កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.457
-
តុលាការសម្រេចចោទប្រកាន់យុវជន គង់ រៃយ៉ា ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ក្រោយការសាកសួររយៈពេលពីរថ្ងៃ
តុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី ១១ កក្កដា នេះ បានសម្រេចចោទប្រកាន់យុវជនឈ្មោះ គង់ រ៉ៃយ៉ា ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ខណៈដែលយុវជនម្នាក់ទៀតឈ្មោះ សួង នាគព័ន្ធ ដែលត្រូវបានអាជ្ញាធរកម្ពុជាឃាត់ខ្លួនកាលពីថ្ងៃទី ១០ កក្កដា នឹងត្រូវបញ្ជូនទៅកាន់តុលាការនៅរសៀលថ្ងៃទី១១ កក្កដានេះ។ ភ្លាមៗនេះ អតីតគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស អាជ្ញាធរទីក្រុងភ្នំពេញ និងបានទាមទារឲ្យដោះលែងយុវជនទាំងពីរនាក់ជាបន្ទាន់។
អានបន្ត -
លោក គួច ចំរើន ប្រាប់ពីបញ្ហាប្រឈមក្នុងខេត្តព្រះសីហនុ ទៅកាន់ឯកអគ្គរដ្ឋទូតចិន
នាព្រឹកថ្ងៃថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចូលជួបសម្តែងការគួរសមលោក Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា។
អានបន្ត -
កម្ពុជាលុបចោលផែនការបង់ប្រាក់នៅគុកដូចសណ្ឋាគារ
លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ទុកមជ្ឈមណ្ឌលឃុំឃាំងថ្មី ដូចជា សណ្ឋាគារ ហើយកាលពីពេលមុន លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានហៅមជ្ឈមណ្ឌលឃុំឃាំងថ្មីនោះថា «ជាគុកផ្កាយ៥»។
អានបន្ត -
រដ្ឋាភិបាល មិនមានវិធានការទូទាត់សំណងចំពោះម្ចាស់ជ្រូក ដែលឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកទេ!
តំណាងរដ្ឋាភិបាល និងមន្ត្រីជំនាញ បានលើកឡើងថា រដ្ឋាភិបាលមិនមានគោលការណ៍ទទួលខុសត្រូវចំពោះការខាតបង់ប្រាក់កាស របស់ពលរដ្ឋដែលចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ ក្នុងអំឡុងពេលយុទ្ធនាការបង្ក្រាបការឆ្លងរាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកនោះទេ។ នេះគឺជាការលើកឡើងក្នុងសន្និសីទកាសែត រៀបចំដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នាទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
អានបន្ត -
លិខិតចំហជូនបណ្ឌិត កែម ឡី ក្នុងថ្ងៃខួបគម្រប់ ៣ឆ្នាំ
ក្នុងឱកាសខួប ៣ឆ្នាំនៃមរណភាពបណ្ឌិត កែម ឡី នេះ ដូចរៀងរាល់ឆ្នាំដែរ លោក ជុន ច័ន្ទបុត្រ សរសេរលិខិតចំហជូន បណ្ឌិត កែម ឡី។ កាលនៅមានជីវិត បណ្ឌិត កែម ឡី តែងតាមដានស្ថានការណ៍នៅប្រទេសកម្ពុជា យ៉ាងយកចិត្តទុកដាក់ ហើយតែងចែករំលែកនូវទស្សនៈ និងការវិភាគរបស់លោក ដល់ពលរដ្ឋខ្មែរ ទុកជាការត្រិះរិះពិចារណា។ ជាការតបស្នងសងគុណ លោក ជុន ច័ន្ទបុត្រ សរសេរលិខិតរៀបរាប់ដោយត្រួសៗ ពីស្ថានការណ៍នៃប្រទេសជាតិ អានជូនលោកវិញម្ដង។
អានបន្ត -
សកម្មជនបរិស្ថានជំរុញឱ្យចាប់ខ្លួនឧកញ៉ាជាឧក្រិដ្ឋជនជួញដូរឈើខុសច្បាប់ដុះស្លែជាច្រើនទៀត
មន្ត្រីសង្គមស៊ីវិល និងសកម្មជនបរិស្ថាន ជំរុញឱ្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ អនុវត្តច្បាប់ដល់ក្រុមឧកញ៉ាគ្រាក់ៗមួយចំនួនទៀត ដែលជាឧក្រិដ្ឋជន រត់ពន្ធឈើឆ្លងដែន ដុះស្លែនៅខេត្តភាគឦសាន។ ការលើកឡើងនេះ ក្រោយពីគណៈកម្មការមួយនេះ បានចាប់ខ្លួនឧកញ៉ា ស៊ឹង សំអុល និងអ្នកបើកបររថយន្តបម្រើឱ្យមធ្យោបាយដឹកជញ្ជូនឈើ ៣នាក់ទៀត កាលពីថ្ងៃទី៩ កក្កដា។
អានបន្ត -
តុលាការសម្រេចឃុំខ្លួនយុវជន គង់ រៃយ៉ា និងបន្តសាកសួរយុវជន កែម ឡីនិយម ម្នាក់ទៀត
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនយុវជន កែម ឡីនិយម ម្នាក់ឈ្មោះ គង់ រ៉ៃយ៉ា រឿង បង្ហោះហ្វេសប៊ុក (Facebook) លក់អាវយឺតមានពាក្យបណ្តាំ និងរូបរបស់បណ្ឌិត កែម ឡី។ ចំណែក យុវជន កែម ឡីនិយម ម្នាក់ទៀតឈ្មោះ សួង នាគព័ន្ធ ខាងតុលាការ នឹងបន្តសាកសួរថែមទៀត ជុំវិញករណីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី និងកាន់ខិត្តប័ណ្ណអំពាវនាវឲ្យបញ្ឈប់ ការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់។ មន្ត្រីសិទ្ធិមនុស្ស និងអ្នកច្បាប់ យល់ថា ការចាប់ខ្លួន និងការ ចោទប្រកាន់លើយុវជនទាំងពីរនាក់នេះ មិនសមទំនងនោះឡើយ ព្រោះសកម្មភាពរបស់ពួកគេ មិនមែនជារឿងខុសច្បាប់នោះទេ។
អានបន្ត -
អាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនមនុស្សប្រាំពីរនាក់ក្នុងការប្រារព្ធខួបបាញ់់សម្លាប់លោក កែម ឡី
អ្នកគាំទ្រលោកបណ្ឌិត កែម ឡី ចំនួនប្រាំពីររូបត្រូវចាប់ខ្លួនដោយអាជ្ញាធរក្រុងភ្នំពេញ ដោយសារពួកគេបានធ្វើពិធីរំឭកខួបទី៣ឆ្នាំនៃការបាញ់សម្លាប់អ្នកវិភាគនយោបាយរូបនេះ ក្នុងនោះអ្នកគាំទ្រម្នាក់ត្រូវបញ្ជូនទៅកាន់តុលាការដើម្បីធ្វើការចោទប្រកាន់។
អានបន្ត -
លោកកែម ឡី ត្រូវបានចងចំាចំពោះការបំផុសស្មារតីសង្គមនិងភាពក្លាហាន
បើទោះបីលោកកែម ឡី ជាមនុស្សគ្មានឋានៈខ្ពង់ខ្ពស់នៅក្នុងស្ថាប័នរដ្ឋ ប៉ុន្តែពិធីបុណ្យសពរបស់លោកមានមនុស្សជាច្រើនម៉ឺននាក់បានចូលរួមដង្ហែរតាំងពីរាជធានីភ្នំពេញរហូតដល់កន្លែងបញ្ចុះសពនៅស្រុកកំណើតក្នុងខេត្តតាកែវ។
អានបន្ត -
កម្រងរូបភាព៖ អាជ្ញាធររារាំងការរំឭកខួបលោកកែមឡីនៅស្តុបបូកគោ
កងកម្លាំងនគរបាល និងសន្តិសុខរបស់សាលារាជធានីភ្នំពេញ បានពង្រាយគ្នាពេញស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច
អានបន្ត -
ឆ្នាំ២០១៩៖ កម្ពុជារឹបអូសសាច់ប្រាក់នាំចូលខុសច្បាប់ជាង១០លានដុល្លារពីជនបរទេស
កាលពីល្ងាចម្សិលមិញ មន្រ្តីគយ នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ បានចាប់ខ្លួនជនជាតិចិន៣នាក់ ដោយសារនាំលុយចូលចំនួន៩០ម៉ឺនដុល្លារ ដោយគ្មានប្រភពច្បាស់លាស់។ នេះជាករណីរឹបអូសសាច់ប្រាក់នាំចូលខុសច្បាប់ផ្ទួនៗគ្នា បន្ទាប់ពីចាប់ខ្លួនជនជាតិកូរ៉េ២នាក់ ជាមួយនឹងប្រាក់ជាង២លានដុល្លារនៅព្រលានយន្តហោះខេត្តសៀមរាបកាលពីថ្ងៃទី៧ខែកក្កដា។ ជាតុល្យការធ្វើឲ្យចំនួនទឹកប្រាក់ដែលរឹបអូសបានកើនឡើងដល់ជាង១០លានដុល្លារអាមេរិក ក្នុងការបង្រ្កាបការនាំចូលលុយខុសច្បាប់នៅពាក់កណ្តាលឆ្នាំនេះ។
អានបន្ត -
តុលាការចេញដីកាកោះហៅមេធាវីសម្តេច ស ខេង ចំនួន៣នាក់ ឱ្យចូលបំភ្លឺ
តុលាការចេញដីកាកោះហៅមេធាវីចំនួន៣នាក់ (មេធាវី ពេជ្រ សូរិយា, ចៅ ប៊ុនហួន, ហាក់ សៀកលី) តំណាងដោយអាណត្តិរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលបំភ្លឺនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ ពាក់ព័ន្ធករណីប្តឹងលោក សម រង្ស៊ី អំពីមរណភាពលោកហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ។
អានបន្ត -
ខួប៣ឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី៖ យុវជន៣នាក់ត្រូវបានឃាត់ខ្លួន ខណៈសកម្មភាពផ្សេងទៀតត្រូវបានរារាំង
ថ្ងៃទី ១០ កក្កដា ឆ្នាំ ២០១៩នេះ គឺជាខួបគម្រប់៣ឆ្នាំនៃឃាតកម្មបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយនិងសង្គមដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា។ ដូចការគ្រោងទុក មេដឹកនាំសហជីពនិងអង្គការសង្គមស៊ីវិលមួយចំនួនដែលអះអាងថា ជាមិត្តភ័ក្តិជិតស្និទរបស់លោក កែម ឡី បានមកជួបជុំគ្នាដាក់កម្រងផ្កានៅក្នុងហាងស្តាម៉ាតកាល់តិច (Star Mart Caltex) ស្តុបបូកគោ ប៉ុន្តែត្រូវបានអាជ្ញាធរហាមឃាត់។ ទន្ទឹមគ្នានេះ យុវជន៣នាក់ ត្រូវបានឃាត់ខ្លួននៅថ្ងៃនេះ ខណៈមុនមួយថ្ងៃនៃការប្រារព្ធខួបនេះ យុវជន៤នាក់ក៏ត្រូវបានឃាត់ខ្លួនផងដែរ។
អានបន្ត -
ស្នងការក្រុងភ្នំពេញបញ្ជូនយុវជន គង់ រ៉ៃយ៉ា ទៅតុលាការរឿងលក់អាវបណ្ឌិតកែម ឡី
ស្នងការនគរបាលរាជធានីភ្នំពេញ សម្រេចបញ្ជូនសកម្មជនបក្សប្រឆាំងគឺយុវជន គង់ រ៉ៃយ៉ា ទៅតុលាការ បន្ទាប់ពីឃាត់ខ្លួនកាលពីថ្ងៃទី៩ ខែកក្កដា ពាក់ព័ន្ធករណីលោកបង្ហោះហ្វេសប៊ុក (Facebook) លក់អាវមានរូបបណ្ឌិត កែម ឡី។ សង្គមស៊ីវិល ចាត់ទុកចំណាត់ការរបស់អាជ្ញាធរ ជាការរំលោភច្បាប់ និងជំរុញឱ្យអាជ្ញាធរ គួរតែព្យាយាមស្វែងរកអ្នកពាក់ព័ន្ធដែលសម្លាប់បណ្ឌិត កែម ឡី វិញ។
អានបន្ត -
មន្ត្រីបក្សសង្គ្រោះជាតិ ប្តេជ្ញាវិលចូលកម្ពុជាវិញ ទោះបីជាមានការគំរាមជាបន្តបន្ទាប់
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិថា នៅពេលណាដែលអ្នកប្រជាធិបតេយ្យរងគ្រោះ គឺអ្នកប្រជាធិបតេយ្យដទៃទៀតសាមគ្គីគ្នាជាក្រុមគ្រួសារតែមួយ។ លោកស្រីបន្ថែមថា អ្នកទាំងនោះមិនព្រួយបារម្ភនឹងការគំរាមកំហែងទេ ប៉ុន្តែពួកគេរឹតតែត្រូវចូលរួមជួយថែមទៀត។
អានបន្ត -
អាជ្ញាធរខណ្ឌចំការមនប្រើហិង្សាលើក្រុមស្ត្រីមានជម្លោះដីខេត្តកោះកុង នៅមុខស្ថានទូតចិន
ក្រុមស្ត្រី ១៥នាក់ តំណាងឱ្យពលរដ្ឋមានជម្លោះដីធ្លី ៧៧គ្រួសារ នៅខេត្តកោះកុង រងអំពើហិង្សាពីក្រុមសន្តិសុខខណ្ឌចំការមន ខណៈពួកគាត់បន្តការតវ៉ារកដំណោះស្រាយ នៅមុខស្ថានទូតចិន។ សង្គមស៊ីវិលយល់ថា ដំណោះស្រាយសម្រាប់ពលរដ្ឋមានវិវាទដីធ្លីពិតជាមាន ប្រសិនបើក្រសួងបរិស្ថាន និងក្រសួងរៀបចំដែនដី មានឆន្ទៈរួមគ្នាដោះស្រាយបញ្ចប់ករណីដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ នៅក្នុងខេត្តកោះកុង។
អានបន្ត -
លោក សម រង្ស៊ី ហៅលោកស ខេង ទៅតតាំងក្តីគ្នានៅតុលាការបារាំង
ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ លោកសម រង្ស៊ី នៅថ្ងៃចន្ទម្សិលមិញនេះ បានចេញមកបបួលលោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជាឱ្យទៅប្តឹងប្តល់គ្នាជាមួយរូបលោកនៅតុលាការស្រុកបារាំង។ តុលាការបារាំងដែលលោកសម រង្ស៊ី ចាត់ទុកថា ជាតុលាការឯករាជ្យ និង យុត្តិធម៌។ ប៉ុន្តែការបបួលនេះ ធ្វើឡើងក្រោយពីលោកស ខេង បានដាក់ពាក្យប្តឹងលោកសម រង្ស៊ី ទៅកាន់តុលាការនៅកម្ពុជារួចទៅហើយ ដោយទាមទារសំណងជំងឺចិត្តដល់ទៅ១លានដុល្លារអាមេរិក។
អានបន្ត -
អង្គការក្រៅរដ្ឋាភិបាលអំពាវនាវជាថ្មីឲ្យរដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មាការស៊ើបអង្កេតករណីបាញ់សម្លាប់ លោក កែម ឡី
មួយថ្ងៃមុនខួបបីឆ្នាំនៃការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី នៅថ្ងៃទី១០ខែកក្កដា អង្គការជាតិនិងអន្តរជាតិចំនួន២៤ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវជាថ្មីឲ្យរដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មាការស៊ើបអង្កេតលើករណីបាញ់សម្លាប់ លោក កែម ឡី។ ជាគណៈកម្មាការស៊ើបអង្កេតឯករាជ្យ និងមិនលម្អៀង ដើម្បីរកយុត្តិធម៌ ពេញលេញដល់លោក កែម ឡី។ ភ្លាមៗអ្នកនាំពាក្យរដ្ឋាភិបាលលើកឡើងថា ការបង្កើតគណៈកម្មការណាមួយនោះជារឿងមិនអាចទៅរួច។
អានបន្ត -
អង្គការសិទ្ធិមនុស្សធំៗ២៤អំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យទៅលើឃាតកម្មលោកកែម ឡី
មួយថ្ងៃមុនដល់ខួបគម្រប់បីឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិតកែម ឡី អង្គការឃ្លាំមើល និងការពារសិទ្ធិមនុស្សធំៗចំនួន២៤ បានស្នើឲ្យអាជ្ញាធរកម្ពុជា បើកការស៊ើបអង្កេតឯករាជ្យមួយ ទៅលើឃាតកម្មអ្នកវិភាគរូបនេះ។
អានបន្ត -
លោក ហ៊ុន សែន ប្រាប់អ្នករិះគន់ឱ្យឈប់ធ្វើនយោបាយរង់ចាំលោកស្លាប់
«ខ្ញុំសូមអរគុណចំពោះជនរួមជាតិដែលជូនពរដល់ខ្ញុំនិងបារម្មណ៍អំពីសុខភាពរបស់ខ្ញុំ។ខ្ញុំសូមជម្រាបជូនថា បន្ទាប់ពីការព្យាបាលដោយយកចិត្តដាក់ពីសំណាក់គ្រូពេទ្យក្នុងចន្លោះម៉ោង២ទៅម៉ោង៣ទៀបភ្លឺម៉ោងសឹង្ហបូរីគ្រូពេទ្យបានដោះស្រាយដោយជោគជ័យនូវកន្លែងគ្រេចស្មាស្តាំ។...»
អានបន្ត