កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.457
-
មន្ត្រី LICADHO ស្វាគមន៍ការកោះហៅទៅបំភ្លឺជុំវិញរបាយការណ៍មីក្រូហិរញ្ញវត្
លោក អំ សំអាត មន្ត្រីនៃអង្គការសិទ្ធិមនុស្សលីកាដូ បានបង្ហាញពីការស្វាគមន៍ជានិច្ច រាល់ការកោះហៅចូលទៅជជែកបំភ្លឺទាក់ទងទៅនឹងរបាយការណ៍កម្រិតបំណុលប្រជាពលរដ្ឋ ដែលចេញផ្សាយដោយអង្គការលីកាដូ និងសមាគមធាងត្នោត កាលពីពេលថ្មីៗនេះ។ កិច្ចស្វាគមន៍នេះ គឺធ្វើឡើងបន្ទាប់ពី លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល កាលពីថ្ងៃទី២៩ ខែសីហា ម្សិលមិញ បានប្រកាសថា នឹងកោះហៅអង្គការទាំង២ដែលចេញផ្សាយរបាយការណ៍ ឲ្យចូលជជែកបំភ្លឺបន្ថែម។
-
កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនាំឲ្យកសិករបាត់បង់ផ្ទះ ដី និងត្រូវចំណាកស្រុក
ប្រជាជនចំនួន២,៤លាននាក់នៅកម្ពុជាបានយកប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ប្រាក់កម្ចីទាំងអស់មានចំនួន៨ពាន់លានដុល្លារ។ កម្ពុជាមាន«អត្រាមធ្យមភាគខ្ពស់ជាងគេបង្អស់នៅលើពិភពលោកក្នុងការខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ»។
-
លោក ស ខេង បញ្ជាក់ពីតួនាទីសំខាន់របស់អង្គការមិនមែនរដ្ឋាភិបាល
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នៅក្នុងអង្គការសង្គមស៊ីវិលប្រមាណជា ៥០០ នាក់ បានជួបប្រជុំគ្នាកាលពីម្សិលមិញនៅសាលប្រជុំក្រសួងមហាផ្ទៃដើម្បីជំរុញការធ្វើសកម្មភាពស្របតាមច្បាប់ដោយសេរី គ្មានការគំរាមកំហែង និងមិនលម្អៀងក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងលម្ហនយោបាយនៅកម្ពុជា។
-
សមាសភាពក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល ត្រូវបានប្រកាស
ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈកាលពីម្សិលមិញ បានប្រកាសជាផ្លូវការនូវសមាសភាពក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី ១ ដែលមានលោករដ្ឋមន្ត្រីជាប្រធាន រីឯតំណាងកម្មករនិយោជិត និងតំណាងនិយោជក ២ រូបជាអនុប្រធាន ខណៈកិច្ចប្រជុំពីការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២០ នឹងបន្តនៅដើមខែកញ្ញាឆ្នាំនេះទាក់ទងនឹងការកំណត់ពីតួលេខឲ្យបានច្បាស់លាស់។
-
លោក ហ៊ុន ម៉ាណែត ចូលរួមលំហាត់រួមគ្នារវាងកងកម្លាំងកម្ពុជា-វៀតណាម បង្រ្កាបបទល្មើសតាមព្រំដែន
លំហាត់រួមគ្នារវាងកងកម្លាំងការពារព្រំដែនកម្ពុជា និងវៀតណាមក្នុងការល្បាត និងបង្រ្កាបបទល្មើសតាមបណ្តាព្រំដែននៃប្រទេសទាំងពីរក្នុងខេត្តតាកែវ និងខេត្តអានយ៉ាង ប្រទេសវៀតណាម នៅច្រកអន្តរជាតិភ្នំឌិន-ទិញបៀន កាលពីថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០១៩។
-
ក្រសួងមិនទាន់ឲ្យដឹង រឿងមន្ត្រីម្នាក់សមគំនិតលួចលក់ដីពលរដ្ឋ
ក្រសួងរៀបចំដែនដីនៅមិនទាន់បានបញ្ចេញឲ្យដឹងពីចំណាត់ការរបស់ក្រសួងនេះចំពោះមន្ត្រីមន្ទីររៀបចំដែនដីខេត្តកណ្តាលម្នាក់ ដែលរងការចោទថា សមគំនិតលួចលក់ដីពលរដ្ឋចំនួន ៨៣ ហិកតាទៅតាមការជូនដំណឹងរបស់ក្រសួងយុត្តិធម៌តាមសំណើរបស់សាលាដំបូងរាជធានីភ្នំពេញនៅឡើយទេ។
-
តុលាការលើកពេលប្រកាសសាលក្រមសំណុំរឿងអតីតបុគ្គលិកអាស៊ីសេរី
តុលាការសម្រេចលើកពេលប្រកាសសាលក្រមសំណុំរឿងអតីតបុគ្គលិកអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ទៅថ្ងៃក្រោយវិញ ដោយមិនទាន់កំណត់ពេលវេលា។ មូលហេតុគឺដោយសារចៅក្រមកាន់សំណុំរឿងនេះមានភារកិច្ចទៅប្រជុំនៅក្រសួងយុត្តិធម៌។ នេះបើតាមការបញ្ជាក់ពីមេធាវីការពារក្តីរបស់អតីតបុគ្គលិកអាស៊ីសេរី លោក សំ ចំរើន នៅព្រឹកថ្ងៃទី៣០ សីហា។
-
រដ្ឋាភិបាលគ្រោងកោះហៅអង្គការក្នុងស្រុកពីរដើម្បីសាកសួរអំពីរបាយការណ៍មីក្រូហិរញ្ញវត្
គម្រោងនេះធ្វើឡើងក្រោយពីអង្គការទាំងពីរបានចេញរបាយការណ៍មួយដែលបង្ហាញថា មានប្រជាពលរដ្ឋមួយចំនួនហាក់ដូចជារងគ្រោះដោយសារកម្ចីពីស្ថាប័នមីក្រូហិរញ្ញវត្ថុ។
-
លោក ផែង វណ្ណៈ ត្រូវបានបញ្ឈប់ពីក្របខ័ណ្ឌយោធា
ក្រសួងការពារជាតិបានសម្រេចបញ្ឈប់លោក ផែង វណ្ណៈ នាយទាហានរង់ចាំការងារនៅទីចាត់ការបុគ្គលិកនៃអគ្គបញ្ជាការដ្ឋាន និងជាអ្នកលេងហ្វេសប៊ុកល្បីឈ្មោះម្នាក់ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ដោយហេតុបានប្រព្រឹត្តខុសច្បាប់លក្ខន្ដិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ប៉ុន្ដែសាមីខ្លួនថា មិនមានអ្វីគួរឲ្យស្ដាយទេ ព្រោះលោកពិតជាបានធ្វើខុសមែន។
-
គណៈរដ្ឋមន្ត្រីគ្រោងនឹងពិនិត្យសេចក្ដីព្រាងច្បាប់ ៤ នៅក្នុងកិច្ចប្រជុំថ្ងៃសុក្រនេះ
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានផ្តល់ធាតុចូលមួយចំនួនលើសេចក្ដីព្រាងរបាយការណ៍ស្វ័យវាយតម្លៃស្ដីពីការត្រួតពិនិត្យឡើងវិញនៃការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ UNCAC នៅកម្ពុជា ខណៈសេចក្តីព្រាងច្បាប់នេះរួមទាំងច្បាប់ចំនួន ៣ ផ្សេងទៀតនឹងត្រូវគណៈរដ្ឋមន្ត្រីយកមកពិភាក្សានៅថ្ងៃសុក្រខាងមុខនេះ។
-
ក្រសួងការងារ ហាមជនបរទេសនៅកម្ពុជាប្រកបមុខរបរ ១០ ប្រភេទ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីប្រកាសដោយធ្វើការហាមឃាត់ជនបរទេសដែលមករស់នៅក្នុងប្រទេស កម្ពុជា មិនឲ្យប្រកបមុខរបរផ្ទាល់ខ្លួនម្នាក់ឯងលើមុខរបរ ឬមុខងារចំនួន ១០ ប្រភេទក្នុងគោលបំណងដើម្បីជួយការពារទីផ្សារ និងមុខរបរជាលក្ខណៈអាជីវកម្មតូចៗ ក្រៅប្រព័ន្ធរបស់ប្រជាពលរដ្ឋខ្មែរដែលការសម្រេចនេះបានធ្វើឲ្យមានការសាទរពីតំណាងសហជីពមួយចំនួន។
-
លោក ស ខេង៖ ការប្រមូលផ្តុំគ្នាដើម្បីទទួលលោក សម រង្ស៊ី ចូលស្រុក គឺជាទង្វើខុសច្បាប់
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃទី ២៩ សីហានេះ បានគូសបញ្ជាក់ជាថ្មីថា ការប្រមូលផ្តុំណាមួយដែលធ្វើឡើងក្រោមស្លាកគណបក្សដែលត្រូវបានរំលាយ រួចហើយ គឺជាទង្វើខុសច្បាប់។ ហើយវាកាន់តែរំលោភលើច្បាប់ទៅទៀត ប្រសិនបើការប្រមូលផ្តុំនោះ ឈានទៅប្រឆាំង ឬ ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ ការគូសបញ្ជាក់របស់លោក ស ខេង គឺបន្ទាប់ពីលោក សម រង្ស៊ី បានអះអាងថា លោកនឹងធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី ០៩ វិច្ឆិកា ខាងមុខ ដោយមានអ្នកគាំទ្រជាង២លាននាក់។
-
សកម្មជនបក្សប្រឆាំងដែលត្រូវជនមិនស្គាល់មុខវាយធ្វើបាបគ្រោងប្ដឹងទៅសង្គមស៊ីវិល ព្រោះមិនសូវជឿសមត្ថកិច្ច
សកម្មជនគណបក្សសង្គ្រោះជាតិ នៅខណ្ឌសែនសុខ ក្រុងភ្នំពេញ លោក ស្រី ច័ន្ទតារា ដែលត្រូវជនមិនស្គាល់មុខវាយធ្វើបាប ថា នឹងដាក់ពាក្យប្តឹងទៅអង្គការសង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្ស ដើម្បីឱ្យជួយតាមដាន និងឃ្លាំមើលសុវត្ថិភាពរបស់លោក។
-
គណបក្សមួយ ប្ដឹងបណ្ដាញសារព័ត៌មានរឿងធ្វើឲ្យប៉ះពាល់កិត្តិយស
គណបក្សកសិករបានដាក់ពាក្យបណ្ដឹងប្រឆាំងបណ្ដាញសារព័ត៌មានសង្គមមួយឈ្មោះ «សារព័ត៌មានរួមកម្លាំង» ទៅក្រសួងមហាផ្ទៃដោយចោទពីបទ «ផ្សព្វផ្សាយព័ត៌មានមិនពិត» ធ្វើឲ្យប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរថ្នាក់ដឹកនាំបក្ស។ នេះបើតាមលោក មាស បូពៅ ប្រធានគណបក្សកសិករកាលពីម្សិលមិញ។
-
អ្នកសារព័ត៌មានស្នើឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងអតីតបុគ្គលិកអាស៊ីសេរី
ក្រុមអ្នកសារព័ត៌មានវិជ្ជាជីវៈទទូចឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ទាំងឡាយប្រឆាំងអតីតបុគ្គលិកអាស៊ីសេរី។ ការអំពាវនាវនេះ ធ្វើឡើងស្របពេលតុលាការក្រុងភ្នំពេញ គ្រោងប្រកាសសាលក្រមសំណុំរឿងបុគ្គលិកអាស៊ីសេរីពីររូប នៅថ្ងៃសុក្រស្អែកនេះ។
-
សម្ដេច ស ខេង ប្រាប់ប្រជាពលរដ្ឋសិក្សាឲ្យបានច្បាស់មុនទុកចិត្តលើមីក្រូហិរញ្ញវត្ថុណាមួយ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ប្រជាពលរដ្ឋមុននឹងផ្ញើសេចក្តីទុកចិត្តលើមីក្រូហិរញ្ញវត្ថុណាមួយ សុំធ្វើការសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ជាមុនសិន ហើយបើសិនជាគ្មានលទ្ធភាពសិក្សាស្រាវជ្រាវនោះទេគាត់ ទៅពឹងពាក់អាជ្ញាធរ សួរនាំអំពីប្រវត្តិរបស់អង្គការដែល ទៅចងការប្រាក់ ហើយអង្គការនោះត្រឹមត្រូវឬមិនត្រឹមត្រូវ ហើយចាំគាត់ទំនាក់ទំនងនិងសហប្រតិបត្តិការជាមួយអង្គការនោះ។ ការថ្លែងបញ្ជាក់នេះ ធ្វើឡើងនៅក្នុងវេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសមាគមលើកទី៣ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងមហាផ្ទៃ ។
-
ប៉ូលិសស្រាវជ្រាវរកអ្នកបង្ហោះព័ត៌មានមិនពិត រឿងសម្លាប់មនុស្សនៅផ្សារអ៊ីអន២
វីដេអូបាញ់សម្លាប់មនុស្សនៅក្នុងផ្សារទំនើបមួយនៅក្រៅប្រទេស ត្រូវបានក្រុមបណ្ដាញសង្គមហ្វេសប៊ុក យកមកបង្ហោះផ្សព្វផ្សាយ និងសរសេរបំផ្លើសព័ត៌មានពីការពិតថា ករណីបាញ់សម្លាប់នេះ គឺនៅក្នុងផ្សារអ៊ីអន២ នៅក្នុងប្រទេសកម្ពុជា ដែលការផ្សព្វផ្សាយបែបនេះធ្វើឱ្យមានការភ័ន្តច្រឡំពីសំណាក់ប្រជាពលរដ្ឋ។
-
លោក សម រង្ស៊ី ខកខានចូលបំភ្លឺតុលាការសំណុំរឿងប្តឹងដោយលោក ស ខេង
លោក សម រង្ស៊ី កាលពីម្សិលមិញបានខកខានជាលើកទី ២ ក្នុងការចូលខ្លួនទៅបំភ្លឺនៅតុលាការពាក់ព័ន្ធនឹងបណ្ដឹងរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានប្តឹងទារសំណង ១ លានដុល្លារ ពាក់ព័ន្ធនឹងការចោទប្រកាន់ដ៏ចម្រូងចម្រាសរបស់លោក សម រង្ស៊ី ដែលបានភ្ជាប់លោក ស ខេង ទៅនឹងរឿងសងសឹកចំពោះការស្លាប់របស់លោក ហុក ឡង់ឌី។
-
លោក ស ខេង បន្តគំរាមចាត់ការតាមច្បាប់លើអ្នកចូលរួមតវ៉ាជាមួយបក្សប្រឆាំងផ្ដួលរបបខ្លួន
គិតមកដល់ថ្ងៃទី២៩ ខែសីហានេះ នៅសល់តែ ៧២ថ្ងៃទៀតទេ ដល់ពេលកំណត់ដែលលោក សម រង្ស៊ី សន្យាថានឹងវិលត្រឡប់ទៅស្រុកខ្មែរវិញហើយ។ ទន្ទឹមគ្នានេះមន្ត្រីជាន់ខ្ពស់របបក្រុងភ្នំពេញឯណោះវិញ ក៏បន្តថ្លែងគំរាមកំហែងបង្កើលដល់ប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីរារាំងមិនឱ្យពួកគេទៅចូលរួមអមដំណើរការធ្វើមាតុភូមិនិវត្តន៍នេះវិញ។ លោក ស ខេង ព្រមានថា សមត្ថកិច្ចនឹងចាត់វិធានការទៅលើជនណា ដែលប្រមូលផ្ដុំគ្នាធ្វើបដិវត្តន៍ពណ៌ខុសច្បាប់។ មន្ត្រីអង្គការសង្គមស៊ីវិល លើកឡើងថា ការជួបប្រជុំគ្នាឈឺឆ្អាលរឿងកិច្ចការនយោបាយមិនមែនជាការធ្វើបដិវត្តន៍ពណ៌ទេ គឺជាសិទ្ធិសេរីភាពរបស់ពលរដ្ឋដោយស្របច្បាប់។
-
ក្រសួងការងារហាមឃាត់ជនបរទេសមិនឲ្យប្រកបមុខរបរចំនួន១០ ដែលបង្កើនចំណូលផ្ទាល់ខ្លួន
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែសីហា នេះ បានប្រកាសហាមឃាត់ជនបរទេស ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា មិនឲ្យប្រកបមុខរបបរ និងធ្វើការងារ លើវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន១០។ ប៉ុន្តែ សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ មើលឃើញថា ការហាមឃាត់ជនបរទេសនូវមុខរបរចំនួន១០នោះ គឺនៅមិនគ្រប់គ្រាន់នៅឡើយ។
អានបន្ត