កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.457
-
ពលរដ្ឋខ្មែរ៧០នាក់ត្រូវអាមេរិកបញ្ជូនមកកម្ពុជាវិញគិតត្រឹមពាក់កណ្ដាលឆ្នាំ២០១៩
យ៉ាងហោចណាស់ ពលរដ្ឋខ្មែរអាមេរិកាំងចំនួន៧០នាក់ ដែលធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋនៅសហរដ្ឋអាមេរិក ត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី៤ខែកក្កដា ឆ្នាំ២០១៩នេះ។ រាប់ចាប់តាំងពីការចុះកិច្ចព្រមព្រៀងរវាងកម្ពុជាអាមេរិក នៅក្នុងឆ្នាំ២០០២ រហូតមកទល់ពេលនេះ អាមេរិកបានបញ្ជូនពលរដ្ឋខ្មែរអាមេរិកកាំងត្រឡប់មកកម្ពុជាវិញ ជាង៧០០នាក់ហើយ។
អានបន្ត -
អាជ្ញាធររបបភ្នំពេញបន្តធ្វើទុក្ខបុកម្នេញចៅសង្កាត់ជាប់ឆ្នោតរបស់បក្សប្រឆាំងកញ្ញា រ៉ូហ្ស៊េត
ចៅសង្កាត់ជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅសង្កាត់អូរចារ ខេត្តបាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត នៅតែបន្តរងការធ្វើទុក្ខបុកម្នេញ និងចោទប្រកាន់ឥតស្រាកស្រាន្តពីអាជ្ញាធរនៃរបបលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របបនេះ រួមទាំងតំណាងរាស្ត្រ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផង ជុំវិញសកម្មភាពបម្រើពលរដ្ឋក្នុងមូលដ្ឋាន ដែលបោះឆ្នោតឱ្យកញ្ញា។
អានបន្ត -
អង្គការ Human Rights Watch បានរិះគន់អាជ្ញាធរអាមេរិករឿងចាប់បញ្ជូនពលរដ្ឋ ខ្មែរមកកម្ពុជា
ក្រោយពេលអាជ្ញាធរអន្តោប្រវេសន៍អាមេរិក បានចាប់បញ្ជូនពលរដ្ឋខ្មែរចំនួន៣៧ នាក់ដែលធំដឹងក្តីនៅអាមេរិកនោះ មកកាន់ប្រទេសកម្ពុជាវិញដោយបង្ខំ អង្គការសិទ្ធិ មនុស្ស Human Rights Watch បានចាត់ទុកថា នេះជាទង្វើមិនសមរម្យ។
អានបន្ត -
អង្គការសិទ្ធិមនុស្សអាមេរិកទទូចឲ្យកម្ពុជាទទួលយកអនុសាសន៍ក្រុមប្រឹក្សាសិទ្ធិមនុស្សចំពោះរឿងសិទ្ធិនយោបាយ
អង្គការសិទ្ធិមនុស្ស Human Rights Watch ដែលមានមូលដ្ឋានក្នុងប្រទេសអាមេរិក បាននិយាយថារដ្ឋាភិបាលកម្ពុជាបដិសេធមិនទទួលយកចំណុចសំខាន់ៗដែលក្រុម ប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានស្នើឡើងទាក់ទងនឹងសិទ្ធិជន ស៊ីវិលនិងសិទ្ធិនយោបាយនោះទេ តែបានទទួលយកអនុសាសន៍ចំនួន១៧៣ពីយន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR)។
អានបន្ត -
លោកស ខេង ប្តឹងលោកសម រង្ស៊ី រឿងចោទលោកថារួមដៃជាមួយលោកឌី វិជ្ជាសងសឹកលោកហ៊ុន សែន
លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្តឹងលោកសម រង្ស៊ី ទៅកាន់តុលាការក្រុងភ្នំពេញពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ នេះបើតាមពាក្យបណ្តឹងរបស់ក្រុមមេធាវីតំណាងលោកស ខេង កាលពីថ្ងៃទី០១ កក្កដា តែទើបត្រូវបានបង្ហាញឱ្យដឹងជាសាធារណៈនៅថ្ងៃសៅរ៍នេះ។ ការប្តឹងនេះ ធ្វើឡើងបន្ទាប់ពីលោកសម រង្ស៊ី បានចោទលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថា បានសម្លាប់លោកហុក ឡង់ឌី និង ចោទលោក ស ខេង ថា ចង់រួមដៃជាមួយ លោក ឌី វិជ្ជា សងសឹកលោកហ៊ុន សែនវិញ។
អានបន្ត -
សហគមន៍ឡពាងស្នើសុំសាលាខេត្តកំពង់ឆ្នាំង ផ្ដល់ឯកសារនៃកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ខេឌីស៊ី ដើម្បីដាក់ជូនតុលាការក្រុងភ្នំពេញ
អ្នកឡពាងប្រមាណ៣០នាក់ ដែលភាគច្រើនជាស្ត្រីវ័យចំណាស់ នាំគ្នាទៅដាក់ញត្តិ នៅសាលាខេត្តកំពង់ឆ្នាំង និងមន្ទីរសុរិយោដីខេត្ត ស្នើសុំផ្ដល់ឯកសារពីកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនកាលពីឆ្នាំ២០១៤ ដាក់ជូនតុលាការក្រុងភ្នំពេញ និងតភ្ជាប់បណ្ដាញអគ្គិសនីឲ្យពួកគាត់។
អានបន្ត -
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចូលឆ្លើយបំភ្លឺនៅរដ្ឋសភា អំពីកំណែទម្រង់ប្រព័ន្ធតុលាការ
នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋសភា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ ក្រោមអធិបតីភាពសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីស្តាប់ចម្លើយបំភ្លឺរបស់លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ តបតាមសំណើរបស់ក្រុមតំណាងរាស្រ្តទី៦ នៃរដ្ឋសភា។
អានបន្ត -
អាជ្ញាធរហាមមិនឱ្យមានការជួបជុំដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក កែម ឡី ឡើយ
សាលារាជធានីភ្នំពេញមិនអនុញ្ញាតឱ្យសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ធ្វើការជួបជុំដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក កែម ឡី នៅស្ថានីយប្រេងឥន្ទនៈកាល់តិចស្តុបបូកគោ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះទេ។ នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងប្រាប់ [ខ្លីៗ] កាលពីព្រលប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ។
អានបន្ត -
លោកហ៊ុន សែន សុំកុំឱ្យដកការអនុគ្រោះពាណិជ្ជកម្មពីកម្ពុជានិងប្រទេសក្រីក្រ
កម្ពុជាកំពុងតែប្រឈមនឹងការព្យួរឋានៈពន្ធអនុគ្រោះពីសហភាពអឺរ៉ុប ដោយសារតែបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងបំផ្លាញលទ្ធិប្រជាធិបតេយ្យដោយសារតែការធ្វើទុក្ខទោសអ្នកសារព័ត៌មានឯករាជ្យ សកម្មជនសិទ្ធិមនុស្ស និងអ្នកនយោបាយបក្សប្រឆាំង។
អានបន្ត -
៦ខែឆ្នាំ២០១៩ ក្រសួងយុត្តិធម៌បានផ្ដល់សេវាប្រឹក្សាផ្លូវច្បាប់ក្រៅប្រព័ន្ធតុលាការបានប្រមាណ ៣០០០ករណី
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងឲ្យដឹងថា តាមរយៈកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ក្រសួងយុត្តិធម៌បានបង្កើតប្រព័ន្ធដោះស្រាយនៅក្រៅប្រព័ន្ធតុលាការជាច្រើនមណ្ឌលនៅតាមបណ្តាខេត្តក្រុង ហើយបានដោះស្រាយវិវាទរាប់ពាន់ករណី។ ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដូច្នេះ គឺធ្វើឡើងខណៈលោកចូលទៅឆ្លើយបំភ្លឺ នៅក្នុងរដ្ឋសភានាព្រឹកថ្ងៃព្រហស្បតិ៍នេះ តាមការអញ្ជើញរបស់គណៈកម្មការទី៦នៃរដ្ឋសភា ពាក់ព័ន្ធនឹងការរៀបចំវិស័យយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា។
អានបន្ត -
ការសិក្សាថ្មី៖ កម្ពុជាខាតបង់ប្រាក់ជាង៦០០លានដុល្លារនិងស្លាប់មនុស្សជាង១៥០០០នាក់នៅក្នុងមួយឆ្នាំដោយសារតែថ្នាំជក់
ការសិក្សាថ្មីមួយដោយ អង្គការ UNDP អង្គការសុខភាពពិភពលោក (WHO) និង RTI International បានរកឃើញថា ជារៀងរាល់ឆ្នាំប្រជាជនកម្ពុជាប្រមាណជា១៥០០០នាក់ បានស្លាប់ ដោយសារជំងឺដែលពាក់ព័ន្ធទៅនឹងថ្នាំជក់ ហើយភាគច្រើននៃអ្នកស្លាប់ គឺជាប្រជាជនក្រីក្រដែលមានប្រាក់ចំណូលទាប។ មិនតែប៉ុណ្ណោះ របាយការណ៍ ក៏បានរកឃើញដែរថា កម្ពុជាបានខាតបង់ប្រាក់៦៥៧លានដុល្លារក្នុងមួយឆ្នាំៗ ដោយសារតែបញ្ហាថ្នាំជក់នេះ។
អានបន្ត -
អង្គការខ្មែរអាមេរិកាំងនាំសិល្បករមកបង្ហាញ«ស្នាដៃខ្មែរដ៏អស្ចារ្យ»នៅអាមេរិក
អង្គការខ្មែរអាមេរិកាំងមួយក្នុងរដ្ឋមីនីសូតា កំពុងខិតខំអភិរក្សនិងលើកតម្កើងវប្បធម៌និងអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរតាំងពីបុរាណកាលមក តាមរយៈការនាំសិល្បករ សិល្បការិនីខ្មែរលេចធ្លោ ឱ្យមកបង្ហាញស្នាដៃសិល្បៈរបស់ពួកគេក្នុង សហរដ្ឋអាមេរិក។
អានបន្ត -
លោកទៀ បាញ់ ពន្យល់ពីការបដិសេធជំនួយយោធាអាមេរិកាំង
លោកទៀ បាញ់ មានប្រសាសន៍ថា៖ «កិច្ចការងារនេះ យើងគ្មានស្អីទៅដូចដែលគាត់ថា បដិសេធមិនទទួលស្អីគាត់ឯណា ឯណី»។
អានបន្ត -
សំណុំអតីតអ្នកកាសែតវិទ្យុអាស៊ីសេរី៖ តុលាការបើកសវនាជំនុំជម្រះនៅចុងខែកក្កដា
សាលាដំបូងរាជធានីភ្នំពេញ គ្រោងបើកសវនាការជំនុំជម្រះសំណុំរឿងអតីតអ្នកកាសែតវិទ្យុអាស៊ីសេរី នៅថ្ងៃទី២៦ ខែកក្កដាខាងមុខ។ នេះបើតាមលិខិតរបស់តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០១កក្កដា។ សូមជម្រាបថា គម្រោងបើកសវនាការជំនុំជម្រះលើសំណុំរឿងនេះ ធ្វើឡើងបន្ទាប់ពីការស៊ើបសួរ បានបិទបញ្ចប់កាលពីចុងខែកុម្ភៈកន្លងទៅ។
អានបន្ត -
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងចូលឆ្លើយបំភ្លឺនៅរដ្ឋសភានៅថ្ងៃ៤កក្កដា
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា នឹងដឹកនាំប្រតិភូចូលឆ្លើយបំភ្លឺនៅរដ្ឋសភានាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ស្អែកនេះ។ ការចូលបំភ្លឺនេះ គឺពាក់ព័ន្ធការរៀបចំវិស័យយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា ដោយមានការអនុញ្ញាតពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩។
អានបន្ត -
លោក ហ៊ុន សែន ស្នើអន្តរជាតិពិចារណាឱ្យដិតដល់មុនសម្រេចចិត្តដកប្រព័ន្ធអនុគ្រោះពន្ធ
មេដឹកនាំរបបក្រុងភ្នំពេញដែលធ្លាប់តែអះអាងក្តែងៗនៅក្នុងស្រុកថា មិនខ្លាចសហភាពអឺរ៉ុបកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធនោះបាន ស្នើទៅអន្តរជាតិឱ្យពិចារណាឱ្យបានដិតដល់មុនសម្រេចចិត្តដកប្រព័ន្ធអនុគ្រោះពន្ធ ពីប្រទេសដែលសេដ្ឋកិច្ចរីកចំរើនតិចតូច ឬពីកម្ពុជា។ ប៉ុន្តែ អ្នកវិភាគយល់ថា ការថ្លែងរបស់លោក ហ៊ុន សែន គឺជាការបំភ័ន្ត ការពិតនិងជាការភូតកុហកទាំងសហគមន៍អន្តរជាតិ និងពលរដ្ឋកម្ពុជាប៉ុណ្ណោះ ព្រោះមេដឹកនាំរូបនេះគ្មានចេតនាថែរក្សាប្រព័ន្ធអនុគ្រោះនោះទេ។
អានបន្ត -
អ្នកឃ្លាំមើលបរិស្ថានរកឃើញថា ការនាំឈើចេញពីតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាលទៅលក់នៅវៀតណាមកើតមានច្រើន
សកម្មជនបរិស្ថានរកឃើញថា សកម្មភាពកាប់ឈើ និងការដឹកជញ្ជូនឈើចេញពីតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ដែលឋិតនៅចន្លោះខេត្តកោះកុង និងខេត្តកំពង់ស្ពឺ កំពុងកើតមានយ៉ាងកក្រើក។ ពួកគេថា ការកាប់រំលំដើមឈើធំៗ ធ្វើអាជីវកម្ម នៅតំបន់នោះកើតមានច្រើន ដោយសារមានការឃុបឃិតគ្នាជាប្រព័ន្ធរវាងជនល្មើស និងសមត្ថកិច្ចពាក់ព័ន្ធ។
អានបន្ត -
មន្ត្រីសិទ្ធិមនុស្សថា សំណុំរឿងបណ្ឌិត កែម ឡី គ្មានយុត្តិធម៌ពិតប្រាកដឡើយ ក្នុងពេល៣ ឆ្នាំនេះ
អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម បណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់ អស់រយៈពេល៣ ឆ្នាំហើយ គិតត្រឹមថ្ងៃទី១០ កក្កដា ឆ្នាំ២០១៩។ ភ្លាមៗក្រោយអំពើឃាតកម្ម សមត្ថកិច្ចចាប់បានជនសង្ស័យម្នាក់ដែលមិនសូវមានគេស្គាល់សាវតារ ហើយជាច្រើនខែក្រោយមក ជននេះត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ សាធារណជនមានការខកចិត្តជាខ្លាំងចំពោះតុលាការ ដែលមិនអាចនាំខ្លួនជនពាក់ព័ន្ធផ្សេងទៀតមកកាត់ទោសតាមច្បាប់។ តើសំណុំរឿងដ៏អាស្រូវមួយនេះមានការវិវឌ្ឍយ៉ាងដូចម្ដេចខ្លះ ក្នុងរយៈពេល៣ ឆ្នាំមកនេះ?
អានបន្ត -
សង្គមស៊ីវិលខេត្តបន្ទាយមានជ័យ ស្នើសុំឲ្យស៊ើបអង្កេតព្រះរាជអាជ្ញារងម្នាក់ ដែលបញ្ជាឲ្យបង្ខាំងតំណាងពលរដ្ឋជម្លោះដីធ្លីម្នាក់ដោយខុសច្បាប់
សង្គមស៊ីវិលឃ្លាំមើលសិទ្ធិមនុស្ស នៅខេត្តបន្ទាយមានជ័យ ស្នើសុំឲ្យមានការស៊ើបអង្កេតតំណាងអយ្យការម្នាក់ ដែលសង្ស័យថា បានបញ្ជាសមត្ថកិច្ចឲ្យចាប់ និងឃុំខ្លួន តំណាងពលរដ្ឋមានជម្លោះដីធ្លី នៅស្រុកអូរជ្រៅ ដាក់ពន្ធនាគារ។ តំណាងពលរដ្ឋមានជម្លោះដីធ្លី ដែលរងការឃុំខ្លួន ចាត់ទុកទង្វើ របស់ព្រះរាជអាជ្ញារង ដែលបញ្ជាឲ្យឆ្មាំពន្ធនាគារខេត្ត ឃុំខ្លួនលោកទាំងគ្មានកំហុសជារឿងខ្លោចផ្សាសតិអារម្មណ៍ សម្រាប់គ្រួសារ និងសហគមន៍មានជម្លោះដីធ្លី ទាំង ៣៥គ្រួសារ។
អានបន្ត -
ភរិយាបណ្ឌិត កែម ឡី ប្រតិកម្មចំពោះអ្នកនាំពាក្យក្រសួងយុត្តិធម៌រឿងឃាតកម្មស្វាមី
ភរិយាបណ្ឌិត កែម ឡី បង្ហោះសារឆ្លើយតបចំពោះអ្នកនាំពាក្យក្រសួងយុត្តិធម៌ជុំវិញសំណុំរឿង ឃាតកម្មលើស្វាមីរបស់អ្នកស្រី។ អ្នកស្រីនៅតែប្រកាន់ជំហរថា ឃាតកម្មលើ បណ្ឌិត កែម ឡី គឺជា ការរៀបចំគម្រោងទុកជាមុនរបស់របបក្រុងភ្នំពេញ ម្ល៉េះហើយទើបអាជ្ញាធរព្យាយាមបំបាត់ភស្តុតាំង និងរកឃាតកពិតមិនឃើញ។ មន្ត្រីសិទ្ធិមនុស្ស យល់ថា ដើម្បីបញ្ជៀសការរិះគន់បែបនេះ របបក្រុង ភ្នំពេញត្រូវតែមានឆន្ទៈពិតប្រាកដ ក្នុងការនាំយកអ្នកពាក់ព័ន្ធមកផ្ដន្ទាទោសតាមច្បាប់ឱ្យបានឆាប់។
អានបន្ត