កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.186
-
សកម្មជនបក្សប្រឆាំងដែលត្រូវជនមិនស្គាល់មុខវាយធ្វើបាបគ្រោងប្ដឹងទៅសង្គមស៊ីវិល ព្រោះមិនសូវជឿសមត្ថកិច្ច
សកម្មជនគណបក្សសង្គ្រោះជាតិ នៅខណ្ឌសែនសុខ ក្រុងភ្នំពេញ លោក ស្រី ច័ន្ទតារា ដែលត្រូវជនមិនស្គាល់មុខវាយធ្វើបាប ថា នឹងដាក់ពាក្យប្តឹងទៅអង្គការសង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្ស ដើម្បីឱ្យជួយតាមដាន និងឃ្លាំមើលសុវត្ថិភាពរបស់លោក។
-
គណបក្សមួយ ប្ដឹងបណ្ដាញសារព័ត៌មានរឿងធ្វើឲ្យប៉ះពាល់កិត្តិយស
គណបក្សកសិករបានដាក់ពាក្យបណ្ដឹងប្រឆាំងបណ្ដាញសារព័ត៌មានសង្គមមួយឈ្មោះ «សារព័ត៌មានរួមកម្លាំង» ទៅក្រសួងមហាផ្ទៃដោយចោទពីបទ «ផ្សព្វផ្សាយព័ត៌មានមិនពិត» ធ្វើឲ្យប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរថ្នាក់ដឹកនាំបក្ស។ នេះបើតាមលោក មាស បូពៅ ប្រធានគណបក្សកសិករកាលពីម្សិលមិញ។
-
អ្នកសារព័ត៌មានស្នើឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងអតីតបុគ្គលិកអាស៊ីសេរី
ក្រុមអ្នកសារព័ត៌មានវិជ្ជាជីវៈទទូចឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ទាំងឡាយប្រឆាំងអតីតបុគ្គលិកអាស៊ីសេរី។ ការអំពាវនាវនេះ ធ្វើឡើងស្របពេលតុលាការក្រុងភ្នំពេញ គ្រោងប្រកាសសាលក្រមសំណុំរឿងបុគ្គលិកអាស៊ីសេរីពីររូប នៅថ្ងៃសុក្រស្អែកនេះ។
-
សម្ដេច ស ខេង ប្រាប់ប្រជាពលរដ្ឋសិក្សាឲ្យបានច្បាស់មុនទុកចិត្តលើមីក្រូហិរញ្ញវត្ថុណាមួយ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ប្រជាពលរដ្ឋមុននឹងផ្ញើសេចក្តីទុកចិត្តលើមីក្រូហិរញ្ញវត្ថុណាមួយ សុំធ្វើការសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ជាមុនសិន ហើយបើសិនជាគ្មានលទ្ធភាពសិក្សាស្រាវជ្រាវនោះទេគាត់ ទៅពឹងពាក់អាជ្ញាធរ សួរនាំអំពីប្រវត្តិរបស់អង្គការដែល ទៅចងការប្រាក់ ហើយអង្គការនោះត្រឹមត្រូវឬមិនត្រឹមត្រូវ ហើយចាំគាត់ទំនាក់ទំនងនិងសហប្រតិបត្តិការជាមួយអង្គការនោះ។ ការថ្លែងបញ្ជាក់នេះ ធ្វើឡើងនៅក្នុងវេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសមាគមលើកទី៣ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងមហាផ្ទៃ ។
-
ប៉ូលិសស្រាវជ្រាវរកអ្នកបង្ហោះព័ត៌មានមិនពិត រឿងសម្លាប់មនុស្សនៅផ្សារអ៊ីអន២
វីដេអូបាញ់សម្លាប់មនុស្សនៅក្នុងផ្សារទំនើបមួយនៅក្រៅប្រទេស ត្រូវបានក្រុមបណ្ដាញសង្គមហ្វេសប៊ុក យកមកបង្ហោះផ្សព្វផ្សាយ និងសរសេរបំផ្លើសព័ត៌មានពីការពិតថា ករណីបាញ់សម្លាប់នេះ គឺនៅក្នុងផ្សារអ៊ីអន២ នៅក្នុងប្រទេសកម្ពុជា ដែលការផ្សព្វផ្សាយបែបនេះធ្វើឱ្យមានការភ័ន្តច្រឡំពីសំណាក់ប្រជាពលរដ្ឋ។
-
លោក សម រង្ស៊ី ខកខានចូលបំភ្លឺតុលាការសំណុំរឿងប្តឹងដោយលោក ស ខេង
លោក សម រង្ស៊ី កាលពីម្សិលមិញបានខកខានជាលើកទី ២ ក្នុងការចូលខ្លួនទៅបំភ្លឺនៅតុលាការពាក់ព័ន្ធនឹងបណ្ដឹងរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានប្តឹងទារសំណង ១ លានដុល្លារ ពាក់ព័ន្ធនឹងការចោទប្រកាន់ដ៏ចម្រូងចម្រាសរបស់លោក សម រង្ស៊ី ដែលបានភ្ជាប់លោក ស ខេង ទៅនឹងរឿងសងសឹកចំពោះការស្លាប់របស់លោក ហុក ឡង់ឌី។
-
លោក ស ខេង បន្តគំរាមចាត់ការតាមច្បាប់លើអ្នកចូលរួមតវ៉ាជាមួយបក្សប្រឆាំងផ្ដួលរបបខ្លួន
គិតមកដល់ថ្ងៃទី២៩ ខែសីហានេះ នៅសល់តែ ៧២ថ្ងៃទៀតទេ ដល់ពេលកំណត់ដែលលោក សម រង្ស៊ី សន្យាថានឹងវិលត្រឡប់ទៅស្រុកខ្មែរវិញហើយ។ ទន្ទឹមគ្នានេះមន្ត្រីជាន់ខ្ពស់របបក្រុងភ្នំពេញឯណោះវិញ ក៏បន្តថ្លែងគំរាមកំហែងបង្កើលដល់ប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីរារាំងមិនឱ្យពួកគេទៅចូលរួមអមដំណើរការធ្វើមាតុភូមិនិវត្តន៍នេះវិញ។ លោក ស ខេង ព្រមានថា សមត្ថកិច្ចនឹងចាត់វិធានការទៅលើជនណា ដែលប្រមូលផ្ដុំគ្នាធ្វើបដិវត្តន៍ពណ៌ខុសច្បាប់។ មន្ត្រីអង្គការសង្គមស៊ីវិល លើកឡើងថា ការជួបប្រជុំគ្នាឈឺឆ្អាលរឿងកិច្ចការនយោបាយមិនមែនជាការធ្វើបដិវត្តន៍ពណ៌ទេ គឺជាសិទ្ធិសេរីភាពរបស់ពលរដ្ឋដោយស្របច្បាប់។
-
ក្រសួងការងារហាមឃាត់ជនបរទេសមិនឲ្យប្រកបមុខរបរចំនួន១០ ដែលបង្កើនចំណូលផ្ទាល់ខ្លួន
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែសីហា នេះ បានប្រកាសហាមឃាត់ជនបរទេស ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា មិនឲ្យប្រកបមុខរបបរ និងធ្វើការងារ លើវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន១០។ ប៉ុន្តែ សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ មើលឃើញថា ការហាមឃាត់ជនបរទេសនូវមុខរបរចំនួន១០នោះ គឺនៅមិនគ្រប់គ្រាន់នៅឡើយ។
អានបន្ត -
មន្ត្រីបក្សប្រឆាំងរៀបចំយុទ្ធសាស្ត្រការពារសន្តិសុខជូនលោក សម រង្ស៊ី ពេលវិលចូលស្រុកវិញ
គិតមកដល់ថ្ងៃទី២៨ ខែសីហានេះ នៅសល់តែ ៧៣ថ្ងៃទៀតទេ ដល់ពេលកំណត់ដែលលោក សម រង្ស៊ី សន្យាថា នឹងវិលត្រឡប់ទៅស្រុកខ្មែរវិញហើយ។ មន្ត្រីគណបក្សសង្គ្រោះជាតិកំពុងប្រជុំរៀបចំយុទ្ធសាស្ត្រចាត់តាំងពីរាជធានីដល់មូលដ្ឋានដើម្បីការពារសន្តិសុខជូនលោក សម រង្ស៊ី ក្នុងការវិលចូលស្រុកវិញនៅថ្ងៃទី០៩ ខែវិច្ឆិកាខាងមុខ។ អ្នកវិភាគថា ការវិលចូលស្រុកលើកនេះរបស់មេដឹកនាំគណបក្សប្រឆាំង គឺអាស្រ័យលើភាពក្លាហាន និងការប្តេជ្ញាចិត្តផ្ទាល់របស់លោក សម រង្ស៊ី។
-
លោក រ៉ុង ឈុន ចង់ជួបជុំសម្ដែងមតិរឿងវិបត្តិនយោបាយ និង EBA ឱ្យបានកាន់តែឆាប់
អតីតមន្ត្រីជាន់ខ្ពស់ គ.ជ.ប និងជាសកម្មជនសិទ្ធិការងារ លោក រ៉ុង ឈុន អះអាងថា លោកចង់ប្រមូលផ្តុំកម្មករ និងប្រជាពលរដ្ឋ សម្ដែងមតិរឿង EBA និងចំណាត់ការផ្លូវច្បាប់លើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ឱ្យបានកាន់តែឆាប់កាន់តែល្អ។ មន្ត្រីសិទ្ធិមនុស្សថា ការជួបប្រជុំដោយសន្តិវិធី គឺជាសិទ្ធិសេរីភាពដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ។
-
សកម្មជនគណបក្សប្រឆាំងម្នាក់នៅភ្នំពេញ ត្រូវជនមិនស្គាល់មុខវាយធ្វើបាប
សកម្មជនគណបក្សប្រឆាំងម្នាក់រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវជនមិនស្គាល់មុខវាយធ្វើបាប បណ្ដាលឱ្យរងរបួសបែកក្បាលនៅថ្ងៃទី២៨ ខែសីហានេះ។ សង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំង ស្នើទៅសមត្ថកិច្ចស្រាវជ្រាវករណីនេះ ដោយកុំប្រកាន់និន្នាការនយោបាយ។
-
របបក្រុងភ្នំពេញចេញបម្រាមផ្លូវការហាមជនបរទេសប្រកបរបរមួយចំនួននៅកម្ពុជា
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកាសហាមឃាត់ជនបរទេសទាំងអស់ក្នុងប្រទេសកម្ពុជា ប្រកបការងារចំនួន ១០ប្រភេទ ដែលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពលរដ្ឋប្រកបរបរតូចតាចក្នុងស្រុក។
-
មន្ត្រីរដ្ឋាភិបាលប្រតិកម្មលើរបាយការណ៍ស្តីពីបំណុលមីក្រូហិរញ្ញវត្ថុរបស់សង្គមស៊ីវិល
អង្គការលីកាដូនិងសមាគមធាងត្នោតបានចេញរបាយការណ៍មួយកាលពីដើមខែសីហាដែលរិះគន់ដល់ការផ្តល់ប្រាក់កម្ចីរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុថា បានបង្កឲ្យប្រជាពលរដ្ឋក្រីក្រជាប់បំណុលវ័ណ្ឌកនិងបាត់បង់ដីធ្លីនិងផ្ទះសម្បែង។
-
មុខរបរ ១០ ដែលជនបរទេសរស់នៅកម្ពុជាមិនអាចរកស៊ីបាន
យោងតាមប្រកាសស្តីពី ការកំណត់ប្រភេទមុខរបរ និងការងារដែលត្រូវហាមឃាត់ចំពោះជនបរទេស របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញនៅថ្ងៃទី២៨ សីហា ឆ្នាំ២០១៩ នេះបានប្រកាសថា មានមុខរបរ ១០ ដែលជនបរទេសនៅកម្ពុជាមិនអាចរកស៊ីបាន។
-
ការជួយសង្គ្រោះជនរងគ្រោះពីការរំលោភផ្លូវភេទ កើនជិត ១៥០%
នៅក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០១៩ នេះសមត្ថកិច្ចបានជួយសង្គ្រោះជនរងគ្រោះពីការរំលោភបំពានផ្លូវភេទបានចំនួន ២៦៣ នាក់ គឺមានការកើនឡើងរហូតដល់ជិត ១៥០ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលបញ្ហានេះបានធ្វើឲ្យមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងសង្គមស៊ីវិលបានសម្តែងក្តីបារម្ភ ខណៈដែលជនរងគ្រោះក្នុងអំពើរំលោភបំពានផ្លូវភេទទាំងនោះភាគច្រើនគឺជាកុមារ។
-
តុលាការរបបក្រុងភ្នំពេញបន្តនីតិវិធីបណ្ដឹងរបស់ លោក ស ខេង ប្រឆាំងលោក សម រង្ស៊ី
ទោះជាដឹងថា លោក សម រង្ស៊ី នឹងមិនចូលខ្លួនទៅតតាំងក្ដីក៏ដោយ ក៏តុលាការរបបលោក ហ៊ុន សែន នៅតែបន្តនីតិវិធី តាមបែបបទរបស់ខ្លួនដដែល ។ តុលាការនៃរបបឯកបក្សនេះ បានបន្តនីតិវិធី ជុំទី២ នៅព្រឹកថ្ងៃទី២៨ សីហា លើករណីបណ្ដឹងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ប្ដឹងប្រឆាំង លោក សម រង្ស៊ី ពីបទញុះញង់។ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក សេង គឹមឡាក់ បានអនុវត្តនីតិវិធីនេះដោយអវត្តមានលោក សម រង្ស៊ី ដែលជាភាគីចុងចោទ។
-
" រដ្ឋាភិបាលមិនឲ្យជនបរទេសប្រកបរបរចំនួន១០ប្រភេទដើម្បីការពារទីផ្សារសម្រាប់ខ្មែរ "
បើតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចេញកាលពីខែមីនា ឆ្នាំ២០១៩ បញ្ជាក់ថា ក្នុងឆ្នាំ២០១៨ ក្រសួងបានផ្តល់បណ្ណ និងសៀវភៅការងារដល់ជនបរទេសចំនួន១៣៥,២០១នាក់។
-
សកម្មជនបក្សប្រឆាំងបន្តជួបប្រជុំគ្នាពង្រឹងសាមគ្គីត្រៀមទទួលលោក សម រង្ស៊ី
គិតមកដល់ថ្ងៃទី២៧ សីហា នៅសល់តែ៧៤ថ្ងៃទៀតទេ ដល់ពេលលោក សម រង្ស៊ី វិលទៅស្រុកខ្មែរវិញហើយ គឺនៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ។ នៅក្នុងពេលនេះ សកម្មជនគណបក្សប្រឆាំងនៅតាមខេត្តមួយចំនួន បន្តជួបប្រជុំគ្នាពង្រឹងសាមគ្គីភាពកាន់តែខ្លាំង ដើម្បីត្រៀមខ្លួនទៅទទួលថ្នាក់ដឹកនាំរបស់ពួកគាត់វិលចូលស្រុកវិញ។ ពួកគាត់សង្ឃឹមថា ការវិលចូលស្រុករបស់លោក សម រង្ស៊ី នឹងមានដំណោះស្រាយនយោបាយនៅកម្ពុជាជាមិនខាន។
-
សន្និសីទអន្តរជាតិស្តីពីអំពើប្រល័យពូជសាសន៍ធ្វើឡើង ដើម្បីចែករំលែកបទពិសោធ
សន្និសីទអន្តរជាតិរយៈពេល ៣ ថ្ងៃ ស្ដីពី «អំពើប្រល័យពូជសាសន៍ ការចងចាំ និងសន្តិភាពនៅប្រទេស កម្ពុជា» ចាប់ផ្ដើមប្រារព្ធនៅថ្ងៃពុធនេះនៅទីតាំង ៣ ផ្សេងគ្នាក្នុងរាជធានីភ្នំពេញក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធស្តីពីការគ្រប់គ្រងបណ្ណសារដែលទាក់ទងនឹងអំពើប្រល័យពូជសាសន៍។
-
រដ្ឋាភិបាល៖ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ មានប្រយោជន៍ជាងគណបក្សប្រឆាំងក្នុងរដ្ឋសភា
កិច្ចប្រជុំរវាងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ បានរៀបចំធ្វើតាមការគ្រោងទុក នៅព្រឹកថ្ងៃពុធ ទី២៨សីហានេះ នៅវិមានសន្តិភាព។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យ កែលម្អ និងជំរុញប្រសិទ្ធភាពការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់។ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ដែលចុះបំពេញបេសកកម្មបានជិត៣០០លើក នៅក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ សម្រាប់ប្រមុខរដ្ឋាភិបាលកម្ពុជា ការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ មានប្រយោជន៍ជាងគណបក្សប្រឆាំងក្នុងរដ្ឋសភានាពេលកន្លងមក។