កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.176
-
អាជ្ញាធរខេត្តត្បូងឃ្មុំចាប់ខ្លួនសកម្មជនបក្សប្រឆាំងពីរនាក់ទៀត
អាជ្ញាធរខេត្តត្បូងឃ្មុំចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ ២នាក់បន្ថែមទៀត នៅថ្ងៃទី២២ ខែតុលានេះ ដោយប្រើហិង្សាលើពួកគេ និងមិនបានបង្ហាញដីកាពីតុលាការឡើយ។ មន្ត្រីសង្គមស៊ីវិលចាត់ទុកការចាប់ខ្លួនមនុស្សដោយគ្មានដីកាពីតុលាការ គឺជាទង្វើផ្ទុយពីគោលការណ៍ច្បាប់។
អានបន្ត -
ខួប២៩ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៖ អតីតបក្សប្រឆាំងលើកយកបញ្ហាវត្តមានយោធាចិនមករំលេច
អតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២២ ខែតុលានេះ បានសរសេរសារមួយច្បាប់ទៅកាន់ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដើម្បីស្នើសុំឲ្យប្រទេសហត្ថលេខីទាំងអស់ច្រានចោលវត្តមានយោធាចិន នៅលើទឹកដីកម្ពុជា និងស្នើឲ្យមានការកោះប្រជុំជាបន្ទាន់ ដើម្បីពង្រឹងឲ្យបានខ្ជាប់ខ្ជួន នូវស្មារតីនៃកិច្ចព្រមព្រៀងនេះ។ សារសុំកិច្ចអន្តរាគមន៍ពីប្រទេសហត្ថលេខីនេះ ធ្វើឡើងស្របពេលដែលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃ២៣តុលា បានឈានចូលខួប២៩ឆ្នាំ នៅថ្ងៃសុក្រស្អែក។
អានបន្ត -
អាជ្ញាធរបង្ក្រាប និងចាប់ខ្លួនមនុស្ស ៣នាក់ ដែលតវ៉ាដាក់ញត្តិមុខស្ថានទូតចិននៅថ្ងៃ២៣ តុលា
អាជ្ញាធររបបលោក ហ៊ុន សែន បង្ក្រាប និងចាប់ខ្លួនមនុស្ស បីនាក់ក្នុងពេលដែលពួកគេមានគ្នាប្រមាណជិត ២០នាក់ ព្យាយាមទៅប្រមូលផ្តុំស្រែកតវ៉ា និងដាក់ញតិ្តជូនស្ថានទូតចិនក្នុងទីក្រុងភ្នំពេញ ចំថ្ងៃខួប ២៩ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី២៣ ខែតុលា។
អានបន្ត -
ខួប ២៩ឆ្នាំកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសខ្មែរនៅក្រៅប្រទេសគ្រោងធ្វើបាតុកម្ម និងដាក់ញត្តិនៅមុខស្ថានទូតចិនប្រចាំប្រទេសពួកគេរស់នៅប្រឆាំងវត្តមានយោធាចិននៅកម្ពុជា
ពលរដ្ឋខ្មែរនៅអូស្រ្តាលី (Australia) កូរ៉េខាងត្បូង (South Korea) និងប្រទេសមួយចំនួនទៀត គ្រោងធ្វើបាតុកម្មដាក់ញត្តិ និងធ្វើការជួបជុំសម្ដែងមតិរម្លឹកខួប ២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ទីតាំងបាតុកម្ម ដែលពួកគេគ្រោងធ្វើគឺមុខស្ថានទូតចិនប្រចាំប្រទេសពួកគេរស់នៅ ដោយចោទប្រកាន់ថា ចិនកំពុងសាងសង់មូលដ្ឋានយោធាលើទឹកដីកម្ពុជា ផ្ទុយពីរដ្ឋធម្មនុញ្ញ។ ទាក់ទឹងនឹងគម្រោងធ្វើបាតុកម្មនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថា បាតុករលំអៀងទៅរកអាមេរិកជ្រុល។
អានបន្ត -
សកម្មជនបក្សសង្គ្រោះជាតិ និងសហគមន៍ខ្មែរក្នុងនិងក្រៅប្រទេសគ្រោងជួបជុំគ្នាធ្វើមហាបាតុកម្មប្រឆាំងវត្តមានចិននៅកម្ពុជា ចំខួប ២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា
សកម្មជនគណបក្សសង្គ្រោះជាតិនៅបណ្ដាប្រទេសមួយចំនួន ពលរដ្ឋខ្មែរក្នុងស្រុក និងសហគមន៍ខ្មែរក្រៅប្រទេស គ្រោងជួបជុំគ្នាធ្វើបាតុកម្មហែញត្តិប្រឆាំងវត្តមានចិននៅកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ចំខួប ២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
អានបន្ត -
អ្នកវិភាគថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកជួបលោក កឹម សុខា ម្ដងហើយម្ដងទៀត គឺបង្ហាញថា ប្រទេសលោកសេរីចង់ឲ្យមានវត្តមានគណបក្សប្រឆាំងចូលរួមការបោះឆ្នោតវិញ
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) បានទៅជួបលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិនៅឯគេហដ្ឋានរបស់លោក នៅមួយថ្ងៃមុនក្រុមអង្គការសង្គមស៊ីវិល គ្រោងនឹងរៀបចំខួបលើកទី២៩ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ តុលា។
អានបន្ត -
តំណាងពលរដ្ឋ១០នាក់មានជម្លោះដីធ្លីជាមួយឧកញ៉ានៅកោះកុង សុំពន្យារចូលបំភ្លឺនៅតុលាការ
ពលរដ្ឋ១០នាក់ដែលអះអាងថាជាតំណាងឱ្យពលរដ្ឋ១៩៧គ្រួសារ កំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អេគ្រីខាល់ឈ័រ គ្រុប ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង បានសុំពន្យារពេលចូលបំភ្លឺចំពោះមុខតុលាការ ដោយសារអវត្តមានមេធាវីការពារក្តីរបស់ពួកគេ។
អានបន្ត -
អតីតអ្នកកាសែតអាស៊ីសេរី សុំឲ្យតុលាការកំពូលបញ្ឈប់កិច្ចស៊ើបសួរក្នុងសំណុំរឿងចារកម្ម
ភ្នំពេញ — អតីតអ្នកយកព័ត៌មានឲ្យវិទ្យុអាស៊ីសេរីពីររូប គឺលោក យាង សុធារិន្ទ ហៅយាង សុជាមេត្តា និងលោក អ៊ួនឈិន បានទាមទារឲ្យចៅក្រមនៃតុលាការកំពូលបញ្ឈប់ដំណើរការស៊ើបអង្កេតសំណុំរឿងពាក់ព័ន្ធនឹងការចោទប្រកាន់ថា ពួកគេបានផ្តល់ព័ត៌មានឲ្យរដ្ឋបរទេស ដោយពួកគេលើកឡើងថា ការបន្តស៊ើបអង្កេត នឹងប៉ះពាល់សិទ្ធិសេរីភាព និងខាតពេលវេលារបស់ពួកគេ ដើម្បីធ្វើកិច្ចការផ្សេងទៀត ខណៈសំណុំរឿងនេះ បានអូសបន្លាយពេលមកជិតបីឆ្នាំមកហើយ។
អានបន្ត -
UNESCO បើកយុទ្ធនាការប្រឆាំងការផ្សព្វផ្សាយព័ត៌មានមិនពិត ១០ ថ្ងៃ
ភ្នំពេញៈ អង្គការយូណេស្កូប្រចាំកម្ពុជាបានប្រកាសធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតរយៈពេល ១០ ថ្ងៃគឺចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣១ ខែតុលា ដើម្បីអបអរសប្តាហ៍នៃអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងព័ត៌មានសកលរបស់អង្គការសហប្រជាជាតិ។
អានបន្ត -
ក្រុមមេដឹកនាំសង្គ្រោះជាតិថា នឹងវិលទៅតតាំងក្ដី បើរបបលោក ហ៊ុន សែន ព្រមដកបម្រាមចេញ
គណបក្សសង្គ្រោះជាតិ ទាមទារឱ្យរបបលោក ហ៊ុន សែន ដកចេញបម្រាម និងលុបចោលវិធានការមួយចំនួន ដើម្បីបើកផ្លូវឱ្យថ្នាក់ដឹកនាំគណបក្សនេះអាចវិលទៅកម្ពុជាវិញបាន។ ការទាមទារនេះ គឺក្រោយពេលតុលាការក្រុងភ្នំពេញបានចេញដីកាកោះហៅថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ០៩ រូប ឱ្យចូលរួមក្នុងសវនាការពាក់ព័ន្ធនឹងសំណុំរឿងឧបឃាត ដែលគ្រោងធ្វើនៅខែវិច្ឆិកា ខាងមុខនេះ។
អានបន្ត -
ថ្នាក់ដឹកនាំជាន់ខ្ពស់បក្សសង្គ្រោះជាតិទាមទារតុលាការឯករាជ្យក្រោយត្រូវកោះហៅឲ្យចូលបំភ្លឺពីបទឧបឃាត
វ៉ាស៊ីនតោន — ក្រុមមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលត្រូវតុលាការកំពូលរំលាយ នៅថ្ងៃអង្គារនេះ បានទាមទារឲ្យមានប្រព័ន្ធតុលាការ«ឯករាជ្យ» តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីពួកគេត្រូវបានតុលាការក្រុងភ្នំពេញកោះហៅឲ្យចូលខ្លួនទៅបំភ្លឺ អំពីការចោទប្រកាន់ពីបទ«ឧបឃាត» ឬការប៉ុនប៉ងធ្វើឲ្យមានគ្រោះថ្នាក់ដល់ស្ថាប័ននៃប្រទេសកម្ពុជា។
អានបន្ត -
រដ្ឋាភិបាលសម្រេចលុបនិងព្យួរអាជ្ញាប័ណ្ណប្រតិបត្តិករទូរគមនាគមន៍១៧ក្រុមហ៊ុន
រដ្ឋាភិបាលបានសម្រេចលុបចោលនិងព្យួរអាជ្ញាប័ណ្ណប្រតិបត្តិករទូរគមនាគមន៍១៧ក្រុមហ៊ុន ដោយថា ក្រុមហ៊ុនទាំងនេះមិនដំណើរការអាជីវកម្មរបស់ពួកគេ។
អានបន្ត -
តុលាការចេញដីកាបង្គាប់ឱ្យលោក សម រង្ស៊ី និងអតីតសមាជិកនៃអតីត CNRP ៨ រូបចូលខ្លួន ដើម្បីសួរនាំរឿងឧបឃាត
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាដោយបង្គាប់ឱ្យលោក សម រង្ស៊ី និងអតីតមន្ត្រី ៨ រូបទៀតនៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) ឱ្យចូលខ្លួនដើម្បីសួរនាំនៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២០ ពាក់ព័ន្ធទៅនឹងអំពើឧបឃាត ខណៈអ្នកនាំពាក្យតុលាការអះអាងថា ដីកានោះជាការជូនដំណឹងដល់ភាគីពាក់ព័ន្ធឱ្យដឹងជាមុន។
អានបន្ត -
លោក ហ៊ុន សែន៖ «គេកំពុងទឹកជំនន់ផង កូវីដផង កុំមករញ៉េរញ៉ៃ!»
នៅក្នុងពិធីជួបសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានដល់អ្នកដែលគ្រោងធ្វើបាតុកម្មនៅខាងមុខស្ថានទូតចិននៅថ្ងៃទី២៣ ខែតុលាខាងមុខ សូមឲ្យប្រយ័ត្នប្រយែង ខណៈដែលកម្ពុជាកំពុងមានទឹកជំនន់។ ប្រតិកម្មរបស់លោក ហ៊ុន សែន ដូច្នេះគឺជាការឆ្លើយតបទៅនឹងគម្រោងរៀបចំបាតុកម្មប្រឆាំងចិន ពីសំណាក់ក្រុមប្រឆាំង ក្នុងនោះក៏មានផ្សាយតាមហ្វេសប៊ុកលោក សម រង្ស៊ី ផងដែរ។
អានបន្ត -
CamboJA អំពាវនាវឲ្យតុលាការទម្លាក់ចោលបទចោទលើអតីតអ្នកសារព័ត៌មាន២រូប
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា CamboJa នៅព្រឹកថ្ងៃទី២១ ខែតុលានេះ បានចេញមកស្នើឲ្យតុលាការទម្លាក់បទចោទប្រកាន់លើអតីតអ្នកសារព័ត៌មានអាស៊ីសេរី២រូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ជុំវិញបទចោទប្រកាន់ ថាបានផ្តល់ព័ត៌មានឲ្យបរទេស។ ការចេញមកអំពាវនេះ គឺធ្វើឡើងមុនពេលដែលសំណុំរឿងអតីតអ្នកសារព័ត៌មានទាំង២នេះ នឹងត្រូវតុលាការកំពូលយកមកជំនុំជម្រះបន្តនៅថ្ងៃស្អែក។
អានបន្ត -
ឧត្ដមទីប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រ ថ្លែងថា ព្រះរាជាបច្ចុប្បន្ន ដូចជាប់ឃុំក្នុងវាំង ព្រោះស្ថាប័នរដ្ឋាភិបាល
ឧត្ដមទីប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រ ថ្លែងថា ព្រះរាជាបច្ចុប្បន្ន ដូចជាប់ឃុំក្នុងវាំង និងមិនអាចប្រើប្រាស់ព្រះរាជសិទ្ធិ តួនាទី និងការទទួលខុសត្រូវសំខាន់ៗ ជាច្រើន ព្រោះស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល មិនបានអនុវត្តឲ្យស្របតាមរដ្ឋធម្មនុញ្ញ ក្នុងការលើកស្ទួយស្ថាប័នព្រះមហាក្សត្រនោះឡើយ។
អានបន្ត -
នាយករដ្ឋមន្ត្រី ចង់បង្កើតសមាគមមួយដើម្បីការពារជនពិការពីការប្រមាថ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីគម្រោងបង្កើត «សមាគមការពារសេចក្តីថ្លៃថ្នូរជនពិការ» ដើម្បីការពារជនពិការពីការប្រមាថនានា ដែលធ្វើឱ្យប៉ះទង្គិចអារម្មណ៍និងសេចក្តីថ្លៃថ្នូររបស់ជនពិការ។
អានបន្ត -
សង្គមស៊ីវិលគ្រោងជួបជុំគ្នា ១ ពាន់នាក់នៅថ្ងៃខួប ២៩ ឆ្នាំនៃកិច្ចព្រមព្រៀងសន្ដិភាព
ភ្នំពេញៈ អង្គការសង្គមស៊ីវិលសមាគម និងសហជីពសរុបចំនួន ៧ នឹងជួបជុំគ្នានៅទីលានប្រជាធិបតេយ្យដោយមានអ្នកចូលរួម ១ ០០០ នាក់ តាមការគ្រោងទុក ដើម្បីប្រារព្ធពិធីរំឭកខួប ២៩ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា បើទោះបីជាសាលារាជធានីភ្នំពេញណែនាំមិនឱ្យមានអ្នកចូលរួមលើសពី ១២០ នាក់ក៏ដោយ ប៉ុន្តែអាជ្ញាធរមូលដ្ឋានថានឹងអនុវត្តតាមការសម្រេចពីសាលាក្រុង។
អានបន្ត -
អ្នកតាមដាន៖ ២៩ឆ្នាំក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស កម្ពុជាប្រឈមការប្រេះឆានយោបាយ និងការរំលោភសិទ្ធិមនុស្ស
ភ្នំពេញ — ២៩ឆ្នាំក្រោយពីការចុះកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រនៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រុមអ្នកសង្កេតការណ៍នៅប្រទេសកម្ពុជា មើលឃើញថា កម្ពុជាកំពុងរងសម្ពាធពីសហគមន៍អន្តរជាតិចំពោះការធ្លាក់ចុះធ្ងន់ធ្ងរនៃការគោរពសិទ្ធិមនុស្ស ការបោះឆ្នោតមិនតាមលទ្ធិប្រជាធិបតេយ្យ និងបានក្លាយជាចំណុចភូមិសាស្ត្រនយោបាយដ៏ចម្រូងចម្រាស។
អានបន្ត -
ក្រុមសង្គមស៊ីវិលគ្រោងបន្តប្រារព្ធខួបកិច្ចព្រមព្រៀង ២៣តុលា ទោះអាជ្ញាធរមិនអនុញ្ញាត
ក្រុមអង្គការ សមាគម និងសហជីពចំនួន ២៣ស្ថាប័ន នៅតែរក្សាជំហរជួបជុំគ្នានៅទីលានប្រជាធិបតេយ្យថ្មីក្នុងខណ្ឌឫស្សីកែវ ដើម្បីរំលឹកខួប២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ខាងមុខ ដោយគ្រោងមានអ្នកចូលរួមប្រមាណ ១ពាន់នាក់។
អានបន្ត