កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
អ្នកធ្វើការងារផ្នែកបរិស្ថានបារម្ភពីការបន្តលុបបឹងតាមោកថា នឹងអាចបង្កផលប៉ះ ពាល់ដល់មនុស្សនិងបរិស្ថាន
មន្ត្រីសង្គមស៊ីវិល បារម្ភពីការបន្តលុបបឹងតាមោកជាបន្តបន្ទាប់ ដែលនឹងបង្កគ្រោះថ្នាក់ដល់បរិស្ថាន ការរស់នៅរស់របស់ពលរដ្ឋ និងវិបត្តិទឹករាជធានីភ្នំពេញ។ ឆ្លើយតបការព្រួយបារម្ភនេះអ្នកនាំពាក្យរដ្ឋាភិបាលអះអាងថា មុនរដ្ឋាភិបាលកាត់ដីបឹងនេះ គឺមានការសិក្សាផលប៉ះពាល់ត្រឹមត្រូវពីក្រសួងជំនាញ។
អានបន្ត -
លោក ហ៊ុន សែន ព្រមានចាត់វិធានការក្តៅចំពោះមន្ត្រីពាក់ព័ន្ធ បើរកឃើញភាពមិនប្រក្រតីក្នុងការផ្តល់ប្រាក់ដល់ជនក្រីក្រ
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានចាត់វិធានការក្តៅ និងមិនលើកលែងជាដាច់ខាតចំពោះអ្នកពាក់ព័ន្ធទាំងអស់ប្រសិនបើរកឃើញនូវភាពមិនប្រក្រតីកើតមាននៅក្នុងភូមិ ឬ ឃុំសង្កាត់ណាមួយពាក់ព័ន្ធនឹងការផ្តល់សាច់ប្រាក់ដល់ជនក្រីក្រដែលរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ ១៩ បន្ទាប់ពីរកឃើញភាពមិនប្រក្រតីជាង ១៤ ០០០ ករណី។
អានបន្ត -
ការនាំចេញពីកម្ពុជាទៅអង់គ្លេសនឹងមានកំណើន ឬថយចុះ ត្រូវពឹងលើសេដ្ឋកិច្ចអង់គ្លេស
ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានអំពាវនាវឱ្យផលិតករ និងអ្នកនាំចេញទាំងអស់នៅកម្ពុជា រៀបចំនីតិវិធីនៃការស្នើសុំ និងការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញគ្រប់ទម្រង់ តាមប្រព័ន្ធស្វ័យប្រវត្តកម្ម។ ការអំពាវនាវនេះ បានធ្វើឡើងក្រោយពីការចេញផ្សាយអំពីទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអង់គ្លេសដែលបានធ្លាក់ចុះជាង ១៧% គិតត្រឹមរយៈពេល១១ខែនៃឆ្នាំ២០១៩ និង១១ខែនៃឆ្នាំ២០២០។
អានបន្ត -
រដ្ឋមន្រ្តីយុត្តិធម៌ស្នើតុលាការចាត់វិធានការផ្លូវច្បាប់លើលោកសម រង្ស៊ី ចោទថា«ប្រមាថព្រះមហាក្សត្រ»
ភ្នំពេញ — រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ នៅថ្ងៃសុក្រនេះ បានស្នើឲ្យតុលាការរាជធានីភ្នំពេញចាត់វិធានការផ្លូវច្បាប់លើលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងទាក់ទងនឹងការបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ីដែលរដ្ឋមន្រ្តីថា«ប្រមាថព្រះមហាក្សត្រ»។
អានបន្ត -
មេធាវីក្រសួងព័ត៌មានប្រកាសបើកវគ្គបណ្តុះបណ្តាលអ្នកកាសែតអំពីច្បាប់ ដើម្បីបំពេញការងារត្រឹមត្រូវ
ភ្នំពេញៈ ក្រុមមេធាវីក្រសួងព័ត៌មានប្រកាសរៀបចំផែនការយុទ្ធសាស្ត្រក្នុងការបើកវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន និងមន្ត្រីមន្ទីរព័ត៌មាននៅទូទាំងប្រទេសអំពីច្បាប់ស្តីពីរបបសារព័ត៌មាន និងច្បាប់ផ្សេងៗនៅក្នុងប្រទេស ដើម្បីចៀសវាងការបំពេញការងារមិនត្រឹមត្រូវ ដែលបង្កជាបញ្ហាដល់សង្គម និងមានបណ្តឹងកើតមានឡើងនៅតុលាការ។
អានបន្ត -
ជនជាតិដើមភាគតិចចោទក្រុមហ៊ុនវៀតណាម HAGL ថាបន្តឈូសឆាយដី ដើម្បីដាំស្វាយនាំទៅចិន
ភ្នំពេញ — ប្រជាពលរដ្ឋជនជាតិដើមភាគតិចក្នុងស្រុកអណ្តូងមាស ខេត្តរតនគិរី និងអង្គការសមធម៌កម្ពុជាដែលកំពុងជួយដោះស្រាយជម្លោះដីធ្លីដ៏យូរឆ្នាំនេះ បានអះអាងថាក្រុមហ៊ុនវៀតណាមហ័ងអាញ់ យ៉ាឡាយ (Hoang Anh Gia Lai ឬ HAGL) ដែលទទួលបានដីសម្បទានរាប់ម៉ឺនហិកតាពីរដ្ឋាភិបាលកម្ពុជាបន្តឈូសឆាយដីដ៏ចម្រូងចម្រាស។
អានបន្ត -
បុណ្យណូអែល៖ ប្រមុខរដ្ឋាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋរក្សាសុវត្ថិភាពក្នុងស្ថានភាពឆ្លងជំងឺកូវីដ១៩
ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញមកអំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការរៀបចំពិធីបុណ្យណូអែល នៅក្នុងថ្ងៃនេះ។ ការអំពាវនាវបែបនេះ ក៏ព្រោះតែប្រទេសកម្ពុជា និងសកលលោកជារួម កំពុងប្រឈមនឹងការរាតត្បាតនៃការឆ្លងជំងឺរលាកសួត កូវីដ១៩។
អានបន្ត -
ឧត្ដមសេនីយ៍ផ្កាយពីរម្នាក់ស្ថិតក្រោមការស៊ើបអង្កេតក្រោយពាក់ព័ន្ធនឹងអំពើហិង្សាជុំវិញជម្លោះដីធ្លីនៅខេត្តព្រះសីហនុ
ឧត្ដមសេនីយ៍យោធាផ្កាយ២មួយរូប កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ក្រុមអធិការកិច្ចកងទ័ព បន្ទាប់ពីមានឈ្មោះជាប់ពាក់ព័ន្ធនឹងជម្លោះដីធ្លីដ៏ហិង្សាជាមួយពលរដ្ឋនៅក្នុងខេត្តព្រះសីហនុកាលពីសប្ដាហ៍មុន ដែលបណ្ដាលឱ្យអ្នកភូមិមួយចំនួនរងរបួស។
អានបន្ត -
ពលរដ្ឋ១៥គ្រួសារនៅស្រុកស្ទឹងហាវស្នើឱ្យអាជ្ញាធរដោះស្រាយវិវាទដីធ្លីដែលខ្លួនបានរស់នៅជាយូរមកហើយ
ប្រជាពលរដ្ឋ១៥គ្រួសារ នៅស្រុកស្ទឹងហាវ បានស្នើឱ្យអាជ្ញាធរដោះស្រាយបញ្ហាវិវាទដីធ្លីរបស់ពួកគេ ដោយពួកគេលើកឡើងថា បានរស់នៅលើដីនោះតាំងពីនៅជាដីព្រៃ។
អានបន្ត -
អាមេរិកផ្តល់ជំនួយដល់កម្ពុជា៨៥លានដុល្លារ តែដាក់លក្ខខណ្ឌឱ្យកម្ពុជាត្រូវប្រឆាំងនឹងការជ្រៀតជ្រែករបស់ចិន
នៅក្នុងឆ្នាំ២០២១ខាងមុខនេះ រដ្ឋាភិបាលអាមេរិកគ្រោងនឹងផ្តល់ជំនួយដល់ប្រទេសកម្ពុជាប្រមាណ៨៥លានដុល្លារអាមេរិក ដើម្បីជួយដល់ការអភិវឌ្ឍផ្សេងៗ។ នេះបើតាមសំណើកញ្ចប់ថវិកាប្រចាំឆ្នាំរបស់អាមេរិកដែលទើបត្រូវសភាអាមេរិកអនុម័តកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ ប៉ុន្តែ អាមេរិកបានដាក់លក្ខខណ្ឌជាច្រើន ក្នុងនោះ ក៏បានតម្រូវឱ្យកម្ពុជាត្រូវប្រឆាំងតទល់នឹងការជ្រៀតជ្រែកពីប្រទេសចិនផងដែរ។ ប៉ុន្តែ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានអះអាងថា អាមេរិកមិនអាចមកបញ្ជាលើកម្ពុជា ដោយសារតែផ្តល់ជំនួយបានទេ។
អានបន្ត -
កូនប្រុសបីរូបរបស់លោក សុខ អាន ត្រូវបានដំឡើងឋានៈសម្រាប់ការបន្តវេននៃបក្សកាន់អំណាច
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បានថ្លែងថា ការតែងតាំងកូនប្រុស៣រូបរបស់លោក សុខ អាន គឺជាការរៀបចំស្នងដំណែងបន្តវេនពីមន្ត្រីចាស់ៗ។
អានបន្ត -
ពលករខ្មែរប្រមាណជិត១០០០នាក់ ត្រូវបានអាជ្ញាធរថៃដាក់បម្រាមមិនឲ្យចាកចេញពីខេត្តខនកេន
ពលករចំណាកស្រុកខ្មែរកំពុងធ្វើការនៅប្រទេសថៃ ប្រមាណជាង១០០០នាក់ ត្រូវបានអាជ្ញាធរថៃហាមមិនឲ្យចាកចេញពីខេត្តខនកេន ទៅកាន់ខេត្តណាមួយផ្សេងឡើយ។ ការហាមឃាត់នេះ គឺដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងផ្ទុះជាសហគមន៍និងរាលដាលដល់២៥ខេត្តនៅប្រទេសថៃ។ នេះបើយោងតាមកាសែតបាងកកប៉ុស្ត៍ ចេញផ្សាយនៅថ្ងៃទី២៣ធ្នូម្សិលមិញ។
អានបន្ត -
ការរិះគន់សង្គមតាមរយៈសិល្បៈជាការសម្តែងមតិ ក្នុងសង្គមប្រជាធិបតេយ្យឬគួរចៀសវាង?
សាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី២២ខែធ្នូ បានសម្រេចផ្តន្ទាទោសយុវជន២នាក់ ដែលច្រៀងចម្រៀងរ៉េប មានអត្ថន័យខ្លឹមសាររិះគន់ដល់បញ្ហានៃសង្គម ឱ្យជាប់ពន្ធនាគារចាប់ពី៥ខែដល់១ឆ្នាំកន្លះ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ជុំវិញបញ្ហានេះ អ្នកតាមដានសង្គម និងសិទ្ធិមនុស្សបានធ្វើការរិះគន់ថាជាការបំបិទសេរីភាព ដោយគ្រាន់តែយុវជនទាំងពីរបង្ហាញទស្សនៈយល់ឃើញរបស់ពួកគេដោយផ្សារភ្ជាប់នឹងសិល្បៈប៉ុណ្ណោះ។ តែបញ្ហានេះ ត្រូវរដ្ឋាភិបាលថាជាការសម្តែងមតិហួសព្រំដែន ដែលឈានចូលទៅក្នុងចំណុចដែលត្រូវចោទប្រកាន់ដោយច្បាប់។
អានបន្ត -
សាច់ញាតិសកម្មជនបរិស្ថាននៅរតនគិរីទាមទារទៅអាជ្ញាធរឱ្យអនុញ្ញាតឱ្យគាត់ដាំដុះលើដីចម្ការរបស់ខ្លួន
សាច់ញាតិរបស់សកម្មជនការពារព្រៃឈើម្នាក់នៅក្នុងខេត្តរតនគិរី ដែលបានគេចខ្លួនពីផ្ទះសម្បែងរបស់លោកតាំងពីខែកក្កដាមកនោះ បានស្នើទៅអាជ្ញាធរឃុំសេដា អនុញ្ញាតឱ្យរូបគាត់ដាំដុះដំណាំលើដីចម្ការរបស់គាត់។
អានបន្ត -
កម្ពុជា-វៀតណាមប្តេជ្ញាគ្រប់គ្រងការដឹកឈើ សត្វព្រៃខុសច្បាប់ និងពង្រឹងកិច្ចសហការជាច្រើនទៀត
ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន និងសមភាគីវៀតណាម លោក ផាម ប៊ិញមិញ បានដឹកនាំកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាមតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ២២ ធ្នូ ដោយផ្ដោតលើកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ភាគីទាំង ២ ក៏បានប្ដេជ្ញាធ្វើការរួមគ្នាលើវិស័យផ្សេងៗទៀតដូចជា ការគ្រប់គ្រងការជួញដូរឈើហុប និងសត្វព្រៃខុសច្បាប់។
អានបន្ត -
ការរិះគន់សង្គមតាមរយៈសិល្បៈជាការសម្តែងមតិ ក្នុងសង្គមប្រជាធិបតេយ្យឬគួរចៀសវាង?
សាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី២២ខែធ្នូ បានសម្រេចផ្តន្ទាទោសយុវជន២នាក់ ដែលច្រៀងចម្រៀងរ៉េប មានអត្ថន័យខ្លឹមសាររិះគន់ដល់បញ្ហានៃសង្គម ឱ្យជាប់ពន្ធនាគារចាប់ពី៥ខែដល់១ឆ្នាំកន្លះ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ជុំវិញបញ្ហានេះ អ្នកតាមដានសង្គម និងសិទ្ធិមនុស្សបានធ្វើការរិះគន់ថាជាការបំបិទសេរីភាព ដោយគ្រាន់តែយុវជនទាំងពីរបង្ហាញទស្សនៈយល់ឃើញរបស់ពួកគេដោយផ្សារភ្ជាប់នឹងសិល្បៈប៉ុណ្ណោះ។ តែបញ្ហានេះ ត្រូវរដ្ឋាភិបាលថាជាការសម្តែងមតិហួសព្រំដែន ដែលឈានចូលទៅក្នុងចំណុចដែលត្រូវចោទប្រកាន់ដោយច្បាប់។
អានបន្ត -
ការរិះគន់សង្គមតាមរយៈសិល្បៈជាការសម្តែងមតិ ក្នុងសង្គមប្រជាធិបតេយ្យឬគួរចៀសវាង?
សាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី២២ខែធ្នូ បានសម្រេចផ្តន្ទាទោសយុវជន២នាក់ ដែលច្រៀងចម្រៀងរ៉េប មានអត្ថន័យខ្លឹមសាររិះគន់ដល់បញ្ហានៃសង្គម ឱ្យជាប់ពន្ធនាគារចាប់ពី៥ខែដល់១ឆ្នាំកន្លះ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ជុំវិញបញ្ហានេះ អ្នកតាមដានសង្គម និងសិទ្ធិមនុស្សបានធ្វើការរិះគន់ថាជាការបំបិទសេរីភាព ដោយគ្រាន់តែយុវជនទាំងពីរបង្ហាញទស្សនៈយល់ឃើញរបស់ពួកគេដោយផ្សារភ្ជាប់នឹងសិល្បៈប៉ុណ្ណោះ។ តែបញ្ហានេះ ត្រូវរដ្ឋាភិបាលថាជាការសម្តែងមតិហួសព្រំដែន ដែលឈានចូលទៅក្នុងចំណុចដែលត្រូវចោទប្រកាន់ដោយច្បាប់។
អានបន្ត -
សកម្មជននិងអ្នករិះគន់ប្រឈមការវាយប្រហាររាងកាយក្នុងការបង្រ្កាបនយោបាយឆ្នាំ២០២០
ស្រុកកៀនស្វាយ ខេត្តកណ្តាល — រថយន្តផលិតនៅប្រទេសកូរ៉េធុនតូចមួយគ្រឿងត្រូវបានចតនៅក្បែរវិហារសាសនាគ្រិស្តមួយ ស្ថិតនៅក្នុងឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល។ វាជារថយន្តរបស់អ្នកស្រី អ៊ុក ឆាយ៉ាវី ជាអ្នកតស៊ូមតិលើវិស័យអប់រំជាច្រើនឆ្នាំមកហើយ។ បច្ចុប្បន្ន អ្នកស្រីជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។
អានបន្ត -
សមត្ថកិច្ចចាប់ខ្លួនសកម្មជនបក្សប្រឆាំងម្នាក់ក្រោយពីបានចូលរួមតវ៉ាឱ្យដោះលែងសកម្មជនដែលកំពុងជាប់ឃុំ
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក ហូ វ៉ាន់ មានប្រសាសន៍ថា សមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានចាប់ខ្លួន លោក ប៉ែន ច័ន្ទសង្គ្រាម សកម្មជនគណបក្សនៅខណ្ឌដូនពេញ ក្រុងភ្នំពេញ ដោយគ្មានដីកា។
អានបន្ត -
អាជ្ញាធរមិនចាត់ទុកពលរដ្ឋក្នុងវិវាទដីធ្លីជាក្រុមអនាធិបតេយ្យ និងស្នើឱ្យរក្សាភាពដើមលើដីនោះសិន
ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុ និងអាជ្ញាធរឃុំអូរឧកញ៉ាហេងមិនបានចាត់ទុកពលរដ្ឋជាង ៥០០ គ្រួសារ កំពុងរស់នៅភូមិអូរឧកញ៉ាហេង និងភូមិអូរតាសេកជាពលរដ្ឋអនាធិបតេយ្យទេ ក្រោយពីវិវាទដីធ្លីបានកើតឡើងនៅក្នុងខេត្តនេះ ខណៈក្រុមការងារចម្រុះរបស់ខេត្ដក៏កំពុងចុះអង្កេតស្រាវជ្រាវដោះស្រាយបញ្ហាវិវាទនេះ។
អានបន្ត