កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ចំនួន ៥ខេត្ត នាំ​គ្នា​រក​ដំណោះ​ស្រាយ​នៅ​រាជធានី​ភ្នំពេញ

    ប្រជា​ពលរដ្ឋ​ប្រមាណ ៩៨០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ជាង ៧ពាន់​គ្រួសារ ដែល​មាន​ជម្លោះដីធ្លី​ក្នុង​ខេត្ត​ចំនួន៥ ជួប​ជុំ​គ្នា​នៅ​សួន​ច្បារ​វត្ត​បទុមវតី ក្នុង​រាជធានី​ភ្នំពេញ ដាក់​ញត្តិ​ស្នើសុំ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ជួយ​អន្តរាគមន៍​ទៅ​ក្រសួង​ដែនដី និង​អាជ្ញាធរ​ថ្នាក់​ក្រោម ពន្លឿន​ដំណោះ​ស្រាយ​ដល់​ពួក​គាត់។ សង្គម​ស៊ីវិល​យល់​ថា ប្រសិន​បើ​រដ្ឋាភិបាល​ពិត​មាន​ឆន្ទៈ ចង់​ដោះ​ស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​នៅ​ទូទាំង​ប្រទេស​ គួរ​តែ​ហ៊ាន​អារ​កាត់ ដោយ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺង​ម៉ាត់ ចំពោះ​មន្ត្រី​ខិលខូច អ្នក​មាន​អំណាច ឧកញ៉ា ឬ​ក្រុមហ៊ុន​ណា​ក៏​ដោយ ​ដែល​ឃុបឃិត​គ្នា​ដណ្ដើម​យក​ដីធ្លី​ពី​ពលរដ្ឋ។

    អានបន្ត
  • យុវជន​កម្ពុជា​ចាប់​ផ្តើម​យក​ចិត្ត​ទុក​ដាក់​នឹង​ផល​ប៉ះពាល់​ពី​ប្លាស្ទិច​តាមរយៈ​ការងារ​សង្គម

    នៅ​ប្រទេស​​កម្ពុជា ​សម្ភារៈ​ប្រើប្រាស់​​ធ្វើពី​​ផ្លាស្ទិច​ ដូចជា​កែវជ័រ ស្បោង ​និង​ប្រអប់​ធ្វើ​ពី​ជ័រ​ប្លាស្ទិច​ជាដើម ​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ និង​មិន​ទាន់​​មាន​ការ​គ្រប់​គ្រង​ត្រឹម​ត្រូវ​នៅ​ឡើយ។​

    អានបន្ត
  • លោក​ ហ៊ុន សែន​ បដិសេធ​រឿង​ចុះ​ហត្ថលេខា​សម្ងាត់​អនុញ្ញាត​ឱ្យ​កង​ទ័ព​ចិន​​ឈរ​​ជើង​នៅ​កម្ពុជា

    មេដឹកនាំ​របបក្រុង​ភ្នំពេញលោក ហ៊ុន សែន ប្រកាស​ច្រាន​ចោល​​ព័ត៌មាន​ដែល​​ថា របបរបស់​លោក​បាន​​ចុះ​ហត្ថលេខា​ជា​សម្ងាត់​ជាមួយ​ភាគី​​ចិន​ ឱ្យ​​ចិន​​តាំងមូលដ្ឋាន​​ទ័ព​​នៅលើ​​ទឹកដីកម្ពុជា។ ក៏ប៉ុន្តែ សារព័ត៌មាន​បរទេស​បាន​លាត​ត្រដាង និង​បង្ហាញ​​ភស្តុតាង​ជាក់​​ស្តែងជា​ច្រើនថា របបក្រុង​ភ្នំពេញកំពុង​ឃុបឃិត​ជាមួយ​ក្រុង​​ប៉េកាំង​ អនុញ្ញាត​ឱ្យ​កង​ទ័ព​ចិន​​ឈរ​ជើង​នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​​ ក្នុង​ខេត្ត​​ព្រះសីហនុ។

    អានបន្ត
  • ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​ឡើង​ពី​ខេត្ត​ចំនួន​៤ ស្នើ​ឲ្យ​ថ្នាក់​ជាតិ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​រាំរ៉ៃ​

    ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​ឡើង​មក​ពី​ខេត្ត​ចំនួន​៤រួម​មាន៖ ខេត្ត​ព្រះ​សីហនុ កំពង់​ស្ពឺ ស្វាយ​រៀង ត្បូង​ឃ្មុំ និង​ខេត្ត​កណ្ដាល ជាមួយ​នឹង​បង្វិច បាយ ទឹក បាន​អង្គុយ​ប្រមូល​ផ្ដុំគ្នា​នៅ​ក្រៅ​ខុទ្ធការល័យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ ការ​ប្រមូល​ផ្ដុំ​នេះ​ក្នុង​គោល​បំណង​ដាក់​ញាត្តិ​ជា​ថ្មី​ទៅ​កាន់​ខុទ្ធ​ការល័យ​លោក​នាយក​រដ្ឋ​មន្រ្តី និង​ក្រសួង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ទៀត​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​រាំរ៉ៃ​ ជាមួយ​ក្រុម​ហ៊ុន​ឯកជន​។ តាម​រយៈ​ក្បាល​មេក្រូ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅ​ថ្ងៃ​ចន្ទ​នេះ តំណាង​ពលរដ្ឋ​មួយ​ចំនួន​បាន​និយាយ​ដូចគ្នា​ថា រឿងរ៉ាវ​ដីធ្លី​របស់​ពួក​គាត់​ជាមួយ​ក្រុម​ហ៊ុន​ឯក​ជន អូស​បន្លាយ​ដោយ​គ្មាន​ដំណោះ​ស្រាយ​មិន​តិច​ជាង​១០​ឆ្នាំ​ឡើយ​។ ហើយ​បន្ថែម​លើ​នេះ​តំណាង​ពលរដ្ឋ​បាន​មូល​មាត់​ថា ខ្លឹម​សារ​នៃ​ញាត្តិ សុំ​តែ​ដី​ដែល​ក្រុម​ហ៊ុន​រឹប​អូស​ត្រឡប់​មក​វិញ​ដើម្បី​ធ្វើ​ស្រែ​ចំការ​។

    អានបន្ត
  • កាសែត​អាមេរិកថា​កម្ពុជា​ចុះហត្ថ​លេខា​ជា​សម្ងាត់​ជាមួយ​ចិន​រឿង​មូលដ្ឋាន​យោធា​ បាន​ធ្វើ​ឲ្យ​អាមេរិក​បារម្ភ

    បើ​តាម​របាយ​ការណ៍​មួយ​របស់​កាសែត​ The Wall​ Street​ Journal ​បាន​រាយ​ការណ៍​មក​ថា​ប្រទេស​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​ជា​សម្ងាត់​មួយ​ដើម្បី​អនុញាត ឲ្យ​កងទ័ព​របស់​ខ្លួន​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​កម្ពុជា​នៅ​ជិត​ចិន​ ខណៈ​ដែល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ដំណើរ​ការ​បង្កើន​សមត្ថភាព​យោធា​ខ្លួន​ក្នុងការ​ពិនិត្យ​មើល​ពី​ឥទ្ធិពល​យោធា​នៅជុំវិញ​ពិភព​លោក។ ​នេះ​បើតាម​ការ​អះអាង​របស់​មន្ត្រី​ម្នាក់​ដែល​ធ្វើ​កិច្ចការ​រឿងនេះ​ តែ​មិន​បាន​ប្រាប់​ឈ្មោះ។

    អានបន្ត
  • ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​ដែល​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​ពោធិ៍សាត់​ទទូច​​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​រក​យុត្តិធម៌​ដល់​ស្វាមី

    ភរិយា​សកម្មជន​គណបក្ស​ប្រឆាំង​​នៅ​ស្រុក​វាល​វែង ដែល​កំពុង​ជាប់​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​មក​លើ​ស្វាមី​របស់​ពួក​គាត់ និង​ដោះ​លែង​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​​ឱ្យ​បាន​ឆាប់។ សកម្មជន​បក្ស​ប្រឆាំង​ស្រុក​វាល​វែង​ចំនួន ៦នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដោយ​ប្រកាន់​ពី​បទ​ទន្ទ្រាន​ដី​ព្រៃ​ខុស​ច្បាប់។ ប៉ុន្តែ​ភរិយា​ជន​ជាប់​ឃុំ អះអាង​ថា ពួក​គាត់​ពុំ​បាន​ធ្វើ​ខុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

    អានបន្ត
  • សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​កំពង់ធំ​បន្ត​ជួបជុំគ្នា​ហូប​នំ​បញ្ចុក​ក្រោម​ការ​ឃ្លាំមើល​ពី​អាជ្ញាធរ

    ក្រុម​សកម្មជន និង​មន្ត្រី​ជាប់ឆ្នោត​មូលដ្ឋាន របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ បន្ត​ជួបជុំគ្នា​ហូប​នំ​បញ្ចុក ដើម្បី​ពង្រឹង​ការ​សាមគ្គី។ សមត្ថកិច្ច​បាន​ឃ្លាំមើល និង​សួរនាំ​ពួកគេ​អំពី​កម្មវិធី​នេះ។ សង្គម​ស៊ីវិល​ថា ពលរដ្ឋ​មាន​សិទ្ធិ​ពេញលេញ​ដើម្បី​ជួបជុំគ្នា​ហូប​នំ​បញ្ចុក ដោយ​គ្មាន​ការ​រំខាន ឬ​អុកឡុក​កម្មវិធី​ឡើយ។

    អានបន្ត
  • អ្នក​ស្រី​ ប៊ូ​ រចនា​ អំ​ពាវ​នាវ​ឲ្យ​ប្តូរ​ឈ្មោះ​ស្តុប​បូក​គោ​ទៅ​ជា​ស្តុប​ កែម​ ឡី​

    អ្នកស្រី ប៊ូ រចនា ភរិយា លោក បណ្ឌិត កែម ឡី បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​អាទិត្យ​នេះ ដោយ​អំពាវ​នាវ​ឲ្យ​ធ្វើ​ការ​ប្តូរ​ឈ្មោះ ស្តុប បូក​គោ ​ទៅជា​ស្តុប ​កែម ឡី​វិញ។​ ស្តុប​បូក​គោ ​ជា​ទី​ដែល​ឃាតករ​បាន​បាញ់​សម្លាប់​អ្នកវិភាគ​បញ្ហា​សង្គម​រូប​នេះ​កាលពី​ថ្ងៃ​ទី​១០​កក្កដា​២០១៦​។​ ជាមួយ​គ្នា​នោះ​ អ្នកស្រី ​ប៊ូ រចនា ​ក៏​អំពាវ​នាវ​ឲ្យ​យក​ថ្ងៃ​១០​កក្កដា​ ជា​ថ្ងៃ​នៃ​ទិវា​ជាតិ​គោរព​វិញ្ញាណ​ខ័ន្ត​វីរបុរស ​និង​អ្នក​ស្នេហា​ជាតិ​ខ្មែរ​ទាំង​អស់​ដែល​បាន​ស្លាប់​ដើម្បី​ប្រជា​ធិប​តេយ្យ​និង​ប្រយោជន៍​របស់​ជាតិ​ខ្មែរ​។​

    អានបន្ត
  • លោក សៅ សុខា នឹង​ក្លាយ​ជា​មនុស្ស​ទី​២​បន្ទាប់​ពី​លោក ហ៊ុន សែន ដែល​មិន​ហ៊ាន​ស្លាប់​រឿង​ព្រៃឈើ

    ស្រប​ពេល​មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន មិន​ហ៊ាន​ស្លាប់​ក្រោយ​បរាជ័យ​រឿង​ការពារ​ព្រៃឈើ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា បាន​ប្រកាស​ដាក់​ជីវិត​របស់​ខ្លួន​ម្ដង ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឱ្យ​ទាល់តែ​បាន។ លោក សៅ សុខា អះអាង​ថា ទោះបីជា​ជនល្មើស​មាន​តំណែង​ប៉ុនណា​ក៏ដោយ ក៏​លោក​បញ្ជា​ឱ្យ​ចាប់​ទាំងអស់។ ប៉ុន្តែ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ផ្នែក​ឃ្លាំមើល​បទល្មើស​ព្រៃឈើ គ្មាន​ជំនឿ​លើ​បទបញ្ជា​នេះ​ទេ និង​ថា លោក សៅ សុខា នឹង​មាន​ភាព​អាម៉ាស់​ដូច​លោក ហ៊ុន សែន ដែរ។

    អានបន្ត
  • តំណាងរាស្ត្រ​អូស្ត្រាលី​គ្រោង​ស្នើ​រដ្ឋាភិបាល​ខ្លួន​ជំរុញ​ទៅ​របប​​ភ្នំពេញ​ស៊ើប​អង្កេត​ករណី​បណ្ឌិត កែម ឡី

    សមាជិកសភា​អូស្ត្រាលី​មកពី​គណបក្ស​ពលករ​លោក ជូលៀន ហ៊ីល (Julian Hill) អះអាង​ថា លោក​នឹង​ទាមទារ​ជា​ផ្លូវការ ទៅ​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​ឱ្យ​ជំរុញ​ទៅ​របប​ក្រុងភ្នំពេញ ឱ្យ​ស៊ើបអង្កេត​ពេញលេញ និង​យុត្តិធម៌​លើ​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី​។ ប្រតិកម្ម​របស់​សមាជិក​សភា​អូស្ត្រាលី​បែបនេះ បន្ទាប់ពី​លោក បណ្ឌិត កែម ត្រូវ​ឃាតក​សម្លាប់​អស់​រយៈពេល​បី​ឆ្នាំ​ទៅ​ហើយ ប៉ុន្តែ សមត្ថកិច្ច​នៃ​របប​ក្រុងភ្នំពេញ​ហាក់​មានការ​លាក់បាំង​ការពិត​នៃ​ឃាតកម្ម​នេះ។

    អានបន្ត
  • ខ្មែរ-អូស្រ្តាលី​រំលឹក​ខួ​ប​ទី៣​នៃ​មរណភាព​លោក​កែមឡី​ដោយ​បន្តទាមទារ​យុត្តិធម៌

    សមាជិក​សហគមន៍ខ្មែរ​នៅ​ប្រទេ​សអូស្ត្រាលី​ជាច្រើន​រយ​នាក់​បាន​ចូលរួមប្រារព្ធខួបលើកទី​៣នៅ​ថ្ងៃអាទិត្យ​នេះ​ដើម្បី​រំលឹក​ដល់ការធ្វើឃាត​លោក​បណ្ឌិត​កែម ឡី អតីត​អ្នកវិភាគ​នយោបាយ​និង​សង្គម​ដោយ​ទាម​ទារឱ្យ​មាន​ការស៊ើបអង្កេត​ឯករាជ្យនិង​បាន​ប្តេជ្ញាចិត្ត​ជំរុញឱ្យ​មាន​លទ្ធិប្រជាធិបតេយ្យនៅ​ប្រទេស​កម្ពុជា។ ​

    អានបន្ត
  • កង​រាជ​អាវុធ​​នៅ​​ខេត្ត​​ព្រះសីហនុ​​បញ្ជូន​​​ពលរដ្ឋ​ និង​អ្នកកាសែត​រង​ការ​ចោទ​​​ក្នុង​​ករណី​​​ជម្លោះ​​​ដី​ធ្លី​​ទៅ​​តុលាការ

    កង​រាជ​អាវុធហត្ថ​​ខេត្ត​ព្រះសីហនុ សម្រេច​បញ្ជូន​ពលរដ្ឋ ៥​នាក់ និង​កាសែត​ពីរ​នាក់ ទៅ​សាកសួរ​​បន្ត​​នៅ​​​តុលាការ​​​ខេត្ត​​ព្រះសីហនុ​​ នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា​។ នេះ​ជា​ថ្ងៃ​ទី​៣ នៃ​ការ​ឃុំខ្លួន បន្ទាប់​ពី​កងរាជអាវុធហត្ថ​ចាប់ខ្លួន​ពួកគេ​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ក្នុង​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​និង​ឈ្មួញ​ជា​ឧកញ៉ា។

    អានបន្ត
  • សមាជិក​ព្រឹទ្ធសភា​អាមេរិក​ច្រើន​រូប​ត្រូវគេ​ជឿ​នឹង​ជួយ​ពន្លឿន​សេចក្តី​ស្នើ​ច្បាប់​ស្តារ​ប្រជាធិប​តេយ្យ​កម្ពុជា

    សមាជិក​សភា​អាមេរិកាំង​ដែល​មាន​ឥទ្ធិពល​គឺលោក ​Alan Lowenthal​ នៃ​គណបក្ស​ប្រជាធិប​តេយ្យ​មក​ពី​រដ្ឋ​កាលីហ្វ័រញ៉ា ​បាន​សម្តែង​សុទិដ្ឋិនិយម​របស់​លោក​ចំពោះ​ការ​ពន្លឿន​សេចក្តី​ស្នើច្បាប់​ស្តារ​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា ​ហៅថា​ H.R 526 ​ដែល​អាច​ដាក់​ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​ជាប់​ពាក់ព័ន្ធ​នឹងការ​បំផ្លាញ​លទ្ធិ​ប្រជាធិប​តេយ្យ​កម្ពុជា។

    អានបន្ត
  • ចលនាសេរីនិយមអន្តរជាតិ ថារបប​ភ្នំពេញ​កាន់តែធ្វើឲ្យខ្លួនក្លាយជារដ្ឋដែលអន្តរជាតិ លែងស្វាគមន៍

    ប្រតិកម្មរបស់​ស្ថាប័ន​ចលនាសេរីនិយម​​អន្តរជាតិ​នេះ ធ្វើ​ឡើង​ក្រោយពី​​របបលោក ហ៊ុន សែន តាម​រយៈ​ក្រសួង​ការបរទេសកម្ពុជា កាលពីថ្ងៃទី ១៥​ ខែ កក្កដា បាន​ដាក់ជនបរទេសប្រាំមួយ​រូប​​ក្នុង​បញ្ជីខ្មៅ និង ណែនាំ​​ឲ្យ​ស្ថានទូខ្មែរ​ទាំងអស់ នៅក្រៅប្រទេស កុំចេញ​ទិដ្ឋាការ​ឲ្យ​ជនបរទេស​ទាំងនោះ។ ក្នុង​លិខិតដដែលនោះ ក្រសួង​បង្គាប់ឲ្យ​បដិសេធការ​ផ្តល់​ទិដ្ឋាការ​ ដល់​ជនបរទេស​ឯទៀតដែរ ដែល​មាន​បំណង​គាំទ្រ ឬ ការ​ពារ​លោក សម រង្ស៊ី។

    អានបន្ត
  • មន្ត្រី​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌​ម្នាក់​រង​ការ​ចោទ​ថា រំលោភ​យក​ដី​ព្រៃ​អភិរក្ស​ជាង ១ម៉ឺន​ហិកតារ

    មន្ត្រី​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌​ម្នាក់​ រង​ការ​ចោទ​ថា​ បាន​រំលោភ​ដី​ព្រៃ​អភិរក្ស​ក្នុង​ខេត្ត​មណ្ឌលគិរី​ជាង​ ១ម៉ឺន​ហិកតារ បំប្លែង​ជា​សម្បត្តិ​បុគ្គល។ ការ​ចោទ​ប្រកាន់​នេះ​ ក្រោយ​ក្រុម​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​រក​ឃើញ​ ឯកសារ​ស្នើសុំ​កាន់កាប់​ដីធ្លី​ ដែល​ចុះ​ហត្ថលេខា​ដោយ​មេ​ភូមិ​ មេ​ឃុំ​ អភិបាល​ស្រុក​ និង​អភិបាល​ខេត្ត។ រី​ឯ​ក្រុម​ជនជាតិ​ជាតិ​ដើម​ភាគ​តិច​ព្រមាន​ថា នឹង​លើក​គ្នា​តវ៉ា ប្រសិន​បើ​អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​ជាតិ មិន​និរាករណ៍ ឬ​មោឃភាព​ឯកសារ​មិន​ប្រក្រតី​ទាំង​នោះ​ទេ។

    អានបន្ត
  • បទសម្ភាសន៍ VOA៖ លោក ឡូវឹនសល ​ថា​ ដល់​ពេល​ប្រើ​វិធានការ​ក្តៅ​ដាក់​លោក ហ៊ុន សែន

    កំណត់និពន្ធ៖ សភា​តំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​សេចក្តីស្នើច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​ដើម្បី​ដាក់​ទណ្ឌកម្ម​មន្ត្រី​កម្ពុជា​ណា​ ដែល​បាន​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យនិង​រំលោភ​សិទ្ធិ​មនុស្ស។ លោក អាឡាំង ឡូវឹនសល ​អ្នកតំណាងរាស្រ្ត​ប្រចាំ​រដ្ឋ​ កាលីហ្វញ៉ា​ នៃ​គណបក្ស​ប្រជាធិបតេយ្យ​និង​ជា​អ្នកគាំទ្រ​ច្បាប់​នេះ​ និង​បាន​បញ្ជាក់​ថា​ ការអត់ធ្មត់​របស់​សហរដ្ឋ​អាមេរិក​បាន​មកដល់​ទីបំផុត​ហើយ​ និង​ត្រូវ​តែ​ប្រើ​វិធានការ​ក្តៅ​លើលោក​ ហ៊ុន សែន​ និង​របប​របស់​លោក។ លោក ឡូវឹនសល បាន​ផ្តល់​បទសម្ភាស​ដល់​លោក ​ ម៉ែន គឹមសេង នៃ VOA។

    អានបន្ត
  • ​លោក សៅ សុខា ប្រកាស​យក​ឈ្នះ​ឲ្យ​បាន​លើ​អ្នក​ប្រព្រឹត្តិ​បទ​ល្មើស​ព្រៃ​ឈើ​

    លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈ​កម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាប​បទល្មើសធនធាន​ធម្មជាតិ នៅព្រឹក​ថ្ងៃព្រហស្បតិ៍នេះ បាន​ប្តេជ្ញាថា​នឹង​ចាត់​វិធានការ​យ៉ាងតឹងរ៉ឹងបំផុត ដើម្បី​យក​ឈ្នះឲ្យ​បាន​លើ​ អ្នក​ផ្សំគំនិត និងអ្នក​ប្រព្រឹត្តិ​បទល្មើស​ព្រៃឈើ។ តាម​លោក សៅ សុខា លោក​នឹង​មិន​អន់ឱន​ដាច់​ខាត​ គ្រប់​ជនល្មើស ជនសង្ស័យ និង​មន្ត្រី​ផ្សំគំនិត​ក្នុង​សំណុំ​រឿងបទល្មើសព្រៃឈើ។ ការ​លើកឡើង​របស់លោក សៅ សុខា បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ សមត្ថកិច្ច​កំពុងតាមស្វែងរកជនសង្ស័យ​ពាក់ព័ន្ធចំនួន ៩នាក់ទៀត ខណៈដែល​ឈើខុសច្បាប់​ចំនួន ១៧០០ម៉ែត្រគូប ត្រូវបង្ក្រាប​បាន និង​មាន​រថយន្ត​ល្មើសជាង ៤០​គ្រឿង ត្រូវបាន​ដកហូត ដោយ​ក្នុងនោះ ២៩គ្រឿង ត្រូវបាន​បំផ្លាញចោល។

    អានបន្ត
  • កម្ពុជា-វៀតណាម ​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះយោបល់​នយោបាយ

    កម្ពុជា និងវៀតណាម បានប្រជុំ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នយោបាយ​រវាង​កម្ពុជា-វៀតណាម លើកទី៦ នៅ​កម្ពុជា នៅព្រឹក​ថ្ងៃទី១៨ ខែ​កក្កដា ឆ្នាំ២០១៩ នៅទីស្ដីការ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។ ភាគីកម្ពុជា​ដឹកនាំ​ដោយ​លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការ និង​ភាគី​វៀតណាម ដឹកនាំ​ដោយ​លោកNguyen Quoc Dung អនុរដ្ឋមន្ត្រី​ការបរទេស វៀតណាម។

    អានបន្ត
  • ភាព​មិន​ច្បាស់​លាស់​នៃ EBA​៖ GMAC សុំ​ផ្អាក​ការ​ចរចា​លើ​អនុ​សញ្ញា​រួម​ថ្នាក់​វិស័យ​ជា​លើក​ទី២​

    ភាព​មិន​ច្បាស់​លាស់​នៃ EBA បាន​ធ្វើ​ឲ្យ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) បាន​សម្រេច​ផ្អាក​ការ​ចរចា​លើ​អនុ​សញ្ញា​រួម​ថ្នាក់​វិស័យ (TUS-CBA) ជា​លើក​ទី០២។ ការ​ចរចា​លើ​អនុ​សញ្ញា​រួម​ថ្នាក់​វិស័យ គឺ​ជា​ការ​ចរចា​មួយ​ដើម្បី​ស្វែង​រក​លទ្ធ​ភាព​ផ្តល់​ប្រាក់​ឈ្នួល​សមរម្យ​បន្ថែម​សម្រាប់​ក្រុម​កម្មករ​រោង​ចក្រ​កាត់​ដេរ ក្រៅ​ពី​ការ​ចរចា​ក្នុង​យន្ត​ការ​ត្រី​ភាគី​ដែល​ផ្តួច​ផ្តើម​ឡើង​ដោយ​រដ្ឋា​ភិបាល​។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ខេន លូ អគ្គ​លេខា​ធិការ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​បញ្ជាក់​ថា GMAC នៅ​រក្សា​ជំហរ​ការ​ចរចា​ប្រាក់​ឈ្នួល​ក្នុង​យន្ត​ការ​ត្រី​ភាគី​ដដែល​។

    អានបន្ត
  • លោក ស ខេង៖ ​បើ​គ្មាន​វិធាន​ការ​ទេ ជន​បរទេស​ដែល​កាន់​ឯកសារ​មិន​ប្រក្រតី នឹង​ទទួល​បាន​សញ្ជាតិ​ខ្មែរ ដោយ​គ្មាន​ព្រះ​រាជ​ក្រឹត្យ​

    លោក ស ខេង​ ឧប​នាយក​រដ្ឋ​មន្ត្រី​ និង​រដ្ឋ​មន្ត្រី​នៃ​ក្រសួង​មហា​ផ្ទៃ បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា ប្រសិន​ណា​ជា​គ្មាន​វិធាន​ការ​អ្វី ដើម្បី​ដោះ​ស្រាយ​បញ្ហា ដែល​ជន​បរទេស​កាន់​កាប់​ឯកសារ​មិន​ប្រក្រតី​ទេ​នោះ ជន​បរទេស​អាច​នឹង​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ដោយ​គ្មាន​ព្រះ​រាជ​ក្រឹត្យ។ ការ​ថ្លែង​របស់​លោក ស ខេង ដូច្នេះ ធ្វើ​ឡើង​ខណៈ​ដែល​លោក​ធ្វើ​ជា​អធិបតី​នៃ កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​លទ្ធ​ផល​ការងារ​ដក​ហូត​ឯកសារ​រដ្ឋ​បាល​កម្ពុជា​មិន​ប្រក្រតី​ ដែល​ជន​បរទេស​កាន់​កាប់​ប្រើ​ប្រាស់ នៅ​ក្រសួង​មហាផ្ទៃ​។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo