កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
អ្នកវិភាគ៖ការផ្តល់តំណែងបន្ថែមដល់លោកហ៊ុន ម៉ាណែតក្នុងជួរបក្សកាន់អំណាចអាចជាផ្លូវទៅរកតំណែងនាយករដ្ឋមន្រ្
គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២៣ ខែធ្នូ បានសម្រេចដំឡើងឋានៈលោកហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់នាយករដ្ឋមន្រ្តីកម្ពុជាមួយកម្រិតទៀតពីសមាជិកទៅជាអនុប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្ស។ អ្នកវិភាគនយោបាយនៅកម្ពុជាបានដាក់ការសង្ស័យថា ការដំឡើងតំណែងបន្ថែមដល់លោកហ៊ុន ម៉ាណែតនេះទំនងជាផែនការរៀបចំឆ្ពោះទៅរកតំណែងជានាយករដ្ឋមន្រ្តីនៅពេលអនាគត។ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាចបានច្រានចោល ដោយអះអាងថា ការលើកឡើងបែបនេះ គឺជាការលាបពណ៌។
អានបន្ត -
សកម្មជនសង្គ្រោះជាតិនៅថៃ ថា ការវិលចូលស្រុកដើមឆ្នាំ២០២១ជាផែនការទី១នៃជីវិតនយោបាយសម្រាប់ឆ្នាំថ្មីនេះ
សកម្មជនសង្គ្រោះជាតិនៅប្រទេសថៃថាការវិលចូលស្រុកដើមឆ្នាំនេះជាផែនការនយោបាយចម្បង សម្រាប់ឆ្នាំថ្មីឆ្នាំ២០២១ខាងមុខនេះ។ អ្នកវិភាគថា ការធ្វើនយោបាយនៅក្នុងស្រុកជាការល្អសម្រាប់នយោបាយនៃគណបក្សប្រឆាំង ប៉ុន្តែពួកគេសង្កេតឃើញថា ការរាតត្បាតជំងឺCovid-19 នឹងអាចបង្កផលលំបាកដល់ការវិលត្រឡប់មកវិញរបស់មន្ត្រីបក្សប្រឆាំង។
អានបន្ត -
ក្រុមប្រឹក្សាធម្មនុញ្ញតម្កល់សេចក្ដីសម្រេច គ.ជ.ប លើបណ្ដឹងសុំលុបឈ្មោះពីបញ្ជីឈ្មោះបោះឆ្នោត
ភ្នំពេញៈ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចតម្កល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាត់ទុកជាបានការ និងបិទផ្លូវតវ៉ាជុំវិញបណ្តឹងឱ្យមានការលុបឈ្មោះពលរដ្ឋចេញពីបញ្ជីបោះឆ្នោតឆ្នាំ ២០២០ ដែលប្ដឹងដោយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP)។
អានបន្ត -
លោក ហ៊ុន ម៉ាណែត សន្សំឥទ្ធិពលក្នុងបក្សជាមួយតំណែងថ្មី
ភ្នំពេញ — លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានតែងតាំងជាអនុប្រធាននៃ«គណៈចលនាមហាជន» ដែលជាតួនាទីធំមួយទៀតក្នុងគណបក្ស បន្ទាប់ពីលោកក្លាយជាប្រធានចលនាយុវជនរបស់គណបក្សប្រជាជនកម្ពុជា។
អានបន្ត -
រដ្ឋាភិបាលកម្ពុជា ដាក់ចេញវិធានការជុំទី៧ ដើម្បីគ្រប់គ្រងផលប៉ះពាល់សេដ្ឋកិច្ចក្នុងបរិបទនៃជំងឺកូវីដ១៩
រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២៣ ធ្នូ បានដាក់ចេញនូវសេចក្ដីណែនាំ ស្តីអំពី វិធានការបន្ថែមជុំទី៧ ដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា និងការស្ដារឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ១៩។ បើតាមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល វិធានការជុំទី៧នេះ គឺដើម្បីធានារក្សាលំនឹងអាជីវកម្មនិងសេដ្ឋកិច្ចកម្ពុជា និងធានាថា មិនមានពលរដ្ឋកម្ពុជាណាម្នាក់ដាច់បាយ ដោយសារជំងឺកូវីដ១៩នោះទេ។
អានបន្ត -
លោក អំ សំអាត៖ ការដាក់ទោសទៅលើអ្នកចម្រៀងរ៉េបពីរនាក់នៅខេត្តសៀមរាប នឹងអាចធ្វើឲ្យអ្នកដទៃមានក្តីបារម្ភពីសេរីភាពនៃការបញ្ចេញមតិ
យុវជនដែលច្រៀងចម្រៀងរ៉េបពីរនាក់ គឺលោក គា សុគន្ធ និងលោក ឡុង ពុទ្ធារ៉ា ត្រូវបានតុលាការខេត្តសៀមរាប កាលពីថ្ងៃទី២២ខែធ្នូ ម្សិលមិញ សម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ចាប់ពី៥ខែដល់១ឆ្នាំ៦ខែ ពីបទ«ញុះញង់» ក្រោយពីអ្នកចម្រៀងពីររូបនេះ បាននិពន្ធ និងច្រៀងបទចម្រៀងមានខ្លឹមសាររិះគន់ទៅលើសង្គមកម្ពុជាបច្ចុប្បន្ន។ លោក គា សុគុណ ត្រូវបានតុលាការខេត្តសៀមរាបសម្រេចឲ្យជាប់ពន្ធនាគារ១ឆ្នាំ៦ខែ ចំណែកឯលោក ឡុង ពុទ្ធារ៉ា ត្រូវបានតុលាការកាត់ឲ្យជាប់ទោស ៥ខែ នឹងត្រូវបានដោះលែងនៅថ្ងៃទី២២ម្សិលមិញ បន្ទាប់ពីរូបគេបានសារភាពពីទោសកំហុសខ្លួន។ ចំពោះការសម្រេចសាលក្រមនេះ លោក អំ សំអាត នាយករងទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការលីកាដូ យល់ឃើញថា ជាការកំណត់សាលក្រមមួយដ៏ធ្ងន់ធ្ងរដល់អ្នកចម្រៀងរ៉េបទាំងពីរ។ លោកថា ការសម្រេចសាលក្រមបែបនេះ នឹងធ្វើឲ្យយុវជនដទៃទៀតមានក្តីបារម្ភចំពោះសេរីភាពនៃការបញ្ចេញមតិរបស់គេ។
អានបន្ត -
លោក កឹម សុខា ជួបទូតបារាំងជជែករឿងស្ថានភាពកម្ពុជាឆ្នាំចាស់ និងឆ្នាំថ្មី
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានចូលជួបឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា អ្នកស្រី អេវ៉ា ង្វៀនប៊ិញ (Eva Nguyen Binh) នៅស្ថានទូតបារាំង កាលពីរសៀលថ្ងៃទី២២ ធ្នូ។
អានបន្ត -
គណបក្សនយោបាយថ្មីរបស់លោក អ៊ូ ច័ន្ទរ័ត្ន អាចនឹងបង្កើតឡើងនៅក្រោយថ្ងៃទី ០៤ មករា
គណបក្សនយោបាយថ្មីមួយរបស់អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ អាចនឹងបង្កើតឡើងនៅក្រោយថ្ងៃទី ០៤ មករា ខាងមុខនេះ។ ថ្ងៃទី ០៤ មករា ឆ្នាំ ២០២១ គឺជាថ្ងៃមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិដឹកនាំដោយលោកស្រី មួរ សុខហួរ។
អានបន្ត -
លោក ហ៊ុន សែន និងលោក ប្រាយុធ ចាន-អូចា ផ្ដោះប្ដូរលិខិតបង្ហាញពីភាពរីកចម្រើននៃទំនាក់ទំនងការទូតរវាងប្រទេសទាំង ២
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃលោក ប្រាយុធ ចាន-អូចា បានផ្តោះប្តូរលិខិតជាមួយគ្នាបង្ហាញពីភាពរីកចម្រើននៃទំនាក់ទំនងការទូតរវាងប្រទេសទាំង ២ ខណៈដែលព្រះរាជាណាចក្រជិតខាងទាំង ២ នេះប្រារព្ធខួបទី ៧០ នៃទំនាក់ទំនងការទូតនៅថ្ងៃទី ១៩ ធ្នូ។
អានបន្ត -
លោក កឹម សុខា ជួបទូតបារាំងជជែករឿងស្ថានភាពកម្ពុជាឆ្នាំចាស់ និងឆ្នាំថ្មី
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានចូលជួបឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា អ្នកស្រី អេវ៉ា ង្វៀនប៊ិញ (Eva Nguyen Binh) នៅស្ថានទូតបារាំង កាលពីរសៀលថ្ងៃទី២២ ធ្នូ។
អានបន្ត -
អាជ្ញាធរថៃថាស្ត្រីខ្មែរម្នាក់វិជ្ជមានកូវីដក្រោយឆ្លងដែន«មិនស្របច្បាប់»
ភ្នំពេញ — អាជ្ញាធរថៃបានប្រកាសនៅថ្ងៃពុធនេះថាខ្លួនរកឃើញករណីវិជ្ជមានកូវីដ១៩លើស្ត្រីខ្មែរម្នាក់ ដែលត្រូវបានរាយការណ៍ថា«លួច»ឆ្លងដែនចូលទឹកដីថៃតាំងតែពីសប្ដាហ៍មុន។ តែអ្នកឃ្លាំមើលស្ថានភាពពលករបារម្ភពីករណីដែលអាជ្ញាធរថៃយកពលករចំណាកស្រុកដើម្បីទម្លាក់កំហុសរឿងឆ្លងរាលដាលកូវីដ១៩ក្នុងសហគមន៍របស់ខ្លួន។
អានបន្ត -
សកម្មជនបរិស្ថានថា ជំនួយរបស់ចិនដើម្បីកាត់បន្ថយការបញ្ចេញកាបូនមិនអាចជួយស្រោចស្រង់បរិស្ថានដែលចិនបានបំផ្លាញនៅកម្ពុជាបានទេ
ស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច ហ្កន់សាឡេស ដេវិតសុន មានប្រសាសន៍ កាលពីថ្ងៃទី ២៣ ខែធ្នូ ថា អ្វីដែលរដ្ឋាភិបាលចិនកំពុងតែធ្វើនៅក្នុងប្រទេសកម្ពុជា មិនខុសពីបណ្ដាប្រទេសផ្សេងៗ ដូចជានៅក្នុងទ្វីបអាហ្វ្រិកនោះទេ ដែលបានបំផ្លិចបំផ្លាញធនធានធម្មជាតិនៅក្នុងប្រទេសមួយចំនួន ហើយក្រោយមកបានផ្ដល់ជំនួយបន្តិចបន្តួចដើម្បីបញ្ឆោតមតិសាធារណៈ ជាពិសេសប្រជាជននៅក្នុងស្រុក។
អានបន្ត -
ក្រុមគ្រួសារអ្នកជាប់ឃុំចូលជួបទូតអាមេរិក ប្រាប់ពីការចាប់ខ្លួនដោយអយុត្តិធម៌ និងការបង្ក្រាប
ក្រុមគ្រួសាររបស់អ្នកទោសមនសិការ និងអ្នកតវ៉ាមួយចំនួនចូលជួបឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រាប់ពីការចាប់ខ្លួនការប្រើហិង្សានិងការបង្ក្រាបក្រុមអ្នកតវ៉ាថ្ងៃសុក្រ។ អ្នកសិទ្ធិមនុស្ស ថាជំនួបនេះ បង្ហាញថា សហរដ្ឋអាមេរិកកំពុងយកចិត្តទុកដាក់ពីកង្វល់របស់គ្រួសារអ្នកកំពុងជាប់ឃុំ។
អានបន្ត -
សម្ព័ន្ធអ្នកសារព័ត៌មាន ខេមបូចា ថាការដាក់ទោសម្ចាស់ស្ថានីយ៍វិទ្យុស្ទឹងសែនរំលោភរដ្ឋធម្មនុញ្ញ
អតីតម្ចាស់ស្ថានីយវិទ្យុរិទ្ធិសែន លោក សុខ ឧត្តម គឺជាអ្នកសារព័ត៌មានទី៣ហើយ ដែលបានជាប់ចោទពីបទញុះញង់ ដោយតុលាការខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នឹងបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២០ខែ។ ជុំវិញសំណុំរឿងនេះ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាខេមបូចា លើកឡើងថា បទញុះញង់ក្នុងក្រមព្រហ្មទណ្ឌមិនគួរយកមកប្រើប្រាស់ចំពោះអ្នកសារព័ត៌មាននោះទេ។ ក៏ប៉ុន្តែក្រសួងព័ត៌មាន មានការយល់ឃើញផ្ទុយពីនេះ ដែលថាការសម្រេចរបស់ស្ថាប័នតុលាការ គឺជាឆន្ទានុសិទ្ធិរបស់តុលាការ ដែលជាប្រព័ន្ធឯករាជ្យ។
អានបន្ត -
មន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិលស្នើឱ្យពន្លឿននីតិវិធីស្វែងរកជនល្មើសដែលលបវាយសកម្មជននយោបាយកន្លងមក
មន្ត្រីបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិលទទូចឱ្យអាជ្ញាធរពន្លឿននីតិវិធីស្វែងរកជនល្មើសដែលលបស្ទាក់វាយសកម្មជននយោបាយ និងយុវជនសង្គមឱ្យបានឆាប់រហ័ស ដើម្បីបញ្ចប់ការសង្ស័យរបស់ប្រជាពលរដ្ឋ។ ការស្នើសុំបែបនេះ បន្ទាប់ពីពេលថ្មីៗនេះ សកម្មជន នយោបាយមួយចំនួន ត្រូវជនមិនស្គាល់មុខលបស្ទាក់វាយជាបន្តបន្ទាប់ ហើយមន្ត្រីអាជ្ញាធរមិនទាន់អាចវែកមុខជនល្មើសយកមកផ្ដន្ទាទោសបាននៅឡើយទេ។
អានបន្ត -
ខេមបូចា បង្ហាញក្ដីបារម្ភក្រោយតុលាការកំពង់ឆ្នាំងផ្តន្ទាទោសចាងហ្វាងស្ថានីយវិទ្យុមួយ
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីការធ្លាក់ចុះនៃសេរីភាពប្រព័ន្ធផ្សព្វផ្សាយ ក្រោយពីតុលាការខេត្តកំពង់ឆ្នាំងសម្រេចផ្តន្ទាទោសម្ចាស់ស្ថានីយវិទ្យុមួយដាក់ពន្ធនាគារ២០ខែ។
អានបន្ត -
សមត្ថកិច្ចតាមរកក្រុមតាំងខ្លួនជាអ្នកព័ត៌មាន ផ្ញើសារសុំប្រាក់ពីលោក រ័ត្ន ស្រ៊ាង
ភ្នំពេញៈ សមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀត បន្ទាប់ពីបានឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីតាំងខ្លួនជាអ្នកសារព័ត៌មាន ហើយបានផ្ញើសារទៅសុំប្រាក់ ៤០ ម៉ឺនរៀល ពីមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក រ័ត្ន ស្រ៊ាង។
អានបន្ត -
ក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធបណ្ដឹងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយសារខុសគោលការណ៍ច្បាប់
ក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធចោលពាក្យបណ្តឹងពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃបញ្ជីឈ្មោះបោះឆ្នោតដំបូងចំនួន២៨ បណ្ដឹង ដែលប្ដឹងដោយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយសារបណ្ដឹងទាំងនោះ ផ្ទុយពីគតិច្បាប់។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ប្រកាសធ្វើពហិការ ឈប់ចូលរួមសវនាការតទៅទៀត ដោយចោទថា ក្រុមប្រឹក្សាធម្មនុញ្ញ មាននិន្នាការលម្អៀងទៅរកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
អានបន្ត -
អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងម្នាក់ទៀតប្រកាសបង្កើតបក្សថ្មីចូលរួមការបោះឆ្នោតអាណត្តិក្រោយ
តំណាងរាស្ត្រគណបក្សប្រឆាំងម្នាក់ លោក អ៊ូ ច័ន្ទរ័ត្ន ប្រកាសបង្កើតគណបក្សថ្មី ដើម្បីចូលរួមការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣។ បក្សកាន់អំណាច ស្វាគមន៍ការបង្កើតបក្សថ្មី ថា ជាសិទ្ធិនយោបាយ ខណៈអ្នកវិភាគថា គណបក្សថ្មីនេះ នឹងមិនទទួលបានការគាំទ្រពីពលរដ្ឋដូចគណបក្សតូចៗផ្សេងទៀតដែរ។
អានបន្ត -
តុលាការផ្ដន្ទាទោសអ្នកកាសែតម្នាក់នៅកំពង់ឆ្នាំង ២០ខែ និងបង់ប្រាក់២០លានរៀលទៅដើមបណ្ដឹង
សាលាដំបូងខេត្តកំពង់ឆ្នាំង សម្រេចផ្ដន្ទាទោស ម្ចាស់ស្ថានីយវិទ្យុ និងគេហទំព័ររិទិ្ធសែន លោក សុខ ឧត្តម ឱ្យជាប់ពន្ធនាគារ ២០ខែ និងពិន័យជាប្រាក់ចំនួន២០លានរៀលឱ្យដើមបណ្ដឹង ពីបទញុះញង់ ពាក់ព័ន្ធនឹងការផ្សាយព័ត៌មានជម្លោះដីធ្លីនៅស្រុកទឹកផុស ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។ អ្នកឃ្លាំមើលសេរីភាពសារព័ត៌មាននៅកម្ពុជា ថា សាលក្រមនេះ ជារឿងអយុត្តិធម៌ និងមិនអាចទទួលបាន ចំពោះអ្នកសារព័ត៌មានដែលផ្សាយរឿងពិត ដោយសារតែតុលាការមិនប្រើច្បាប់ស្ដីពីរបបសារព័ត៌មាន ដើម្បីជម្រះក្ដី។
អានបន្ត