំទ្រ ហើយរិះគន់គណបក្សកាន់អំណាចដែលបង្កើតឧបសគ្គរារាំងដល់មន្ត្រីគណបក្សមួយនេះ។
អានបន្ត -
សហគមន៍អេកូទេសចរណ៍ក្នុងខេត្តស្ទឹងត្រែងបារម្ភសត្វផ្សោតផុតពូជ
សហគមន៍អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល ស្ថិតក្នុងឃុំព្រះរំកិល ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បង្ហាញក្តីព្រួយបារម្ភថា សត្វផ្សោតនៅសល់តែ៣ក្បាល ហើយប្រឈមផុតពូជដោយសារទឹកកខ្វក់ និងការនេសាទខុសច្បាប់។
អានបន្ត -
ជនមិនស្គាល់មុខ ២នាក់ ជិះម៉ូតូឆ្មក់វាយសកម្មជនសង្គមនៅស្រុកស្អាងម្នាក់ ឱ្យរបួសក្បាល ដេរ ៦ថ្នេរ
ជនមិនស្គាល់មុខ ២នាក់ ជិះម៉ូតូឆ្មក់វាយសកម្មជនសង្គមម្នាក់ នៅស្រុកស្អាង ខេត្តកណ្ដាល បណ្ដាលឲ្យរបួសក្បាល ដេរ ៦ថ្នេរ។ យុវជនរងរបួសអះអាងថា ការលបវាយនេះ ជារឿងនយោបាយ និងបណ្ដាលមកពីរូបគាត់ ទៅចូលរួមឃ្លាំមើលសវនាការ នៅភ្នំពេញ កាលពីថ្ងៃទី១៥ មករា។
អានបន្ត -
មន្រ្តីជំនិតលោក កឹម សុខា ថា មេបក្សប្រឆាំងរូបនេះនៅតែស្វះស្វែងរកដំណោះស្រាយនយោបាយជាមួយបក្សកាន់អំណាច
មន្រ្តីជំនិតរបស់លោក កឹម សុខា ថា មេបក្សប្រឆាំងរូបនេះនៅតែស្វះស្វែងរកដំណោះស្រាយនយោបាយជាមួយបក្សកាន់អំណាច ខណៈលោកកំពុងបាត់បង់សិទ្ធិធ្វើនយោបាយ។ មន្ត្រីដដែលថា លោក កឹម សុខា ជួបអង្គទូតបរទេស និងចុះមូលដ្ឋានជួបពលរដ្ឋជាបន្តបន្ទាប់ គឺដើម្បីប្រមូលធាតុចូល ឈានទៅរកដំណោះស្រាយនយោបាយ។ អ្នកវិភាគថា អ្នកនយោបាយបក្សប្រឆាំងគួរធ្វើយ៉ាងណា ឱ្យមានឈ្មោះគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣។
អានបន្ត -
ខួប១ឆ្នាំនៃសវនាការសំណុំរឿងលោក កឹម សុខា ក្រុមអ្នកគាំទ្រដាក់ខ្លួនកាន់តែឆ្ងាយពីជីវភាពនយោបាយ
ស្រុកព្រៃឈរ កំពង់ចាម៖ នៅឯឃុំគរ មានចម្ងាយប្រហែល១០គីឡូម៉ែត្រពីផ្សារព្រៃទទឹង ស្ថិតក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម លោក គង់ ប៊ុនឈឿន អតីតមេឃុំជាប់ឆ្នោតមកពីគណបក្សសិទ្ធិមនុស្ស និងជាអតីតសមាជិកក្រុមប្រឹក្សាឃុំរបស់គណបក្សសង្គ្រោះជាតិ ធ្លាប់ដឹកនាំក្រុមអ្នកគាំទ្រដ៏ធំសម្រាប់ការប្រមូលផ្ដុំខាងនយោបាយនៅក្នុងការបោះឆ្នោតកាលពីពេលកន្លងមក ជជែកអំពីនយោបាយរបស់ប្រទេសជាតិ រិះគន់រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកោតសរសើរគោលនយោបាយដែលដាក់ចេញដោយអតីតប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា ដែលសព្វថ្ងៃនេះគឺជាប្រធានបក្សប្រឆាំងដ៏ធំជាងគេដែលត្រូវបានរំលាយចោល។
អានបន្ត -
មន្ត្រីអង្គការសង់ត្រាល់៖ ពលករខ្មែរកំពុងប្រឈមនឹងការអនុវត្តច្បាប់តឹងរឹងនៅប្រទេសថៃអំឡុងពេលកូវីដ
ពលករទេសន្តប្រវេសន៍ខ្មែរមួយចំនួន ដែលចូលទៅធ្វើការនៅក្នុងប្រទេសថៃ កំពុងប្រឈមនូវវិធានការរបស់ប្រទេសថៃ ខណៈដែលថៃបន្តបិទប្រទេស និងដាក់បំរាមមិនឲ្យចល័តពលករ ក្រោយពេលផ្ទុះការរាតត្បាតកូវីដ១៩ ក្នុងសហគមន៍ កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ ចេញពីផ្សារលក់គ្រឿងសមុទ្រមួយក្នុងខេត្តសាមុត សាខន។ លោក ឌី ថេហូយ៉ា មន្ត្រីទទួលបន្ទុកផ្នែកពលករទេសន្តប្រវេសន៍នៃអង្គការសង់ត្រាល់ ថ្លែងប្រាប់វិទ្យុបារាំង RFI នៅថ្ងៃសុក្រនេះថា ពលករខ្មែរកំពុងរងនូវការបញ្ឈប់ពីការងារ ដោយសាររោងចក្របិទ ខណៈដែលនិយោជកបារម្ភពីការប្រើប្រាស់ពលករពុំមានឯកសារស្របច្បាប់ ។ លោក ហូយ៉ា បញ្ជាក់ថា រោងចក្រមួយចំនួនបានបិទទ្វារ ឬកាត់បន្ថយការជួលកម្មករ ជាហេតុនាំឲ្យពលករទាំងនោះជួបនឹងការលំបាកខាងជីវភាព ខ្លះក៏វិលត្រលប់មកប្រទេសកម្ពុជាវិញ។
អានបន្ត -
សង្គមស៊ីវិលស្នើតុលាការទម្លាក់បទចោទនិងដោះលែងតំណាងសហគមន៍ដីធ្លីជាង៥០នាក់
ក្រុមអង្គការសង្គមស៊ីវិល សហជីព និងសហគមន៍ ស្នើតុលាការទម្លាក់ចោលបទចោទប្រកាន់តំណាងសហគមន៍ដីធ្លីទាំងអស់ និងដោះលែងតំណាងសហគមន៍៣នាក់ឱ្យមានសេរីភាពវិញ។
អានបន្ត -
សាច់ញាតិកញ្ញា សូ មេត្តា បារម្ភពីអាការៈជើងរបស់កញ្ញាថា កំពុងវិវត្តន៍ទៅជាស្វិត
សាច់ញាតិកញ្ញា សូ មេត្តា ព្រួយបារម្ភពីសុខភាពរបស់សកម្មជននៅពន្ធនាគារ។ កញ្ញា សូ មេត្តា បញ្ជាក់ប្រាប់ប្អូនស្រីរបស់ខ្លួនថា របួសជើងរបស់កញ្ញា ដែលដួលក្នុងបន្ទប់ទឹកកន្លងមក កំពុងវិវត្តន៍ទៅជាស្វិត ដោយសារការព្យាបាលមិនបានដិតដល់។ មន្ត្រីសិទ្ធិមនុស្សយល់ថា មន្ត្រីពន្ធនាគារគួរយកចិត្តទុកដាក់ឱ្យបានខ្ពស់ជាងនេះបន្ថែមទៀតចំពោះស្ថានភាពជំងឺរបស់អ្នកជាប់ឃុំក្នុងពន្ធនាគារ និងអនុវត្តឱ្យស្មើភាពគ្នាចំពោះអ្នកជាប់ឃុំទាំងអស់។
អានបន្ត -
សង្គមស៊ីវិលស្នើដោះលែងសកម្មជនបរិស្ថាន៣រូប ក្រោយរដ្ឋដកហូតផ្នែកខ្លះនៃបឹងតាមោកមកវិញ
ក្រុមសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងផ្នែកសិទ្ធិមនុស្ស ទទូចឱ្យមានការដោះលែងសកម្មជនបរិស្ថាន៣រូបដែលត្រូវបានចាប់ខ្លួនដោយសារការទាមទារឱ្យរដ្ឋាភិបាលការពារ «បឹងតាមោក» ឬ «បឹងកប់ស្រូវ» ក្រោយរដ្ឋាភិបាលនិរាករលើលិខិតស្នើសុំកាត់ដីបឹងមួយនេះជាបន្តបន្ទាប់។
អានបន្ត -
កម្ពុជានឹងបង្កើត«សារមន្ទីរស្រែអំបិល» ដើម្បីទាក់ទាញភ្ញៀវទេសចរ
ក្រៅពីខេត្តសៀមរាប និងមណ្ឌលគិរីនោះ កម្ពុជាក៏កំពុងរៀបចំផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបឆ្នាំ២០២០-២០៣៥ ផងដែរ។ សម្រាប់ផែនមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប គឺដើម្បីកែប្រែឱ្យក្លាយជាតំបន់លំហែកាយបែបប្រណិត និងជាទិសដៅទេសចរណ៍ផ្ទះទី២ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តាមរយៈផែនមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបក្នុងរយៈពេល១៥ឆ្នាំនេះ កម្ពុជានឹងបង្កើត«សារមន្ទីរស្រែអំបិល» រួមទាំងបង្កើតប៉ូលទេសចរណ៍សំខាន់ចំនួន៤ទៀត។
អានបន្ត -
កម្មកររោងចក្រ យីងហ៊ី ចូលធ្វើការងារវិញ ក្រោយថៅកែសន្យាបើកប្រាក់អតីតភាពឱ្យពួកគេ
កម្មករ-កម្មការិនីបម្រើការងារនៅរោងចក្រ យីងហ៊ី ខេមបូឌា ហ្គាមេន ខូលអិលធីឌី (YING FE Cambodia GARMENT Co.,LTD) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចូលបម្រើការងារវិញនៅព្រឹកសុក្រនេះ ក្រោយថៅកែសន្យាបើកប្រាក់អតីតភាពការងារជូនពួកគេ។
អានបន្ត -
រដ្ឋាភិបាល ស្នើឱ្យពលករខ្មែរនៅថៃ រក្សាភាពនឹងន និងជឿជាក់លើម្ចាស់ផ្ទះ
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា ស្នើឱ្យពលករខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ កុំមានភាពជ្រួលច្របល់ ហើយត្រូវជឿជាក់លើអាជ្ញាធរថៃ ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩។ របាយការណ៍ចុងក្រោយ របស់ក្រសួងសុខាភិបាលថៃ កាលពីថ្ងៃទី១២ មករា បង្ហាញថា ពលករខ្មែរ១៥៧នាក់ មានជំងឺកូវីដ-១៩។
អានបន្ត -
អ្នកជំនាញសុខភាព៖ ការពិចារណាបិទខេត្តជាបណ្តោះអាសន្នមិនមែនជាជម្រើសល្អ នៅក្នុងបរិបទកូវីដ១៩នៅតាមខេត្តជាយដែននោះទេ
ករណីពលករខ្មែរត្រលប់មកពីប្រទេសថៃមានវិជ្ជមានកូវីដ១៩ បានកើនឡើងជាបន្តបន្ទាប់រយៈពេលប៉ុន្មានថ្ងៃមកនេះ។ នៅក្នុងបរិបទនៃការឆ្លងកូវីដ១៩លើពលករខ្មែរនេះ អ្នកជំនាញផ្នែកសុខភាព បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃសុក្រនេះថា ការពិចារណាលើការបិទខ្ទប់ខេត្តមួយចំនួននៅតាមតំបន់ព្រំដែនជាប់ប្រទេសថៃមិនមែនជាដំណោះស្រាយដើម្បីបង្ការជំងឺកូវីដ១៩នោះទេ ក៏ប៉ុន្តែអ្វីដែលចាំបាច់នៅពេលនេះគឺពង្រឹងការអនុវត្តវិធានសុវត្ថិភាពសុខភាពឲ្យបានម៉ឺងម៉ាត់ និងតឹងរ៉ឹងបំផុត។
អានបន្ត -
តុលាការលើកពេលទៅបន្តបើកសវនាការសំណុំរឿងលោករ៉ុង ឈុន នៅដើមខែក្រោយ
តុលាការសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃសុក្រនេះ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងព្រំដែនរបស់លោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា។ លោករ៉ុង ឈុន ត្រូវបានតុលាការចោទប្រកាន់ញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារព្រៃសរ។ លោកសំ សុគង់ មេធាវីការពារក្តីឱ្យលោករ៉ុង ឈុន បានអះអាងថា បន្ទាប់ពីសួរដេញដោលពេញមួយព្រឹកនេះ ក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចលើកសំណុំរឿងលោករ៉ុង ឈុន ទៅបន្តបើកសវនាការនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ។
អានបន្ត -
បញ្ហាដីធ្លី៖ អាជ្ញាធរនិងប្រជាពលរដ្ឋបឹងសំរោងជាង៣០គ្រួសារ ប៉ះទង្គិចគ្នានៅពេលអាជ្ញាធរចុះអនុវត្តន៍នីតិវិធី
ប្រជាពលរដ្ឋសហគមន៍បឹងសំរោងចំនួន៣២គ្រួសារ បានប៉ះទង្គិចគ្នា ដោយហិង្សាជាមួយអាជ្ញាធរខណ្ឌព្រែកព្នៅនៅព្រឹកថ្ងៃទី ១៥ មករានេះ នៅពេលដែលអាជ្ញាធរបានចុះទៅអនុវត្តន៍អាររម្លំលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ១០គ្រួសារ ដែលស្ម័គ្រចិត្តចាកចេញជាថ្នូនឹងគោលនយោបាយរបស់រដ្ឋាភិបាល។ ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋនិងអាជ្ញាធរនេះ គឺកើតឡើងបន្ទាប់ពីរដ្ឋាភិបាលសម្រេចធ្វើអនុបយោគបឹងសំរោង ស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ពីទ្រព្យសម្បត្តិ សាធារណៈរបស់រដ្ឋទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ កាលពីខែមេសាឆ្នាំ២០១៩។
អានបន្ត -
តុលាការចាប់ផ្តើមសួរឆ្លើយលើមន្រ្តី និងសកម្មជនអតីតបក្សប្រឆាំងរឿងរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទល្មើស
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការសួរឆ្លើយទៅលើមន្រ្តី និងសកម្មជនអតីតគណបក្សសង្រ្គោះជាតិប្រមាណ៦០នាក់នៅក្នុងសំណុំរឿងរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍។ សវនាការនៅព្រឹកនេះ មិនទាន់មានការសម្រេចជាផ្លូវការបែបណានោះទេ។ ប៉ុន្តែ អ្នកការពារសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានសម្តែងកង្វល់ចំពោះសវនាការលើមនុស្សច្រើននាក់នេះដោយថា ការទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់ពួកគេប្រឈមនឹងហានិភ័យ។
អានបន្ត -
លោក កឹម សុខា ថានឹងប្រាប់បរទេសពីកិច្ចខិតខំរបស់រដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ជំងឺកូវីដ១៩
មេដឹកនាំអតីតគណបក្សប្រឆាំង អះអាងថា លោកនឹងពាំនាំការខិតខំរបស់កម្ពុជាក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងសុខទុក្ខរបស់ពលករខ្មែរ ទៅប្រាប់មិត្តបរទេសដែលជួយកម្ពុជា ខណៈខេត្តនៅតាមព្រំដែនកំពុងមមាញឹកលើការការពារនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងចំណោមពលករដែលទើបត្រឡប់មកពីថៃ។
អានបន្ត -
បញ្ជាការដ្ឋានទ័ពពិសេស៖ វរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង បានលោតខុសលក្ខណៈបច្ចេកទេស បានពលីជីវិតហើយ
ភ្នំពេញ៖ បញ្ជាការដ្ឋានទ័ពពិសេស នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ បានចេញផ្សាយព័ត៌មានថា លោកវរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង បានលោតខុសលក្ខណៈបច្ចេកទេស ក្នុងការបញ្ជាឆត្រ បានធ្វើឲ្យមានគ្រោះថ្នាក់រងរបួសធ្ងន់ , បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង12និង30 នាទីទើបអង្គភាពទទួលបានដំណឹងថា លោកវរសេនីយ៍ត្រី បានពលីជីវិតទៅហើយ។
អានបន្ត -
លោក កែវ វណ្ណថន៖ ជនបរទេសជិត ២៧០ ០០០នាក់ ត្រូវបានដាក់ឲ្យស្ថិតក្នុងប្រព័ន្ធគ្រប់គ្រងថ្មីដែលងាយស្រួលគ្រប់គ្រង
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី១៣ខែមករា ឆ្នាំ២០២១នេះ បានដាក់ចេញនូវប្រព័ន្ធគ្រប់គ្រងជនបរទេសថ្មី(FPCS) ដែលអ្នកជំនាញផ្នែកយល់ថា ជាប្រព័ន្ធមួយងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យជនបរទេសនៅកម្ពុជាមានភាពច្បាស់លាស់ជាងមុន។ ប្រព័ន្ធនេះ នឹងជួយដល់មន្រ្តីអន្តោប្រវេសន៍ក្នុងការស្វែងរកជនបរទេស ដែលកំពុងស្នាក់នៅប្រទេសកម្ពុជា ជាពិសេសជនបរទេសណាមួយ ដែលមានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសជាដើម។
អានបន្ត -
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដចំនួន១៣នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយម្នាក់
ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ចំនួន១៣នាក់បន្ថែមទៀត ក្នុងនោះមានពលករខ្មែរដែលទើបមកពីប្រទេសថៃចំនួន៨នាក់ និងអ្នកធ្វើដំណើរមកពីក្រៅប្រទេស៥នាក់។
អានបន្ត