កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
រដ្ឋាភិបាលសម្រេចលុបអនុក្រឹត្យនៃការកាត់ផ្ទៃបឹងតាមោក ២ កន្លែង ដែលជាថ្នូរឱ្យក្រុមហ៊ុន
ភ្នំពេញៈ ទីស្តីការគណៈរដ្ឋមន្ត្រីសម្រេចនិរាករណ៍អនុក្រឹត្យនៃការកាត់ផ្ទៃបឹងតាមោកចំនួន ២ កន្លែង ដែលមានផ្ទៃដីប្រមាណ ៣០ ហិកតា ដែលជាថ្នូរសម្រាប់ការដោះដូរទីតាំងរបស់ក្រសួង និងស្ថាប័នមួយចំនួនជំនួសវិញនោះ បន្ទាប់ពីមានការបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អានបន្ត -
ក្រុមមេធាវីសុំឱ្យក្រសួងយុត្តិធម៌អន្តរាគមន៍ទៅតុលាការក្រុងភ្នំពេញឱ្យឆាប់បន្តសវនាការលោកកឹម សុខាឡើងវិញ
បន្ទាប់ពីបរាជ័យក្នុងការស្នើសុំនៅសាលាដំបូងរាជធានីភ្នំពេញជាបន្តបន្ទាប់ ក្រុមមេធាវីលោកកឹម សុខា បានដាក់លិខិតស្នើសុំដល់ក្រសួងយុត្តិធម៌តែម្តងកាលពីចុងខែធ្នូថ្មីៗនេះ ដើម្បីជំរុញឱ្យតុលាការបើកសវនាការលោកកឹម សុខា ឡើងវិញឱ្យបានឆាប់។ ប៉ុន្តែក្រសួងយុត្តិធម៌បានអះអាងថា ខ្លួនពុំមានសិទ្ធិទៅបង្គាប់បញ្ជាឱ្យតុលាការធ្វើអ្វីៗបានឡើយ ព្រោះរាល់ការសម្រេចបើក ឬបន្តផ្អាកសវនាការ គឺជាឆន្ទានុសិទ្ធិរបស់ចៅក្រម។
អានបន្ត -
រដ្ឋាភិបាលនិរាករលើលិខិតសំណើមួយចំនួនដែលសុំកាត់ផ្ទៃបឹងតាមោក៣០ហិកតា
រដ្ឋាភិបាលសម្រេចនិរាករឬបដិសេធលើលិខិតសំណើមួយចំនួនដែលស្នើសុំកាត់ឆ្វៀលផ្ទៃដីបឹងតាមោក (បឹងកប់ស្រូវ) ប្រមាណ៣០ហិកតា សម្រាប់សាងសង់អគាររដ្ឋ ខណៈរដ្ឋាភិបាលក៏សម្រេចដោះដូរទីតាំងក្រសួងស្ថាប័នមួយចំនួនផងដែរ។
អានបន្ត -
តំណាងជនជាតិដើមភាគតិចម្នាក់នឹងចូលបំភ្លឺ ក្រោយស្នងការខេត្តមណ្ឌលគិរីកោះហៅរឿងបង្ហោះសាររិះគន់
តំណាងជនជាតិដើមភាគតិចម្នាក់ដែលសកម្មក្នុងរឿងដីធ្លីនិងព្រៃឈើ គ្រោងទៅឆ្លើយបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃពុធស្អែក តាមការកោះហៅរបស់សមត្ថកិច្ចខេត្ត ពាក់ព័ន្ធនឹងករណីបង្ហោះសាររិះគន់រឿងទប់ស្កាត់បទល្មើសធនធានធម្មជាតិលើបណ្ដាញសង្គម។
អានបន្ត -
សង្គមស៊ីវិលថាក្នុងឆ្នាំ២០២០ មនុស្សប្រមាណ៥០នាក់ត្រូវចាប់ខ្លួនដោយសារការបញ្ចេញមតិ
កុ្រមអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្ស ឱ្យដឹងថា រយៈពេល១ឆ្នាំកន្លងមក មានសកម្មជនដីធ្លី បរិស្ថាន នយោបាយ និងសកម្មជនផ្សេងៗ ប្រហែល៥០នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួននិងចោទប្រកាន់នៅតុលាការ ដោយសារការបញ្ចេញមតិរបស់ពួកគេ។
អានបន្ត -
ស៊ុន ណារិន
ភ្នំពេញ — អាជ្ញាធរខ្មែរក្នុងខេត្តជាប់ព្រំដែនប្រទេសថៃ ឲ្យដឹងថាពលករខ្មែរសរុបជាង៥ពាន់នាក់បានចូលមកកម្ពុជា ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ ខណៈប្រទេសថៃកំពុងប្រឈមខ្លាំងនឹងការរាតត្បាតជំងឺកូវីដ១៩។
អានបន្ត -
អ្នកច្បាប់ និងមន្រ្តីអង្គការសង្គមស៊ីវិល ថាក្រសួងយុត្តិធម៌ នៅសល់កិច្ចការច្រើនទៀត ដែលត្រូវធ្វើដើម្បីកែទម្រង់ប្រព័ន្ធយុត្តិធម៌
អ្នកច្បាប់ និងមន្រ្តីអង្គការសង្គមស៊ីវិល ថាក្រសួងយុត្តិធម៌ នៅសល់កិច្ចការច្រើនទៀត ដែលត្រូវធ្វើជាចាំបាច់ ដើម្បីកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ ការលើកឡើងនេះ គឺស្របពេលដែលមានការកែទម្រង់ខ្លះ ផ្នែកកិច្ចការតុលាការ ក្រោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្មី ចូលកាន់តំណែង។
អានបន្ត -
តុលាការខេត្តបាត់ដំបងសម្រេចឃុំខ្លួនលោក ចាន់ យ៉េត ពីបទឆបោក
តុលាការខេត្តបាត់ដំបង បានសម្រេចឃុំខ្លួន លោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជាធិបតេយ្យ នៅក្នុងពន្ធនាគារពីបទ ឆបោក និងញុះញង់ប្រជាពលរដ្ឋឱ្យបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
អានបន្ត -
រាជរដ្ឋាភិបាលសម្រេចលុបចោលលិខិតមួយចំនួនដែលកាត់ផ្ទៃបឹងតាមោក
រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី៤ ខែមករា ម្សិលមិញបាន សម្រេចនិរាករលិខិតអនុញ្ញាត កាត់ដីចំនួនជាង៣០ហិកតានៅបឹងតាមោក ក្រោយពីមានបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ អង្គការសង្គមស៊ីវិលដែលឃ្លាំងមើលការលុបបឹងនៅជុំវិញរាជធានីភ្នំពេញចាត់ទុកថា នេះជាចំណុចល្អ តែទាមទារឲ្យរដ្ឋាភិបាលបង្ហាញមូលហេតុ។
អានបន្ត -
សាច់ញាតិសកម្មជនបក្សប្រឆាំង និងតំណាងកសិករដែលអាជ្ញាធរចាប់ខ្លួនស្នើឱ្យដោះលែងសាច់ញាតិពួកគេ
សាច់ញាតិរបស់សកម្មជនបក្សប្រឆាំងដែលត្រូវបានចាប់ខ្លួន និងមេធាវីការពារក្ដី លើកឡើងថា សកម្មជននយោបាយ និងសកម្មជនសង្គមទាំងនោះ មិនបានប្រព្រឹត្តល្មើសច្បាប់ដូចការចោទប្រកាន់ឡើយ និងស្នើឱ្យដោះលែងអ្នកទាំងនោះឱ្យមានសេរីភាពឡើងវិញ។ ការលើកឡើងនេះ ខណៈសកម្មជនគណបក្សង្គ្រោះជាតិ និងតំណាងកសិករ យ៉ាងតិច១១រូបត្រូវអាជ្ញាធរចាប់ខ្លួនបញ្ជូនទៅឃុំក្នុងពន្ធនាគារ កាលពីសប្ដាហ៍មុន។
អានបន្ត -
ភរិយាលោក គង់ ម៉ាស់ ថាមានគេលួចផ្ញើសារចេញ ពីគណនីហ្វេសប៊ុករបស់ប្តីលោកស្រី ដែលកំពុងជាប់ឃុំ
ភរិយាសកម្មជនគណបក្សសង្គ្រោះជាតិ អំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដែលជាមិត្តភក្តិរបស់ប្តីលោកស្រីគឺលោក គង់ ម៉ាស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះគណនីហ្វេសប៊ុកផ្ទាល់ខ្លួនចំនួនពីររបស់ប្តីលោកស្រី ត្រូវគេលួចយកទៅប្រើប្រាស់ តាំងពីសមត្ថកិច្ចបានដកហូតទូរស័ព្ទដៃពីរគ្រឿងរបស់លោក គង់ ម៉ាស់ មកម្ល៉េះ។
អានបន្ត -
មួយឆ្នាំក្រោយបាក់អគារនៅខេត្តកែប កម្មកររងគ្រោះមិនទាន់បានសំណងតាមផ្លូវច្បាប់
ភ្នំពេញ — អ្នកការពារសិទ្ធិកម្មករក្នុងវិស័យសំណង់ លើកឡើងថា មិនទាន់មានយុត្តិធម៌តាមផ្លូវច្បាប់នៅឡើយទេសម្រាប់កម្មករដែលរងគ្រោះពីការបាក់អគារក្នុងខេត្តកែបកាលពីមួយឆ្នាំមុន ក្រៅពីទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ពីរដ្ឋាភិបាល និងសប្បុរសជន។
អានបន្ត -
បុរសខ្មែរម្នាក់លះបង់ពេលផ្ទាល់ខ្លួនជួយការពារសិទ្ធិពលករខ្មែរនៅថៃដោយមិនគិតប្រាក់កម្រៃ
ពលរដ្ឋខ្មែរម្នាក់ចំណាយពេលវេលាផ្ទាល់ខ្លួនអស់ច្រើនឆ្នាំមកហើយ ដើម្បីជួយការពារសិទ្ធិដល់ពលករខ្មែរដែលរងគ្រោះដោយថៅកែរំលោភបំពានសិទ្ធក្នុងពេលធ្វើការនៅប្រទេសថៃ។ យុវជនរូបនេះ ជួយពលករខ្មែរដោយមិនគិតប្រាក់កម្រៃ ដោយសារលោកឃើញពលករខ្មែរជាច្រើននាក់ត្រូវថៅកែថៃធ្វើបាបជាបន្តបន្ទាប់ដោយមិនទទួលបានយុត្តិធម៌ឡើយ។ តើយុវជនរូបនេះ ធ្វើការងារបែបណាខ្លះជួយដល់ពលករខ្មែរ?
អានបន្ត -
ក្រសួងយុត្តិធម៌ផ្សព្វផ្សាយសាលក្រមគំរូចំនួន ៤៤ ដើម្បីឱ្យសាធារណជនអាចសិក្សាស្រាវជ្រាវ
ភ្នំពេញៈ ក្រសួងយុត្តិធម៌បានផ្សព្វផ្សាយសាលក្រមរដ្ឋប្បវេណីគំរូចំនួន ៤៤ នៅលើគេហទំព័ររបស់ខ្លួនចាប់ពីថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២០ ដើម្បីឱ្យសាធារណជនអាចសិក្សាស្រាវជ្រាវ និងយកជាគំរូ។ ការផ្សព្វផ្សាយសាលក្រមគំរូនេះធ្វើឡើងដោយមានកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនហៅកាត់ថា JICA។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងយុត្តិធម៌។
អានបន្ត -
សាច់ញាតិ និងជនរងគ្រោះរំលឹកខួប៧ឆ្នាំនៃការបង្ក្រាបដោយហិង្សានៅផ្លូវវ៉េងស្រេង
ជនរងគ្រោះ និងសាច់ញាតិ ប្រារព្ធខួប៧ឆ្នាំនៃព្រឹត្តិការណ៍បង្ក្រាបដោយហិង្សានៅរោងចក្រយ៉ាកជីន (Yak Jin Cambodia) និងនៅតាមផ្លូវវ៉េងស្រេងដែលបណ្ដាលឱ្យកម្មកររោងចក្រ៤នាក់ស្លាប់ ម្នាក់បាត់ខ្លួន ហើយកម្មករ និងអ្នកការពារសិទ្ធិមនុស្សជាច្រើននាក់ទៀតរងរបួសព្រមទាំងត្រូវជាប់ពន្ធនាគារទៀតផង។ ជនរងគ្រោះ និងមន្ត្រីសិទ្ធិមនុស្ស ទាមទារឱ្យរដ្ឋាភិបាល នាំខ្លួនទាហាន ឬកម្លាំងសមត្ថកិច្ច ដែលប្រើកាំភ្លើងបាញ់សម្លាប់កម្មករមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ និងសំណងដល់ជនរងគ្រោះ។
អានបន្ត -
កម្ពុជារកឃើញករណីជំងឺកូវីដ១៩ ២ករណីទៀតលើពលករមកពីប្រទេសថៃ នៅថ្ងៃទី០៣ មករា
ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ២ករណីទៀត លើស្ត្រីខ្មែរជាពលករមកពីប្រទេសថៃ និងប្រកាសបកស្រាយអំពីករណីបុរសម្នាក់ជាពលករម្នាក់ស្លាប់ក្នុងពេលកំពុងធ្វើចត្តាឡីស័ក។ មន្ត្រីសង្គមស៊ីវិល ស្នើសុំឱ្យក្រសួងសុខាភិបាល ប្រុងប្រយ័ត្នអំពីការឆ្លងរាតត្បាតក្នុងសហគមន៍ និងបង្ហាញរបាយការណ៍អំពីករណីស្លាប់នោះឱ្យបានលំអិតជាងនេះបន្ថែមទៀត។
អានបន្ត -
ភរិយាសកម្មជនបក្សប្រឆាំងចាត់ទុកការចាប់ខ្លួនស្វាមីថា «អយុត្តិធម៌» ខណៈថ្នាក់ដឹកនាំប្រកាសវិលចូលស្រុក
ភ្នំពេញ — ភរិយារបស់សកម្មជនបក្សប្រឆាំងដែលត្រូវបានចាប់ខ្លួនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អះអាងថាស្វាមីរបស់ពួកគេត្រូវចាប់ខ្លួន ដោយអយុត្តិធម៌ ហើយពួកគេមិនត្រូវបានអនុញ្ញាតឲ្យចូលជួបស្វាមីក្នុងពន្ធនាគារនោះទេ។
អានបន្ត -
សាច់ញាតិជនរងគ្រោះដោយការបាក់អគារនៅកែបចង់ឃើញយុត្តិធម៌សម្រាប់ជនរងគ្រោះ
ថ្ងៃទី០៣ មករា ជាខួប១ឆ្នាំ នៃការបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តកែប បណ្ដាលឱ្យផ្ទាំងថ្មសង្កត់ កម្មករសំណង់ និងប្រពន្ធកូនរបស់កម្មករចំនួន ៣៦នាក់ ស្លាប់ ២៩នាក់រងរបួស។ សាច់ញាតិជនរងគ្រោះថា ១ឆ្នាំមកនេះ ពួកគេមិនទាន់ទទួលបានយុត្តិធម៌ទេ។ អ្នកឃ្លាំមើលសិទ្ធិកម្មករសំណង់ ជំរុញឱ្យតុលាការពន្លឿនបើកសវនាការ និងផ្ដល់យុត្តិធម៌ ក្នុងសំណុំរឿងនេះ។
អានបន្ត -
ឃុំខ្លួនតំណាងសហគមន៍កសិករ ក្រោយចាប់នៅខេត្តព្រះសីហនុ
ត្បូងឃ្មុំៈ មន្ត្រីនគរបាលខេត្តត្បូងឃ្មុំបានឱ្យដឹងថា បុរសម្នាក់ជាតំណាងសហគមន៍កសិករត្រូវបានសាលាដំបូងខេត្តត្បូងឃ្មុំឃុំខ្លួនក្នុងពន្ធនាគារខេត្តក្នុងថ្ងៃតែមួយ បន្ទាប់ពីសមត្ថកិច្ចតាមចាប់ខ្លួនបាននៅខេត្តព្រះសីហនុពីថ្ងៃទី ៣០ ធ្នូពាក់ព័ន្ធករណីមិនគោរពបម្រាមអាជ្ញាធរដែលមិនឲ្យជួបជុំគ្នាក្នុងទិវាសិទ្ធិមនុស្ស ១០ ធ្នូ ប្រព្រឹត្តនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
អានបន្ត -
លោក អ៊ូ ច័ន្ទរ័ត្ន៖គណបក្សនយោបាយថ្មីនឹងបង្ហាញឈ្មោះផ្លូវការក្រោយថ្ងៃ១៧មករា
គណបក្សនយោបាយថ្មីមួយរបស់អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ អាចនឹងត្រូវបង្ហាញឈ្មោះជាផ្លូវការនៅក្រោយថ្ងៃទី១៧ មករា ២០២១ ខាងមុខនេះ។ ការពន្យាពេលនៃការបង្កើតគណបក្សថ្មីរបស់លោក អ៊ូ ច័ន្ទរ័ត្ន គឺដោយសារតែ គម្រោងមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សប្រឆាំងដឹកនាំដោយលោកស្រី មួរ សុខហួរ ត្រូវបានពន្យាពេល។
អានបន្ត