កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.186
-
សហជីពស្នើរដ្ឋាភិបាលឱ្យពន្លឿនការរកដំណោះស្រាយរឿង EBA ដើម្បីប្រយោជន៍កម្មករ
សហជីពឯករាជ្យជំរុញឱ្យរបបលោក ហ៊ុន សែន ចេញមុខដោះស្រាយវិបត្តិទាំងឡាយដែលកម្មកររោងចក្រកំពុងប្រឈមទាក់ទងនឹងបញ្ហា EBA។ កម្មករកាត់ដេរបានឱ្យដឹងថា ពួកគាត់កំពុងប្រឈមការបាត់បង់ការងារ និងអត្ថប្រយោជន៍ជាច្រើនពីវិស័យមួយនេះ។
អានបន្ត -
មេដឹកនាំបក្សប្រឆាំងថា លោក ហ៊ុន សែន និងកូនប្រសារបស់លោក នឹងចាញ់ក្ដីនៅស្រុកបារាំង
មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ដែលកំពុងនិទ្ទេសខ្លួននៅក្រៅប្រទេសមានជំនឿថា លោកនឹងឈ្នះក្ដីលោក ហ៊ុន សែន និងកូនប្រសារបស់លោកនៅតុលាការប្រទេសបារាំងពាក់ព័ន្ធនឹងសំណុំរឿងបរិហារកេរ្តិ៍មួយ ដែលមេដឹកនាំគណបក្សប្រឆាំងរូបនេះចោទលោក ហ៊ុន សែន ថា ជាអ្នករៀបចំគម្រោងសម្លាប់លោក ហុក ឡងឌី កាលពីជាង ១០ឆ្នាំមុន។
អានបន្ត -
លោក សម រង្ស៊ី ស្វាគមន៍បណ្ដឹងលោក ហ៊ុន សែន នៅតុលាការទីក្រុងប៉ារីសប្រទេសបារាំង
លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃពុធ ទី២១សីហានេះ បានប្រកាសស្វាគមន៍បណ្ដឹងរបស់លោក ហ៊ុន សែន និងលោក ឌី វិជ្ជា ដែលប្ដឹងរូបលោកទៅកាន់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង។ បណ្ដឹងរបស់លោក ហ៊ុន សែន និង លោក ឌី វិជ្ជា ធ្វើឡើងជុំវិញសំណុំរឿងការស្លាប់របស់លោក ហុក ឡង់ឌី កាលពី១១ឆ្នាំមុន ដែលលោកសម រង្ស៊ី ចោទប្រកាន់លោក ហ៊ុន សែនថា ជាមេខ្លោងនៅពីក្រោយការស្លាប់របស់លោក ហុក ឡងឌី ហើយអះអាងទៀតថា លោក ឌី វិជ្ជា កូនប្រុសលោក ហុក ឡងឌី កំពុងរៀបគម្រោងការសងសឹកលោក ហ៊ុន សែនវិញ។
អានបន្ត -
កម្ពុជានិងវៀតណាមស្វែងរកការពង្រឹងទំនាក់ទំនងបន្ថែមទៀត
កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជាវៀតណាមនេះធ្វើឡើងជាទៀងទាត់ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាព វឌ្ឍនភាពកិច្ចសហប្រតិបត្តិការ និងការរិះរកវិធី និងមធ្យោបាយនានាដើម្បីពង្រីកថែមទៀតនូវវិសាលភាព និងប្រសិទ្ធភាពនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
អានបន្ត -
នគរបាលនឹងផាកពិន័យអ្នកជិះម៉ូតូ មិនពាក់មួកសុវត្ថិភាពជាថ្មី បន្ទាប់ពីវិធានការអប់រំ
នគរបាលចរាចរណ៍នឹងផាកពិន័យចំពោះអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាពជាថ្មីចាប់ពីថ្ងៃទី១៩សីហាទៅ បន្ទាប់ពីបានអនុវត្តវិធានការអប់រំរយៈពេល១ខែកន្លងមក។ វិធានការអប់រំ ដែលតម្រូវឲ្យអ្នកជិះម៉ូតូគ្មានមួកសុវត្ថិភាពរកមួកមកពាក់ ទើបអនុញ្ញាតឲ្យធ្វើដំណើរបន្ត។
អានបន្ត -
អង្គការឃ្លាំមើលសិទ្ធិមនុស្សអំពាវនាវឲ្យទម្លាក់ចោលការចោទប្រកាន់លើអតីតមន្ត្រីបក្សប្រឆាំង
មន្ត្រីផ្លូវការរបស់រដ្ឋាភិបាលនិយាយថាការអំពាវនាវរបស់អង្គការក្រៅរដ្ឋាភិបាលនេះមិនមានអត្ថន័យគួរពិចារណានោះទេ។
អានបន្ត -
កម្ពុជា-វៀតណាម នឹងចុះហត្ថលេខាលើឯកសារទទួលស្គាល់ការបោះបង្គោលព្រំដែននៅខែកញ្ញា
លោក ង្វៀន វ៉ាន់ណេន លេខាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានខុទ្ទការល័យមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមបានសម្តែងនូវការកោតសរសើរ និងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ចំពោះការងារបោះបង្គោលព្រំដែន បង្គោលខណ្ឌសីមារវាងប្រទេសទាំងពីរ និងអំណរគុណចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ដែលបានជួយជំរុញដល់ស្ថាប័នពាក់ព័ន្ធ ឈានដល់ការចុះហត្ថលេខាលើឯកសារទទួលស្គាល់ការបោះបង្គោលព្រំដែន និងបង្គោលខណ្ឌសីមា ដែលនឹងប្រព្រឹត្តទៅក្រោម អធិបតីភាពនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នាខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។
អានបន្ត -
ជំនួបរវាង សម្ដេច ហ៊ុន សែន និង ឧបកនាយករដ្ឋមន្ត្រីវៀតណាម ផ្ដោតលើ ២ ចំណុចសំខាន់ៗ
ក្រោយកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា និងវៀតណាមលើកទី១៧ ដែលរៀបចំឡើងដោយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៩ ខាងមុខ ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន និងលោកឧបនាយករដ្ឋមន្រ្តី ផាម ប៊ិញមិញ។
អានបន្ត -
អ្នកជំនាញវិភាគពីទំនាក់ទំនងដ៏រកាំរកូសរវាងអាមេរិកនិងកម្ពុជា ខណៈចិនលូកដៃកាន់តែជ្រៅក្នុងកម្ពុជា
ខណៈពេលដែលទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជានិងចិនកាន់តែស្អិតរមួតទាំងផ្នែកការទូត សេដ្ឋកិច្ច និងយោធា ទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជានិងអាមេរិកកំពុងតែមានភាពរកាំរកូសកាន់តែខ្លាំងឡើង។ អ្នកជំនាញបានបង្ហាញទស្សនៈចម្រុះលើទំនាក់ទំនងត្រីកោណនេះហើយផ្តល់អនុសាសន៍មួយចំនួន។
អានបន្ត -
មន្ត្រីបក្សប្រឆាំងថា សមាជិកសភានៅអូស្ត្រាលីគាំទ្រការវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី
មន្ត្រីគណបក្សសង្គ្រោះជាតិនៅប្រទេសអូស្ត្រាលីទីក្រុងស៊ីដនី Sydney ថា សមាជិករដ្ឋសភាអូស្ត្រាលីគាំទ្រការវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ។ អ្នកឃ្លាំមើលសង្គមយល់ថា ការធ្វើការនយោបាយការទូតនៅក្រៅប្រទេសរបស់លោក សម រង្ស៊ី កំពុងទទួលបានផលជាបណ្តើរៗ ហើយ។
អានបន្ត -
រដ្ឋមន្ត្រីការបរទេសវៀតណាមនិងកម្ពុជាចាប់ផ្តើមពិភាក្សាទ្វេភាគីនិងតំបន់នៅកម្ពុជា
គណៈប្រតិភូវៀតណាមដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ផាម ប៊ិញមិញ ធ្វើដំណើរមកដល់ ប្រទេសកម្ពុជានៅថ្ងៃនេះដើម្បីចាប់ផ្តើមកិច្ចប្រជុំនៅក្នុងរាជធានីភ្នំពេញចំនួនពីរថ្ងៃជាមួយនឹងលោកសមភាគីរបស់លោកគឺលោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជាលើបញ្ហា កិច្ចសហប្រតិបត្តិការទ្វេភាគី និង បញ្ហាតំបន់ ហើយនឹងបញ្ហាសកលផងដែរ ដែលភាគីទាំងពីរបាន បញ្ជាក់ថាដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
អានបន្ត -
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនិយាយថា មន្ត្រីពន្ធនាគាររំលោភច្បាប់លើសំណុំរឿងសកម្មជនបក្សប្រឆាំង
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនិយាយថា មន្ត្រីពន្ធនាគារខេត្តកំពតកំពុងរំលោភច្បាប់ និងរបស់សិទ្ធិជនជាប់ចោទ ដោយមិនអនុញ្ញាតឲ្យក្រុមគ្រួសារបានសួរសុខទុក្ខពេលកំពុងជាប់ឃុំឃាំង។ កូនប្រុសសកម្មជនគណបក្សប្រឆាំងបានបញ្ជាក់ថា ខាងអនុរក្សពន្ធនាគារកំណត់រយៈពេលមួយខែទៀត ដើម្បីអនុញ្ញាតសមាជិកក្រុមគ្រួសារបានសួរសុខទុក្ខឪពុករបស់លោក ដែលកំពុងជាប់ឃុំឃាំង។
អានបន្ត -
មន្ត្រីពន្ធនាគារខេត្តកំពត ហាមគ្រួសារសកម្មជនបក្សប្រឆាំង មិនឲ្យចូលជួបសួរសុខទុក្ខលោក នុត ពេជ មួយខែ
គ្រួសាររបស់សមាជិកបក្សប្រឆាំងនៅស្រុកឈូក ប្រាប់ថា មន្ត្រីពន្ធនាគារ រារាំងច្រើនដងឲ្យពួកគេចូលជួប លោក នុត ពេជ ដែលកំពុងឃុំឃាំងនៅក្នុងពន្ធនាគារខេត្តកំពតទេ ដោយតម្រូវឲ្យរង់ចាំមួយខែក្រោយ ទើបអាចចូលជួបបាន។
អានបន្ត -
សហភាពអឺរ៉ុប នឹងជួយដល់វិស័យជលផលចំនួន១០០លានដុល្លារ
នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាព្រឹកថ្ងៃចន្ទនេះ នៅវិមានសន្តិភាព លោក George EDGAR ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលបានចប់អាណត្តិការទូត បានលើកឡើងពីការងារសំខាន់ៗ ដែលសហភាពអឺរ៉ុប បានធ្វើសហប្រតិបត្តិការនៅកម្ពុជា។
អានបន្ត -
អាជ្ញាធរខណ្ឌចម្ការមនប្រើហិង្សាដាក់ពលរដ្ឋមានជម្លោះដីធ្លីខេត្តកោះកុង ខណៈក្រសួងដែនដីមិនដោះស្រាយឲ្យពលរដ្ឋ
ក្រុមសន្តិសុខខណ្ឌចម្ការមន ប្រើអំពើហិង្សាដោយរុញច្រាន និងវាយទាត់ធាក់ក្រុមប្រជាពលរដ្ឋមានជម្លោះដីធ្លីខេត្តកោះកុង នៅមុខក្រសួងដែនដី ក្រុងភ្នំពេញ ខណៈដែលពួកគាត់នាំគ្នាឡើងមករកដំណោះស្រាយជាច្រើនលើកមកហើយ តែក្រសួងនៅតែមិនព្រមទទួលដោះស្រាយឲ្យ។ អ្នកឃ្លាំមើលផ្នែកសិទ្ធិមនុស្ស ស្នើដល់ក្រសួងបង្កើតក្រុមការងារមួយចុះសិក្សាស្រាវជ្រាវវិវាទឲ្យដឹងថាច្បាស់ ដើម្បីផ្ដល់ដំណោះស្រាយសមរម្យដល់ពលរដ្ឋ។
អានបន្ត -
លោក សម រង្ស៊ី បញ្ជាក់ប្រាប់ពលរដ្ឋខ្មែរនៅអូស្ត្រាលីបន្ថែមថានឹងវិលទៅកម្ពុជានៅថ្ងៃទី៩ វិច្ឆិកា
ថ្លែងប្រាប់ពលរដ្ឋខ្មែរនៅក្នុងប្រទេសអូស្ត្រាលីកាលពីម្សិលមិញ មេដឹកនាំមួយរូបគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយហើយកំពុងនិរទេសខ្លួនគឺលោកសម រង្ស៊ី បានបញ្ជាក់ជាថ្មីដោយផ្ទាល់មាត់ថាលោកនឹងធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកម្ពុជាវិញដូចការកំណត់និងសម្រេចរបស់គណៈ អចិន្ត្រៃយ៍គណបក្សលោកគឺយកថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃដែលលោកវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ ដើម្បីអ្វីមួយដែលលោកបានអះអាងថា នឹងស្តារប្រជាធិបតេយ្យកម្ពុជា ការពារកុំ ឲ្យប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP បាត់បង់ ហើយនឹងជួយដល់ប្រជារាស្ត្រខ្មែរដោយផ្ទាល់ពីក្នុងប្រទេសវិញ។
អានបន្ត -
កម្ពុជាបញ្ឈប់ល្បែងតាមអនឡាញដែលអន្តរាយសន្តិសុខ សណ្ដាប់ធ្នាប់សង្គម
សារាចរណែនាំមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអាទិត្យ ចាត់វិធានការលើល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ ឬ ប្រព័ន្ធអ៊ីនធឺណិត។
អានបន្ត -
កម្មកររោងចក្របារម្ភកាន់តែខ្លាំងរឿងអត់ការធ្វើ ស្របពេលឱសានវាទដក EBA កាន់តែខើច
ក្រុមកម្មករកាត់ដេរព្រួយបារម្ភកាន់តែខ្លាំងអំពីស្ថានភាពការងាររបស់ពួកគាត់ ស្របពេលឱសានវាទនៃការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA កាន់តែខិតជិតចូលមកដល់។
អានបន្ត -
លោក ហ៊ុន សែន ប្រាប់មន្ត្រីទូតអឺរ៉ុបដែលផុតអាណត្តិថា សាលាក្តីខ្មែរក្រហមនឹងត្រូវបិទបញ្ចប់
ក្រោយពីការស្លាប់របស់នួន ជា អតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហម លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានអះអាងថា តុលាការដែលគាំទ្រដោយអង្គការសហប្រជាជាតិនេះអាចនឹងបិទទ្វារក្នុងពេលខាងមុខ។ ទោះជាយ៉ាងណា អង្គការឃ្លាំមើលសិទ្ធិមនុស្សល្បីឈ្មោះមួយរបស់សហរដ្ឋអាមេរិកធ្លាប់បានអំពាវនាវឲ្យមានការជំរុញការកាត់ទោសអ្នកទទួលខុសត្រូវរបស់ពួកខ្មែរក្រហមបន្ថែមទៀត។
អានបន្ត -
សមត្ថកិច្ចបញ្ជូនមន្ត្រីទាហានម្នាក់ និងពលរដ្ឋម្នាក់ចូលគុករឿងទន្ទ្រានព្រៃនៅព្រំដែនខេត្តបាត់ដំបង
ភរិយាជនជាប់ឃុំនៅស្រុកសំឡូតខេត្តបាត់ដំបងចោទប្រកាន់ប៉ូលិសខេត្តបាត់ដំបងថាចាប់ស្វាមីរបស់ខ្លួនដោយអយុត្តិធម៌ និងទាមទារសមត្ថកិច្ចឱ្យដោះលែងស្វាមីឱ្យមានសេរីភាពឡើងវិញ។
អានបន្ត