កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
អាជ្ញាធរខេត្តកំពង់ឆ្នាំងបិទកន្លែងផលិត និងចែកចាយស្រាស ក្រោយអ្នកភូមិ ៨នាក់បានស្លាប់
អាជ្ញាធរខេត្តកំពង់ឆ្នាំង សម្រេចបិទកន្លែងផលិត និងចែកចាយស្រាទូទាំងខេត្តជាបណ្ដោះអាសន្ន ក្រោយពីមានអ្នកភូមិ ៨នាក់បានពុលស្រាសស្លាប់ និងរងគ្រោះជាង ១៣០នាក់ផ្សេងទៀត។
អានបន្ត -
សាលាក្រុងភ្នំពេញ ផ្អាកកិច្ចប្រជុំស្ដីពីការរៀបចំទិវាសិទ្ធិមនុស្សជាមួយតំណាងសង្គមស៊ីវិល
អាជ្ញាធរសាលារាជធានីភ្នំពេញ សម្រេចផ្អាកកិច្ចប្រជុំពិភាក្សាស្តីពីការស្នើសុំប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ជាមួយតំណាងអង្គការសង្គមស៊ីវិល នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ដោយសារផ្ទុះជំងឺកូវីដ-១៩ ក្នុងសហគមន៍ ប៉ុន្តែសន្យាថា នឹងចេញសេចក្ដីជូនដំណឹងដល់ក្រុមអង្គការសង្គមស៊ីវិលក្នុងពេលឆាប់ៗ។
អានបន្ត -
លោក កឹម សុខា៖ ការបង្រួបបង្រួមគ្នាជាកាតព្វកិច្ចដែលអ្នកដឹកនាំគ្រប់រូបត្រូវធ្វើដើម្បីប្រយោជន៍ជាតិ
ថ្នាក់ដឹកនាំមួយរូបនៃអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលតុលាការដាក់ក្រោមការត្រួតពិនិត្យនៅឡើយនោះ បានលើកឡើងថា ការបង្រួបបង្រួមគ្នា និងការមិនសងសឹកគ្នា ជាកាតព្វកិច្ច និងកិត្តិយសរបស់ខ្មែរ ជាពិសេសថ្នាក់ដឹកនាំគ្រប់រូប ដើម្បីជាតិមាតុភូមិ និងពលរដ្ឋគ្រប់រូប។
អានបន្ត -
លោក ហ៊ុន សែន ចាត់ទុកព្រឹត្តិការណ៍ ២៨ វិច្ឆិកា ជាចំណុចដែលមានការបារម្ភធំបំផុតទាមទារឲ្យធ្វើប្រតិបត្តិការ «យ៉ាងលឿន និងទ្រង់ទ្រាយធំ»
សៀមរាបៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកការឆ្លងកូវីដជាលើកដំបូងចូលទៅក្នុងសហគមន៍ ដោយពុំទាន់រកឃើញប្រភពថាតើវាចេញមកពីណា «ជាចំណុចដែលយើងមានការបារម្ភធំបំផុត» ដែល «ទាមទារឱ្យយើងធ្វើប្រតិបត្តិការយ៉ាងលឿន និងទ្រង់ទ្រាយធំ» ខណៈលោកបានប្រកាសផ្តល់ថវិកាជាង ១០០០ លានរៀល ដើម្បីប្រើប្រាស់ក្នុងការផ្តល់ជូនគ្រួសារពលរដ្ឋក្រីក្រទូទាំងប្រទេសដែលកំពុងធ្វើចត្តាឡីស័ករយៈពេល ១៥ ថ្ងៃ និងសម្រាប់ផ្គត់ផ្គង់ទៅដល់មជ្ឈមណ្ឌលធ្វើចត្តាឡីស័ក។
អានបន្ត -
ថ្នាក់ដឹកនាំអតីតបក្សប្រឆាំងប្រកាសវិលចូលស្រុកជាថ្មីនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១
ថ្នាក់ដឹកនាំ អ្នកតំណាងរាស្រ្ត និងមន្រ្តីសាខាអតីតបក្សប្រឆាំងនៅក្រៅប្រទេសបានជួបប្រជុំគ្នាតាមអនឡាញរយៈពេល៣ថ្ងៃពីថ្ងៃទី២៧ដល់២៩ ខែវិច្ឆិកា ដើម្បីពិភាក្សា និង វាយតម្លៃពីស្ថានភាពនយោបាយនៅកម្ពុជា។ ថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិបានសម្រេចឱ្យមន្រ្តីរបស់ខ្លួនដែលមានឈ្មោះក្នុងដីកាហៅរបស់តុលាការចូលមកប្រទេសកម្ពុជាវិញ។ មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំអតីតបក្សប្រឆាំងក៏បានប្រកាសធ្វើមាតុភូមិនិវត្តនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១។ ប៉ុន្តែ គណបក្សកាន់អំណាចបានអះអាងថា បើពួកគេមកដល់ពេលណា អាជ្ញាធរនឹងអនុវត្តច្បាប់លើពួកគេភ្លាម។
អានបន្ត -
រដ្ឋបាលរាជធានីភ្នំពេញប្រកាសផ្តល់ថវិកាឧបត្ថម្ភដល់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា
រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្តល់ថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កនៅរាជធានីភ្នំពេញ ក្នុងមួយគ្រួសារចំនួន២ម៉ឺនរៀលក្នុងមួយថ្ងៃ រយៈពេល១៥ថ្ងៃ។
អានបន្ត -
ថ្នាក់ដឹកនាំបក្សប្រឆាំង ប្រកាសវិលចូលស្រុកជាថ្មីនៅដើមឆ្នាំ២០២១ ទោះជាតុលាការកោះហៅ
ភ្នំពេញ — ក្រុមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមួយចំនួនដែលត្រូវតុលាការរំលាយ បានប្រកាសអំពីផែនការវិលចូលស្រុក នៅដើមខែមករា ឆ្នាំ២០២១ ដើម្បីឲ្យទាន់សវនាការ ពាក់ព័ន្ធនឹងបទចោទប្រកាន់«រួមគំនិតក្បត់»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់បក្សប្រឆាំងនៅថ្ងៃអង្គារនេះ។
អានបន្ត -
ជនជាតិដើមភាគតិចព្នងជាង ២០០ គ្រួសារនៅស្រុកកោះញែក សុំឱ្យអាជ្ញាធរដកហូតដីព្រៃ ៥ ហិកតា ដែលត្រូវបានគេទន្ទ្រាន
មណ្ឌលគិរីៈ ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នងជាង ២០០ គ្រួសាររស់នៅភូមិអញ្ជ័រ ឃុំសុខសាន្ដ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ស្នើឱ្យអាជ្ញាធរជួយអន្តរាគមន៍ដកហូតដីព្រៃរបស់សហគមន៍ចំនួន ៥ ហិកតាដែលពួកគេចោទប្រកាន់ថា មានគេលួចធ្វើបណ្ណកម្មសិទ្ធិ ខណៈពលរដ្ឋបាននិងកំពុងអាស្រ័យផលនៅលើដីព្រៃនោះ។
អានបន្ត -
លោក កឹម សុខា ថា ការបង្រួបបង្រួមខ្មែរ គឺជាកាតព្វកិច្ច និងជាកិត្តិយសមេដឹកនាំខ្មែរគ្រប់រូប
លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានសេរសរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកនៅមុនការផ្សាយនេះបន្តិចថា ការបង្រួបបង្រួមខ្មែរ គឺជាកាតព្វកិច្ច និងជាកិត្តិយសរបស់ខ្មែរ ជាពិសេសរបស់អ្នកដឹកនាំគ្រប់រូប។ ការកម្ចាត់គ្នា «នាំឲ្យបាត់បង់ពេលវេលា និងធនធាន ដើម្បីបម្រើ ការពារ និងកសាងមាតុភូមិកម្ពុជា ដើម្បីខ្មែរទាំងអស់គ្នា»។
អានបន្ត -
រដ្ឋសភានឹងប្រមូលមនុស្សធ្វើតេស្តនៅរសៀលថ្ងៃនេះ ក្រោយតំណាងរាស្ត្រមួយរូបចាប់ដៃជាមួយមេពន្ធនាគារ
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឡូយ សុផាត បានឱ្យដឹងថា រូបលោកនិងសមាជិកក្រុមគ្រួសារដល់ទៅជាង៨០នាក់ កំពុងរក្សាខ្លួននៅដាច់ដោយឡែកតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល បន្ទាប់ពីរូបលោកបានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយមន្ត្រីក្រសួងមហាផ្ទៃដែលត្រូវបានធ្វើតេស្តរកឃើញឆ្លងជំងឺកូវីដ១៩។
អានបន្ត -
លោក ហ៊ុន សែន៖ យើងគ្រប់គ្រងកូវីដបានឬមិនបានអាស្រ័យលើ១៥ថ្ងៃខាងមុខ
ថ្លែងនៅក្នុងពិធីសម្ពោធការដ្ឋានស្ថាបនា និងកែលម្អផ្លូវចំនួន៣៨ខ្សែនៅខេត្តសៀមរាប នាព្រឹកថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថា ប្រសិនបើកម្ពុជា ទប់ស្កាត់មិនបានទាន់ពេលវេលាទេ នោះជាមហន្តរាយមួយរបស់ប្រទេសនេះ។ សម្រាប់ការឆ្លងក្នុងសហគមន៍ ដែលជាករណីបាត់ដាននៅពេលនេះ លោក ហ៊ុន សែន បញ្ជាក់ថាកម្ពុជាគ្រប់គ្រងបានឬមិនបាន គឺប្រទេសកម្ពុជាមានពេលចំនួន១៥ថ្ងៃទៅមុខ ចាប់ពីពេលនេះតទៅ ដែលនេះជាវិញ្ញាសារសាកល្បងដ៏ធំបំផុតរបស់កម្ពុជា។ កុំមើលស្រាលកូវីដ ជាការបន្ថែមរបស់ លោក ហ៊ុន សែន បន្ទាប់ពីលោកអះអាងថាតំណាងរាស្ត្រម្នាក់បានលាប់ជំងឺកូវីដ១៩ឡើងវិញ ក្រោយព្រឹត្តិការណ៍៣វិច្ឆិកា។
អានបន្ត -
ក្រសួងមហាផ្ទៃ បណ្តុះបណ្តាលមន្ត្រីជំនាញជិត ៣០០ នាក់អំពីសន្តិសុខបណ្តាញអ៊ីនធឺណិត
ភ្នំពេញៈ នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃបានបើកវគ្គបណ្ដុះបណ្ដាលតាមអនឡាញដល់មន្រ្តីជំនាញចំនួន ២៧២ រូបស្ដីពី «សន្តិសុខបណ្តាញអ៊ីនធឺណិត និងព័ត៌មាន» ក្រោយពីសង្កេតឃើញថា ទំនើបកម្មនៃបច្ចេកវិទ្យាបច្ចុប្បន្នអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ខណៈចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតមានការកើនឡើងខ្ពស់លើសពីចំនួនពលរដ្ឋខ្មែរសរុប។
អានបន្ត -
ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅចិន កំពុងប្រឈមបញ្ហាជាមួយអាជ្ញាធរមូលដ្ឋានខេត្តព្រះវិហារ
ជនជាតិដើមភាគតិចកួយមួយគ្រួសារ ក្នុងចំណោមជនជាតិដើមភាគតិចរាប់ពាន់គ្រួសារទៀតរស់នៅខេត្តព្រះវិហារ ដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុនស្ករអំពៅចិន បានបង្ហាញពីទុក្ខវេទនា និងភាពអយុត្តធម៌ជាច្រើនកើតឡើង ក្រោយពីរដ្ឋាភិបាលបានវិនិយោគដីឱ្យក្រុមហ៊ុនចិនហេងហ្វូ (Hengfu Group) ជាង ៤ម៉ឺនហិកតារកាលពីឆ្នាំ២០១១។ អ្នកភូមិស្ដីបន្ទោសអាជ្ញាធរមូលដ្ឋានថា មិនត្រឹមតែមិនយកចិត្តទុកដាក់ដោះស្រាយវិបត្តិធ្លីដីនេះទេ តែបែរធ្វើទុក្ខបុកម្នេញលើពលរដ្ឋណាដែលទាមទារដីស្រែរបស់ខ្លួនចិញ្ចឹមជីវិត។
អានបន្ត -
អ្នកនាំពាក្យបក្សកាន់អំណាចថា អ្នកពុលស្រាសល្មមនឹងស្លាប់ព្រោះហ៊ានយកថ្នាំសម្លាប់សត្វល្អិតលាយស្រាផឹក
អ្នកនាំពាក្យបក្សកាន់អំណាចថា អ្នកពុលស្រាសល្មមនឹងស្លាប់ព្រោះហ៊ានយកថ្នាំសម្លាប់សត្វល្អិតលាយស្រាផឹក។ ការលើកឡើងបែបនេះ ខណៈពលរដ្ឋស្លាប់ដោយសារពុលស្រាសនៅខេត្តកំពង់ឆ្នាំងបានកើនឡើងដល់ ៧នាក់ហើយ ក្នុងចំណោមអ្នកពុលសរុបចំនួន ១៣១នាក់។
អានបន្ត -
អឺរ៉ុប បន្តលើកពីបញ្ហាចាប់ខ្លួន ខណៈមន្ត្រីកម្ពុជាពន្យល់ច្បាស់ពីការអនុវត្តច្បាប់
ភ្នំពេញៈ សហភាពអឺរ៉ុបបន្តលើកពីការចាប់ខ្លួនសកម្មជនជាប់ពាក់ព័ន្ធនឹងអតីតបក្សប្រឆាំង ករណីលោក កឹម សុខា និងបញ្ហាផ្អាកប្រព័ន្ធអនុគ្រោះពន្ធEBA នៅក្នុងជំនួបទ្វេភាគីថ្ងៃចុងក្រោយតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ២៧ វិច្ឆិកាជាអ្វីដែលមន្ត្រីកម្ពុជាថាមិនមានអ្វីថ្មី ក៏ប៉ុន្តែបានពន្យល់តបវិញយ៉ាងច្បាស់ថា វាជាយន្តការអនុវត្តច្បាប់។ នេះបើតាមលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។
អានបន្ត -
លោក ស ខេង ប្រាប់ឱ្យមន្ត្រីពាក់ព័ន្ធ និងអភិបាលខេត្ត ជិះឧទ្ធម្ភាគចក្រពិនិត្យព្រៃឈើ
មណ្ឌលគិរី: លោក ស ខេង បានប្រាប់ឱ្យក្រសួងពាក់ព័ន្ធ និងអភិបាលខេត្តដែលសម្បូរទៅដោយព្រៃឈើជាពិសេសខេត្តមណ្ឌលគិរី ត្រូវជិះឧទ្ធម្ភាគចក្រចុះពិនិត្យស្ថានភាពព្រៃឈើ និងធនធានធម្មជាតិដែល «ជាទ្រព្យសម្បត្តិដូនតារបស់យើង» ឲ្យបានទៀងទាត់ ដោយមិនត្រូវពឹងតែទៅលើការជិះរថយន្ត ឬដើរមើលព្រៃឈើដែលគេកាប់បំផ្លាញនោះទេ។
អានបន្ត -
រដ្ឋាភិបាលចាប់ផ្ដើមគម្រោងកសាង និងកែលម្អផ្លូវក្រុងសៀមរាបតម្លៃ១៤០លានដុល្លារ
គម្រោងកសាង និងកែលម្អផ្លូវនានាប្រវែងសរុបជាង ១០០គីឡូម៉ែត្រនៅខេត្តសៀមរាប ត្រូវបានបើកដំណើរការនៅថ្ងៃនេះ ដោយរំពឹងថា ទីក្រុងទេសចរណ៍មួយនឹងក្លាយជាទីក្រុងឆ្លាតវៃ។
អានបន្ត -
សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្អាកសវនាការទាំងអស់ក្រោយផ្ទុះករណីឆ្លងកូវីដ១៩ចូលសហគមន៍
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្អាកសវនាការទាំងអស់ជាបណ្ដោះអាសន្ន បន្ទាប់ពីការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា ត្រូវបានរកឃើញនៅលើស្ត្រីជាភរិយានៃមន្ត្រីជាន់ខ្ពស់ពន្ធនាគារ។
អានបន្ត -
តុលាការក្រុងភ្នំពេញផ្អាកសវនាការអ្នកជាប់ឃុំ ២សប្ដាហ៍ ខណៈអាជ្ញាធរបិទបរិវេណពន្ធនាគារព្រៃស ផ្អាកឲ្យសាច់ញាតិចូលសួរសុខទុក្ខ
សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្អាកសវនាការ ចំពោះអ្នកកំពុងជាប់ឃុំក្នុងពន្ធនាគារប៉េហ្ស៊ី (PJ) និងពន្ធនាគារព្រៃស ឬហៅថា មណ្ឌលអប់រំកែប្រែទី១ និងទី២ រយៈពេល ២សប្ដាហ៍ ដោយសារឆ្មាំពន្ធនាគារ កំពុងតម្រូវឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ។ ជាមួយគ្នានេះ អាជ្ញាធរបានបិទបរិវេណពន្ធនាគារព្រៃស និងផ្អាក ឲ្យសាច់ញាតិចូលសួរសុខទុក្ខ ឬផ្ញើម្ហូបអាហារចូលក្នុងពន្ធនាគារ នៅកំឡុងពេល ឆ្មាំពន្ធនាគារ កំពុងធ្វើចត្តាឡីស័ក។
អានបន្ត -
កូវីដ១៩៖ក្រសួងអប់រំប្រកាសវ៉ាកងធំសាលារដ្ឋ និងឱ្យសាលាឯកជនផ្អាក២សប្តាហ៍លើកលែងតែសិស្សថ្នាក់ទី១២
នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ សិស្សានុសិស្សនៅទូទាំងប្រទេសកម្ពុជាបានប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឆ្នាំ២០១៩-២០២០ ដោយអនុវត្តតាមវិធានការសុវត្ថិភាពសុខភាព និងការណែនាំរបស់ក្រសួងសុខាភិបាល។ ប៉ុន្តែ នៅថ្ងៃនេះដែរ ក្រសួងអប់រំ បានប្រកាសបញ្ចប់ឆ្នាំសិក្សា២០១៩-២០២០ និងបានសម្រេចឱ្យសាលាឯកជនទាំងអស់ផ្អាកសកម្មភាពបង្រៀនរយៈពេល២សប្តាហ៍ ដើម្បីចូលរួមការពារការឆ្លងជំងឺកូវីដ១៩ទៅក្នុងសហគមន៍បន្ថែមទៀត។
អានបន្ត