កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
សហជីពរំពឹងថា ការវាយតម្លៃ និងដាក់លក់សម្ភារៈក្នុងរោងចក្រ ២កន្លែងនៅក្រុងតាខ្មៅនឹងអាចដោះស្រាយបញ្ហាជូនកម្មករបាន
នៅសល់ ៣ថ្ងៃទៀត ក្រុមហ៊ុនអចលទ្រព្យអន្តរជាតិមួយ នឹងបញ្ចប់ការវាយតម្លៃ និងដាក់ឲ្យដេញថ្លៃសម្ភារៈជាច្រើនក្នុងរោងចក្រចំនួនពីរនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលមានវិវាទការងារអូសបន្លាយជិត ១ឆ្នាំ រវាងកម្មករជាង ១ពាន់នាក់ និងថៅកែចិនហុងកុង។ មន្ត្រីសហជីព និងកម្មកររំពឹងថា លទ្ធផលដែលចេញពីការលក់ទ្រព្យសម្បត្តិទាំងអស់នោះ អាចដោះស្រាយបញ្ចប់បញ្ហាការងារជូនកម្មករបាន។
អានបន្ត -
លោកសំ សុគង់ នឹងស្នើឱ្យតុលាការអន្តរាគមន៍ផ្តល់សុពលភាពលិខិតឆ្លងដែនដល់មន្រ្តីជាន់ខ្ពស់អតីតបក្សក្នុងសប្តាហ៍នេះ
តាមគម្រោង គឺនៅថ្ងៃ២៥ ខែវិច្ឆិកាខានស្អែកនេះ តុលាការក្រុងភ្នំពេញនឹងបើកសវនាការលើមន្រ្តីជាន់ខ្ពស់អតីតបក្សប្រឆាំង៩រូបដោយចោទប្រកាន់លើសំណុំរឿង «ឧបឃាត»ឬ «ប៉ុនប៉ងធ្វើរដ្ឋប្រហារ»។ ប៉ុន្តែពួកគេទាំង៩រូបនេះ សុទ្ធតែកំពុងស្នាក់នៅឯបរទេស ខណៈដែលលិខិតឆ្លងដែនរបស់ពួកគេក៏ត្រូវបានក្រសួងមហាផ្ទៃកម្ពុជាបញ្ចប់សុពលភាពថែមទៀត។ លោកសំ សុគង់ មេធាវីការពារក្តីឱ្យមន្រ្តីអតីតបក្សប្រឆាំងបានអះអាងថា លោកនឹងដាក់ពាក្យស្នើសុំទៅកាន់តុលាការដើម្បីអន្តរាមន៍ឱ្យមានការផ្តល់សុពលភាពលិខិតឆ្លងដែនដល់ពួកគេវិញនៅក្នុងសប្តាហ៍នេះ។
អានបន្ត -
នាយករដ្ឋមន្ត្រី កាត់ដីដែនគម្របព្រៃឈើជាង៤៤ហិកតានៅខេត្តព្រះសីហនុ ឱ្យសាច់ញាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចកាត់ផ្ទៃដីជាង៤៤ហិកតា ស្ថិតក្នុងដែនគម្របព្រៃឈើ ២០០២ នៅខេត្តព្រះសីហនុ ឱ្យកូនស្រីរបស់លោកចំនួន២នាក់និងមន្ត្រីមួយចំនួនទៀត ដើម្បីកាន់កាប់ជាកម្មសិទ្ធិ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលថា ដីនោះសាច់ញាតិនាយករដ្ឋមន្ត្រីកាន់កាប់យូរឆ្នាំមកហើយ។
អានបន្ត -
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្នុងស្រុករក្សាជំហរចូលបំភ្លឺនៅតុលាការថ្ងៃទី២៦ វិច្ឆិកាខាងមុខ
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្នុងស្រុកដែលត្រូវតុលាការចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនោះអះអាងថា ពួកគេមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់ទេ និងរក្សាជំហរទៅបំភ្លឺតាមដីកាតុលាការនៅថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខ។ មេធាវីការពារក្ដីថា ពេលនេះមានមនុស្សជាង៥០ហើយមកពឹងឱ្យការពារក្នុងសំណុំរឿងនេះ។
អានបន្ត -
រោងចក្របិទទ្វារមានប្រហែលឆ្នាំមុន តែអ្នកបាត់បង់ការងារកើនតិចតួច
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា មានរោងចក្រជាង ១០០ ក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរបានបិទលែងដំណើរការក្នុងរយៈពេល ៩ ខែឆ្នាំនេះ ដែលតួលេខនេះគឺប្រហែលគ្នានឹងឆ្នាំមុនដែរដោយសារមានការទប់ស្កាត់ពីរដ្ឋាភិបាល ក៏ប៉ុន្តែចំនួនកម្មករដែលបាត់បង់ការងារបានកើនឡើងបន្តិចបន្តួច។
អានបន្ត -
ព្រះមហាក្សត្រ ប្រកាសឱ្យប្រើច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្
ភ្នំពេញៈ ព្រះមហាក្សត្របានប្រកាសឱ្យប្រើច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដើម្បីចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ និងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ និងបានកំណត់ច្បាស់លាស់អំពីការគ្រប់គ្រង និងទប់ស្កាត់បទល្មើសសម្អាតប្រាក់ និងអំពើពុករលួយ។
អានបន្ត -
រដ្ឋាភិបាលច្រានចោលសំណើសុំលុបបទចោទ«ញុះញង់»ពីក្រមព្រហ្មទណ្ឌ
ភ្នំពេញ — ដោយប្រតិកម្មនឹងការរិះគន់ដែលថាបទញុះញង់ក្នុងក្រមព្រហ្មទណ្ឌកម្ពុជា បានក្លាយជាឧបករណ៍រឹតត្បិតសិទ្ធិពលរដ្ឋ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានបកស្រាយថា បទចោទព្រហ្មទណ្ឌនេះ មិនមានគោលដៅបិទសិទ្ធិពលរដ្ឋទេ តែជាការការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។
អានបន្ត -
មេធាវីបារម្ភពីការឆ្លងជំងឺកូវីដ១៩ អំឡុងពេលសកម្មជន CNRP ជិត១៥០នាក់ចូលបំភ្លឺក្នុងថ្ងៃតែមួយ
មេធាវីការពារក្តីឱ្យសកម្មជននិងថ្នាក់ដឹកនាំបក្សប្រឆាំង លោក សំ សុគង់ និយាយថា លោកព្រួយបារម្ភពីវិធានការការពារកូវីដ១៩ ខណៈកូនក្តីជិត១៥០នាក់ត្រូវបានតុលាការចេញដីកាបង្កាប់ឱ្យចូលបំភ្លឺតែមួយថ្ងៃ ពាក់ព័ន្ធនឹងបទចោទ«ចូលរួមគំនិតក្បត់»។
អានបន្ត -
អាជ្ញាធរលើកពេលធ្វើបុណ្យខួប១០ឆ្នាំ នៃការជាន់គ្នាស្លាប់នៅកោះពេជ្រ ដោយសារវិបត្តិកូវីដ-១៩
ជនរងគ្រោះ សោកស្ដាយចំពោះអាជ្ញាធររាជធានីភ្នំពេញក្នុងការលើកពេលធ្វើបុណ្យខួប ១០ឆ្នាំ នៃព្រឹត្តិការណ៍ជាន់គ្នាស្លាប់ នៅស្ពានពេជ្រ ដោយសារហេតុផលវិបត្តិជំងឺកូវីដ១៩ (Covid-19)។ សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាល ធ្វើបុណ្យខួបនេះ ឲ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ និងត្រូវអញ្ជើញសាច់ញាតិរបស់ជនរងគ្រោះមកចូលរួមផង។
អានបន្ត -
មេធាវីថា ដីកាកោះហៅមនុស្សជាង១០០នាក់ ក្នុងរយៈពេលខ្លីធ្វើឲ្យពិបាកក្នុងការត្រៀមខ្លួន
មេធាវីការពារឱ្យមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ ប្រាប់ថា ការដែលតុលាការចេញដីកាកោះហៅពួកគាត់មានចំនួនច្រើន យ៉ាងហោចណាស់១២៥នាក់ក្នុងរយៈខ្លីបែបនេះ ធ្វើឱ្យមេធាវីនិងកូនក្ដីជួបការពិបាកក្នុងការរៀបចំខ្លួនដើម្បីចូលរួមសវនាការ នៅថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខ។ ទន្ទឹមនេះមន្ត្រីបក្សប្រឆាំងនិងអ្នកធ្វើការងារសង្គមដែលត្រូវតុលាការកោះហៅថា នឹងចូលបំភ្លឺទោះគ្មានជំនឿនឹងទទួលបានយុត្តិធម៌ពីតុលាការក្ដី។
អានបន្ត -
សកម្មជនបរិស្ថានចង់ឲ្យរដ្ឋាភិបាលបើកចំហព័ត៌មានពីក្រុមហ៊ុនណាហ្គា ខប វិនិយោគនៅសៀមរាប
សកម្មជនស្រលាញ់បរិស្ថាន និងធនធានធម្មជាតិ ចង់ឲ្យរដ្ឋាភិបាល លុបចោលគម្រោងផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនណាហ្គា ខប (NAGA CORP) វិនិយោគខ្នាតធំក្នុងតំបន់អង្គរក្រុងសៀមរាប។ សកម្មជនរូបនេះ យល់ថា រដ្ឋាភិបាលកំពុងសាងកំហុសម្ដងហើយម្ដងទៀត ក្នុងការឃុបឃិតគ្នា ដោយមិនផ្ដល់ព័ត៌មានឲ្យបានទូលំទូលាយពីការផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនបរទេសវិនិយោគ ដោយគ្មានតម្លាភាព និងប៉ះពាល់ដល់សោភ័ណភាព តំបន់បេតិកភណ្ឌជាតិ ដើម្បីប្រយោជន៍របស់បក្សពួក និងប្រយោជន៍បរទេស។
អានបន្ត -
កម្ពុជារំលឹកខួប១០ឆ្នាំនៃព្រឹត្តិការណ៍រត់ជាន់គ្នាស្លាប់នៅកោះពេជ្រ ក្នុងសភាស្ងប់ស្ងាត់
ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គឺជាខួបគម្រប់១០ឆ្នាំគត់នៃព្រឹត្តិការណ៍រត់ជាន់គ្នាស្លាប់នៅលើស្ពានកោះពេជ្រនៅយប់ចុងក្រោយនៃពិធីបុណ្យអុំទូកកាលពីឆ្នាំ២០១០។ ព្រឹត្តិការណ៍រត់ជាន់គ្នាស្លាប់នៅលើស្ពានកោះពេជ្រកាលពី១០ឆ្នាំមុន ដែលបានបណ្តាលអោយមនុស្ស៣៥៣នាក់ស្លាប់បាត់បង់ជីវិត និងជាង៤០០នាក់បានរងរបួស។
អានបន្ត -
អាជ្ញាធរខេត្តកំពតដោះលែងសកម្មជនបក្សប្រឆាំងម្នាក់វិញ ក្រោយចាប់ខ្លួនសាកសួរ៥ម៉ោងដោយគ្មានមូលហេតុ
អាជ្ញាធរក្នុងខេត្តកំពត ដោះលែងសមាជិកបក្សប្រឆាំងម្នាក់នៅស្រុកឈូក ឲ្យមានសេរីភាពវិញ ក្រោយចាប់ខ្លួនសាកសួរ ៥ម៉ោង ដោយគ្មានដីកា និងគ្មានមូលហេតុច្បាស់លាស់។
អានបន្ត -
កសិករនៅខេត្តបាត់ដំបងត្អូញត្អែរអំពីតម្លៃស្រូវចុះថោកលក់មិនបានប្រាក់កម្រៃ
ប្រជាកសិករនៅខេត្តបាត់ដំបងអះអាងថា តម្លៃស្រូវចុះថោកជាបន្តបន្ទាប់ ធ្វើឲ្យពួកគាត់លក់កសិផលមិនបានប្រាក់កម្រៃចំណេញសម្រាប់ដោះស្រាយជីវភាពគ្រួសារឡើយ។ កសិករទាំងនោះកំពុងខ្វល់ខ្វាយខ្លាចដាច់ស្បៀងអាហារនៅពេលខាងមុខ ហើយគ្មានប្រាក់សងធនាគារដែលបានខ្ចីគេធ្វើដើមទុនដាំដុះកាលពីរដូវវស្សា។ មន្ត្រីសង្គមស៊ីវិលយល់ថា រឿងនេះដោយសារខ្វះការយកចិត្តទុកដាក់ពីរដ្ឋាភិបាល។
អានបន្ត -
អង្គការជាតិ និងអន្តរជាតិស្នើឱ្យរបបភ្នំពេញលុបចោលបទញុះញង់ចេញពីក្រមព្រហ្មទណ្ឌ
អង្គការជាតិ និងអន្តរជាតិអំពាវនាវដល់របបលោក ហ៊ុន សែន លុបចោល ឬកែប្រែបទចោទញុះញង់ ដែលមាននៅក្នុងក្រមព្រហ្មទណ្ឌ ដើម្បីឱ្យស្របនឹងគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ។ សំណើនេះ ធ្វើឡើងដោយសារបទញុះញង់នេះ កំពុងក្លាយជាឧបករណ៍យ៉ាងមានប្រសិទ្ធភាពរបស់អាជ្ញាធរក្នុងការបង្ក្រាបលើសំឡេងរិះគន់ និងសំឡេងប្រឆាំងនៅកម្ពុជា។
អានបន្ត -
ក្រុមស្ត្រីភរិយាសកម្មជនបក្សប្រឆាំងបន្តការតវ៉ារបស់ពួកគេនៅថ្ងៃសុក្រនេះ
ក្រុមស្ត្រីនិងសាច់ញាតិរបស់សកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំ បានបន្តការប្រមូលផ្ដុំរបស់ពួកគេជាថ្មីទៀតនៅថ្ងៃសុក្រនៅឯមុខព្រះបរមរាជវាំង ដើម្បីស្វែងរកព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រឱ្យជួយដល់ស្វាមីរបស់ពួកគេ។
អានបន្ត -
ក្រសួងសុខាភិបាលអនុញ្ញាតឱ្យមន្ទីរសម្រាកព្យាបាល លី ស្រីវីណា បើកព្យាបាលអ្នកជំងឺឡើងវិញ
អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន អះអាងថា ការសម្រេចឱ្យមន្ទីរសម្រាកព្យាបាល លី ស្រីវីណា បើកដំណើរការឡើងវិញបន្ទាប់ពីត្រូវបានបិទមួយរយៈនោះ គឺអាស្រ័យទៅលើលក្ខខណ្ឌនិងកិច្ចសន្យាត្រឹមត្រូវ។
អានបន្ត -
សហជីព៖ កម្ពុជា អាចពិបាកទទួលបានប្រព័ន្ធអនុគ្រោះពន្ធពីអង់គ្លេសដោយសាររឿងសិទ្ធិមនុស្ស
ភ្នំពេញ — ក្រុមមេដឹកនាំសហជីពនៅកម្ពុជាលើកឡើងថា ពួកគេមិនសង្ឃឹមខ្លាំងនោះទេ ទៅលើទីផ្សាររបស់ចក្រភពអង់គ្លេស ក្នុងការប៉ះប៉ូវការខូចខាតផលចំណេញរបស់ឧស្សាហកម្មកាត់ដេរកម្ពុជា ដែលបានបាត់បង់មួយផ្នែកនៃឋានៈអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ចាប់តាំងពីខែសីហា ឆ្នាំ២០២០។
អានបន្ត -
គណៈកម្មាធិការអចិន្រៃ្តយ៍សភាពិនិត្យសេចក្តីព្រាងច្បាប់ចំនួន ៧ ដើម្បីត្រៀមដាក់ឱ្យរដ្ឋសភាអនុម័ត
ភ្នំពេញៈ គណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភាពីម្សិលមិញបានពិភាក្សា និងពិនិត្យសេចក្តីព្រាងច្បាប់ចំនួន ៧ ទាក់ទងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវាដឹកជញ្ជូនតាមផ្លូវអាកាស។ ក្នុងនោះក៏មានសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០២១ ខណៈអ្នកជំនាញថា គួរតែបង្កើនកញ្ចប់ថវិកាទៅលើវិស័យកសិកម្ម និងសុខាភិបាល។
អានបន្ត -
អតីតតំណាងរាស្រ្តបក្សប្រឆាំង បើកគ្លីនិកឡើងវិញក្រោយចុះចូលបក្សកាន់អំណាច
ភ្នំពេញ — អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយគឺ លោកស្រី លី ស្រីវីណា ត្រូវបានអនុញ្ញាតឲ្យបើកគ្លីនិករបស់លោកស្រីឡើងវិញ ក្រោយពីត្រូវបានបញ្ជាឲ្យបិទទ្វារពីរសប្តាហ៍កន្លងមក ដោយក្រសួងសុខាភិបាលបានការពារថា ការអនុញ្ញាតនេះ មិនពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ។
អានបន្ត