កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
មាតុភូមិនិវត្តន៍មន្ត្រីបក្សសង្គ្រោះជាតិប្រឈមនឹងឧបសគ្គច្រើន ទោះត្រូវទៅតតាំងក្តីនៅតុលាការ
ទីក្រុង LOWELL រដ្ឋ MASSACHUSETTS — តុលាការកោះហៅមន្ត្រីគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយនិងសកម្មជនចំនួន១៣៧នាក់ដែលពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទ«ក្បត់ជាតិ»និង«រួមគំនិតក្បត់» ប៉ុន្តែរដ្ឋាភិបាលបានមោឃភាពលិខិតឆ្លងដែនខ្មែររបស់ថ្នាក់ដឹកនាំសំខាន់ៗដែលធ្វើឲ្យផែនការមាតុភូមិនិវត្តន៍លើកទី២នៅថ្ងៃទី៤ខែមករាឆ្នាំ២០២១ឲ្យទាន់ពេលសវនាការនោះ កំពុងបង្កជាឧបសគ្គលើសពីផែនការមាតុភូមិនិវត្តន៍លើកទីមួយទៅទៀត។
អានបន្ត -
អាជ្ញាធរ បញ្ជូនក្រុម «ស្ត្រីក្លាហាន» ៣នាក់ទៅឃុំខ្លួននៅពន្ធនាគារព្រៃស ខណៈបង្ខំឲ្យសកម្មជន ៨នាក់ទៀត ចុះកិច្ចសន្យាឈប់តវ៉ា
អាជ្ញាធររបបក្រុងភ្នំពេញបានបញ្ជូនក្រុម «ស្ត្រីក្លាហាន» ដែលជាក្រុមសកម្មជនឈឺឆ្អាលសង្គម ៣នាក់ ទៅឃុំខ្លួននៅពន្ធនាគារព្រៃស នៅព្រឹកថ្ងៃទី៣០ ធ្នូ ខណៈសកម្មជន៨នាក់ទៀតបង្ខំឱ្យធ្វើកិច្ចសន្យាឈប់ចូលរួមតវ៉ានៅថ្ងៃក្រោយទៀត។ មន្ត្រីសង្គមស៊ីវិល យល់ថា រឿងនេះជាការរឹតត្បិតសិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋ។
អានបន្ត -
ពលរដ្ឋព្រួយបារម្ភពី ការគ្រប់គ្រងចំណូលគ្មានតម្លាភាព ពេលកម្ពុជាទាញបានរ៉ែប្រេងកាត
ប្រជាពលរដ្ឋ និងយុវជនមួយចំនួនសាទរចំពោះការទាញបានដំណក់ប្រេងដំបូងនៅកម្ពុជា ប៉ុន្តែពួកគេក៏ព្រួយបារម្ភអំពីការគ្រប់គ្រងថវិកាដែលបានមកពីការបូមប្រេងនោះដែរ ព្រោះរដ្ឋាភិបាលលោក ហ៊ុន សែន មានកេរ្តិ៍ឈ្មោះមិនល្អរឿងអំពើពុករលួយ។ ពួកគេស្នើឲ្យរដ្ឋាភិបាលគ្រប់គ្រងថវិកា និងការបូមប្រេងនេះឲ្យបានត្រឹមត្រូវ និងទប់ស្កាត់អំពើពុករលួយឱ្យមានប្រសិទ្ធភាព ដើម្បីធានាថា ផលប្រយោជន៍បានមកពីការបូមប្រេងអាចផ្ដល់ប្រយោជន៍ពិតប្រាកដដល់សង្គមជាតិ។
អានបន្ត -
ក្រុមសង្គមស៊ីវិលខកចិត្តដែលមន្ត្រីខុទ្ទកាល័យមិនទទួលញត្តិសុំដោះលែងលោក រ៉ុង ឈុន
ក្រុមសង្គមស៊ីវិលតំណាងឱ្យគ្រូបង្រៀន កម្មករ សិស្ស-និស្សិត និងពលរដ្ឋដែលគោរពស្រឡាញ់លោក រ៉ុង ឈុន បានធ្វើញត្តិរួមគ្នាមួយ ស្នើសុំឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ទម្លាក់ចោលការចោទប្រកាន់ និងដោះលែងលោក រ៉ុង ឈុន ឱ្យមានសេរីភាពវិញ។ ពួកគេបានយកញត្តិនោះទៅដាក់នៅខុទ្ទកាល័យលោក ហ៊ុន សែន ក្រោមដើមពោធិ៍ មុខវត្តបទុម នៅថ្ងៃទី៣០ ធ្នូនេះ ប៉ុន្តែត្រូវបានមន្ត្រីខុទ្ទកាល័យនៅទីនោះបដិសេធមិនទទួលយក ក្រោមហេតុផលថា ញត្តិនោះធ្វើខុសបែបបទរដ្ឋបាល។
អានបន្ត -
មាតុភូមិនិវត្តន៍មន្ត្រីបក្សសង្គ្រោះជាតិប្រឈមនឹងឧបសគ្គច្រើន ទោះត្រូវទៅតតាំងក្តីនៅតុលាការ
ទីក្រុង LOWELL រដ្ឋ MASSACHUSETTS — តុលាការកោះហៅមន្ត្រីគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយនិងសកម្មជនចំនួន១៣៧នាក់ដែលពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទ«ក្បត់ជាតិ»និង«រួមគំនិតក្បត់» ប៉ុន្តែរដ្ឋាភិបាលបានមោឃភាពលិខិតឆ្លងដែនខ្មែររបស់ថ្នាក់ដឹកនាំសំខាន់ៗដែលធ្វើឲ្យផែនការមាតុភូមិនិវត្តន៍លើកទី២នៅថ្ងៃទី៤ខែមករាឆ្នាំ២០២១ឲ្យទាន់ពេលសវនាការនោះ កំពុងបង្កជាឧបសគ្គលើសពីផែនការមាតុភូមិនិវត្តន៍លើកទីមួយទៅទៀត។
អានបន្ត -
ភាពចម្រូងចម្រាសនៃការចុះឈ្មោះអ្នកបោះឆ្នោត នាំឲ្យសង្ស័យពីការកេងចំណេញសំឡេងឆ្នោត
ភ្នំពេញ — មន្រ្តីជាន់ខ្ពស់នៃគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានលើកឡើងថា មានការចល័តមនុស្សមកចុះឈ្មោះបោះឆ្នោតក្នុងឃុំសង្កាត់មួយចំនួន កាលពីខែតុលា ដែលពួកគេថាមានចេតនាកេងចំណេញសំឡេងឆ្នោត។
អានបន្ត -
តុលាការជំនុំជម្រះសំណុំរឿងជនត្រូវចោទ សម រង្ស៊ី និងបក្ខពួក ២១ នាក់ ពីបទចោទរួមគំនិតក្បត់ និងញុះញង់
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញពីម្សិលមិញបានបើកសវនាការជំនុំជម្រះលើសំណុំរឿងមេដឹកនាំអតីតបក្សប្រឆាំង លោក សម រង្ស៊ី និងបក្ខពួក ២១ នាក់ ពាក់ព័ន្ធបទចោទរួមគំនិតក្បត់ និងបង្កភាពវឹកវរដល់សន្តិសុខសង្គម និងញុះញង់មិនឱ្យយោធិនស្តាប់បង្គាប់រាជរដ្ឋាភិបាល។
អានបន្ត -
អាជ្ញាធរជាតិអប្សរា ចាប់បានស្វាកាចចំនួន ១៦ក្បាល ក្រោមការរិះគន់មតិសាធារណជន
នៅថ្ងៃទី៣០ធ្នូនេះ អាជ្ញាធរជាតិអប្សរាបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFIថា ការចាប់ស្វាកាចចំនួន ១៦ក្បាល នៅបរិវេណតំបន់អង្គរ គឺមិនមែនជាការចាប់យកទៅសម្លាប់ ឬធ្វើឱ្យបែកបាក់គ្រួសារ ដូចការចោទប្រកាន់របស់សាធារណមតិនោះទេ។ ការចាប់នេះ ធ្វើឡើងចំពោះតែស្វាកាចៗ ដែលរំខានដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិប៉ុណ្ណោះ មិនធ្វើចំពោះសត្វស្វាទាំងអស់ ដែលរស់នៅក្នុងតំបន់អង្គរទេ។
អានបន្ត -
នាយករដ្ឋមន្ត្រី ប្រកាសបិទព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ក្រោយជំងឺកូវីដត្រូវគ្រប់គ្រងបាន
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបិទបញ្ចប់ «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» ជាផ្លូវការហើយ ក្រោយពីស្ថានភាពនៃជំងឺកូវីដ ១៩ ត្រូវគ្រប់គ្រងបានទាំងស្រុង ដែលការថ្លែងសារពិសេសនេះលោកបានធ្វើឡើងពីគេហដ្ឋានរបស់លោកនាក្រុងតាខ្មៅ ខេត្តកណ្តាល ពីម្សិលមិញ។
អានបន្ត -
លោក ហ៊ុន សែន ព្រមានចាប់ខ្លួនមេបក្សមួយដែលត្រូវបានដកចេញពីឧត្ដមក្រុមពិគ្រោះនិងផ្ដល់យោបល់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានចាប់ខ្លួនលោក ចាន់ យ៉េត មេដឹកនាំបក្សនយោបាយតូចមួយដែលទើបតែត្រូវបានដកចេញពីក្រុមប្រឹក្សាពិគ្រោះយោបល់របស់រដ្ឋាភិបាលនោះ ដោយថា មេបក្សរូបនេះបានធ្វើសកម្មភាព «បំផ្លិចបំផ្លាញ» និង «ទុច្ចរិត»។
អានបន្ត -
មន្ត្រីសង្គមស៊ីវិលបារម្ភពីការលុបបឹងតាមោក ដែលអាចបង្កគ្រោះថ្នាក់ទឹកជន់លិច ខណៈមន្ត្រីថាក្រសួងជំនាញបានសិក្សាពីផលប៉ះពាល់ហើយ
ភ្នំពេញៈ មន្ត្រីសង្គមស៊ីវិលដែលធ្វើការងារទាក់ទងបរិស្ថាន និងសិទ្ធិមនុស្ស បារម្ភពីការលុបបឹងតាមោកជាបន្តបន្ទាប់ ដោយពួកគេអះអាងថា អាចនឹងបង្កគ្រោះថ្នាក់ដល់បរិស្ថាន ការរស់នៅរបស់ពលរដ្ឋ និងទឹកជន់លិចរាជធានីភ្នំពេញ ប៉ុន្ដែមន្ត្រីរដ្ឋាភិបាលថាមុនពេលសម្រេចកាត់ដីបឹងនេះ ក្រសួងជំនាញបានសិក្សាពីផលប៉ះពាល់ត្រឹមត្រូវរួចរាល់ហើយ។
អានបន្ត -
នាយករដ្ឋមន្ត្រី ប្រកាសបញ្ចប់ព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍នៅថ្ងៃនេះ
នាយករដ្ឋមន្ត្រី នៅថ្ងៃនេះ ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដោយសារកម្ពុជា បានគ្រប់គ្រងស្ថានការណ៍នៃការឆ្លងជំងឺកូវី១៩បាន និងពុំមានរកឃើញករណីឆ្លងក្នុងសហគមន៍ថ្មីក្នុងរយៈពេល១៤ថ្ងៃកន្លងមកនេះ។
អានបន្ត -
នាយករដ្ឋមន្ត្រីថា ចំណូលពីការផលិតប្រេងនឹងប្រើសម្រាប់វិស័យអប់រំនិងសុខាភិបាល
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ចំណូលដែលបានមកពីការផលិតប្រេងដំបូងរបស់កម្ពុជា នឹងយកទៅប្រើប្រាស់ជាអាទិភាពក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល។
អានបន្ត -
ក្រុមហ៊ុនវៀតណាមឈូសឆាយដីភ្នំអារក្ស និងលុបទឹកអូរបំពានសេចក្ដីសម្រេចរបស់អាជ្ញាធរខេត្តរតនគិរី
អង្គការសង្គមស៊ីវិល និងប្រជាសហគមន៍ជនជាតិ ដើមភាគតិចចារ៉ាយចំនួន ១២ភូមិ រស់នៅជាប់ព្រំប្រទល់ប្រទេសវៀតណាមក្នុងខេត្តរតនគិរី ចោទក្រុមហ៊ុនវៀតណាម ហ័ងអាញ់ យ៉ាឡាយ (Hoang AnhGia Lai (HAGL)ថា ឈូសឆាយបំផ្លាញដីនៅតំបន់ដែលអាជ្ញាធរកាត់ឆ្វៀលប្រគល់ជូនសហគមន៍។ ប្រជាសហគមន៍ថាក្រុមហ៊ុនយក្សមួយនេះថា មិនស្មោះត្រង់ និងរំលោភសេចក្តីសម្រេចរបស់អាជ្ញាធរខេត្ត។
អានបន្ត -
លោក កឹម សុខា ជួបទូតបារាំងជជែករឿងស្ថានភាពកម្ពុជាឆ្នាំចាស់ និងឆ្នាំថ្មី
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញបានចោទប្រកាន់ លោក សម រង្ស៊ី មេដឹកនាំអតីតបក្សប្រឆាំងពីបទប្រមាថ ចំពោះអង្គព្រះមហាក្សត្រតាមមាត្រា ៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌ ដែលអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំទៅ ៥ ឆ្នាំ និងពិន័យប្រាក់ចាប់ពី ២ លានរៀលទៅ ១០ លានរៀល។ យោងតាមលោក គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។
អានបន្ត -
សង្គមស៊ីវិល និងបក្សប្រឆាំង ជំរុញឱ្យរបបភ្នំពេញបង្ហាញតម្លាភាពនៃចំណូលបានមកពីអាជីវកម្មប្រេង
អង្គការសង្គមស៊ីវិល និងគណបក្សសង្គ្រោះជាតិ ទាមទារឱ្យរបបលោក ហ៊ុន សែន បង្ហាញតម្លាភាពចំពោះចំណូលបានមកពីអាជីវកម្មប្រេង។ ការអំពាវនាវនេះ ធ្វើឡើងក្រោយពីលោក ហ៊ុន សែន បានប្រកាសថា កម្ពុជាទទួលបានដំណក់ប្រេងជាលើកដំបូងនៅថ្ងៃទី២៩ ធ្នូ ក្រោយរង់ចាំអស់រយៈពេល៣០ ឆ្នាំ។
អានបន្ត -
អាជ្ញាធរបញ្ជូនខ្លួនសកម្មជនបក្សប្រឆាំង ៤នាក់ ទៅឃុំនៅពន្ធនាគារពីបទ«ញុះញង់»
អាជ្ញាធររបបក្រុងភ្នំពេញបានបញ្ជូនសកម្មជនគណបក្សសង្គ្រោះជាតិ ៤នាក់ យកទៅឃុំ ក្រោយសមត្ថកិច្ចចាប់ខ្លួនពួកគេកាលពីថ្ងៃទី២៨ ធ្នូ។ មន្ត្រីសង្គមស៊ីវិល ចាត់ទុកការចាប់ខ្លួននេះ ថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
អានបន្ត -
លោកហ៊ុន សែន៖ទឹកប្រាក់បម្រុងនៅរតនាគារជាតិជាង៣០០លានដុល្លាមិនទាន់ស្រកស្រុតនៅឡើយទេ
ប្រមុខរដ្ឋាភិបាលកម្ពុជា លោកហ៊ុន សែន នៅថ្ងៃទី២៩ធ្នូនេះ ប្រតិកម្មតបចំៗ ចំពោះការចោទប្រកាន់របស់ក្រុមអតីតគណបក្សប្រឆាំងដែលថា រដ្ឋាភិបាលលោកហ៊ុន សែនចង់អស់លុយបើកប្រាក់ខែហើយ។ តបនឹងការចោទនេះ លោកហ៊ុន សែនអះអាង ដោយមានលើកបង្ហាញពីចំនួនសាច់ប្រាក់នៅក្នុងរតនាគារជាតិ និងប្រាក់បម្រុងនៅក្រៅប្រទេស ដែលមានជាង២០ពាន់លានដុល្លារ ព្រមទាំងមាសចំនួនជាង៤៤តោន។
អានបន្ត -
លោកនាយករដ្ឋមន្ត្រីនឹងថ្លែងសារពិសេសនៅព្រឹកនេះ ពាក់ព័ន្ធព្រឹត្តិការណ៍ ២៨ វិច្ឆិកា
ភ្នំពេញ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងថ្លែងសារពិសេសពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ឆ្លងកូវីដចូលក្នុងសហគមន៍ ២៨ វិច្ឆិកា នៅព្រឹកថ្ងៃអង្គារ នេះ ខណៈកម្ពុជាមានអ្នកជំងឺកូវីដ ១៩ កំពុងសម្រាកព្យាបាលនៅសល់តែ ៤ នាក់ទៀតតែប៉ុណ្ណោះ គិតត្រឹមថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២០។
អានបន្ត