កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.171


  • សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង លើក​ពេល​ប្រកាស​សាលក្រម​ ម្ចាស់​ស្ថានីយ​វិទ្យុ និង​គេហទំព័រ​កាសែត រិទ្ធិ​សែន

    សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង សម្រេច​លើក​ពេល​ប្រកាស​សាលក្រម ចំពោះ​ម្ចាស់​ស្ថានីយ​វិទ្យុ និង​គេហទំព័រ​កាសែត «រិទ្ធិ​សែន» លោក សុខ ឧត្ដម ដែល​ជាប់​ចោទ​ពី​បទ​ញុះញង់ ពាក់ព័ន្ធ​នឹង​ការ​ផ្សាយ​ព័ត៌មាន​ជម្លោះ​ដីធ្លី​នៅ​ស្រុក​ទឹកផុស ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់។ អ្នក​ឃ្លាំមើល​សិទ្ធិ​សេរីភាព​សារព័ត៌មាន​រក​ឃើញ​ថា ការ​ផ្សាយ​នោះ គឺ​ត្រឹមត្រូវ​ទៅ​តាម​វិជ្ជាជីវៈ​សារព័ត៌មាន ហេតុ​នេះ​តុលាការ​គួរ​ដោះលែង លោក សុខ ឧត្ដម ឲ្យ​មាន​សេរីភាព​វិញ។

    អានបន្ត
  • មន្ត្រី​កម្ពុជា​ហៅ​ការ​ស្នើ​របស់​​​សមាជិក​សភា​អាមេរិក​ឲ្យ​ដាក់​ទណ្ឌកម្ម​​រដ្ឋាភិបាល​ថាជា​«រឿង​ច្រំដែល»

    ភ្នំពេញ — ក្រុម​មន្ត្រី​កម្ពុជា​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ថ្លែង​សម្រាល​ការ​ស្នើ​សុំរបស់​ក្រុម​អ្នក​តាក់​តែង​ច្បាប់​សហរដ្ឋ​អា​មេរិក​ចំនួន​៨​រូប ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន ចាត់វិធាន​ការ​ជាក់​លាក់​លើ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ ដើម្បី​ឲ្យ​មាន​ភាពប្រសើរ​ឡើង​នៃ​ដំណើរ​ការ​ប្រជាធិបតេយ្យ។

    អានបន្ត
  • អតីតបុគ្គលិកសណ្ឋាគារសូហ្វីតែភ្នំពេញភូគីត្រា តវ៉ានៅមុខក្រសួងការងារអោយជួយដោះស្រាយវិវាទរបស់ពួកគេ

    អតីត​កម្មករ​និយោជិត​ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ​ភូគីត្រា​ចំនួន​៥៣​នាក់​ ដែល​ត្រូវ​បាន​សណ្ឋាគារ​បញ្ឈប់​ពី​ការងារ​នោះ​ បាន​លើក​គ្នា​ទៅ​តវ៉ា​នៅ​ខាងមុខ​ក្រសួង​ការងារ​នៅ​ព្រឹក​ថ្ងៃ​ទី​ ១៧​ វិច្ឆិកា​ នេះ ​ដើម្បី​ស្នើ​សុំ​អោយ​រដ្ឋមន្រ្តី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដោះស្រាយ​វិវាទ​របស់​ពួកគេ​ តាម​រយៈ​ការ​បញ្ជូន​វិវាទ​នេះ​ទៅកាន់​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​ បន្ទាប់​ពី​សំណុំ​រឿង​នេះ​ មិន​អាច​ផ្សះផ្សារ​គ្នា​បាន​។ គួរ​ជំរាប​ជូន​ថា​ ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩​ ចាប់​តាំង​ពី​ខែ​មីនា​មក​ មាន​បុគ្គលិក​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ប្រមាណ​ជា​២០០០​នាក់​មក​ហើយ​ ដែល​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ​ ដោយ​គ្មាន​ការ​ទូទាត់​សំណង​សមរម្យ​។

    អានបន្ត
  • ព្រះសង្ឃ ២អង្គ​​​​​​បន្ត​ភៀស​ព្រះ​កាយ​យ៉ាង​លំបាក​ដើម្បី​​សុវត្ថិភាព​ បន្ទាប់​ពីអាជ្ញាធរ​តាម​ចាប់ ​រឿង​តវ៉ា​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន

    ព្រះសង្ឃ​ខ្មែរ​២​អង្គ​ដែល​​​ឈឺ​ឆ្អាល​រឿង​ការងារ​​សង្គម​ បន្ត​ភៀស​ព្រះកាយ​​យ៉ាង​លំបាក​នៅ​កន្លែង​មាន​សុវត្ថិភាព​​ ដើម្បី​​គេច​ពី​ការ​​តាម​ចាប់​ព្រះ​កាយ​ពី​សំណាក់​មន្ត្រី​សង្ឃ​និង​​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​​។ ការ​ភៀស​ព្រះ​កាយ​នេះ​ បន្ទាប់​ពី​ព្រះ​អង្គ​បាន​ចូល​រួម​តវ៉ា​សុំ​ឱ្យ​តុលាការ​ដោះលែង​លោក​ រ៉ុង ឈុន​ កាល​ពី​​ខែ​សីហា​​ ហើយ​អាជ្ញាធរ​​​បន្ត​តាម​ចាប់​ព្រះអង្គ​។ ​មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​រឿង​នេះ​ថា ​ជា​ការ​​បិទ​សិទ្ធិ​សេរីភាព​​សម្ដែង​មតិ​របស់​​ពលរដ្ឋ​ដោយ​ខុស​ច្បាប់។

    អានបន្ត
  • លោកសួស យ៉ារ៉ា ជាសះស្បើយពីកូវីដ១៩ ខណៈអ្នកប៉ះពាល់ជាមួយរដ្ឋមន្រ្តីហុងគ្រី៣នាក់ទៀតនៅបន្តសម្រាកព្យាបាល

    ក្រសួងសុខាភិបាល​កម្ពុជា​នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ​ ​បាន​ប្រកាស​រក​ឃើញ​នូវ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ថ្មី​ម្នាក់ទៀត​ដែល​ជា​បុរស​ជន​ជាតិខ្មែរ​អាម​រិ​កាំ​ង​វ័យ​៥​៦​ឆ្នាំ​។​ ​គិត​ទាំង​បុរស​ចុងក្រោយ​នេះ​ ​គឺ​អ្នក​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​សរុប​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​៣​០​៣​នាក់​ហើយ​។​ ​ប៉ុន្តែ​នៅ​ថ្ងៃនេះ​ ​ក្រសួងសុខាភិបាល​ក៏បាន​ប្រកាស​ពី​ការ​ព្យាបាល​ជាសះស្បើយ​អ្នកជំងឺ​២​នាក់​ផង​ដែរ​ ​គឺ​អ្នកតំណាងរាស្ត្រ​សួស​ ​យ៉ា​រ៉ា​ ​និង​ ​ស្ត្រី​ខ្មែរ​ម្នាក់ទៀត​ដែល​រស់នៅ​ក្នុង​ខេត្ត​ក្រចេះ​។​

    អានបន្ត
  • អ្នក​ជំនាញ​ អ.ស.ប អំពាវនាវ​ឲ្យ​កម្ពុជា​បញ្ចប់​ការ​យាយី​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស

    វ៉ាស៊ីនតោន — ក្រុម​អ្នក​ជំនាញសិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ (អ.ស.ប) កាល​ពី​ថ្ងៃ​ច័ន្ទ បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា «បញ្ឈប់​ជា​បន្ទាន់»​នូវ​ការ​ឃុំ​ខ្លួន​ ការ​ធ្វើ​ទុក្ខ​បុកម្នេញ​និង​ការ​ប្រើប្រាស់​កម្លាំង​ជ្រុល​ហួស​ទៅ​លើ​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា ដោយ​បាន​ហៅ​ទង្វើ​ទាំង​នេះ​ថា​ ជា​ការ​រំលោភ​សិទ្ធិ​របស់​ពួកគេ។

    អានបន្ត
  • UNESCO បើកដំណើរការយុទ្ធនាការសិល្បៈ ដើម្បីទប់ស្កាត់ការប្រកាន់ពូជសាសន៍នៅក្នុងវិបត្តិនៃជំងឺកូវីដ១៩

    អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា​បាន​សម្ពោធ​យុទ្ធនាការ​សិល្បៈ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៦​ខែ​វិច្ឆិកា​ ម្សិលមិញ​ នៅ​ឯ​ការិយាល័យ​ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ​។ យុទ្ធនាការ​សិល្បៈ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​លើក​កម្ពស់​ការ​សន្ទនា​ជា​លក្ខណៈ​អន្តរវប្បធម៌​ ការ​រឹត​ចំណង​សង្គម​ ការ​ទប់ស្កាត់​ការ​រើសអើង​លើ​ជាតិ​សាសន៍​ដទៃ​ និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ នៅ​ក្នុង​វិបត្តិ​សកល​នៃ​ជំងឺ​កូវីដ​១៩​។

    អានបន្ត
  • អង្គការ​យូណេស្កូ​ ប្រកាស​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ការរើសអើង

    ភ្នំពេញៈ អង្គការ​យូណេស្កូ ប្រកាស​ធ្វើ​យុទ្ធនាការ​បែប​សិល្បៈ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ប្រឆាំង​នឹង​ការរើសអើង​ជនបរទេស ការមាក់ងាយ និង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​បន្ទាប់ពី​បាន​ដំណើរការ​សាកល្បង​យុទ្ធនាការ​នេះ​ទទួល​បាន​ជោគជ័យ​រយៈពេល ២ ​ខែ​រួចមក​។

    អានបន្ត
  • បុគ្គ​លិក​​សណ្ឋា​គារ​​សូ​ហ្វី​តែល​​ភ្នំពេញ​​ស្នើ​​ទៅ​​ក្រសួង​ការងារ​​បញ្ជូន​​វិវាទ​​ពួក​គេ​​ទៅ​​ក្រុម​ប្រឹក្សា​​អាជ្ញា​​កណ្ដាល​

    ​បុគ្គលិក​សណ្ឋាគារ​ សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា ដែល​ត្រូវ​បាន​ថៅកែ​បញ្ឈប់​ពី​ការងារ បាន​ស្នើ​ទៅ​ក្រសួងការងារ​ឱ្យបញ្ជូន​សំណុំរឿង​វិវាទ​ការងារ​របស់​ពួក​គេ​ទៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល ខណៈ​ដែល​ពួក​គេ​អះអាង​ថា វិវាទ​ការងារ​មួយ​នេះ​បាន​អូស​បន្លាយពេល​អស់​ជិត៣ខែ ​គ្មាន​ដំណោះស្រាយ។

    អានបន្ត
  • បក្សនយោបាយ​ចំនួន​ ៣ ចងសម្ព័ន្ធភាព​នឹង​គ្នា ឆ្ពោះ​ទៅ​ប្រមូល​កម្លាំង​បន្ថែម​ពី​បក្ស​ដទៃ

    ភ្នំពេញៈ គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ខ្មែរ​តែមួយ សម្រេច​ចងសម្ព័ន្ធភាព​ជាមួយ​គ្នា ដែល​មាន​ឈ្មោះ​ «​សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​» (The Alliance of Khmer Democrats) ​សំដៅ​ប្រមូល​កម្លាំង​ពី​បក្សនយោបាយ​ផ្សេងទៀត ដោយ​តែងតាំង​លោក ម៉ម សូណង់ដូ ធ្វើជា​ប្រធាន លោក​ ញឹក ប៊ុនឆៃ ជា​អនុប្រធាន និង​លោក​ គុជ លី ជា​អគ្គលេខាធិការ​។

    អានបន្ត
  • អង្គការ CCHR៖ ​​សំណុំ​រឿង​ក្តី​ ៣ ​ឆ្នាំ​ពាក់ព័ន្ធ​អតីត​អ្នក​កាសែត​អាស៊ីសេរី​​ជា​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​អ្នក​សារព័ត៌មាន​​នៅ​កម្ពុជា

    វ៉ាស៊ីនតោន — មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ហៅ​កាត់​ថា ​CCHR (Cambodian Center for Human Rights) បាន​ហៅ​ដំណើរការ​ជំនុំជម្រះ​ក្តី​ក្នុង​សំណុំរឿងអតីត​អ្នក​កាសែត​អាស៊ីសេរី​ពីរ​រូប​ក្នុង​រយៈពេល​៣​ឆ្នាំ​មក​នេះ​ ថា​ជា​បរាជ័យ​របស់​អាជ្ញាធរ ដោយ​ចាត់​ទុក​បរាជ័យ​នេះ​ ថា​ជា​ឧទាហរណ៍​ដ៏​សំខាន់​មួយ​ក្នុង​ការ​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​កាសែត​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​យោង​តាមសេចក្តី​ប្រកាស​ព័ត៌មាន​តាម​ទម្រង់​ក្រាហ្វិក​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ។

    អានបន្ត
  • តុលាការ​កោះហៅ​សកម្មជន​អតីតបក្ស​សង្គ្រោះ​ជាតិ​ ៦៧ ​នាក់ ​ឱ្យ​ចូល​សវនាការ​ពី​បទ​ «​រួមគំនិត​ក្បត់​» ​និង​ «​ញុះញង់​»

    ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​កោះហៅ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ៦៧ ​នាក់​ ឱ្យ​ចូល​សវនាការ​នៅ​ថ្ងៃទី​ ២៦ ខែ វិច្ឆិកា ឆ្នាំ​ ២០២០ ពីបទ​ «​រួមគំនិត​ក្បត់​» និង​បទ «​ញុះញង់​ឱ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ដែល​ប្រព្រឹត្ត​នៅ​កម្ពុជា​ក្នុងអំឡុង​ឆ្នាំ​ ២០១៩​។

    អានបន្ត
  • ខួប ៣ឆ្នាំ​​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ មន្ត្រី​គណបក្ស​នេះ​នៅតែ​ទាមទារ​ដំណើរ​ការ​ឡើង​វិញ

    ក្នុង​ឱកាស​ខួប​ ៣​ឆ្នាំ​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​គណបក្សប្រឆាំង​នេះ​ចាត់ទុកថា​ ​ជា​ការ​សម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​និង​ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​ចូល​ក្នុង​កណ្ដាប់ដៃ​របស់​ជន​ផ្ដាច់ការ​ទាំងស្រុង។ គណបក្ស​នេះ​នៅ​តែ​ទាមទារ​ឱ្យ​មាន​ការ​បើកផ្លូវ​ឱ្យ​មាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ​ ​ប៉ុន្តែ អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ថា មិន​អាច​ទៅ​រួច​ទេ ប៉ុន្តែ​បើ​មន្ត្រី​គណបក្ស​នេះ​ចង់​ធ្វើ​នយោបាយ​អាច​ដាក់​ពាក្យ​ស្នើសុំ​ធ្វើ​នយោបាយ​ឡើង​វិញ​បាន។

    អានបន្ត
  • មតិ​ពលរដ្ឋ ជុំវិញ​ខួប ៣ឆ្នាំ នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ

    ពលរដ្ឋ​មួយ​ចំនួន​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ខ្លាំង និង​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ដដែល បើ​ទោះ​ជា​របប​ក្រុង​ភ្នំពេញ​បាន​រំលាយ​ចោល ៣ឆ្នាំ​មក​ហើយ​ក្ដី។ សកម្មជន​បក្ស​ប្រឆាំង​ខ្លះ​ ជឿជាក់​ថា លោក សម រង្ស៊ី និង​លោក កឹម សុខា មាន​វិធី​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញ ដើម្បី​អាច​ធ្វើ​សកម្មភាព និង​ចូលរួម​ប្រកួត​ការ​បោះឆ្នោត​នៅ​កម្ពុជា​បាន​វិញ នៅ​ពេល​អនាគត។

    អានបន្ត
  • លោក សុខ ឥសាន៖ «កម្ពុជាតូចហើយក្រីក្រ ប៉ុន្តែចិត្តមិនក្រីក្រទេ»

    លោក សុខ ឥសាន ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​ បាន​អះអាង​ថា​ ការ​បរិច្ចាក​ម៉ាស​ទៅ​កាន់​ប្រទេស​ឡាវ​ នៅ​ក្នុង​បរិបទ​កូវីដ១៩​ដែល​កម្ពុជា​មិន​ទាន់​បាន​ចាកចេញ​ឆ្ងាយ​ពី​ហនិភ័យ​នៅ​ពេល​នេះ​ គឺ​មិន​ប៉ះពាល់​ដល់​វិសាលភាព​នៃ​​កិច្ចការ​ងារ​ទប់ស្កាត់​ជំងឺ​កូវីដ​នៅ​ក្នុង​ប្រទេស​នោះ​ឡើយ​។ ការ​បញ្ជាក់​របស់​លោក​ គឺ​បន្ទាប់ពី​​កម្ពុជា បាន​ផ្តល់​ម៉ាស​ជាង​ ២​លាន​ម៉ាស ​ឲ្យ​ទៅ​ប្រទេស​ឡាវ​នៅ​ថ្ងៃ​ទី​១៦​វិច្ឆិកា​នេះ​។

    អានបន្ត
  • លោក អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់​រឿង​មូលដ្ឋានទ័ព​បរទេស​នៅក្នុង​កិច្ចប្រជុំ​កំពូល​ ២

    ភ្នំពេញៈ កម្ពុជា​បញ្ជាក់ប្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៧ និង​ប្រាប់​ទៅ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ីបូព៌ា​លើក​ទី​​ ១៥ ថា កម្ពុជា​មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋានទ័ព​បរទេស​លើ​ទឹកដី​របស់​ខ្លួន​ឡើយ​ទាំង​ពេលបច្ចុប្បន្ន និង​នាពេល​អនាគត​។

    អានបន្ត
  • កម្លាំង​​សន្តិ​សុខ​​ចម្រុះ​​ជា​ច្រើន​​នាក់​​ត្រូវ​​បាន​​ដាក់​​ពង្រាយ​​ចំ​​ខួប​៣​ឆ្នាំ​​នៃ​​ការ​​រំលាយ​​បក្ស​​ប្រឆាំង​

    ​កម្លាំង​សន្តិសុខ​ចម្រុះ​ជាច្រើន​នាក់ និង​រនាំង​ដែក​ជាច្រើន​ផ្ទាំង ត្រូវ​បាន​គេ​ឃើញ​ដាក់​ពង្រាយ​នៅ​ជុំវិញ​បរិវេណ​ទីស្នាក់ការ​កណ្ដាល​ដែល​ត្រូវ​បាន​ហាមឃាត់​របស់​គណបក្ស​ប្រឆាំង​នៅ​ព្រឹក​ថ្ងៃនេះ ចំ​ខួប៣ឆ្នាំ​នៃ​ការ​រំលាយ​បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា។

    អានបន្ត
  • មន្ត្រី អ.ស.ប ស្នើជាថ្មីឲ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើទុកបុកម្នេញដល់អ្នកការពារសិទ្ធមនុស្ស

    ជា​ថ្មី​ម្តង​ទៀត​ អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​(អ.ស.ប)​ ស្តី​ពី​ស្ថានភាព​អ្នក​ការពារ​សិទ្ធិមនុស្ស​ នៅ​ថ្ងៃ​ទី​១៦​ខែ​វិច្ឆិកា​នេះ​ បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​ ចំពោះ​ការ​បង្ក្រាប​ទៅ​លើ​សង្គម​ស៊ីវិល​ និង​ការ​វាយ​ប្រហារ​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស​ ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​។ ការ​លើកឡើង​របស់​មន្ត្រី​ អ.ស.ប ​ដូច្នេះ​ ធ្វើឡើង​បន្ទាប់​ពី​លោក​ រ៉ុង ឈុន ​និង​សកម្មជន​ដទៃ​ទៀត​កំពុង​រង​ការ​ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​នៅ​ឡើយ​ ខណៈ​ដែល​សកម្មជន​ទាំង​អស់​នោះ​ បាន​ធ្វើ​សកម្មភាព​ផ្សេងៗ​គ្នា​ ដែល​អាជ្ញាធរ​យល់​ថា​មិន​ស្រប​តាម​ច្បាប់​។

    អានបន្ត
  • ក្រសួង​ឱ្យប្រើ​គំរូ​អត្តសញ្ញាណប័ណ្ណ​ថ្មី​មាន​សុវត្ថិភាព​ជាង​មុន

    ភ្នំពេញៈ ​ក្រសួងមហាផ្ទៃ​បាន​​ដាក់​ឱ្យ​ប្រើប្រាស់​សន្លឹក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ដែល​ធានា​សុវត្ថិភាព​ជាង​មុន សម្រាប់​ផ្តល់ជូន​ប្រជាពលរដ្ឋ ខណៈ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ចាស់​ដែល​ពលរដ្ឋ​កំពុង​ប្រើប្រាស់​នៅមាន​តម្លៃ​ស្មើ និង​អាច​ប្រើប្រាស់​បាន​រហូត​ដល់​អស់​សុពលភាព​។

    អានបន្ត
  • ខួប៣ឆ្នាំការរំលាយCNRP៖លោកសម រង្ស៊ី បន្តទាមទារឱ្យដំណើរការបក្សឡើងវិញ និងទម្លាក់បទចោទលោកកឹម សុខា

    ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧​-ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​នេះ​ គឺ​រយៈពេល​៣​ឆ្នាំ​គត់​ដែល​បក្ស​សង្រ្គោះជាតិ​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​រំលាយ​ចោល​។ នៅ​ថ្ងៃ​ចន្ទ​នេះ​ លោក​សម រង្ស៊ី ​បាន​ចេញ​វីដេអូ​ឃ្លីប​ពី​ស្រុក​បារាំង​រំឮក​ព្រឹត្តិការណ៍​រំលាយ​បក្ស​ប្រឆាំង​នេះ​ និង​ បាន​បន្ត​ទាមទារ​ឱ្យ​មាន​ការ​ដំណើរ​ការ​ឡើងវិញ​ និង​បាន​ទាមទារ​ផង​ដែរ​ឱ្យ​តុលាការ​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​មក​លើ​លោក​កឹម សុខា ​ប្រធាន​អតីត​បក្ស​សង្រ្គោះជាតិ​។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo