កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.457
-
មេដឹកនាំបក្សប្រឆាំងថា លោក ហ៊ុន សែន ទិញអាវុធពីចិន៤០លានដុល្លារទុកបង្ក្រាបពលរដ្ឋ
មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ថ្កោលទោសលោក ហ៊ុន សែន រឿងចំណាយលុយជិត ៤០លានដុល្លារអាមេរិក ទិញសព្វាវុធពីក្រុងប៉េកាំង។ លោក សម រង្ស៊ី ចោទថា លោក ហ៊ុន សែន ទិញអាវុធពីចិននេះ គឺដើម្បីទុកយកទៅបង្ក្រាបពលរដ្ឋខ្មែរខ្លួនឯងដែលប្រឆាំងនឹងរបបខុសច្បាប់របស់លោក។
អានបន្ត -
សព្វាវុធទិញពីចិននឹងមកដល់កម្ពុជាក្នុងខែសីហា
បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសផ្តល់ថវិកាជិត៤០លានដុល្លារបន្ថែមទៀតដើម្បីទិញកាំភ្លើងរាប់ម៉ឺនដើមសម្រាប់ពង្រឹងសមត្ថភាពកងទ័ពកម្ពុជានោះ នៅថ្ងៃពុធនេះ រដ្ឋមន្រ្តីក្រសួងការពារជាតិបន្ថែមថា គ្រឿងសព្វាវុធទាំងនោះនឹងត្រូវមកដល់កម្ពុជានាខែសីហានេះ។
អានបន្ត -
អាដហុកស្នើឱ្យក្រសួងមហាផ្ទៃចាត់វិធានការលើសមត្ថកិច្ចដែលធ្វើសកម្មភាពរឹតត្បិតដល់ការជួបជុំ
សមាគមការពារសិទ្ធិមនុស្សអាដហុកនៅថ្ងៃពុធនេះ បានចេញមកស្នើឱ្យក្រសួងមហាផ្ទៃកម្ពុជាមានវិធានការឱ្យបានម៉ឺងម៉ាត់ទៅលើមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនដែលសមាគមនេះចោទថា បានធ្វើសកម្មភាពរឹតត្បិតដល់ការជួបជុំរបស់អង្គការ-សមាគម។ នេះបើតាមសេចក្តីថ្លែងការណ៍នៅរសៀលថ្ងៃទី៣១ ខែកក្កដានេះ។ ប៉ុន្តែក្រសួងមហាផ្ទៃបានស្នើតបទៅវិញដោយឱ្យសមាគមអាដហុកមានភាពស្មោះត្រង់ក្នុងការធ្វើសកម្មភាពអ្វីមួយ។
អានបន្ត -
សមត្ថកិច្ចចាប់ខ្លួនសកម្មជនបក្សប្រឆាំង១រូបទៀតនៅយប់ថ្ងៃទី៣០ ខែកក្កដា
សកម្មជនគណបក្សសង្គ្រោះជាតិ នៅខេត្តព្រះសីហនុម្នាក់ទៀតហើយ គឺលោក ម៉ៃ ហុកស្រ៊ាង ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួន កាលពីវេលាយប់ម៉ោង៨ និង ២០នាទី នៅរាជធានីភ្នំពេញ និងបានបញ្ជូនទៅឃុំខ្លួននៅក្រសួងមហាផ្ទៃ។
អានបន្ត -
ប្រវត្តិសង្ខេបព្រះសង្ឃខ្មែរក្រោម ដែលផ្ដួចផ្ដើមបង្កើតសារព័ត៌មានស្ដីពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជាក្រោម
នាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម បានបង្កើតស្នាដៃជាច្រើន ផ្សព្ធផ្សាយព័ត៌មានស្ដីពីការរំលោភសិទ្ធិមនុស្សខ្មែរក្រោមនៅលើទឹកដីកំណើត ប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ខ្មែរក្រោមដល់ពលរដ្ឋខ្មែរលើពិភពលោក។ ព្រះភិក្ខុ សឺង យ៉ឹងរតនា ប្រធាននាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម និងជាព្រះចៅអធិការវត្តខេមររង្សី នៅទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា (California) ជាអ្នកនៅពីក្រោយនៃស្នាដៃទាំងនេះ។
អានបន្ត -
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ អាមេរិកប្រហែលច្រឡំថា កម្ពុជាក្រោមអាណានិគមរបស់ខ្លួនហើយមើលទៅ
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតបទៅនឹងការលើកឡើងរបស់សហរដ្ឋអាមេរិកថា កម្ពុជាមិនស្ថិតក្រោមអាណានិគមរបស់សហរដ្ឋអាមេរិកនោះទេ។ កម្ពុជាមិនស្វាគមន៍អ្នកដែលមិនសប្បាយចិត្ត និងការរស់រានមានជីវិតដោយសន្តិភាព ស្ថិរភាព ដែលមាននៅក្នុងកម្ពុជា បើថាគេមិនសប្បាយចិត្ត ឲ្យគេដើរចេញទៅ។
អានបន្ត -
លោក សម រង្ស៊ី៖ មិនចាំបាច់ទាល់តែសោះដែលលោកហ៊ុន សែន ទិញអាវុធពីចិន
ពីប្រទេសបារាំង លោក សម រង្ស៊ី បានចេញមុខរិះគន់ថា មិនមានភាពចាំបាច់ទាល់តែ សោះដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសទិញអាវុធរាប់ម៉ឺនដើមពីប្រទេសចិន ខណៈកម្ពុជា ជាប្រទេសក្រីក្រមួយក្នុងពិភពលោក។ តែផ្ទុយមកវិញអ្នកវិភាគមើលឃើញថា ការទិញអាវុធដើម្បីការពារជាតិ ក្នុងកាលៈទេសៈបច្ចុប្បន្នគឺជាពេលវេលាមួយសមស្រប។
អានបន្ត -
សកម្មជនបក្សប្រឆាំងនៅខេត្តបាត់ដំបងបារម្ភពីសុវត្ថិភាព បន្ទាប់ពីប៉ូលិសសួរម្ដងហើយម្ដងទៀតរឿងបង្ហោះវីដេអូអំពីការផ្ដាច់ EBA
មេឃុំសិរីមានជ័យជាប់ឆ្នោតគណបក្សសង្គ្រោះជាតិស្រុកសំពៅលូន ខេត្តបាត់ដំបង ព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន។ ក្ដីបារម្ភនេះ បន្ទាប់ពីប៉ូលិសស្រុកសំពៅលូនទូរស័ព្ទសាកសួរជាច្រើនលើកដោយសារពួកគាត់ជួបជុំសកម្មជនគណបក្សខ្លួននៅក្នុងមូលដ្ឋានថ្លែងសារបង្ហោះក្នុងហ្វេសប៊ុកព្រួយបារម្ភខ្លាចសហគមន៍អឺរ៉ុបផ្ដាច់ការអនុគ្រោះពន្ធ EBA ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ជាពិសេសគឺពលរដ្ឋក្រីក្រនៅតាមជនបទ។
អានបន្ត -
អ្នកជំនាញបារម្ភអំពីវិជ្ជាជីវៈព័ត៌មាន ក្រោយមានការតែងតាំងទីប្រឹក្សាក្រសួងជិត២០០នាក់
ក្នុងរយៈពេលពីរខែចុងក្រោយនេះ ក្រសួងព័ត៌មានកម្ពុជាបានស្នើបន្ថែមទីប្រឹក្សាចំនួនជិត២០០នាក់។ មន្ត្រីផ្លូវការរបស់ក្រសួងនេះអះអាងថា ពួកគេទាំងនោះមានគុណសម្បត្តិក្នុងការងារ។ ប៉ុន្តែអ្នកជំនាញព្រួយបារម្ភអំពីផលប៉ះពាល់ដល់វិជ្ជាជីវៈសារព័ត៌មាន។
អានបន្ត -
ភរិយារបស់សកម្មជនបក្សប្រឆាំងខេត្តព្រះសីហនុ ទាមទារឲ្យរបបក្រុងភ្នំពេញដោះលែងប្ដីជាបន្ទាន់ ដោយថា ប្ដីមិនបានធ្វើខុសដូចការចោទប្រកាន់ទេ
ភរិយារបស់សកម្មជនបក្សប្រឆាំង នៅមូលដ្ឋានខេត្តព្រះសីហនុ ទាមទារឲ្យរបបក្រុងភ្នំពេញ ដោះលែងប្ដីជាបន្ទាន់ ដោយសារប្ដី គ្មានបានប្រព្រឹត្តិកំហុសដូចការចោទប្រកាន់ឡើយ។ សមត្ថកិច្ចនៃរបបក្រុងភ្នំពេញ បានចោទប្រកាន់សកម្មជនបក្សប្រឆាំងខេត្តព្រះសីហនុ លោក ម៉ៃ ហុងស្រៀង ថាបានបង្ហោះរូបភាពកាត់ត ប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល និងបង្ហោះសារញុះញង់បង្កចលាចលក្នុងសង្គម។
អានបន្ត -
ស្ថានទូតសរអានៅភ្នំពេញកត់សម្គាល់ខួបមួយឆ្នាំនៃការបោះឆ្នោតជាតិ ដែល«មានកំហុសឆ្គងយ៉ាងខ្លាំង»
មួយឆ្នាំក្រោយការបោះឆ្នោត ដែលគណបក្សកាន់អំណាចឈ្នះភ្លូកទឹកភ្លូកដីតែម្នាក់តែង និងក្រោយការរំលាយគណបក្សសង្គ្រោះជាតិដោយតុលាការកំពូល ស្ថានទូតស.រ.អា.នៅភ្នំពេញចេញកំណត់សម្គាល់«ខួបមួយឆ្នាំនៃការបោះឆ្នោតជាតិ ដែលមានកំហុសយ៉ាងខ្លាំង» តែមន្ត្រីរដ្ឋាភិបាលនៅតែអះអាងថា នេះជាការសម្រេចរបស់ពលរដ្ឋកម្ពុជា។
អានបន្ត -
អ្នកជំនាញវិស័យព័ត៌មានរិះគន់ថា របបលោក ហ៊ុន សែន ខ្ជះខ្ជាយថវិកាជាតិអត់ប្រយោជន៍ក្នុងការតែងតាំងទីប្រឹក្សាក្រសួងព័ត៌មាន ១០៦នាក់
នាយកនៃនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM លោក ណុប វី រិះគន់របបក្រុងភ្នំពេញថា កំពុងខ្ជះខ្ជាយថវិកាជាតិអត់ប្រយោជន៍ក្នុងការតែងតាំងទីប្រឹក្សាក្រសួងព័ត៌មានរហូតដល់ ១០៦រូប។
អានបន្ត -
សាលាខេត្តព្រះសីហនុ ទាមទារឲ្យ អ្នកចេះភាសាចិនបន្ថែមទៀត ដើម្បីមានតុល្យភាពជាមួយជនជាតិចិន
មន្ត្រីសាលាខេត្តព្រះសីហនុយល់ថា ការដែលមានពលរដ្ឋខ្មែរចេះភាសាចិនច្រើន ដែលបានបំរើការងារនៅក្នុងក្របខណ្ឌ ឬក្រៅក្របខណ្ឌបុគ្គលិកសាលាខេត្តព្រះសីហនុកាន់តែច្រើន កាន់តែល្អ។ ការលើកឡើងរបស់មន្ត្រីខេត្តព្រះសីហនុដូច្នេះ ធ្វើឡើងបន្ទាប់ពីខេត្តព្រះសីហនុ បានក្លាយជាគោលដៅវិនិយោគរបស់ជនជាតិចិន យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយមានបញ្ហាប្រឈមចំពោះការប្រើភាសាចិននៅតាមផ្នែកមួយចំនួនជាពិសេសផ្នែកសំណង់។
អានបន្ត -
កម្ពុជានឹងបញ្ជូនសំរាមប្លាស្ទិកជិត១៦០០តោនទៅប្រទេសដើមវិញនៅចុងខែសីហា
ប្រទេសកម្ពុជាប្រកាសឲ្យដឹងថា សំរាមចំនួន១៦០០តោនដែលនាំចូលដោយក្រុមហ៊ុនខែ្មរមួយនឹងត្រូវបញ្ជូនទៅកាន់សហរដ្ឋអាមេរិកនិងប្រទេសកាណាដាវិញនៅចុងខែសីហាខាងមុខ។ មន្ត្រីក្រសួងបរិស្ថានអះអាងថា កាកសំណល់ទាំងនោះមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថាននិងសុខភាពមនុស្សទេ។
អានបន្ត -
ទូតអាមេរិកាំងបន្តរិះគន់ការបោះឆ្នោតនៅកម្ពុជានិងស្នើឱ្យបញ្ឈប់ការធ្វើទុក្ខទោសនយោបាយ
ការអំពាវនាវរបស់សហរដ្ឋអាមេរិកធ្វើឡើងនៅចំខួបលើកទីមួយនៃការបោះឆ្នោតជាតិក្នុងប្រទេសកម្ពុជាដែលសហរដ្ឋអាមេរិកនៅតែបន្តរិះគន់និងបានចាត់ទុកថា«មានកំហុសឆ្គងយ៉ាងខ្លាំង»និង«មិនមានភាពសេរី និងយុត្តិធម៌ទេ ហើយក៏មិនបានតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជា»ដែរ។
អានបន្ត -
សម្តេច ហ៊ុន សែន នឹងចាត់ឱ្យ ACU ចុះទៅចាប់មន្រ្តីពុករលួយផ្ទាល់តែម្តង
ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់អគារពហុកីឡដ្ឋានជាតិ «មរតកតេជោ» នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញជំហរម៉ឺងម៉ាត់ក្នុងការអនុវត្តអភិក្រមទី៥ «វះកាត់» ចំពោះមន្ត្រីប្រព្រឹត្តអំពើពុករលួយ។
អានបន្ត -
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត អះអាងថា ជប៉ុនចង់ឃើញកម្ពុជាដើរលើគន្លងប្រជាធិបតេយ្យត្រឹមត្រូវឡើងវិញ
រដ្ឋាភិបាលជប៉ុននៅតែមានទំនាក់ទំនងជាមួយរបបក្រុងភ្នំពេញ ទោះបីជារបបនេះ បានរៀបចំព្រឹត្តិការណ៍បោះឆ្នោត ដែលអ្នកសង្កេតការណ៍ថា ជាការបោះឆ្នោតក្លែងក្លាយផ្ទុយពីប្រជាធិបតេយ្យក្ដី។ ទោះជាយ៉ាងនេះក្ដី ចៅសង្កាត់ជាប់ឆ្នោតសង្កាត់អូចារ ខែត្របាត់ដំបង ដែលជប៉ុនបានអញ្ជើញទៅសិក្សាការបោះឆ្នោតនៅប្រទេសជប៉ុន ក្នុងចំណោមយុវជនដទៃទៀតនោះ អះអាងថា ជប៉ុនក៏ចង់ឲ្យកម្ពុជារៀបចំការបោះឆ្នោត តាមបែបប្រជាធិបតេយ្យសេរីភាពពហុបក្ស និងមានគណបក្សប្រឆាំងដ៏ធំជាងគេចូលរួមដែរ។
អានបន្ត -
នៅថ្ងៃខួបបោះឆ្នោតលោក សម រង្ស៊ី អំពាវនាវពលរដ្ឋឲ្យក្រោកឈរឡើង
ការបោះឆ្នោតជាតិនៅកម្ពុជាដែលបានរៀបចំឡើងកាលពីថ្ងៃទី២៩ខែកក្កដាឆ្នាំមុនធ្វើឡើងដោយគ្មានការចូលរួមពីអតីតគណបក្សប្រឆាំងនេះក្រោយពីតុលាការកំពូលបានរំលាយចោលហើយចាប់ប្រធានគណបក្សដាក់ពន្ធនាគារនិងហាមឃាត់មន្ត្រីជាន់ខ្ពស់ចំនួន១១៨នាក់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
អានបន្ត -
មួយឆ្នាំក្រោយពីគណបក្សប្រជាជនដឹកនាំរដ្ឋាភិបាលឯកបក្ស
នៅសល់រយៈពេលជាងមួយខែទៀត រាជរដ្ឋាភិបាលបច្ចុប្បន្នដែលគេហៅថាជារដ្ឋាភិបាលឯកបក្សនឹងមានអាយុមួយឆ្នាំពេញលេញ។ មន្ត្រីគណបក្សកាន់អំណាច និងក្រុមអ្នកឃ្លាំមើលបានវាយតម្លៃពីដំណើរការរដ្ឋាភិបាលផ្សេងៗគ្នា។
អានបន្ត -
អាជ្ញាធរមូលដ្ឋាននៅខេត្តបាត់ដំបងគំរាមសកម្មជនបក្សប្រឆាំងដល់ផ្ទះ ឱ្យឈប់ជួបជុំថ្លែងសារនយោបាយ
អាជ្ញាធរឃុំនៅស្រុកបវេល ខេត្តបាត់ដំបងចំនួន២នាក់ នៅរសៀលថ្ងៃទី២៩កក្កដា នាំគ្នាទៅហាមឃាត់សមាជិកក្រុមប្រឹក្សាស្រុកបវេលជាប់ឆ្នោតគណបក្សប្រឆាំងដល់ផ្ទះឱ្យឈប់ជួបជុំគ្នាថ្លែងសារនយោបាយគាំទ្រគណបក្សសង្គ្រោះជាតិបន្តទៀត។ មន្ត្រីសង្គមស៊ីវិល ចាត់ទុកទង្វើរបស់អាជ្ញាធរនេះ ថាជាការគំរាមកំហែងបំភិតបំភ័យបិទសិទ្ធិសេរីភាពក្នុងការជួបជុំគ្នារបស់ពលរដ្ឋដោយខុសច្បាប់។
អានបន្ត