កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.457
-
រដ្ឋសភាឯកបក្សបានសម្រេចឲ្យក្រុមហ៊ុនចំនួន៣សាងសង់វារីអគ្គិសនីមួយកន្លែង និងកន្លែងផលិតអគ្គិសនីក៏កើតឡើងវិញចំនួនពីរកន្លែង
រដ្ឋសភា ឯកបក្ស នៃរបបក្រុងភ្នំពេញ បានសម្រេចឱ្យក្រុមហ៊ុន ចំនួន៣ សាងសង់វារីអគ្គិសនីមួយកន្លែង និងកន្លែងផលិតអគ្គិសនីក៏កើតឡើងវិញចំនួនពីរកន្លែងបន្ថែមទៀត ស្ថិតនៅខេត្ត កំពង់ឆ្នាំង ខេត្ត កំពង់ស្ពឺ និងនៅខេត្តពោធិ៍សាត់ ទៅតាមសំណើរបស់មេដឹកនាំរបបក្រុងភ្នំពេញ ។
អានបន្ត -
ទីស្តីការគណៈរដ្ឋមន្ត្រី ឲ្យលោក ជា សុផារ៉ា ពិនិត្យដោះស្រាយករណីប្រជាពលរដ្ឋប្ដឹងលោក ញឹក ប៊ុនឆៃ រឿងដីធ្លី
ទីស្ដីការគណៈរដ្ឋមន្ត្រី បានប្រគល់ភារកិច្ចឲ្យលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ពិនិត្យដោះស្រាយករណីប្រជាពលរដ្ឋប្ដឹងលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងជាសមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ពាក់ព័ន្ធភាពមិនប្រក្រតីនៃការលក់ដី ៣កន្លែងស្ថិតនៅឃុំនិមិត្ត ឃុំប៉ោយប៉ែត និងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ នេះបើយោងតាមលិខិត ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ដែលចុះហត្ថលេខាដោយលោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការនៃទីស្ដីការគណៈរដ្ឋមន្ត្រី។
អានបន្ត -
សំណុំរឿងលោក កឹម សុខា៖ ដំណើរការនៅទ្រឹង ខណៈមេធាវីបន្តអង្គុយរង់ចាំដំណឹងពីតុលាការ
តុលាការសាលាដំបូងរាជធានីភ្នំពេញនៅមិនមានចំណាត់ការថ្មីណាមួយទៅលើសំណុំរឿងក្បត់ជាតិរបស់លោកកឹម សុខាទេ គិតមកដល់ពេលនេះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីមេធាវីលោកកឹម សុខានៅព្រឹកថ្ងៃចន្ទនេះ។ យ៉ាងណាក៏ដោយ ក្រុមមេធាវីលោកកឹម សុខា ក៏មិនទាន់មានគម្រោងអ្វីមួយដែរ ទៅកាន់តុលាការ ចំពោះបញ្ហានេះ គឺត្រឹមតែរង់ចាំដំណឹងពីខាងតុលាការតែប៉ុណ្ណោះ។
អានបន្ត -
អង្គការ សមាគមចំនួន១០០ស្នើឲ្យផ្អាកគម្រោងសាងសង់ទាំងអស់នៅខេត្តព្រះសីហនុ រង់ចាំការវាយតម្លៃពីស្ថាប័នជំនាញ
អង្គការសង្គមស៊ីវិល និងសហគមន៍ ដែលបំរើការងារក្រៅរដ្ឋាភិបាលចំនួន១០០ នៅថ្ងៃចន្ទទី០១ខែកក្កដានេះ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវដល់រដ្ឋាភិបាល ឲ្យមានការធានានូវគុណភាពសំណង់ និងសុវត្ថិភាពកម្មករសំណង់នៅកម្ពុជា។ ការអំពាវនាវរបស់ក្រុមអង្គការសង្គមស៊ីវិលដូច្នេះ ធ្វើឡើងក្រោយពេល១០ថ្ងៃ បន្ទាប់ពីមានការបាក់រលំអគារនៅខេត្តព្រះសីហនុ បណ្តាលឲ្យកម្មករសំណង់សរុប៥៤នាក់ស្លាប់ និងរបួស។
អានបន្ត -
គណៈកម្មការរដ្ឋសភានឹងកោះហៅតំណាងរដ្ឋាភិបាលកម្ពុជាទៅបំភ្លឺរឿងគម្រោងអភិវឌ្ឍបឹងតាមោក
គណៈកម្មការរដ្ឋសភាជាតិនឹងកោះហៅតំណាងររដ្ឋាភិបាលកម្ពុជា ទៅឆ្លើយបំភ្លឺពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍបឹងតោមោក។បឹងតាមោក ដែលជាបឹងធម្មជាតិចុងក្រោយនៅក្នុងរាជធានីភ្នំពេញ។ គម្រោងកោះហៅតំណាងរដ្ឋាភិបាលកម្ពុជានេះ ធ្វើឡើងតាមការស្នើសុំរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលព្រួយបារម្ភ និង ចង់មានការអភិវឌ្ឍបឹងមោកនេះឱ្យបានត្រឹមត្រូវ ប្រកបដោយតម្លាភាព។
អានបន្ត -
លោក គឹម សុខ៖ អ្នកនយោបាយគួរចេះសម្បទានឱ្យគ្នាដើម្បីបញ្ចៀសការបាត់អនុគ្រោះពន្ធ
ជុំវិញការបង្ហាញតម្រុយ អំពីចេតនាចង់ឱ្យមានការចរចា រវាងអ្នកនយោបាយខ្មែរ និង ខ្មែរនេះ អ្នកឃ្លាំមើលសង្គម លោក គឹម សុខ យល់ថា ជាការល្អ ប្រសិនបើអ្នកនយោបាយខ្មែរ ចេះធ្វើសម្បទានឱ្យគ្នាទៅវិញទៅមក ដើម្បីរកច្រកបញ្ចៀសការព្យួរការអនុគ្រោះពន្ធ និង ប្រឹងប្រែងស្ដារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
អានបន្ត -
លោក ហ៊ុន ម៉ាណែត វាយប្រហារបក្សប្រឆាំងថា គ្មានគុណធម៌ និងបំផ្លាញឆ្នាំងបាយពលរដ្ឋខ្មែរ
កូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ថ្លែងសារវាយប្រហារថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិថា ជាអ្នកនយោបាយគ្មានគុណធម៌ និងកំពុងធ្វើសកម្មភាពដុតបំផ្លាញឆ្នាំងបាយប្រជាពលរដ្ឋខ្លួនឯង។ មន្ត្រីបក្សប្រឆាំងនៅមូលដ្ឋាន និងអ្នកឃ្លាំមើលសង្គមយល់ថា រឿងហេតុនៅកម្ពុជាដើរដល់ដំណាក់កាលនេះ គឺដោយសារតែមហិច្ឆតាអំណាចរបស់លោក ហ៊ុន សែន មិនមែនជាកំហុសរបស់ក្រុមអ្នកនយោបាយបក្សប្រឆាំងនោះឡើយ។
អានបន្ត -
សម្តេច ហ៊ុន សែន៖ ខ្ញុំពេញចិត្តបម្រើជាតិ ដោយមិនគិតពីការនឿយហត់សូម្បីតែបន្តិច
«ខ្ញុំពេញចិត្តបម្រើប្រទេសជាតិ ដោយមិនគិតពីការនឿយហត់សូម្បីបន្តិចឡើយ ដើម្បីសេដ្ឋកិច្ចជាតិយើងរឹងមាំ ហើយជីវភាពរស់នៅរបស់បងប្អូនក៏កាន់តែធូរធារល្អប្រសើរឡើង»។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុកនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។
អានបន្ត -
គណៈកម្មការរដ្ឋសភានឹងកោះហៅតំណាងរដ្ឋាភិបាលកម្ពុជាទៅបំភ្លឺរឿងគម្រោងអភិវឌ្ឍបឹងតាមោក
គណៈកម្មការរដ្ឋសភាជាតិនឹងកោះហៅតំណាងររដ្ឋាភិបាលកម្ពុជា ទៅឆ្លើយបំភ្លឺពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍបឹងតោមោក។បឹងតាមោក ដែលជាបឹងធម្មជាតិចុងក្រោយនៅក្នុងរាជធានីភ្នំពេញ។ គម្រោងកោះហៅតំណាងរដ្ឋាភិបាលកម្ពុជានេះ ធ្វើឡើងតាមការស្នើសុំរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលព្រួយបារម្ភ និង ចង់មានការអភិវឌ្ឍបឹងមោកនេះឱ្យបានត្រឹមត្រូវ ប្រកបដោយតម្លាភាព។
អានបន្ត -
អ្នកនាំពាក្យបក្សកាន់អំណាចថា ការដាក់សម្ពាធបង្ខំឱ្យមានការចរចា ជានយោបាយហួសសម័យ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឆ្លើយតបទៅលោក សម រង្ស៊ី ថា បើចង់ចរចាត្រូវចូលស្រុកអនុវត្តទោសជាមុនសិន។ អ្នកវិភាគមិនស្វាគមន៍សំដីមន្ត្រីនាំពាក្យបក្សកាន់អំណាចទេ ដោយពួកគេលើកឡើងថា អ្នកនយោបាយគួរចេះសម្បទានឱ្យគ្នាដើម្បីបញ្ចៀសការបាត់អនុគ្រោះពន្ធ។អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន សរសេរនៅលើប្រព័ន្ធតេឡេក្រាមថ្ងៃទី៣០ ខែមិថុនា ឆ្លើយទៅលោក សម រង្ស៊ី ដែលប្រកាសចង់ឱ្យមានការចរចានយោបាយដើម្បីបញ្ចប់វិបត្តិទណ្ឌកម្មសេដ្ឋកិច្ចថា ការដាក់សម្ពាធមកលើរដ្ឋាភិបាល ដើម្បីបង្ខំឱ្យមានការចរចាជានយោបាយហួសសម័យតាំងពីទសវត្សរ៍ឆ្នាំ៧០។
អានបន្ត -
គ្រូបង្រៀនម្នាក់នៅស្វាយរៀងនិងជាសកម្មជនបក្សប្រឆាំងដាក់ពាក្យឈប់ពីក្របខ័ណ្ឌក្រោយរងសម្ពាធ
គ្រូបង្រៀនកម្រិតមធ្យមសិក្សាម្នាក់ ដែលបង្រៀននៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត នៅខេត្តស្វាយរៀង និងជាសកម្មជនគណបក្សជំទាស់ បានដាក់ពាក្យស្នើសុំលាឈប់ពីក្របខ័ណ្ឌគ្រូបង្រៀន។ គ្រូបង្រៀនដែលដាក់ពាក្យលាឈប់នោះ ឈ្មោះ ឯម សុខសុវណ្ណ អះអាងថា សម្ពាធការងារ ការបែងចែកតួនាទីមិនតម្លាភាព និងបក្សពួកនិយម គឺជាហេតុផលសំខាន់ដែលពួកគេមិនអាចស៊ូទ្រាំតទៅទៀតបាន។
អានបន្ត -
លោក ស ខេង ណែនាំឲ្យគណៈកម្មការបច្ចេកទេសពិនិត្យមើលគ្រប់សំណង់នៅខេត្តព្រះសីហនុ
មិនគ្រប់គ្រាន់ទេ! ការពិនិត្យសំណង់កំពុងសាងសង់ គឺត្រូវពិនិត្យទាំងអស់ ដើម្បីជៀសវាងរឿងអាក្រក់កើតឡើងទៀត។ នេះជាការលើកឡើងរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងថ្ងៃប្រកាសតែងតាំងអភិបាលខេត្តថ្មី សម្រាប់ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៩ ខែមិថុនានេះ។
អានបន្ត -
លោក ហ៊ុន សែន៖ ប្រជាធិបតេយ្យនិងសេរីភាពពិតប្រាកដ ពុំមែនស្ថិតលើពាក្យសំដីវាយតម្លៃណាមួយនោះឡើយ
គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី ២៨ មិថុនា នេះ បានរៀបចំមិទ្ទីងអបអរសាទរខួបលើកទី៦៨ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា។ ឆ្លៀតនៅក្នុងឱកាសនេះ ប្រមុខបក្សកាន់អំណាច លោក ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រជាធិបតេយ្យនិងសិទ្ធិសេរីភាពពិតប្រាកដ គឺស្ថិតនៅក្នុងដំណើរការរស់ឡើងវិញរបស់ប្រជាជាតិ ពុំមែនស្ថិតនៅលើពាក្យសំដីវាយតម្លៃណាមួយនោះឡើយ។
អានបន្ត -
មន្ត្រីបក្សប្រឆាំង១រូបត្រូវជនមិនស្គាល់មុខវាយប្លន់ទូរស័ព្ទនិងគំរាមឱ្យបញ្ឈប់សកម្មភាពនយោបាយ
គ្រូបង្រៀន និងជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតខេត្តកំពង់ធំ លោក ស៊ុន ធន់ ត្រូវជនមិនស្គាល់មុខ៤នាក់ ជិះឡានទំនើប មកព្រួតវាយប្លន់យកទូរស័ព្ទមួយគ្រឿង នៅព្រឹកថ្ងៃទី២៨ មិថុនា។
អានបន្ត -
សហរដ្ឋអាមេរិកសម្ដែងការសោកស្ដាយចំពោះការកាត់ទោសអ្នកបកប្រែឲ្យបណ្ដាញព័ត៌មានរុស្ស៊ី RT
លោករ៉ាត់ រត្នមុនី វ័យ៤៧ឆ្នាំ ដែលជាអ្នកបកប្រែ ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសពីបទ «ញុះញង់ឲ្យមានការរើសអើង» ពាក់ព័ន្ធទៅនឹងការចេញផ្សាយកុនឯកសាររឿង «ម្ដាយខ្ញុំលក់ខ្ញុំ» របស់បណ្ដាញទូរទស្សន៍រដ្ឋរុស្ស៊ី RT។
អានបន្ត -
ការដំឡើងស័ក្តដល់ លោក យន្ត មីន រងការរិះគន់ពីសាធារណជន
ការរិះគន់តាមបណ្តាញសង្គមហ្វេសប៊ុកបានផ្ទុះឡើងនៅថ្ងៃសុក្រនេះ បន្ទាប់ពីលោក យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ ត្រូវបានដំឡើងឋានន្តរស័ក្តដល់ផ្កាយ៤ និងជារដ្ឋលេខាធិការក្រសួងការពារជាតិ។ ជាការដំឡើងតួនាទីក្រោយពីលោក យន្ត មីន សុំចុះចេញពីអភិបាលខេត្តព្រះសីហនុ ដោយសារតែមានកំហុសឆ្គងក្នុងការគ្រប់គ្រង ធ្វើឲ្យមានករណីបាក់រលំអគារសំណង់ក្រុមហ៊ុនចិន សម្លាប់កម្មករខ្មែរចំនួន២៨នាក់ និងរបួស២៦នាក់។
អានបន្ត -
លោកហ៊ុន សែន ថាកម្ពុជាឱបក្រសោបលទ្ធិប្រជាធិបតេយ្យយ៉ាងរឹងមាំ គ្រាសំឡេងនយោបាយប្រឆាំងត្រូវបានហាមឃាត់
ក្នុងស្ថានការណ៍ដែលសំឡេងអ្នកនយោបាយប្រឆាំងនៅកម្ពុជាត្រូវបានហាមឃាត់នោះ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ប្រកាសខ្លាំងៗនៅមុខក្រុមអ្នកគាំទ្រគណបក្សកាន់អំណាចរាប់ពាន់នាក់ថា កម្ពុជាបានដើរតាមគន្លងប្រជាធិបតេយ្យ។
អានបន្ត -
សម្តេច ហ៊ុន សែន ថាកម្ពុជាធ្លាប់ទទួលរងការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌បំផុត
សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងនាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ថា កម្ពុជាធ្លាប់ទទួលរងរួចមកហើយនូវការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌បំផុតពីសំណាក់ប្រទេសក្រៅ។ ការថ្លែងនេះ ក្នុងពិធីមីទ្ទីងរំលឹកខួបលើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៩) នៅកោះពេជ្រ។
អានបន្ត -
សង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលចិនចេញមុខសុំទោសពលរដ្ឋខ្មែរជាសាធារណៈរឿងរលំអគារ
មន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សលើកឡើងថា រដ្ឋាភិបាល និងអ្នកវិនិយោគទុនចិន មិនទាន់បានបង្ហាញនូវការទទួលខុសត្រូវផ្នែកសីលធម៌ និងសង្គមគ្រប់គ្រាន់នៅឡើយទេ ពាក់ព័ន្ធនឹងករណីបាក់អគារសំណង់ខុសច្បាប់របស់ជនជាតិចិននៅខេត្តព្រះសីហនុ បណ្តាលឱ្យខ្មែរស្លាប់ ២៨នាក់។ ពួកគេចង់ឃើញរដ្ឋាភិបាលចិនចេញមុខមកសុំទោសប្រជាពលរដ្ឋខ្មែរ ជាសាធារណៈចំពោះបញ្ហានេះ ដើម្បីបង្ហាញពីគំរូនៃការទទួលខុសត្រូវខ្ពស់ និងកសាងទំនុកចិត្តឡើងវិញជាមួយពលរដ្ឋខ្មែរ។
អានបន្ត -
ជនជនដើមភាគតិចព្នងដែលរងគ្រោះដោយទំនប់សេសានក្រោមពីរ កំពុងប្រឈមបញ្ហាជាច្រើននៅលើតំបន់ទីទួលក្បែរភូមិចាស់ដែលលិចលង់
កាលពីពេលថ្មីៗនេះ វារីអគ្គិសនីសេសានក្រោមពីរ ដែលជាផ្នែកមួយនៃគម្រោង «ខ្សែក្រវាត់មួយ ផ្លូវមួយ» របស់រដ្ឋាភិបាលចិន ត្រូវបានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីរបស់ចិន ហៅកាត់ថា អេអាយអាយប៊ី (AIIB) ដែលផ្ដល់ប្រាក់កម្ចីដល់ការសាងសង់ទំនប់វារីអគ្គិសនីដ៏ធំជាងគេមួយនេះ ហៅគម្រោងដ៏ចម្រូងចម្រាសនេះថាជា «បទពិសោធន៍ជោគជ័យ» របស់ខ្លួន។ ក៏ប៉ុន្តែ សម្រាប់ពលរដ្ឋដែលរងគ្រោះដោយសារការបណ្ដេញចេញពីលំនៅឋាន ដោយសារទំនប់នេះវិញ ពួកគាត់យល់ថា វាជាបទពិសោធន៍ដ៏ឈឺចាប់។
អានបន្ត