កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
អ្នកវិភាគថា ការចង់ប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ជាការផ្ទេរអំណាចតវង្សត្រកូលជាងទប់ស្កាត់កូវីដ
ក្រុមអ្នកវិភាគលើកឡើងថា លោកហ៊ុន សែន ប្រកាសចង់ប្រើប្រាស់ច្បាប់ដាក់ប្រទេសនៅក្នុងភាពអាសន្ន ទំនងជាហេតុផលនយោបាយច្រើនជាង ការទប់ស្កាត់ជំងឺកូវីដ១៩។
អានបន្ត -
លោក ហ៊ុន សែន ថាមិនចង់ដាក់ប្រទេសក្នុងគ្រាអាសន្ន ទោះការឆ្លងក្នុងសហគមន៍បន្តកើនឡើង
ភ្នំពេញ — លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃអាទិត្យ បានលើកឡើងថារដ្ឋាភិបាលមិនទាន់ជ្រើសរើសជម្រើសនៃការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននៅឡើយទេ តាមច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន ដែលត្រូវបានអនុម័តកាលពីចុងខែមេសា បើទោះករណីឆ្លងជំងឺកូវីដក្នុងសហគមន៍ បន្តកើនឡើងក៏ដោយ។
អានបន្ត -
លោក ហ៊ុន សែន បញ្ជាក់ឡើងវិញថា គ្មានគម្រោងដាក់ប្រទេសក្នុងភាពអាសន្នទេ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ឡើងវិញថា លោកគ្មានគម្រោងដាក់ប្រទេសទាំងមូល ឬផ្នែកណាមួយ ក្នុងភាពអាសន្នទេ។ លោកអំពាវនាវឲ្យពលរដ្ឋស្ងប់ស្ងាត់ កុំស្លន់ស្លោ ស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ជងឺកូវីដ១៩ (Covid-19)។ ដោយឡែក ក្រសួងសុខាភិបាល នៅថ្ងៃទី៧ ធ្នូ រកឃើញ ពលរដ្ឋ ២នាក់ទៀត ឆ្លងជំងឺកូវីដ១៩ ជាករណីឆ្លងក្នុងសហគមន៍ ២៨ វិច្ឆិកា។
អានបន្ត -
មន្ត្រីជំនាញ ជំរុញឱ្យពលរដ្ឋរាយការណ៍បទល្មើសជំរិតប្រាក់តាមរូបភាពអាសអាភាស
ភ្នំពេញៈ នាយកដ្ឋានចំនួន ២ ចំណុះក្រោមក្រសួងមហាផ្ទៃជំរុញឱ្យប្រជាពលរដ្ឋ ឬជនរងគ្រោះចូលរួមរាយការណ៍មកកាន់សមត្ថកិច្ច ដើម្បីស្វែងរកជនល្មើសដែលពាក់ព័ន្ធនឹងការជំរិតទារប្រាក់ដោយប្រើប្រាស់រូបភាព ឬវីដេអូអាសអាភាស ចៀសវាងបន្តបង់ប្រាក់ទៅឱ្យជនល្មើសទាំងនោះ។
អានបន្ត -
អ្នកមានជម្លោះដីធ្លី ១២នាក់ ចូលបង្ហាញខ្លួន នៅអធិការដ្ឋានស្រុកស្រែអំបិល តាមការកំណត់របស់តុលាការពីបទញុះញង់បង្កឲ្យវឹកវរធ្ងន់ធ្ងរក្នុងសង្គម
ក្រុមពលរដ្ឋមានជម្លោះដីធ្លីចំនួន ១២នាក់ នៅខេត្តកោះកុង ដែលជាប់បណ្ដឹងពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម នាំគ្នាចូលទៅបង្ហាញខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល បន្ទាប់ពីសាលាដំបូងខេត្តនេះ ដាក់ពួកគាត់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ កាលពីកន្លះខែមុន។ ពួកគេទាមទារឲ្យតុលាការទម្លាក់ចោលបទចោទនេះ និងបញ្ឈប់ការប្រើប្រាស់យន្តការតុលាការធ្វើទុក្ខបុកម្នេញ លើពលរដ្ឋមានជម្លោះដីធ្លីតទៅទៀត។
អានបន្ត -
ទោះបីមានការពង្រឹងអនាម័យក្នុងរោងចក្រ កម្មករនៅតែភ័យខ្លាចជំងឺកូវីដ
ភ្នំពេញ — កម្មករមួយចំនួនដែលបម្រើការនៅតាមរោងចក្រកាត់ដេរក្នុងទីក្រុងភ្នំពេញ បង្ហាញការព្រួយបារម្ភកាន់តែឡើងខ្លាំងនៅពេលមានការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ ទោះបីជាមិនទាន់មានការឆ្លងចូលសហគមន៍កម្មករក៏ដោយ។
អានបន្ត -
កម្ពុជា-កូរ៉េខាងត្បូងបានឯកភាពគ្នា៩០ភាគរយលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
ប្រទេសកម្ពុជា និងកូរ៉េខាងត្បូង បានឯកភាពគ្នាជាង៩០ភាគរយ លើអត្ថបទនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ (CKFTA) និងបានបញ្ចប់ទាំងស្រុងនូវផ្នែកមួយចំនួនទៀត។ នេះបើតាមការបញ្ជាក់ប្រាប់ ពី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០៧ ខែធ្នូ នេះ ក្រោយពីភាគីទាំងពីរបានបញ្ចប់ការចរចាដំណាក់កាលទី៤ កាលពីពាក់កណ្តាលខែវិច្ឆិកា កន្លងទៅ។
អានបន្ត -
របាយការណ៍៖ កូវីដ១៩ធ្វើឲ្យស្ត្រីខ្មែរទទួលរងអំពើហិង្សាពីដៃគូ
អង្គការសិទ្ធិមនុស្សកម្ពុជា (CCHR) នាថ្ងៃទី០៦ធ្នូ បានចេញរបាយការណ៍ ប៉ាន់ប្រមាណថា ស្ត្រីនៅកម្ពុជាយ៉ាងហោចណាស់ម្នាក់ ក្នុងចំនោមស្ត្រី៥នាក់ ទទួលរងអំពើហឹង្សាពីដៃគូរបស់ពួកគេ។ បើតាម CCHR ចំនួននេះអាចនឹងកើនឡើង ក្នុងអំឡុងពេលជំងឺកូវីដ១៩។
អានបន្ត -
រដ្ឋាភិបាលកាណាដាប្រាប់បក្សប្រឆាំងថា នឹងបន្តជំរុញឲ្យមានប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សឡើងវិញនៅកម្ពុជា
មន្ត្រីនិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបន្តអះអាងថា ពួកគេមិនបានប្រព្រឹត្តកំហុស ដូចការចោទប្រកាន់របស់តុលាការ ក្នុងសំណុំរឿងរួមគំនិតក្បត់ និងបទញុះញង់ ដែលតុលាការតម្រូវឲ្យពួកគេ ត្រូវបំភ្លឺនៅតុលាការនៅដើមឆ្នាំ២០២១ខាងមុខនេះ។ មេធាវីការពារក្ដីឱ្យសកម្មជនគណបក្សសង្គ្រោះជាតិក៏អះអាងថា កូនក្តីរបស់លោកគ្មានប្រព្រឹត្តបទល្មើសដែរ។
អានបន្ត -
សង្គមស៊ីវិលស្នើធ្វើយ៉ាងណាកុំឱ្យមានការរើសអើងអ្នកជំងឺកូវីដ១៩ ក្រោយបង្ហាញអត្តសញ្ញាណពួកគេ
សង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលផ្សព្វផ្សាយ ឬណែនាំជាសាធារណៈ ទៅឲ្យស្ថាប័ន សហគ្រាស និងប្រជាពលរដ្ឋ កុំឲ្យរើសអើង ឬធ្វើឲ្យខាតបង់អត្ថប្រយោជន៍ណាមួយចំពោះអ្នកឆ្លងជំងឺកូវីដ១៩ នៅពេលបង្ហាញអត្តសញ្ញាណរបស់ពួកគេ។ ការអំពាវនាវនេះ គឺនៅក្រោយពេលក្រសួងសុខាភិបាលចាប់ផ្ដើមបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ-១៩ ជាសាធារណៈ តាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អានបន្ត -
លោក ហ៊ុន សែន ថា បានត្រៀមដាក់ប្រទេសក្នុងគ្រាអាសន្ន ប្រសិនបើកូវីដ១៩ ធ្ងន់ធ្ងរជាងនេះ
មេដឹកនាំរបបក្រុងភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសត្រៀមការដាក់ប្រទេសក្នុងគ្រាអាសន្ន ប្រសិនស្ថានភាពជំងឺកូវីដ១៩ នៅតែស្ថិតក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរជាងនេះ។ មន្ត្រីគណបក្សសង្គ្រោះជាតិយល់ថា ស្ថានភាពជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជាមិនទាន់ដល់ដំណាក់ក្នុងការដាក់ប្រទេសក្នុងគ្រាមានអាសន្ននោះទេ ក៏ប៉ុន្តែរបបឯកបក្សលោក ហ៊ុន សែន អាចយកបញ្ហានេះជាលេស ដើម្បីរក្សាអំណាចកុំឲ្យមានការប៉ះបោរផ្ទៃក្នុង។
អានបន្ត -
បងស្រីរបស់សកម្មជនថៃ ធ្វើពិធីសូត្រមន្តរំឭកខួប៦ខែនៃការបាត់ខ្លួនប្អូនប្រុសនៅភ្នំពេញ
ភ្នំពេញ — បងស្រីសកម្មជនថៃបាត់ខ្លួន ដែលកំពុងត្រៀមជួបចៅក្រមកម្ពុជា បានប្រារព្ធពិធីសាសនានៅក្បែរខុនដូមួយក្នុងខណ្ឌជ្រោយចង្វា ដើម្បីរំឭកខួប៦ខែនៃអ្វីដែលអ្នកស្រីហៅថា ជា«ការចាប់ពង្រត់»ប្អូនប្រុសដែលជាអ្នកតស៊ូមតិម្នាក់រត់ភៀសខ្លួនមករស់នៅប្រទេសកម្ពុជា ជាច្រើនឆ្នាំមកហើយ។
អានបន្ត -
ដ្ឋាភិបាលបិទអគារកាណាឌីយ៉ា និងធនាគារ២បណ្ដោះអាសន្ន បន្ទាប់រកឃើញបុគ្គលិក២រូបឆ្លងកូវីដ១៩
រដ្ឋាភិបាលកម្ពុជាបានសម្រេចបិទអគារកាណាឌីយ៉ា និងធនាគារចំនួន២ជាបណ្ដោះអាសន្ន បន្ទាប់ពីរកឃើញបុគ្គលិកធនាគារ២រូបមានផ្ទុកកូវីដ១៩។
អានបន្ត -
នាយករដ្ឋមន្ត្រី ណែនាំមន្ត្រីបន្តយកចិត្តទុកដាក់និងសម្រួលផ្លូវធ្វើដំណើរដល់ជនមានពិការភាព
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ បន្តជួយសម្រួលនិងបង្កភាពងាយស្រួលដល់ជនមានពិការភាព ក្នុងការធ្វើដំណើរចេញចូលទីកន្លែងសាធារណៈ ជាពិសេសទប់ស្កាត់ការរើសអើងនិងការប្រមាថជនមានពិការភាព។
អានបន្ត -
លោកនាយករដ្ឋមន្ត្រី៖ រដ្ឋាភិបាលមានចក្ខុវិស័យច្បាស់ ចំពោះជនមានពិការភាព និងគ្រួសារ
ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យច្បាស់លាស់ក្នុងការធ្វើឱ្យជនមានពិការភាព និងក្រុមគ្រួសារមានគុណភាពជីវិតល្អ និងចូលរួមយ៉ាងសកម្មពេញលេញស្មើភាពគ្នាក្នុងសង្គមដែលមានការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរស្របពេលដែលមានជនពិការចំនួន ៦ ៦៥២ នាក់កំពុងត្រូវបានទទួលឱ្យចូលបម្រើការងារ។
អានបន្ត -
អ្នកវិភាគថា លោក កឹម សុខា បញ្ចេញសារអហិង្សា ដែលអាចឈានទៅបញ្ចប់ជម្លោះនយោបាយបាន
អ្នកវិភាគលើកឡើងថា ទោះបីជាលោក កឹម សុខា នៅជាប់បម្រាមរបស់តុលាការក៏ដោយ ក៏លោកហាននិយាយជាងមុន ដោយឈរលើធម៌ អហិង្សា និងចង់បង្រួបបង្រួមជាតិនោះ គឺជាមធ្យោបាយមួយដ៏សំខាន់ ដើម្បីឈានទៅរកដំណោះស្រាយនយោបាយបាននៅពេលខាងមុខ។
អានបន្ត -
តុលាការខេត្តកំពតលើកពេលជម្រះក្តីអតីតសកម្មជនបក្សប្រឆាំង៤រូប ដោយសារចៅក្រមជាប់ធ្វើចត្តាឡីស័ក
មេធាវីការពារក្តីឱ្យអតីតគណបក្សប្រឆាំង ឱ្យដឹងថា តុលាការខេត្តកំពត នៅថ្ងៃព្រហស្បតិ៍នេះ បានលើកពេលជំនុំជម្រះសំណុំរឿងកូនក្តី៤រូប ដោយសារចៅក្រមកាន់សំណុំរឿងជាប់ធ្វើចត្តាឡីស័កឬដាក់ខ្លួនឱ្យនៅដាច់ដោយឡែក ដើម្បីតាមដានសុខភាពពាក់ព័ន្ធកូវីដ១៩។
អានបន្ត -
មន្ត្រីបន្តដោះស្រាយសំណុំរឿងកកស្ទះ ទោះតុលាការលើកពេលសវនាការដោយសារកូវីដក្តី
ភ្នំពេញៈ យុទ្ធនាការដោះស្រាយភាពកកស្ទះសំណុំរឿងព្រហ្មទណ្ឌកំពុងបន្តនីតិវិធី បើទោះជាតុលាការរាជធានី-ខេត្តលើកពេលជំនុំជម្រះដោយមូលហេតុព្រឹត្តិការណ៍ ២៨ វិច្ឆិកាក្តី ដែលក្រោយពីខែឧសភា ដល់ខែតុលា ឆ្នាំ ២០២០ នៅតាមតុលាការរាជធានី- ខេត្ត បានដោះស្រាយជាង ២៧ ៧០០ សំណុំរឿងស្មើនឹង ៧១ ភាគរយ។ នេះបើតាមលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។
អានបន្ត -
CPP អបអរខួប ៤២ ឆ្នាំនៃថ្ងៃកំណើតចលនារំដោះជាតិចេញពីរបបខ្មែរក្រហម
ភ្នំពេញៈ ក្នុងកាលៈទេសៈនៃការរាតត្បាតជំងឺកូវីដ១៩ បានបង្ខំឱ្យគណបក្សប្រជាជនកម្ពុជាលុបចោលការប្រារព្ធពិធីប្រមូលផ្ដុំគ្នាទ្រង់ទ្រាយធំជាផ្លូវការ ដើម្បីអបអរថ្ងៃកំណើតចលនារំដោះជាតិ និងប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ ដែលលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាហៅថា «ជាសធម៌នៃប្រវត្តិសាស្ត្រ»។
អានបន្ត -
មេដឹកនាំអតីតបក្សប្រឆាំង ប្រកាសវិលចូលស្រុក តែអ្នកវិភាគថា កុហក
ភ្នំពេញៈ ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងស្នាក់នៅនិរទេសខ្លួននៅក្រៅប្រទេស បានប្រកាសកាលពីថ្ងៃទី ១ ធ្នូ ថា ខ្លួននឹងត្រឡប់ចូលមកកម្ពុជាវិញនៅថ្ងៃទី ៤ មករាជាមួយនឹងសកម្មជនផ្សេងទៀតដែលជាប់បណ្ដឹងនៅតុលាការ ដើម្បីឆ្លើយនៅមុខតុលាការ។ ប៉ុន្តែអ្នកវិភាគយល់ថា ការប្រកាសវិលត្រឡប់នេះ គ្រាន់តែជាការភូតកុហក។
អានបន្ត