កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
លីកាដូ រកឃើញករណីរំលោភសេពសន្ថវៈលើស្ត្រី និងកុមារី បង្កដោយសាច់ញាតិកើនឡើងគួរឱ្យបារម្ភ
ភ្នំពេញៈ អង្គការការពារសិទ្ធិមនុស្សលីកាដូរកឃើញករណីរំលោភសេពសន្ថវៈលើស្ត្រី និងកុមារី ប្រព្រឹត្តដោយសាច់ញាតិមានការកើនឡើងគួរឱ្យព្រួយបារម្ភ ខណៈជនរងគ្រោះនៅតែជួបឧបសគ្គក្នុងការទទួលបានយុត្តិធម៌ដោយការអនុវត្តច្បាប់របស់អាជ្ញាធរធូររលុង ប៉ុន្ដែមន្ត្រីរដ្ឋាភិបាលថា អាជ្ញាធរមិនបានព្រងើយកន្តើយចំពោះបញ្ហាទាំងនេះទេ។
អានបន្ត -
លោកហ៊ុន សែន៖«ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា»អាចគ្រប់គ្រងបាន តែមិនទាន់អាចប្រកាសបិទបញ្ចប់បាននៅឡើយ
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះតាមរយៈការថ្លែងសារពិសេសទៅកាន់ប្រជាពលរដ្ឋកម្ពុជាបានគូសបញ្ជាក់ថា ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ចេញពី«ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា»មិនមែនជាការឆ្លងចូលសហគមន៍ក្នុងទ្រង់ទ្រាយធំទេ។ លោកបានអះអាងតាមអង្គការសុខភាពពិភពលោកWHOថា ការឆ្លងក្នុងសហគមន៍នៅកម្ពុជាជាការឆ្លងបែបម្តងៗ និងមួយកន្លែងៗមិនមានបណ្តុំច្រើន។ ប៉ុន្តែការឆ្លងបែបនេះ ត្រូវបានលោកនាយករដ្ឋមន្រ្តីបញ្ជាក់ថា កម្ពុជាអាចគ្រប់គ្រងបាន តែមិនទាន់អាចប្រកាសបិទបញ្ចប់បានទាំងស្រុងនៅឡើយទេ។
អានបន្ត -
សង្គមស៊ីវិលថា សមត្ថកិច្ចចាប់ខ្លួនអ្នករិះគន់តាមបណ្ដាញសង្គមហ្វេសប៊ុក គឺប៉ះពាល់ដល់សិទ្ធិសេរីភាពបញ្ចេញមតិ
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុកលោក សឹង សែនករុណា មានប្រសាសន៍ថា នៅក្នុងសង្គមប្រជាធិបតេយ្យមិនមែន មានពលរដ្ឋគ្រប់រូបពេញចិត្តចំពោះការដឹកនាំរបស់មន្ត្រីរដ្ឋាភិបាលនោះទេ។ ហេតុដូច្នេះហើយបានជាពួកគាត់ចេះតែរកមធ្យោបាយ ដើម្បីធ្វើការបញ្ចេញមតិ និងរិះគន់ទៅលើមន្ត្រីរដ្ឋាភិបាលតាមបណ្ដាញសង្គម។
អានបន្ត -
នាយករដ្ឋមន្ត្រី៖ ព្រឹត្តិការណ៍ឆ្លងកូវីដ១៩ក្នុងសហគមន៍គ្រប់គ្រងបានហើយ តែត្រូវបន្តតាមដានទៀត
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា កម្ពុជាអាចគ្រប់គ្រងការឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ «២៨វិច្ឆិកា» បានហើយ ប៉ុន្តែមិនទាន់អាចបិទបញ្ចប់នូវព្រឹត្តិការណ៍នេះទេ។
អានបន្ត -
HRWអំពាវនាវឲ្យស្ថាប័នផ្តល់កម្ចីអន្តរជាតិស៊ើបអង្កេតកម្ចីនៅកម្ពុជា ដែលប៉ះពាល់សិទ្ធិមនុស្ស
ធនាគារពិភពលោក ឬស្ថាប័នផ្តល់ឥណទានអន្តរជាតិ គួរតែបើកការស៊ើបអង្កេតជុំវិញការលក់ដីដោយបង្ខំ និងការរំលោភបំពានសិទ្ធិមនុស្សផ្សេងទៀត ដែលជាប់ពាក់ព័ន្ធនឹងប្រាក់កម្ចីកេងប្រវ័ញ្ច និងបំណុលវ័ណ្ឌកក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ នេះគឺជាការអំពាវនាវរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch កាលពីថ្ងៃទី១៤ ខែធ្នូ។ តែអ្នកនាំពាក្យនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបដិសេធចំពោះការចោទប្រកាន់បែបអវិជ្ជមានទាំងឡាយណា លើវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។
អានបន្ត -
សហគ្រិនកសិកម្មម្នាក់ ត្រូវឃុំខ្លួន ក្រោយបង្ហោះសារ«កាច់កុង»នាយករដ្ឋមន្ត្រីរឿងកូវីដ១៩
ភ្នំពេញ — សហគ្រិនកសិកម្មមួយរូបដែលតែងតែរិះគន់រដ្ឋាភិបាល ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការ និងឃុំខ្លួន ក្រោយសរសេរសារដែលមានលក្ខណៈកំប្លែងត្រាប់តាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អានបន្ត -
កូនប្រុសអ្នកទោសនយោបាយដែលត្រូវជនមិនស្គាល់មុខវាយនៅតែស្ថិតក្នុងភាពធ្ងន់ធ្ងរ
កូនប្រុសរបស់មន្ត្រីបក្សប្រឆាំងកំពុងជាប់ពន្ធនាគារ ដែលត្រូវមិនជនមិនស្គាល់មុខព្រួតវាយក្បាលកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរដោយមានឈាមកកក្នុងខួរក្បាលនិងទើបដឹងខ្លួនកម្រើកបានតិចៗនៅឡើយ។ មន្ត្រីសង្គមស៊ីវិលថា ករណីកើតឡើងដដែលៗ បែបនេះអាចនឹងធ្វើឱ្យមានការរិះគន់ ឬចោទប្រកាន់ថា ពាក់ព័ន្ធនឹងរឿងនយោបាយ។
អានបន្ត -
អង្គការសមាគមធាងត្នោត ប្រារព្ធទិវាសិទ្ធិមនុស្ស ក្រោមប្រធានបទសិទ្ធិមានលំនៅឋានសមរម្យ
អង្គការសមាគមធាងត្នោត នៅថ្ងៃទី១៤ ខែធ្នូ ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ក្រោមប្រធានបទ ស្ដីពីសិទ្ធិមានលំនៅឋានសមរម្យ និងការអភិវឌ្ឍទីក្រុងប្រកបដោយបរិយាប័ន្ន ឬប្រកបដោយការចូលរួមគ្រប់ជ្រុងជ្រោយ និងទទួលបានផលប្រយោជន៍ទាំងអស់គ្នា។
អានបន្ត -
សកម្មជនព្រៃឡង់ ៤រូប ចូលខ្លួនទៅបំភ្លឺតុលាការខេត្តព្រះវិហារ ពីបទញុះញង់កាលពី ៥ឆ្នាំមុន
តុលាការខេត្តព្រះវិហារ បើកសវនាការជំនុំជម្រះលើសកម្មជនព្រៃឡង់ ៤នាក់ តាមបណ្ដឹងរបស់ក្រុមហ៊ុនវៀតណាមមួយ ដែលចោទពួកគាត់ថា បានញុះញង់ឲ្យពលរដ្ឋចេញតវ៉ាប្រឆាំងក្រុមហ៊ុន ដែលរំលោភបំពានដីស្រែចម្ការប្រជាពលរដ្ឋ នៅឃុំរៀបរយ ស្រុករវៀង កាលពី ៥ឆ្នាំមុន។
អានបន្ត -
បុរសបញ្ចេញសារឌឺដងដាក់ប្រមុខរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដត្រូវបានឃុំខ្លួន ពីបទជេរប្រមាថ និងញុះញង់
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញបង្គាប់ឱ្យភ្នាក់ងារកម្លាំងសាធារណៈ ឃុំខ្លួនជនត្រូវចោទឈ្មោះ នី ណាក់ ភេទប្រុស ៤១ ឆ្នាំ ជនជាតិខ្មែរនៅមណ្ឌលអប់រំកែប្រែទី១ (ម១) កាលពីថ្ងៃសៅរ៍ពីបទជេរប្រមាថជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ដោយបង្គាប់មន្ត្រីសមត្ថកិច្ចអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ក្រោយពីបុរសនេះបញ្ចេញសារឌឺដងរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ។
អានបន្ត -
វិស័យទេសចរណ៍កម្ពុជាធ្លាក់ចុះស្ទើរទាំងស្រុងបង្ខំឱ្យនិយោជិតជាង៤ម៉ឺននាក់បាត់បង់ការងារ
វិស័យទេសចរណ៍ជាវិស័យដែលរងផលប៉ះពាល់ខ្លាំងជាងគេបង្អស់ក្នុងចំណោមវិស័យដែលជាសសរស្ដម្ភទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីមានការរីករាលដាលនៃមេរោគកូវីដ១៩។
អានបន្ត -
៣ថ្ងៃជាប់គ្នា កម្ពុជារកមិនឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីបន្ថែមចេញពីព្រឹត្តិការសហគមន៍២៨ វិច្ឆិកា
ថ្ងៃចន្ទ ទី១៤ ខែធ្នូនេះ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសរកមិនឃើញអ្នកឆ្លងជំងឺកូវីដ១៩ចេញពីព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកាឡើយ បន្ទាប់ពីធ្វើវិភាគសំណាកអ្នកសង្ស័យកាលថ្ងៃទី១៣ ខែធ្នូ។ ប៉ុន្តែ នៅថ្ងៃនេះ ក្រសួងបានប្រកាសពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ចំនួន២នាក់បន្ថែមទៀតដែលជាអ្នកឆ្លងមកពីក្រៅប្រទេស។ សម្រាប់ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកាវិញ គិតមកដល់ពេលនេះ គឺមិនទាន់មានអ្នកជំងឺណាម្នាក់ត្រូវបានព្យាបាលជាសះស្បើយនៅឡើយ ប៉ុន្តែក៏មិនរកឃើញអ្នកឆ្លងថ្មីបន្ថែមទៀត៣ថ្ងៃជាប់គ្នាហើយដែរ។
អានបន្ត -
ព្រះសង្ឃខ្មែរ ២អង្គជួបការលំបាកក្នុងពេលភៀសព្រះកាយនៅប្រទេសថៃ ដើម្បីគេចចេញពីអាជ្ញាធរតាមចាប់
ព្រះសង្ឃពីរអង្គ ដែលតែងឈឺឆ្អាលបញ្ហាសង្គម នយោបាយ និងធនធានធម្មជាតិ គឺព្រះតេជព្រះគុណ ស៊ុម សុវណ្ណឌី និងព្រះអង្គ បូរ បេត កំពុងជួបការលំបាកក្នុងពេលភៀសព្រះកាយនៅក្រៅប្រទេស។ ភិក្ខុទាំងពីរអង្គភៀសព្រះកាយ ដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរកម្ពុជា បន្ទាប់ពីព្រះអង្គចូលរួមសម្ដែងមតិសុំឱ្យតុលាការដោះលែងលោក រ៉ុង ឈុន កាលពីពេលកន្លងទៅ ហើយអាជ្ញាធរនៅតែបន្តតាមចាប់ព្រះអង្គនៅឡើយ។ មន្ត្រីសង្គមស៊ីវិល យល់ថា ព្រះអង្គនៅតែប្រឈមនឹងការចាប់ព្រះកាយ ប្រសិនបើព្រះអង្គវិលចូលកម្ពុជាវិញអំឡុងពេលនេះ។
អានបន្ត -
សិទ្ធិមនុស្សក្នុងផ្នត់គំនិតថ្នាក់ដឹកនាំខ្មែរ គួរតែផ្លាស់ប្ដូរឲ្យទាន់សម័យ
ថ្ងៃទី១០ធ្នូកន្លងទៅនេះ គឺជាទិវាសិទ្ធិមនុស្សអន្តរជាតិ។ បើទោះបីជារៀបចំឡើងយ៉ាងស្ងៀមស្ងាត់នៅក្នុងបរិបទកូវីដ១៩ក៏ដោយ ក៏គេនៅតែបានឮពីការប្ដេជ្ញាចិត្តរបស់ភាគីពាក់ព័ន្ធ ទាំងអង្គការសង្គមស៊ីវិល ទាំងអតីតបក្សប្រឆាំង ទាំងរដ្ឋាភិបាលបក្សកាន់អំណាច សុទ្ធតែបានអះអាងពីឆន្ទៈរបស់ខ្លួនក្នុងការលើកស្ទួយការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ប៉ុន្តែយ៉ាងណាក៏ដោយ គេកត់សម្គាល់ឃើញថា ការរំលោភសិទ្ធិមនុស្សនៅតែមានវត្តមាននៅឡើយក្នុងសង្គមខ្មែរ ដែលជាទូទៅបានបង្កប់ក្នុងផ្នត់គំនិតដឹកនាំបែបចាស់គំរឹល។
អានបន្ត -
នាយករដ្ឋមន្ត្រីថា កម្ពុជារួមចំណែកបញ្ចេញឧស្ម័នផ្ទះកញ្ចក់សកលតិចតួច ប៉ុន្តែនៅតែប្តេជ្ញាចូលរួមដោះស្រាយ
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា កម្ពុជារួមចំណែកបញ្ចេញឧស្ម័នផ្ទះកញ្ចក់សកលតិចតួច ប៉ុន្ដែកម្ពុជានៅតែប្តេជ្ញាចិត្តខ្ពស់អាស្រ័យតាមធនធាន និងសមត្ថភាពចូលរួមដោះស្រាយបញ្ហា។ លោកក៏អំពាវនាវឱ្យប្រទេសទាំងអស់ត្រូវតែរួមដៃគ្នា អនុវត្តកាតព្វកិច្ចរបស់ខ្លួនដូចដែលមានចែងក្នុងផែនការយុទ្ធសាស្ត្រ យន្តការ និងកិច្ចព្រមព្រៀងកន្លងមក។
អានបន្ត -
មេដឹកនាំបក្សប្រឆាំងថា ខ្លួនកំពុងធ្វើការងារការទូត ជុំវិញការវិលចូលស្រុកដើមខែក្រោយ
ក្រុមកិច្ចការការបរទេសរបស់គណបក្សសង្គ្រោះជាតិកំពុងធ្វើកិច្ចការងារការទូតជាមួយមន្ត្រីសមាជិកសភា ព្រឹទ្ធសភា និងមន្ត្រីសំខាន់ៗនៃប្រទេសលោកសេរី អំពីគម្រោងវិលចូលស្រុកនៅដើមខាងមករាខាងមុខនេះ។ មន្ត្រីបក្សកាន់អំណាចថា បើមន្ត្រីបក្សប្រឆាំង ចង់ចូលប្រទេសកម្ពុជាលុះត្រាអ្នកធ្វើដំណើរមានឯកសារត្រឹមត្រូវនិងបំពេញតាមផ្លូវច្បាប់ត្រឹមត្រូវ។
អានបន្ត -
អាជ្ញាធរកំពង់ស្ពឺឈូសកម្ទេចផ្ទះ និងដំណាំពលរដ្ឋ ៣គ្រួសារដើម្បីអភិវឌ្ឍគម្រោងផ្លូវល្បឿនលឿន
អាជ្ញាធរស្រុកភ្នំស្រួចបានដាក់គ្រឿងចក្រ និងកងកម្លាំងប្រដាប់អាវុធ ចុះឈូសកម្ទេចផ្ទះមួយខ្នង និងដំណាំរបស់ពលរដ្ឋ ចំនួន៣គ្រួសារ ដើម្បីអភិវឌ្ឍន៍គម្រោងផ្លូវល្បឿនលឿន នៅចំណុចភូមិពាមទុង ឃុំត្រែងត្រយឹង។ ពលរដ្ឋសោកស្ដាយចំពោះទង្វើអាជ្ញាធរខេត្តកំពង់ស្ពឺដែលឈូសឆាយមុនដោះស្រាយផលប៉ះពាល់។
អានបន្ត -
សាច់ញាតិកម្មកររងគ្រោះបាក់អគារនៅខេត្តកែប ស្នើសុំឲ្យតុលាការពន្លឿននីតិវិធី
សាច់ញាតិរបស់ក្រុមកម្មករសំណង់រងគ្រោះ ពីបាក់អគារនៅខេត្តកែបមួយចំនួនស្នើសុំឲ្យតុលាការខេត្តកំពតពន្លឿននីតិវិធី សំណុំរឿងបាក់រំលំអគារកម្ពស់៧ជាន់ កាលពីដើមឆ្នាំ២០២០ ដើម្បីពួកគេទទួលបានយុត្តិធម៌ និងសំណងរដ្ឋប្បវេណី។ ពួកគេយល់ថា ការយឺតយ៉ាវ របស់តុលាការនេះ គឺធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់ពួកគាត់ដែលកំពុងទន្ទឹងរង់ចាំយុត្តិធម៌ជិត ១ឆ្នាំមកហើយ។
អានបន្ត -
សកម្មជន និងកូនប្រុសមន្ត្រីបក្សប្រឆាំង ២នាក់ ត្រូវជនមិនស្គាល់មុខវាយឱ្យរងរបួសធ្ងន់ធ្ងរ
សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់នៅភ្នំពេញ និងកូនមន្ត្រីគណបក្សនេះម្នាក់ទៀតនៅខេត្តកំពង់ឆ្នាំង ត្រូវជនមិនស្គាល់មុខ ស្ទាក់វាយបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ។ មន្ត្រីសិទ្ធិមនុស្ស និងសាច់ញាតិជនរងគ្រោះស្នើទៅសមត្ថកិច្ចស្រាវជ្រាវរឿងដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។ជនរងគ្រោះទាំងពីរនាក់ ដែលម្នាក់ជាសកម្មជនគណបក្សសង្គ្រោះជាតិ បានចេញពីមន្ទីរពេទ្យហើយ ចំណែកម្នាក់ទៀតជាកូនកូនប្រុសរបស់មន្ត្រីគណបក្សសង្គ្រោះជាតិ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។
អានបន្ត -
ប៉ូលិសថា មិនទាន់បានភស្តុតាងបន្ថែមលើសំណុំរឿងចាប់ពង្រត់សកម្មជននយោបាយថៃ
តុលាការក្រុងភ្នំពេញមិនទាន់បញ្ជូនភស្តុតាងដែលបងស្រីសកម្មជនថៃលោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ (Wanchalerm Satsaksit) បានដាក់ជូន ដើម្បីឲ្យសមត្ថកិច្ចស៊ើបអង្កេតរឿងក្តីចាប់ពង្រត់សកម្មជននយោបាយថៃនេះនៅឡើយទេ។ មន្ត្រីសង្គមស៊ីវិលយល់ថា តុលាការគួរតែបង្ហាញនូវតម្លាភាពក្នុងការស៊ើបអង្កេតករណីនេះ ដើម្បីឲ្យប្រជាពលរដ្ឋ និងក្រុមគ្រួសាររបស់ជនរងគ្រោះជឿទុកចិត្តបាន។
អានបន្ត