កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.457
-
លោក កឹម សុខា អំពាវនាវឲ្យអ្នកនយោបាយឈប់ធ្វើនយោបាយផ្ចាញ់ផ្ចាលគ្នា
ការអំពាវនាវដែលធ្វើឡើងចំថ្ងៃគម្រប់ពីរឆ្នាំនៃការឃុំខ្លួនរួបលោកដោយមិនទាន់មានការកាត់ទោស។
-
មេធាវី ស្នើឱ្យទម្លាក់ការចោទលោក កឹម សុខា ក្នុងខួប ២ ឆ្នាំ នៃការចាប់ខ្លួន
នៅខួប ២ ឆ្នាំ នៃការចាប់ខ្លួនលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សប្រឆាំង មេធាវីម្នាក់ក្នុងចំណោមមេធាវីទាំង ៤ នាក់ របស់លោកបានអំពាវនាវជាថ្មីម្តងទៀតឲ្យមានការទម្លាក់ចោលនូវការចោទប្រកាន់លោក កឹម សុខា ក្រោយពីតុលាការរកភ័ស្តុតាងដើម្បីដាក់បន្ទុកចោទប្រកាន់កូនក្តីរបស់លោកមិនឃើញក្នុងបទល្មើស «ក្បត់ជាតិ» នោះ។
-
ទស្សនៈយុវជនជុំវិញការឃុំខ្លួនលោក កឹម សុខា រយៈពេល ២ឆ្នាំ
យុវជនមួយចំនួនយល់ថា ការឃុំខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ២ឆ្នាំមកនេះ បានធ្វើឲ្យស្ថានការណ៍នយោបាយ ច្បាប់ សិទ្ធិសេរីភាព នៅកម្ពុជា មានភាពអាក្រក់ខ្លាំង។ ជាងនេះទៅទៀត ពួកគេយល់ថា លទ្ធិប្រជាធិបតេយ្យក៏រងការបំផ្លាញខ្ទេចខ្ទីដែរ។ ពួកគេទាមទារឲ្យរបបក្រុងភ្នំពេញ ដោះលែងលោក កឹម សុខា វិញ នៅក្នុងខួប ២ឆ្នាំ នៃការឃុំខ្លួនលោក កឹម សុខា នេះ។
-
មន្ត្រីយោធា ៤៥ រូប បានបោះបង់ងារឧកញ៉ា ដើម្បីរក្សាតួនាទីជាមន្ត្រី ខណៈ ១៦ រូបទៀត ងាកទៅចាប់យកងារជា «ឧកញ៉ា»
មន្ត្រីជាន់ខ្ពស់ក្របខ័ណ្ឌអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទចំនួន ៤៥ រូប ក្នុងចំណោម ៦១ រូប បានសម្រេចចិត្តបោះបង់ងារជា «ឧកញ៉ា» ដើម្បីរក្សាឋានន្តរស័កិ្ត ឬតួនាទីជាមន្ត្រីប្រដាប់អាវុធក្នុងក្របខ័ណ្ឌនេះដដែល ខណៈ ១៦ រូបទៀត បានងាកទៅចាប់យកងារជា «ឧកញ៉ា» ដោយសុខចិត្តលាលែងពីក្របខ័ណ្ឌយោធា។ នេះបើតាមមន្ត្រីជាន់ខ្ពស់យោធា។
-
សមត្ថកិច្ចបញ្ជូនសកម្មជនបក្សប្រឆាំង ៣នាក់ទៅសាកសួរនៅសាលាដំបូងខេត្តកំពង់ធំ
សមត្ថកិច្ចខេត្តកំពង់ធំបានបញ្ជូនសកម្មជនគណបក្សប្រឆាំងចំនួន ៣នាក់ទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី២ កញ្ញា ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ភរិយាសកម្មជនបក្សប្រឆាំងម្នាក់ដែលបានចូលជួបស្វាមីអះអាងថា តុលាការបានសាកសួរសកម្មជនទាំងនោះពាក់ព័ន្ធនឹងរឿងចែកចាយសារនៅក្នុងហ្វេសប៊ុកធ្វើឱ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំរបបក្រុងភ្នំពេញ។
-
លោក ហ៊ុន សែន និងលោក សម រង្ស៊ី បង្កើតលក្ខខណ្ឌភ្នាល់គ្នារៀងៗខ្លួន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី បានបង្កើតលក្ខខណ្ឌភ្នាល់គ្នារៀងៗខ្លួន ប៉ុន្តែមិនមានភាគីណាហ៊ានទទួលយកលក្ខខណ្ឌនៃការភ្នាល់ទាំងនោះទេ ខណៈដែលអ្នកវិភាគនិយាយថា លក្ខខណ្ឌដែលដាក់ភ្នាល់មិនអាចមានភាគីណាទទួលយកបានទេ ហើយជម្លោះរវាងអ្នកនយោបាយទាំង ២ គឺឈានដល់ភាពជ្រុលនិយមដោយសារភាពអាត្មានិយម និងអំណាច។
-
លោកសម រង្ស៉ី បានបង្ហោះសារអំពីគំរូនៃការទម្លាក់មេដឹកនាំផ្តាច់ការហ្វីលីពីនមុនការ ធ្វើមាតុភូមិនិវត្តន៍ទៅកម្ពុជា
នៅលើទំព័រហ្វេសប៊ុក របស់លោក សម រង្ស៉ី នៅថ្ងៃនេះ លោកបានបង្ហោះសារមួយ ភ្ជាប់ជាមួយនឹងវីដេអូអំពីគំរូ នៃការប្រើប្រាស់អំណាចពលរដ្ឋដើម្បីទម្លាក់មេដឹកនាំហ្វីលីពីន ដោយសន្តិវិធី ដែលសារនោះបានទទូចដល់ពលរដ្ឋកម្ពុជាគួរប្រើនៅពេល លោកធ្វើមាតុភូមិនិវត្តន៍ ត្រឡប់ទៅកម្ពុជាវិញនៅថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៩ ខាងមុខ ពីការនិរទេសខ្លួនរយៈពេល៤ឆ្នាំ ដែលលោក សម រង្ស៉ី ធ្លាប់អះអាងថាលោកចង់ឲ្យ មានការផ្លាស់ប្តូរនៅកម្ពុជា។
-
នាយករដ្ឋមន្ត្រីមហាធា មហាម៉ាត់៖ យុវជនកម្ពុជាគួរសិក្សាអំពីមេដឹកនាំចាស់ៗដើម្បីក្លាយខ្លួនជាអ្នកដឹកនាំគំរូនៅថ្ងៃអនាគត
ការចែករំលែកទស្សនៈរបស់លោកមហាធា ធ្វើឡើងនៅថ្ងៃទី១នៃដំណើរទស្សនកិច្ចរបស់លោកចំនួនបីថ្ងៃនៅប្រទេសកម្ពុជា។
-
អ្នកវិភាគ៖ សាលដីកាអយុត្តិធម៌ ការអនុវត្តច្បាប់បែបប្រតិសកម្ម រំលាយគណបក្សសង្គ្រោះជាតិ
កាលពីឆ្នាំមុន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ វេលារំលងអាធ្រាត្រ មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន។ ជាងពីរខែបន្ទាប់មក គឺនៅថ្ងៃទី១៦ វិច្ឆិកា តុលាការកំពូលបានបើកសវនាការ ហើយសម្រេចរំលាយគណបក្សសង្គ្រោះជាតិ។ អ្នកវិភាគហៅសាលដីកា មានចំនួន ៥៣ទំព័រ ដែលរំលាយគណបក្សប្រឆាំងនេះថា អយុត្តិធម៌ និងផ្ទុយពីគោលការណ៍ច្បាប់។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលច្រានចោលការលើកឡើងនេះ។
-
តុលាការហៅមន្ត្រីជាន់ខ្ពស់ម្នាក់ទៀត ទៅបំភ្លឺរឿងផ្តល់ដីរដ្ឋឲ្យក្រុមហ៊ុន
សាលាដំបូងខេត្តមណ្ឌលគិរី បានកោះហៅលោក ចាន់ សាវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យចូលបំភ្លឺនៅថ្ងៃទី ១២ ខែ កញ្ញា បន្ទាប់ពីលោក ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងនេះ បានចូលបំភ្លឺនៅថ្ងៃទី ២១ ខែ សីហា កន្លងមកពាក់ព័ន្ធការផ្តល់ដីរដ្ឋសរុបជិត ១ ម៉ឺនហិកតា ទៅឲ្យក្រុមហ៊ុនឯកជនមួយនៅខេត្តមណ្ឌលគិរី ខណៈជនជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើ ១៣ នាក់ បានគេចវេះមិនចូលបំភ្លឺតាមដីកាតុលាការ។
-
អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ១២ឆ្នាំ
លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ១២ឆ្នាំ និងលោកឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ (បងបង្កើតលោកឡាយ វណ្ណៈ) ដាក់ពន្ធនាគារ ១០ឆ្នាំ ពីបទឃាតកម្មពាក់ព័ន្ធករណីសម្លាប់អ្នកស្រី ចេវ សុវឌ្ឍនា បម្រើការនៅរដ្ឋសភា។ ការសម្រេចផ្តន្ទាទោសនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ដោយលោក ហម ម៉េងសែ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ។
-
អ្នកនាំពាក្យ៖រដ្ឋាភិបាលខ្មែរនិងចិនមិនទៅចាប់អារម្មណ៍រឿងបាតុកម្មរបស់ក្រុមប្រឆាំងនៅអាមេរិកទេ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន នៅព្រឹកថ្ងៃអាទិត្យនេះ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិថា រដ្ឋាភិបាលកម្ពុជា ក៏ដូចរដ្ឋាភិបាលចិនមិនទៅចាប់អារម្មណ៍នឹងការធ្វើបាតុកម្មរបស់អ្នកគាំទ្រអតីតបក្សប្រឆាំងនៅអាមេរិកឡើយ។ ការអះអាងដូច្នេះ គឺជាការឆ្លើយតបទៅនឹងការធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋខ្មែរមួយចំនួននៅមុខស្ថានទូតកម្ពុជា និង ស្ថានទូតចិនប្រចាំនៅអាមេរិកកាលពីយប់ថ្ងៃទី៣១ ខែសីហា។
-
សហគមន៍ខ្មែរក្រៅប្រទេសប្រមាណ ៥០០ នាក់ តវ៉ានៅមុខស្ថានទូតចិន និង ស្ថានទូតខ្មែរ
សហគមន៍ខ្មែរក្រៅប្រទេសប្រមាណ ៥០០ នាក់ ជាពិសេសពលរដ្ឋខ្មែរសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៩ បានធ្វើបាតុកម្មពីរកន្លែង គឺទីមួយនៅមុខស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក និង ទីពីរគឺនៅមុខស្ថានទូតខ្មែរ។
-
មន្ត្រីបក្សប្រឆាំងនៅថៃថា ពលករជាង ៨ម៉ឺននាក់យល់ព្រមអមដំណើរលោក សម រង្ស៊ី ទៅកម្ពុជា
មេដឹកនាំគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសថៃ អះអាងថា ពេលនេះមានពលករជាង ៨ម៉ឺននាក់យល់ព្រមអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញ។ មន្ត្រីគណបក្សសង្គ្រោះជាតិបញ្ជាក់ថា ក្នុងចំណោមពលករទាំងនោះ ស្ត្រីមានប្រមាណជា ២០ភាគរយ។
-
មន្ត្រីប៉ូលិសខេត្តកំពង់ធំឃាត់ខ្លួនសកម្មជនគណបក្សប្រឆាំងស្រុកបារាយណ៍២នាក់
មន្ត្រីប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចាប់ខ្លួនសកម្មជនបក្សប្រឆាំងស្រុកបារាយណ៍២នាក់យកទៅសាកសួរ នៅថ្ងៃទី១ កញ្ញា ពាក់ព័ន្ធនឹងបង្ហោះសាររិះគន់ថ្នាក់ដឹករបបក្រុងភ្នំពេញ។ ភរិយាសកម្មជនដែលត្រូវបានចាប់ខ្លួននោះ លើកឡើងថា សមត្ថកិច្ចចាប់ខ្លួនស្វាមីដោយពុំមានដីកាពីតុលាការឡើយ។
-
ពន្ធនាគារថា គ្មានលទ្ធភាពយកលោក គិត ធាង និងលោក ថោង សារ៉ាត់ ចូលពន្ធនាគារវិញ
អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ អះអាងថា មិនមានលទ្ធភាពនាំខ្លួនម្ចាស់ក្លឹបកម្សាន្តរ៉ក់ (ROCK) ឧកញ៉ា គិត ធាង ដែលជាប់ចោទពីបទសម្រួលឱ្យមានការប្រើគ្រឿងញៀន ក្នុងក្លឹបកម្សាន្តរបស់ខ្លួន និងឧកញ៉ា ថោង សារ៉ាត់ ដែលជាប់ចោទពីបទសម្លាប់មនុស្សនោះ ចូលទៅពន្ធនាគារវិញឡើយ ក្រោយពីឧកញ៉ាទាំងពីរនេះ ស្នើសុំចេញសម្រាកព្យាបាលជំងឺនៅមន្ទីរ ពេទ្យធំៗរបស់រដ្ឋជាច្រើនខែមកហើយ។ មន្ត្រីសិទ្ធិមនុស្សយល់ថា ករណីនេះអាចមានអំពើពុករលួយជាប្រព័ន្ធ ព្រោះអ្នកទោសធម្មតា ឬអ្នកទោសមនសិការមិនងាយទទួលបានសិទ្ធិពិសេសដើម្បីដេកព្យាបាលជំងឺក្រៅគុកបែបនេះទេ។
-
បញ្ហាទេសចរធ្លាក់ចុះ៖ រដ្ឋាភិបាលកម្ពុជាកំពុងសិក្សាពីការលើកលែងទិដ្ឋាការ តាមសំណើរបស់ភាគីឯកជន
អ្នកនាំពាក្យក្រសួងទេសចរណ៍បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃអាទិត្យទី១ខែកញ្ញានេះថា រដ្ឋាភិបាលកម្ពុជាកំពុងសិក្សាពីការលើកលែងទិដ្ឋាការដល់ទេសចរបរទេស បន្ទាប់ពីវិស័យឯកជនបង្ហាញពីកង្វល់នៃការធ្លាក់ចុះភ្ញៀវទេសចរ មកកាន់ខេត្តសៀមរាប ក្នុងឆមាសទី១ឆ្នាំ២០១៩នេះ។ ក្រៅពីលើកលែងទិដ្ឋាការ ក្រសួងទេសចរណ៍អះអាងថា នៅមានផ្លូវផ្សេងទៀត ដែលគេអាចធ្វើបាន ដើម្បីស្រូបទាញភ្ញៀវទេសចរបរទេសឲ្យត្រឡប់មកកាន់កម្ពុជាវិញ ឧទាហរណ៍ដូចជា គំនិតច្នៃប្រឌិតផលិតផលទេសចរថ្មីៗជាដើម។
-
សង្គមស៊ីវិលស្នើឲ្យដាក់បញ្ហាសិទ្ធិមនុស្សនៅកម្ពុជាទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស
អង្គការសង្គមស៊ីវិលជាតិនិងអន្ដរជាតិយ៉ាងហោចណាស់២៨ស្ថាប័ន នាថ្ងៃសុក្រ ទី៣០សីហាម្សិលមិញនេះ បានសរសេរលិខិតមួយស្ដីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដាក់ទៅកាន់ប្រទេសជាសមាជិកអចិន្ត្រៃយ៍ ព្រមទាំងប្រទេសជាសមាជិកសង្កេតការណ៍ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ តាមរយៈលិខិតកម្រាស់៤ទំព័រ ក្រុមអង្គការសង្គមស៊ីវិល បានស្នើឲ្យដាក់វិបត្តិសិទ្ធិមនុស្សនៅកម្ពុជា ទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សលើកទី៤២ ដោយសម្អាងថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា បានបន្តធ្លាក់ចុះ ចាប់តាំងពីការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៨មក។
-
អង្គការលីកាដូ និងសមាគមធាងត្នោត ស្វាគមន៍សហការជាមួយរាជរដ្ឋាភិបាល
អង្គការលីកាដូ និងសមាគមធាងត្នោត ស្វាគមន៍សហការជានិច្ច បើសិនជាមានលិខិតអញ្ជើញចូលរួមប្រជុំ ឬក៏ជជែកពិភាក្សាគ្នាជាមួយខាងរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធការចេញរបាយការណ៍កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ដែលមានចំណងជើងថា «ការធ្វើឲ្យខូចខាតទ្រព្យបញ្ចាំ»។
-
លោក ស ខេង៖ ការប្រមូលផ្តុំក្រោមស្លាក CNRP និងចលនាសង្គ្រោះជាតិ ជាទង្វើខុសច្បាប់
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុកការប្រមូលផ្ដុំគ្នាក្រោមស្លាកអតីតគណបក្សសង្គ្រោះជាតិ ដែលតុលាការកំពូលរំលាយ និងក្រោមស្លាកចលនាសង្គ្រោះជាតិ គឺជាទង្វើខុសច្បាប់ដោយលោកលើកឡើងថា «បើកាលណាយើងធ្វេសប្រហែស ប្រទេសយើងនឹងក្រឡាប់ចាក់»។