កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
តុលាការខេត្តកំពង់ឆ្នាំង ផ្តន្ទាទោសដាក់ពន្ធនាគារ២០ខែលើអ្នកកាសែត ពីបទ«ញុះញង់»
ភ្នំពេញ — តុលាការខេត្តកំពង់ឆ្នាំង នៅថ្ងៃអង្គារនេះ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ២០ខែលើអ្នកសារព័ត៌មានម្នាក់ ឈ្មោះ សុខ ឧត្តម ដែលត្រូវបានចោទប្រកាន់ពីបទញុះញង់ ក្នុងសំណុំរឿងជម្លោះដីធ្លី ដែលប្តឹងដោយមន្ត្រីយោធាជាន់ខ្ពស់ម្នាក់។
អានបន្ត -
តុលាការខេត្តសៀមរាបសម្រេចផ្ដន្ទាទោសយុវជនច្រៀងរ៉ែបពីរនាក់ពីបទញុះញង់
សាលាដំបូងខេត្តសៀមរាបប្រកាសសាលក្រមផ្ដន្ទាទោសយុវជនពីរនាក់ដែលច្រៀងរ៉ែប (Rap) រិះគន់បញ្ហាក្នុងសង្គមឱ្យជាប់ពន្ធនាគារម្នាក់រយៈពេល១ឆ្នាំកន្លះ ហើយម្នាក់ទៀតរយៈពេល៥ខែពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាអាទិ៍ នៅព្រឹកថ្ងៃទី២២ ខែធ្នូ។ សាច់ញាតិយុវជនពីររូបនេះ ចាត់ទុកសេចក្តីសម្រេចរបស់តុលាការថាជារឿងអយុត្តិធម៌ និងគំរាមកំហែងលើសេរីភាពសិល្បករ។
អានបន្ត -
មន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិនៅតែបញ្ជាក់ជំហរចូលកម្ពុជានៅថ្ងៃទី ៤ មករា ឆ្នាំ២០២១
អ្នកស្រីមូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិប្រាប់អាស៊ីសេរីកាលពីថ្ងៃទី ២២ ធ្នូ ថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅតែមានសង្ឍឹមថា នឹងបានចូលប្រទេសកម្ពុជាដូចតាមការគ្រោងទុក។ បើទោះបីជាមកដល់ពេលនេះមិនទាន់មានការឆ្លើយតបពីអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឡូវែល(Lowell) រដ្ឋម៉ាសាឈូសេត (Massachusetts) យ៉ាងណាក៏ដោយ។
អានបន្ត -
សកម្មជនមូលដ្ឋានបក្សប្រឆាំង ប្តឹងអង្គការសហប្រជាជាតិ ឲ្យជួយអន្តរាគមន៍ រឿងសុវត្ថិភាព
សកម្មជនមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ នាំគ្នាដាក់ពាក្យប្តឹងទៅការិយាល័យឧត្តមស្នងការ អង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ឲ្យជួយអន្តរាគមន៍ រឿងសុវត្ថិភាពរបស់ពួកគាត់ ក្រោយករណីវាយដំ និងធ្វើបាបសកម្មជនបក្សប្រឆាំងជាច្រើន បានកើតមានឡើងជាបន្តបន្ទាប់ ប៉ុន្តែ គ្មានជនដៃដល់ណាម្នាក់ ត្រូវបានផ្តន្ទាទោសនោះឡើយ។
អានបន្ត -
សង្គមស៊ីវិលកម្ពុជាជំរុញកុំឲ្យប្រទេសស៊ុយអែតបិទស្ថានទូតនៅភ្នំពេញ
ភ្នំពេញ — ក្រុមអង្គការសង្គមស៊ីវិលចំនួន១១៦ដែលកំពុងធ្វើការក្នុងប្រទេសកម្ពុជា បានអំពាវនាវកុំឲ្យរដ្ឋាភិបាលស៊ុយអែតបិទស្ថានទូតតំណាងរបស់ខ្លួនក្នុងប្រទេសកម្ពុជា។
អានបន្ត -
អាជ្ញាធរខ្មែរជាប់ព្រំដែនថៃបង្កើនការរឹតបន្តឹងការឆ្លងកាត់ព្រំដែន ខណៈកូវីដ១៩ផ្ទុះខ្លាំងនៅខេត្តសាមុតសាខន
អាជ្ញាធរខ្មែរនៅជាប់ព្រំដែនប្រទេសថៃបានបង្កើនការរឹតបន្តឹងការចេញ-ចូលរបស់ពលរដ្ឋ នៅថ្ងៃចន្ទនេះ ខណៈដែលជំងឺកូវីដ១៩បានផ្ទុះឡើងចូលទៅសហគមន៍ក្នុងខេត្តសាមុតសាខន ដែលមានចម្ងាយប្រមាណ៣០០គីឡូម៉ែត្រពីកម្ពុជា។ ការរឹតបន្តឹងការឆ្លងកាត់ព្រំដែននេះ គឺបន្ទាប់ពីមានបទបញ្ជាជាបន្ទាន់មួយរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា កាលពីម្សិលមិញឲ្យអាជ្ញាធរខ្មែរត្រៀមលក្ខណៈទទួលពលករខ្មែរដែលមកពីថៃវិញដើម្បីធ្វើចត្តាឡីស័ក្ត១៤ថ្ងៃ។
អានបន្ត -
ការធ្វើអាជីវកម្មទឹកពី ភ្នំគូលែន នឹងត្រូវឱ្យបង់សេវា ដើម្បីនិរន្ដរភាព
ភ្នំពេញៈ ក្រសួងបរិស្ថានបានឱ្យដឹងថា គ្រប់អាជីវកម្មដែលប្រើប្រាស់ទឹកក្នុងបរិមាណច្រើនពីប្រភពទឹកពីភ្នំគូលែនអាចនឹងត្រូវប្រកាសឱ្យបង់វិភាគទានដោយស្ម័គ្រចិត្តតាមរយៈការអនុវត្តសាកល្បងការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡស៊ី (PES) នៅកម្ពុជា ខណៈក្រសួងនេះក៏នឹងសាកល្បងយកថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីតាមរយៈការបង់ពន្ធលើការប្រើប្រាស់ទឹកជាលក្ខណៈពាណិជ្ជកម្មរួមទាំងអ្នកផលិត និងចែកចាយផងដែរ។
អានបន្ត -
ក្រសួងសុខាភិបាល ណែនាំបន្ទាន់ឱ្យបង្កើនការត្រួតពិនិត្យអ្នកដំណើរ ខណៈផ្ទុះកូវីដជាថ្មីនៅថៃ
ភ្នំពេញៈ បន្តាប់ពីមានការផ្ទុះនូវការឆ្លងជំងឺកូវីដ១៩នៅខេត្តសាមុតសាខននៃប្រទេសថៃ រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជាលោក ម៉ម ប៊ុនហេង បានណែនាំជាបន្ទាន់ឱ្យថ្នាក់ដឹកនាំនៅតាមខេត្តជាប់ព្រំដែនត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការត្រួតពិនិត្យរាល់អ្នកដំណើរ និងត្រូវធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃរាល់អ្នកដំណើរចូលមកកម្ពុជា។
អានបន្ត -
លោកសម រង្ស៊ី បន្តចំអកឡកឡើយលោកហ៊ុន សែនរឿងគម្រោងទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩
ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ លោកសម រង្ស៊ី ពីប្រទេសបារាំងបានបន្តចំអកឡកឡើយដាក់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន រឿងគម្រោងទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩។ លោកបានអះអាងថា គម្រោងរបស់លោកហ៊ុន សែននេះ ជាគម្រោងមិនពិត ហើយទទួលរងបរាជ័យហើយ។ ការបរិហាររបស់លោកសម រង្ស៊ីនេះ ធ្វើឡើងបន្ទាប់លោកនាយករដ្ឋមន្រ្តីបានត្រៀមកញ្ចប់ថវិកាពិសេសសម្រាប់បញ្ជាទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩យកមកចាក់ឱ្យប្រជាពលរដ្ឋខ្មែរនាពេលខាងមុខ។
អានបន្ត -
លោក ហ៊ុន សែន អំពាវនាវដល់ស្ថាប័ន និងអ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈគោរពច្បាប់ និងកុំបំភ្លៃការពិត
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មាន គោរពច្បាប់ និងគោរពគោលការណ៍ «កុំបំពានសិទ្ធិអ្នកដទៃកុំបំភ្លៃការពិត»។
អានបន្ត -
មាតុភូមិនិវត្តន៍មន្ដ្រីអតីតបក្សប្រឆាំង ធ្វើឡើងដើម្បីស្ដារប្រជាប្រិយភាព?
រាប់ចាប់ពីពេលនេះទៅ មិនដល់ពីរសប្ដាហ៍ផងទេ នឹងដល់ថ្ងៃកំណត់នៃការធ្វើមាតុភូមិនិវត្តន៍របស់មន្ដ្រីអតីតគណបក្សសង្គ្រោះជាតិ។ ដំណើរមាតុភូមិនិវត្តន៍ដែលគ្រោងធ្វើនាថ្ងៃទី០៤ខែមករាឆ្នាំ២០២១ខាងមុខនេះ ធ្វើឡើងក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ និងទំនងជាមានកម្មវត្ថុសំខាន់ គឺស្ដារប្រជាប្រិយភាពអតីតគណបក្សសង្គ្រោះជាតិដែលហាក់មានការថមថយចុះច្រើន។
អានបន្ត -
មេធាវីបរទេស ធ្វើការនៅសាលាក្ដីខ្មែរក្រហម តម្រូវឱ្យចុះបញ្ជី ប្រកបវិជ្ជាជីវៈជាមួយ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញៈ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្ដីសម្រេចតម្រូវឱ្យមេធាវីបរទេសដែលប្រកបវិជ្ជាជីវៈនៅសាលាក្ដីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមត្រូវចុះបញ្ជីជាមុនជាមួយគណៈមេធាវីកម្ពុជា និងត្រូវមានវិញ្ញាបនបត្រប្រកបវិជ្ជាជីវៈមេធាវី ដែលចេញដោយគណៈមេធាវី។ នេះបើតាមសេចក្ដីសម្រេចរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី ១៨ ខែធ្នូ។
អានបន្ត -
ការដំឡើងតួនាទីកូនប្រុស៣នាក់របស់លោក សុខ អាន និងតែងតាំងអ្នកស្រី បាន ស្រីមុំ រងការរិះគន់
មន្ត្រីគណបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិល រិះគន់រដ្ឋាភិបាលចំពោះការដំឡើងតួនាទីកូនប្រុស ៣នាក់របស់លោក សុខ អាន ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្នុងក្រសួងសំខាន់ៗ និងការតែងតាំងតំណាងរាស្ត្រស្ត្រីមួយរូប គឺអ្នកស្រី បាន ស្រីមុំ ជាអភិបាលខេត្តប៉ៃលិន បន្តពីប្ដី។ ពួកគេ ចាត់ទុកថា ការតែងតាំងសែស្រឡាយប្រពន្ធកូនអ្នកធំនេះ គឺជាគំរូអាក្រក់នៅក្នុងសង្គម និងធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពការងារ។
អានបន្ត -
អតីតអ្នកទោសមនសិការលោក គង់ រ៉ៃយ៉ា ត្រូវជនមិនស្គាល់មុខស្ទាក់វាយក្បាលតាមផ្លូវនៅភ្នំពេញ
អ្នកចូលចិត្តឈឺឆ្អាលរឿងសង្គមដែលធ្លាប់ជាប់ពន្ធនាគារពីរដង គឺយុវជន គង់ រ៉ៃយ៉ា ត្រូវជនមិនស្គាល់មុខលបស្ទាក់វាយក្បាល និងធាក់ផ្ដួលម៉ូតូនៅតាមផ្លូវ ក្នុងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ធ្នូ នេះ។ មន្ត្រីសង្គមស៊ីវិលយល់ថា សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធគួរស្រាវជ្រាវឱ្យបានច្បាស់លាស់ ដើម្បីស្វែងរកជនល្មើសយកមកអនុវត្តតាមផ្លូវច្បាប់។
អានបន្ត -
លោក កឹម សុខា ថា លោកបានស្នើទៅប្រទេសមួយចំនួនឱ្យជួយផ្ដល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ដល់កម្ពុជា
ប្រធានបក្សប្រឆាំងដែលត្រូវរបបក្រុងភ្នំពេញដកហូតសិទ្ធិធ្វើនយោបាយ លោក កឹម សុខា ឱ្យដឹងថា លោកបានស្នើទៅប្រទេសមួយចំនួនឱ្យជួយផ្ដល់ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ដល់កម្ពុជា។ អ្នកនាំពាក្យគណបក្សកាន់អំណាចថា កាយវិការរបស់លោក កឹម សុខា នេះជាការចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។
អានបន្ត -
អ្នកប្រកបរបរក្រៅប្រព័ន្ធនៅតែពិបាករកចំណូល ដោយសារការអូសបន្លាយវិបត្តិជំងឺកូវីដ១៩
អ្នកលក់ដូរ និងកម្មកររបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅតែពិបាករកចំណូលដដែល បើទោះជាស្ថានភាពជំងឺកូវីដ១៩ (covid-19) បានថមថយបន្តិចក្ដី។ ពួកគេ បន្តស្នើសុំឱ្យរដ្ឋាភិបាល យកចិត្តទុកដាក់ជួយឧបត្ថម្ភនិងផ្ដល់ប័ណ្ណសមធម៌ឱ្យផង។
អានបន្ត -
អាជ្ញាធរអំពាវនាវដល់ពលរដ្ឋបន្តអនុវត្តវិធានសុវត្ថិភាពជំនួសឲ្យការប្រើវិធានការចាប់បង្ខំ
ភាពធូរស្រាលនៃការឆ្លងចូលសហគមន៍ ជំរុញឲ្យពលរដ្ឋនៅរាជធានីភ្នំពេញភាគច្រើនចាប់ផ្ដើមទម្លាក់ដៃក្នុងការអនុវត្តវិធានការសុវត្ថិភាពជាពិសេសនោះ គឺការប្រមូលផ្ដុំមនុស្សលើសពី២០នាក់។ នៅចំពោះបញ្ហានេះ អាជ្ញាធររាជធានីភ្នំពេញកំពុងព្រួយបារម្ភ និងបន្តធ្វើការអំពាវនាវដល់ពលរដ្ឋឲ្យបន្តអនុវត្តវិធានសុវត្ថិភាពជំនួសឲ្យការប្រើវិធានការចាប់បង្ខំ។
អានបន្ត -
ប្អូនប្រុសលោក កែម ឡី លាឈប់ពីប្រធានគណបក្សខ្មែរតែមួយ
ប្អូនប្រុសបណ្ឌិត កែម ឡី គឺលោកកែម រិទ្ធិសិត បានលាលែងពីប្រធាន គណបក្សខ្មែរតែមួយ ប៉ុន្តែត្រូវបានគណបក្សផ្ដល់តំណែងជាប្រធានកិត្តិយសវិញ។
អានបន្ត -
វិបត្តិកូវីដ១៩៖ រដ្ឋាភិបាលដាក់ចេញគោលនយោបាយ៣ចំណុចដើម្បីស្តារសេដ្ឋកិច្ចកម្ពុជា
រដ្ឋាភិបាលកម្ពុជានឹងដាក់ផែនការ៣ចំណុច ដើម្បីស្តារសេដ្ឋកិច្ច និងបង្កើនការវិនិយោគឡើងវិញក្រោយរងការប៉ះពាល់ដោយសារការរាលត្បាតនៃជំងឺកូវីដ១៩ជាសកល។ ការអះអាងអំពីគោលនយោបាយនេះ គឺធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំអន្តរក្រសួងអំពីការបញ្ជាទិញនិងផ្តល់វ៉ាក់សាំងកូវីដ១៩ដល់ប្រជាពលរដ្ឋ នៅថ្ងៃទី១៧ធ្នូម្សិលមិញ។
អានបន្ត -
កម្ពុជាប្តេជ្ញាធ្វើការងារជាមួយរដ្ឋបាលប្រធានាធិបតីអាមេរិកថ្មី ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី
រាជរដ្ឋាភិបាលកម្ពុជា បង្ហាញការប្តេជ្ញាក្នុងការធ្វើការងារជាមួយរដ្ឋបាលដែលដឹកនាំដោយប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អប្រសើរ។
អានបន្ត