កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
សាលាក្រុង ស្នើជាថ្មីឲ្យក្រុមសិទ្ធិមនុស្សពន្យារការជួបជុំនៅទីលានប្រជាធិបតេយ្យ
ភ្នំពេញ — សាលារាជធានីភ្នំពេញ នៅថ្ងៃព្រសហ្បតិ៍នេះ បានស្នើជាលើកទីពីរ ឲ្យក្រុមអង្គការសង្គមស៊ីវិលដែលគ្រោងរៀបចំការជួបជុំនៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី២០ ខែធ្នូ ពន្យារពេលការជួបជុំ ក្រោមហេតុផលនៃការរាតត្បាតជំងឺកូវីដ១៩ក្នុងសហគមន៍មិនទាន់បញ្ចប់។ នេះបើយោងតាមលិខិតចុះថ្ងៃទី១៧ ខែធ្នូ ដោយអភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា។
អានបន្ត -
ធនាគារពិភពលោកថាកំណើនសេដ្ឋកិច្ចកម្ពុជាថយចុះដក២%ក្នុងឆ្នាំ២០២០នេះ តែអាចកើនវិញ៤%នៅឆ្នាំ២០២១
ធនាគារពិភពលោកព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនជិន៤ភាគរយនៅក្នុងឆ្នាំ២០២១ ខាងមុខ ដោយសារតែមាន សញ្ញាជាច្រើនបង្ហាញថាសកម្មភាពសេដ្ឋកិច្ចកំពុងកម្រើកឡើងវិញ។
អានបន្ត -
លោក រ៉ុង ឈុន និងអ្នកទោសមនសិការបន្តស្នើឱ្យតុលាការដោះលែងពួកគេនៅក្រៅឃុំបណ្ដោះអាសន្ន
សាច់ញាតិសកម្មជនគណបក្សសង្គ្រោះជាតិ និងក្មួយប្រុសរបស់លោក រ៉ុង ឈុន ចូលសួរសុខទុក្ខជនជាប់ឃុំនៅពន្ធនាគារព្រៃស នៅព្រឹកថ្ងៃទី១៦ធ្នូ។ ពួកគេឱ្យដឹងថា អ្នកជាប់ឃុំ នៅតែព្រួយបារម្ភខ្លាចឆ្លងជំងឺកូវីដ១៩ ចូលក្នុងមន្ទីរឃុំឃាំង និងស្នើសុំឱ្យតុលាការដោះលែងពួកគាត់នៅក្រៅឃុំជាបណ្ដោះអាសន្នឱ្យបានឆាប់។
អានបន្ត -
តុលាការឧក្រិដ្ឋកម្មអន្តរជាតិឱ្យកម្ពុជារួចខ្លួនរឿងចាប់បញ្ជូនជនជាតិអ៊ុយហ្គ័រទៅចិន
ភ្នំពេញ — តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (International Criminal Court) បានសម្រេចបដិសេធបណ្ដឹងប្រឆាំងកម្ពុជា ទាក់ទិនសំណុំរឿងចាប់បញ្ជូនបណ្ដាជនភៀសខ្លួនអ៊ុយហ្គ័រទៅឱ្យចិន កាលពីឆ្នាំ២០០៩។
អានបន្ត -
លោក ហ៊ុន សែន ព្រលយថារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបច្ចុប្បន្នជាបេក្ខភាពនាយករដ្ឋមន្ត្រីម្នាក់
ភ្នំពេញ — នេះជាលើកដំបូងហើយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ផ្ទាល់មាត់ថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបច្ចុប្បន្ននេះ គឺលោក អូន ព័ន្ធមុនីរ័ត្ន ដែលលោកថា លោក«បានបណ្តុះបណ្តាលតាំងពីនៅជាលេខាផ្ទាល់»របស់លោក ជាបេក្ខភាពសម្រាប់តំណែងនាយករដ្ឋមន្ត្រី។
អានបន្ត -
រដ្ឋមន្ត្រី៖ កម្ពុជាឈានមុខគេក្នុងការកាត់បន្ថយភាពក្រីក្ររយៈពេល ២៥ ឆ្នាំ
ភ្នំពេញៈ គ្រប់ភាគីពាក់ព័ន្ធដែលបានចូលរួមវេទិកាអន្តរជាតិស្តីពីការចែករំលែកបទពិសោធក្នុងការកាត់បន្ថយភាពក្រីក្រតាមប្រព័ន្ធវីដេអូ កាលពីម្សិលមិញបានសម្តែងការប្តេជ្ញាចិត្ត និងបន្តធ្វើការរួមគ្នា ដើម្បីពន្លឿនដំណើរការនៃការកាត់បន្ថយភាពក្រីក្រជាសកល។
អានបន្ត -
ទូតអាមេរិក និងបក្សនយោបាយក្រៅសភា៦ ជួបពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាពីការអនុវត្តប្រជាធិបតេយ្យនៅកម្ពុជា
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាលោកPatrick Murphy នៅថ្ងៃអង្គារម្សិលមិញនេះ បានជួបជាមួយតំណាងបក្សនយោបាយចំនួន៦នៅប្រទេសកម្ពុជានៅនិវេសនដ្ឋានរបស់លោក ដើម្បីពិភាក្សាពីប្រជាធិបតេយ្យពហុបក្ស។ ការពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នានេះ ធ្វើឡើងស្របពេលកម្ពុជាបានរងនូវការរិះគន់ពីការអនុវត្តដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ និងការបំពានសិទ្ធិ។ ចំពោះបញ្ហានេះ លោកPatrick Murphy បានអះអាងថា អាមេរិកគាំទ្រប្រជាជនកម្ពុជា និងសិទ្ធិរបស់គេស្របតាមធម្មនុញ្ញ ដើម្បីប្រជាធិបតេយ្យ និងសេរីភាពជាមូលដ្ឋាន។
អានបន្ត -
សង្គមស៊ីវិលថា ខ្លួននៅតែប្រឹងរកមធ្យោបាយធ្វើការទៀត ទោះរងការគាបសង្កត់ពីរដ្ឋាភិបាល
ក្រុមអង្គការសង្គមស៊ីវិលប្ដេជ្ញារិះរកមធ្យោបាយ ដើម្បីអាចបំពេញការងារបន្តទៀតបើទោះជាស្ថិតក្រោមការរារាំង គាបសង្កត់ពីអាជ្ញាធររដ្ឋាភិបាល លោក ហ៊ុន សែន ក៏ដោយ។ ពួកគេនៅតែរំពឹងថានឹងមានការបន្ធូរបន្ថយស្ថានភាពនយោបាយបញ្ចប់ជម្លោះរវាងគណបក្សកាន់អំណាច និងបក្សប្រឆាំង ហើយងាកទៅរួមរួមគ្នា បើកលំហសេរីភាពពលរដ្ឋ និងអង្គការសង្គមស៊ីវិល ដើម្បីឱ្យពួកគេអាចបំពេញការងារ បម្រើពលរដ្ឋទៅតាមកាតព្វកិច្ចរៀងៗខ្លួនក្នុងសង្គមប្រជាធិបតេយ្យពិតប្រាកដ។
អានបន្ត -
រាជរដ្ឋាភិបាលនៅបន្តផ្ដល់ប្រាក់ឧបត្ថម្ភដល់ជនក្រីក្រ និងងាយរងគ្រោះពីវិបត្តិកូវីដ
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តឧបត្ថម្ភប្រាក់ជូនជនក្រីក្រ និងងាយរងគ្រោះដោយវិបត្តិកូវីដ ១៩ ក្នុងជុំទី ៤ រយៈពេល ៣ ខែទៀត គឺខែមករា កុម្ភៈ និងខែមីនា ឆ្នាំ ២០២១ ខណៈថវិកាដែលត្រៀមបម្រុងទុកមាន ២០០ លានដុល្លារ សម្រាប់ដោះស្រាយបញ្ហានេះ។
អានបន្ត -
អ្នកប្រកបរបរក្រៅប្រព័ន្ធនៅបន្ទាយមានជ័យមានជីវភាពកាន់តែលំបាកអំឡុងមានវិបត្តិជំងឺកូវីដ
ប្រជាពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានជីវភាពខ្វះខាតកាន់តែខ្លាំង ដោយសារអត់ការងារធ្វើ បណ្ដាលមកពីវិបត្តិជំងឺកូវីដ១៩។ ពលរដ្ឋទាំងនោះប្រឈមនឹងដាច់ស្បៀងនៅពេលខាងមុខ ខណៈដែលអាជ្ញាធរមិនបានផ្ដល់ស្បៀងអាហារអ្វីដល់ពួកគាត់នៅឡើយ។
អានបន្ត -
ជីវិតតស៊ូស្ត្រីជនជាតិដើមភាគតិចព្នងម្នាក់បដិសេធមិនទទួលសំណងពីក្រុមហ៊ុនសេសានក្រោមពីរ ក្នុងខេត្តស្ទឹងត្រែង
ជនជាតិដើមភាគតិចព្នងមួយគ្រួសារ ក្នុងចំណោម ៥២គ្រួសារ ដែលបដិសេធមិនទទួលសំណងពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ ក្នុងខេត្តស្ទឹងត្រែងនៅតែស្ដាយ ស្រណោះ ភូមិកំណើត និងផ្ទះសម្បែងរបស់ពួកគេ ដែលត្រូវបានក្រុមហ៊ុនបិទទ្វារទឹកពន្លិចភូមិជាង ៣ ឆ្នាំមកហើយ។ ស្ត្រីជនជាតិដើមភាគតិចម្នាក់ បានបង្ហាញពីទុក្ខកង្វល់ជាច្រើន ក្នុងពេលដែលពួកគេរំកិលមករស់នៅទីតាំងថ្មីប្រមាណ ៣ឆ្នាំកន្លងមកនេះដូចជា ខ្វះស្បៀងអាហារ និងទឹកស្អាតប្រើប្រាស់ជាដើម។
អានបន្ត -
កម្ពុជាអាចគ្រប់គ្រងព្រឹត្តិការណ៍ឆ្លងកូវីដចូលក្នុងសហគមន៍ ២៨ វិច្ឆិកា បានហើយ
កណ្តាលៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា កម្ពុជាអាចគ្រប់គ្រងព្រឹត្តិការណ៍ឆ្លងកូវីដចូលក្នុងសហគមន៍ ២៨ វិច្ឆិកា បានហើយ ប៉ុន្តែនៅមិនទាន់អាចប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍នេះបាននៅឡើយទេ ដោយត្រូវការពេលវេលាដើម្បីតាមដានអ្នកជាប់ពាក់ព័ន្ធជាបន្តទៀត។
អានបន្ត -
នៅកម្ពុជា៖ ការវាយប្រហារតាមប្រព័ន្ធតេឡេក្រាម ក្លាយជាក្ដីបារម្ភរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
ការកើនឡើងនៃការវាយប្រហារតាមប្រព័ន្ធតេឡេក្រាមនៅកម្ពុជា បានក្លាយទៅជាក្ដីបារម្ភថ្មី ដែលតម្រូវឲ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ទាញសញ្ញាអាសន្ន និងរំឭកឲ្យពលរដ្ឋខ្មែរប្រុងប្រយ័ត្ន។ នៅក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី១៥ខែធ្នូ ក្រសួងនេះគូសបញ្ជាក់ថា ពួកចោរអ៊ីនធឺណែត ឬ Hacker បានវាយប្រហារជនរងគ្រោះ ដោយបន្លំខ្លួនជាថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលឬឈ្មោះបុគ្គលផ្សេងទៀត ដើម្បីបញ្ជូនសារតាមប្រព័ន្ធតេឡេក្រាម។
អានបន្ត -
សាលាឧទ្ធរណ៍ភ្នំពេញនឹងប្រកាសសាលដីកា សុំនៅក្រៅឃុំរបស់យុវជន ៥នាក់ នៅថ្ងៃទី១៨ ធ្នូ
ចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញ នឹងប្រកាសសាលដីកាសុំនៅក្រៅឃុំរបស់យុវជន ៥នាក់ ក្នុងបទញុះញង់បង្កឲ្យវឹកវរធ្ងន់ធ្ងរដល់សង្គម នៅថ្ងៃទី១៨ ធ្នូ។
អានបន្ត -
លោក ហ៊ុន សែន ថ្លែងសារទៅកាន់ជនរួមជាតិថ្ងៃនេះ អំពីស្ថានភាពជំងឺកូវីដ ១៩ និងការបញ្ជាទិញវ៉ាក់សាំង
ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងថ្លែងសារទៅ-កាន់ជនរួមជាតិទាំងអស់ អំពីស្ថានភាពជំងឺកូវីដ ១៩ និងគម្រោងការទិញវ៉ាក់សាំង ក្រោយពីព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលជាការឆ្លងចូលសហគមន៍លើកដំបូងនៅក្នុងប្រទេស។
អានបន្ត -
រដ្ឋាភិបាលប្រកាសបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋ ខណៈមានការជំរុញឲ្យបន្តបញ្ចូលអ្នកក្រីក្របន្ថែមទៀត
ភ្នំពេញ — លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានប្រកាសថា រដ្ឋាភិបាលរបស់លោកនឹងបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលមានបណ្ណសមធម៌ ឬបណ្ណក្រីក្រ ដែលមានរហូតទៅដល់ប្រមាណ៧០ម៉ឺនគ្រួសារនៅទូទាំងប្រទេស។
អានបន្ត -
នាយករដ្ឋមន្ត្រីបំភ្លឺថា ការបញ្ចេញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ គឺដើម្បីការពារអាយុជីវិតរបស់ពលរដ្ឋ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំភ្លឺថា មូលហេតុដែលកម្ពុជាបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដើម្បីការពារអាយុជីវិតរបស់ពលរដ្ឋនិងបញ្ចៀសស្ថានភាពគ្រោះថ្នាក់ដល់ប្រទេសជាតិ ហើយថា បញ្ហានេះមិនត្រូវបន្ទោសអ្នកណាទេ គឺត្រូវបន្ទោសរូបលោក។
អានបន្ត -
តំណាងអង្គការសង្គមស៊ីវិលថា រដ្ឋាភិបាលរារាំងសកម្មភាព និងរឹតត្បិតអង្គការសមាគមនានា ក្នុងបំណងបំបិទសំឡេងរិះគន់
តំណាងអង្គការក្រៅរដ្ឋាភិបាល អះអាងថា រដ្ឋាភិបាលប្រើប្រាស់មធ្យោបាយផ្សេងៗ ក្នុងចេតនាចង់បំបិទសំឡេងអង្គការក្រៅរដ្ឋាភិបាលណា ដែលធ្វើការងារផ្នែកតស៊ូមតិ ដើម្បីការពារ និងលើកស្ទួយសិទ្ធិពលរដ្ឋ។ ពួកគេលើកឡើងថា រដ្ឋាភិបាលរឹតត្បិតសំឡេង និងសកម្មភាពអង្គការស៊ីវិលនេះ ក្នុងគោលបំណងបិទបាំងនូវចំណុចខ្វះខាតរបស់រដ្ឋាភិបាល។ ក្រៅពីការរឹតត្បិតនេះ អាជ្ញាធរបានចាប់ខ្លួនតំណាងអង្គការសង្គមស៊ីវិល និងសកម្មជនបរិស្ថានមួយចំនួនដាក់ពន្ធនាគារ ជាការគំរាមកំហែង និងមិនអត់ឱនឲ្យថែមទៀតផង។
អានបន្ត -
លោកនាយករដ្ឋមន្ត្រី៖ ព្រឹត្តិការណ៍ ២៨ វិច្ឆិកា គ្រប់គ្រងបានហើយ តែមិនទាន់អាចបិទបញ្ចប់បានទេ
ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសនៅព្រឹកថ្ងៃអង្គារទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះថា កម្ពុជាអាចគ្រប់គ្រងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា បានហើយ ប៉ុន្តែមិនទាន់អាចបិទបញ្ចប់នូវព្រឹត្តិការណ៍នេះទេ។ លោកបានថ្លែងដូចនេះក្នុងការថ្លែងសារជូនជនរួមជាតិអំពីស្ថានភាពកូវីដ១៩និងការទិញវ៉ាក់សាំង។
អានបន្ត -
ប្រជាពលរដ្ឋក្រីក្រមួយចំនួន ដែលបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ថាមិនទាន់ទទួលបានប្រាក់ឧបត្ថម្ភនៅឡើយ
គិតចាប់តាំងពីថ្ងៃ ២៨វិច្ឆិកា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៥ ធ្នូនេះ មានរយៈពេល១៣ថ្ងៃហើយ នៃការឆ្លងរាលដាលវីរុសកូវីដ១៩ ចូលក្នុងសហគមន៍ជាដំបូងបង្អស់នៅកម្ពុជា។ មានប្រជាពលរដ្ឋមួយចំនួនដែលអះអាងថាមានជីវភាពក្រីក្រ ជាអ្នកដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តការណ៍សហគមន៍២៨វិច្ឆិកា បានត្អូញត្អែរថា ខ្លួនមិនបានទទួលប្រាក់ឧបត្ថម្ភដូចដែលប្រមុខរដ្ឋាភិបាលបានលើកឡើងថា នឹងផ្តល់ប្រាក់ឧបត្ថម្ភជូនពួកគាត់ ចំនួន ២០ ០០០រៀល ក្នុងមួយថ្ងៃ ដែលរយៈពេល១៥ថ្ងៃ មានចំនួន ៣០ម៉ឺនរៀលក្នុងមួយគ្រួសារៗ។
អានបន្ត