កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.171


  • Moody៖ កម្ពុជា​មិន​ងាយ​រងគ្រោះ​ដោយ​បំណុល​បរទេស​នោះទេ

    របាយការណ៍​នៃ​ទីភ្នាក់ងារ​វាយតម្លៃ​ឥណទាន​ពិភពលោក Moody’s Investor Service បាន​ឲ្យ​ដឹងថា​ភាព​ងាយ​រងគ្រោះ​នៃ​បំណុល​របស់​កម្ពុជា​នៅតែ​ស្ថិតនៅ​ក្នុងស្ថានភាព​ដែល​អាច​គ្រប់គ្រង​បាន​។​

    អានបន្ត
  • HRW ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ ចាត់​វិធានការណ៍​ជាក់លាក់​ដើម្បី​ធានា​ថា រដ្ឋាភិបាល​កម្ពុជា​​គោរព​តាម​កាតព្វកិច្ច​ជា​អន្តរជាតិ​នៃ​សិទ្ធិមនុស្ស

    អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) ជំរុញ​ឲ្យ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ និង​ក្រុម​ប្រទេស​ម្ចាស់​ជំនួយ ដាក់​ចេញ​នូវ​ស្តង់ដារ​ជាក់លាក់ និង​ច្បាស់លាស់​មួយ​នៅ​ក្នុង​ឆ្នាំ២០២១នេះ ដើម្បី​ធានា​ថា រដ្ឋាភិបាល​កម្ពុជា​គោរព​តាម​កាតព្វកិច្ច​ជា​អន្តរជាតិ​របស់​ខ្លួន​ជុំវិញ​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ទន្ទឹម​នឹង​នេះ អង្គការ​នេះ ក៏​ចង់​ឃើញ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់​ចេញ​នូវ​វិធានការណ៍​​នានា​ដែល​រដ្ឋាភិបាល​កម្ពុជា​ នឹង​ត្រូវ​ទទួល​រង​ប្រសិន​បើ​កម្ពុជា ​បរាជ័យ​ក្នុងការ​គោរព​តាម​គោលការណ៍​សិទ្ធិមនុស្ស​ជា​អន្តរជាតិ។

    អានបន្ត
  • នាយក​រដ្ឋមន្ត្រី​ចេញ​អនុក្រឹត្យ​កាត់បន្ថយ​ការចំណាយ​​លើ​បេសកកម្ម​

    លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ​បានចេញ​អនុក្រឹត្យ​ស្តីពី​ជំហាន​កាត់បន្ថយ​ការចំណាយ​របស់​រដ្ឋាភិបាល​សម្រាប់​បេសកកម្ម​ក្នុងស្រុក និង​បរទេស​សម្រាប់​រដ្ឋបាល​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ។

    អានបន្ត
  • គ​.​ជ​.​ប ​បដិសេធ​របាយការណ៍រ​បស់ LDP

    គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​ជ​ប​) បានប្រកាសថា​បញ្ជី​ឈ្មោះ​និង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​សម្រាប់​ឆ្នាំ ២០២០ មាន​ភាពត្រឹមត្រូវ​និង​ទទួលបាន​ជោគជ័យ​ដោយ​បដិសេធ​ការអះអាង​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ។​

    អានបន្ត
  • អភិបាលក្រុងព្រះសីហនុ៖ ឆ្នាំ២០២០ បទល្មើសឧក្រិដ្ឋនិងមជ្ឈឹមថយចុះ តែបទល្មើសគ្រឿងញៀនកើនឡើង

    នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ស្ដីពី​ ​«​វឌ្ឍនភាព​មូលដ្ឋាន​ ​ឃុំ​ ​សង្កាត់​ ​និង​ទិសដៅ​ការងារ​បន្ដ​»​ ​ដែល​រៀបចំ​ឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​លោក​ ​អ៊ី​ ​សុខ​ឡេង​ ​អភិបាល​ក្រុង​ព្រះ​សី​ហ​នុ​បាន​ថ្លែង​ថា​ ​បទល្មើស​ឧក្រិដ្ឋ​ ​និង​បទល្មើស​ម​ជ្ឈឹ​ម​នៅ​ខេត្ត​ព្រះ​សី​ហ​នុ​នៅ​ឆ្នាំ​២​០​២​០​កន្លងទៅ​ ​មានការ​ថយ​ចុះ​ ​ក្នុងចំណោម​បទល្មើស​គ្រប់​ប្រភេទ​សរុប​ជិត​៣​០​០​ករណី​។​ ​ដោយឡែក​ ​បទល្មើស​គ្រឿងញៀន​ ​មានការ​កើន​ឡើង​៧​ករណី​ ​ធៀប​ទៅ​នឹង​ឆ្នាំ​ ​២​០​១​៩​ ​ដោយ​ឆ្នាំ​២​០​១​៩​ ​មាន​៤​៨​ករណី​ ​តែ​ឆ្នាំ​២​០​២​០​ ​បាន​កើន​ដល់​៥​៥​ករណី​។​ ​លោក​ ​អ៊ី​ ​សុខ​ឡេង​ ​បញ្ជាក់​ថា​ ​ការ​ធ្វើ​រដ្ឋបាល​នៅ​ខេត្ត​ព្រះ​សី​ហ​នុ ​ខុស​ពី​នៅ​ភ្នំពេញ​ ​ដោយ​ខេត្ត​ព្រះ​សី​ហ​នុ ​ធ្វើ​រដ្ឋបាល​តែ​នៅ​ពេលព្រឹក​ ​ដោយសារ​ជន​ប្រព្រឹត្ត​បទល្មើស​ ​សម្រាក​នៅ​ទី​តាំងរបស់​ពួកគេ​ ​និង​ងាយ​រក​ឃើញ​នូវ​វត្ថុ​តាង​ប្រព្រឹត្ត​បទល្មើស​នានា​។

    អានបន្ត
  • ក្រសួង​បរិស្ថាន​​បង្ក្រាប​​បទ​ល្មើស​​ធន​ធាន​​ធម្មជាតិ​​បាន​​ជិត​៩​ពាន់​​ករណី​​ក្នុង​​ឆ្នាំ​២០២០

    ​មន្ត្រី​ជាន់ខ្ពស់​ក្រសួងបរិស្ថាន ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ២០២០ មន្ត្រី​ឧទ្យានុ​រក្សនិង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ទប់ស្កាត់និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ជិត៩ ០០០ករណី ដែល​ចំនួន​បង្ក្រាប​នេះ​មានការ​កើនឡើង​ប្រមាណ៣០​% បើ​បៀ​បធៀប​នឹង​ឆ្នាំ២០១៩។

    អានបន្ត
  • ធនាគារជាតិកម្ពុជាជាប់ជាធនាគារកណ្តាលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

    ធនាគារ​ជាតិ​កម្ពុជា​ NBC ​បាន​ជាប់​ជា​ធនាគារ​កណ្តាល​ឆ្នាំ​២០២១​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ តាម​រយៈ​ការ​គ្រប់គ្រង​បាន​ល្អ ​ដើម្បី​ជំរុញ​កំណើន​និង​ស្ថេរភាព​សេដ្ឋកិច្ច​ ក្នុង​ពេល​កម្ពុជា​បាន​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​នៃ​ជំងឺ​កូវីដ១៩​នៅ​ឆ្នាំ​២០២០​។ នេះ​បើ​តាម​គេហទំព័រ​ផ្នែក​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជា​សកល​ The Banker ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣១​ធ្នូ​២០២០​។

    អានបន្ត
  • អ្នក​សារព័ត៌មាន​ជំរុញ​ឱ្យ​មន្ត្រី​នាំ​ពាក្យ​បំពេញ​តួនាទី​ឱ្យ​បាន​ពេញលេញ

    អ្នក​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ ស្នើសុំ​យ៉ាង​ទទូច​ដល់​មន្ត្រី​នាំ​ពាក្យ​​តាម​ស្ថាប័ន​រដ្ឋ ​ឱ្យ​បំពេញ​តួនាទី​របស់​ខ្លួន​ពេញលេញ។ ការ​លើក​ឡើង​បែបនេះ ដោយសារ​មន្ត្រីនាំពាក្យតាម​ស្ថាប័ន​មួយ​ចំនួន​​ពិបាក​ទាក់ទង និង​រើសអើង ក្នុង​ការ​ផ្តល់​ព័ត៌មាន​ជូន​អ្នកសារព័ត៌មាន។ ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ជំរុញ​ឱ្យ​អ្នក​សារ​ព័ត៌មាន​សរសេរ​លិខិត​ផ្លូវ​ការ ដាក់​ជូន​អង្គភាព​មួយ​នេះ ដើម្បី​រក​ដំណោះស្រាយ។

    អានបន្ត
  • មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​​អះអាង​ថា សម្ពន្ធភាព​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា នៅតែ​រឹងមាំ

    មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា សម្ពន្ធភាព​រវាង​មេ​ដឹក​នាំ​គណបក្ស​នេះ​នៅ​តែ​រឹង​មាំ មិន​មាន​ការ​បែក​បាក់​នោះ​ទេ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក កឹម សុខា បាន​លើក​ឡើង​ថា លោក​មាន​បំណង​ដឹកនាំ​គណបក្ស​ប្រឆាំង​ចូល​រួម​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។ អ្នក​វិភាគ​ថា ជម្រើស​ល្អ​របស់​គណបក្ស​ប្រឆាំង គឺ​ថែរក្សា​សម្ពន្ធភាព និង​ឯកភាព​​ផ្ទៃក្នុង​បក្ស​ឱ្យ​បាន​រឹង​មាំ។

    អានបន្ត
  • ក្រុមយុវជនអតីតបក្សប្រឆាំងនៅកូរ៉េ ចេញសារដាស់តឿនលោកសម រង្ស៊ី ឱ្យប្រយ័ត្នពាក្យសម្តីចំពោះព្រះមហាក្សត្

    ចលនា​យុវជន​អតីត​គណបក្ស​សង្រ្គោះជាតិ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​នាំ​គ្នា​ចេញ​សារ​ក្រើន​រំឭក​លោក​សម រង្ស៊ី ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ពាក្យ​សម្តី​របស់​ខ្លួន​ទៅ​លើ​អង្គ​ព្រះមហាក្សត្រ​កម្ពុជា​ និង​ បាន​ប្រាប់​ឱ្យ​លោក​បង្ហាញ​ពី​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ចំពោះ​ជោគ​វាសនា​បក្ស​។ ការ​ចេញ​មក​ដាស់​តឿន​ដល់​ថ្នាក់​ដឹកនាំ​ខ្លួន​ឯង​របស់​ក្រុម​យុវជន​នៅ​កូរ៉េ​ខាង​ត្បូង​នេះ​ ធ្វើ​ឡើង​ក្រោយ​ពី​លោក​សម រង្ស៊ី ​បាន​ចេញ​សារ​ដៀល​ប្រមាថ​ព្រះមហាក្សត្រ​ជា​ថ្មី​ និង​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទ​ប្រកាន់​ជា​ថ្មី​ដែរ​ពី​បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​។

    អានបន្ត
  • ការ​ស្នើ​ប្រជាជន​កម្ពុជា​កុំ​ឲ្យ​ជឿ មេ​ខ្យល់ ដែល​សន្យាថា​និង​ផ្តល់​ការងារ​ដល់​ពួកគេ​

    ពលករ​ចំណាកស្រុក​កម្ពុជា​ដែល​បាន​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ​ពី​ប្រទេស​ថៃ ហើយ​ចង់​វិលត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ត្រូវ​បានស្នើ​កុំ​ឲ្យ​ជឿ មេខ្យល់ ដែល​បោកប្រាស់​ដោយ​សន្យាថា​នឹង​ផ្តល់​ការងារ​ដល់​ពួកគេ​។​

    អានបន្ត
  • ពលករ​មក​ពី​ថៃ​កើត​កូវីដ១៩​កើន​ដល់​៣៣​នាក់ ​ខណៈ​ខ្មែរ​នៅ​ថៃ​១៥៧​នាក់​ក៏​ឆ្លង​ដែរ​

    ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃចំនួន១៥៧នាក់បានឆ្លងកូវីដ១៩ ខណៈករណីឆ្លងកូវីដ១៩លើពលករខ្មែរដែលទើបត្រលប់មកពីប្រទេសថៃចូលកម្ពុជាកើនដល់​៣៣ករណី។

    អានបន្ត
  • តុលាការ​ខេត្ត​កំពត​ ឱ្យ​ស៊ើប​អង្កេត​ឡើង​វិញ​លើ​សំណុំ​រឿង​បាក់​អគារ​នៅ​ខេត្ត​កែប​

    សាលាដំបូងខេត្តកំពត នៅព្រឹកថ្ងៃពុធនេះ បានសម្រេច​ឱ្យ​ស៊ើបអង្កេតឡើងវិញលើសំណុំរឿង​បាក់រលំអគារកម្ពស់៧ជាន់​ នៅខេត្តកែប កាលពីមួយ​ឆ្នាំមុន។

    អានបន្ត
  • អ្នក​ចិញ្ចឹម​ត្រី មិន​ទាន់​ជឿ​ថា រដ្ឋាភិបាល​អាច​ទប់​ស្កាត់​ការ​នាំ​ចូល​ត្រី​បាន​ទេ

    ក្រុម​អ្នក​ចិញ្ចឹម​ត្រី ហាក់​មិន​មាន​ជំនឿ​ថា ​វិធានការ​របស់​រដ្ឋាភិបាល អាច​ទប់​ស្កាត់​ការ​នាំ​ចូល​ត្រី​​ពី​ប្រទេស​ជិត​បាន​ប្រសើរ​នោះ​ទេ។ អ្នក​ចិញ្ចឹម​ត្រី​លក្ខណៈ​គ្រួសារ​ជា​ច្រើន លើក​ឡើង​ថា ការ​ចិញ្ចឹម​ត្រី​ខាត​រាល់​ឆ្នាំ បណ្ដាល​ឲ្យ​ពួកគេ​បោះបង់​មុខរបរ​នេះ​ចោល​អស់​ហើយ។ អ្នក​ជំនាញ​ថា ការ​ប្រកាស​ទប់​ស្កាត់​ការ​នាំ​ចូល​ត្រី​ភ្លាមៗ ដោយ​ខ្វះ​ផែនការ​ជាក់លាក់​ជាមុន​នេះ អាច​ធ្វើ​ឲ្យ​ជួប​វិបត្តិ​ខ្វះ​ត្រី​បរិភោគ។

    អានបន្ត
  • ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ ក្នុង​រយៈពេល ១១ ខែ ឆ្នាំ ២០២០ មាន​ការ​ធ្លាក់​ចុះ​

    ពាណិជ្ជកម្ម​ឆ្លងដែន​រវាង​កម្ពុជា​និង​ថៃ​មានការ​ធ្លាក់ចុះ​ចំនួន ២២ ភាគរយ​គិត​ចាប់ពី​ខែមករា​ដល់​ខែវិច្ឆិកា ឆ្នាំ ២០២០ បើ​ធៀប​ទៅនឹង​តួលេខ​ប្រចាំឆ្នាំ​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៩ កន្លងទៅ ។ ពាណិជ្ជកម្ម​ទ្វេភាគី​សម្រាប់​រយៈពេល​នេះ​មាន​ទំហំ​ទឹកប្រាក់​ចំនួន ៦,៦ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ​ពី ៨,៦ ដុល្លារ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០១៩​។ នេះ​បើ​យោងតាម​ស្ថិតិ​ពី​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​។​

    អានបន្ត
  • ក្រសួងបរិស្ថានបង្ក្រាបបទល្មើសធនធានធម្មជាតិកើនឡើង៣០% ក្នុងឆ្នាំ២០២០

    ក្រសួង​បរិស្ថាន​បាន​បង្ហាញ​ពី​មោទនភាព​ ដោយ​កាល​ពី​ឆ្នាំ​២០០០​ កន្លង​ទៅ​ថ្មីៗ​នេះ ​ក្រសួង​បាន​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ មាន​លទ្ធផល​ជា​វិជ្ជមាន​ច្រើន​ គឺ​កើន​លើស​ឆ្នាំ​២០១៩ ​ប្រមាណ​ជា​៣០%​។ លទ្ធផល​ដែល​ក្រសួង​បរិស្ថាន​សម្រេច​បាន​ដូច្នេះ ​ត្រូវ​បាន​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​នេះ​ បញ្ជាក់​ថា​ ជា​ការ​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់ ​និង​ការ​ជម្រុញ​ការងារ​អភិរក្ស​ដ្ឋាន​កាន់​តែ​ប្រសើរ​ឡើង​។

    អានបន្ត
  • កម្ពុជា-វៀតណាម បន្តសហការគ្នាទប់ស្កាត់បទល្មើសឆ្លងដែន

    សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និង លោក ង៉ូ ស៊ុនលិច រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានបើកកិច្ចប្រជុំជាមួយគ្នា តាមរយៈប្រព័ន្ធវីដេអូ ដើម្បីវាយតម្លៃពីកិច្ចសហប្រតិបត្តិការវិស័យយោធា ក្នុងឆ្នាំ២០២០កន្លងមក និងបង្កើតពិធីសារថ្មីស្តីពីកិច្ចសហប្រតិបត្តិការវិស័យយោធា ក្នុងឆ្នាំ២០២១នេះ។ ក្នុងកិច្ចប្រជុំ ប្រមុខការពារជាតិនៃប្រទេសទាំងពីរ ក៏បានលើកឡើងពីបញ្ហាផ្សេងៗនៅតាមព្រំដែនដែរ។

    អានបន្ត
  • មេសិទ្ធិមនុស្សកម្ពុជា ស្វាគមន៍ការរិះគន់បញ្ហាសិទ្ធិមនុស្ស ដើម្បីស្ថាបនា តែមិនស្វាគមន៍ការរិះគន់ដែលភ្ជាប់របៀបវារៈនយោបាយឡើយ

    (ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ក្នុងនាមប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកប្រកាសស្វាគមន៍រាល់ការរិះគន់ពីសំណាក់គ្រប់ភាគី ពាក់ព័ន្ធទាំងឡាយ ក្នុងន័យស្ថាបនាវិស័យសិទ្ធិមនុស្ស ក៏ប៉ុន្តែលោកមិនស្វាគមន៍ឡើយរាល់ការរិះគន់គ្រប់រូបភាពណាមួយ ដែលភ្ជាប់នឹងរបៀបវារៈនយោបាយ។

    អានបន្ត
  • ក្រសួង​រ៉ែ អះអាងថា ការដាក់​ដេញថ្លៃ​បូម​ខ្សាច់​នៅ​កោះកុង និង​ព្រះសីហនុ ដើម្បី​ស្ដារ​ផ្លូវទឹក​ហូរ

    ភ្នំពេញ​៖ ក្រសួង​រ៉ែ និង​ថាមពល បានកំណត់​យក​ទីតាំង​៧​កន្លែង​ក្នុង​ខេត្តកោះកុង​និង​ព្រះសីហនុ ដែលមាន​ផ្ទៃក្រឡា​សរុប​ជាង​២​ពាន់​ហិកតា ដើម្បី​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក​ដេញថ្លៃ​យក​សិទ្ធិ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​។ ក្រសួង​រ៉ែ អះអាងថា ការដាក់​ឲ្យ​ដេញថ្លៃ​ទីតាំង​ទាំងនេះ ដើម្បី​ស្ដារ​ផ្លូវទឹក​ហូរ​ដែល​ស្ទះ​ដោយ​ល្បាប់​ខ្សាច់​។ អ្នកតាមដាន​ព្រិ​ត្តិ​ការណ៍​សង្គម​បង្ហាញ​ការព្រួយបារម្ភ​ពី​ផលប៉ះពាល់​ជីវៈចម្រុះ និង​ការលក់​អាជ្ញា​បណ្ណ​បូម​ខ្សាច់​ដល់​ភាគី​ទី​បី ។​

    អានបន្ត
  • កម្មករនៅរោងចក្រ តៃអ៉ីស្រ៊ី ផ្ទុះការតវ៉ាបិទផ្លូវជាតិ៥ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ទាមទារលក្ខខណ្ឌការងារមួយចំនួន

    (ភ្នំពេញ)៖ កម្មករ-កម្មការិនិ ដែលបម្រើការនៅរោងចក្រកាត់ដេរ «តៃអ៉ីស្រ៊ី» នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០នេះ បានផ្ទុះការតវ៉ាបិទផ្លូវជាតិលេខ៥ ដើម្បីទាមទារលក្ខខណ្ឌការងារមួយចំនួន។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo